trollkhmer news

UEFA

ទោះចាញ់ Roma ក៍ Liverpool បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Champions League (មានវីដេអូ)

ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៨ ម៉ោង ០៨:០១

ទោះចាញ់ Roma ក៍ Liverpool បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ប៉ះ Real Madrid ។ការប្រកួតនៅកីឡដ្ឋាន Stadio Olimpico ទឹកដីអ៊ីតាលី Liverpool បាននាំមុខ 1 គ្រាប់មុនដោយ Sadio Mane នៅនាទី9  តែ Roma តាមស្មើបានវិញនៅ 6 នាទីបន្ទាប់ជាការធ្វើឲ្យចូលទីខ្លួនឯងរបស់ Milner។ លុះនាទី26  កីឡាករ Wijnaldum បានតែតបញ្ចូលទីឲ្យក្រុមលោក Klopp នាំមុខសាជាថ្មី។លុះចូលវគ្គទី2 ខ្សែប្រយុទ្ធឆ្នើម Edin Dzeko បានស៊ុតតាមស្មើឲ្យ Roma នៅនាទី56 ហើយនៅនាទី ៨៦ Nainggolan បានស៊ុតបោកបង្គោល ខ្ទាតចូលទីយ៉ាងល្អឲ្យម្ចាស់ផ្ទះនាំមុខ 3 ទល់ 2 និងនៅចុងម៉ោងនាទី 90+2 Nainggolan ដដែលបានប៉េ 1 គ្រាប់ទៀតឲ្យចប់ការប្រកួត Roma ឈ្នះ 4 ទល់ 2 តែត្រូវហាលអាវដោយសារចាញ់លទ្ធផលសរុបទាំងពីរជើង។ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង Liverpool និង Real គឺធ្វើនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅកីឡដ្ឋាន NSC Olimpiyskiy ស្ថិតក្នុងប្រទេសអ៊ុយក្រែន៕

Real Madrid ឈានចូលទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកទី 3 (មានវីដេអូ)

ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៨ ម៉ោង ០៤:២៤

Real Madrid បានរួចផុតពីភាពភ័យខ្លាច ក្រោយចប់់ការប្រកួត 2 ទល់នឹង 2 ជាមួយ Bayern Munich ហើយឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។ចំណាយពេលត្រឹមតែ 3 នាទីប៉ុណ្ណោះសម្រាប់ក្រុម Bayern ក្នុងការរកគ្រាប់បាល់បើកឆាករបស់ពួកគេ ដោយកីឡាករ Joshua Kimmich ប៉ុន្តែ 8 នាទីក្រោយមក ការនាំមុខនេះត្រូវបានបញ្ចប់ដោយ Benzema ស៊ុតតាមបានស្មើ។លុះចូលតង់ទី2 អ្នកចាំទី Ulreich បានធ្វើឲ្យមានកំហុស clear បាល់មិនបានល្អ ធ្វើឲ្យ Benzemaរកគ្រាប់បាល់បានយ៉ាងងាយស្រួលនាំមុខវិញ 2 ទល់ 1 ។ ទោះជាយ៉ាងណាក្រុមភ្ញៀវនៅតែសម្រុកម្ចាស់ផ្ទះរហូតទាល់តែតាមបានស្មើ 2 ទល់នឹង 2 វិញ ដោយកីឡាករ James Rodrigues នៅនាទី63។គួរពញ្ជាក់ផងដែរថា Real Madrid នឹងត្រូវជួប Liverpool ឬ Roma ដែលប្រកួតនារាត្រីថ្ងៃស្អែក នៅវគ្គផ្ដាច់ព្រ័ត្រ Champions League  ។ 

Marcelo និង Asensio ជួយឲ្យ Real វាយបកឈ្នះម្ចាស់ផ្ទះ Bayern (មានវីដេអូ)

ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ០៧:៣៨

Real Madrid យកឈ្នះ Bayern Munich ជើងទី1 នៅក្រៅដី ដោយលទ្ធផល 2 ទល់នឹង 1  ក្នុងការប្រកួត Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ការប្រកួតនៅកីឡដ្ឋាន Allianz Arena ក្រុមម្ចាស់ផ្ទះ Bayern បាននាំមុខ 1គ្រាប់ ដោយកីឡាករសញ្ជាតិអាល្លឺម៉ង់ Joshua Kimmich នៅនាទី28 ។ តែមុនចប់តង់ទី1 ខ្សែការពារល្បឿនលឿន Marcelo ស៊ុតមួយជើងឲ្យ Real តាមបានស្មើវិញ។ លុះចូលវគ្គទីពីរ បានតែ 12 នាទី Marco Asensio បានថែម 1 គ្រាប់ទៀតឲ្យក្រុមយក្សអេស្ប៉ាញនាំមុខក៏ដូចជាឈ្នះការប្រកួត ហើយវាក៏ជាគ្រាប់ទីមួយរបស់គេផងដែរនៅ Champions League រដូវកាលនេះ។ Bayern Munich បានចាញ់ Real 6 ប្រកួតជាប់គ្នាជាកំណត់ត្រាអាក្រក់បំផុតរបស់ក្លឹបក្នុង Champions League៕ 

Liverpool លត់ Roma នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions league ជើងទី1 (មានវីដេអូ)

ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ០៦:៤៦

Liverpool បានយកឈ្នះ Roma 5 ទល់នឹង 2 ក្នុងការប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទីមួយនៅកីឡដ្ឋាន Anfield ។Mohamed Salah រកបាន 2 គ្រាប់ នៅនាទី៣៦ និង៤៥ ជួយឲ្យក្រុមហង្សក្រហមនាំមុខ Roma ក្នុងតង់ទី1។ ចូលវគ្គទីពីរជើងឯកទ្វីបអឺរ៉ុប៥សម័យកាលបានបន្ថែម 3 គ្រាប់ទៀត រកបានដោយ Mane នាទី56 និង Firmino 2 គ្រាប់នាទី62 និង69។ដោយឡែក Roma ក៍សងបាន 2 គ្រាប់វិញនៅនាទី81 ដោយខ្សែប្រយុទ្ធ Dzeko និងការទាត់បាល់ប៉េណាល់ទីរបស់ Perotti នៅនាទី85 ដើម្បីកាត់បន្ថយចសម្ពាធ។ការប៉ះគ្នាជើងទីពីរនឹងធ្វើឡើងនៅថ្ងៃទី 3 ខែឧសភា ខាងមុខនេះ នៅទឹកដី Stadio Olimpico របស់ Roma វិញម្ដង៕

Pep នឹងត្រូវប្រឈមមុខ មិនអាចដឹកនាំក្លឹបនៅ Champions League ចំនួន 3 ប្រកួត

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៥:០៨

Pep Guardiola នឹងត្រូវប្រឈមមុខនឹងការហាមឃាត់មិនឱ្យចូលរួម 3 ប្រកួតដំបូងនៃយុទ្ធនាការនៅ Champions League។UEFA បានចោទប្រកាន់អ្នកចាត់ការក្រុម Manchester City ដោយការរំលោភបំពាន 2 នៃបទបញ្ជាវិន័យ បន្ទាប់ពីអ្នកចាត់ការរូបនេះត្រូវបានអាជ្ញាកណ្ដាលដេញចេញអំឡុងពេលប្រកួតកាលពីថ្ងៃអង្គារ។ពេលចប់វគ្គទីមួយ Guardiola បានដើរចូលទីលាន ទៅតវ៉ាជាមួយអាជ្ញាកណ្ដាលលោក Lahoz បន្ទាប់ពីគ្រាប់បាល់របស់ Leroy Sane ត្រូវបានចាប់ជាបាល់ Offside។ ទង្វើនេះត្រូវបានអាជ្ញាកណ្ដាលដេញ Pep ឲ្យទៅអង្គុយនៅខាងលើ។ ករណីនេះ Pep Guardiola អាចនឹងប្រឈមមុខមិនអាចចូលដឹកនាំនៅ Champions League ចំនួន៣ប្រកួត។សូមបញ្ជាក់ផងដែរថា UEFA នឹងប្រកាសករណីរបស់អ្នកចាត់ការ ManCity នៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨ ខាងមុខនេះ៕

Chiellini ចោទប្រកាន់ Real ថា សូកលុយឱ្យអាជ្ញាកណ្តាល(មានឃ្លីប)

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១០:៣៣

ខ្សែការពារកណ្តាលរបស់ Juventus កីឡាករ Giorgio Chiellini បានខឹងសម្បាយ៉ាងខ្លាំងចំពោះការសំរេចរបស់អាជ្ញាកណ្តាល Michael Oliver ក្នុងក្របខ័ណ្ឌ Champions League វគ្គ ¼ នៃក្របខ័ណ្ឌ Champions League ខណៈ Real Madrid ទទួលបានបាល់ពិន័យ 11 ម៉ែត្រដ៏ចម្រូងចម្រាស។បន្ទាប់មកលោក Chiellini បានប្រាប់ទូរទស្សន៍អ៊ីតាលីថា វាជាការប្លន់ដ៏ធំបំផុតដែលខ្ញុំមិនបានជួបប្រទះក្នុងអាជីព។ វាច្បាស់ណាស់ថា Real Madrid តែងតែទទួលបានអត្ថប្រយោជន៍នៅក្នុងក្របខ័ណ្ឌ Champions League ហើយពួកគេតែងតែមិនដែលធ្លាក់ទៅណាទេ។ ក្លិប Bayern Munich នៅតែចងចាំពីអ្វីដែលបានកើតឡើងនៅទីនេះកាលពីឆ្នាំមុន ។ការស៊ុតបញ្ចូលទីបាល់ 11 ម៉ែតរបស់ Cristiano Ronaldo មានន័យថា ក្រុមមកពីអ៊ីតាលីនឹងមិនឈានទៅដល់ការប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ហើយ Chiellini ថែមទាំងបានចោទប្រកាន់ភាគីមកពីអេស្ប៉ាញថា បានបង់ប្រាក់ឱ្យអាជ្ញាកណ្តាលដើម្បីឈានទៅវគ្គបន្ទាប់៕ Chiellini: "Pagando ganáis las Champions". pic.twitter.com/LHMDXGAeaG— ????Cruyffista???? (@CruyffistaSky) April 11, 2018

Zidane សង្ឃឹមថា ការប្រកួតយប់មិញមិនមែនជាការប្រកួតចុងក្រោយរបស់ Buffon ក្នុង Champions League ឡើយ

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១០:០៧

 Zinedine Zidane សង្ឃឹមថា ការប្រកួតយប់មិញ មិនមែនជាការប្រកួតចុងក្រោយរបស់ Buffon ក្នុង Champions League ឡើយ ក្រោយពីអ្នកចាំទីរូបនេះទទួលបានកាតក្រហមក្នុងការប្រកួត។កីឡាករវ័យ 40 ឆ្នាំនេះបានខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាកណ្ដាលផ្ដល់បាល់ប៉េណាល់ទីទៅ Real Madrid ដោយសារកីឡាករ Medhi Benatia បានធ្វើឱ្យ Lucas Vazquez ដួល។នៅពេលសួរពីការបណ្តេញ Buffon លោក Zidane ដែលជាគ្រូបង្វឹកក្រុមស្ដេចសបាននិយាយថា ខ្ញុំមិនគិតថា រូបគេសមនឹងចាកចេញតាមវិធីនេះឡើយ។ អ្វីដែលបានកើតឡើងនៅចុងបញ្ចប់នៃការប្រកួត នឹងមិនផ្លាស់ប្តូរអ្វីដែលគាត់បានធ្វើនៅក្នុងការប្រកួតនោះទេ។ Buffon ជាកីឡាករដ៏អស្ចារ្យ ហើយនេះប្រហែលមិនមែនជាការប្រកួតចុងក្រោយរបស់គាត់នៅ Champions League នោះទេ។គួរបញ្ជាក់ផងដែរថា វាជាកាតក្រហមទី 1 របស់ Buffon ក្នុងអាជីពនៅក្របខ័ណ្ឌ Champions League៕

1គ្រាប់របស់ Ronaldo ធ្វើឲ្យ Juventus ធ្លាក់ពី UCL ដោយមិនអស់ចិត្ត(មានវីដេអូ)

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ០៨:១៤

1 គ្រាប់ប៉េណាល់ទី ដោយ Ronaldo បានធ្វើឲ្យ Juventus ធ្លាក់ដោយមិនអស់ចិត្ត ក្រោយរកកបាន 3 គ្រាប់ក្នុង 90 នាទី។  ជំនួបនៅកីឡដ្ឋាន Santiago Bernabeu លេងបានតែ 2 នាទី Mandzukic បានតែតឲ្យ ភ្ញៀវនាំមុខ 1 គ្រាប់មុន មុនពេលខ្សែប្រយុទ្ធក្រូអាតរូបនេះតែតថែមបាន១គ្រាប់ទៀតនៅនាទី៣៧។ ចូលវគ្គទី2 កីឡាករ Matuidi រកគ្រាប់ទី 3 សម្រាប់ Juventus ធ្វើឲ្យក្រុមទាំងពីរមានលទ្ធផលស្មើគ្នា បើគិតទាំងពីរជើង។ប៉ុន្តែក្ដីស្រមៃរបស់ Buffon ត្រូវបញ្ចប់នៅនាទី 90+ ដោយអាជ្ញាកណ្ដាលបានពិន័យបាល់ 11ម៉ែតដោយចោទ Benatia បានធ្វើឲ្យកីឡាករ Vázquez ដួល ហើយ Ronaldo ជាពិជឃាតទាត់បាល់ប៉េណាល់ទី៕

Barcelona លា Champions League ទាំងអាល័យ

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ០៧:០៧

Barcelona លា Champions League ទាំងអាល័យ ក្រោយចាញ់ Roma ក្នុងលទ្ធផល 3ទល់នឹង0 ដោយសរុបគ្រាប់បាល់ទាំង 2 ជើង ខាងក្រុមខ្លាឃ្មុំទឹកកកមានគ្រាប់បាល់ក្រៅដី 1គ្រាប់។  ក្រុមជើងខ្លាំងមកពីកាតាឡាន់អាចចាត់ទុកថាឈានទៅវគ្គបន្ត 90% ទៅហើយ  តែ Roma បានវាយបកក្នុងទឹកដីខ្លួនឯងក្នុង  3ទល់នឹង0 ដូច្នេះ Roma អាចសម្រេចក្ដីស្រមៃរបស់ខ្លួនបានដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយហង្សក្រហម Liverpool។គ្រាប់បាល់ទាំង 3គ្រាប់របស់ Roma ធ្វើបានសម្រេចដោយកីឡាករ Dzeko នៅនាទី៦, Daniele De Rossi នៅនាទី៥៨ មុនពេលដែល Manolas ក្លាយជាវីរបុរសតែតគ្រាប់ជ័យជម្នះបាននៅនាទី៨២៕