trollkhmer news

World Cup

ឈ្នះប្រេស៊ីលយប់មិញ បែលហ្ស៊ិកបំបែកកំណត់ត្រាប្រវត្តិសាស្រ្តមួយតាំងពីឆ្នាំ១៩៨៦នៅ World Cup

ថ្ងៃទី ០៧ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១០:៤៥

ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីក បានឆ្លងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៦មក ក្រោយឈ្នះប្រេស៊ីល ដោយ​លទ្ធផល ២ទល់នឹង១ ក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2018 នៅថ្ងៃសុក្រ​ ទី០៦ កក្កដា។Fernandinho ធ្វើឲ្យបាល់ចូលទីខ្លួនឯង ក្រោយភ្លាត់ពីបាល់ជ្រុងលើកដោយ Nacer Chadli នៅនាទី១៣ ហើយ Kevin de Bruyne បន្ថែមបានមួយគ្រាប់ទៀតនៅនាទី៣១។ ដល់នាទី៧៦ទើប Renato Augusto វាយបកបានមួយគ្រាប់វិញ តែហួសពេលទៅហើយ។ដូចនេះ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឆ្នាំ២០១៨នេះនឹងប្រមូលផ្ដុំដោយក្រុមនៅអឺរ៉ុប ជាលើកដំបូងចាប់ពីឆ្នាំ២០០៦មក ដោយបែលហ្ស៊ិកត្រូវជួបជាមួយបារាំង៕ ទស្សនាវីដេអូ៖

FIFA អញ្ជើញ​ក្មេង​ថៃទាំង​១២​រួម​ទាំង​គ្រូ​បង្វឹក​ទៅ​មើល FIFA World Cup វគ្គផ្តាច់ព្រ័តនៅប្រទេសរុស្ស៊ី

ថ្ងៃទី ០៧ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ០០:៤៧

ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក Gianni Infantino បាន​ផ្ញើ​សំបុត្រ​ទៅ​ប្រធាន​សហព័ន្ធ​បាល់ទាត់​ថៃ​ លោក Somyot Poompanmoung ដោយ​អញ្ជើញ​​ក្មេង​ទាំង​១២ ​និង​គ្រូ​របស់​ពួក​គេ​ដែលកំពុងតែជាប់នៅក្នុងល្អាងឲ្យ​ទៅ​ទស្សនា​ការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2018 ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង Moscow ប្រទេស​រុស្សី។ដោយឡែក នៅពេលនេះ អ្នកទាំង១៣មិនទាន់ចេញផុតនៅឡើយទេ ខណៈក្រុមសង្គ្រោះកំពុងញាប់ដៃញាប់ជើងនាំពួកគចេញទៅ​កាន់កន្លែងសុវត្ថិភាព និង ត្រឡប់ទៅគេហដ្ឋានវិញ។តាមប្រភពមួយចំនួនពីប្រទេសថៃឲ្យដឹងថា ការនាំអ្នកទាំង៣ចេញពីល្អាង អាចចំណាយពេលយ៉ាងហោច៣ទៅ៤​ខែឯណោះ ហើយវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា៕

Varane និង Griezmann រកបានម្នាក់មួយគ្រាប់ឲ្យបារាំងឈ្នះអ៊ុយរុយហ្គាយ២-០ឡើងវគ្គ៤ក្រុមចុងក្រោយ World Cup

ថ្ងៃទី ០៧ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ០០:១៤

ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានយកឈ្នះអ៊ុយរុយហ្គាយ ២ទល់នឹង០ ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ FIFA World Cup 2018 វគ្គ៨ក្រុមចុងក្រោយ កាលពីម្សិលមិញ។ខ្សែការពារ Raphael Varane តែតបញ្ចូលទីគ្រាប់ដំបូងនៅនាទី៤០ មុនពេលដែលខ្សែប្រយុទ្ធ Antoine Griezmann បន្ថែមគ្រាប់ទី២ នៅនាទី៦១ ជួយឲ្យក្រុមមាន់គក កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័តមុនគេបានតែម្តង។ទស្សនាវីដេអូហាយឡាយ៖

Diego Maradona សូមទោសរឿងនិយាយថា អង់គ្លេសលួចជ័យជម្នះពីកូឡុំប៊ី

ថ្ងៃទី ០៦ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១៦:១៨

វីរបុរសបាល់ទាត់អាហ្សង់ទីន លោក Diego Maradona បាននិយាយសូមទោសទៅកាន់សមាគមបាល់ទាត់ពិភពលោក ចំពោះសម្ដីមួយដែលថា អង់គ្លេស បានលួចយកជ័យជម្នះពីកូឡុំប៊ី នៅវគ្គ១៦ក្រុមនាពេលកន្លងមក។លោក Maradona ចោទថា អាជ្ញាកណ្ដាល Mark Geiger ហាក់មានភាពលម្អៀងទៅកាន់អង់គ្លេស។ ដោយឡែក FIFA ចាត់ទុកថា ពាក្យសម្ដីនេះចាត់ទុកពាក្យសម្ដីនេះថាមិនសមរម្យ និង ថា គ្មានភស្ដុតាង។ក្រៅពីនោះ ក្រោយពីក្រុមជម្រើសជាតិអង់គ្លេស បានទម្លាក់ក្រុមបាល់ទាត់កូឡុំប៊ីដោយបាល់កាត់សេចក្តីប៉េណាល់ទី ដើម្បីទទួលបានកៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយរួចហើយនោះ មនុស្សជាង២សែន៨ម៉ឺននាក់បានដាក់ញត្តិទាមទារឱ្យ FIFA ធ្វើសេចក្តីសម្រេចឡើងវិញ។

មនុស្សជិត៣សែននាក់ ដាក់ញត្តិទៅ FIFA ទាមទារឱ្យកូឡុំប៊ីឈ្នះអង់គ្លេសវិញ

ថ្ងៃទី ០៦ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១៦:១៣

ក្រោយពីក្រុមជម្រើសជាតិអង់គ្លេស បានទម្លាក់ក្រុមបាល់ទាត់កូឡុំប៊ីដោយបាល់កាត់សេចក្តីប៉េណាល់ទី ដើម្បីទទួលបានកៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយរួចហើយនោះ មនុស្សជាង២សែន៨ម៉ឺននាក់បានដាក់ញត្តិទាមទារឱ្យ FIFA ធ្វើសេចក្តីសម្រេចឡើងវិញ។ការប្រកួតដ៏សំខាន់រវាងក្រុមជម្រើសជាតិអង់គ្លេស និងក្រុមជម្រើសជាតិកូឡុំប៊ី ដែលមានអាជ្ញាកណ្តាលកាត់សេចក្តីគឺលោក Mark Geiger ជនជាតិអាមេរិកត្រូវបានគេរិះគន់ជាខ្លាំងថាលោកកាត់សេចក្តីលំអៀងទៅរកក្រុមអង់គ្លេស ដោយបានពិន័យកាតជាច្រើនសន្លឹកទៅឲ្យក្រុមកូឡុំប៊ី។ហើយការដាក់ញត្តិទាមទារនេះគឺដើម្បីឱ្យសហ័ពន្ធបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA មានការគិតគូរឡើងវិញផងដែរ អំពីការប្រកួតរបស់ប្រទេសកូឡុំប៊ីឡើងវិញ ក្រោយពីពួកគេបានបង្ហាញនូវចំនួនមនុស្សចុះហត្ថលេខាដល់ទៅជាង៣សែននាក់ឯនោះ។គួរឲ្យដឹងផងដែរថា អ្នកគាំទ្រក្រុមជម្រើសជាតិកូឡុំប៊ី មានការខឹងសម្បាជាខ្លាំងចំពោះការកាត់ក្ដីរបស់អជ្ញាកណ្តាលដែលសម្រេចចិត្តឲ្យបាល់ប៉េណាល់ទីទៅក្រុមជម្រើសជាតិអង់គ្លេសនោះ គឺជារឿងដែលមិនត្រឹមត្រូវទាល់តែសោះ។

គ្រូប្រេស៊ីលថា Marcelo នឹងចូលលេងទល់បែលហ្ស៊ិកនៅយប់នេះ

ថ្ងៃទី ០៦ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១២:៤១

គ្រូបង្គោលជម្រើសជាតិប្រេស៊ីល Tite បញ្ជាក់ថាខ្សែការពារឆ្វេង Marcelo នឹងត្រលប់ចូលជម្រើស១១នាក់ដំបូងជាថ្មីក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2018 ទល់ បែលហ្ស៊ិក នៅថ្ងៃសុក្រទី៦ខែកក្កដានេះ ម៉ោង១រំលងអធ្រាត្រនៅកម្ពុជា។ក្នុងសន្និសីទកាសែតមុនការប្រកួតយប់នេះ លោក Tite និយាយថា៖ “Marcelo ត្រូវបានដកចេញពេលប៉ះស៊ែប និង គ្មានវត្តមានជាមួយម៉ិកស៊ីកូ ដោយសារគេលេងបានត្រឹម៤៥នាទីប៉ុណ្ណោះ។”កីឡាករក្លិប Real Madrid វ័យ៣០ឆ្នាំ បានអវត្តមានពីប្រកួតវគ្គ១៦ក្រុមចុងក្រោយដែលប្រេស៊ីលឈ្នះម៉ិកស៊ីកូ២-០ ដោយសាររបួសខ្នងអំឡុងពេលលេងទល់ ស៊ែប ហើយត្រូវបានជំនួសដោយ Filipe Luis។

Cavani មិនទាន់ច្បាស់ថាអាចចូលលេងពេលប៉ះជាមួយបារាំងបាននៅយប់នេះដោយសាររបួស

ថ្ងៃទី ០៦ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ០០:២៨

ខ្សែប្រយុទ្ធ Edinson Cavani មានឱកាសស្ដួចស្ដើងក្នុងការចូលលេងទល់នឹងបារាំង ក្នុងវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2018 ដោយសាររបួសកំភួនជើងកើតឡើងក្នុងអំឡុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយទល់ព័រទុយហ្គាល់។សមាជិករបស់ Paris St Germain រូបនេះរកបាន២គ្រាប់ម្នាក់ឯងឱ្យអ៊ុយរុយហ្គាយទម្លាក់ជើងឯក Euro 2016 នៅវគ្គ១/៨ តែត្រូវបានប្ដូរចេញមុនចប់វគ្គទី២។ អតីតសមាជិក Napoli វ័យ៣១ឆ្នាំ មិនបានចូលហាត់ឡើយកាលពីថ្ងៃពុធ ហើយក្ដីសង្ឃឹមចូលលេងរបស់គេដែលសល់នៅពេលនេះគឺក្នុងនាមកីឡាករបម្រុង។គួរបញ្ជាក់ថា ក្រុមជើងឯក២សម័យអ៊ុយរុយហ្គាយនឹងត្រូវជួបជាមួយក្រុមជើងឯក១សម័យបារាំងនៅរាត្រីនេះនាវេលាម៉ោង៩យប់ក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup 2018 ដោយនឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។

គ្រូ​បែលហ្សិក​សរសើរខ្សែបម្រើ Kevin De Bruyne ថាជា​អ្នក​ដឹកនាំ​ដ៏សំខាន់ក្នុង​ក្រុម​ជម្រើស​ជាតិ

ថ្ងៃទី ០៦ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ០០:០៧

គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក លោក Roberto Martinez បាននិយាយថាថា​ខ្សែ​បម្រើ​ Kevin De Bruyne គឺ​ជា "អ្នក​ដឹកនាំ" ដ៏សំខាន់នៅក្នុង​ក្រុម​ជម្រើស​ជាតិ​។បុរសជនជាតិអេស្ប៉ាញបាន​លើក​ឡើង​ថា នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ De Bruyne គឺ​ជា​អ្នក​នាំ​លេង​តាំង​ពី​ក្រោម​រហូត​ដល់​តំបន់​ប្រយុទ្ធ។ ការណ៍​នេះ ធ្វើ​ឲ្យ​ខ្សែ​បម្រើ​ប្រយុទ្ធ ​ជា​កីឡាករ​ដែល​មាន​ "ឥទ្ធិពល" និង​ ជា "អ្នក​ដឹកនាំ​" ក្នុង​ក្រុម។ តួនាទី​ដ៏​សំខាន់​ក្នុង​ក្រុម​ជម្រើស​ជាតិ​របស់ De Bruyne ច្រើន​ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​មើល​រំលង។គួរបញ្ជាក់ថា ក្រុមរហស្សនាមបិសាចក្រហមនឹងត្រូវមានភារកិច្ចធ្ងន់នៅវគ្គ១/៤ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 ដោយពួកគេត្រូវជួបជាមួយក្រុមជើងឯក៥សម័យ ប្រេស៊ីល។

ក្រុមសាម៉ូរ៉ៃជប៉ុនសម្រេចចែកផ្លូវគ្នាជាមួយគ្រូបង្វឹកក្រោយធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup

ថ្ងៃទី ០៥ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ២៣:៤៨

កាលពីម្សិលមិញ សហព័ន្ធ​បាល់ទាត់​ជប៉ុន​បាន​ប្រកាស​អំពីការចែកផ្លូវគ្នាជាមួយគ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ Akira Nishino ក្រោយពីក្រុមរហស្សនាមសាម៉ូរ៉ៃបានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup 2018 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។លោក Nashino ត្រូវ​បាន​ផ្ដល់​កុងត្រា​រយៈ​ពេល​ខ្លី ២ ខែ​មុន​ព្រឹត្តិការណ៍ World Cup ក្នុង​ការ​កាន់​តួ​នាទី​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ ជំនួស​លោក Vahid Halilhodzic។គួររំលឹកថា ក្រុមជម្រើសជាតិជប៉ុនធ្វើបានយ៉ាងល្អនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយពីឆ្លងផុតវគ្គចែកពូល ប៉ុន្តែហាលអាវត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុមបិសាចក្រហមបែលហ្ស៊ិកដោយលទ្ធផល៣ទល់នឹង២។ជាមួយគ្នានេះ កីឡាករ​ជប៉ុន​សំខាន់​ពីរ​រូប រួម​មាន Keisuke Honda និង Makoto Hasebe បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ផងដែរ។