trollkhmer news

World Cup

កីឡាករ 5 រូបដែលឈ្នះពានរង្វាន់ស្បែកជើងមាស 5 លើកចុងក្រោយនៅ World Cup

ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១០:១៥

World Cup នៅប្រទេសរុស្ស៊ីលើកនេះ នឹងមានការប្រកួតប្រជែងកាន់តែតានតឹងសម្រាប់ការស៊ុតបញ្ចូលទីគ្នា ហើយពិតជាពិបាកក្នុងការដណ្ដើមពាន  The Golden boot តួយ៉ាងគឺព្រឹត្តិការណ៍ខាងលើនឹងប្រមូលម្ដុំដោយតារាជើងស៊ុតមកពីជុំវិញពិភពលោក។ The Golden boot ឬ ពានរង្វាន់ស្បែកជើងមាស ត្រូវបានបង្កើតឡើងប្រគល់ឲ្យកីឡាករដែលស៊ុតចូលបានច្រើនជាងគេនៅព្រឹត្តិការណ៍ World Cup ។ ហើយយើងបានយកកីឡាករ 5 រូបដែលឈ្នះពានរង្វាន់ស្បែកជើងមាស 5 លើកចុងក្រោយ។ #1  កីឡាករ James Rodríguez របស់ក្រុមកជម្រើសជាតិកូឡុំប៊ីរកបាន 6 គ្រាប់នៅ World Cup 2014។#2  Diego Forlán, Thomas Müller, Wesley Sneijder, David Villa សុទ្ធតែរកបានម្នាក់ 5 គ្រាប់កាលពី World Cup 2010។#3 ខ្សែប្រយុទ្ធប៉ិនតែតក្បាល Miroslav Klose របស់អាល្លឺម៉ង រកបាន 5 គ្រាប់នៅឆ្នាំ World Cup 2006 ។#4  អតីតខ្សែប្រយុទ្ធក្លិប Real កីឡាករ Ronaldo សញ្ជាតិប្រេស៊ីល ស៊ុតបាន  8 គ្រាប់កាលពី World Cup 2002 ។#5 ខ្សែប្រយុទ្ធអន្តរជាតិក្រូអាត កីឡាករ Davor Šuker រកបាន 6 គ្រាប់ពេល World Cup 1998

Xhaka មានឈ្មោះក្នុងក្រុមជម្រើសជាតិស្វីស ក្រោយពីរបួស

ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១៤:៤៦

ខ្សែបម្រើកណ្តាលកាំភ្លើងធំ Arsenal កីឡាករ Granit Xhaka បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិស្វីស 23 នាក់ចុងក្រោយ ទោះបីជារូបគេរងរបួសកាលពីសប្តាហ៍មុនក៏ដោយ។កីឡាករវ័យ 25 ឆ្នាំរូបនេះបានរងរបួសធ្ងន់ក្នុងអំឡុងពេលហ្វឹកហាត់ ក្រោយការស្កេនបានបង្ហាញថា Xhaka មិនបានរងការខូចខាតធ្ងន់ធ្ងរណាមួយនោះឡើយ។ប្រទេសស្វីស ស្ថិតក្នុងពូល E ហើយនឹងត្រូវប្រកួតជាមួយប្រេស៊ីលនៅថ្ងៃទី 17 ខែ មិថុនា ឆ្នាំ 2018 មុនពេលប្រកួតជាមួយ ស៊េប៊ី និង កូស្តារីកា។

កីឡាករដែលមានវ័យចំណាស់ជាងគេក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅរុស្ស៊ី

ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១០:៤១

នៅសល់តែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះការប្រកួតបាល់ទាត់ពិភពលោក ដែលធ្វើឡើងរាល់ 4 ឆ្នាំម្ដងនឹងត្រូវចាប់ផ្ដើមលេងហើយ។ ទន្តឹមនឹងនេះផងដែរ ក្រុមជម្រើសនីមួយៗក៍បានបញ្ជូនឈ្មោះកីឡាករទាំង 23 រូបទៅ FIFA។ នេះជាការលើកយកកីឡាករដែលមានវ័យចំណាស់ជាងគេដែលនឹងត្រូវទៅលេងនៅរុស្ស៊ី #1 អ្នកចាំទី Essam El-Hadary អាយុ 45 ឆ្នាំ និង 4ខែ 45 ឆ្នាំ ? អ្នករាល់គ្នាប្រាកដជាមិនជឿ តែគាត់ជាអ្នកចាំទីរបស់ក្រុមជម្រើសជាតិអេហ្ស៊ីប ដែលកំពុងស្ថិតក្នុងការបំបែកកំណត់ត្រាកីឡាករចាស់ជាងគេនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក 2018 នេះ។ បច្ចុប្បន្នរូបគាត់លេងឱ្យក្រុម Al-Taawoun នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងធ្លាប់បានស៊ុតបាល់បញ្ចូលទីមួយក្នុងចំនោមគ្រាប់បាល់ដែលមិនធ្លាប់មានពីមុនមក។#2 Rafa Marquez អាយុ 39 ឆ្នាំ និង 4ខែអតីតខ្សែការពាររបស់ Barcelona កីឡាករ Marquez មានអាយុ 39 ឆ្នាំនៅដើមឆ្នាំ 2018 ហើយរូបគេនឹងបន្តធ្វើជាប្រធានក្រុមជម្រើសជាតិម៉ិកស៊ិកនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ។ គាត់បានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយក្លិបនៅ Guadalajara ហើយបានបញ្ចប់វានៅទីនោះនៅរដូវកាលនេះ ហើយបន្ទាប់ពីប្រទេសរុស្ស៊ី Marquez នឹងចូលនិវត្តន៍ពីកីឡាបាល់ទាត់ផងដែរ។#3 Sergei Ignashevic, អាយុ 38 ឆ្នាំ និង 11 ខែដោយសារតែ Ruslan Kambalov បានរងរបួសកាលពីខែមុន ដែលធ្វើឱ្យខ្សែបម្រើកណ្តាល Sergei Ignashevic ដែលមានអាយុ 39 ឆ្នាំរូបនេះ ត្រលប់ពីការចូលនិវត្តន៍មកវិញ បន្ទាប់ពីបានចំណាយពេល 14 ឆ្នាំនៅ CSKA Moscow ។#4 Tim Cahill, អាយុ 38 ឆ្នាំនិង  6 ខែTim Cahill ក៏នឹងត្រូវមានវត្តមាននៅ World Cup ទី4 របស់ខ្លួនផងដែរ ដោយរំពឹងថា អាចជួយឲ្យក្រុមជម្រើសជាតិអូស្ត្រាលីឆ្លងផុតពីជំរុសក្នុងពូល។ រូបគេមានបទពិសោធន៍ច្រើននៅក្នុងលីហ្គអង់គ្លេស និងអន្តរជាតិ។#5 Jose de Jesus Corona អាយុ 37 ឆ្នាំនិង 5ខែជាទូទៅក្រុមអ្នកគាំទ្រភាគច្រើនស្គាល់អ្នកចាំទីម្រាម 6 Guillermo Ochoa ដោយសារតែកីឡាកររូបនេះចាំស្អិតដូចតាំងម៉ែ តែឆ្នាំនេះអ្នកចាំទី Jose Corona មានឱកាសជាប់ជម្រើសដំបូងរបស់ក្រុមជម្រើសជាតិម៉ិកស៊ិកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក 2018 នេះ ។

Ballack មានការភ្ញាក់ផ្អើលចំពោះ Sane ដែលមិនមានឈ្មោះទៅលេង World Cup

ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ០៩:៥២

លោក Michael Ballack បានសម្តែងការភ្ញាក់ផ្អើលចំពោះការខកខានរបស់កីឡាករ Leroy Sane ពីក្រុមជំរើសជាតិអាឡឺម៉ង់ដោយគ្រូបង្វឹក Joachim Low។អតីតកីឡាករតោខៀវ Chelsea, Bayern Munich និងជាខ្សែបម្រើអន្ដរជាតិអាល្លឺម៉ង់ Ballack បានផ្តល់ការយកចិត្តទុកដាក់លើបណ្តាញសង្គមចំពោះកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA ។Sane មិនទាន់រកគ្រាប់បាល់សម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងក្របខ័ណ្ឌកំពូលទាំង 12 លើករបស់ខ្លួននៅឡើយទេ ប៉ុន្តែរដូវកាលនេះនៅ ManCity រូបគេស៊ុតបញ្ចូលទីបាន 10 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចំនួន 15 លើក ។

Kompany ជាប់ក្នុងបញ្ជីកីឡាករ 23 នាក់ចុងក្រោយរបស់បែលហ្ស៊ិក ទោះបីជាកំពុងមានរបួស

ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១៦:៣៣

គ្រូបង្វឹកជម្រើសជាតិបែលហ្ស៊ិក លោក Roberto Martinez បានបញ្ចូលឈ្មោះ Vincent Kompany ក្នុងបញ្ជីកីឡាករ 23 នាក់ចុងក្រោយសម្រាប់ព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ី ទោះបីជាខ្សែការពារកណ្តាលរូបនេះកំពុងតែមានរបួសក៏ដោយ។ប្រធានក្រុមរបស់ ManCity ឧស្សាហ៍រងរបួសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលជាការព្រួយបារម្ភរបស់គ្រូបង្វឹកជម្រើសជាតិបែលហ្ស៊ិក។

Rajoub៖ គួរតែដុតរូបថតនិងអាវ Messi បើគេចូលលេងក្នុងប្រកួតរវាងអាហ្សង់ទីន និងអីុស្រាអែល

ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១៥:៣២

ប្រធានសមាគមកីឡាប៉ាឡេស្ទីន លោក Jibril Rajoub បានអំពាវនាវឲ្យអ្នកគាំទ្រគួរតែដុតរូបថត និងអាវរបស់ Lionel Messi ប្រសិនបើរូបគេមានវត្តមានក្នុងប្រកួតរវាងអាហ្សង់ទីន និងអីុស្រាអែល។Rajoub បាននិយាយថា យើងនឹងផ្តោតទៅលើកីឡាករម្នាក់នេះ ហើយសង្ឃឹមថា រូបគេនឹងមិនមកទីនេះទេ។ យើងនឹងប្រាប់អ្នកគាំទ្រឲ្យកំណត់គោលដៅ បើសិនជាតារាឆ្នើមរបស់ Barcelona រូបនេះចូលលេង។ជម្រើសជាតិអាហ្សង់ទីននឹងត្រូវប្រកួតជាមួយជម្រើសជាតិអីុស្រាអែលនៅទីក្រុង យេរូសាឡឹម នៅថ្ងៃសៅរ៍ដែលជាការប្រកួតមិត្តភាពចុងក្រោយរបស់ខ្លួន មុនពេលចាប់ផ្តើមយុទ្ធនាការ World Cup ដែលត្រូវប្រកួតជាមួយ និងជម្រើសជាតិអីុស្លង់៕

Lovren៖ ក្រុមជម្រើសជាតិក្រូអាតអាចធ្វើឲ្យមានការភ្ញាក់ផ្អើលដូច Liverpool លេងនៅ UCL

ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១៤:២៤

Dejan Lovren សង្ឃឹមថា ក្រុមជម្រើសជាតិក្រូអាតអាចធ្វើឲ្យមានការភ្ញាក់ផ្អើលដូចដែល Liverpool បានទៅកាន់វគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League នៅក្នុងការប្រកួត World Cup ឆ្នាំនេះ។Lovren បានបង្ហាញពីទម្រង់លេងដ៏គួរឱ្យកត់សម្គាល់មួយសម្រាប់ក្រុមក្រូអាតចាញ់ក្រុមប្រេស៊ីល 2 ទល់ 0 នៅទឹកដី Anfield ដោយគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Neymar និង Roberto Firmino ។ខ្សែការពារក្រូអាតរូបនេះបាននិយាយថា វាពិតជាល្អណាស់ក្នុងការទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រពេលវិលត្រឡប់មកកាន់ Liverpool ជាលើកដំបូងចាប់តាំងពីការបរាជ័យក្រោមថ្វីជើង Real Madrid ហើយរូបគេសង្ឃឹមថា ក្រុមជម្រើសជាតិខ្លួនអាចនឹងធ្វើឲ្យមានការភ្ញាក់ផ្អើលដូចហង្សក្រហមលេងនៅ UCl ផងដែរ។ បើទោះបីជាបរាជ័យក៏ដោយ Lovren មានសុទិដ្ឋិនិយមថា ក្រូអាតអាចធ្វើបានយ៉ាងល្អនៅក្នុងប្រទេសរុស្ស៊ី ដែលពួកគេត្រូវជួប ក្រុមជម្រើសជាតិអាហ្សង់ទីន អ៊ីស្លង់ និងនីហ្សេរីយ៉ានៅក្នុងពូល D៕

Boateng៖ អាចចូលលេង World Cup បាន 90 ភាគរយហើយ និងត្រៀមខ្លួនដើម្បីការពារពានរង្វាន់នេះ

ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១៤:១៧

Jerome Boateng បាននិយាយថា ខ្លួនអាចចូលលេងបាន 90 ភាគរយ ហើយបានសន្យាថា នឹងត្រៀមខ្លួនដើម្បីជួយអាល្លឺម៉ង់ការពារពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងប្រទេសរុស្ស៊ី។Boateng មិនបានលេងក្នុងការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិអាល្លឺម៉ង់ជាមួយក្រុមអូទ្រីសកាលពីថ្ងៃសៅរ៍ ដោយលោកគ្រូបង្វឹក Joachim Low នឹងត្រូវរើសកីឡាករ 23 នាក់ចុងក្រោយមុនថ្ងៃច័ន្ទ។ខ្សែការពារកណ្តាលរូបនេះបាននិយាយប្រាប់សារព័ត៌មាន Bild ថា ពេលនេះខ្ញុំអាចសន្យាថា ខ្ញុំនឹងត្រៀមខ្លួនសម្រាប់ការប្រកួត World Cup នៅប្រទេសរុស្ស៊ី។ ខ្ញុំអាចចូលលេងបាន 90 ភាគរយហើយ ការហ្វឹកហាត់មើលទៅល្អប្រសើរហើយ។Boateng បានខកខានលេងអស់រយៈពេលច្រើនសប្ដាហ៍ហើយ ដោយរងរបួសសរសៃពួរក្នុងពេលប្រកួតទល់នឹង Real Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅចុងខែមេសា។

កីឡដ្ឋានទាំង 12 ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2018 នៅរុស្ស៊ី

ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១០:៤៩

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2018 នៅរុស្ស៊ីកាន់តែខិតជិតមកដល់ កីឡដ្ឋាន Luzhniki ក្នុងទីក្រុងម៉ូស្គូនឹងត្រូវរៀបចំសម្រាប់ការប្រកួតបើកឆាកនៅថ្ងៃ 14 មិថុនា និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី 15 ខែកក្កដា។កីឡដ្ឋានសរុបចំនួន 12 កន្លែងដែលនៅទូទាំងប្រទេសរុស្ស៊ីនឹងត្រូវបានរៀបចំសម្រាប់ការប្រកួតយ៉ាងហោចណាស់ចំនួន 4 ប្រកួតក្នុង 1 កន្លែង។នៅក្នុងនោះមានដូចជា  #1 កីឡដ្ឋាន Ekaterinburg Arena ក្នុងទីក្រុង Ekaterinburg#2 កីឡដ្ឋាន Kaliningrad Stadium ក្នុងទីក្រុង Kaliningrad#3 កីឡដ្ឋាន Kazan Arena ក្នុងទីក្រុង Kazan#4 កីឡដ្ឋាន Luzhniki Stadium ក្នុងទីក្រុង Moscow#5 កីឡដ្ឋាន Spartak Stadium ក្នុងទីក្រុង Moscow#6 កីឡដ្ឋាន Nizhny Novgorod Stadium ក្នុងទីក្រុង Nizhny Novgorod#7 កីឡដ្ឋាន Rostov Arena ក្នុងទីក្រុង Rostov-on-Don#8 កីឡដ្ឋាន St Petersburg Stadium ក្នុងទីក្រុង St Petersburg#9 កីឡដ្ឋាន Samara Arena ក្នុងទីក្រុង Samara#10 កីឡដ្ឋាន Mordovia Arena ក្នុងទីក្រុង Saransk#11 កីឡដ្ឋាន Fisht Stadium ក្នុងទីក្រុង Sochi#12 កីឡដ្ឋាន Volgograd Arena ក្នុងទីក្រុង Volgograd