trollkhmer news

UEFA

Manchester City បានវាយបកយកឈ្នះម្ចាស់ផ្ទះ Schalke 04 ទាំងបុកពោះ ដោយលទ្ធផល ៣-២ (មានវីដេអូ)

ថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ១០:០០

អង់គ្លេស៖ Manchester City បានវាយបកយកឈ្នះម្ចាស់ផ្ទះ Schalke 04 ទាំងបុកពោះក្នុងជើងទីមួយវគ្គ១៦ក្រុមចុងក្រោយ Champions League ដោយលទ្ធផល ៣-២ ។ខ្សែប្រយុទ្ធ Sergio Aguero ជាអ្នកបើកការនាំមុខ ឲ្យ Man City នាទី១៨ ប៉ុន្តែត្រូវក្រុមម្ចាស់ផ្ទះតាមបានស្មើ ហើយក៍នាំមុខវិញដោយបាល់ប៉េណាល់ទីរបស់កីឡាករ Nabil Bentalebទាំង ២គ្រាប់។ ក្រុមភ្ញៀវ កាន់តែឈឺក្បាល់វិលមុខ ដោយសារខ្សែការពារ Nicolas Otamendi ត្រូវបណ្ដេញចេញពីទីលាននាទី៦៨ ក្រោយទទួលបានកាតលឿងទីពីរ។ បន្ទាប់ពីសល់គ្នា១០នាក់ ក្រុមម្ចាស់ជើងឯកអង់គ្លេសមានទម្រង់លេងល្អឡើងវិញ ដោយ Sane Free-Kick ចូល១គ្រាប់ និង Sterling ធ្វើឲ្យក្រុមខ្លួនសប្បាយចិត្ត នៅនាទី៩០ ធ្វើឲ្យ ManCity ឈ្នះវិញ។ លោក Guardiola បាននិយាយថា៖ «វាជាលទ្ធផលដ៏អស្ចារ្យ។ យើងផ្តល់ឲ្យពួកគេនូវការស៊ុតបាល់ប៉េណាល់ទីពីរលើក ហើយយើងបានផ្តល់ឲ្យពួកគេនូវកាតក្រហម ហើយក្នុងការប្រកួតនេះដែលមិនល្អ។ យើងមិនទាន់ត្រៀមខ្លួនដើម្បីប្រយុទ្ធដើម្បីដំណាក់កាលបន្ទាប់នៅឡើយទេ »៕

Atletico Madrid ទទួលជ័យជម្នះលើ Juventus ក្នុងទឺកដីរបស់ខ្លួន (មានវីដេអូ)

ថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:៣០

បរទេស៖ Atletico Madrid បានទទួលជ័យជម្នះយ៉ាងធំធេងលើក្រុម Juventus ក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ ក្រុមចុងក្រោយ ដោយរកបាន ២គ្រាប់ក្នុងទឺកដីរបស់ខ្លួន។ក្រុមរបស់លោក Diego Simeone មិនត្រូវបានផ្ដល់បាល់ប៉េណាល់ទី និងគ្រាប់បាល់របស់  Morata បន្ទាប់ពីអាជ្ញាទៅពិនិត្យ VAR ។ ខ្សែការពារ Gimenez រកបាន ១គ្រាប់មុន Diego Godin បន្ថែម ១គ្រាប់ទៀតធ្វើឲ្យក្រុមម្ចាស់ផ្ទះកាន់តែមានភាពកក់ក្ដៅ ។ខ្សែប្រយុទ្ធ Costa និងខ្សែបម្រើ Thomas.P របស់ក្រុម Atletico Madrid និងខ្សែការពារឆ្វេង Alex Sandro ទាំង ៣នាក់នេះនឹងខកខានការប្រកួតជើងទី២ នៅថ្ងៃទី១២ ខែមីនា ក្រោយពីទទួលកាត់លឿងទី៣៕

Barcelona ប៉ះ Lyon និង Liverpool ជួប Bayern សុទ្ធតែមានលទ្ធផលដូចគ្នានៅ UCL (មានវីដេអូ)

ថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:៤២

បរទេស៖ ការស៊ុត ២៥លើករបស់ Barcelona មិនអាចធ្វើឲ្យក្រុមគេយកឈ្នះម្ចាស់ផ្ទះ Lyon ក្នុងការប្រកួតវគ្គជម្រុះ ១៦ក្រុមចុងក្រោយនៅ Champions League ខណៈ Liverpool ខំប្រឹងសម្រុកក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern Munich នៅ Anfield ប៉ុន្តែទាំង ២គូនេះបញ្ចប់ដោយលទ្ធផល ០-០ទាំងអស់។ការព្យាយាមទាត់បាល់ទម្លុះសំណាញ់ទីរបស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi , Luis Suarez និង Phillipe Coutinho សុទ្ធសឹងត្រូវរារាំងបានដោយអ្នកចាំទីរបស់ក្លិប Lyon កីឡាករAnthony Lopes។ ក្រុមភ្ញៀវដែលជាខ្លា ១នៅអេស៉្បាញ ប្រឹងគាបសង្កត់យ៉ាងខ្លាំងទៅលើ Lyon ដើម្បីរកកៅអីសុវត្ថិភាពសម្រាប់ជើងក្រោយ។ នៅក្រុងការប្រកួតនេះក្រុមម្ចាស់ផ្ទះក៏មានឱកាសផងដែរ ប៉ុន្តែកីឡាករ Marc-Andre ter Stegen ការពារសំណាញ់ទីបានយ៉ាងល្អពីការទាត់បាល់ពីចម្ងាយរបស់ Martin Terrier  ហើយក្រុមទាំង២ បញ្ចប់ក្នុងលទ្ធផល ០ស្មើ។ដោយឡែកចូលមកទឹកដីអង់គ្លេសវិញ Liverpool បានដាក់គំនាបយ៉ាងខ្លាំងទៅលើគូប្រកួត ប៉ុន្តែទោះជាយ៉ាងណាមិនអាចឆ្លងផុតពីខ្សែការពារដ៍រឹងមាំរបស់ក្រុមភ្ញៀវ Bayern បានឡើយ។ ហើយក្រុមដែលមានទម្រង់លេងរហ័សទាំង ២ នេះបញ្ចប់ការប្រកួតបានត្រឹមយកពងមាន់រាងៗខ្លួន៕ 

Arsenal ចាញ់ក្លិប Bate Borisov ខណៈ Chelsea យកឈ្នះលើក្រុមម្ចាស់ផ្ទះ Malmo សម្រាប់ការប្រកួត Europa League

ថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:៤០

អង់គ្លេស៖ Arsenal ចាញ់ក្លិប Bate Borisov ដោយលទ្ធផល ១ទល់នឹង០ សម្រាប់ការប្រកួត UEFA Europa League វគ្គ៣២ក្រុមជើងទីមួយ ស្របពេល Chelsea បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Malmo ២-១ ។នៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបលំដាប់ទី២ រវាងក្លិបមកពីបេឡារុស និងក្រុមកាំភ្លើងធំ មិនមានគ្រាប់បាល់បញ្ចូលទីច្រើនទេ ពោលគឺក្រុមម្ចាស់ផ្ទះរកបាន ១គ្រាប់គត់ ដោយតែតបញ្ចូលទីរបស់ ខ្សែបម្រើ Stanislav Dragun នៅមុនចប់វគ្គទីមួយ។ តង់ទី២ Arsenal ប្រឹងគ្រប់សង្កត់គូប្រកួត ដើម្បីវាយបកតាមស្មើ ប៉ុន្តែមិនត្រឹម មិនអាចវាយបកបានវិញនោះទេថែមទាំងបាត់បង់សមាជិកម្នាក់ថែមទៀតបន្ទាប់ពី Lacazette បានកាតក្រហម។ ដោយឡែក ការប្រកួតរវាង Malmo  និង Chelsea វិញ កីឡាករRoss Barkley ជាអ្នករកគ្រាប់ដំបូងឲ្យ Chelsa បន្ទាប់ពីការបញ្ជូនបាល់ពីមិត្តរួមក្រុម Pedro នាទី៣០។ ឈានដល់វគ្គទីពីរលេងបានតែ១៣នាទីខ្សែប្រយុទ្ធ Olivier Giroud បានបន្ថែមមួយគ្រាប់ទៀតកាន់តែធ្វើឲ្យតោខៀវកក់ក្ដៅ តែនាទី៨០ Andres Christiansen របស់ Malmo បានបំបែកពងមាន់ឲ្យក្រុមម្ចាស់ផ្ទះផងដែរ៕ 

Real ឈ្នះ Ajax យ៉ាងប្រផិតប្រផើយ ខណៈ Spurs មានទឺកមាត់លេប ក្រោយបំបាក់ជើងខ្លាំងនៅអាល្លឺម៉ង់ Dortmund (មានវីដេអូ)

ថ្ងៃទី ១៤ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:២១

បរទេស៖ Real Madrid បានយកឈ្នះក្រុមម្ចាស់ផ្ទះ Ajax យ៉ាងប្រផិតប្រផើយដោយលទ្ធផល ២ទល់នឹង១ ខណៈ Tottenham Hotspur មានទឺកមាត់លេប ក្រោយបំបាក់ជើងខ្លាំងនៅអាល្លឺម៉ង់ Dortmund  ៣ទល់នឹង០ ក្នុងការប្រកួត Champions League វគ្គ១៦ក្រុមសម្រាប់ជើងទីមួយ។ ខ្សែប្រយុទ្ធល្អបំផុតរបស់ Real កីឡាករ Benzema រកបាន១គ្រាប់មុនឲ្យក្រុមភ្ញៀវនាំមុខមុននៅក្នុងតង់ទី២នៅនាទី៦០ ប៉ុន្តែ Ajax មិនបានលេងទម្រង់ទប់ឡើយពេលជួបក្រុមខ្លាំង ហើយកីឡាករ Ziyech របស់ម្ចាស់ផ្ទះបានតាមស្មើបានវិញនៅនាទី ៧៥ ប៉ុន្តែក្រុមខ្លាំងនៅហូឡង់មួយនេះត្រូវខកចិត្ត Ajax ដោយសារ Asensio បន្ថែមបាន១គ្រាប់ទៀតឲ្យ Real យកឈ្នះការប្រកួតនៅទីបញ្ចប់។ដោយឡែកការប្រកួតនៅកីឡដ្ឋាន Wembley ក្រុមរហស្សនាមថាមាន់ខ្នាយមាសមានទឹកមាត់លេបសម្រាប់ឡើងទៅវគ្គ៨ក្រុមចុងក្រោយដែលធ្វើឡើងនៅខែក្រោយ លើទឹកដីអាល្លឺម៉ង់ ក្រោយ Son Heung-Min រកគ្រាប់បើកឆាកឲ្យក្រុមម្ចាស់ផ្ទះនៅនាទី៤៧ ហើយ Vertonghen និង Llorente បានស៊ុតបន្តបន្ទាប់ត្រឹម៣នាទីប៉ុណ្ណោះនៅនាទី៨៣ និង៨៦៕

ManUtd ចាញ់ PSG ក្នុងដីខ្លួនឯង ខណៈ Solskjaer បរាជ័យជាលើកដំបូងចាប់តាំងពីទទួលខុសត្រូវក្រុមបិសាចក្រហម (មានវីដេអូ)

ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៩ ម៉ោង ០៩:៣២

អង់គ្លេស៖ Manchester United ចាញ់ក្រុមខ្លាំងនៅលីហ្គបារាំង  Paris Saint Germain ដោយលទ្ធផល ០-២ ជើងទី១ នៃការប្រកួត Champions League វគ្គ១៦ ក្រុមចុងក្រោយ ខណៈដែល Ole Gunnar Solskjaer បរាជ័យជាលើកដំបូងចាប់តាំងពីទទួលខុសត្រូវក្រុមបិសាចក្រហម។តង់ទី១ ទាំងម្ចាស់ផ្ទះ ManUtd និងភ្ញៀវ PSG សម្រុកគ្នាទៅវិញទៅមក ប៉ុន្តែគ្មានក្រុមណាទម្លាយសំណាញ់ទីគ្នានោះទេ ។ លុះចូលវគ្គទី២ ក្រុមខ្លាំងនៅលីហ្គកសិករពិតជាលេងបានល្អទាំងការដាក់សម្ពាធដណ្តើមយកបាល់ និងវាយសម្រុក ដោយនាទី៥៣ Kimpembe ទាត់គ្រាប់បាល់នាំមុខក្នុងការប្រកួត និងនាទីទី៦០ កីឡាករឆ្នើមវ័យក្មេង Mbappe រកបានគ្រាប់ទី២ ទាំងពីរគ្រាប់នេះគឺអតីតកីឡាករក្រុមបិសាចក្រហម Di Maria ជាអ្នកបញ្ជូនបាល់ឲ្យ។ទោះបីជា PSG មិនមាន Neymar និង Cavani ក៏ដោយក៏ពួកគេអាចរកគ្រាប់បាល់បានដល់ទៅ ២គ្រាប់ ខណៈកីឡាកររបស់ក្រុមម្ចាស់ផ្ទះមិនទម្លាយសំណាញ់ទីអ្នកចាំទីជើងចាស់ Buffon បានទេ ហើយអ្វីដែរកាន់តែធ្ងន់-កនោះគឺ ការប្រកួតជើងទី២ នៅខែក្រោយ ក្រុមមកពីអង់គ្លេសត្រូវអវត្តមាន Pogba ដោយសារទទួលកាតក្រហម៕

ការ​ចាប់​ឆ្នោត​​របស់​​​ UEFA Champions League ចេញហើយ!

ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ០៩:៤១

អឺរ៉ុប៖ ការ​ចាប់​ឆ្នោត​​របស់​​បាល់ទាត់ទ្វីប​អឺរ៉ុប​ ដែល​ហៅ​កាត់​ថា​ UEFA  នៅ​ទីក្រុង​ Nyon ប្រទេស​ស្វីស​ ពេលនេះបាន​រក​ឃើញ​ គូ​ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ ១៦​ក្រុម​របស់​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ និង​ គូ​ប្រកួត​នោះ​មាន​ដូច​ជា​៖១. ក្លិប​ Shalke នឹង​ប្រកួត​ជាមួយ​ ក្លឹប​ Manchester City ២. ក្លិប​ Atletico Madrid នឹង​ប្រកួត​ជាមួយ​ ក្លឹប​ Juventus៣. ក្លិប​ Manchester United នឹង​ប្រកួត​ជាមួយ​ ក្លឹប​ Paris Saint-Germain៤. ក្លិប​ Tottenham Hotspur នឹង​ប្រកួត​ជាមួយ​ ក្លឹប​ Borussia Dortmund ៥. ក្លិប​ Olympique Lyon នឹង​ប្រកួត​ជាមួយ​ ក្លឹប​ Barcelona៦. ក្លិប​ AS Roma នឹង​ប្រកួត​ជាមួយ​ ក្លឹប​ Porto៧. ក្លិប​ Ajax នឹង​ប្រកួត​ជាមួយ​ ក្លឹប Real Madrid៨. ក្លិប​ Liverpool នឹង​ប្រកួត​ជាមួយ​ ក្លឹប​ Bayern Munich

Arsenal នៅតែមិនទាន់ស្គាល់ចាញ់ បើទោះជាដាក់កីឡាករក្មេងជាច្រើនក្នុងក្រុមពេលប៉ះ Qarabag(មានវីដេអូ)

ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ០៩:៣៦

  អង់គ្លេស៖ បើទោះបីជា Arsenal ដាក់កីឡាករក្មេងឲ្យលេងច្រើន តែក្រុមនេះទទួលបានជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុម Qarabag ស្របពេល Chelsea បានតែ ១ពិន្ទុនៅទឹកដីរបស់ក្លិប Vidi នៃក្នុងការប្រកួតចុងក្រោយក្នុងពូលនៅក្របខ័ណ្ឌ Europa League ។ការទាត់បញ្ចូលទីដំបូងរបស់ Alexandre Lacazette ក្នុងក្របខ័ណ្ឌ Europa League នៅរដូវកាលនេះបានជួយអោយក្រុមកាំភ្លើងធំទទួលជ័យជម្នះ ១-០ លើ Qarabag ខណៈដែលគ្រូបង្វឹក Unai Emery បានឆ្លៀតឱកាសឲ្យកីឡាករវ័យក្មេងជាច្រើន និងកីឡាករដែលទើបជាពីរបួសដាក់ឲ្យលេងដោយគ្មានសម្ពាធ។ ដោយឡែក Willian និង Olivier Giroud ទាំង ២នាក់ទាត់បាល់  free-kicks ជួយឲ្យ Chelsea តាមបាន ២-២ នឹងក្លិបម្ចាស់ផ្ទះ Vidi យ៉ាងប្រផិតប្រផើយ៕

កីឡាករអាយុ១៤ឆ្នាំរបស់ ManUtd បំបែកកំណត់ត្រារបស់ Iker Casillas នៅ Uefa Youth League

ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១០:២៣

អង់គ្លេស៖ កីឡាករវ័យក្មេង Shola Shoretire របស់ក្រុម Manchester United ក្លាយជាកីឡាករវ័យក្មេងបំផុតលេងក្នុងលីហ្គយុវជនរបស់Uefa ពោលគឺអាយុ ១៤ ឆ្នាំ និង ៣១៤ថ្ងៃ។ខ្សែបម្រើស្លាបវ័យក្មេងរូបនេះត្រូវបានគ្រូបង្វឹកដូរចូលលេងនៅក្នុងអំឡុងពេលទទួលជ័យជម្នះ ២-១ របស់ក្រុមបិសាចក្រហមនៅទឹកដីក្រុម Valencia កាលពីថ្ងៃពុធ ដែលកីឡាករវ័យក្មេងបំផុតរូបនេះ បានបំបែកកំណត់ចាស់របស់កីឡាករ MileSvilar និងអតីតអ្នកចាំទីរបស់ Real Madrid កីឡាករ Iker Casillas។ ហើយក្រុមយុវជនអាយុក្រោម ១៩ឆ្នាំរបស់លោក Nicky Butt ដែលជាអតីតកីឡាកររបស់ ManUtd បានឈ្នះ ៥ប្រកួត និងស្មើ ១ប្រកួតមួយក្នុងពូល H របស់ពួកគេ៕