trollkhmer news

UEFA

ប៉ះ Basel យប់នេះ Man UTD ដាក់ Lindelof និង Smalling លេងការពារ​កណ្តាល

ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ១២:៥២

ក្រុមបិសាចក្រហម Manchester United នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវ Basel នៃការប្រកួតបាល់ទាត់ពានរង្វាន់ Uefa Champion League ថ្ងៃបើកឆាកនៅក្នុងពូល A ដែលនឹងប្រព្រឹត្តឡើងនៅវេលាម៉ោង១:៤៥នាទីរំលងអាធ្រាត។អ្នកចាត់ការ Jose Mourinho ​បាន​បញ្ជាក់​ពីសមាសភាព​ខ្លះ​ៗ​ដែល​នឹង​លេង​ជម្រើស​១១​នាក់​ដំបូង សមាជិក​ថ្មី Victor Lindelof ​នឹង​ចាប់​ដៃ​គូ​ជាមួយ Chris Smalling នៅ​តំបន់​ការពារ​កណ្ដាល ពីមុខ​អ្នក​ចាំទី David De Gea​ ស្រប​ពេល​ Eric Bailly និង Phil Jones ជាប់​បម្រាម។គួរបញ្ជាក់ថា នេះគឺជាការវិលត្រលប់មកវិញរបស់ Man UTD នៅក្នុងក្របខ័ណ្ឌកំពូលរបស់ទ្វីបអឺរ៉ុបបន្ទាប់ពីបាត់មុខមួយរដូវកាលទៅលេងនៅពានរង្វាន់ UEFA Europa League។

បើកឆាក UEFA Champion League ពូល D យប់នេះ Barcelona បើកទ្វារផ្ទះទទួល Juventus

ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៧ ម៉ោង ១២:០៨

ក្រុមអ្នកមានបុណ្យ FC Barcelona នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវ Juventus នៃការប្រកួតបាល់ទាត់ពានរង្វាន់ Uefa Champion League ថ្ងៃបើកឆាកនៅក្នុងពូល D ដែលនឹងប្រព្រឹត្តឡើងនៅវេលាម៉ោង១:៤៥នាទីរំលងអាធ្រាត ដោយមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។អ្នកចាត់ការ Ernesto Valverde បានឲ្យដឹងថា៖ Juventus គឺជាក្រុមខ្លាំងដែលអ្នកគ្រប់គ្នាបានដឹង ជាពិសេសកាលពីឆ្នាំមុនពួកគេបានទម្លាក់ Barca ថែមទៀតផង។ ខ្ញុំអាចនិយាយបានថានេះគឺជាការប្រកួតរវាងក្រុមខ្លាំងបំផុតទាំង២នៅក្នុងតំបន់អឺរ៉ុប។និយាយអំពីសមាសភាពរបស់ក្រុមម្ចាស់ផ្ទះគឺ អវត្តមានកីឡាករសំខាន់២រូបប៉ុណ្ណោះ ខ្សែបម្រើ Arda Turan របួសសរសែពួរ និង Paco Alacacer មានជំងឺ ខណៈក្រុមសេះបង្កង់វិញមិនមាន Cuadrado, Marchisio, Khedira, Chiellini និង Mandžukić។គួរបញ្ជាក់ថា នេះគឺជាការប្រកួតលើកទី១នៅក្នុងវគ្គវិលជុំសន្សំពិន្ទុនៅក្នុងពូល ខណៈការជួបគ្នាលើកចុងក្រោយនៅទឹកដី Camp Nou នេះគឺក្រុមទាំង២ស្មើគ្នាដោយលទ្ធផល០ទល់នឹង០។

Cristiano Ronaldo ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នៅអឺរ៉ុប​ជាលើក​ទី​៣​ក្នុង​អាជីព

ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៧ ម៉ោង ០១:១២

ខ្សែប្រយុទ្ធ Cristiano Ronaldo ​របស់ Real Madrid ​​បាន​ឈ្នះ​ពាន​កីឡាករ​លេង​ល្អ​បំផុត​នៅ​អឺរ៉ុប​ (UEFA Best Player in Europe) ​ជា​លើក​ទី៣​ក្នុង​អាជីព​របស់​ខ្លួន​ ដោយឈ្នះទៅលើអ្នកចាំទី Gianluigi Buffon និង Lionel Messi។ ខណៈផ្នែកនារីបានទៅលើកីឡាការនី  Lieke Martens។កីឡាករវ័យ៣២ឆ្នាំ ជា​អ្នក​ស៊ុត​បញ្ចូលទី២គ្រាប់នៅវគ្គផ្តាច់ព្រ័តដោយជួយឲ្យក្រុមលោក​ Zinedine Zidane យកឈ្នះ​ Juventus គ្រងជើងឯក​ UEFA Champions League ​ជាលើកទី១២ប្រចាំប្រវត្តិសាស្រ្តក្លឹបកាល​ខែ​ឧសភា ​ហើយក៏ជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងប្រចាំព្រឹត្តិការណ៍ផងដែរពោលគឺ១២គ្រាប់។​នេះគឺជាពានរង្វាន់ទី៣ហើយសម្រាប់ អតីតសមាជិក Manchester United ក្រោយពីបានឈ្នះជាលើកដំបូងនៅឆ្នាំ២០១៤ នឹងលើកទី២នៅឆ្នាំ២០១៦។

ចេញហើយ! លទ្ធផលចាប់ពូលពានរង្វាន់ UEFA Champions League ២០១៧/១៨

ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៧ ម៉ោង ០០:៤៦

​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ឆ្នាំ២០១៧/១៨ បានធ្វើការ​ចាប់ឆ្នោត​បែងចែក​ពូល​រួចរាល់ហើយកាលពីម្សិលមិញនៅ​ទីក្រុង Monaco។ក្រុម​បាល់ទាត់​មក​ពី​លីគ​កំពូល​នៅ​ទ្វីប​អឺរ៉ុប ចំនួន ៣២​ក្រុម បានបែងចែកជា៨ពូលពី A ដល់ H ដោយក្នុង​នោះ មាន​ក្រុម​មកពី​អង់គ្លេស មាន​ចំនួន ៦​ក្រុម, អេស្ប៉ាញ ៤​ក្រុម, អាល្លឺម៉ង់ ៤​ក្រុម, អ៊ីតាលី ៣​ក្រុម, បារាំង ២​ក្រុម និង​ក្រៅ​ពី​នោះ មក​ពី​លីគ​កំពូលៗ​ក្នុង​ទ្វីប​អឺរ៉ុប​ផ្សេងៗ​ទៀត។ពូល A: Benfica (POR), Man UTD (ENG), Basel (SUI), CSKA Moskva (RUS)ពូល B: Bayern (GER), Paris (FRA), Anderlecht (BEL), Celtic (SCO)ពូល C: Chelsea (ENG), Atlético (ESP), Roma (ITA), Qarabağ (AZE)ពូល D: Juventus (ITA), Barcelona (ESP), Olympiacos (GRE), Sporting CP (POR)ពូល E: Spartak Moskva (RUS), Sevilla (ESP), Liverpool (ENG), Maribor (SVN)ពូល F: Shakhtar Donetsk (UKR), Man. City (ENG), Napoli (ITA), Feyenoord (NED)ពូល G: Monaco (FRA), Porto (POR), Beşiktaş (TUR), Leipzig (GER)ពូល H: Real Madrid (ESP), Dortmund (GER), Tottenham (ENG), APOEL (CYP)

យប់​នេះ Uefa Champion League ចាប់ឆ្នោតវគ្គចែក​ពូលហើយ

ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៧ ម៉ោង ១៤:៥១

​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League នឹងធ្វើការ​ចាប់ឆ្នោត​បែងចែក​ពូល​នៅ​ទីក្រុង Monaco ដែល​ធ្វើឡើង​នា​វេលា​ម៉ោង ១២ អាធ្រាត្រ (ម៉ោង​នៅ​កម្ពុជា) ឈាន​ចូល​ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ​២០១៧។ក្រុម​បាល់ទាត់​មក​ពី​លីគ​កំពូល​នៅ​ទ្វីប​អឺរ៉ុប ចំនួន ៣២​ក្រុម នឹង​ដឹង​ពី​ពូល​របស់​ខ្លួន ដោយក្នុង​នោះ មាន​ក្រុម​មកពី​អង់គ្លេស មាន​ចំនួន ៦​ក្រុម, អេស្ប៉ាញ ៤​ក្រុម, អាល្លឺម៉ង់ ៤​ក្រុម, អ៊ីតាលី ៣​ក្រុម, បារាំង ២​ក្រុម និង​ក្រៅ​ពី​នោះ មក​ពី​លីគ​កំពូលៗ​ក្នុង​ទ្វីប​អឺរ៉ុប​ផ្សេងៗ​ទៀត។លក្ខខណ្ឌ​នៃ​ការ​ចាប់​ពូល​នេះ គឺ​ក្រុម​មក​ពី​លីគ​តែ​មួយ មិន​អាច​ជួប​គ្នា​ក្នុង​ពូល​បាន​ទេ។ បន្ទាប់ពី​កម្មវិធី​នេះ ក៏​មាន​ការ​ផ្ដល់​ពាន​រង្វាន់​ជូន​ដល់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ (UEFA Player of the Year) ផង​ដែរ។

Emre Can ស៊ុត២គ្រាប់ឲ្យ Liverpool ទម្លាក់ Hoffenheim មានកៅអីលេងនៅ Champion League ឆ្នាំក្រោយ (មានវីដេអូ)

ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៧ ម៉ោង ១១:២៧

Liverpool បានកក់កៅអីនៅក្នុងពានរង្វាន់ Uefa Champion League នៅរដូវកាលក្រោយនេះ បន្ទាប់ពីបានយកឈ្នះ Hoffenheim ៦-៣ ក្នុងការប្រកួតទាំង២ជើង។នៅក្នុងជំនួបកាលពីយប់មិញនាកីឡដ្ឋាន Anfield ក្រុមម្ចាស់ផ្ទះរកបាន៤គ្រាប់ដោយ Emre Can (២គ្រាប់) Mohamed Salah និង Roberto Firmino។ ខណៈ២គ្រាប់របស់ក្រុមភ្ញៀវរកបានដោយ Mark Uth និង Sandro Wagner។ គួររំលឹកផងដែរ លើកចុងក្រោយរបស់ក្រុមរហស្សនាមហង្សក្រហមនៅក្របខ័ណ្ឌកំពូលទ្វីបអឺរ៉ុបលើកចុងក្រោយគឺនៅឆ្នាំ២០១៤-១៥។

ជួប Hoffenheim ជើងទី២យប់នេះ Coutinho នៅតែអត់មានឈ្មោះ លេងឲ្យ Liverpool

ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៧ ម៉ោង ១៦:២៧

Philippe Coutinho នៅតែបន្តមិនមានឈ្មោះលេងឲ្យ Liverpool ក្នុងការប្រកួតជម្រុះ UEFA Champions League វគ្គ​ play-off ជាមួយ Hoffenheim នៅ​ទឹកដី Anfield នាវេលាម៉ោង​១និង៤៥នាទីទៀបភ្លឺនេះ។ ខណៈជើងទី១ ក្រុមហង្សក្រហមបានយកឈ្នះដោយលទ្ធផល២ទល់នឹង១នៅទឹកដីអាល្លឺម៉ង់។អតីត​កីឡាករ​ Inter Milan បាន​អវត្តមាន​២ប្រកួតមកហើយនៅរដូវកាលថ្មី Premier League ​ផងដែរ ​ដោយសាររបួស​ខ្នង​ ប៉ុន្តែអ្នកចាត់ការ Jurgen​ Klopp អះអាងថា មិន​ពាក់ព័ន្ធនឹងការផេ្ទររូបគេ​ចេញឡើយ។ជាមួយគ្នានេះ​ យោងតាម​របាយ​ការណ៍​ពី​សារព័ត៌មាន​អង់គ្លេស ខ្សែបម្រើ​ជម្រើស​ជាតិអង់គ្លេស​ខាងលើ​បាន​ដាក់​សំណើ​ផ្ទេរ​ចេញ​កាល​សប្ដាហ៍​មុន ក្រោយ​ Liverpool បាន​បដិសេធ​ការ​ដេញ​ថ្លៃ​ចំនួន៤លើករបស់ី Barcelona។ក្រៅពី​អវត្តមាន​របស់​ Coutinho ក្រុម​ម្ចាស់ផ្ទះនៅ​អង់គ្លេស ប៉ុន្តែខ្សែប្រយុទ្ធ Daniel Sturridge បានត្រលប់មកជួយក្រុមវិញបានហើយក្រោយជា​របួស​ភ្លៅ។

Buffon, Messi និង​ Ronaldo ប្រជែង​គ្នា​យក​ពាន​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប​

ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៧ ម៉ោង ១៥:៥៦

អ្នកចាំទី Gianluigi Buffon, Lionel Messi និង Cristiano Ronaldo ស្ថិត​ក្នុងបញ្ជីចុងក្រោយ​នៃ​បេក្ខភាព​សម្រាប់​តំណែង​កីឡាករ​ល្អបំផុតប្រចាំ​សមាគ​ម​បាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា UEFA។បេក្ខជន​ទាំង​បី​រូប​ត្រូវ​បាន​បោះឆ្នោត​ជ្រើស​រើស​ដោយ​គ្រូ​បង្វឹក​ចំនួន​៨០​នាក់​ និង​អ្នក​សារព័ត៌មាន​៥៥​រូប។ Messi និង​ Ronaldo សុទ្ធតែ​ធ្លាប់​ឈ្នះ​ពាន​ខាង​លើ​២​ដង​ដូចគ្នា ខណៈ​អ្នក​ចាំទី Buffon មិន​ដែលស្គាល់ជាតិឈ្នះឡើយ​ទេ។ខាងក្រោមជា​បេក្ខជន៧រូបផ្សេងទៀត ៖4: Luka Modric (Croatia, Real Madrid)5: Toni Kroos (Germany, Real Madrid)6: Paulo Dybala (Argentina, Juventus)7: Sergio Ramos (Spain, Real Madrid)8: Kylian Mbappe (France, Monaco)9: Robert Lewandowski (Poland, Bayern Munich)10: Zlatan Ibrahimovic (Sweden, Manchester United)

ប៉ះ Hoffenheim យប់នេះ Liverpool អត់មាន Coutinho លេងទេ

ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៧ ម៉ោង ១៧:២៤

Philippe Coutinho មិន​ត្រូវបាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី២២​នាក់​​របស់​ Liverpool ធ្វើ​ដំណើរ​ទៅ​ជម្រុះ UEFA Champions League វគ្គ​ play-off នៅ​ផ្ទះ​ Hoffenheim នាវេលាម៉ោង​១និង៤៥នាទី​យប់នេះ។ អតីត​កីឡាករ​ Inter Milan ​ក៏បាន​អវត្តមាន​ថ្ងៃបើកឆាក Premier League កាល​ថ្ងៃ​សៅរ៍កន្លងទៅ​ផងដែរ ​ដោយសាររបួស​ខ្នង​ ប៉ុន្តែអ្នកចាត់ការ Jurgen​ Klopp អះអាងថា មិន​ពាក់ព័ន្ធនឹងការផ្ទររូបគេ​ចេញទេ។ជាមួយគ្នានេះ​ យោងតាម​របាយ​ការណ៍​ពី​សារព័ត៌មាន​អង់គ្លេស ខ្សែបម្រើ​ជម្រើស​ជាតិអង់គ្លេស​ខាងលើ​បាន​ដាក់​សំណើ​ផ្ទេរ​ចេញ​កាល​សប្ដាហ៍​មុន ក្រោយ​ Liverpool បាន​បដិសេធ​ការ​ដេញ​ថ្លៃ​១០០​លាន​អឺរ៉ូ​ពី Barcelona។ក្រៅពី​អវត្តមាន​របស់​ Coutinho ក្រុម​មក​ពី​អង់គ្លេស ក៏​មិន​មាន​ខ្សែប្រយុទ្ធ Daniel Sturridge ដូចគ្នា ដោយសារ​​មាន​របួស​ភ្លៅ។