trollkhmer news

UEFA

Gareth Bale រំពឹងអាចលេងវគ្គផ្តាច់ព្រ័ត Uefa Champion League បើទោះបីជាមិនទាន់ចូលហ្វឹកហាត់បាននៅឡើយ

ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ២៣:៣៥

ខ្សែប្រយុទ្ធ Gareth Bale រំពឹងអាចលេងវគ្គផ្តាច់ព្រ័ត Uefa Champion League បាននៅខែក្រោយ បើទោះបីមិនទាន់អាចចូលហ្វឹកហាត់បានជាមួយមិត្តរួមក្រុមផ្សេងៗទៀតនៅឡើយនាពេលបច្ចុប្បន្ននេះ។អតីតសមាជិក Spur ត្រូវបានអវត្តមានចាប់តាំងពីជំនួប Classico ពេលប៉ះជាមួយ Barcelona​​ តាំងពីខែមេសា ដោយសារបញ្ហាសាច់ដុំកំភួនជើងបន្ទាប់ពីចូលលេងបានត្រឹមតែ៣៩នាទីប៉ុណ្ណោះ។កីឡាករវ័យ២៧ឆ្នាំកំពុងតែសម្រាកព្យាបាលបញ្ហារបួសនឹងស្តារកាយសម្បទាឡើងវិញ ហើយត្រូវបានគេរាយការណ៍ថា ញ៊ំាអាហារ១ថ្ងៃ៦ដងដើម្បីបង្កើនថាមពលមកវិញ ដោយរំពឹងថានឹងអាចបង្ហាញវត្តមានសារជាថ្មីម្តងទៀតឲ្យក្រុមអធិរាជសក្នុងការពារតំណែងជើងឯក UCL នៅក្នុងកំណើតរបស់ខ្លួននាទីក្រុង Cardiff ប្រទេសវែល​ពេលប៉ះជាមួយ Juventus។ចំណែកឯអ្នកចាត់ការ Zinedine Zidane បានឲ្យដឹងដែរថា៖ "Bale កំពុងតែព្យាបាលរបួសរបស់គេ ហើយវានៅសល់ពេលច្រើនណាស់ដើម្បីត្រៀមសម្រាប់វគ្គផ្តាច់ព្រ័ត។ ខ្ញុំសង្ឃឹមថាគេនឹងត្រៀមខ្លួនរួចរាល់មុនការប្រកួតចូលមកដល់ ព្រោះគេពិតជាសំខាន់ណាស់។​ យើងគឺជាក្រុមដ៏ខ្លាំងនៅពេលដែលមានវត្តមានរបស់គេ"។ 

Zidane៖ ខ្ញុំរំពឹងថា Bale នឹងអាចជាទាន់មុនការប្រកួត Uefa Champion League វគ្គផ្តាច់ព្រ័ត

ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ០២:០៤

អ្នកចាត់ការទូទៅ Zinedine Zidane ជឿជាក់ថា​ Real Madrid កាន់តែខ្លាំងជាមុនទៅទៀតបើសិនជាមាន Gareth Bale ដោយសង្ឃឹមថាខ្សែប្រយុទ្ធសញ្ជាតិវែលរូបនេះនឹងអាចចូលលេងបាននៅវគ្គផ្តាច់ព្រ័តពានរង្វាន់ Uefa Champion League។អតីតសមាជិក Spur ត្រូវបានអវត្តមានចាប់តាំងពីជំនួប Classico ពេលប៉ះជាមួយ Barcelona​​ តាំងពីខែមេសា ដោយសារបញ្ហាសាច់ដុំកំភួនជើងបន្ទាប់ពីចូលលេងបានត្រឹមតែ៣៩នាទីប៉ុណ្ណោះ។ឥឡូវនេះកីឡាករវ័យ២៧ឆ្នាំកំពុងតែសម្រាកព្យាបាលបញ្ហារបួស ហើយកាលពីម្សិលមិញបានចាប់ផ្តើមត្រាំនៅក្នុងអាងទឹក ដោយរំពឹងថានឹងអាចបង្ហាញវត្តមានសារជាថ្មីម្តងទៀតឲ្យក្រុមអធិរាជសក្នុងការពារតំណែងជើងឯក UCL នៅក្នុងកំណើតរបស់ខ្លួននាទីក្រុង Cardiff ប្រទេសវែល​ពេលប៉ះជាមួយ Juventus។គ្រូបង្វឹកជនជាតិបារាំងបានឲ្យដឹងថា៖ "គេ (Bale) កំពុងតែព្យាបាលរបួសរបស់គេ ហើយវានៅសល់ពេលច្រើនណាស់ដើម្បីត្រៀមសម្រាប់វគ្គផ្តាច់ព្រ័ត។ ខ្ញុំសង្ឃឹមថាគេនឹងត្រៀមខ្លួនរួចរាល់មុនការប្រកួតចូលមកដល់ ព្រោះគេពិតជាសំខាន់ណាស់។​ យើងគឺជាក្រុមដ៏ខ្លាំងនៅពេលដែលមានវត្តមានរបស់គេ"។ 

Gareth Bale នឹងបង្កើតប្រវត្តិសាស្រ្តថ្មីមួយ បើសិនជា Real Madrid ឈ្នះ Uefa Champion League នៅឆ្នាំនេះ

ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ១៧:៥០

ក្រុមអធិរាជស Real Madrid បានទម្លាក់​ Atletico Madrid ដោយឡើងទៅវគ្គផ្តាច់ព្រ័តពានរង្វាន់ Uefa Champion League ដោយត្រូវជួបជាមួយក្រុមសេះបង្កង់ Juventus នៅទីក្រុង Cardiff ប្រទេសវែល។បើសិនជាក្រុមជើងឯក UCL ១១សម័យអាចការពារតំណែងជើងឯករបស់ខ្លួនបាន នោះគឺខ្សែប្រយុទ្ធ Gareth Bale នឹងបង្កើតប្រវត្តិសាស្រ្តថ្មីមួយទៀតពោលគឺក្លាយជាកីឡាករទី៦ដែលអាចឈ្នះពានរង្វាន់កំពូលទ្វីបអឺរ៉ុបនៅក្នុងទឹកដីកំណើតរបស់ខ្លួនបាន។Enrique Mateos និង Miguel Munoz, Real Madrid — ឈ្នះនៅទីក្រុងម៉ាឌ្រីដឆ្នាំ 1957Alex Stepney របស់ Manchester United — ឈ្នះនៅទីក្រុងឡុងដ៍ឆ្នាំ 1968Angelo Di Livio របស់ Juventus — ឈ្នះនៅទីក្រុងរ៉ូមឆ្នាំ 1996Nicolas Anelka របស់ Real Madrid — ឈ្នះនៅប្រទេសបារាំងឆ្នាំ 2000បើសិនជា Real Madrid ឈ្នះនៅថ្ងៃទី៣ ខែឧសភា ខាងមុខនេះបាន ក្រុមលោក Zinedine Zidane នឹងក្លាយជាក្រុមដំបូងគេបង្អស់នៅសម័យទំនើបនេះដែលអាចការពារតំណែងជើងឯករបស់ខ្លួនបាន។

អស្ចារ្យ! Real Madrid ឡើងទៅការពារតំណែងជើងឯក Uefa Champion League ទោះបីចាញ់ Atletico នៅជើងទី២ (មានវីដេអូហាយឡាយ)

ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ០៤:៣៤

ក្រុមអធិរាជស Real Madrid បានបន្តដំណើររបស់ខ្លួនឡើងទៅវគ្គផ្តាច់ព្រ័តពានរង្វាន់ Uefa Champion League បើទោះបីជាចាញ់ Atletico នៅជើងទី២នេះ២-១ក៏ដោយ ខណៈគ្រាប់បាល់សរុបទាំង២ប្រកួតគឺ៤ទល់នឹង២។បើកឆាកដំបូងត្រឹមតែ១៦នាទីប៉ុណ្ណោះនៅកីឡដ្ឋាន Vicente Calderon ក្រុមម្ចាស់ផ្ទះរកបាន២គ្រាប់ភ្លាមៗដោយ Saul Niguez នៅនាទី១២ និង Antoine Greizmann ស៊ុតបាល់១១ម៉ែត្រនៅនាទី១៦ ខណៈដែល Isco អាចរកបាន១គ្រាប់វិញឲ្យក្រុមលោក Zinedine Zindane នៅនាទី៤២។ ដោយឡែកនៅក្នុងវគ្គទី២មិនមានគ្រាប់បាល់កើតឡើយ បើទោះបីជាក្រុមទាំង២បានធ្វើការសម្រុកគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ។ ហើយនេះគឺជាការទម្លាក់ ATM ជាលើកទី៤នៅ UCL ៤ឆ្នាំចុងក្រោយនេះផងដែរ។ការប្រកួតវគ្គផ្តាច់ព្រ័តនឹងធ្វើឡើងនៅទីក្រុង Cardiff ប្រទេសវែល ដោយ Real Madrid ប៉ះគ្នាជាមួយ Juventus នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ នាកីឡដ្ឋាន Cardiff City។

Diego Simeone៖ យើងមិនចុះចាញ់ឡើយរហូតដល់អាជ្ញាកណ្តាលផ្លុំកញ្ចែរបញ្ចប់ការប្រកួត

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ១៦:៥៧

ម៉ោង១:៤៥នាទីទៀបភ្លឺនេះ Atletico Madrid ត្រូវបើកទ្វារផ្ទះរបស់ខ្លួនស្វាគមន៍ Real Madrid ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ UEFA Champions League​ បន្ទាប់​ពី​ចាញ់​៣-០ ​ក្នុង​ជើង​ទី​១​។អ្នកចាត់ការ Diego Simeone បានឲ្យដឹងថា៖ "យើងជឿជាក់លើខ្លួនយើងនឹងអ្វីដែលយើងមាន។ យើងនឹងមិនផ្លាស់ប្តូរអ្វីឡើយសម្រាប់ជំនួបនេះ​ យើងដឹងអំពីសមត្ថភាពរបស់យើងច្បាស់។ ខ្ញុំមានការជឿជាក់ខ្ពស់ចំពោះកូនក្រុមខ្ញុំ ហើយខ្ញុំគិតថាយើងនឹងធ្វើបានល្អបំផុត។ យើងមានកាតព្វកិច្ចមួយដ៏ពិបាកដែលយើងត្រូវប្រឈម ប៉ុន្តែយើងមិនចុះចាញ់ឡើយរហូតទាល់តែអាជ្ញាកណ្តាលផ្លុំកញ្ចែរបញ្ចប់ការប្រកួត។គួរបញ្ជាក់ថា នេះគឺជាការប្រកួតជើងទី២ដែលនឹងកាត់សេចក្តីរវាងក្រុមរួមក្រុង Madrid ទាំង២ដើម្បីបន្តដំណើរទៅកាន់ទីក្រុង Cardiff ប្រទេសវែល ដោយជំនួបនៅជើងទី១ Real Madrid បានយកឈ្នះ Atletico Madrid នៅទឹកដី Santiago Bernabeu ក្នុងលទ្ធផល៣ទល់​​នឹង០ ដោយ Cristiano Ronaldo ជាអ្នកស៊ុតបញ្ចូលទីទាំង៣គ្រាប់។

Manzukic និង Dani Alves ស៊ុតម្នាក់១គ្រាប់ជួយឲ្យ Juventus ទម្លាក់ AS Monaco កក់កៅអីវគ្គផ្តាច់ព្រ័ត Uefa Champion League​ (មានវីដេអូ)

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ០៤:១០

ក្រុមសេះបង្កង់ Juventus បានបន្តយកឈ្នះ AS Monaco នៅទឹកដីខ្លួនឯងដោយលទ្ធផល២ទល់នឹង១ ដោយសរុបគ្រាប់បាល់ទាំង២ជើង (៤-១) នៃការប្រកួតពានរង្វាន់ Uefa Champion League​​ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត។នៅក្នុងវគ្គទី១ ក្រុមម្ចាស់ផ្ទះរកបាន២គ្រាប់ដោយខ្សែប្រយុទ្ធ Mario Manzukic នៅនាទី៣៣ និង Dani Alves នាទីទី៤៤។ ខណៈក្រុមភ្ញៀវរកបាន១គ្រាប់សងមកវិញដោយកីឡាករវ័យក្មេង Kylian Mbappe នៅនាទី៦៩។ដូចនេះក្រុមលោក Massimiliano Allegri បានកក់កៅអីវគ្គផ្តាច់ព្រ័តនៅទីក្រុង Cardiff មុនគេ ដោយត្រូវរងចាំការប្រកួតរវាង Real Madrid ជាមួយ Atletico នៅយប់នេះ។

Zinedine Zidane៖ គ្រប់ប្រកួតរបស់ Real Madrid ដែលនៅសល់សុទ្ធសឹងជាការប្រកួតផ្តាច់ព្រ័តទាំងអស់

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ០២:៥៩

ក្រុមអធិរាជស Real Madrid ត្រូវធ្វើដំណើរទៅផ្ទះក្រុមរួមក្រុង Atletico Madrid នៃការប្រកួតបាល់ទាត់ពានរង្វាន់ Uefa Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត ជើងទី២ ដែលនឹងប្រព្រឹត្តឡើងនៅវេលាម៉ោង១:៤៥នាទីរំលងអាធ្រាត​ ដោយផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។អ្នកចាត់ការ Zinedine Zidane បានឲ្យដឹងថា​៖ ​​Atletico កំពុងតែព្យាយាមរារាំងអ្វីដែលយើងកំពុងធ្វើ ព្រោះនេះគឺជាអ្វីដែលពួកគេត្រូវតែធ្វើ។ ប៉ុន្តែយើងនៅតែបន្តធ្វើអ្វីដែលយើងកំពុងតែធ្វើដូចគ្នា។ គ្រប់ការប្រកួតរបស់ Real សុទ្ធសឹងតែជាការប្រកួតផ្តាច់ព្រ័តទាំងអស់ រួមទាំងយប់នេះផងដែរ។ ជំនួបនេះគឺជាការប្រកួតប្រចាំប្រវត្តិសាស្រ្តរវាងក្រុមទាំង២ ដូចនេះយើងត្រូវតែធ្វើការប្រកួតមួយដ៏ល្អបំផុតសម្រាប់អ្នកគាំទ្រ។និយាយអំពីសមាសភាពរបស់ក្រុមភ្ញៀវ  អវត្តមានតែកីឡាករសំខាន់២រូបប៉ុណ្ណោះគឺ ខ្សែបម្រើ Gareth Bale ដោយកំពុងសម្រាកព្យាបាលបញ្ហាសាច់ដុំកំភួនជើង ខណៈ Dani Carvajal មានបញ្ហារហែកសាច់ដុំសរសៃពួរពេលប៉ះជាមួយ AT Madrid នៅជើងទី១។គ្មានក្រុមណាដែលអាចវាយបកយកឈ្នះបានឡើយ បន្ទាប់ពីរបូតចាប់ពី២គ្រាប់ឡើងទៅនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តនៅក្នុងប្រវត្តិសាស្រ្តពានរង្វាន់ Uefa Champion League ខណៈជួបគ្នា៤លើកចុងក្រោយ ក្រុមលោក Diego Simeone មិនដែលអាចយកឈ្នះ Real Madrid ឡើយរួមទាំងវគ្គផ្តាច់ព្រ័តទាំង២ជើងក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៦។​គួរបញ្ជាក់ថា នេះគឺជាការប្រកួតជើងទី២ដែលនឹងកាត់សេចក្តីរវាងក្រុមរួមក្រុង Madrid ទាំង២ដើម្បីបន្តដំណើរទៅកាន់ទីក្រុង Cardiff ប្រទេសវែល ដោយជំនួបនៅជើងទី១ Real Madrid បានយកឈ្នះ Atletico Madrid នៅក្នុងផ្ទះខ្លួនឯងក្នុងលទ្ធផល៣ទល់​​នឹង០ ដោយ Cristiano Ronaldo ជាអ្នកស៊ុតបញ្ចូលទីទាំង៣គ្រាប់។

គ្រូ Juventus៖ លទ្ធផលជើងទី១មិនសំខាន់ទេ អ្វីដែលសំខាន់បំផុតនោះគឺ៩០នាទីចុងក្រោយនេះឯង

ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង ០២:២០

ក្រុមសេះបង្កង់ Juventus ត្រូវស្វាគមន៍ក្រុមភ្ញៀវ AS Monaco នៃការប្រកួតបាល់ទាត់ពានរង្វាន់ Uefa Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត ជើងទី២ ដែលនឹងប្រព្រឹត្តឡើងនៅវេលាម៉ោង១:៤៥នាទីរំលងអាធ្រាត​ ដោយផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។ងាកមកមើលសមាសភាពរបស់ក្រុមទាំង២វិញ ក្រុមម្ចាស់ផ្ទះបន្តអវត្តមានកីឡាករ Pjaca ដោយសាររបួសជង្គង់ ខណៈ Rugani មានបញ្ហាជើង ហើយសមាសភាពដែលបានបង្ហាញខ្លួនកាលពីជើងទី១គ្មានបញ្ហាឡើយ។ចំណែកឯក្រុមភ្ញៀវវិញធ្វើដំណើរមកទឹកដីអ៊ីតាលីដោយគ្មានកីឡាករ Boschilia ដោយសារជង្គង់មានរបួស ហើយ Mendy សរសៃពួរ និង Carrillo ក្រលៀន សុទ្ធសឹងតែមិនទាន់ច្បាស់អាចបង្ហាញខ្លួនសម្រាប់ជំនួបនេះនៅឡើយទេ។លោក Massimiliano Allegri បានឲ្យដឹងថា​៖ ​​Monaco គ្មានអ្វីដែលត្រូវចាញ់ទៀតឡើយ ពួកគេនឹងលេងដោយសេរីហើយនឹងបង្កើតបញ្ហាអោយយើង ព្រោះពួកគេមានកីឡាករល្អៗដែលមានសមត្ថភាពខ្ពស់នៅតំបន់ប្រយុទ្ធ។ ដូចនេះយើងត្រូវតែលេងដោយមានការតាំងចិត្តខ្ពស់បំផុតដើម្បីធានាជ័យជម្នះ។ អ្វីដែលសំខាន់នោះគឺយើងត្រូវតែលេងឲ្យបានល្អជាងពួកគេ ព្រោះ៩០នាទីចុងក្រោយនេះនឹងសម្រេចថាក្រុមណានឹងមានឈ្មោះទៅលេងនៅទីក្រុង Cardiff។គួរបញ្ជាក់ថា នេះគឺជាការជួបគ្នាលើកទី៦នៅក្នុងពានរង្វាន់ទ្វីបអឺរ៉ុបរវាងក្រុមទាំង២ ដោយ Juventus ឈ្នះ២ ចាញ់២ នឹងស្មើ១លើក ដោយជំនួបនៅជើងទី១ Juventus បានយកឈ្នះនៅក្នុងផ្ទះ Monaco ដោយលទ្ធផល២ទល់​​នឹង០។ គិតថាក្រុមណានឹងកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័តបានមុនគេ?

Gareth Bale អាចអវត្តមានជាមួយ Real រហូតដល់ចប់រដូវកាលនេះតែម្តង

ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៦:៥២

ខ្សែប្រយុទ្ធ Gareth Bale អាចនឹងអវត្តមានជាមួយ Real Madrid រហូតដល់ចប់រដូវកាលនេះតែម្តង ដោយសារតែរបួសសរសៃពួរកំភួនជើងរើឡើងវិញនៅក្នុងជំនួប El Classico នាកីឡដ្ឋាន Bernabeu។ អតីតសមាជិក Spur បានត្រលប់មកជួយ Real វិញនៅពេលប៉ះជាមួយ Barca ប៉ុន្តែចូលលេងបានត្រឹមតែ៣៨នាទីប៉ុណ្ណោះហើយត្រូវប្តូរចេញ​ ហើយត្រូវបានពិនិត្យឃើញថាមានបញ្ហាកែងជើងមួយទៀត។នេះគឺជារបួសទី១៧ហើយរបស់កីឡាករវ័យ២៧ឆ្នាំជាមួយក្រុមជើងឯកលីគកំពូលអេស្ប៉ាញ៣២សម័យ​ ចាប់តាំងផ្ទេរពីក្រុមមាន់ក្នាយមាស Tottenham Hotspur មកដល់កីឡដ្ឋាន Santiago Bernabeu ក្នុងតម្លៃ៨៥.៣លានផោននៅឆ្នាំ២០១៣។គិតមកដល់ពេលឥឡូវនេះ​ក្រុមវេជ្ជបណ្ឌិតរបស់ Real Madrid បានរាយការណ៍ថា Bale អាចអវត្តមានរហូតដល់ចប់រដូវកាលនេះតែម្តង ខណៈដែលពិនិត្យលើកដំបូងគឺត្រូវសម្រាកព្យាបាលនៅក្រៅទីលានត្រឹមតែ១ខែដោយត្រូវខកខានលេងពានរង្វាន់ Uefa Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័តទាំង២ជើងតែប៉ុណ្ណោះ។