trollkhmer news

World Cup

Luka Modric ថា ដោយសារតែរឿងមួយទើបធ្វើឲ្យបារាំងឈ្នះពាន World Cup

ថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ២៣:៣៥

ប្រធានក្រុមជម្រើសជាតិក្រូអាត Luka Modric ជឿថាក្រុមរបស់ខ្លួនលេងបានល្អជាងបារាំងនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី កាលពីយប់ថ្ងៃអាទិត្យទី១៥ខែកក្កដា។ម្ចាស់បាល់មាសប្រចាំពានរង្វាន់បាល់ទាត់ពិភពលោកបានគិតថាបាល់ពិន័យ១១ម៉ែត្ររបស់បារាំងក្នុងនាទី៣៨ជាចំណុចផ្លាស់ប្ដូរការប្រកួត ព្រោះក្រូអាតកាន់តែកើនសមត្ថភាពក្រោយពេល Ivan Perisic ស៊ុតតាមស្មើ ក្រោយពីការតែតបញ្ចូលទីខ្លួនឯងរបស់ Mario Mandzukic។សមាជិករបស់ Real Madrid បានបន្ថែមថា៖ "យើងភ្ញាក់ផ្អើលនៅពេលអាជ្ញាកណ្ដាលឱ្យបាល់ពិន័យ១១ម៉ែត្រ ជាពិសេសពីព្រោះកំហុសដែលគាត់បានធ្វើក្នុងការផ្តល់បាល់ Freekick ដែលគ្រាប់ទី១របស់បារាំង។ តាមគំនិតខ្ញុំ អាជ្ញាកណ្ដាលមិនគួរឱ្យបាល់ហ៊្វ្រីឃីកនោះឡើយ។ តែពួកយើងងើបឡើងវិញក្រោយគ្រាប់នោះ ហើយលេងបានល្អបំផុត រួចគាត់ឱ្យបាល់១១ម៉ែត្រនៅបារាំង។ បាល់១១ម៉ែត្រនោះសម្លាប់អ្នក។ វាមិនងាយស្រួលឡើយក្នុងការតាមពីក្រោយនោះ។ ប៉ុន្តែពួកយើងបានព្យាយាម ពួកយើងតស៊ូរហូតដល់ទីបញ្ចប់។"ក្រុម​មាន់​គក​​បារាំង​បាន​ក្លាយជាម្ចាស់​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ FIFA World Cup 2018 បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ដោយ​លទ្ធផល​ ៤-២ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​រុស្ស៊ីកាលពីម្សិលមិញនាកីឡដ្ឋាន Luzhniki។ ៤គ្រាប់របស់ក្រុមរហស្សនាមមាន់គករកបានដោយការចូលទីខ្លួនឯងពី Mario Mandzukic និង ការស៊ុតរបស់ Antoine Griezmann, Paul Pogba រួមជាមួយ Kylian Mbappe។ ខណៈ២គ្រាប់របស់ក្រុមរហស្សនាមក្រឡាអុករកបានដោយ Ivan Perisic និង Mario Mandzukic។

Mandukic ក្លាយជាកីឡាករដំបូងគេបង្អស់នៅ World Cup ដែលតែតបញ្ចូលទីក្រុមខ្លួនឯងនៅវគ្គផ្តាច់ព្រ័ត

ថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ០១:២៧

ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានក្លាយជាម្ចាស់ជើងឯក FIFA World Cup 2018 ក្រោយឈ្នះក្រូអាត ដោយលទ្ធផល ៤ទល់នឹង២ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ នាកីឡដ្ឋាន Luzhniki។ឭ៤គ្រាប់របស់ក្រុមរហស្សនាមមាន់គករកបានដោយការចូលទីខ្លួនឯងពី Mario Mandzukic និង ការស៊ុតរបស់ Antoine Griezmann, Paul Pogba រួមជាមួយ Kylian Mbappe។ ខណៈ២គ្រាប់របស់ក្រុមរហស្សនាមក្រឡាអុករកបានដោយ Ivan Perisic និង Mario Mandzukic។ដោយឡែកក្រោយពីតែតបញ្ចូលទីក្រុមខ្លួនឯងនៅដើមវគ្គទី១ សមាជិករបស់ Juventus ធ្វើបានកំណត់ត្រាមួយដែលមិនគួរកើតឡើងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup គឺ ក្លាយជាកីឡាករក្លាយជាកីឡាករដំបូងគេបង្អស់ប្រចាំប្រវត្តិសាស្រ្ត World Cup ដែលតែតបញ្ចូលទីក្រុមខ្លួនឯងនៅវគ្គផ្តាច់ព្រ័ត។ទស្សនាវីដេអូហាយឡាយ៖

Mbappe ក្លាយជាកីឡាករក្មេងទី៣នៅក្នុងប្រវត្តិសាស្រ្ត World Cup ដែលចូលលេងវគ្គផ្តាច់ព្រ័ត

ថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ០១:២៣

ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានក្លាយជាម្ចាស់ជើងឯក FIFA World Cup 2018 ក្រោយឈ្នះក្រូអាត ដោយលទ្ធផល ៤ទល់នឹង២ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ នាកីឡដ្ឋាន Luzhniki។៤គ្រាប់របស់ក្រុមរហស្សនាមមាន់គករកបានដោយការចូលទីខ្លួនឯងពី Mario Mandzukic និង ការស៊ុតរបស់ Antoine Griezmann, Paul Pogba រួមជាមួយ Kylian Mbappe។ ខណៈ២គ្រាប់របស់ក្រុមរហស្សនាមក្រឡាអុករកបានដោយ Ivan Perisic និង Mario Mandzukic។ដោយឡែក Kylian Mbappe ក្រោយពីបានបង្ហាញខ្លួននិងស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័តកាលពីម្សិលមិញ សមាជិករបស់ PSG បានបំបែកកំណត់ត្រាមួយនៅក្នុងព្រឹត្តិការណ៍ FIFA World Cup គឺ ក្លាយជាកីឡាករវ័យក្មេងទី៣ ដែលបង្ហាញខ្លួននៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក បន្ទាប់ពី Pele និង Giuseppe Bergomi៕ទស្សនាវីដេអូហាយឡាយ៖

Kylian Mbappe ឈ្នះ​ពាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ ខណៈ Luka Modric ឈ្នះ​បាល់​មាសប្រចាំ World Cup

ថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ០១:២១

ក្រុម​មាន់​គក​​បារាំង​បាន​បង្កើត​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ជា​លើក​ទី​២​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ដោយ​លទ្ធផល​ ៤-២ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​រុស្ស៊ី។ ដោយឡែកក្នុង​ព្រឹត្តិការណ៍​៤ឆ្នាំខាងលើនេះ កីឡាករ​វ័យ​ក្មេង​អាយុ​១៩​ឆ្នាំ​របស់​បារាំង Kylian Mbappe ដែលជាអ្នកស៊ុតបញ្ចូលទីបាន១គ្រាប់ដែរនោះ​បានឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អវ័យ​ក្មេង​ក្រោម​អាយុ​​​២១​ឆ្នាំ។ដោយឡែកខ្សែបម្រើ Luka Modrid ទទួលបានបាល់មាស ខណៈម្ចាស់ស្បែកជើងមាសគឺបានទៅលើខ្សែប្រយុទ្ធ Harry Kane របស់​អង់គ្លេស​ ហើយពានរង្វាន់អ្នក​ចាំ​ទី​ឆ្នើមបានទៅលើអ្នកចាំទី Thibaut Courtois របស់​បែលហ្ស៊ិក​។ទស្សនាវីដេអូ៖

បារាំងគ្រងជើងឯក FIFA World Cup ជាលើកទី២ក្នុងប្រវត្តិសាស្រ្ត ក្រោយឈ្នះក្រូអាត៤-២ (មានវីដេអូ)

ថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ០១:១២

ក្រុម​មាន់​គក​​បារាំង​បាន​ក្លាយជាម្ចាស់​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ FIFA World Cup 2018 បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ដោយ​លទ្ធផល​ ៤-២ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​រុស្ស៊ីកាលពីម្សិលមិញនាកីឡដ្ឋាន Luzhniki។៤គ្រាប់របស់ក្រុមរហស្សនាមមាន់គករកបានដោយការចូលទីខ្លួនឯងពី Mario Mandzukic និង ការស៊ុតរបស់ Antoine Griezmann, Paul Pogba រួមជាមួយ Kylian Mbappe។ ខណៈ២គ្រាប់របស់ក្រុមរហស្សនាមក្រឡាអុករកបានដោយ Ivan Perisic និង Mario Mandzukic។នេះ​ជា​លើក​ទី​២​ក្នុង​ប្រវត្តិ​សាស្ត្រ​ហើយ​ដែល​ក្រុម​មាន់​គក​បារាំង​ឈ្នះ​ជើង​ឯក​បាល់ទាត់​ពិភព​លោក​ FIFA World Cup បន្ទាប់​ពី​ឈ្នះ​លើក​ទី​១​កាល​ពី​ឆ្នាំ​១៩៩៨។ ចំណែក​ក្រូអាត​ទទួល​បាន​ជើង​ឯក​រង ហើយ​នេះ​ជា​លើក​ទី​១​ដែល​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ៕ទស្សនាវីដេអូហាយឡាយ៖

Mbappe ក្លាយជាកីឡាករក្មេងដំបូងគេស៊ុតចូលវគ្គផ្ដាច់ព្រ័ត្រ ចាប់តាំងពី Pele ធ្វើបាននៅឆ្នាំ១៩៥៨

ថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ០១:០០

ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានក្លាយជាម្ចាស់ជើងឯក FIFA World Cup 2018 ក្រោយឈ្នះក្រូអាត ដោយលទ្ធផល ៤ទល់នឹង២ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ នាកីឡដ្ឋាន Luzhniki។៤គ្រាប់របស់ក្រុមរហស្សនាមមាន់គករកបានដោយការចូលទីខ្លួនឯងពី Mario Mandzukic និង ការស៊ុតរបស់ Antoine Griezmann, Paul Pogba រួមជាមួយ Kylian Mbappe។ ខណៈ២គ្រាប់របស់ក្រុមរហស្សនាមក្រឡាអុករកបានដោយ Ivan Perisic និង Mario Mandzukic។ដោយឡែក Kylian Mbappe ក្រោយពីបានបង្ហាញខ្លួននិងស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័តកាលពីម្សិលមិញ សមាជិករបស់ PSG បានបំបែកកំណត់ត្រានៅក្នុងព្រឹត្តិការណ៍ FIFA World Cup ចំនួន២គឺ ពោលគឺក្លាយជាកីឡាករក្មេងដំបូងគេស៊ុតចូលវគ្គផ្ដាច់ព្រ័ត្រ ចាប់តាំងពី Pele ធ្វើបាននៅឆ្នាំ១៩៥៨ ហើយនឹងជាកីឡាករវ័យក្មេងទី៣ ដែលបង្ហាញខ្លួននៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក បន្ទាប់ពី Pele និង Giuseppe Bergomi៕ទស្សនាវីដេអូហាយឡាយ៖

ទស្សនាទិដ្ឋភាពថ្ងៃបិទវគ្គការប្រកួតពានរង្វាន់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីកាលពីយប់មិញ

ថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ០០:៣៤

ព្រឹត្តិការណ៍ FIFA World Cup 2018 បានធ្វើពិធីបិទវគ្គហើយកាលពីម្សិលមិញ នៅក្នុងកីឡដ្ឋាន Luzhniki កាលពីម្សិលមិញ នាទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ដោយមានវត្តមានរបស់ប្រធានាធិបតី Vladimir Putin និង ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក Gianni Infatino រួ​មជាមួយថ្នាក់ដឹកនាំធំៗដ៏ទៃទៀតចូលរួមជាអធិបតីផងដែរ។នៅក្នុងកម្មវីធីបិទវគ្គដ៏អឡោរិកមានការសម្ដែងពីសំណាក់តារាចម្រៀងល្បីៗជាច្រើនរូបចំពោះមុខអ្នកគាំទ្រ ភ្ញៀវកិត្តិយស និងប្រតិភូកីឡាករដែលសរុបមានចំនួនប្រមាណជាង៨ម៉ឺននាក់ ក្រោមការការពារសុវត្ថិភាពយ៉ាងតឹងរ៉ឹងបំផុតពីម្ចាស់ផ្ទះ។ដោយឡែកនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័តកាលពីម្សិលមិញវិញ ក្រុមមាន់គកបារាំងគឺជាអ្នកគ្រងជើងឯកពានរង្វាន់ FIFA World Cup 2018 ក្រោយពីយកឈ្នះក្រុមក្រឡាអុកក្រូអាត៤ទល់នឹង២។ទស្សនាវីដេអូហាយឡាយ៖

សហព័ន្ធបាល់ទាត់អង់គ្លេសត្រៀមបន្តកុងត្រាថ្មីដល់លោក Gareth Southgate ក្រោយដឹកនាំក្រុមបានលេខ៤នៅ World Cup

ថ្ងៃទី ១៥ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ០០:៤២

សហព័ន្ធបាល់ទាត់របស់ប្រទេសអង់គ្លេស កំពុងត្រៀមផ្ដល់កិច្ចសន្យាថ្មីដល់គ្រូបង្វឹកលោក Gareth Southgath ក្រោយពីបានដឹកនាំក្រុមរហស្សនាមតោកំណាចទទួលបានចំណាត់ថ្នាក់លេខ៤នៅព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។បុរសវ័យ៤៧ឆ្នាំបានដឹកនាំក្រុមដែលសម្បូរទៅដោយយុវជនក្មេងៗ អោយឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ពិភពលោក ប៉ុន្ដែត្រូវបរាជ័យក្រោមថ្វីជើងក្រុមក្រូអាត ក្នុងលទ្ធផល២ទល់នឹង១ នៅវគ្គ១/២។យ៉ាងណាក្ដី Southgate ត្រូវបានផ្ដល់ទំនុកចិត្ដដោយ FA យ៉ាងពេញទំហឹង ហើយលោកនឹងត្រៀមចុះកុងត្រាជាបន្ដ ដែលកុងត្រាថ្មីនេះនឹងមានរយៈពេល៥ឆ្នាំឯណោះ។ ដោយឡែកគោលដៅបន្ទាប់របស់ក្រុមជម្រើសជាតិ គឺត្រូវប្រកួតប្រជែងក្នុងពានរង្វាន់ Euro ដែលធើ្វឡើងនៅឆ្នាំ២០២០។សូមបញ្ជាក់ថា លោក Southgate ត្រូវបានគេរាយការណ៍ថានឹងទទួលបានប្រាក់លើកទឹកចិត្ដចំនួន ៣សែន៥ម៉ឺនផោន ក្នុងការនាំក្រុមអង់គ្លេស ឲ្យឈានឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំចុងក្រោយមកនេះ។

Paul Pogba៖ យើងមិនអាចភ្លាត់ដូចកាលនៅ Euro 2016 បានឡើយ

ថ្ងៃទី ១៥ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ០០:២៩

ខ្សែបម្រើ Paul Pogba និយាយថាក្រុមជម្រើសជាតិបារាំងប្ដេជ្ញាចិត្តមិនបង្កើតកំហុសក្នុងវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2018 ដូចដែលពួកគេបានធ្វើ២ឆ្នាំមុនក្នុងវគ្គផ្ដាច់ព្រ័ត្រ Euro 2016 ដែលចាញ់ព័រទុយហ្គាល់លើទឹកដីខ្លួនឯងនោះឡើយ។សមាជិករបស់ Manchester United បានសារភាពថា៖ "កាល Euro 2016 បន្ទាប់ពីបារាំងផ្ដួលអាល្លឺម៉ង់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កីឡាករបារាំងបានគិតថាបារាំងបានឈ្នះវគ្គផ្ដាច់ព្រ័ត្ររួចហើយ ជើងឯកជារបស់បារាំង។ កីឡាករបារាំងបាននិយាយមុនការប្រកួតជាមួយព័រទុយហ្គាល់ថាពួកគេបានឈ្នះការប្រកួតរួចទៅហើយ ហើយនោះគឺជាកំហុស។ Pogba បញ្ជាក់ថាបរាជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រពិតជាល្វីងជូរចត់ណាស់។"គួរបញ្ជាក់ថា បារាំង នឹងត្រូវតតាំងជាមួយ ក្រូអាត នៅកីឡដ្ឋាន Luzhniki ក្នុងរដ្ឋធានីមូស្គូ នៅម៉ោង១០យប់នេះ ដើម្បីដណ្ដើមជើងឯកពិភពលោក FIFA World Cup 2018។