trollkhmer news

UEFA

មកដឹងក្រុមទាំង១៦ ដែលទៅលេងនៅវគ្គបន្ត និងកាលបរិច្ឆេទការចាប់ឆ្នោតនៅ UCL

ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ០៩:៤៨

 អឺរ៉ុប៖ ការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុក្នុងពូលបានចប់សព្វគ្រប់ត្រឹមយប់មិញនេះ ក្នុងនោះក្រុម១៦ ត្រូវឡើងទៅប្រជែងវគ្គចាញ់ធ្លាក់ (Knock Out Stage) បន្ត។ វគ្គក្នុងពូលពី A ដល់ H បានប្រកួតគ្នាយ៉ាងក្ដៅគគុកចាប់តាំងពីខែសីហាកន្លងមក ហើយទីបំផុតក្រុមដែលកក់កៅអីទៅវគ្គ១៦ក្រុមមានដូចជា Ajax,  Dortmund,  Manchester City,  Real Madrid,  AT.Madrid ,  Juventus,  Manchester United,  Roma,  Barcelona,  Liverpool,  PSG,  Schalke,  Bayern,  Lyon,  Porto និង Spurs ហើយការចាប់ឆ្នោតសម្រាប់វគ្គ១៦ក្រុមចុងក្រោយនឹងធ្វើនៅថ្ងៃចន្ទ ទី១៧ ខែធ្នូ នៅទីក្រុង Nyon ប្រទេសស្វីស៕

Liverpool និង Spurs ឡើងទៅវគ្គ 16 ចុងក្រោយ Champions League ទាំងបុកពោះ (មានវីដេអូ)

ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ០៩:០៥

អង់គ្លេស៖ គ្រាប់បាល់របស់ Mohamed Salah នៅវគ្គទីមួយនាទី៣៤ បានធ្វើឲ្យ Liverpool យកឈ្នះ Napoli ១-០ ហើយបានទៅវគ្គ ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ២នៃពូល C ស្របពេល Tottenham ក៍បានកក់កៅអីទៅវគ្គក្រោយដូចគ្នា បន្ទាប់ពី Lucas Moura ស៊ុតនៅនាទី៨៥ជួយក្រុមតាមស្មើ Barcelona នៅ Nou Camp។មុនការប្រកួតនេះក្រុមហង្សក្រហមត្រូវការជ័យជម្នះបិទសូន្យមិនឲ្យគូប្រកួតទាត់ចូលបានដើម្បីមានឱកាសទៅវគ្គបន្ត ហើយទីបំផុតពួកគេអាចធ្វើបានដោយយកឈ្នះក្នុងលទ្ធផល ១-០ យ៉ាងប្រផិតប្រផើយ។ ដោយឡែកក្រុមមាន់ខ្នាយមាស Spurs មុនគ្រាប់តាមស្មើ ក្រុមខ្លាំងមកពីទីក្រុងឡុងដ៍ ត្រូវម្ចាស់ផ្ទះ Barcelona នាំមុខមុនតាំងពីដើមវគ្គទីមួយនាទី៧ ដែលទាត់បញ្ចូលទីដោយ Dembélé។ យ៉ាងណាបន្ទាប់ពី Inter Milan មិនអាចយកឈ្នះ PSV Eindhoven បានធ្វើឲ្យ Spurs ក្លាយជាក្រុមលេខ២ មានកៅអីទៅវគ្គបន្ត៕

Arsenal និង Chelsea កក់កៅអីទៅវគ្គក្រោយនៅ Europa League ក្រោយពីឈ្នះគូប្រកួតកាលពីយប់មិញ(មានវីដេអូ)

ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ០៩:៣៧

បរទេស៖ ក្លិបមកពីលីហ្គកំពូលអង់គ្លេស Arsenal និង Chelsea រកបានម្នាក់ ៣ពិន្ទុបន្ថែមទៀតដើម្បីរក្សាកៅអីទៅវគ្គក្រោយឲ្យកាន់តែកក់ក្ដៅនៅ Europa League ក្រោយពីឈ្នះគូប្រកួតកាលពីយប់មិញ។Arsenal ដែលដាក់សុទ្ធតែកីឡាករវ័យក្មេងបានយកឈ្នះ Vorskla Poltava របស់អ៊ុយក្រែនរហូត ៣ទល់នឹង០ ក្នុងការប្រកួតក្រៅទឹកដី Europa League សម្រាប់ពូល E ។ ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Emile Smith Rowe បានរកគ្រាប់បាល់នាំមុខឲ្យ Arsenal បាន១គ្រាប់មុននៅនាទី១០ មុនពេល Aaron Ramsey ទាត់បាល់ ១១ម៉ែតនាំមុខគ្រាប់ទី២នៅនាទី២៧ ។ មុនចប់វគ្គទីមួយ ៤នាទីកីឡាករវ័យ ១៩ឆ្នាំ Joe Willock បានរកគ្រាប់ទី៣ឲ្យ ក្រុមកាំភ្លើងធំ ។ Arsenal បានកក់កៅអីរួចស្រេចសម្រាប់វគ្គ៣២ ក្រុមចុងក្រោយតាំងពីមុនការប្រកួតចាប់ផ្ដើមម្ល៉េះ។ដោយឡែង Chelsea វិញបានយកឈ្នះក្លិប PAOK ក្នុងលទ្ធផល ៤ -០ រកគ្រាប់បាល់ដោយកីឡាករសញ្ជាតិបារាំង Olivier Giroud គ្រាប់ទីមួយនៅនាទី២៧ មុនពេលបន្ថែម ១គ្រាប់ទៀតនៅ១០នាទីបន្ទាប់ ឲ្យម្ចាស់ផ្ទះនាំមុខ ២-០ ត្រឹមតង់ទីមួយ។ ចូលវគ្គទីពីរ យុវជនអង់គ្លេសវ័យ ១៨ឆ្នាំរកគ្រាប់ទី៣ឲ្យក្រុមតោខៀវ ហើយ Morata រកគ្រាប់ទី៤នៅនាទី៧៨៕

ក្លិប Manchester ទាំង ២​ នៅអង់គ្លេសកក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយនៅ Champions League (មានវីដេអូ)

ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ០៩:៤៥

 មួយគ្រាប់ចុងម៉ោងរបស់ Marouane Fellaini ជួយឲ្យក្រុម Manchester United ឡើងទៅក្នុងវគ្គ១៦ ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ Young Boys ខណៈ ManCity បានត្រឹមស្មើជាមួយ Lyon ។ក្រុមបិសាចក្រហមបានរក្សាតំណែងរបស់ពួកគេនៅក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ខណៈពេលដែល Marouane Fellaini ជួយឲ្យយកឈ្នះ ១-០ លើក្រុម Young Boys នៅនាទី៩០+១ ។ ក្រុមរបស់លោក Jose Mourinho បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រកួតជាមួយក្រុមម្ចាស់ជើងឯកស្វីសនៅទឹកដី Old Trafford ហើយមើលទៅមានឱកាសស្មើគ្នាជាលើកទី២ នៅក្នុងផ្ទះរហូតដល់ ការបញ្ចប់ដ៏ល្អរបស់ Fellaini ។ដោយឡែកគូប្រជែងក្នុងទីក្រុង និងលីហ្គ Manchester City ក៍បានឈានទៅប្រកួតក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ ក្រុមចុងក្រោយ បន្ទាប់ពីកីឡាករ Sergio Aguero បានរកគ្រាប់បាល់តាមស្មើនៅក្នុងលទ្ធផលស្មើ ២-២ ក្នុងការប្រកួតយ៉ាងដ៍ស្វិតស្វាញនៅលើទឹកដី Lyon ៕

Manchester United យកឈ្នះ Juventus ក្រៅដី ខណៈ Ronaldo រកគ្រាប់បាល់ដំបូងឲ្យសេះបង្កង់នៅ UCL

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ០៩:២៤

Cristiano Ronaldo បានទាត់បញ្ចូលទី១គ្រាប់ឲ្យក្រុម Juventus នាំមុខក្រុម Manchester United យ៉ាងអស្ចារ្យនៅក្នុងនាទីទី៦៥ សម្រាប់ការប្រកួតនៃពានរង្វាន់ Champions League វគ្គសន្សំពិន្ទុក្នុងពូល ប៉ុន្តែមិនអាចជួយឲ្យក្រុមសេះបង្កង់យកឈ្នះបិសាចក្រហមបាននោះទេ។រឿតមិនគួរឲ្យជឿ ៥នាទីចុងម៉ោងក្រុមបិសាចក្រហម បានវាយបកយកជ័យជម្នះសម្រាប់ការប្រកួតដ៏មានសារៈសំខាន់របស់ពួកគេ ដោយ Mata តាមរយៈការស៊ុត Free Kick នៅនាទី៨៦ ហើយ ១គ្រាប់ទៀតជាបាល់ចូលទីខ្លួនឯងរបស់ Lobo Silva នាទី៨៩។ បើសិនជាពួកគេភ្លាត់នៅក្នុងការប្រកួតយប់មិញនេះវិញ នោះក្ដីសង្ឃឹមដែលចង់ឈានទៅកាន់វគ្គ១៦ ក្រុមចុងក្រោយប្រាកដជាលំបាកណាស់សម្រាប់ក្រុមម្ចាស់ជើងឯកក្របខណ្ឌលីហ្គកំពូលរបស់អង់គ្លេស ២០សម័យកាលមួយនេះ។ សូមបញ្ជាក់ផងដែរថា ឆ្លងតាមជ័យជម្នះ ២-១ នេះក្រុមបិសាចក្រហម Manchester United  មានទឹកមាត់លេបសម្រាប់ការប្រកួតនៅក្នុងក្របខណ្ឌ Champions League វគ្គសន្សំពិន្ទុប្រចាំពូល H បន្តទៀត៕

ក្លិបមួយរបស់ប្រទេសរុស្ស៊ីត្រូវ UEFA ពិន័យមិនឲ្យចូលលេង Champions និង Europa League ព្រោះល្មើសច្បាប់ហិរញ្ញវត្ថុ

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨ ម៉ោង ១៤:២៥

Uefa បានពិន័យក្លិប Rubin Kazan មិនឲ្យចូលលេងការប្រកួតទ្វីបអឺរ៉ុបរដូវកាលក្រោយ បន្ទាប់ពីក្លិបរបស់រុស្ស៊ីត្រូវបានរកឃើញថា បានល្មើសច្បាប់ហិរញ្ញវត្ថុ (FFP) ដែលចំនាយទៅលើការផ្ទេរកីឡាករ និងថ្លៃនឿយហត់។បច្ចុប្បន្នក្រុម Rubin ត្រូវបានពិន័យមិនឲ្យចូលលេងក្របខ័ណ្ឌ Champions League ឬ Europa League រយៈពេល ២រដូវកាលខាងមុខ ហើយក្លិបអាចប្តឹងឧទ្ធរណ៍ទៅតុលាការអាជ្ញាកណ្តាលបាន។ បច្ចុប្បន្នពួកគេកំពុងតែស្ថិតលេខ ៥ នៃលីហ្គកំពូលរបស់រុស្ស៊ីដែលមាន ២ពិន្ទុតាមពីក្រោយក្រុមលំដាប់ទី២ ដែលអាចចូលលេងក្នុងក្របខ័ណ្ឌ Champions League ដោយផ្ទាល់។កាលពីខែឧសភាឆ្នាំ ២០១៤ ក្រុមមកពីរុស្ស៊ីមួយនេះបានយល់ព្រមជាមួយកិច្ចព្រមព្រៀងដំណោះស្រាយជាមួយ Uefa ក្នុងជុំទី១ នៃការធ្វើសេចក្តីសម្រេចហិរញ្ញវត្ថុហិរញ្ញវត្ថុ (FFP) ដែលរួមមានកិច្ចព្រមព្រៀងជាមួយក្រុម Manchester City និង Paris Saint-Germain ផងដែរ។ក្លិបនេះបានលេងចុងក្រោយនៅក្នុងក្របខ័ណ្ឌ Europa League ក្នុងរដូវកាល ២០១៥-១៦ ដោយសារតែក្រុម Dynamo Moscow ត្រូវបានដកចេញដោយ UEFA សម្រាប់ការល្មើសច្បាប់ហិរញ្ញវត្ថុហិរញ្ញវត្ថុ (FFP)៕

Uefa ពិន័យ PSG ចំនួន ២០.០០០ អឺរ៉ូ​ និងស៊ើបអង្កេតពីការកំណត់លទ្ធផលការប្រកួតរវាង PSG និង Red Star Belgrade

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨ ម៉ោង ១១:៣៤

អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុបពិន័យ PSG ជាប្រាក់ចំនួន ២០.០០០ អឺរ៉ូ និងបានព្រមានចាត់ការទូទៅលោក Thomas Tuchel បន្ទាប់ពីការប្រកួតរវាងក្រុមអ្នកមានបារាំង និង Red Star Belgrade ចាប់ផ្ដើមការប្រកួតយឺតពេល។UEFA បានបើកការស៊ើបអង្កេតមួយក្នុងបញ្ហាហ្វូងអ្នកគាំទ្រក្នុងអំឡុងពេល Paris St-Germain ទទួលជ័យជម្នះក្នុងក្របខ័ណ្ឌ Champions League ក្នុងលទ្ធផល ៦-១ លើក្រុម Red Star Belgrade នៅខែនេះ។ ហើយការស៊ើបអង្កេតមួយផ្សេងទៀតពីការកំណត់លទ្ធផលត្រូវបានធ្វើឡើង បន្ទាប់ពីកាសែតបារាំង L'Equipe បានរាយការណ៍នៅថ្ងៃទី ១២ ខែតុលាថា មន្ត្រីក្រុម Red Star បានដាក់ការភ្នាល់អឺរ៉ូ ៥មួយនៅលើក្លិបស៊ែប៊ីនិងចាញ់ PSG ៥គ្រាប់។គួរបញ្ចាក់ផងដែរថា PSG ស្ថិតលេខ៣ ក្នុង Champions League ពូល C នៅពីក្រោមក្រុមហង្សក្រហម Liverpool ខណៈ Napoli ស្ថិតនៅកំពូលតារាងនាពេលបច្ចុប្បន្ន៕

ក្រុមខ្លាំងៗអង់គ្លេសឈ្នះទាំងអស់ក្នុងពាន Europa League យប់មិញ (មានវីដេអូ)

ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៨ ម៉ោង ០៩:២២

ការប្រកួតបាល់ទាត់លំដាប់ទី២ UEFA Europa League បានឈានចូលដល់សប្ដាហ៍ទី២ នៃវគ្គសន្សំពិន្ទុក្នុងពូល ដែលក្នុងនោះក្រុមខ្លាំងមកពីអង់គ្លេស មានដូចជា Chelsea និង Arsenal សុទ្ធសឹងតែបន្ដជ័យជម្នះរបស់ពួកគេរៀងៗខ្លួន។ បើកឆាកត្រឹម ៥នាទី កីឡាករ Papastathopoulos ស៊ុតបញ្ចូលទីស្រួលៗ ក្រោយការតែតពីមិត្ដរួមក្រុម ប៉ះជើងរបស់គេ ខណៈគ្រាប់ទី២ គឺធើ្វបាននៅតង់ទី២ នាទី៥៣ ដោយកីឡាករវ័យក្មេង Smith Rowe ក្រោយការបញ្ចូនបាល់ពី Iwobi។ គ្រាប់ចុងក្រោយ គឺធើ្វបានដោយខែ្សបម្រើ Guendouzi នៅនាទី៨០។ ចប់ការប្រកួត Arsenal យកឈ្នះទៅលើក្រុម Qarabag FK ក្នុងលទ្ធផល ៣-០ បន្ដឈរនៅលើកំពូលតារាងពូល F នៃពានរង្វាន់ Europa League។  ដោយឡែកក្រុមតោខៀវ រៀងពិបាកបន្ដិចដោយយកឈ្នះទាំងពិបាកទៅលើក្រុម Vidi FC ក្នុងពូល L នៅលើទឹកដីខ្លួនឯង ដោយលទ្ធផល ១-០ ខណៈ ១គ្រាប់កើតឡើងនោះធើ្វបានដោយខែ្សប្រយុទ្ធ Morata នាទី៧០ ក្រោយការតែតឲ្យបន្ដិចរបស់ William៕

ក្រុមខ្លាំងមកពីអង់គ្លេសទាំង ២​​ ចាញ់ស្របគ្នាក្នុងពាន Champions League (មានវីដេអូ)

ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨ ម៉ោង ០៩:០៥

Napoli អាចយកឈ្នះក្រុមខ្លាំងនៅលីហ្គកំពូលអង់គ្លេស Liverpool ខណៈដែលកីឡាករ Lorenzo Insigne ស៊ុត ១គ្រាប់ជួយឲ្យក្រុមខ្លួនផ្ថួល Liverpool ១ ទល់ ០ នៅកីឡដ្ឋាន Stadio San Paolo ស្រេពេលនេះដែរល Lionel Messi ក៍បានបន្តបង្ហាញទម្រង់លេងយ៉ាងល្អដោយស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងការប្រកួតដែល Barcelona បានយកឈ្នះ Tottenham ដោយលទ្ធផល ៤ទល់នឹង២នៅ Wembley។ការសង្ឃឹមនឹងឡើងវគ្គ១៦ក្រុមចុងក្រោយរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur នាពេលនេះ ស្ថិតក្នុងភាពស្រពេចស្រពិលហើយ ក្រោយបន្ដចាញ់ក្រុមខ្លាំង Barcelona ក្នុងលទ្ធផល ៤ ទលនឹង ២ ក្នុងវគ្គសន្សំពិន្ទុសប្ដាហ៍ទី២ ពានរង្វាន់ Champions League។ដោយឡែក ក្រុមហង្សក្រហមបានខិតខំប្រឹងប្រែងទម្លុះរនាំងការពាររបស់ក្រុមម្ចាស់ផ្ទះ Napoli ណាស់ដែរ នៅតែមិនអាចធ្វើអ្វីបាននោះទេ នៅទីបំផុតក្រុមខ្លាំងមួយនេះភ្លាត់ស្នៀតឲ្យ Napoli រកគ្រាប់បាល់បាននៅចុងម៉ោង ។