trollkhmer news

World Cup

សហព័ន្ធបាល់ទាត់ពិភពលោក F​IFA ​សម្រេច​​លើក​​ពេល​​ប្រកួត​ពានរង្វាន់ Club World Cup 2020 ទៅ​ឆ្នាំ​​ក្រោយ​​វិញ​​

ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ០៩:៤៦

បរទេស៖ យោងទៅតាមការចេញផ្សាយរបស់សារព័ត៌មាន Goal បានឱ្យដឹងថា កម្មវិធីប្រកួតពានរង្វាន់ Club World Cup 2020 ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ធ្វើការសម្រេចចិត្តលើកពេលពីខែធ្នូឆ្នាំ២០២០ ទៅកាន់​ខែកុម្ភៈ ឆ្នាំ២០២១ វិញ ដោយសារការអនុវត្តវិធានការការពារជំងឺកូវីដ១៩។ ទោះជាបែបនេះក្ដី FIFA Club World Cup នឹងនៅតែដំណើរការនៅប្រទេសកាតា ចាប់ពីថ្ងៃទី ១ ដល់ ១១ ខែកុម្ភៈដដែល។យ៉ាងណាមិញ ទាក់ទិននឹងរឿងនេះ FIFA បានចេញសេចក្តីប្រកាសថា៖ “ដោយសារជំងឺរាតត្បាត គម្រោងរៀបចំ​ការប្រកួត Club World Cup ត្រូវបង្អាក់។ ការអនុវត្តតាមវិធានការការពារគឺមានសារសំខាន់​ក្នុងការវិលត្រលប់ទៅ​កាន់​ការប្រកួត បានដោយពេញលេញវិញ”។ ដោយឡែក ក្រៅពីការលើកពេលពានរង្វាន់ខាងលើហើយ FIFA នៅបានប្រកាសថា ការប្រកួតបាល់ទាត់ពិភពលោក​នារីអាយុក្រោម ១៧ឆ្នាំ និង អាយុក្រោម២០ឆ្នាំ ឆ្នាំ២០២០ ដែលគ្រោងលើកទៅឆ្នាំ២០២១ នោះ ក៏ត្រូវលុបចោលផង​ដែរ។គួរឱ្យដឹងដែរថា កាលពីខែសីហា ២០២០ ក្រុម Bayern Munich បានឈ្នះជើងឯក Champions League និងជាតំណាងទ្វីបអឺរ៉ុបទៅកាន់ការប្រកួត ប៉ុន្តែដោយសារការលើកពេលប្រកួតព្រោះជំងឺរាតត្បាតនេះ ជើងឯកបាល់​ទាត់​តាមទ្វីបផ្សេងទៀត មិនទាន់រកឃើញរួចរាល់អស់នៅឡើយទេ៕

Cristiano Ronaldo ក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនម្តងទៀតក្នុងនាមជាខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្កាល់

ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៤:២២

ព័រទុយហ្កាល់៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានឡើងមួយកម្រិតទៀតខិតទៅជិតកំណត់ត្រាអន្តរជាតិដែលរកបានគ្រាប់បាល់គ្រប់ពេលក្នុងការប្រកួតបាល់ទាត់បុរស ខណៈដែលក្រុមជម្រើសជាតិព័រទុយហ្កាល់បានបំបាក់ក្រុមជម្រើសជាតិអង់ដូរ៉ាកាលពីថ្ងៃពុធកន្លងទៅនេះ។កីឡាករ Ronaldo ក្នុងវ័យ ៣៥ឆ្នាំបានរកគ្រាប់បាល់ទី ១០២ របស់ខ្លួនសម្រាប់ប្រទេសរព័រទុយហ្កាល់ ហើយគាត់គឺជាកីឡាករដែលអាចប្រើក្បាលដើម្បីបញ្ជូនបាល់បញ្ចូលទីដ៏មានឥទ្ធិពលម្នាក់ដែលឥឡូវនេះគាត់នៅចាញ់ ៧គ្រាប់តាមពីក្រោយកំណត់ត្រារបស់កីឡាករ Ali Daei របស់អ៊ីរ៉ង់តែប៉ុណ្ណោះ។ខ្សែប្រយុទ្ធ Pedro Neto របស់ក្រុមចចកខ្មៅ Wolves ក៏បានរកគ្រាប់បាល់បញ្ចូលទីក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួនផងដែរពោលគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ៥ នាក់របស់ក្រុមចចកខ្មៅ Wolves ដែលបានចូលរួមលេងនៅក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់។ ដោយសារមានកម្លាត ១២៧ លេខនៅក្នុងចំណាត់ថ្នាក់ FIFA ចុងក្រោយរវាងព័រទុយហ្កាល់ (ចំណាត់ថ្នាក់ទី ៧) និងអង់ដូរ៉ា (ចំណាត់ថ្នាក់ទី ១៣៤) ភាពសមហេតុផលនៃការប្រកួតមិត្តភាពមុនការប្រកួត Nations League ពីរជុំអាចនៅតែចោទជាសំណួរនៅឡើយ។ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបសេះបង្កង់ Juventus បានត្រឹមតែអង្គុយនៅលើកៅអីបម្រុងប៉ុណ្ណោះដែលនេះជាការប្រុងប្រយ័ត្នមួយបន្ទាប់ពីទទួលរងរបួសកជើងពេលប្រកួតជាមួយក្រុម Lazio កាលពីចុងសប្តាហ៍មុននិងបានជំនួសដោយកីឡាករ Neto នៅពេលរូបគេសម្រាក។ គួរបញ្ជាក់ផងដែរថា កីឡាករ Ronaldo បានរកគ្រាប់បាល់ទី ៦ ឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់ដោយប្រើក្បាល លោតតែតបាល់បញ្ចូលទីនៅមុនបញ្ចប់ការប្រកួត ៥នាទី៕

Sergino Dest ជឿជាក់ថាក្រុមជម្រើសជាតិរបស់ខ្លួនអាចនឹងមានលទ្ធភាពលើកពាន World Cup ឆ្នាំ២០២៦ ខាងមុនបាន

ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១៤:០១

បរទេស៖ កីឡាករយុវជនរបស់ជម្រើសជាតិអាមេរិកមួយចំនួនហាក់ដូចជាមានភាពលេចធ្លោខ្លាំងនៅក្នុងលីគកំពូលធំៗរបស់ទ្វីបអឺរ៉ុបពេលបច្ចុប្បន្ននេះ តួរយ៉ាងមានដូចជាខ្សែការពារ Sergino Dest របស់ក្លិប Barcelona ខ្សែប្រយុទ្ធ Christian Pulisic របស់ Chelsea ខ្សែបម្រើ Giovanni Reyna របស់ Borussia Dortmund និងខ្សែបម្រើ Weston McKennie របស់ Juventus ជាដើម។ ដោយឡែកថ្មីៗនេះ Sergino Dest បានចេញមកបង្ហាញនូវភាពជឿជាក់របស់ខ្លួនថារូបគេនិងមិត្តរួមក្រុម អាចនឹងមានលទ្ធភាពជួយឲ្យជម្រើសជាតិអាមេរិកលើកពាន World Cup ឆ្នាំ២០២៦ ខាងមុខបាន។​ ខ្សែការពារ Sergino Dest៖ ខ្ញុំគិតថាយើងនឹងអាចមានឱកាសកាន់តែច្រើនក្នុងការលើកពាន World Cup ឆ្នាំ២០២៦ ខាងមុខ ព្រោះថាក្រុមជម្រើសជាតិយើងបច្ចុប្បន្នសម្បូរទៅដោយកីឡាករវ័យក្មេងដែលមានសមត្ថភាពជាច្រើន។ ជាការពិតណាស់យើងមិនអាចទាយទុកមុនថាអ្នកណាអាចលើកពានមួយនេះបាននោះទេ ព្រោះថាបាល់មូល អ្វីៗដែលអ្នករាល់គ្នាមិនរំពឹងទុកក៏អាចកើតឡើងបានដែរ។ គួរបញ្ជាក់ដែរថា Dest គឺជាកីឡាករជម្រើសជាតិអាមេរិកដំបូងគេដែលត្រូវបានក្លិប Barcelona ទិញយកមករួមក្រុមពីក្លិប Ajax នៅក្នុងទីផ្សារដោះដូររដូវក្ដៅកន្លងមកនេះ។ ក្នុងនោះតារាវ័យ២០ឆ្នាំ ត្រូវបានលោក Koeman ដាក់ឲ្យលេងជំនួសតំណែងកីឡាករ Nelson Semedo ដែលទើបនឹងផ្លាស់ទៅលេងឲ្យក្លិប Wolves ថ្មីៗនេះដែរ៕

នោះ! ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ០៨:៣៩

បរទេស៖ បុរសវ័យ៥០ឆ្នាំ និងជាប្រធាន FIFA លោក Gianni Infantino ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ដំបូងលោកបានចេញរោគសញ្ញាកម្រិតស្រាល ហើយក៏បានធ្វើតេស្តនឹងចេញលទ្ធផលវិជ្ជមានតែម្តង នេះបើតាមការប្រកាសពីសហព័ន្ធបាល់ទាត់ពិភពលោក។ បន្ទាប់ពីការរកឃើញនេះ សហព័ន្ធ FIFA បានចេញសេចក្តីថ្លែងការណ៍ ស្ដីពីការណែនាំដល់លោក Gianni Infantino ក៏ដូចជាជូនពរលោកឱ្យឆាប់បានជាសះស្បើយផងដែរ។មកដល់ពេលនេះ ប្រមុខ FIFA រូបនេះ ត្រូវបានគេដាក់ខ្លួនឱ្យដាច់ដោយឡែក យ៉ាងហោចណាស់រយៈពេល១០ថ្ងៃ ហើយអ្នកដែលធ្លាប់បានទាក់ទងជាមួយលោក Infantino ក៏ត្រូវបានស្នើសុំឱ្យដាក់ខ្លួនដាច់ដោយឡែកដូចគ្នា៕

ប្រធានាធិបតីឥណ្ឌូ​នេ​ស៊ី​សន្យា​ធានា​សុវត្ថិភាព​សុខភាព​សម្រាប់​ព្រឹត្តិការណ៍ប្រកួត​បាល់ទាត់​ពិភពលោក​ U-20 World Cup

ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ០៩:២០

ឥណ្ឌូ​នេ​ស៊ី ៖ ប្រធានាធិបតី Joko Widodo បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​អង្គា​រថា អាជ្ញាធរ​នឹង​ត្រូវ​ធានា​ឱ្យ​បាន​ថា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ត្រៀមខ្លួន​រួចរាល់ ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​អាយុ​ក្រោម​២០​ឆ្នាំ (FIFA U-20 World Cup) នៅ​ឆ្នាំ​ក្រោយ រួម​ទាំង​ការ​បង្កើត​ពិធីសារ​សុខភាព​ដ៏​តឹង​រឹង​បំផុត ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19​។រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​បាន​សម្រេច​ជ្រើសរើស​យក​ទីក្រុង​ចំនួន​៦ ដើម្បី​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​ដែល​គ្រោង​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​២០ ខែឧសភា ដល់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ ហើយ​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​រដ្ឋធានី​ហ្សា​កា​តា និង​កោះ​បាលី​ផង​ដែរ​។យោង​តាម​សម្តី​របស់​លោក Muhadjir Effendy រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​របស់​ឥណ្ឌូ​នេ​ស៊ី​បានឱ្យ​ដឹង​ថា ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក (FIFA) បាន​សម្រេច​មិន​ប្រារព្ធ​ពិធី​បើក និង​ពិធី​បិទ​ព្រឹត្តិការណ៍​នេះ​ឡើយ ដើម្បី​បញ្ចៀស​ការ​ឆ្លង​រីក​រាលដាល Covid-19​។ឥណ្ឌូ​នេ​ស៊ី​ជា​ប្រទេស​មាន​ចំនួន​ការ​ឆ្លង និង​​បាត់បង់ជីវិត​ដោយសារ​វីរុស Covid-19 ខ្ពស់​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​អាជ្ញាធរ​បាន​និង​កំពុង​តស៊ូ​ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​នៅ​ប្រជុំ​កោះ​ជាង ១៧.០០០ របស់​ខ្លួន​។ ខណៈ​គិត​ត្រឹម​ថ្ងៃ​អង្គា​រ៍​នេះ ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​លំដាប់​ទី​៤ លើ​ពិភពលោក​មួយ​នេះ មាន​ករណី​ឆ្លង​ជាង ៣៦៨,០០០​ករណី និង​មាន​អ្នក​បាត់បង់ជីវិត​​សរុប​ចំនួន ១២.៧៣៤​នាក់​៕ 

វីដេអូ! ធ្វើ​បាន Hat-Trick យប់មិញ Neymar ទទួលបានកំណត់ត្រាថ្មី១ ពេលប្រកួតប៉ះ​បេ​៉រូក្នុងវគ្គ​ជម្រុះ​ប្រចាំ​តំបន់ CONMEBOL ពានរង្វាន់ World Cup 2022

ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១១:៣០

ប្រេ​ស៊ី​ល ៖ Neymar បាន​បំបែក​កំណត់​ត្រា​របស់​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Ronaldo Nazario បន្ទាប់​ពី​ធ្វើ​បាន ៣​គ្រាប់​ម្នាក់ឯង (Hat-Trick) ក្នុង​ជំនួប​ដែល​ប្រេ​ស៊ី​ល យកឈ្នះ​ម្ចាស់ផ្ទះ​បេ​៉រូដោយ​លទ្ធផល ៤-២ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ប្រចាំ​តំបន់ CONMEBOL ពានរង្វាន់ World Cup 2022​។Hat-Trick របស់ខ្សែប្រយុទ្ធ​ឆ្នើម​​ក្រុម Paris Saint-Germain ខាងលើ​រកបាន​ដោយ​បាន​ពិន័យ ១១​ម៉ែត្រ​ពីរលើក​ពោល​នៅ​នាទី ២៨ និង ៨៣ និង​មួយ​គ្រាប់​ទៀត​នៅ​នាទី ៩០+៤​។គិត​មក​ទល់​ពេល​នេះ Neymar ដែល​ឈាន​ដល់​វ័យ ២៨​ឆ្នាំ បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​សរុប ៦៤គ្រាប់​ ពី​ការ​បង្ហាញខ្លួន​ចំនួន ១០៣​ប្រកួត​សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ដោយ​បាន​ទម្លាក់ Ronaldo Nazario មក​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ ដែល​មាន ៦២​គ្រាប់​ពី​ការ​បង្ហាញខ្លួន ៩៨​ប្រកួត​។ខណៈ​ដែល​វីរបុរស​បាល់ទាត់ Pelé នៅ​តែ​ឈរ​នៅ​កំពូល​តារាង ​ក្នុង​បញ្ជី​អ្នករក​គ្រាប់​បាល់​ច្រើន​បំផុតរបស់​ប្រទេស​ប្រេ​ស៊ី​ល ដោយមាន ៧៧គ្រាប់ពីការបង្ហាញខ្លួនចំនួន ៩២ប្រកួត​៕ 

វីដេអូ! កីឡាករ Calvert-Lewin បង្ហាញខ្លួនលើកទី១ អោយក្រុមជម្រើសជាតិអង់គ្លេសរកគ្រាប់បាល់បញ្ចូលទី ជួយ​អោយអង់គ្លេស​ឈ្នះ​វែល ​៣-០​

ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១០:៤០

​ខ្សែ​ប្រយុទ្ធ​ Dominic Calvert-Lewin ​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​ឱ្យ​ជម្រើស​ជាតិ​អង់គ្លេស​ហើយ ​និង​រក​បាន​គ្រាប់​បាល់​១​គ្រាប់​ផង​ដែរ ​ក្នុង​ជ័យជម្នះ ៣-០ ​លើ​ក្រុម​ជម្រើស​ជាតិ​វែល។​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​សម្រាប់​ការ​ប្រកួត​នេះ បាន​ផ្លាស់​ប្ដូរ​សមភាព​កីឡាករ​ជា​ច្រើន។ ​លោក Gareth Southgate ​បាន​កោះ​ហៅ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​មក​រួម​ក្រុម គឺ​ Dominic Calvert-Lewin ​របស់​ក្រុម Everton ​ដែល​កំពុង​ឡើង​ជើង​ជា​ខ្លាំង។ ​ជា​លទ្ធផល​ឃើញ​ថា ​ប្រកួត​ដំបូង​របស់​គេ​គឺ​រក​បាន​១​គ្រាប់​ផង​ដែរ ​ដែល​ជា​ការ​តែត​បញ្ចូល​ទី​យ៉ាង​ស្អាត​តែ​ម្ដង។ ​​គ្រូ​បង្វឹក​ក្រុម​អង់គ្លេស ​បាន​និយាយ​ចំពោះ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​របស់​ខ្លួន​ថា​រូបគេ​កំពុង​ពេញ​ទម្រង់​លេង​ហើយ។ ​វត្តមាន​របស់ Dominic Calvert-Lewin ​បាន​ធ្វើ​ឱ្យ​ក្រុម​អង់គ្លេស​កាន់​តែ​មុត​ស្រួច​នៅ​តំបន់​ខាង​លើ។ កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ ​នឹង​កាន់​តែ​លេង​ល្អ​ថែម​ទៀត​នា​ពេល​ខាង​មុខ​នេះ៕

វីដេអូ! ក្ដៅៗ Messi ទាត់​ចូល​មួយ​គ្រាប់​​នាំ​អាហ្សង់ទីន​ឈ្នះ ក្នុង​វគ្គ​ជម្រុះ World Cup 2022 មុន​នេះ

ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១០:១៦

ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ទាត់​បញ្ចូល​ទី​មួយ​គ្រាប់​ជួយ​អាហ្សង់ទីន​យក​ឈ្នះ​អេក្វាឌ័រ ១-០ មុន​នេះ ក្នុង​វគ្គ​ជម្រុះ​ World Cup នៅ​តំបន់​ Conmebol។មួយ​គ្រាប់​របស់​ Messi កើត​ឡើង​ដោយ​បាល់​ប៉េណាល់ទី​​​តាំងតែ​នាទី​ទី​១៣។ ក្នុង​ការ​ប្រកួត​៩០​នាទី​មាន​គ្រាប់​បាល់​កើត​ឡើង​តែ​មួយ​គ្រាប់​គត់​ ហើយ​វា​គ្រប់គ្រាន់​សម្រាប់​អាហ្សង់ទីន​ទទួល​បាន​៣​ពិន្ទុ។ការ​ប្រកួត​ជម្រុះ​ World Cup ក្នុង​តំបន់ Conmebol ទើប​តែ​ចាប់​ផ្ដើម​ប៉ុណ្ណោះ។ ទល់​នឹង​ពេល​នេះ​ទើប​តែ​មាន​៦​ក្រុម​ ​បាន​លេង​ប្រកួត​ទី​មួយ ខណៈ​អ៊ុយរុយហ្គាយ​និង​អាហ្សង់ទីន​ឈរ​កំពូល​តារាង​មាន​៣​ពិន្ទុ​ស្មើ​គ្នា៕

Lionel Scaloni គ្រូបង្វឹកអាហ្សង់ទីន និយាយជាមួយ Lionel Messi កីឡាករជាច្រើនទៀតបែបនេះ មុនការប្រកួតជម្រុះ World Cup មកដល់

ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១៦:២៤

អាហ្សង់ទីន៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni បាននិយាយកាលពីថ្ងៃពុធថា ការសម្រេចចិត្តរបស់ Lionel Messi ក្នុងការស្នាក់នៅក្លិប Barcelona បន្តគឺជាដំណឹងល្អសម្រាប់ក្រុមជម្រើសជាតិ អាហ្សង់ទីន (Albiceleste) ខណៈដែលពួកគេត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ទល់នឹងប្រទេសអេក្វាទ័រនិងបូលីវី។កីឡាករ Messi បានប្រាប់មន្រ្តីក្លិប Barcelona ថា គាត់ចង់ចាកចេញនៅខែសីហា មុនពេលមានការផ្លាស់ប្តូរគំនិតរបស់គាត់នៅពីរសប្តាហ៍ក្រោយមកដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាតាមផ្លូវច្បាប់ជាមួយក្លិបដែលគាត់បានរួមរស់ជាមួយតាំងពីអាយុ ១៣ ឆ្នាំមកម្ល៉េះ។ លោក Scaloni បានប្រាប់សន្និសីទសារព័ត៌មានមួយថា "ខ្ញុំបាននិយាយជាមួយកីឡាករ Messi នូវរឿងរ៉ាវទាំងអស់ដែលទាក់ទងនឹងស្ថានភាពរបស់គាត់ជាមួយក្លិប Barcelona ត្រូវបានដោះស្រាយ ហើយយើងមានការពិភាក្សាដ៏ទូលំទូលាយមួយទៀតនៅពេលគាត់មកដល់អាហ្សង់ទីនសម្រាប់ការប្រគួតក្នុងវគ្គជម្រុះ World Cup" ។ក្រុមជម្រើសជាតិអាហ្សង់ទីននឹងត្រូវជួបក្រុមជម្រើសជាតិអេក្វាទ័រនៅឯកីឡារដ្ឋាន La Bombonera ក្នុងទីក្រុង Buenos Aires នៅថ្ងៃព្រហស្បតិ៍នេះ និងជួបជាមួយក្រុមជម្រើសជាតិបូលីវីនៅឯទីក្រុង La Paz នៅថ្ងៃអង្គារសប្ដាហ៍បន្ទាប់។ លោក Scaloni បាននិយាយថាតួនាទីរបស់កីឡាករ Messi ជាមួយក្រុមជម្រើសជាតិនឹងមិនផ្លាស់ប្តូរទេ ដោយបានច្រានចោលការប៉ាន់ស្មានដែលថាគាត់អាចត្រូវបានគេឱ្យចូលលេងក្នុងពេលចាំបាច់ដើម្បីបន្ធូរបន្ថយស្ថានភាពផ្នែករាងកាយរបស់គាត់នៅខណៈដែលមានអាយុ ៣៣ ឆ្នាំ។លោក Scaloni បាននិយាយបន្ថែមថា “ Messi នៅតែបន្តទៅមុខទៀតទោះបីវាជាខ្សែប្រយុទ្ធលេខ ៩ ឬខ្សែប្រយុទ្ធទី ២ ក៏ដោយ”។ “ប៉ុន្តែគាត់ជាខ្សែប្រយុទ្ធម្នាក់ ហើយយើងតែងតែព្យាយាមអោយមានជម្រើស ៣ នៅជួរមុខ។ ខ្ញុំមិនគិតថាទួនាទីរបស់គាត់នៅលើទីលានបានផ្លាស់ប្តូរទេនៅក្លិប Barcelona ។​ នៅទីបញ្ចប់គាត់តែងតែជាខ្សែបម្រើប្រយុទ្ធ ឬ ជាខ្សែប្រយុទ្ធ”។លោក Scaloni ក៏បាននិយាយអំពីបញ្ហាប្រឈមនៃការរៀបចំរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់វគ្គជម្រុះក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺ COVID-១៩ និងការលំបាកនៃការប្រកួតជម្រុះ ១៨ ជុំរបស់អាមេរិកខាងត្បូង។ លោកបានបន្ថែមថា “ពេលនេះវាកាន់តែលំបាកទៅទៀតនៅក្នុងគ្រាលំបាកទាំងនេះដែលត្រូវលេងដោយគ្មានអ្នកគាំទ្រ។ ហើយវាមិនមែនជាការងាយស្រួលទេក្នុងការលេងតទល់នឹងក្រុមជម្រើសជាតិបូលីវីនៅក្នុងទីក្រុង La Paz ដែលជាតំបន់ដែលមានរយៈកំពស់ខ្ពស់៕