តើ FC Barcelona អាចវាយបកយកឈ្នះ Juventus ឡើងទៅជុំបន្ទាប់បានដែរឬទេ? (មានវីដេអូ)
ក្រុមអ្នកមានបុណ្យ FC Barcelona ត្រូវបើកទ្វារផ្ទះរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Juventus នៃការប្រកួតបាល់ទាត់ពានរង្វាន់ Uefa Champion League វគ្គ៨ក្រុមចុងក្រោយជើងទី២ នាវេលាម៉ោង១:៤៥នាទីទៀបភ្លឺនេះដែលមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBC (CTN, CNC & MYTV)។កំណត់ត្រា៖ក្រុមជើងឯក UCL ៥សម័យមានប្រវត្តិមិនស្គាល់ពាក្យថាចាញ់នៅក្នុងផ្ទះចំនួន១៥ដង ខណៈនៅវគ្គ១៦ក្រុម Barca ទើបតែវាយបកយកឈ្នះ PSG ដោយលទ្ធផល៦ទល់នឹង១យ៉ាងអស្ចារ្យ។ ចំណែកឯ Juventus វិញធ្លាប់ឈ្នះនៅទឹកដី Camp Nou កាលពីឆ្នាំ២០០២ ដោយលទ្ធផល២ទល់នឹង១ ក្រោយថែមម៉ោង១៥នាទី២ដង។ជើងកីឡាករ៖សមាសភាពរបស់ក្រុមម្ចាស់ផ្ទះនៅយប់នេះអវត្តមានខ្សែការពារ Rafinha (ជង្គង់), Aleix Vidal (កែងជើង) ខណៈ Arda Turan (ក្រលៀន) Mascherano (កំភួនជើង) និង Mathieu សុទ្ធតែមិនទាន់ច្បាស់ថាអាចបង្ហាញខ្លួនសម្រាប់ជំនួបនេះ។ Pjaca (ជង្គង់) គឺជាកីឡាករតែមួយរូបដែលមិនមានវត្តមានឡើយសម្រាប់ក្រុមសេះបង្កង់នៅគ្នុងជំនួបនាជើងទី២នេះ។ប្រវត្តិជួបគ្នា៖ជួបគ្នាចំនួន៤លើក ក្រុមដែលមានមូលដ្ឋាននៅទឹកដីកាតាឡាន់ ឈ្នះ១ ស្មើ១ នឹងចាញ់២លើក ខណៈជំនួបជើងទី១កាលពីសប្តាហ៍មុន ក្រុមលោក Luis Enrique បានបរាជ័យនៅទឹកដីអ៊ីតាលីដោយលទ្ធផល៣ទល់នឹង០។គិតថា Barca អាចវាយបកយកឈ្នះ Juventus ដូចពេលប៉ះជាមួយ PSG អត់?អត្ថបទ៖ ឆើត
Ronaldo ស៊ុតបានគ្រាប់ទី១០០នៅ Champion League ជួយឲ្យ Real Madrid ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត (មានវីដេអូហាយឡាយ)
ក្រុមអធិរាជស Real Madrid បានបន្តដំណើររបស់ខ្លួនទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តក្រោយពីយកឈ្នះក្រុមមកពីអាល្លឺម៉ង់ Bayern Munich ដោយលទ្ធផល៤-២ ហើយសរុបទាំង២ជើងគឺ៦ទល់៣។ក្នុងជំនួបនាទឹកដី Santiago Bernabeu ៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយ Cristiano Ronaldo ធ្វើបាន Hat-Trick នៅនាទី (76' 105 & 110') ដោយក្លាយជាកីឡាករដំបូងគេនៅក្នុងប្រវត្តិសាស្រ្ត UCL ដែលអាចស៊ុតបាន១០០គ្រាប់ហើយ Marco Asensio នាទី (112') ខណៈក្រុមភ្ញៀវរកបាន២គ្រាប់ផងដែរដោយ Robert Lewandowski (53') និង Ramos ធ្វើឲ្យចូលទីខ្លួនឯង (78')។គួរបញ្ជាក់ថា Real Madrid បានចាប់ដៃគ្នាជាមួយក្រុមរួមក្រុង Atletico Madrid ដែលទម្លាក់ Leicester City នោះឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តមុនគេនៃការប្រកួតពានរង្វាន់ Uefa Champion League ឆ្នាំ២០១៦/១៧។អត្ថបទ៖ ឆើត
យប់នេះម៉ោង១:៤៥ទៀបភ្លឺ! Leicester អាចទម្លាក់ AT Madrid ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័តបានអត់? (មានវីដេអូ)
ក្រុមកញ្រ្ជោង Leicester City ត្រូវបើកទ្វារផ្ទះរបស់ខ្លួនស្វាគមន៍ក្រុមរងជើងឯក Atletico Madrid នៃការប្រកួតបាល់ទាត់ពានរង្វាន់ Uefa Champion League វគ្គ៨ក្រុមចុងក្រោយជើងទី២ នាវេលាម៉ោង១:៤៥នាទីទៀបភ្លឺនេះ។កំណត់ត្រា៖ក្រុមជើងឯក Premier League រដូវកាលមុនមិនទាន់ពាក្យថាចាញ់ឡើយនៅក្នុងផ្ទះខ្លួននៃពានរង្វាន់ UCL ឆ្នាំនេះ ខណៈដែល AT Madrid រំពឹងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័តលើទី៣ក្នុង៤ឆ្នាំចុងក្រោយនេះ។ជើងកីឡាករ៖សមាសភាពរបស់ក្រុមម្ចាស់ផ្ទះនៅយប់នេះអវត្តមានខ្សែការពារ Huth (ជាប់ពិន័យ), Mendy (កែងជើង) Wague (ស្មា) ខណៈ Morgan (ខ្នង) និង Slimani (ក្រលៀន) សុទ្ធតែមិនទាន់ច្បាស់ថាអាចបង្ហាញខ្លួនសម្រាប់ជំនួបនេះ។ Tiago (មិនមានឈ្មោះលេង), Vrsjalko និង Augusto Fernández (ជង្គង់) មិនមានវត្តមានឡើយសម្រាប់ ATM នៅជើងទី២នេះ។ប្រវត្តិជួបគ្នា៖ជួបគ្នា៥លើកចុងក្រោយ AT Madrid ឈ្នះ៤ នឹងស្មើ១លើក ខណៈជំនួបជើងទី១កាលពីសប្តាហ៍មុន ក្រុមលោក Diego Simeone បានយកឈ្នះនៅទឹកដីអេស្ប៉ាញដោយលទ្ធផល១ទល់នឹង០។គិតថា Leicester ឬក៏ ATM ជាអ្នកឡើងទៅវគ្គបន្ទាប់បាន?ទស្សនាវីដេអូហាយឡាយកាលពីជើងទី១៖អត្ថបទ៖ ឆើត
១២ប្រកួតក្នុងដីខ្លួនឯង Real មិនដែលចាញ់ឡើយ! ចុះប៉ះ Bayern យប់នេះវិញ?
ក្រុមអធិរាជស Real Madrid ត្រូវបើកទ្វារផ្ទះរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Bayern Munich នៃការប្រកួតបាល់ទាត់ពានរង្វាន់ Uefa Champion League វគ្គ៨ក្រុមចុងក្រោយជើងទី២ នាវេលាម៉ោង១:៤៥នាទីទៀបភ្លឺដែលមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBC (CTN, CNC & MYTV)។កំណត់ត្រា៖ឡើងមកដល់វគ្គនេះក្រុមជើងឯក UCL ១១សម័យមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយនៅក្នុងរដូវកាលនេះដោយឈ្នះ១១លើកនឹងស្មើ២លើក ខណៈ Bayern មានកំណត់ត្រាមិនសូវល្អឡើយនៅដីអេស្ប៉ាញពោលគឺ ឈ្នះ៦ ស្មើ៥ នឹងចាញ់១៤លើក។ជើងកីឡាករ៖សមាសភាពរបស់ក្រុមការពារតំណែងជើងឯកនៅយប់នេះអវត្តមានខ្សែការពារ Pepe (ឆ្អឹងជំនឺ), Varane (សរសៃពួរ) និង Bale (កំភួនជើង)។ Javi Martinez (ជាប់ពិន័យ) ខណៈ Boateng និង Hummels សុទ្ធតែមិនទាន់ច្បាស់ថាអាចបង្ហាញខ្លួនសម្រាប់ជំនួបនេះ រីឯខ្សែប្រយុទ្ធ Lewandowski អាចត្រឡប់មកជួយក្រុមវិញបាន។ប្រវត្តិជួបគ្នា៖ជួបគ្នា២៣លើកចុងក្រោយ Real ឈ្នះ១០ ស្មើ២ នឹងចាញ់១១លើក ខណៈជំនួបជើងទី១កាលពីសប្តាហ៍មុន ក្រុមលោក Zinadine Zidane បានយកឈ្នះនៅទឹកដីអាល្លឺម៉ង់ដោយលទ្ធផល២ទល់នឹង១ ដោយបញ្ចប់កំណត់ត្រាមិនចាញ់ក្នុងដីរបស់ Bayern ១៦លើក។គិតថាយប់នេះក្រុមមួយណានឹងឡើងទៅវគ្គបន្ទាប់?វីដេអូហាយឡាយជើងទី១៖អត្ថបទ៖ ឆើត
តោះ!ក្រឡេកមើលកីឡាករបាល់ទាត់រូបណាខ្លះដែលបានឈ្នះពានរង្វាន់ Champion League ច្រើនជាងគេ
UEFA Champion League គឺជាពានរង្វាន់ការប្រកួតបាល់ទាត់ធំជាងគេប្រចាំតំបន់អឺរ៉ុប ដែលមានការចូលរួមពីក្រុមកំពូលប្រចាំប្រទេសក្នុងតំបន់អឺរ៉ុប មកប្រកួតប្រជែងដណ្តើមយកពានជារៀងរាល់ឆ្នាំ ។ ថ្ងៃនេះត្រូលខ្មែរសូមនាំអារម្មណ៍លោកអ្នកអោយទៅស្គាល់កីឡាករមួយចំនួនដែលមានវត្តមានលេងនៅក្នុងព្រឹត្តិការណ៍នោះ ហើយមានកំណត់ត្រាឈ្នះពានរង្វាន់ Champion League ច្រើនជាងគេ ហើយសូមបញ្ចាក់ថាអតីតកីឡាករបាល់ទាត់មួយចំនួនបានលាចាកលោកនេះទៅហើយផងដែរ ។ ខាងក្រោមនេះគឺកីឡាករដែលបានឈ្នះ៖ ទី១ កីឡាករ Leonel Messi និង C.Ronaldo ៖មានកំណត់ត្រាស្មើគ្នា ដោយបានកាន់ពានរង្វាន់ច្រើនជាងគេចំនួន ៥ដង ។ Messi នៅឆ្នាំ 2008–09, 2009–10, 2010–11, 2011–12, 2014–15Ronaldo នៅឆ្នាំ 2007–08, 2012–13, 2013–14, 2014–15, 2015–16 ។ ទី២ កីឡាករសញ្ចាតិអាល្លឺម៉ង Gerd Müller មានកំណត់ត្រាកាន់បានចំនួន ៤ ដង នៅឆ្នាំ 1972–73, 1973–74, 1974–75, 1976–77 ទី៣ កីឡាករព័រទុហ្គាល់ Eusébio , កីឡាករហូឡង់ Ruud van Nistelrooy និង កីឡាករបារាំង Jean-Pierre Papin ទាំង៣នាក់គឺមានកំណត់ត្រាឈ្នះបានចំនួន ៣ដងស្មើគ្នា ។ Eusébio នៅឆ្នាំ 1964–65, 1965–66, 1967–68 Nistelrooy នៅឆ្នាំ 2001–02, 2002–03, 2004–05France Jean-Pierre Papin នៅឆ្នាំ 1989–90, 1990–91, 1991–92ចុងក្រោយគឺមានកីឡាករបាល់ទាត់៤រូបដែលបានឈ្នះពានរង្វាន់ចំនួន ២ដង ដូចគ្នាគឺ កីឡាករហុងគ្រី Ferenc Puskás នៅឆ្នាំ 1959–60, 1963–64កីឡាករស៊ុយអែត Torbjörn Nilsson នៅឆ្នាំ 1984–85, 1985–86កីឡាករអេស្ប៉ាញ Raúl នៅឆ្នាំ 1999–00, 2000–01កីឡាករអ៊ុយក្រែន Andriy Shevchenko នៅឆ្នាំ 1998–99, 2005–06
Pual Scholes និយាយថា ៖ មានតែក្លិបមួយប៉ុណ្ណោះដែលអាចរារាំង Man U មិនអោយលើកពាន Europa League
អតីតវីរៈបុរសលេងក្នុងតំណែងខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United លោក Pual Scholes និយាយថា ៖ "គាត់ជឿជាក់មានតែក្លឹប ១គត់ ដែលអាចបង្អាក់ដំណើររបស់ Man Utd ក្នុងការឈ្នះពាន Europa League នៅរដូវកាលនេះ គឺក្លឹប Lyon របស់បារាំង"។ គាត់បានបន្តទៀតថា" ពួកគេគឺជាក្រុមដែលមានសង្ឃឹមលើកពាន Europa League ច្រើនជាងគេ ហើយប្រសិនបើ Man Utd លើកពាននោះ បិសាចក្រហមនឹងបានលេងក្នុងពានរង្វាន់ Champions League បានដោយស័្វយប្រវត្ដិ ទោះបីពួកគេមិនបានជាប់ចំណាត់ថ្នាក់កំពូលទំាង៤ ក៏ដោយ។ ក្រុមរបស់លោក Jose Mourinho នឹងត្រូវជួបក្រុមមកពីប្រទេសបែលហ្សិក Anderlecht នៅជើងទី២ បន្តទៀត ខណៈដែលកាលពីជើងទី១ ដែលប្រកួតកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះលទ្ធផលបានត្រឹម ១ទល់១ ជាមួយម្ចាស់ផ្ទះ ហើយចំពោះជើងទី២ នឹងធ្វើឡើងនៅលើទឹកដី Old Trafford ក្នុងសប្តាហ៍ក្រោយ។
Carlos Ancelotti ៖ ជឿជាក់ថា Bayern Munich នៅតែមានសង្ឃឹមយកឈ្នះ Real Madrid
អតីតគ្រូបង្វឹកក្រុម Real Madrid បច្ចុប្បន្នកំពុងដឹកនាំក្រុម Bayern Munich លោក Carlos Ancelotti និយាយថា"កូនក្រុមរបសខ្លួននៅតែមានឱកាសវាយបកយកឈ្នះទៅលើក្រុម Real Madrid នៅជើងទី២ វិញ បើទោះបីជាមិនសង្ឃឹមទាំងស្រុងក៏ដោយ។ឱកាសនៅតែមានប្រសិនបើយើងធ្វើអោយបានល្អ " ។ លោក Zindan ដែលជាអតីតកូនសិស្សរបស់លោក Carlos បានដឹកនំាក្រុមស្តេចស Real Madrid មកយកឈ្នះនៅលើទឹកដី Bayern ដោយលទ្ធផល ២ទល់១ ជាការរកបានដោយសារកីឡាករ Ronaldo ទាំង២គ្រាប់តែម្តង ខណៈដែល២គ្រាប់ដែលសុតចូលនោះបានធ្វើអោយចំនួនគ្រាប់បាល់របស់ Ronaldo ឡើងដល់ ១០០គ្រាប់ ហើយតាំងពីរូបគេដាក់ជើងទាត់នៅក្នុងព្រឹត្តិការណ៍ UEFA Champion League ។ សូមបញ្ចាក់ផងដែរថាក្រុម Real Madrid នឹងត្រូវបើកទ្វារផ្ទះរបស់ខ្លួន ទទួលស្វាគមន៍ក្រុម Bayern Munich ដែលនឹងប្រកួតនៅក្រោយពេលចូលឆ្នាំខ្មែរហើយ ស្របពេលដែលស្ថិតិ ១១ប្រកួតចុងក្រោយរបស់ Bayern នៅទឹកដី Bernabeu គឺ Bayern យកឈ្នះបានតែ៣ដងប៉ុណ្ណោះ ។