trollkhmer news

World Cup

Lovren៖ ក្រុមជម្រើសជាតិក្រូអាតអាចធ្វើឲ្យមានការភ្ញាក់ផ្អើលដូច Liverpool លេងនៅ UCL

ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១៤:២៤

Dejan Lovren សង្ឃឹមថា ក្រុមជម្រើសជាតិក្រូអាតអាចធ្វើឲ្យមានការភ្ញាក់ផ្អើលដូចដែល Liverpool បានទៅកាន់វគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League នៅក្នុងការប្រកួត World Cup ឆ្នាំនេះ។Lovren បានបង្ហាញពីទម្រង់លេងដ៏គួរឱ្យកត់សម្គាល់មួយសម្រាប់ក្រុមក្រូអាតចាញ់ក្រុមប្រេស៊ីល 2 ទល់ 0 នៅទឹកដី Anfield ដោយគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Neymar និង Roberto Firmino ។ខ្សែការពារក្រូអាតរូបនេះបាននិយាយថា វាពិតជាល្អណាស់ក្នុងការទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រពេលវិលត្រឡប់មកកាន់ Liverpool ជាលើកដំបូងចាប់តាំងពីការបរាជ័យក្រោមថ្វីជើង Real Madrid ហើយរូបគេសង្ឃឹមថា ក្រុមជម្រើសជាតិខ្លួនអាចនឹងធ្វើឲ្យមានការភ្ញាក់ផ្អើលដូចហង្សក្រហមលេងនៅ UCl ផងដែរ។ បើទោះបីជាបរាជ័យក៏ដោយ Lovren មានសុទិដ្ឋិនិយមថា ក្រូអាតអាចធ្វើបានយ៉ាងល្អនៅក្នុងប្រទេសរុស្ស៊ី ដែលពួកគេត្រូវជួប ក្រុមជម្រើសជាតិអាហ្សង់ទីន អ៊ីស្លង់ និងនីហ្សេរីយ៉ានៅក្នុងពូល D៕

Boateng៖ អាចចូលលេង World Cup បាន 90 ភាគរយហើយ និងត្រៀមខ្លួនដើម្បីការពារពានរង្វាន់នេះ

ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១៤:១៧

Jerome Boateng បាននិយាយថា ខ្លួនអាចចូលលេងបាន 90 ភាគរយ ហើយបានសន្យាថា នឹងត្រៀមខ្លួនដើម្បីជួយអាល្លឺម៉ង់ការពារពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងប្រទេសរុស្ស៊ី។Boateng មិនបានលេងក្នុងការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិអាល្លឺម៉ង់ជាមួយក្រុមអូទ្រីសកាលពីថ្ងៃសៅរ៍ ដោយលោកគ្រូបង្វឹក Joachim Low នឹងត្រូវរើសកីឡាករ 23 នាក់ចុងក្រោយមុនថ្ងៃច័ន្ទ។ខ្សែការពារកណ្តាលរូបនេះបាននិយាយប្រាប់សារព័ត៌មាន Bild ថា ពេលនេះខ្ញុំអាចសន្យាថា ខ្ញុំនឹងត្រៀមខ្លួនសម្រាប់ការប្រកួត World Cup នៅប្រទេសរុស្ស៊ី។ ខ្ញុំអាចចូលលេងបាន 90 ភាគរយហើយ ការហ្វឹកហាត់មើលទៅល្អប្រសើរហើយ។Boateng បានខកខានលេងអស់រយៈពេលច្រើនសប្ដាហ៍ហើយ ដោយរងរបួសសរសៃពួរក្នុងពេលប្រកួតទល់នឹង Real Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅចុងខែមេសា។

កីឡដ្ឋានទាំង 12 ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2018 នៅរុស្ស៊ី

ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១០:៤៩

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2018 នៅរុស្ស៊ីកាន់តែខិតជិតមកដល់ កីឡដ្ឋាន Luzhniki ក្នុងទីក្រុងម៉ូស្គូនឹងត្រូវរៀបចំសម្រាប់ការប្រកួតបើកឆាកនៅថ្ងៃ 14 មិថុនា និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី 15 ខែកក្កដា។កីឡដ្ឋានសរុបចំនួន 12 កន្លែងដែលនៅទូទាំងប្រទេសរុស្ស៊ីនឹងត្រូវបានរៀបចំសម្រាប់ការប្រកួតយ៉ាងហោចណាស់ចំនួន 4 ប្រកួតក្នុង 1 កន្លែង។នៅក្នុងនោះមានដូចជា  #1 កីឡដ្ឋាន Ekaterinburg Arena ក្នុងទីក្រុង Ekaterinburg#2 កីឡដ្ឋាន Kaliningrad Stadium ក្នុងទីក្រុង Kaliningrad#3 កីឡដ្ឋាន Kazan Arena ក្នុងទីក្រុង Kazan#4 កីឡដ្ឋាន Luzhniki Stadium ក្នុងទីក្រុង Moscow#5 កីឡដ្ឋាន Spartak Stadium ក្នុងទីក្រុង Moscow#6 កីឡដ្ឋាន Nizhny Novgorod Stadium ក្នុងទីក្រុង Nizhny Novgorod#7 កីឡដ្ឋាន Rostov Arena ក្នុងទីក្រុង Rostov-on-Don#8 កីឡដ្ឋាន St Petersburg Stadium ក្នុងទីក្រុង St Petersburg#9 កីឡដ្ឋាន Samara Arena ក្នុងទីក្រុង Samara#10 កីឡដ្ឋាន Mordovia Arena ក្នុងទីក្រុង Saransk#11 កីឡដ្ឋាន Fisht Stadium ក្នុងទីក្រុង Sochi#12 កីឡដ្ឋាន Volgograd Arena ក្នុងទីក្រុង Volgograd

Hector Cuper៖ Salah នឹងមានភាពរឹងមាំសម្រាប់ World Cup

ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១១:៥៣

គ្រូបង្វឹកជម្រើសជាតិអេហ្ស៊ីបលោក Hector  Cuper ជឿជាក់ថា Mohamed Salah នឹងមានភាពរឹងមាំសម្រាប់ World Cup។ ក្រុមជម្រើសជាតិអេហ្ស៊ីបបានត្រឹមស្មើ 0-0 ជាមួយនឹងជម្រើសជាតិកូឡុំប៊ីក្នុងទីក្រុង Bergamo កាលពីម្សិលមិញ។តារាឆ្នើម Liverpool រូបនេះបានរងរបួសក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ជាមួយ Real Madrid  កាលពីថ្ងៃទី 26 ខែឧសភា ឆ្នាំ2018 ដែលធ្វើឲ្យមានការព្រួយបារម្ភថាខកខានការប្រកួត World Cup នៅរុស្ស៊ី។ជម្រើសជាតិអេហ្ស៊ីបមានការប្រកួតមិត្តភាព មុនការបើកឆាក World Cup របស់ខ្លួនជាមួយនឹងជម្រើសជាតិប៊ែលហ្សិកនៅថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2018 និងអ៊ុយរូហ្គាយនៅថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2018។

Granit Xhaka នៅតែអាចចូលលេង World Cup បើទោះជារបួសមិនទាន់ជា

ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១០:០៥

ខ្សែបម្រើកាំភ្លើងរបស់ Arsenal កីឡាករ Granit Xhaka ធូរស្បើយខ្លាំង បន្ទាប់ពីការស្កេនបង្ហាញថា របួសជង្គង់នឹងមិនអាចធ្វើឲ្យរូបគេចេញពីយុទ្ធនាការ World Cup ជាមួយប្រទេសស្វីស។Xhaka បានរងរបួសជង្គង់ខាងឆ្វេងនៅក្នុងការហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រទេសស្វីសបានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដំបូងដែលថា កីឡាកររូបនេះបានចូលសម្រាកនៅពេទ្យ។ក្រុមវេជ្ជបណ្ឌិត Pierre-Etienne Fournier បានព្យាបាល Xhaka នៅឯសណ្ឋាគារដែលក្រុមជម្រើសជាតិស្វីសស្នាក់នៅ និងគ្រូពេទ្យបានផ្តល់នូវការវិនិច្ឆ័យលម្អិតបន្ថែមទៀតទៅលើស្ថានភាពនៃកីឡាករវ័យ 25 ឆ្នាំរូបនេះ។ខណៈដែលខ្សែបម្រើរូបនេះត្រូវបានរំពឹងថា នឹងអាចចូលលេងការប្រកួត World Cup ជាមួយប្រទេសស្វ៊ីសទល់នឹងប្រេស៊ីលនៅថ្ងៃទី 17 ខែមិថុនា។ SVF បានបញ្ជាក់ថា Xhaka នឹងមិនអាចចូលលេងការប្រកួតមិត្តភាពនៅពីថ្ងៃអាទិត្យ ទល់នឹងអេស្ប៉ាញបានទេ។

ក្មេង 10.000 នាក់នៅអាមេរិកឡាទីននឹងទទួលបានអាហារមួយពេល បើ Messi និង Neymar រកបានគ្រាប់បាល់

ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ០៩:៥៥

ក្រុមហ៊ុនកាតឥណទាន MasterCard បានប្រកាសពីគំនិតផ្តួចផ្តើមមួយ គ្រប់គ្រាប់បាល់ដែលស៊ុតបញ្ចូលទីដោយកីឡាករ Lionel Messi ឬ Neymar ស្មើទៅនឹងអាហារសម្រាប់កូនក្មេង 10.000 នាក់។ក្រុមហ៊ុនកាតឥណទាននេះបានបង្ហាញថាអាហារនៅសាលានឹងត្រូវផ្តល់ទៅឱ្យកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) រាល់ពេលដែលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ឬប្រេស៊ីលរកបាន 1គ្រាប់។លោកស្រី Ana Ferrel អ្នកនាំពាក្យប្រចាំតំបន់របស់ម៉ាស្ទ័រកាតបានកត់សម្គាល់ថា យុទ្ធនាការនេះនឹងជួយប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានរបស់កុមារ ហើយអ្នកស្រីបាននិយាយថា មនុស្សជាង 40 លាននាក់នៅទូទាំងប្រទេសអាមេរិចឡាទីនទទួលរងនូវភាពអត់ឃ្លានដែលភាគច្រើនជាកុមារ។ដោយឡែក Messi ក៍បាននិយាយដែរថា ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលបានក្លាយជាផ្នែកមួយនៃយុទ្ធនាការនេះ វានឹងជួយផ្លាស់ប្តូរជីវិតរបស់កុមាររាប់ពាន់នាក់ ហើយខ្ញុំសង្ឃឹមថា វានឹងបង្កើតបានជាស្នាមញញឹមជាច្រើន ។យុទ្ធនាការនេះគិតត្រឹមថ្ងៃទី 31 ខែឧសភា រាល់ពេលដែលកីឡាករឆ្នើមទាំង 2 ស្វែងរកគ្រាប់បាល់បានក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅរដូវក្តៅនេះ។ 

ជប៉ុនបានបង្ហាញឈ្មោះកីឡាករក្រុមជម្រើសជាតិ 23 នាក់សម្រាប់ការប្រកួត World Cup

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨ ម៉ោង ១៧:០៨

លោក Akira Nishino គ្រូបង្វឹកថ្មីរបស់ជប៉ុនបានបង្ហាញឈ្មោះកីឡាករក្រុមជម្រើសជាតិ 23 នាក់ចុងក្រោយ សម្រាប់ការប្រកួត World Cup ដោយអវត្តមានកីឡាករ Kento Misao, Yosuke Ideguchi និង Takuma Asano។ ប្រទេស ជប៉ុន ស្ថិតក្នុងពូល H ជាមួយក្រុមជម្រើសជាតិ កូឡុំប៊ីប៉ូឡូញ, ប៉ូឡូញ និង សេណេហ្គាល់ ក្នុងការប្រកួត World Cup ហើយមាន Shinji Kagawa, Keisuke Honda, Shinji Okazaki និង Yoshinori Muto ជាកីឡាករឆ្នើម។

កីឡាករអវត្តមាននៅ World Cup ២០១៨ ទាំង ១១ នាក់ នេះ បង្កើតបានក្រុមខ្លាំងមួយបាន

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨ ម៉ោង ១៦:០៧

Alexis Sanchez និង Gareth Bale សុទ្ធសឹងជាកីឡាករដែលនឹងអវត្តមានពីការប្រកួត World Cup នៅរដូវក្តៅ បន្ទាប់ពីប្រទេសរបស់ពួកគេបរាជ័យក្នុងការចូលរួមការប្រកួតនេះ។អ្នកចាំទីអ៊ីតាលី Gianluigi Buffon ក៏នឹងត្រូវអង្គុយសាទ្បុងមើល ការប្រកួត World Cup នៅរដូវក្តៅនេះដែរ បន្ទាប់ពីប្រទេសអ៊ីតាលីចាញ់ក្រុមជម្រើសជាតិស៊ុយអែត និងមានកីឡាករល្បីៗ ជាច្រើនទៀតដែលនឹងអវត្តមាននៅការប្រកួត World Cup ក្នុងប្រទេសរុស្ស៊ីដែលពួកគេទាំងអស់អាចបង្កើតជាក្រុមខ្លាំងមួយបាន។1. អ្នកចាំទី: Gianluigi Buffon (អ៊ីតាលី / ក្រុម Juventus)2. ខ្សែរការពារស្ដាំ: Antonio Valencia (អេក្វាឌ័រ / ក្រុម Manchester United)3. ខ្សែរការពារកណ្ដាល: Virgil van Dijk (ហូឡង់ /ក្រុម Liverpool)4. ខ្សែរការពារកណ្ដាល: Leonardo Bonucci (អ៊ីតាលី /ក្រុម AC Milan) 5. ខ្សែការពារឆ្វេង: David Alaba (អូទ្រីស / ក្រុម Bayern Munich)6. ខែ្សបម្រើកណ្ដាល: Nabi Keita (ហ្គីណេ / ក្រុមRB Leipzig)7. ខែ្សបម្រើកណ្ដាល: Arturo Vidal (ឈីលី / ក្រុម Bayern Munich)8. ខ្សែប្រយុទ្ធស្លាបស្ដាំ: កីឡាករ Gareth Bale (វេលស៍ / ក្រុម Real Madrid) 9. ខ្សែប្រយុទ្ធឆ្វេង: Arjen Robben (ហូឡង់ / ក្រុម Bayern Munich)10. ខ្សែប្រយុទ្ធ: Alexis Sanchez (ឈីលី / ក្រុម Man U)11. ខ្សែប្រយុទ្ធ: Pierre-Emerick Aubameyang (ហ្គាបុង / ក្រុម Arsenal)