trollkhmer news

UEFA

លោក Viktor Kassai រងការរិះគន់ច្រើន បន្ទាប់ពីកាត់ក្តីមិនសុក្រិតរវាង Real និង Bayern

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ០៨:៥០

អាជ្ញាកណ្តាល លោក Viktor Kassai ទទួលការរិះគន់ជាខ្លាំង បន្ទាប់ពីកាត់ក្តីមិនសុក្រិតរវាងក្រុម Real Madrid និង Bayern Munich កាលពីយប់មិញ នៅកីឡាដ្ឋាន Santiago Bernabeu។ ជាក់ស្តែង អ្នកបញ្ជារការប្រកួតខាងលើ បានសម្រេចឲ្យគ្រាប់របស់ Cristiano Ronaldo ចំនួន ២គ្រាប់ ដែលស៊ុតនៅម៉ោងបន្ថែម ១៥នាទី ២វគ្គ យកជាផ្លូវការ ទោះបីជានៅតំបន់ក្រៅល្បែង (offside ) ដោយមិនពិភាក្សានិងត្រួតពិនិត្យជាមួយជំនួសការ។ អតីតខ្សែបម្រើក្រុម Bayern Munich, Owen Hargreaves បានសម្តែងការមិនពេញចិត្តថា៖ ហេតុអីបានជាគ្មានប្រព័ន្ធបច្ចេកវិទ្យាទំនើប?វាមិនគួរឲ្យជឿសោះ។ មានការសម្រេចចិត្តខុសជាច្រើនរបស់អជ្ងាកណ្តាលនៅការប្រកួតមួយនេះ។  ក្រុមអធិរាជស Real Madrid ឡើងទៅវគ្គពាក់កណ្តាល ៧ឆ្នាំជាប់ៗគ្នា នាពានរង្វាន់ UEFA Champion League ក្រោយយកឈ្នះ Bayern Munich សរុបទាំង ២ជើង ៦ទល់ ៣។ 

តើ​ FC Barcelona អាចវាយបកយកឈ្នះ Juventus ឡើងទៅជុំបន្ទាប់បានដែរឬទេ? (មានវីដេអូ)

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ០៥:១៥

ក្រុមអ្នកមានបុណ្យ FC Barcelona ត្រូវបើកទ្វារផ្ទះ​របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Juventus នៃការប្រកួតបាល់ទាត់ពានរង្វាន់ Uefa Champion League វគ្គ៨ក្រុមចុងក្រោយជើងទី២ នាវេលាម៉ោង១:៤៥នាទីទៀបភ្លឺនេះដែលមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBC (CTN, CNC & MYTV)។កំណត់ត្រា៖ក្រុមជើងឯក UCL ៥សម័យមានប្រវត្តិមិនស្គាល់ពាក្យថាចាញ់នៅក្នុងផ្ទះចំនួន១៥ដង ខណៈនៅវគ្គ១៦ក្រុម Barca ទើបតែវាយបកយកឈ្នះ PSG ដោយលទ្ធផល៦ទល់នឹង១យ៉ាងអស្ចារ្យ។ ចំណែកឯ Juventus វិញធ្លាប់ឈ្នះនៅទឹកដី Camp Nou កាលពីឆ្នាំ២០០២ ដោយលទ្ធផល២ទល់នឹង១ ក្រោយថែមម៉ោង១៥នាទី២ដង។ជើងកីឡាករ៖សមាសភាពរបស់ក្រុមម្ចាស់ផ្ទះនៅយប់នេះអវត្តមានខ្សែការពារ Rafinha (ជង្គង់), Aleix Vidal (កែងជើង) ខណៈ Arda Turan (ក្រលៀន) Mascherano (កំភួនជើង) និង Mathieu សុទ្ធតែមិនទាន់ច្បាស់ថាអាចបង្ហាញខ្លួនសម្រាប់ជំនួបនេះ​។ Pjaca (ជង្គង់) គឺជាកីឡាករតែមួយរូបដែលមិនមានវត្តមានឡើយសម្រាប់ក្រុមសេះបង្កង់នៅគ្នុងជំនួបនាជើងទី២នេះ។ប្រវត្តិជួបគ្នា៖ជួបគ្នាចំនួន៤លើក ក្រុមដែលមានមូលដ្ឋាននៅទឹកដីកាតាឡាន់ ឈ្នះ១ ស្មើ១ នឹងចាញ់២លើក ខណៈជំនួបជើងទី១កាលពីសប្តាហ៍មុន ក្រុមលោក Luis Enrique បានបរាជ័យនៅទឹកដីអ៊ីតាលីដោយលទ្ធផល៣ទល់នឹង០។គិតថា Barca អាចវាយបកយកឈ្នះ Juventus ដូចពេលប៉ះជាមួយ PSG អត់?អត្ថបទ៖ ឆើត

Ronaldo​ ស៊ុតបានគ្រាប់ទី១០០នៅ Champion League ជួយឲ្យ Real Madrid ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត (មានវីដេអូហាយឡាយ)

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ០៥:០២

ក្រុមអធិរាជស Real Madrid បានបន្តដំណើររបស់ខ្លួនទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តក្រោយពីយកឈ្នះក្រុមមកពីអាល្លឺម៉ង់ Bayern Munich​ ដោយលទ្ធផល៤-២ ហើយសរុបទាំង២ជើងគឺ៦ទល់៣។ក្នុងជំនួបនាទឹកដី Santiago Bernabeu​ ៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយ Cristiano Ronaldo ធ្វើបាន Hat-Trick នៅនាទី (76' 105 & 110') ដោយក្លាយជាកីឡាករដំបូងគេនៅក្នុងប្រវត្តិសាស្រ្ត UCL ដែលអាចស៊ុតបាន១០០គ្រាប់ហើយ Marco Asensio នាទី (112') ខណៈក្រុមភ្ញៀវរកបាន២គ្រាប់ផងដែរដោយ Robert Lewandowski (53') និង Ramos ធ្វើឲ្យចូលទីខ្លួនឯង (78')។គួរបញ្ជាក់ថា Real Madrid បានចាប់ដៃគ្នាជាមួយក្រុមរួមក្រុង Atletico Madrid ដែលទម្លាក់ Leicester City នោះឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តមុនគេនៃការប្រកួតពានរង្វាន់ Uefa Champion League​​ ឆ្នាំ២០១៦/១៧។អត្ថបទ៖ ឆើត

យប់នេះម៉ោង១:៤៥ទៀបភ្លឺ! Leicester អាចទម្លាក់ AT Madrid ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័តបានអត់? (មានវីដេអូ)

ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ២១:០៩

ក្រុមកញ្រ្ជោង Leicester City ត្រូវបើកទ្វារផ្ទះ​របស់ខ្លួនស្វាគមន៍ក្រុមរងជើងឯក Atletico Madrid នៃការប្រកួតបាល់ទាត់ពានរង្វាន់ Uefa Champion League វគ្គ៨ក្រុមចុងក្រោយជើងទី២ នាវេលាម៉ោង១:៤៥នាទីទៀបភ្លឺនេះ។កំណត់ត្រា៖ក្រុមជើងឯក Premier League រដូវកាលមុនមិនទាន់ពាក្យថាចាញ់ឡើយនៅក្នុងផ្ទះខ្លួននៃពានរង្វាន់ UCL ឆ្នាំនេះ ខណៈដែល AT Madrid រំពឹងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័តលើទី៣ក្នុង៤ឆ្នាំចុងក្រោយនេះ។ជើងកីឡាករ៖សមាសភាពរបស់ក្រុមម្ចាស់ផ្ទះនៅយប់នេះអវត្តមានខ្សែការពារ Huth (ជាប់ពិន័យ), Mendy (កែងជើង) Wague (ស្មា) ខណៈ Morgan (ខ្នង) និង Slimani (ក្រលៀន) សុទ្ធតែមិនទាន់ច្បាស់ថាអាចបង្ហាញខ្លួនសម្រាប់ជំនួបនេះ​។ Tiago (មិនមានឈ្មោះលេង), Vrsjalko និង Augusto Fernández (ជង្គង់) មិនមានវត្តមានឡើយសម្រាប់ ATM នៅជើងទី២នេះ។ប្រវត្តិជួបគ្នា៖ជួបគ្នា៥លើកចុងក្រោយ AT Madrid ឈ្នះ៤​ នឹងស្មើ១លើក ខណៈជំនួបជើងទី១កាលពីសប្តាហ៍មុន ក្រុមលោក Diego Simeone បានយកឈ្នះនៅទឹកដីអេស្ប៉ាញដោយលទ្ធផល១ទល់នឹង០។គិតថា Leicester ឬក៏ ATM ជាអ្នកឡើងទៅវគ្គបន្ទាប់បាន?ទស្សនាវីដេអូហាយឡាយកាលពីជើងទី១៖អត្ថបទ៖ ឆើត

១២ប្រកួតក្នុងដីខ្លួនឯង Real មិនដែលចាញ់ឡើយ! ចុះប៉ះ Bayern យប់នេះវិញ?

ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៤:០៥

ក្រុមអធិរាជស Real Madrid ត្រូវបើកទ្វារផ្ទះ​របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Bayern Munich នៃការប្រកួតបាល់ទាត់ពានរង្វាន់ Uefa Champion League វគ្គ៨ក្រុមចុងក្រោយជើងទី២ នាវេលាម៉ោង១:៤៥នាទីទៀបភ្លឺដែលមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBC (CTN, CNC & MYTV)។កំណត់ត្រា៖ឡើងមកដល់វគ្គនេះក្រុមជើងឯក UCL ១១សម័យមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយនៅក្នុងរដូវកាលនេះដោយឈ្នះ១១លើកនឹងស្មើ២លើក ខណៈ Bayern មានកំណត់ត្រាមិនសូវល្អឡើយនៅដីអេស្ប៉ាញពោលគឺ ឈ្នះ៦ ស្មើ៥ នឹងចាញ់១៤លើក។ជើងកីឡាករ៖សមាសភាពរបស់ក្រុមការពារតំណែងជើងឯកនៅយប់នេះអវត្តមានខ្សែការពារ Pepe (ឆ្អឹងជំនឺ), Varane (សរសៃពួរ) និង Bale (កំភួនជើង)។ Javi Martinez (ជាប់ពិន័យ) ខណៈ Boateng និង Hummels សុទ្ធតែមិនទាន់ច្បាស់ថាអាចបង្ហាញខ្លួនសម្រាប់ជំនួបនេះ រីឯខ្សែប្រយុទ្ធ Lewandowski អាចត្រឡប់មកជួយក្រុមវិញបាន។ប្រវត្តិជួបគ្នា៖ជួបគ្នា២៣លើកចុងក្រោយ Real ឈ្នះ១០​ ស្មើ២ នឹងចាញ់១១លើក ខណៈជំនួបជើងទី១កាលពីសប្តាហ៍មុន ក្រុមលោក Zinadine Zidane បានយកឈ្នះនៅទឹកដីអាល្លឺម៉ង់ដោយលទ្ធផល២ទល់នឹង១ ដោយបញ្ចប់កំណត់ត្រាមិនចាញ់ក្នុងដីរបស់ Bayern ១៦លើក។គិតថាយប់នេះក្រុមមួយណានឹងឡើងទៅវគ្គបន្ទាប់?វីដេអូហាយឡាយជើងទី១៖អត្ថបទ៖ ឆើត

តោះ!ក្រឡេកមើលកីឡាករបាល់ទាត់រូបណាខ្លះដែលបានឈ្នះពានរង្វាន់ Champion League ច្រើនជាងគេ​

ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៥:៥៤

UEFA Champion League គឺជាពានរង្វាន់ការប្រកួតបាល់ទាត់ធំជាងគេប្រចាំតំបន់អឺរ៉ុប ដែលមានការចូលរួមពីក្រុមកំពូលប្រចាំប្រទេសក្នុងតំបន់អឺរ៉ុប មកប្រកួតប្រជែងដណ្តើមយកពានជារៀងរាល់ឆ្នាំ​ ។ ថ្ងៃនេះត្រូលខ្មែរសូមនាំអារម្មណ៍លោកអ្នកអោយទៅស្គាល់កីឡាករមួយចំនួនដែលមានវត្តមានលេងនៅក្នុងព្រឹត្តិការណ៍នោះ ហើយមានកំណត់ត្រាឈ្នះពានរង្វាន់ Champion League ច្រើនជាងគេ ហើយសូមបញ្ចាក់ថាអតីតកីឡាករបាល់ទាត់មួយចំនួនបានលាចាកលោកនេះទៅហើយផងដែរ ។​ ខាងក្រោមនេះគឺកីឡាករដែលបានឈ្នះ៖ ទី១ កីឡាករ Leonel Messi និង C.Ronaldo ៖​មានកំណត់ត្រាស្មើគ្នា ដោយបានកាន់ពានរង្វាន់ច្រើនជាងគេចំនួន ៥ដង​ ។ Messi នៅឆ្នាំ 2008–09, 2009–10, 2010–11, 2011–12, 2014–15Ronaldo នៅឆ្នាំ 2007–08, 2012–13, 2013–14, 2014–15, 2015–16 ។ ទី២ កីឡាករសញ្ចាតិអាល្លឺម៉ង Gerd Müller មានកំណត់ត្រាកាន់បានចំនួន ៤ ដង នៅឆ្នាំ​ 1972–73, 1973–74, 1974–75, 1976–77 ទី៣ កីឡាករព័រទុហ្គាល់ Eusébio , កីឡាករហូឡង់ Ruud van Nistelrooy និង កីឡាករបារាំង Jean-Pierre Papin ទាំង៣នាក់គឺមានកំណត់ត្រាឈ្នះបានចំនួន ៣ដងស្មើគ្នា ។ Eusébio នៅឆ្នាំ 1964–65, 1965–66, 1967–68 Nistelrooy នៅឆ្នាំ 2001–02, 2002–03, 2004–05France Jean-Pierre Papin នៅឆ្នាំ 1989–90, 1990–91, 1991–92ចុងក្រោយគឺមានកីឡាករបាល់ទាត់​៤រូប​ដែលបានឈ្នះពានរង្វាន់ចំនួន ២ដង ដូចគ្នាគឺ កីឡាករហុងគ្រី Ferenc Puskás នៅឆ្នាំ 1959–60, 1963–64កីឡាករស៊ុយអែត Torbjörn Nilsson នៅឆ្នាំ 1984–85, 1985–86កីឡាករអេស្ប៉ាញ Raúl នៅឆ្នាំ 1999–00, 2000–01កីឡាករអ៊ុយក្រែន Andriy Shevchenko នៅឆ្នាំ 1998–99, 2005–06

Pual Scholes និយាយថា ៖ មានតែក្លិបមួយប៉ុណ្ណោះដែលអាចរារាំង Man U មិនអោយលើកពាន Europa League

ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៣:៣២

អតីតវីរៈបុរសលេងក្នុងតំណែងខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United លោក Pual Scholes និយាយថា ៖ "គាត់ជឿជាក់មានតែក្លឹប ១គត់ ដែលអាចបង្អាក់ដំណើររបស់ Man Utd ក្នុងការឈ្នះពាន Europa League នៅរដូវកាលនេះ គឺក្លឹប Lyon របស់បារាំង"។​ គាត់បានបន្តទៀតថា​" ពួកគេគឺជាក្រុមដែលមានសង្ឃឹមលើកពាន Europa League ច្រើនជាងគេ ហើយប្រសិនបើ Man Utd លើកពាននោះ បិសាចក្រហមនឹងបានលេងក្នុងពានរង្វាន់ Champions League បានដោយស័្វយប្រវត្ដិ ទោះបីពួកគេមិនបានជាប់ចំណាត់ថ្នាក់កំពូលទំាង៤ ក៏ដោយ។ ក្រុមរបស់លោក Jose Mourinho នឹងត្រូវជួបក្រុមមកពីប្រទេសបែលហ្សិក Anderlecht នៅជើងទី២ បន្តទៀត ខណៈដែលកាលពីជើងទី១ ដែលប្រកួតកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះលទ្ធផលបានត្រឹម ១ទល់១ ជាមួយម្ចាស់ផ្ទះ ហើយចំពោះជើងទី២ នឹងធ្វើឡើងនៅលើទឹកដី​ Old Trafford ក្នុងសប្តាហ៍ក្រោយ។ 

Carlos Ancelotti ៖​ ជឿជាក់ថា Bayern Munich នៅតែមានសង្ឃឹមយកឈ្នះ Real Madrid

ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ០០:០១

អតីតគ្រូបង្វឹកក្រុម Real Madrid បច្ចុប្បន្នកំពុងដឹកនាំក្រុម Bayern Munich លោក​ Carlos Ancelotti និយាយថា"កូនក្រុមរបសខ្លួននៅតែមានឱកាសវាយបកយកឈ្នះទៅលើក្រុម​ Real Madrid នៅជើងទី២​ វិញ បើទោះបីជាមិនសង្ឃឹម​ទាំងស្រុងក៏ដោយ។ឱកាសនៅតែមានប្រសិនបើយើងធ្វើអោយបានល្អ " ។ លោក​ Zindan ដែលជាអតីតកូនសិស្សរបស់លោក  Carlos បានដឹកនំាក្រុមស្តេចស Real Madrid មកយកឈ្នះនៅលើទឹកដី​ Bayern ដោយលទ្ធផល ២ទល់១ ជាការរកបានដោយសារកីឡាករ Ronaldo ទាំង២គ្រាប់តែម្តង ខណៈដែល២គ្រាប់ដែលសុតចូលនោះបានធ្វើអោយចំនួនគ្រាប់បាល់របស់ Ronaldo ឡើងដល់ ១០០គ្រាប់ ហើយតាំងពីរូបគេដាក់ជើងទាត់នៅក្នុងព្រឹត្តិការណ៍ UEFA Champion League ។ សូមបញ្ចាក់ផងដែរថាក្រុម Real Madrid នឹងត្រូវបើកទ្វារផ្ទះរបស់ខ្លួន ទទួលស្វាគមន៍ក្រុម Bayern Munich ដែលនឹងប្រកួតនៅក្រោយពេលចូលឆ្នាំខ្មែរហើយ​ ស្របពេលដែលស្ថិតិ ១១ប្រកួតចុងក្រោយរបស់ Bayern នៅទឹកដី Bernabeu គឺ​ Bayern យកឈ្នះបានតែ៣ដងប៉ុណ្ណោះ ។ 

Euro 2016 ពូលB: ក្រុមជម្រើសជាតិស្លូវ៉ាគី បំបាក់ក្រុមជម្រើសជាតិ រុស្សី ដោយលទ្ធផល ២ទល់១

ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ១៥:១៥

ការប្រកួតពានរង្វាន់ Euro 2016 ពូល B បានបញ្ចប់ទៅអំបាញ់នេះមួយគូដោយក្រុមជម្រើសជាតិ រុស្សីុ បានចាញ់ក្រុមជម្រើសជាតិ ស្លូវ៉ាគី ដោយលទ្ធផល ១ទល់២ ។ គូបន្ទាប់គឺក្រុម រូម៉ានី ជាមួយនិងក្រុម ស្វីស ។