trollkhmer news

UEFA

Liverpool លត់ Manchester City ក្នុងការប្រកួត UEFA Champions League វគ្គ 8 ក្រុមក្រោយ(មានវីដេអូ)

ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ០៧:៤៦

Liverpool បានយកឈ្នះ Manchester City មិនសំចៃដៃ 3ទល់នឹង0 ក្នុងការប្រកួត UEFA Champions League វគ្គ 8 ក្រុមចុងក្រោយ ក្នុងជើងទី1។ ក្រុមម្ចាស់ផ្ទះរកបាន 3 គ្រាប់នៅវគ្គទីមួយតែម្ដង ដោយ Mohamed Salah នៅនាទី12 មុនពេល Oxlade-Chamberlain ស៊ុតគ្រាប់ទីពីរនៅនាទី20 ហើយ Sadio Mane នៅនាទី31។ជ័យជម្នះនេះធ្វើឲ្យ Liverpool ឈានជើងមួយជំហ៊ានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយថែមទាំងបង្កើតកំណត់ត្រាមិនដែលចាញ់ 15 លើកជាប់គ្នានៅការប្រកួត Champions League លើទឹកដី Anfield គិតចាប់ពីឆ្នាំ២០១៤មកម៉្លេះ៕ដោយឡែកក៍មានមួយទៀតលេងដំណាលគ្នាផងដែរ​គឺ ក្លឹបយក្សកាតាឡាន Barcelona បានយកឈ្នះក្រុមខ្លាឃ្មំទឹកកក Roma ក្នុងលទ្ធផល 4ទល់នឹង1 ក្នុងទឹកដី Camp Nou ៕

Ronaldo បកទាត់បាល់ចូលមួយគ្រាប់ក្នុងជ័យជម្នះ 3ទល់នឹង0 លើទឹកដី Juventus

ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ០៧:២៧

Real Madrid លត់ក្រុមម្ចាស់ផ្ទះ Juventus 3ទល់នឹង0 ធ្វើឲ្យក្រុមលោក Zidane មានសង្ឃឹមខ្ពស់ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ក្រោយយកឈ្នះ នៅក្រៅដី សម្រាប់ជើងទីមួយ។ការប្រកួតយប់មិញ តារាឆ្នើម Cristiano Ronaldo រកបាន 2 គ្រាប់នៅនាទី3 និង 64  ហើយ 1គ្រាប់ក្នុងចំណោមនោះជាការលោតទាត់បកក្រោយយ៉ាងល្អ (ស៊ីហ្សូ)។ ដោយឡែក១គ្រាប់ទៀតជាថ្វីជើងរបស់ខ្សែការពារល្បឿនលឿន Marcelo នៅនាទី៧២។Real Madrid អាចបំបែកកំណត់ត្រា ដែលទទួលយកឈ្នះ Juventus ក្រៅដីលើកដំបូងដែរ គិតចាប់ពីខែកុម្ភ: ឆ្នាំ1962 មក បន្ទាប់ពីក្រុមយក្សរបស់អេស្ប៉ាញមិនដែលឈ្នះសោះនៅ៧ប្រកួតចុងក្រោយ។ ដោយឡែក Champions League ក៍មានមួយគូទៀត Sevilla បានចាញ់ Bayern Munich ក្នុងដីខ្លួនឯងក្នុងលទ្ធផល 1ទល់នឹង2 ផងដែរ៕

Bayern ចែកផ្លូវគ្នាជាមួយ Ancelotti ក្រោយ​ចាញ់ PSG នៅ UEFA Champion League

ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ០១:០៧

FC Bayern Munich បានសម្រេចចែកផ្លូវគ្នាជាមួយអ្នកចាត់ការ Carlo Ancelotti បន្ទាប់ពី​ចាញ់​ Paris Saint-Germain ៣ទល់នឹង០ នៃការប្រកួតពានរង្វាន់ UEFA​ Champions League កាលពី​យប់​ថ្ងៃ​ពុធ។តាមសារព័ត៌មាន Sky Sports បានឲ្យដឹងថា ប្រធានក្លឹបលោក Karl-Heinz Rummenigge និង ថ្នាក់ដឹកនាំផ្សេងៗទៀតរួមទាំងលោក Ancelotti បានធ្វើបានជួបពិភាក្សាគ្នាផងដែរមុននឹងសម្រេចចិត្តបែបនេះ។ មូលហេតុដែលធ្វើឲ្យលោកគ្រូបង្វឹកជនជាតិអ៊ីតាលីអស់កៅអីនៅ Allianz Arena ដោយសារតែការចាញ់ PSG ៣គ្រាប់ ដោយនេះគឺជាការបរាជ័យដ៏ធំបំផុតសម្រាប់ក្លឹបនៅវគ្គចែកពូលក្នុងរយៈពេល ២១ឆ្នាំ ចុងក្រោយ។គួរបញ្ជាក់ផងដែរ លោក Ancelotti ចូលមកដឹកនាំ Bayern Munich ក្នុងឆ្នាំ ២០១៦ បន្ទាប់ពី លោក Pep Guardiola ចាកចេញទៅកាន់ Manchester City នៅអង់គ្លេស។ ក្នុងអំឡុងពេល ១ឆ្នាំ៣ខែនេះ អតីតគ្រូបង្វឹក Juventus, AC Milan, Real Madrid និង Chelsea ជួយឲ្យ Bayern ឈ្នះ Bundesliga ១សម័យ និង DFL Super Cup ២សម័យផងដែរ។ 

គ្រូ Chelsea ថាសប្បាយចិត្តបំផុត ពេលកូនក្រុមអាចវាយបកយកឈ្នះ AT Madrid បាន (មានវីដេអូ)

ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ១៦:០៥

អ្នកចាត់ការទូទៅ Chelsea លោក Antonio Conte បានសំដែងភាពរីករាយ ដែលកូនក្រុមរបស់ខ្លួន លេងបានយ៉ាងល្អ ដោយយកឈ្នះដៃគូ ក្នុងជំនួប UEFA Champions League ពូល C កាលពីយប់មិញ។បុរសសញ្ជាតិអ៊ីតាលី រៀបរាប់ថា កីឡាកររបស់លោកលេងបានល្អខ្លាំងណាស់ វាធ្វើអោយលោកសប្បាយចិត្តមែនទែន ព្រោះវាបង្ហាញអោយឃើញពីការខិតខំប្រឹងប្រែង និងភាពសហការទៅវិញទៅមករបស់ពួកគេ។ វាពិតជាលំបាកមែនទែននៅពេល Atletico Madrid នាំមុន តែយើងក៏លេងបានយ៉ាងល្អរហូតយកជ័យជំនះមកវិញ។ជំនួបនាទឹកដី Wanda Metropolitano ខ្សែប្រយុទ្ធម្ចាស់ផ្ទះ Antoine Griezmann បានស៊ុតបាល់ពិន័យ១១ម៉ែត្រនាំមុខមុននៅនាទី៤០ ខណៈ Alvaro Morata រកគ្រាប់តាមស្មើបានវិញ មុនពេល Michy Batshuayi ស៊ុត១គ្រាប់ចុងក្រោយនៅនាទី៩០+៤ ឆក់៣ពិន្ទុ អោយ Chelsea តែម្តង។​

Jose Mourinho ថា Man UTD អាចឡើងវគ្គ១៦ក្រុមបាននៅ Champion League ក្រោយឈ្នះបាន២ប្រកួត

ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ១៥:៥៨

អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​លោក Jose Mourinho បាន​ថ្លែង​ថា កូនក្រុម​របស់​លោក​ជិត​ឡើង​ទៅ​កាន់​វគ្គ ១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ UEFA Champions League ហើយ បន្ទាប់ពី​បំបាក់​ក្រុម​ម្ចាស់ផ្ទះ CSKA Moscow នៅ​ប្រទេសរុស្ស៊ី ដោយ​លទ្ធផល ១-៤ យប់មិញ។បុរសសញ្ជាតិព័រទុយហ្កាល់លើកឡើងថា៖ "រឿង​ដែល​សំខាន់​នោះ​គឺ ២​ប្រកួត យើងអាចរកបាន៦​ពិន្ទុ ហើយ​ពួកយើង​កំពុងតែ​ធ្វើ​បាន​ល្អ​នៅ Champions League។ ពួក​យើង​នៅ​សល់ ៤​ប្រកួត​ទៀត​ក្នុង​ដៃ ដោយ​ពួកយើង​ចាប់ផ្ដើម​បាន​យ៉ាង​ល្អ ហើយ​ពួកយើង​ជិត​ឈាន​ដល់​ចំណុច​នោះ​ហើយ។ Man UTD នៅតែបន្តឈរកំពូលតារាង ក្រោយយកឈ្នះម្ចាស់ផ្ទះរុស្ស៊ី CSKA Moscow ៤-១ នៅការប្រកួតទី២ ពូល A ពាន រង្វាន់ UEFA Champions League កាលពីយប់មិញ ខណៈ Basel លត់ Benfica ៥គ្រាប់។

ខ្សែការពារ Sporting Lisbon ស៊ុត១គ្រាប់ឲ្យ Barca ឆក់បាន៣ពិន្ទុកាលពីយប់មិញ (មានវីដេអូ)

ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ០៤:៣២

១គ្រាប់ភ្លាត់ស្នៀតរបស់ខ្សែការពារ Sebastian Coates បានធ្វើឲ្យ FC Barcelona ឆក់បាន៣ពិន្ទុពី Sporting Lisbon នៃការប្រកួតពានរង្វាន់ UEFA Champion League ពូល D។ចំណែកឯក្រុមសេះបង្កង់ Juventus វិញបានយកឈ្នះក្រុមភ្ញៀវមកពីក្រិក Olympiacos ដោយលទ្ធផល២ទល់នឹង០ ដែលជាការរកគ្រាប់បាល់បានដោយខ្សែប្រយុទ្ធ Gonzalo Higuain និង Mario Mandukic។ឆ្លងការប្រកួត២លើក Barca ឈរនៅលេខ១ដោយមាន៦ពិន្ទុនៅក្នុងដៃ ដោយឡែក Sporting មាន៣ពិន្ទុស្មើគ្នាជាមួយ Juventus ខណៈ Olympiacos នៅបាតតារាង។

ទស្សនាវីដេអូ Chelsea វាយបកយកឈ្នះ Atletico Madrid ២-១ នៅក្នុងទឹកដីថ្មី

ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ០៤:២៣

ក្រុមតោខៀវ Chelsea បានវាយបកយកឈ្នះ Atletico Madrid ដោយលទ្ធផល២ទល់នឹង១ នាកីឡដ្ឋាន Estadio Wanda Metropolitano នៃការប្រកួតពានរង្វាន់ UEFA Champion League ពូល C។ខ្សែប្រយុទ្ធ Antoine Griezmann​ គឺជាអ្នករកគ្រាប់បាល់បានមុនឲ្យក្រុមម្ចាស់ផ្ទះនៅក្នុងវគ្គទី១ ខណៈ Alvaro Morata និង Michy Batshuayi រកបានម្នាក់១គ្រាប់មកវិញឲ្យក្រុមលោក Antonio Conte រកបាន៣ពិន្ទុតែម្តង។

Romelu Lukaku​ រកបាន២គ្រាប់ឲ្យ Man UTD លត់ CSKA Moscow ៤ទល់នឹង១ (មានវីដេអូ)

ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ០៤:១៦

ខ្សែប្រយុទ្ធ Romelu Lukaku រកបាន២គ្រាប់ឲ្យ Manchester United ឆក់បាន៣ពិន្ទុពី CSKA Moscow នៃការប្រកួតពានរង្វាន់ UEFA Champion League ពូល A។នៅក្នុងវគ្គទី១ ក្រុមបិសាចក្រហមរកបានដល់ទៅ៣គ្រាប់ដែលជាការស៊ុតបញ្ចូលទីរបស់ Lukaku ២គ្រាប់​ និង Anthony Martial ១គ្រាប់ ហើយឈានចូលមកដល់វគ្គទី២ Mkhitaryan ក៏បន្ថែម១គ្រាប់ទៀត មុនពេលក្រុមម្ចាស់ផ្ទះរកបាន១គ្រាប់សងមកវិញដោយកីឡាករ Konstantin Kuchaev នៅនាទីទី៩០។

Alves, Neymar និង Cavani ស៊ុតម្នាក់១គ្រាប់ឲ្យ PSG បំបាក់ Bayern Munich ៣-០ (មានវីដេអូ)

ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ០៤:០៩

ក្រុមចាយលុយធំនៅបារាំង Paris St Germain បានយកឈ្នះក្រុមភ្ញៀវ Bayern Munich ដោយលទ្ធផល៣ទល់នឹង០ នៃការប្រកួតពានរង្វាន់ UEFA Champion League វគ្គចែកពូល ជុំទី២ នៅក្នុងពូល B។៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយ Dani Alves, Edinson Cavani នៅក្នុងវគ្គទី១ និង Neymar នៅក្នុងវគ្គទី២។ ឆ្លងកាត់ការប្រកួត២លើក ក្រុមលោក Unai Emery ឈរនៅលេខ១មាន៦ពិន្ទុនៅក្នុងដៃ ខណៈ Bayern Munich វិញមាន៣ពិន្ទុ ស្មើគ្នាជាមួយ Celtic ចំណែកឯ Anderlecht វិញមិនទាន់មានពិន្ទុនៅឡើយទេ។