trollkhmer news

World Cup

អ្នកចាំទី Courtois ថាបែលហ្ស៊ិកលេងល្អជាបារាំង បើទោះបីជាចាញ់១-០ក្តី

ថ្ងៃទី ១១ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១៣:៥៦

អ្នក​ចាំ​ទី​របស់​ជម្រើស​ជាតិ​បែលហ្ស៊ិក​ Thibaut Courtois បានលើក​ឡើង ក្រុម​របស់​ខ្លួន​ល្អ​ជាង​បារាំង​ ​ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ ទោះ​​​លទ្ធផល​បរាជ័យ​ ១-០ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ FIFA World Cup 2018 ក៏​ដោយ។សមាជិក Chelsea បាននិយាយ​ថា៖ “ខ្ញុំ​មិន​និយាយ​ថា ក្រុម​នាំ​មុខ​ពួក​យើង​ គេ​ល្អ​ជាង​ពួក​យើង​ទេ។ ក្រុម​នាំ​មុខ​ពួក​យើង​ ​មាន​ប្រព័ន្ធ​ការពារ​ល្អ​​ជាមួយ​កីឡាករ​១១​​នាក់​ពី​​៣៥​ម៉ែត្រ​ពី​បង្គោល​ទី មុន​ពេល​​ពួក​គេ​រក​គ្រាប់​បាល់​បាន។ ពួក​គេ​តែងតែ​ធ្វើ​​បែប​នេះ​ក្នុង​ព្រឹត្តិការណ៍ World Cup ទាំង​មូល តែ​នេះ​ជា​បាល់​ទាត់"។គួរបញ្ជាក់ថា ១គ្រាប់ដោយការតែតរបស់ខ្សែការពារ Samuel Umtiti បានបញ្ជូន​ឲ្យបារាំង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA World Cup នៅ​ទីក្រុង Moscow នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ ដោយរងចាំជំនួបរវាង អង់គ្លេស និង ក្រូអាត។

Samuel Umtiti តែត១គ្រាប់ឲ្យបារាំងឈ្នះបែលហ្ស៊ីក ឡើងវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018

ថ្ងៃទី ១១ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ០៨:២២

ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានឡើងវគ្គផ្តាច់ព្រ័ត្រ FIFFA World Cup 2018 ក្រោយយកឈ្នះ បែលហ្ស៊ិកដោយបាល់តែ១គ្រាប់គត់ នៅវគ្គ៤ក្រុមចុងក្រោយ កាលយប់មិញ។៤៥នាទីដំបូងនាទីលាន Saint Petersburg ក្រុមជម្រើសជាតិបែលហ្ស៊ិកបានបង្ហាញទម្រង់លេងយ៉ាងខ្លាំងធ្វើអោយបារាំងស្ទើរទប់ទល់ពុំរួច។ ពួកគេមានឱកាសស៊ុតជាច្រើនលើក តែមិនមានផ្លែផ្កានោះឡើយ។ យ៉ាងណាក្តី មកដល់វគ្គទី២ នាទី៥១ បារាំងបានផ្លាស់ប្តូរស្ថានការណ៍ ក្រោយរកគ្រាប់បាល់បាននាំមុខ ១-០ ដោយ Antoine Griezmann លើកពីជ្រុងខាងស្តាំ ហើយ Sumuel Umtit លោតតែតចូលទីបានសម្រេច។ បន្ទាប់ពីត្រូវនាំមុខ ក្រុមលោក Roberto Martinez បានប្រឹងវាយលុកទៀត  ប៉ុន្តែនៅតែគ្មានសំណាងដដែល ដ្បិតរបាំងការពាររបស់បារំាងពិតជាល្អ។ ទីបំផុតបាល់តែ១គ្រាប់ខាងលើ ជួយអោយក្រុមមាន់គកឡើងវគ្គផ្តាច់ព្រ័ត្រដោយជោគជ័យ។ក្រុមជើងឯកពិភពលោកឆ្នាំ១៩៩៨ ត្រូវរង់ចាំក្រុមឈ្នះរវាងអង់គ្លេសនិងក្រូអាតដែលការប្រកួតរវាងក្រុមទាំងពីរដំណើរការនៅ ម៉ោង១រំលងអាធ្រាតយប់នេះ ដោយមានផ្សាយបន្តផ្ទាល់ លើ CBS ផងដែរ៕ទស្សនាវីដេអូ៖

ប្រេស៊ីលចង់ឱ្យគ្រូបង្វឹក Tite ដឹកនាំក្រុមរហូតដល់ព្រឹត្តិការណ៍ FIFA World Cup 2022

ថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១៥:៤៧

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលចង់ឱ្យលោក Tite នៅបន្តតួនាទីជាគ្រូបង្គោលរហូតដល់ចប់ FIFA World Cup 2022 ប្រេស៊ីលត្រូវបានទម្លាក់ពី FIFA World Cup 2018 ដោយបែលហ្ស៊ិកក្នុងវគ្គ៨ក្រុមចុងក្រោយក្ដី។CBF នៅតែរក្សាទំនុកចិត្តលើគ្រូវ័យ៥៧ឆ្នាំដែលបានចាប់ផ្ដើមអាជីពបង្វឹកជម្រើសជាតិ២ឆ្នាំមុន និងបាននាំក្រុមជម្រុះមិនចាញ់សោះនិងក្លាយជាក្រុមទី១ដែលជម្រុះជាប់មករុស្ស៊ី។លោក Tite មានពេលពីរបីថ្ងៃដើម្បីពិចារណាអំពីការសម្រេចចិត្ត តែលោកក៏មានចំណង់ដូចសហព័ន្ធដែរក្នុងការដឹកនាំក្រុមប្រកួត Copa America លើទឹកដីកំណើតរបស់ខ្លួននាពេលខាងមុខ៕

ខ្សែបម្រើ Eric Dier ថា ភារកិច្ចរបស់អង់គ្លេសមិនទាន់ជោគជ័យនៅឡើយទេ

ថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១៥:២៩

ខ្សែបម្រើ Eric Dier យល់ថា ការឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA World Cup ឆ្នាំនេះអាចលុបភាពអាម៉ាសមួយចំនួនពីការចាញ់អ៊ីស្លង់ នៅវគ្គ១៦ក្រុម Euro 2016 តែថា ភារកិច្ចឆ្នាំ២០១៨ មិនទាន់ចប់នៅឡើយទេ។Dier និយាយថា៖ "នៅសល់ពេលវេលា៩០នាទីទៀតដើម្បីដោះស្រាយ យកឱកាសឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រលើកដំបូង ចាប់តាំងពីឆ្នាំ១៩៦៦។ ខ្ញុំគិតថាក្រុមរបស់ខ្ញុំមានការផ្លាស់ប្ដូរច្រើនតាំងពីចាញ់អ៊ីស្លង់កាលពី២ឆ្នាំមុនមក ដើម្បីលុបលាងភាពខកចិត្ត។"ក្រោយទម្លាក់ស៊ុយអែតនៅវគ្គ៨ក្រុមចុងក្រោយ អង់គ្លេស ត្រូវប្រឈមនឹងក្រូអាត ដែលបានទម្លាក់ម្ចាស់ផ្ទះរុស្ស៊ី ដោយការប្រកួតនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នាវេលាម៉ោង១ទៀបភ្លឺ៕ 

Mario Mandzukic ថា Modric គួរ​តែ​ឈ្នះ​ពានរង្វាន់បាល់​មាសនៅ World Cup ឆ្នាំ​នេះ

ថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១៥:១០

ខ្សែប្រយុទ្ធ Mario Mandzukic បាន​លើក​ឡើង​ថា ប្រធានក្រុម​ជម្រើស​ជាតិ​ក្រូអាត​ Luka Modric មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​បាល់មាស (Golden Ball) នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018។សមាជិករបស់ Juventus បានបន្ថែមថា៖ “ខ្ញុំ​ស្គាល់ Luka ច្រើន​ឆ្នាំ​មក​ហើយ មិន​ត្រឹម​តែ​ក្នុង​ជម្រើស​ជាតិ​ទេ។ គេ​ខិតខំ​ប្រឹងប្រែង​​ណាស់​ទម្រាំ​ដល់​ចំណុច​នេះ។ គេ​គឺ​ជា​ប្រធាន​ក្រុម​និង​អ្នក​ដឹកនាំ។ ប្រសិន​បើ​ក្រុម​ឈាន​ដល់​លទ្ធផល​ល្អ​ គេ​គួរ​តែ​ទទួល​បាន​បាល់​មាស"។Luka Modric គឺ​ជា​កីឡាករ​នាំ​លេង​ដ៏​សំខាន់​រុញ​ច្រាន​​ក្រូអាត​ឡើង​មក​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ World Cup​ ឆ្នាំ​នេះ ដោយ​នឹង​ត្រូវ​ប៉ះ​អង់គ្លេស​នៅ​ថ្ងៃ​ស្អែក​​ក្នុង​​ទីក្រុង Moscow។គួរបញ្ជាក់ថា Golden Ball គឺជាពានរង្វាន់សម្រាប់កីឡាករ​ដែល​លេង​ល្អ​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup ខណៈកាល​ពី​ឆ្នាំ​២០១៤ Lionel Messi ជា​អ្នក​ទទួល​បាន​ពានរង្វាន់ខាងលើ​នេះ។

សហព័ន្ធបាល់ទាត់អាហ្សង់ទីននឹងប្រកាសអំពីអនាគតជាមួយគ្រូបង្វឹក Jorge Sampaoli នៅចុងខែកក្កដានេះ

ថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១២:០២

សហព័ន្ធបាល់ទាត់អាហ្សង់ទីននឹងប្រកាសអំពីអនាគតជាមួយគ្រូបង្វឹក Jorge Sampaoli នៅចុងខែកក្កដានេះ ក្រោយពីក្រុមរហស្សនាមពពកសបានជ្រុះចេញពីព្រឹត្តិការណ៍ FIFA World Cup 2018 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។បុរស​សញ្ជាតិ​អាហ្សង់ទីន​ ចូល​កាន់​តំណែង​ជា​គ្រូ​បង្វឹក​កាល​ពី​ ខែ​ឧសភា ឆ្នាំ​មុន​ ជួយ​ក្រុម​បាន​កៅអី​ទៅ​លេង​ World Cup នៅ​រុស្ស៊ី​ និង​ឆ្លង​ផុត​វគ្គ​ចែក​ពូល។ រយៈ​ពេល​ជាង​១​ឆ្នាំ​មក​នេះ​លោក​ដឹកនាំ​ក្រុម​​បាន​១៥​ប្រកួត​ ឈ្នះ​៧​ប្រកួត​ ស្មើ​៤ និង​ចាញ់​៤។គួរបញ្ជាក់ថា បុរសវ័យ៥៨ឆ្នាំត្រូវ​មាន​ភារកិច្ច​មួយ​ទៀត​ដឹកនាំ​ក្រុមជម្រើសជាតិអាហ្សង់ទីន​អាយុ​ក្រោម​២០​ឆ្នាំ​ប្រកួត​ពាន​ក្នុង​ប្រទេស​អេស្ប៉ាញ​នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​។​​

ឪពុក Ozil ចង់ឲ្យកូនចូលនិវត្តន៍ក្រោយពីទទួលការរិះគន់រឿងអាល្លឺម៉ង់ធ្លាក់ចេញពី World Cup

ថ្ងៃទី ០៩ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ២៣:០៨

ឪពុករបស់ Mesut Ozil បានជម្រុញឲ្យកូនខ្លួនឲ្យចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោយពីរូបគេបានទទួលរងនូវការរិះគន់ពីគ្រប់ទិសទី បន្ទាប់ពីក្រុមការពារជើងឯកបានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup ត្រឹមវគ្គចែកពូលតែប៉ុណ្ណោះ។អតីតសមាជិក Werder Bremen និង Real Madrid ខាងលើបានត្រូវអ្នកគាំទ្រជាច្រើនរិះគន់យ៉ាងខ្លាំង ក្រោយពីរូបគេមិនបានជួយឲ្យក្រុមឡើងទៅវគ្គបន្ទាប់ ក្រោយពីចាញ់កូរ៉េខាងត្បូងយ៉ាងអាម៉ាស់មុខ នៅក្នុងប្រកួតចុងក្រោយនៅក្នុងវគ្គចែកពូល។លោក Mustafa ដែលជាឪពុករបស់ Ozil បាននិយាយឲ្យដឹងថា៖ "បើលោកជា Ozil វិញ លោកនឹងឈប់បង្ហាញខ្លួនឲ្យជម្រើសជាតិអាល្លឺម៉ង់ទៀតហើយ ដោយសារតែការរិះគន់នេះវាពិបាកនឹងទទួលយកណាស់។ កូនរបស់លោកបានក្លាយទៅជាគោលដៅនៃការរិះគន់របស់អ្នកគាំទ្រទៅហើយ ដោយសារតែពេលអាល្លឺម៉ង់ឈ្នះ ពួកគេបានសរសើរអំពីការសហការណ៍ជាក្រុម ប៉ុន្តែដល់ជម្រើសជាតិចាញ់ ពួកគេបានបន្ទោសថា Ozil គឺជាហេតុផលដែលធ្វើឲ្យជម្រើសជាតិទាំងមូលបរាជ័យ។"គួរឲ្យដឹងថា Mesut Ozil បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់បានចំនួន៩២ប្រកួត ដោយស៊ុតចូលបាន២៣គ្រាប់ ហើយក្នុងរយៈពេល៩ឆ្នាំនេះ រូបគេបានរួមចំណែកជួយឲ្យក្រុមរហស្សនាមឥន្រ្ទីដែកឈ្នះពានរង្វាន់ FIFA World Cup កាលពីឆ្នាំ២០១៤ នៅទឹកដីប្រទេសប្រេស៊ីលផងដែរ។

អ្នកចាត់ការ Luis Enrique សុខចិត្តចោលលុយធំ ដើម្បីមកដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ

ថ្ងៃទី ០៩ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ២២:៣៩

កាលពីម្សិលមិញ អ្នកចាត់ការ Luis Enrique ត្រូវបានតែងតាំងជាគ្រូបង្គោលជម្រើសជាតិអេស្ប៉ាញថ្មីក្រោមកិច្ចសន្យា២ឆ្នាំ នេះបើយោងតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ។អតីតគ្រូបង្ចឹក Roma, Celta Vigo និង​ FC Barcelona នឹងមកជំនួសតំណែងលោក Fernando Hierro ដែលបានចុះចេញពីតំណែងស្ដីទីកាលពីថ្ងៃអាទិត្យក្រោយអេស្ប៉ាញធ្លាក់ពី FIFA World Cup 2018 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។លោក Enrique បានទំនេរពីការងារតាំងពីខែមិថុនាឆ្នាំ២០១៧ ក្រោយពីចាកចេញពីក្រុមរហស្សនាមអ្នកមានបុណ្យ  ដោយលោកនឹងដឹកនាំអេស្ប៉ាញប្រកួតលើកទី១ក្នុងពាន UEFA Nations League នៅទឹកដី អង់គ្លេស នាថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៨៕

កីឡាករប្រេស៊ីលមួយរូបទទួល​សារ​គំរាម​សម្លាប់​ក្រោយប្រេស៊ីលចាញ់បែលហ្ស៊ិកធ្លាក់ចេញពី World Cup

ថ្ងៃទី ០៩ ខែ កក្តដា ឆ្នាំ ២០១៨ ម៉ោង ១១:៥៤

ខ្សែបម្រើ Fernandinho ទទួល​សារ​គំរាម​សម្លាប់​ក្រោយពីក្រុមជម្រើសជាតិប្រេស៊ីលចាញ់បែលហ្ស៊ិក២ទល់នឹង១នៅវគ្គ១៦ក្រុមចុងក្រោយធ្លាក់ចេញពីព្រឹត្តិការណ៍ FIFAI World Cup 2018។ដោយឡែក សហព័ន្ធ​បាល់ទាត់​ប្រទេស​ប្រេស៊ីល​បាន​​ធ្វើការការពារនិងរិះគន់បក​​ទៅ​កាន់​​អ្នក​គាំទ្រ​ដែល​គំរាម​សម្លាប់​និង​រើស​អើង​ពូជសាសន៍​ដល់​ Fernandinho និង​ក្រុម​គ្រួសារផងដែរ។សហព័ន្ធ​បាល់ទាត់​ប្រទេស​ប្រេស៊ីល​បាន​ចេញសេចក្តីថ្លែងការណ៍ថា៖ " CBF មិន​​អាច​ទទួល​យក​ការ​វាយ​ប្រហារ​រើសអើង​ពូជសាសន៍​លើ Fernandinho និង​គ្រួសារ​បាន​ទេ។ បាល់ទាត់​គឺ​តំណាង​ឲ្យ​ការ​រួបរួម ពណ៌​សម្បុរ ភេទ វប្បធម៌​និង​មនុស្ស។ ពួក​យើង​នៅ​ជាមួយ​អ្នក។ ការ​រើស​អើង​ពូជសាសន៍​នឹង​មិន​​ទៅ​មុខ​ទេ"។គួររំលឹកថា Fernandinho បាន​ភ្លាត់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង១គ្រាប់ដោយធ្វើឲ្យក្រុមជើងឯក៥សម័យជ្រុះចេញពីពានរង្វាន់បាល់ទាត់ពិភពលោក ក្រោយពីចាញ់បែលហ្ស៊ិក ២ទល់នឹង១នៅវគ្គ១៦ក្រុមចុងក្រោយនាកីឡដ្ឋាន Kazan Arena។ដោយឡែក កាល​ពី​ម្សិលមិញ​អ្នក​គាំទ្រ​ប្រេស៊ីល​ក៏បាននាំ​គ្នា​ឈរ​នៅ​ផ្លូវ​កាន់ ដុំ​ថ្ម ពងមាន់ និង​វត្ថុ​ផ្សេងៗ​ គប់​លើ​ឡាន​របស់​ជម្រើសជាតិពេលត្រលប់មកកាន់ស្រុកកំណើតវិញផងដែរ៕ ​​​