UEFA សម្រេចចិត្តដាក់ពិន័យទៅលើក្រុម Real Madrid, Barcelona និង Juventus ករណីបង្កើត Super League
បរទេស៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានចាប់ផ្តើមនីតិវិធី ដើម្បីប្រឆាំងទៅនឹងក្លិប FC Barcelona និង Real Madrid របស់អេស្ប៉ាញ និងក្លិបអ៉ីតាលី Juventus ដែលនៅតែចចែសបង្កើតពានថ្មី European Super League នោះ។ដើមឡើយពានអឺរ៉ុបថ្មីដែលមានឈ្មោះថា Super League នោះមានសមាជិកដល់ទៅ ១២ក្លិបចូលរួម តែក្រោយមក បានដកខ្លួនអស់ ៩វិញ នៅសល់តែ Barcelona, Real Madrid និង Juventus ប៉ុណ្ណោះ។នៅក្នុងសេចក្តីថ្លែងការណ៍របស់ Uefa ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC បានឲ្យដឹងថា «នីតិវិធីត្រូវបានបើកជាចំហរ ដើម្បីប្រឆាំងនឹងក្លិបទាំងបីខាងលើនេះ ចំពោះការធ្វើខុសទៅនឹងច្បាប់របស់ UEFA»។នៅក្នុងសេចក្តីថ្លែងការណ៍នោះដដែលបានបញ្ជាក់ថា «បន្ទាប់ពីការស៊ើបអង្កេតមួយដែលធ្វើឡើងដោយក្រមសីលធម៌ UEFA រួចមក និងអ្នកត្រួតពិនិត្យវិន័យទាក់ទងនឹងគម្រោងបង្កើត Super League នោះនីតិវិធីនៃការដាក់វិន័យត្រូវបានធ្វើឡើងក្នុងការប្រឆាំងទៅនឹង Real Madrid, Barcelona និង Juventus ចំពោះការបំពានសក្តានុពលនេះ»៕
UEFA បើកការស៊ើបអង្កេតទៅលើក្រុម Barcelona, Real Madrid និង Juventus ជុំវិញការដេញថ្លៃបង្កើតពាន Super League
បរទេស៖ UEFA បើកការស៊ើបអង្កេតដាក់វិន័យទៅលើក្រុម Barcelona, Real Madrid និង Juventus ជុំវិញការដេញថ្លៃបង្កើតពានរង្វាន់ European Super League។ សេចក្តីថ្លែងការណ៍របស់ UEFA កាលពីថ្ងៃពុធបានសរសេរថា៖ “ក្រុមសីលធម៌ និងក្រុមអ្នកត្រួតពិនិត្យផ្នែកវិន័យរបស់ UEFA បានចាត់តាំងដើម្បីធ្វើការស៊ើបអង្កេតផ្នែកវិន័យទាក់ទងនឹងការរំលោភបំពានសក្តានុពលនៃក្របខ័ណ្ឌច្បាប់របស់ UEFA ដោយ Real Madrid, Barcelona និង Juventus ទាក់ទងនឹងគម្រោងដែលគេហៅថា “Super League” ។Barcelona, Real Madrid និង Juventus គឺជាក្លឹបតែ៣គត់ក្នុងចំណោមក្លឹបស្ថាបនិកទាំង ១២ នៃ European Super League ដែលមិនទាន់ដកខ្លួនចេញពីការប្រកួតផ្តាច់ខ្លួននេះនៅឡើយ។មានការលើកឡើងថា អ្នកផ្ដើមគំនិតធំនៃការបង្កើតពាន ESL ទាំង៣ ក្លិបនេះ អាចត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតរបស់ UEFA រយៈពេល ២រដូវកាល ប្រសិនបើពួកគេបដិសេធដកខ្លួនចេញពី Super League ទេនោះ៕
ប្រទេសព័រទុយហ្គាល់មានភាគរយខ្ពស់ជាងអង់គ្លេស ក្នុងការក្លាយជាកន្លែងរៀបចំការប្រកួតផ្ដាច់ព្រ័ត្រពាន Champions League
បរទេស៖ ប្រទេសព័រទុយហ្គាល់ កំពុងមានភាគរយខ្ពស់ជាងអង់គ្លេសទៅទៀត ក្នុងការក្លាយជាកន្លែងរៀបចំការប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League។ដំបូងឡើយប្រទេសទួរគីគឺជាម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែដោយសារប្រទេសនេះកំពុងផ្ទុះកូវីដ១៩ ទើបបានជា UEFA សម្រេចប្ដូរទីតាំងវិញ។ កាលពីថ្ងៃចន្ទកន្លងទៅ ក្រុមការងារ UEFA បានពិភាគ្សាជាមួយអង់គ្លេស ដោយចង់យកកីឡដ្ឋាន Wembley ធ្វើជាទីកន្លែងប្រកួតផ្ដាច់ព្រ័ត្រតែម្ដង។ តែដោយសារច្បាប់មួយចំនួនទាក់ទងនឹងអ្នកមកពីខាងក្រៅ ទើបបានជាពេល UEFA ចង់ប្ដូរទៅធ្វើនៅព័រទុយហ្គាល់វិញ។ការប្រកួតផ្ដាច់ព្រ័ត្រត្រូវការបុគ្គលិកប្រមាណ២ពាន់នាក់ដើម្បីរៀបចំ។ ខណៈដែលនៅអង់គ្លេស អ្នកមកពីខាងក្រៅត្រូវធ្វើចត្តាឡីស័កសិន ដូច្នេះហើយទើបវាបានក្លាយជាឧបសគ្គមួយសម្រាប់ការធ្វើជាម្ចាស់ផ្ទះនេះ។ នៅព័រទុយហ្គាល់វិញ ហាក់ដូចជាធូរជាងនៅអង់គ្លេស ដូច្នេះទើប UEFA ចង់សម្រេចយកទឹកដីមួយនេះធ្វើជាម្ចាស់ផ្ទះប្រកួតម្ដងទៀតហើយ៕
Zidane៖ Chelsea សមនឹងឈ្នះ យើងគួរតែអបអរពួកគេដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League
បរទេស៖ បន្ទាប់ពីបរាជ័យក្នុងការឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champion League ក្រោមថ្វៃជើង Chelsea ក្នុងលទ្ធផលទាំង២ជើង ៣-១ លោក Zinedine Zidane បានទទួលស្គាល់ពីថ្វៃជើងរបស់ក្រុមតោខៀវ Chelsea ក្នុងការប្រកួតនេះ ហើយបានអបអរសាទរពួកគេចំពោះការឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នេះ ហើយក៏បានសរសើរដែថា Chelsea គឺជាក្រុមមួយដែលមានប្រៀបជាងក្រុមរបស់ខ្លួន។ថ្លែងក្នុងបទសម្ភាសន៍ក្រោយចប់ការប្រកួត Zidane បានថ្លែងពាក្យក្នុងចិត្តឲ្យដឹងថា៖"យើងអាចនិយាយបានថា ពួកគេសមនឹងទទួលបានជ័យជម្នះនេះ។ ក្រុមតោខៀវ Chelsea បានបង្ហាញការប្រកួតដ៏អស្ចារ្យពួកគេបានឡើងទៅវគ្គបន្តរហើយយើងត្រូវតែអបអរសាទរពួកគេ។យើងពិតជាមានមោទនភាពចំពោះក្រុមរបស់យើង កីឡាកររបស់ខ្ញុំបានខំប្រឹងអស់ពីសមត្ថភាព ហើយបានធ្លាក់នៅកៀកវគ្គផ្តាច់ព្រ័ត្រដែរ។ក្នុងការប្រកួតយប់មិញនេះផងដែរ Zidane បានធ្វើឲ្យគ្រប់គ្នាមានការងឿងឆ្ងល់ផងដែរអំពីការផ្លាស់ប្តូរតំបន់ខ្លះរបស់កីឡាករ ដែលបានដាក់ឲ្យ Vinicius ឲ្យលេងការពារស្លាប ជាមួយ Mendy ។ លោកបានថ្លែងថា៖ ខ្ញុំចង់ធ្វើការផ្លាស់ប្តូរកន្លែងការពារស្លាប ព្រោះពួកគេធ្លាប់បានធ្វើការធ្ងន់មកហើយ។ ឥឡូវនេះជាពេលដែលយើងត្រូវសម្រាក ហើយគិតពីពាន La Liga វិញ ។ ពេលនេះយើងមិនសប្បាយចិត្តឡើយ នៅពេលដែលចាញ់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអ្នកមិនអាចរីករាយបាននោះទេ ពេលនេះជាវេលាតានតឹងមួយ តែយើងនឹងត្រលប់ទៅហ្វឹកហាត់ឡើងវិញសម្រាប់ការប្រកួតបន្ទាប់នៅក្នុងលីគ៕
Thomas Tuchel ក្លាយជាគ្រូបង្វឹកដំបូងបង្អស់ដែលដឹកនាំក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League ពីររដូវកាលជាប់ៗគ្នា ជាមួយក្រុមពីរផ្សេងៗគ្នា
អឺរ៉ុប៖ លោក Thomas Tuchel បានក្លាយជាអ្នកចាត់ការទូទៅដំបូងគេបង្អស់ដែលអាចដឹកនាំក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ពីររដូវកាលជាប់ៗគ្នាជាមួយក្រុមពីរផ្សេងៗគ្នា។ជាការពិតណាស់ ក្នុងការប្រកួតយប់មិញនេះ Chelsea បានយកឈ្នះ Real Madrid ក្នុងលទ្ធផល២ទល់នឹង០ នៃការប្រកួតជើងទីពីរ និង សរុបទាំងពីរជើង ៣ទល់នឹង១ ដើម្បីកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយត្រូវប៉ះជាមួយនឹង Manchester City។បើយើងក្រឡេកទៅក្រោយបន្តិច កាលពីរដូវកាលមុន ក្នុងនាមជាគ្រូបង្វឹករបស់ Paris Saint Germain លោក Tuchel បានដឹកនាំក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ដូចគ្នា ប៉ុន្តែពេលនោះក្លិបអ្នកមានបារាំងខាងលើទទួលរង់បរាជ័យក្រោមថ្វីជើង Bayern Munich ក្នុងលទ្ធផល ១ទល់នឹង០។ បន្ទាប់ពីសាងបាននូវកំណត់ត្រាថ្មី ក្នុងពានរង្វាន់ Champions League លោក Tuchel បាននិយាយថា៖ ខ្ញុំពិតជារីករាយណាស់ដែលពួកយើងបានបង្កើតនូវសមិទ្ធផលនេះឡើង។ ខ្ញុំសប្បាយចិត្តដែលមានឱកាសក្នុងការរស់នៅជាមួយបាល់ទាត់ក្នុងនាមជាអាជីព៕
Chelsea ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Champions League ក្រោយយកឈ្នះ Real Madrid ជើងទី២ ក្នុងលទ្ធផល ២ទល់នឹង០
បរទេស៖ ក្រុមតោខៀវ Chelsea បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ ក្រោយពីយកឈ្នះលើក្រុម Real Madrid ជើងទី២យប់មិញ ក្នុងលទ្ធផល ២-០ ទៀតសរុបទាំងពីរជើង ៣-១ ពានរង្វាន់ UEFA Champions League ។ក្រុម Chelsea ត្រូវចំណាយពេលរហូតដល់ ៨៥ នាទីទើបអាចសម្រេចគ្រាប់បាល់បាន ២ គ្រាប់ ក្នុងនោះកីឡាករ Timo Werner រកបាន ១ គ្រាប់ និង Mason Mount ស៊ុតបញ្ចូលទីបាន ១ គ្រាប់ផងដែរ។ ហើយការប្រកួតបានញ្ចប់ទៅដោយ Chelsea បានទទួលជ័យជម្នះក្នុងលទ្ធផល ២-០។ សរុបលទ្ធផលទាំងពីរជើង ក្រុមតោខៀវបានទទួលជ័យជម្នះទៅលើក្រុម Real Madrid ក្នុងលទ្ធផល ៣-១។ក្រុម Chelsea នឹងត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួបជាមួយក្រុមរួមលីគអង់គ្លេសដូចគ្នា Manchester City។ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២១ ដែលនឹងរៀបចំឡើងនៅកីឡដ្ឋាន Atatürk Olympic Stadium របស់ប្រទេស តួកគី៕
Mason Mount ថា Chelsea គួរតែរកគ្រាប់បាល់បាន ៥គ្រាប់ឯណោះ ក្នុងការប្រកួតទល់នឹងក្រុម Real Madrid យប់មិញ
អឺរ៉ុប៖ កីឡាករ Mason Mount បាននិយាយថា Chelsea គួរតែរកគ្រាប់បាល់បាន ៥ គ្រាប់ឯណោះនៅក្នុងជំនួបទល់នឹងក្រុម Real Madrid វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League កាលពីថ្ងៃពុធកន្លងទៅ ប៉ុន្តែពួកគេបានខកខានឱកាសក្នុងការបញ្ចប់ទីជាច្រើនលើកច្រើនសារ យ៉ាងណាគាត់ជឿជាក់ថាការប្រកួតនេះគឺងាយស្រួលជាងការប្រកួតជើងទី ១ ទៅទៀត។គួរបញ្ជាក់ថា ក្រុម Chelsea ត្រូវចំណាយពេលរហូតដល់ ៨៥ នាទីទើបអាចសម្រេចគ្រាប់បាល់បាន ២ គ្រាប់ ក្នុងនោះកីឡាករ Timo Werner រកបាន ១ គ្រាប់ និង Mason Mount ស៊ុតបញ្ចូលទីបាន ១ គ្រាប់ផងដែរ។ ហើយការប្រកួតបានញ្ចប់ទៅដោយ Chelsea បានទទួលជ័យជម្នះក្នុងលទ្ធផល ២-០។ សរុបលទ្ធផលទាំងពីរជើង ក្រុមតោខៀវបានទទួលជ័យជម្នះទៅលើក្រុម Real Madrid ក្នុងលទ្ធផល ៣-១។ដូច្នេះមានន័យថា ក្រុម Chelsea នឹងត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួបជាមួយក្រុមរួមលីគអង់គ្លេសដូចគ្នា Manchester City។ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២១ ដែលនឹងរៀបចំឡើងនៅកីឡដ្ឋាន Atatürk Olympic Stadium របស់ប្រទេស តួកគី។ក្រោយពេលបញ្ចប់ការប្រកួត Mount បានថ្លែងប្រាប់គេហទំព័រ BT Sport យ៉ាងដូច្នេះថា៖ វាជាការប្រកួតដ៏ស្វិតស្វាញមួយ។ ពួកគេបានមកទីនេះ ដោយខំប្រឹងធ្វើគ្រប់យ៉ាង ប៉ុន្តែយើងក៏បានខំប្រឹងខ្លាំងណាស់ដែរ។ យើងមិនគួររកគ្រាប់បាល់បានតែប៉ុណ្ណឹងទេ យ៉ាងហោចណាស់ក៏យើងអាចស៊ុតបាន ៥ គ្រាប់ដែរ។ ប៉ុន្តែអ្វីដែលសំខាន់ យប់នេះពួកយើងបានឈ្នះហើយ។ យើងចង់ឆ្ពោះទៅមុខដោយទទួលបានជ័យជម្នះគ្រប់ប្រកួតជាបន្តទៀត។ ខ្ញុំពិបាកនឹងបកស្រាយចំពោះការប្រកួតនេះខ្លាំងណាស់។ ប៉ុន្តែយើងពិតជាបង្ហាញទម្រង់លេងបានល្អមែនទែននៅយប់នេះ៕
Verratti ថា អាជ្ញាកណ្ដាលហៅគេ F**k you ដល់ទៅ ២ដង យប់មិញ
អង់គ្លេស៖ ក្រុម PSG បានបរាជ័យក្រោមថ្វីជើងក្រុម Manchester City ទៅហើយនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League កាលពីយប់មិញនេះ។ នៅយប់មិញនេះ PSG លេងជើងទី២នៅទឹកដីអង់គ្លេសធ្វើមិនបានល្អនោះទេ ពោលគឺបន្ដលេងចាញ់ក្រុម Man City ក្នុងលទ្ធផល ២-០ ទៀត។ បរាជ័យនោះដែរ ក៏មានការតវ៉ាពីសំណាក់កីឡាកររបស់ក្រុម PSG ផងដែរ ទាក់ទងជាមួយអាជ្ញាកណ្ដាលក្នុងការប្រកួតតែម្ដង។ បើតាមកីឡាករ Verratti បានអះអាងថាអាជ្ញាកណ្ដាលបានប្រើសម្ដីមិនសមរម្យទេមកលើពួកគេ។កីឡាករវ័យ២៨ឆ្នាំបាននិយាយបែបនេះថា៖ “អាជ្ញាកណ្ដាលបានប្រាប់មកខ្ញុំ F**k you ដល់ទៅ២ដង ប្រសិនបើខ្ញុំនិយាយបែបនេះវិញ ខ្ញុំនឹងត្រូវជាប់ពិន័យ១០ប្រកួតមិនខាន។ យើងនិយាយពីការគោរព ប៉ុន្តែគាត់បែរជាប្រើសម្ដីមិនសរម្យទៅវិញ”។រំលឹកថា PSG បានធ្លាក់ចេញពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ជាមួយលទ្ធផលសរុបទាំងពីរជើង ៤-១។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រុម Man City ហើយដែលអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ៕
Man City បានឡើងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ ក្រោយបន្តឈ្នះ PSG យប់មិញនេះ
អង់គ្លេស៖ ក្លិប Manchester City បានឡើងដល់ប្រកួតវគ្គផ្ដាច់ព្រ័ត្រហើយ ក្រោយពីបានប្រកួតឈ្នះនឹងក្លិប Paris Saint Germain ក្នុងក្របខ័ណ្ឌ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ នៅលទ្ធផល ២-០ យប់មិញនេះ។Man City បានស៊ុតចូល ២គ្រាប់ដោយខ្សែប្រយុទ្ធ Riyad Mahrez នៅនាទីទី១១ និងនាទីទី៦៣ម្ដងទៀត។ ឯខាង PSG វិញខិតខំបកមកខាង Man City វិញតែមិនអាចស៊ុតចូលបាន រហូតធ្វើឲ្យខ្សែបម្រើរបស់ខ្លួនកីឡាករ Angel Di Maria ទទួលបានកាតក្រហមទៀតផងនៅនាទីទី៦៩។គួរបញ្ជាក់ផងដែរថា កាលពីប្រកួតខាងលើជើងទី១ Man City ក៏ប្រកួតឈ្នះ PSG ផងដែរនៅលទ្ធផល ២-១៕