trollkhmer news

World Cup

Ronaldo៖ ព័រទុយហ្គាល់ជាក្រុមមានភាគរយតិចដែលឈ្នះ World Cup តែយើងនឹងប្រឹងលេងដូច Euro 2016

ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១៤:១៩

Cristiano Ronaldo ដឹងថាក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលនឹងត្រូវជួបអេស្ប៉ានៅក្នុងការប្រកួត World Cup គឺមិនស្ថិតនៅក្នុងចំណោមក្រុមដែលមានភាគរយឈ្នះ World Cup នៅប្រទេសរុស្ស៊ីនោះទេ។មុនទៅការប្រកួត World Cup ក្រុមព័រទុយហ្គាល់បានទទួលការស្វាគមន៍មួយនៅទីក្រុង Lisbon ដែលប្រារព្ធឡើង ដោយលោកប្រធានាធិបតី Marcelo Rebelo De Sousa កាលពីថ្ងៃពុធ ហើយម្ចាស់ពានរង្វាន់ Ballon d'Or 5 ដងបាននិយាយថា អ្វីដែលខ្ញុំអាចធានាបានគឺមហិច្ឆតាដ៏អស្ចារ្យរបស់ពួកយើងគ្រប់គ្នា និងក្រុមដែលមានបច្ចេកទេស។Ronaldo ដែលជាវីរៈបុរស និងអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេរបស់ព័រទុយហ្គាល់បានបន្តថា អ្វីដែលខ្ញុំអាចនិយាយបានគឺថា យើងនឹងប្រឹងលេងក្នុងការប្រកួតរហូតដល់ទីបញ្ចប់ដូចដែលយើងបានធ្វើក្នុងការប្រកួតនៅ Euro 2016 ។ នៅក្នុងកីឡាបាល់ទាត់គ្មានអ្វីដែលមិនអាចទៅរួចនោះទេ។ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប 2016 ព័រទុយហ្គាល់នឹងជួបជាមួយអេស្ប៉ាញនៅថ្ងៃទី 15 ខែមិថុនា ជួបប្រទេសម៉ារ៉ុកនៅថ្ងៃទី 19 ខែមិថុនា និងអ៊ីរ៉ង់ 25 មិថុនា នៅក្នុងពូល B នៅ World Cup ក្នុងប្រទេសរុស្ស៊ី។

មានកីឡាករអាល្លឺម៉ង់ម្នាក់ទៀតហើយ ដែលខកចិត្តនឹងការសម្រេចចិត្តរបស់លោក Low

ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១៤:៣៩

កាលពីថ្ងៃចន្ទគ្រូបង្វឹករបស់អាល្លឺម៉ង់លោក Joachim Low បានប្រកាសថា Neuer នឹងក្លាយជាអ្នកចាំទីដំបូងសម្រាប់ជម្រើសជាតិអាល្លឺម៉ង់ បើទោះបីជាកីឡាកររបស់ Bayern Munich រូបនេះមិនបានចូលប្រកួតចាប់តាំងពីខែកញ្ញា បន្ទាប់ពីធ្វើការវះកាត់ជើងរបស់គេ។ដំបូងមើលទៅដូចជាកីឡាករ Marc-Andre ter Stegen ត្រូវធ្វើជាអ្នកចាំទីជម្រើសទី1 សម្រាប់អាល្លឺម៉ង់នៅក្នុងការប្រកួត World Cup ឆ្នាំ 2018 ។ ទោះជាយ៉ាងណាក៏ដោយ Manuel Neuer បានជាសះស្បើយទាន់ពេលវេលា ហើយពេលនេះ Stegen មានឆន្ទៈធ្វើអ្វីៗដើម្បីជួយក្រុមជម្រើសជាតិខ្លួនដើម្បីឈ្នះការប្រកួត។អ្នកចាំទី Ter Stegen បានសារភាពចំពោះអ្នកយកព័ត៌មានថា ខ្ញុំនឹងព្យាយាមជួយដល់ Manuel  Neuer ។ នៅពេលអ្នកលេងគ្រប់រដូវកាល ហើយតែងតែរក្សាកម្រិតខ្ពស់បំផុត តែបែរជាមិនជាប់ជម្រើសដំបូង នោះជាភាពខកចិត្តមួយ។ក្រុមជម្រើសជាតិអាល្លឺម៉ង់ស្ថិតនៅក្នុងពូល F រួមជាមួយប្រទេសម៉ិកស៊ិក, ស៊ុយអែត និងកូរ៉េខាងត្បូង។ នៅថ្ងៃសុក្រម្ចាស់ជើងឯកនឹងត្រូវជួបជាមួយអារ៉ាប៊ីសាអ៊ូឌីតនៅក្នុងការប្រកួតមិត្តភាពចុងក្រោយ មុនពេលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី។

កីឡាករវ័យក្មេងជាងគេដែលទៅលេង World Cup 2018 នៅរុស្ស៊ី

ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១១:១២

នៅសល់តែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះការប្រកួត World Cup ដែលធ្វើឡើងរាល់ 4 ឆ្នាំម្ដងនឹងត្រូវចាប់ផ្ដើមលេងហើយ។ ទន្តឹមនឹងនេះផងដែរ ក្រុមជម្រើសនីមួយៗក៍បានបញ្ជូនឈ្មោះកីឡាករទាំង 23 រូបទៅ FIFA។កាលពីព័ត៌មានមុនយើងបានលើកយកកីឡាករដែលចាស់ជាងគេនៅ World Cup 2018 លើកនេះយើងលើកយកកីឡាករដែលមានវ័យក្មេងជាងគេបង្អស់វិញម្ដង។  #1 Daniel Arzani 19 ឆ្នាំ 5 ខែខ្សែបម្រើ Daniel Arzani វ័យ 19 ឆ្នាំនឹងក្លាយជាកីឡាករវ័យក្មេងបំផុតរបស់ក្រុមជម្រើសជាតិអូស្ត្រាលីដែលមិនធ្លាប់មាននៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2018 និងជាកីឡាករវ័យក្មេងបំផុតនៅក្នុងយុទ្ធនាការរដូវក្តៅនេះ។ ទោះជាយ៉ាងណាក៏ដោយគាត់ទើបតែបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងកាលពីថ្ងៃទី 1 ខែមិថុនា។#2 Kylian Mbappe 19 ឆ្នាំ 5 ខែកីឡាករម្នាក់ផ្សេងទៀតគឺ Kylian Mbappe ដែលចាស់ជាង Arzani ត្រឹម 15 ថ្ងៃ។ Mbappe ធ្លាប់លេងឲ្យក្រុមជម្រើសជាតិបាន 13 ប្រកួត និងរកបាន 3 គ្រាប់។ ហើយគាត់បានក្លាយជាកីឡាករវ័យក្មេងទី 2 ដែលលេងឱ្យក្រុម Les Bleus នៅអាយុ 18 ឆ្នាំ 3 ខែនិង 5 ថ្ងៃ។#3 Francis Uzoho 19 ឆ្នាំ 7 ខែគ្រាន់តែរយៈពេល 2 ខែដែលចាស់ជាង Mbappe គឺអ្នកចាំទីរបស់ក្រុមជម្រើសជាតិនីហ្សេរីយ៉ាកីឡាករ Francis Uzoho ដែលបានបង្ហាញពីភាពកក់ក្តៅក្នុងការប្រកួតមិត្តភាពជាមួយអង់គ្លេសកាលពីចុងសប្តាហ៍។ អ្នកចាំទីរបស់ក្លិប Deportivo La Coruna បានបង្ហាញខ្លួន 5 លើកសម្រាប់ក្រុមជម្រើសជាតិខ្លួន និងបង្ហាញខ្លួន 2 ដងឱ្យក្លឹបរបស់គាត់នៅក្នុងរដូវកាល 2017/18 ។

កីឡាករ 5 រូបដែលឈ្នះពានរង្វាន់ស្បែកជើងមាស 5 លើកចុងក្រោយនៅ World Cup

ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១០:១៥

World Cup នៅប្រទេសរុស្ស៊ីលើកនេះ នឹងមានការប្រកួតប្រជែងកាន់តែតានតឹងសម្រាប់ការស៊ុតបញ្ចូលទីគ្នា ហើយពិតជាពិបាកក្នុងការដណ្ដើមពាន  The Golden boot តួយ៉ាងគឺព្រឹត្តិការណ៍ខាងលើនឹងប្រមូលម្ដុំដោយតារាជើងស៊ុតមកពីជុំវិញពិភពលោក។ The Golden boot ឬ ពានរង្វាន់ស្បែកជើងមាស ត្រូវបានបង្កើតឡើងប្រគល់ឲ្យកីឡាករដែលស៊ុតចូលបានច្រើនជាងគេនៅព្រឹត្តិការណ៍ World Cup ។ ហើយយើងបានយកកីឡាករ 5 រូបដែលឈ្នះពានរង្វាន់ស្បែកជើងមាស 5 លើកចុងក្រោយ។ #1  កីឡាករ James Rodríguez របស់ក្រុមកជម្រើសជាតិកូឡុំប៊ីរកបាន 6 គ្រាប់នៅ World Cup 2014។#2  Diego Forlán, Thomas Müller, Wesley Sneijder, David Villa សុទ្ធតែរកបានម្នាក់ 5 គ្រាប់កាលពី World Cup 2010។#3 ខ្សែប្រយុទ្ធប៉ិនតែតក្បាល Miroslav Klose របស់អាល្លឺម៉ង រកបាន 5 គ្រាប់នៅឆ្នាំ World Cup 2006 ។#4  អតីតខ្សែប្រយុទ្ធក្លិប Real កីឡាករ Ronaldo សញ្ជាតិប្រេស៊ីល ស៊ុតបាន  8 គ្រាប់កាលពី World Cup 2002 ។#5 ខ្សែប្រយុទ្ធអន្តរជាតិក្រូអាត កីឡាករ Davor Šuker រកបាន 6 គ្រាប់ពេល World Cup 1998

Xhaka មានឈ្មោះក្នុងក្រុមជម្រើសជាតិស្វីស ក្រោយពីរបួស

ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១៤:៤៦

ខ្សែបម្រើកណ្តាលកាំភ្លើងធំ Arsenal កីឡាករ Granit Xhaka បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិស្វីស 23 នាក់ចុងក្រោយ ទោះបីជារូបគេរងរបួសកាលពីសប្តាហ៍មុនក៏ដោយ។កីឡាករវ័យ 25 ឆ្នាំរូបនេះបានរងរបួសធ្ងន់ក្នុងអំឡុងពេលហ្វឹកហាត់ ក្រោយការស្កេនបានបង្ហាញថា Xhaka មិនបានរងការខូចខាតធ្ងន់ធ្ងរណាមួយនោះឡើយ។ប្រទេសស្វីស ស្ថិតក្នុងពូល E ហើយនឹងត្រូវប្រកួតជាមួយប្រេស៊ីលនៅថ្ងៃទី 17 ខែ មិថុនា ឆ្នាំ 2018 មុនពេលប្រកួតជាមួយ ស៊េប៊ី និង កូស្តារីកា។

កីឡាករដែលមានវ័យចំណាស់ជាងគេក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅរុស្ស៊ី

ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១០:៤១

នៅសល់តែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះការប្រកួតបាល់ទាត់ពិភពលោក ដែលធ្វើឡើងរាល់ 4 ឆ្នាំម្ដងនឹងត្រូវចាប់ផ្ដើមលេងហើយ។ ទន្តឹមនឹងនេះផងដែរ ក្រុមជម្រើសនីមួយៗក៍បានបញ្ជូនឈ្មោះកីឡាករទាំង 23 រូបទៅ FIFA។ នេះជាការលើកយកកីឡាករដែលមានវ័យចំណាស់ជាងគេដែលនឹងត្រូវទៅលេងនៅរុស្ស៊ី #1 អ្នកចាំទី Essam El-Hadary អាយុ 45 ឆ្នាំ និង 4ខែ 45 ឆ្នាំ ? អ្នករាល់គ្នាប្រាកដជាមិនជឿ តែគាត់ជាអ្នកចាំទីរបស់ក្រុមជម្រើសជាតិអេហ្ស៊ីប ដែលកំពុងស្ថិតក្នុងការបំបែកកំណត់ត្រាកីឡាករចាស់ជាងគេនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក 2018 នេះ។ បច្ចុប្បន្នរូបគាត់លេងឱ្យក្រុម Al-Taawoun នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងធ្លាប់បានស៊ុតបាល់បញ្ចូលទីមួយក្នុងចំនោមគ្រាប់បាល់ដែលមិនធ្លាប់មានពីមុនមក។#2 Rafa Marquez អាយុ 39 ឆ្នាំ និង 4ខែអតីតខ្សែការពាររបស់ Barcelona កីឡាករ Marquez មានអាយុ 39 ឆ្នាំនៅដើមឆ្នាំ 2018 ហើយរូបគេនឹងបន្តធ្វើជាប្រធានក្រុមជម្រើសជាតិម៉ិកស៊ិកនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ។ គាត់បានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយក្លិបនៅ Guadalajara ហើយបានបញ្ចប់វានៅទីនោះនៅរដូវកាលនេះ ហើយបន្ទាប់ពីប្រទេសរុស្ស៊ី Marquez នឹងចូលនិវត្តន៍ពីកីឡាបាល់ទាត់ផងដែរ។#3 Sergei Ignashevic, អាយុ 38 ឆ្នាំ និង 11 ខែដោយសារតែ Ruslan Kambalov បានរងរបួសកាលពីខែមុន ដែលធ្វើឱ្យខ្សែបម្រើកណ្តាល Sergei Ignashevic ដែលមានអាយុ 39 ឆ្នាំរូបនេះ ត្រលប់ពីការចូលនិវត្តន៍មកវិញ បន្ទាប់ពីបានចំណាយពេល 14 ឆ្នាំនៅ CSKA Moscow ។#4 Tim Cahill, អាយុ 38 ឆ្នាំនិង  6 ខែTim Cahill ក៏នឹងត្រូវមានវត្តមាននៅ World Cup ទី4 របស់ខ្លួនផងដែរ ដោយរំពឹងថា អាចជួយឲ្យក្រុមជម្រើសជាតិអូស្ត្រាលីឆ្លងផុតពីជំរុសក្នុងពូល។ រូបគេមានបទពិសោធន៍ច្រើននៅក្នុងលីហ្គអង់គ្លេស និងអន្តរជាតិ។#5 Jose de Jesus Corona អាយុ 37 ឆ្នាំនិង 5ខែជាទូទៅក្រុមអ្នកគាំទ្រភាគច្រើនស្គាល់អ្នកចាំទីម្រាម 6 Guillermo Ochoa ដោយសារតែកីឡាកររូបនេះចាំស្អិតដូចតាំងម៉ែ តែឆ្នាំនេះអ្នកចាំទី Jose Corona មានឱកាសជាប់ជម្រើសដំបូងរបស់ក្រុមជម្រើសជាតិម៉ិកស៊ិកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក 2018 នេះ ។

Ballack មានការភ្ញាក់ផ្អើលចំពោះ Sane ដែលមិនមានឈ្មោះទៅលេង World Cup

ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ០៩:៥២

លោក Michael Ballack បានសម្តែងការភ្ញាក់ផ្អើលចំពោះការខកខានរបស់កីឡាករ Leroy Sane ពីក្រុមជំរើសជាតិអាឡឺម៉ង់ដោយគ្រូបង្វឹក Joachim Low។អតីតកីឡាករតោខៀវ Chelsea, Bayern Munich និងជាខ្សែបម្រើអន្ដរជាតិអាល្លឺម៉ង់ Ballack បានផ្តល់ការយកចិត្តទុកដាក់លើបណ្តាញសង្គមចំពោះកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA ។Sane មិនទាន់រកគ្រាប់បាល់សម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងក្របខ័ណ្ឌកំពូលទាំង 12 លើករបស់ខ្លួននៅឡើយទេ ប៉ុន្តែរដូវកាលនេះនៅ ManCity រូបគេស៊ុតបញ្ចូលទីបាន 10 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចំនួន 15 លើក ។

Kompany ជាប់ក្នុងបញ្ជីកីឡាករ 23 នាក់ចុងក្រោយរបស់បែលហ្ស៊ិក ទោះបីជាកំពុងមានរបួស

ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១៦:៣៣

គ្រូបង្វឹកជម្រើសជាតិបែលហ្ស៊ិក លោក Roberto Martinez បានបញ្ចូលឈ្មោះ Vincent Kompany ក្នុងបញ្ជីកីឡាករ 23 នាក់ចុងក្រោយសម្រាប់ព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ី ទោះបីជាខ្សែការពារកណ្តាលរូបនេះកំពុងតែមានរបួសក៏ដោយ។ប្រធានក្រុមរបស់ ManCity ឧស្សាហ៍រងរបួសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលជាការព្រួយបារម្ភរបស់គ្រូបង្វឹកជម្រើសជាតិបែលហ្ស៊ិក។

Rajoub៖ គួរតែដុតរូបថតនិងអាវ Messi បើគេចូលលេងក្នុងប្រកួតរវាងអាហ្សង់ទីន និងអីុស្រាអែល

ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ១៥:៣២

ប្រធានសមាគមកីឡាប៉ាឡេស្ទីន លោក Jibril Rajoub បានអំពាវនាវឲ្យអ្នកគាំទ្រគួរតែដុតរូបថត និងអាវរបស់ Lionel Messi ប្រសិនបើរូបគេមានវត្តមានក្នុងប្រកួតរវាងអាហ្សង់ទីន និងអីុស្រាអែល។Rajoub បាននិយាយថា យើងនឹងផ្តោតទៅលើកីឡាករម្នាក់នេះ ហើយសង្ឃឹមថា រូបគេនឹងមិនមកទីនេះទេ។ យើងនឹងប្រាប់អ្នកគាំទ្រឲ្យកំណត់គោលដៅ បើសិនជាតារាឆ្នើមរបស់ Barcelona រូបនេះចូលលេង។ជម្រើសជាតិអាហ្សង់ទីននឹងត្រូវប្រកួតជាមួយជម្រើសជាតិអីុស្រាអែលនៅទីក្រុង យេរូសាឡឹម នៅថ្ងៃសៅរ៍ដែលជាការប្រកួតមិត្តភាពចុងក្រោយរបស់ខ្លួន មុនពេលចាប់ផ្តើមយុទ្ធនាការ World Cup ដែលត្រូវប្រកួតជាមួយ និងជម្រើសជាតិអីុស្លង់៕