លោក Joachim Low ថានឹងកសាងក្រុមឲ្យកាន់តែល្អជាងមុន ក្រោយបន្តដឹកនាំក្រុមឥន្រ្ទីដែកអាល្លឺម៉ង់
លោក Joachhim Low នឹងបន្តកាន់តំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ទោះបីពួកគេជ្រុះចេញពី FIFA World Cup 2018 នៅត្រឹមវគ្គចែកពូល ក្នុងនាមជាក្រុមការពារតំណែងជើងឯកក្តី។លោក Low និយាយថា ទោះបីមានការរិះគន់ច្រើន តែលោកក៏ទទួលបានការគាំទ្រ និង លើកទឹកចិត្តពីប្រិយមិត្តដ៏ទៃទៀតផងដែរ។ លោកប្ដេជ្ញាថានឹងកសាងក្រុមឲ្យកាន់តែល្អឡើងវិញសម្រាប់ការប្រកួតនាព្រឹត្តិការណ៍ក្រោយៗទៀត។ក្រុមការពារតំណែងជើងឯកបានបញ្ចប់នៅបាតតារាងពូល G ក្រោយចាញ់កូរ៉េខាងត្បូង ២ទល់នឹង០ និង ជាលើកដំបូងចាប់ពីឆ្នាំ១៩៣៨ មកដែលពួកគេជ្រុះតាំងពីជុំទីមួយ។
អង់គ្លេសទម្លាក់កូឡុំប៊ីត្រឹមវគ្គ១៦ក្រុមចុងក្រោយដោយការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ បន្ទាប់ពីស្មើគ្នា១២០នាទី
ក្រុមតោកំណាចអង់គ្លេសទម្លាក់កូឡុំប៊ីត្រឹមវគ្គ១៦ក្រុមចុងក្រោយដោយការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ បន្ទាប់ពីស្មើគ្នាដោយលទ្ធផល១ទល់នឹង១ក្នុង១២០នាទី។ក្នុងការប្រកួតនាកីឡដ្ឋាន Sparktar ខ្សែប្រយុទ្ធ Harry Kane គឺជាអ្នកបើកគណនេយឲ្យក្រុមលោក Gareth Southgate បានមុននៅនាទីទី៥៧ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ ខណៈកូឡុំប៊ីរកគ្រាប់បាល់តាមស្មើមកវិញនៅនាទីទី៩០+៣។លុះចូលមកដល់ម៉ោងបន្ថែម១៥នាទី២ដងក៏ក្រុមទាំង២នៅតែមិនអាចមានឱកាសទម្លុះសំណាញ់ទីគ្នាបានឡើយ។ ដោយការប្រកួតឈានមកដល់ការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ដោយជាលទ្ធផលគឺក្រុមជម្រើសជាតិអង់គ្លេសគឺជាអ្នកឈ្នះដោយលទ្ធផល៤ទល់នឹង៣។ ដូចនេះ ក្រុមជើងឯកបាល់ទាត់ពិភពលោក១សម័យនឹងត្រូវបន្តដំណើរទៅប៉ះជាមួយស៊ុយអែតនៅវគ្គ៨ក្រុម។
ខ្សែប្រយុទ្ធ Emil Forsberg ស៊ុត១គ្រាប់ឲ្យស៊ុយអែតយកឈ្នះស្វីស១-០ឡើងវគ្គ៨ក្រុមចុងក្រោយ
ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែតយកឈ្នះក្រុមជម្រើសជាតិស្វីស១ទល់នឹង០ទាំងប្រផិតប្រផើយដោយបានឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2018 កាលពីម្សិលមិញ។នៅក្នុងជំនួបនាកីឡដ្ឋាន Saint Peterburg ៤៥នាទីដំបូង ក្រុមទាំង២បានធ្វើការវាយសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែមិនមានក្រុមណាមាឱកាសឡើយ។ លុះចូលមកដល់វគ្គទី២វិញ ខ្សែប្រយុទ្ធ Emil Forsberg អាចរកគ្រាប់បាល់បំប៉ោងសំណាញ់ទីបាននៅនាទីទី៦១ ដែលជាគ្រាប់បាល់ជ័យជម្នះដោយបញ្ជូនក្រុមរហស្សនាមទ័ពលឿងឡើងទៅវគ្គ១/៤តែម្តង។ដូចនេះក្រុមលោក Janne Andersson នឹងត្រូវជួបជាមួយក្រុមតោកំណាចអង់គ្លេសនៅជុំបន្ទាប់នៃពានរង្វាន់ FIFA World Cup 2018។
ធ្លាក់ចេញមែន ប៉ុន្តែក្រុមសាម៉ូរ៉ៃជប៉ុនបង្កើតកំណត់ត្រាដ៏គួរឲ្យភ្ញាក់ផ្អើលមួយ World Cup
ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីក បានទម្លាក់ជប៉ុន តាមរយៈលទ្ធផលវាយបក៣ទល់នឹង២ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2018 នៅថ្ងៃចន្ទ ទី០២ មិថុនា។គ្រាប់បាល់របស់ Haraguchi នាទី៤៨ និង Takashi Inui នាទី៥២ មិនអាចជួយឲ្យក្រុមមកពីអាស៊ីឡើងដល់វគ្គ៨ក្រុមចុងក្រោយបានទេបន្ទាប់ពី បែលហ្សិកដាក់៣គ្រាប់វិញទម្លាយសំណាញ់ដោយ Vertonghen នាទី៦៩, Fellaini ៧៤, Chadli ៩០+៤។ក្រោយពីបរាជ័យនឹងត្រូវជ្រុះចេញពីកម្មវិធីមែន ប៉ុន្តែបានបង្កើតកំណត់ត្រាថ្មីរបស់ខ្លួូនដោយជប៉ុនស៊ុតបាន៦គ្រាប់នៅរុស្ស៊ី ២០១៨ ជាស្ថិតិខ្ពស់បំផុតរបស់ពួកគេនៅ World Cup។គួរបញ្ជាក់ថា ក្រុមលោក Roberto Martinez នឹងត្រូវបន្តដំណើររបស់ខ្លួនទៅជួបជាមួយក្រុមសាំបាប្រេស៊ីលនៅវគ្គ៨ក្រុមចុងក្រោយជាបន្តទៀតនៅថ្ងៃទី៧ ខែកក្កដា ខាងមុខនេះ។ទស្សនាវីដេអូ៖
ក្រោយវាយបកឈ្នះជប៉ុនម្សិលមិញ បែលហ្ស៊ិកតាមទាន់កំណត់ត្រាមួយក្នុងឆ្នាំ១៩៦៦ នៅ World Cup
ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីក បានទម្លាក់ជប៉ុន តាមរយៈលទ្ធផលវាយបក៣ទល់នឹង២ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2018 នៅថ្ងៃចន្ទ ទី០២ មិថុនា។គ្រាប់បាល់របស់ Haraguchi នាទី៤៨ និង Takashi Inui នាទី៥២ មិនអាចជួយឲ្យក្រុមមកពីអាស៊ីឡើងដល់វគ្គ៨ក្រុមចុងក្រោយបានទេបន្ទាប់ពី បែលហ្សិកដាក់៣គ្រាប់វិញទម្លាយសំណាញ់ដោយ Vertonghen នាទី៦៩, Fellaini ៧៤, Chadli ៩០+៤។ក្រោយពីទទួលបានជ័យជម្នះ ក្រុមរហស្សនាមបិសាចក្រហមគឺជាក្រុមដំបូងដែលវាយបកយកឈ្នះគូប្រកួតនៅនាទី៩០+ នៅ World Cup គិតចាប់តាំងពីព័រទុយហ្គាល់ធ្លាប់ធ្វើបានកាលពីឆ្នាំ១៩៦៦ ដោយយកឈ្នះកូរ៉េខាងជើងដោយលទ្ធផល ៥ទល់នឹង៣។គួរបញ្ជាក់ថា ក្រុមលោក Roberto Martinez នឹងត្រូវបន្តដំណើររបស់ខ្លួនទៅជួបជាមួយក្រុមសាំបាប្រេស៊ីលនៅវគ្គ៨ក្រុមចុងក្រោយជាបន្តទៀតនៅថ្ងៃទី៧ ខែកក្កដា ខាងមុខនេះ។ទស្សនាវីដេអូ៖
ស៊ុតបាន២គ្រាប់ម្សិលមិញ ប្រេស៊ីលបំបែកកំណត់ត្រាប្រវត្តិសាស្រ្តមួយនៅ World Cup
ក្រុមជម្រើសជាតិប្រេស៊ីលបានឡើងទៅវគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិម៉ិកស៊ីកូដោយលទ្ធផល ២ទល់នឹង០ នៅវគ្គ១៦ក្រុមចុងក្រោយនៃពានបាល់ទាត់ពិភពលោក FIFA World Cup 2018។ជាក់ស្តែងនៅក្នុងការប្រកួតវគ្គទី១ក្រុមទាំង២មិនអាចធ្វើអ្វីគ្នាបានឡើយ ខណៈក្រុមរហស្សនាមសាំបាមានឱកាសច្រើនដែរតែធ្វើមិនបានសម្រេច។ លុះឈានមកដល់វគ្គទី២ ខ្សែប្រយុទ្ធ Neymar ស៊ូតចូលទីបានសម្រេចនៅនាទី៥១ ហើយ Roberto Firmino បន្ថែម១គ្រាប់ទៀតនៅចុងម៉ោងជួយឲ្យក្រុមជើងឯក៥សម័យទទួលបានជ័យជម្នះ២ទល់នឹង០តែម្តង។ដោយឡែកការស៊ុត២គ្រាប់កាលពីម្សិលមិញបានធ្វើឲ្យប្រេស៊ីលបំបែកកំណត់ត្រាប្រវត្តិសាស្រ្តមួយនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ដោយក្លាយជាក្រុមដំបូងគេដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍នេះ ពោលគឺ២២៨គ្រាប់ ដោយបំបែកកំណត់ត្រារបស់ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់។ទស្សនាវីដេអូហាយឡាយ៖
Neymar និង Firmino ស៊ុតម្នាក់១គ្រាប់ឲ្យប្រេស៊ីលស៊ីម៉ិចស៊ិកកូ២-០ឡើងវគ្គ៨ក្រុមចុងក្រោយ
ក្រុមជម្រើសជាតិប្រេស៊ីលបានឡើងទៅវគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិម៉ិកស៊ីកូដោយលទ្ធផល ២ទល់នឹង០ នៅវគ្គ១៦ក្រុមចុងក្រោយនៃពានបាល់ទាត់ពិភពលោក FIFA World Cup 2018។ជាក់ស្តែងនៅក្នុងការប្រកួតវគ្គទី១ក្រុមទាំង២មិនអាចធ្វើអ្វីគ្នាបានឡើយ ខណៈក្រុមរហស្សនាមសាំបាមានឱកាសច្រើនដែរតែធ្វើមិនបានសម្រេច។ លុះឈានមកដល់វគ្គទី២ ខ្សែប្រយុទ្ធ Neymar ស៊ូតចូលទីបានសម្រេចនៅនាទី៥១ ហើយ Roberto Firmino បន្ថែម១គ្រាប់ទៀតនៅចុងម៉ោងជួយឲ្យក្រុមជើងឯក៥សម័យទទួលបានជ័យជម្នះ២ទល់នឹង០តែម្តង។ទស្សនាវីដេអូហាយឡាយ៖
ម្ចាស់ផ្ទះរុស្ស៊ីទម្លាក់អេស្ប៉ាញដោយបាល់ប៉េណាល់ទី ក្រោយស្មើគ្នា១-១ក្នុងពេល១២០នាទី (មានវីដេអូ)
អ្នកចាំទី Igor Akinfeev សង្គ្រោះបាល់១១ម៉ែត្រ២គ្រាប់ក្នុងវគ្គប៉េណាល់ទីកាត់សេចក្ដី ជួយឱ្យម្ចាស់ផ្ទះ រុស្ស៊ី ទម្លាក់ អេស្ប៉ាញ ហើយឡើងទៅវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2018។ការប្រកួតវគ្គ១/៨យប់ថ្ងៃអាទិត្យទី១ខែកក្កដា អេស្ប៉ាញ បានបើកការនាំមុខមុនក្នុងនាទីទី១២ ដោយបាល់ហោះបុកជើងខ្សែការពារ Sergei Ignarshevich ចូលទីខ្លួនឯង។ តែ៤នាទីមុនចប់វគ្គទី១ រុស្ស៊ីតាមស្មើដោយបាល់ពិន័យ១១ម៉ែត្រ ស៊ុតដោយ Artem Dzyuba។ ដោយឡែកលទ្ធផលនេះបានរក្សារហូតដល់ចប់វគ្គបន្ថែមម៉ោង១៥នាទី២ដង ហើយបាល់ប៉េណាល់ទីកាត់សេចក្ដីក៏ចូលមកដល់។អេស្ប៉ាញ ជាអ្នកស៊ុតមុន ហើយធ្វើបានជោគជ័យ២គ្រាប់ដំបូងដោយ Andres Iniesta និង Gerard Pique។ តែគ្រាប់ទី៣និងទី៥ស៊ុតដោយ Koke និង Iago Aspas ត្រូវបាន Akinfeev សង្គ្រោះបាន ខណៈខាងរុស្ស៊ីស៊ុត៤គ្រាប់ចូលទាំងអស់៕ទស្សនាវីដេអូ៖
Edinson Cavani រកបាន២គ្រាប់ឲ្យអ៊ុយរុយហ្គាយឈ្នះព័រទុយហ្គាល់២ទល់នឹង១ក្នុងវគ្គ១៦ក្រុមចុងក្រោយ
ក្រុមជម្រើសជាតិអ៊ុយរុយហ្គាយបានយកឈ្នះក្រុមជម្រើសជាតិព័រទុយហ្គាល់២ទល់នឹង១ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 វគ្គ១៦ក្រុមចុងក្រោយ។២គ្រាប់របស់ក្រុមជើងឯក២សម័យរកបានដោយខ្សែប្រយុទ្ធ Edinson Cavani នៅវគ្គទី១មួយគ្រាប់ និង វគ្គទី២មួយគ្រាប់ ខណៈគ្រាប់បាល់តែមួយគត់របស់ក្រុមជើងឯក Euro 2016 រកបានដោយខ្សែការពារ Pepe។គួរបញ្ចាក់ថា ក្រោយពីទទួលបានជ័យជម្នះ អ៊ិយរុយហ្គាយនឹងបន្តដំណើររបស់ខ្លួនទៅប៉ះជាមួយក្រុមជើងឯកឆ្នាំ១៩៩៨បារាំងនៅវគ្គ៨ក្រុមចុងក្រោយជាបន្តទៀត។