trollkhmer news

សង្គមនិងជីវិត

ឈ្មោះផ្សេងៗរបស់ ISIS ដែលអ្នកមិនបានដឹង

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៣:០៤

បើ​និយាយ​ពី​ឈ្មោះ​ ISIS អ្នក​រាល់​គ្នា​ប្រាកដ​ជា​បាន​ស្គាល់​ថា​ជា​អ្នកណា​មិន​ខាន​ តែ​អ្នក​ប្រហែល​ជា​មិន​បាន​ដឹង​ឈ្មោះ​ដទៃ​ទៀត​ដែល​គេ​តែង​ហៅ​ក្រៅ​ពី​ ISIS នោះ​ទេ ។ដំបូង​មុន​នឹង​ឈាន​ទៅ​ដល់​ឈ្មោះ​ផ្សេងៗ​ ដែល​ប្រទេស​នានា​តែង​តែ​ហៅ​ជំនួស​ពាក្យ​ ISIS នោះ CamboMag សូម​រំលឹក​ពី​អត្ថន័យ​ពាក្យ​ថា​ ISIS ជា​មុន​សិន​ ៖ISIS ៖ មក​ពី​ពាក្យ​អង់គ្លេស​ Islamic State of Iraq and Syria មាន​ន័យ​ថា​ រដ្ឋ​អ៊ីស្លាម​នៃ​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី​ ដែល​គេ​ចាប់​ផ្ដើម​ហៅ​នៅ​ឆ្នាំ​២០១៤​ ក្រោយ​ពី​ក្រុម​មួយ​នេះ​បាន​កាន់​កាប់​ទីក្រុង​ Mosul ។ISIL ៖ ជា​ការ​ហៅ​ឈ្មោះ​ ដែល​ភាគ​ច្រើន​យើង​តែង​តែ​លឺ​លោក បារ៉ាក់ អូបាម៉ា និយាយ​ពាក្យ​នេះ​ ហើយ​ពាក្យ​នេះ​មក​ពី​ភាសា​អង់គ្លេស​ Islamic State of Iraq and Levant (levant មាន​ន័យ​ថា​ ស៊ីរី​ដ៏​អសា្ចរ្យ ) IS ៖ ជា​ឈ្មោះ​ដែល​ពួក​ក្រុម​ដ៏​សហាវ​មួយ​នេះ​បាន​ដាក់​ឲ្យ​ខ្លួន​ឯង​ ដែល​ក្រុម​នេះ​ចង់​បញ្ជូន​សារ​ទៅ​ពិភព​លោក​ថា​ខ្លួន​មិនមែន​កាន់​កាប់​ឬ​មាន​ឥទ្ធិពល​តែ​លើ​ប្រទេស​ អ៊ីរ៉ាក់ និង ស៊ីរី​នោះ​ទេ ។Daesh ៖ អ្នក​ប្រហែល​ជា​បាន​លឺ​ ប្រធានាធិបតី​បារាំង​លោក​ Francois Hollande និយាយ​ពាក្យ​នេះ​ ដែល​វា​សំដៅ​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម ហើយ​មក​ពី​អក្សរ​កាត់​នៃ​ប្រយោគ​អារ៉ាប់​មួយ​គឺ​ al-Dawla al-Islamiya al-Iraq al-Sham ។ អ្នក​គួរ​ដឹង​ផង​ដែរ​ ពួក ISIS ស្អប់​ពាក្យ​មួយ​នេះ​ណាស់​ព្រោះ​ស្ដាប់​ទៅ​ស្រដៀង​នឹង​ពាក្យ​អារ៉ាប់​ Das វា​មាន​ន័យ​ថា​ត្រូវ​បាន​កម្ទេច​ដោយ​គេ​ជាន់​និង​មួយ​ទៀត​គឺ​ពាក្យ​ Dahes មាន​ន័យ​ថា​ ជា​មនុស្ស​ដែល​សាប​ព្រោះ​អំពើ​មិន​ល្អ​ ៕ប្រភព Bizkhmer

ហេតុផលសំខាន់ៗ៥យ៉ាង ដែលអ្នកត្រូវចូលរួមការងារស្ម័គ្រចិត្តដើម្បីសង្គម!

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០២:៥១

ការងារ​ស្ម័គ្រ​ចិត្ត​ ​ជា​ការងារ​មួយ​ប្រភេទ​ដែល​​មាន​សារសំខាន់​ខ្លាំង​ណាស់​​នៅ​ក្នុង​សង្គម​ ​​ព្រោះ​ថា ​សង្គម​ពិត​​ជា​ត្រូវ​ការ​ការ​ចូលរួម​របស់​មនុស្ស​ជាច្រើន​ ​ដើម្បី​ធ្វើ​កិច្ចការ​ផ្សេងៗ​ដែល​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់គ្នា​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ​មនុស្ស​មួយ​ចំនួន​ហាក់ដូច​ជា ​មើល​រំលង​ពី​ការ​ចូលរួម​ក្នុង​ការងារ​ស្ម័គ្រ​ចិត្ត​​ដើម្បី​សង្គម ​ព្រោះ​វា​ជា​ការងារ​ដែល​មិន​ទទួល​បាន​ប្រាក់​កម្រៃ​។ ​​ថ្វីត្បិត​តែ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ក៏​ពិត​មែន ​ប៉ុន្តែ​សូម​កុំ​គិត​ថា វា​គ្មាន​ប្រយោជន៍​ឲ្យ​សោះ​សម្រាប់​ខ្លួន​អ្នក​ ​និង​ ​សង្គម​របស់​អ្នក​​។​​​ ខាងក្រោម​នេះ ជា​ហេតុ​ផល​សំខាន់ៗ​ដែល​អ្នក​គួរ​ចូលរួម​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ចការ​សង្គម​៖ ​១) សន្សំ​បទពិសោធន៍​​ការងារ​៖ ​ការងារ​ស្ម័គ្រ​ចិត្ត​គឺ​ពិត​ជា ​មាន​សារសំខាន់​ខ្លាំង​ណាស់​ ​សម្រាប់​អ្នក​ដែល​មិន​ទាន់​មាន​បទពិសោធន៍​ការងារ​នៅ​ឡើយ ​ហើយ​វា​ជា​ឱកាស​មួយ ​ដើម្បី​ដុសខាត់​ ​និង ពង្រឹង​សមត្ថភាព​របស់​អ្នក​តាមរយៈ​ការ​អនុវត្ត​ផ្ទាល់​។ ​ដូច្នេះ​ក្រោយ​ពេល​​​បញ្ចប់​ការងារ​ស្ម័គ្រ​ចិត្ត​នេះ ​អ្នក​អាច​មាន​ឱកាស​ដើម្បី​ចូល​បម្រើ​ការងារ​នៅ​ស្ថាប័ន​ ​ឬ ​ក្រុមហ៊ុន​ណាមួយ​ដែល​ខ្លួន​ពេញ​ចិត្ត ​ដោយ​ទទួល​បាន​ប្រាក់ខែ​​ពេញ​សិទ្ធិ​ ​ផ្អែក​លើ​សមត្ថភាព​ជាក់ស្តែង​របស់​អ្នក​។ ​២) ​​ជួយ​ដល់​សង្គម​៖ ​ក្នុង​នាម​អ្នក​ជា​ពលរដ្ឋ​ម្នាក់​ ​គឺ​ត្រូវ​តែ​មាន​កាតព្វកិច្ច​ដើម្បី​ចូលរួម​ ​ក្នុង​​អភិវឌ្ឍ​ប្រទេស​ទៅ​តាម​លទ្ធភាព​ជាក់ស្តែង ​ដូច្នេះ​ហើយ​ការងារ​ស្ម័គ្រ​ចិត្ត​ ​គឺ​ជា​ការងារ​ដ៏​ល្អ​មួយ​ដែល​អ្នក​មិន​ត្រូវ​មើល​រំលង​ឡើយ​។ ​​៣) ​ពង្រឹង​ជំនាញ​ទំនាក់ទំនង​៖ ​ជាទូទៅ​ ​​ការងារ​ស្ម័គ្រ​ចិត្ត​ដែល​ទាក់ទង​នឹង​សង្គម​ ​គឺ​តែង​មាន​មនុស្ស​ជាច្រើន​ចូល​រួម ​​​ទាំង​ជាតិ​ ​និង អន្តរជាតិ​។​ ​ក្នុង​នោះ​ ​អ្នក​អាច​ចូលរួម​ជាមួយ​ពួកគេ​ក្នុង​ការ​ពង្រឹង​ជំនាញ​ទំនាក់ទំនង​របស់​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន ​ព្រោះ​ថា​ជំនាញ​នេះ​គឺ​ពិត​ជា​មិន​អាច​ខ្វះ​បាន​ឡើយ​ ​មិន​ថា​ ​អ្នក​បម្រើ​ការងារ​ឲ្យ​គេ​ ​ឬ ម្ចាស់​អាជីវកម្ម​ផ្ទាល់​ខ្លួន​នោះ​ទេ​។ ​៤) ​ស្គាល់​តម្លៃ​​របស់​មនុស្ស​៖ ​មនុស្ស​ដែល​មាន​តម្លៃ ​គឺ​ជា​មនុស្ស​ដែល​​ធ្វើ​នូវ​កិច្ចការ​ល្អៗ​ជាច្រើន​ ​ទាំង​ដើម្បី​អ្នក​ដទៃ​ ​និង ​ខ្លួន​ឯង​ផ្ទាល់​។ ​នៅ​ពេល​អ្នក​ចុះ​ទៅ​ធ្វើការងារ​ស្ម័គ្រ​ចិត្ត​នៅ​តាម​សហគមន៍​ផ្សេងៗ​ ​អ្នក​នឹង​ដឹង​ច្បាស់​ថា ​នៅ​ពេល​ធ្វើ​អំពើ​ល្អ​​ទៅ​កាន់​អ្នក​ដទៃ​នៅ​ក្នុង​សង្គម​ ​ជា​ពិសេស​ប្រជាជន​ក្រីក្រ​ ​គឺ​ពិត​ជា​រឿង​ដែល​សប្បាយ​ចិត្ត ​ហើយ​យល់​ច្បាស់​ថា ​ជីវិត​ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់​ ​ដែល​លុយ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​បែបនេះ​ឡើយ​។ ៥) ​​មាន​ជំនាញ​​ដឹកនាំ​៖ ​នៅ​ពេល​ធ្វើ​កិច្ចការ​ស្ម័គ្រ​ចិត្ត​ដើម្បី​ជួយ​សង្គម​នោះ ​គឺ​ប្រាកដ​ជា​មាន​ការ​លំបាក​ជាច្រើន ​​ជា​ពិសេស​ធ្វើការ​ជាមួយ​មនុស្ស​ច្រើន​មក​ពី​ប្រភព​ផ្សេងៗ​​គ្នា​។​ ​ប្រការ​នេះ អាច​ជួយ​ឲ្យ​អ្នកចេះ​សម្របសម្រួល ​និង ចេះ​ដឹកនាំ​មនុស្ស​ឲ្យ​ធ្វើការ​ជា​ក្រុម​មិន​ខាន​ ​ព្រោះ​​បើ​មិន​ព្យាយាម​ពង្រឹង​វា​ដោយ​ខ្លួន​ឯង​ឲ្យ​បាន​ខ្លាំង​ទេ ​នោះ​កិច្ចការ​ផ្សេងៗ​ដែល​កំពុង​ធ្វើ​នោះ មិន​ងាយ​មាន​លទ្ធផល​ឡើយ​។ប្រភព Bizkhmer

ប្រយោជន៍សំខាន់ៗ៥យ៉ាង ដែលទទួលបាន នៅពេលអ្នកព្យាយាមស្តាប់ច្រើនជាងនិយាយអត់ប្រយោជន៍!

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០២:៤៨

មនុស្ស​ភាគច្រើន ​ចូលចិត្ត​និយាយ​ច្រើន​ណាស់​នៅ​ពេល​ជួប​ជាមួយ​នឹង​​នរណា​ម្នាក់ ​ប៉ុន្តែ​បែបជា​មិន​សូវ​ស្តាប់​ទៅ​វិញ​។ ​ប្រការ​នេះ​ហើយ ​តែង​ធ្វើ​ឲ្យ​ការ​សន្ទនា​គ្នា​ ​ឬ ការ​ចរាចរ​ផ្សេងៗ​​មិនអាច​ជោគជ័យ​បាន​ដោយ​ងាយ​​ ​ព្រោះ​បើ​ម្នាក់ៗ​សុទ្ធតែ​ធ្វើ​បែបនេះ​​ ​គឺ​មិន​ដឹង​ជា​នរណា​ស្តាប់​នរណា​ទេ​។ ​ដូច្នេះ​ហើយ ​​ជា​ទម្លាប់​ដ៏​ល្អ ​អ្នក​ត្រូវ​តែ​ស្តាប់​ឲ្យ​បាន​ច្រើន​ជាង​និយាយ​។ ​ខាងក្រោម​នេះ ជា​ហេតុ​ផល​សំខាន់ៗ​ ​ដែល​ត្រូវ​ស្តាប់​ឲ្យ​បាន​ច្រើន​​ជាង​និយាយ​៖ ១)​​​ ​ដឹង​ច្បាស់​អ្វី​គួរ​និយាយ​ ​និង ​មិន​គួរ​​និយាយ៖ ​ស្តាប់​ឲ្យ​បាន​ច្រើន ​​ហើយ​សឹម​និយាយ​នោះ ​នឹង​ជួយ​ឲ្យ​អ្នក​យល់​ច្បាស់​អំពី​បំណង​របស់​អ្នកដទៃ​​ថា ​​​ពួកគេ​ចង់​បាន​អ្វី​ ​និង មិន​ចង់​បាន​អ្វី​ ​ដូច្នេះ​ហើយ​អ្នក​អាច​និយាយ​ឆ្លើយ​តប​ជាមួយ​នឹង​គោល​សំខាន់ៗ​ ​ដែល​​ចង់​បាន​។ ​ចំណុច​នេះ ​ជួយ​ឲ្យ​កិច្ច​សន្ទនា​របស់​អ្នក ​អាច​ដំណើរ​ការ​យ៉ាង​រលូន​តែ​ម្តង​។ ២) ​បង្ហាញ​​ថា អ្នក​ជា​មនុស្ស​ម៉ត់ចត់​៖ ​​នៅ​ពេល​អ្នក​ព្យាយាម​ស្តាប់​ដៃគូ​របស់​អ្នក​យ៉ាង​យកចិត្តទុកដាក់ ​ហើយ​ឆ្លើយ​តប​ជាមួយ​នឹង​ពាក្យ​សម្លី​ដ៏​មាន​ន័យ​នោះ វា​ពិត​ជា​បញ្ជាក់​ថា ​អ្នក​ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ម៉ត់ចត់​បំផុត​។​ ៣) ​បង្ហាញ​ពី​ការ​គោរព​ចំពោះ​ភាគី​ម្ខាងទៀត​៖ ​បើ​អ្នក​និយាយ​ច្រើន​ជាង​ស្តាប់ ​ហើយ​មិន​ទុក​ឱកាស​ឲ្យ​ភាគី​ម្ខាង​ទៀត​មាន​ពេល​ដើម្បី​​និយាយ​ទេ​នោះ ​វា​បញ្ជាក់​ថា អ្នក​ជា​​​មនុស្ស​​មិន​គោរព​ចំពោះ​ពួកគេ​នោះ​ឡើយ។ ​ប៉ុន្តែ​បើ​អ្នក​ស្តាប់​ដោយ​ការ​យកចិត្តទុកដាក់ ​ ​ហើយ​និយាយ​អ្វី​ដែល​ជា​ការ​គួរ​​នោះ ​​នឹង​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​ថា ​អ្នក​គោរព​ពួកគេ​។ ៤) ​បញ្ចៀស​ជម្លោះ​៖ ​ក្នុង​ពេល​ដែល​មាន​បញ្ហា​ម្តងៗ​​ ​មនុស្ស​ភាគច្រើន​ចូលចិត្ត​និយាយ​ច្រើន​ជាង​ស្តាប់ ​ជាហេតុ​នាំ​ឲ្យ​បញ្ហា​នោះ​កាន់​តែ​ផ្ទុះ​ខ្លាំង​ឡើង​ ​ព្រោះ​ម្នាក់ៗ​​ចង់​និយាយ​យក​ឈ្នះ​រៀងៗ​ខ្លួន ​រហូត​ដល់​​បង្ក​ជា​ហិង្សា​ក៏​មាន​។ ​ដូច្នេះ​ហើយ ​​ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ​អ្នក​គួរ​តែ​ព្យាយាម​ស្តាប់​ឲ្យ​បាន​ច្រើន​​ ​មុន​ពេល​ហាមាត់​និយាយ​ស្តី​ ​ព្រោះ​ថា ​ពាក្យ​ផ្តេសផ្តាស​មួយ​ម៉ាត់​របស់​អ្នក​ ​​អាច​បង្ក​ជា​បញ្ហា​រាប់​រយ​ក៏​ថា​បាន​។​ ​៥) ​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​៖ ​ស្តាប់​ឲ្យ​បាន​ច្រើន ​មាន​ន័យ​ថា ​អ្នក​ក៏​ទទួល​បាន​ព័ត៌មាន​ច្រើន​ផង​ដែរ​ ​ដូច្នេះ​ហើយ​អ្នក​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​លើ​កិច្ចការ​ណា​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​៕ប្រភព Everyday 

ចិន និងរុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាង30នាឱកាសទស្សនកិច្ចរបស់លោកម៉េដវេដេវ

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០២:៣៩

យោង​តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន និង​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាង​៣០ ក្នុង​វិស័យ​ថាមពល វិនិយោគ ហិរញ្ញវត្ថុ បច្ចេកវិទ្យា​ជាន់ខ្ពស់ និង​ក្នុង​ផ្នែក​ឯទៀត​ៗ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​លើក​ទី​១០ របស់​នាយក​រដ្ឋមន្ត្រី​ចិន និង​រុ​ស្ស៊ី ។ក្រុមហ៊ុន​ថាមពល​យក្ស CINOPEC និង ROSNEFT បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​មួយ​ស្តី​ពី​បណ្តា​គម្រោង​ប្រេងកាត និង​ឧស្ម័ន​នៅ​តំបន់​ស៊ី​បេ​រី ខណៈ​ក្រុមហ៊ុន​ឧស្ម័ន​យក្ស CNPC និង GAZPROM ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​ផ្តោត​លើ​ការ​រៀបចំ និង​ការ​កសាង​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​ឆ្លង​ជាតិចិន​-​រុ​ស្ស៊ី ។ចំណែក​ធនាគារ​អភិវឌ្ឍន៍​ចិន និង​ក្រុមហ៊ុន​ជាតិ​រុ​ស្ស៊ី VNESHECONOMBANK (VEB) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រាក់​កម្ចី​មួយ​មាន​ទឹកប្រាក់​១០​ពាន់​លាន​យន់ (1,56​ពាន់​លាន​ដុល្លារ​) ។នាយក​រដ្ឋមន្ត្រី​ចិន​លោក LI KEQIANG ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​សម​ភាគី​រុ​ស្ស៊ី លោក​ឌី​មី​ឌ្រី ម៉េ​ដ​វេ​ដេ​វ ថ្លែង​ថា កិច្ចព្រមព្រៀង​មួយ​ចំនួន​ដែល​ចុះហត្ថលេខា​រវាង​ចិន និង​រុ​ស្ស៊ី​ជា​សក្ខីភាព​មួយ​នៃ​ភាព​ជា​ដៃគូ​កម្រិត​ខ្ពស់ ។ យើង​បាន​សម្រេច​ធានា​អនុវត្ត​កិច្ចព្រមព្រៀង​ទាំងនោះ ។ លោក​បន្ត​ថា ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​យឺតយ៉ាវ​ខាង​កំណើនសេដ្ឋកិច្ច​ពិភពលោក ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​វត្ថុធាតុដើម ព្រមទាំង​ការ​គាបសង្កត់​នៃ​ការ​ចុះ​ថយ​នៃ​សេដ្ឋកិច្ច ចិន​និង​រុ​ស្ស៊ី ជួប​ការ​ប្រឈម​មុខ​ដូច​គ្នា សម្រាប់​កំណើនសេដ្ឋកិច្ច ។ចិន​ស្នើ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​រួម ដើម្បី​បង្កើត​សមត្ថភាព​ឧស្សាហកម្ម ហើយ​ផលិត​បណ្តា​ឧបករណ៍ ដើម្បី​ជំរុញ​សេដ្ឋកិច្ច ដោយ​ស្នើ​ឱ្យ​អនុវត្ត​បណ្តា​គម្រោង​កិច្ច​សហប្រតិបត្តិការ​ចម្បង​ៗ ហើយ​បង្កើន​ថែម​ទៀត​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ថាមពល ហិរញ្ញវត្ថុ អាកាសចរណ៍ កសិកម្ម និង​បច្ចេកវិទ្យា​យោធា ។លោក LI ក៏​ស្នើ​ផង​ដែរ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ខាង​ការ​ស្រាវជ្រាវ ការ​អភិវឌ្ឍ​ខាង​ប្រេងកាត ព្រមទាំង​រោងចក្រ​ចម្រាញ់​ប្រេងកាត ហើយ​ចូលរួម​ក្នុង​យុទ្ធសាស្ត្រ​នៃ​ការ​ពង្រីក​ការ​កែប្រែ​ថ្មី ។ ចំណែក​លោក​ម៉េ​ដ វេ​ដេ​វ សង្ឃឹម​ធ្វើការ​រួម​គ្នា​ជាមួយ​ចិន ដើម្បី​តាក់តែង​គម្រោង​នានា​នៃ កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត ហើយ​ស្វែងរក​មធ្យោបាយ​ថ្មី​ៗ​ខាង​កិច្ច​សហប្រតិបត្តិការ ។ លោក​មាន​ប្រសាសន៍​ថា ភាគី​ទាំង​២​ត្រូវ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ធនធាន​រ៉ែ ប្រេងកាត និង​ឧស្ម័ន នុយក្លេអ៊ែរ អវកាស កសិកម្ម ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​យោធា ៕ប្រភព Everyday