trollkhmer news

សង្គមនិងជីវិត

មិនគួរឲ្យជឿ !! មានបន្ទប់ទឹកពិសេសសម្រាប់ជួយបន្ធូរអារម្មណ៍តានតឹងរបស់បុរសទៀត

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១៤:៥៥

នេះ​មិន​មែន​ជា​រឿង​លេង​សើច​ទេ​អ្នក​វិទ្យាសាស្ត្រ​បាន​បង្កើត​ឧបករណ៍​មួយ​ដែល​អាច​ជួយ​បន្ថយ​ភាគ​ស្មុគស្មាញ​របស់​អ្នក​ធ្វើការ​បាន​ក្នុង​ពេល​នោម​របស់​បុរស​។ឧបករណ៍​នេះ​មាន​ឈ្មោះ​ថា Interactive Urinal ជា​ឧបករណ៍​ដែល​មាន​អេក្រង់ Touch screen សម្រាប់​ឲ្យ​អ្នក​នោម លេង​ហ្គេម​ មើល​វីដេអូ​ដើម្បី​បន្លប់​អាការៈ​ស្រេ្តស​ដែល​មាន​ពី​ការងារ​ស្មុគស្មាញ​របស់​ពួក​គេ​។​ មិន​តែ​ប៉ុណ្ណោះ​ឧបករណ៍​នេះ​បាន​ជួយ​សម្រួល​ដល់​ការ​នោម​ឲ្យ​ស្រួល​ជាង​ធម្មតា​ទៀត​ផង​។​ សូម​បញ្ជាក់​ផង​ដែរ​ថា ឧបករណ៍​នេះ​ត្រូវ​បាន​ដាក់​នៅ​លើ​កន្លែង​នោម​របស់​បុរស​តែ​ម្ដង​ ហើយ​ឧបករណ៍​នេះ​បាន​បំពាក់​រួច​រាល់​ហើយ​តាម​បន្ទប់​ទឹក​មួយ​ចំនួន​ក្នុង​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស ៕ប្រភព Cambomag

Apple ប្រាប់មូលហេតុដែលដំឡើងផលិតផលនៅចិន

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១៤:៤៦

ក្នុង​កិច្ច​សម្ភាសន៍​មានឈ្មោះ​ថា «៦០​នាទី​» ដែល​មាន​លោក Charlie Rose ជា​ពិធីករ និង​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន Apple គឺ​លោក Tim Cook ជា​ភ្ញៀវ​ពិសេសក្នុង​កម្មវិធី​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​អាទិត្យ ទី​២០ ធ្នូ ២០១៥ ។ក្នុង​កិច្ច​សម្ភាសន៍​នោះ ពិធីករ​បាន​ចោទសួរ​លោក Tim Cook ថា ហេតុ​អ្វី​បានជា​ផលិតផល​របស់​ក្រុមហ៊ុន​ត្រូវ​ដំឡើង​នៅ​ប្រទេស​ចិន​ទៅ​វិញ ? លោក Chalie Rose បញ្ជាក់​ថា រូប​លោក​មិន​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន​ដែល​ដំឡើង​នៅ​ប្រទេស​ចិន​ទេ ។ លោក Tim Cook បាន​បកស្រាយ​ដូច្នេះ​ថា «​វា​គឺជា​ជំនាញ ពួក​គេ​មាន​ជំនាញ​ជាង​កម្មករ​អា​មេ​រិ​ក និង​អាល្លឺ​ម៉​ង់ ។ លើស​ពី​នេះ​ទៅ​ទៀត កត្តា​ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន Apple សម្រេចចិត្ត​ដំឡើង​ផលិតផល​របស់​ខ្លួន​នៅ​ចិន គឺ​កត្តា​ប្រាក់​ឈ្នួល និង​តម្លៃ​កូដ​ពន្ធ ។ បើ​ចង់​ដំឡើង​វា​នៅ​ប្រទេស​អា​មេ​រិ​ក ទឹកដី​កំណើត​ខ្លួនឯង តែ​នឹង​ត្រូវ​ចំណាយ​៤០​ភាគរយ​នៃ​កូដ​ពន្ធ​ឯណោះ​» ។លោក Jim Cook ជឿជាក់​ថា បណ្តា​អតិថិជន​ទាំងអស់​នឹង​ឈ្វេងយល់​ពី​ការ​ដំឡើង​ផលិតផល​របស់​ក្រុមហ៊ុន​នៅ​ចិន ហើយ​នៅ​តែ​បន្ត​គាំទ្រ​ខណៈ​ពេល​ដែល​គុណភាព និង​ការ​ច្នៃប្រឌិត​កាន់តែ​ទាន់សម័យ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ ។ ជាក់ស្តែង​ដូច​ជា​ការ​ផលិត​ទូរស័ព្ទ iPhone, នាឡិកា​អេ​ឡិច​ត្រូ​និក Apple Watch, iPad និង​ឡេ​ប​ថប​ជាដើម ។ អត្ថបទ​របស់​គេហទំព័រ Apple Apps ចេញផ្សាយ​កាលពី​ឆ្នាំ​២០១២ ថា តម្រូវការ​របស់​ក្រុមហ៊ុន Apple មាន​ទំហំ​ធំ ដូច្នេះ​កម្មករ  អា​មេ​រិ​ក​ទាំងអស់​មិន​អាច​បំពេញតម្រូវការ​បាន​ទេ ទើប​ក្រុមហ៊ុន​សម្រេចចិត្ត​ដំឡើង​នៅ​ប្រទេស​ចិន ខណៈ​ពេល​ដែល​បុគ្គលិក​ចំនួន ២៣០.០០០ នាក់​ធ្វើការ​១២​ម៉ោង​ក្នុង​១​ថ្ងៃ និង ៦​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍ ព្រមទាំង​ទទួល​បាន​កម្រៃ​១៧​ដុល្លារ​ក្នុង​១​ថ្ងៃ ៕ប្រភព Everyday

iPhone 6S ឈរលំដាប់លេខ1 ប្រចាំឆ្នាំ២០១៥

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១៤:៤២

ក្នុង​ឆ្នាំ​២០១៥ ទូរស័ព្ទ​របស់​ក្រុមហ៊ុន Apple គឺ iPhone 6S បាន​ក្លាយជា​ផលិតផល​ដែល​អតិថិជន​ស្វែងរក​ច្រើន​ជាងគេ​បំផុត ។ នេះ​បើ​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Google ។ស្មា​ត​ហ្វូ​ន iPhone 6S ត្រូវ​បាន​តាម​ពីក្រោយ​ក្នុង​បច្ចេកវិទ្យា កំពូល​ៗ​ចំនួន ១០ មាន​ដូច​ជា​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Samsung គឺ Galaxy S6, នាឡិកា​អេ​ឡិច​ត្រូ​និក Apple Watch, iPad Pro, ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន LG គឺ LG G4, Galaxy Note 5, Galaxy J5, HTC One M9, Huawei Nexus 6P និង​ឡេ​ប​ថប​របស់​ក្រុមហ៊ុន Microsoft គឺ Surface Pro 4 ។ ទន្ទឹម​គ្នា​នេះ​ដែរ ប្រាក់​ចំណេញ​ពី​ការ​លក់ iPhone 6S បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន Apple ចំណេញ​ខ្ពស់កប់ពពក ពោល​គឺ​បាន​ផ្តួល​ដៃគូ​ប្រកួតប្រជែង​ផ្សេង​ទៀត​លើ​ទីផ្សារ ។ ខណៈ​ខ្លួន​កំពុង​រៀបចំ​ផលិត​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ​របស់ iPhone ដែល​ត្រូវ​បាន​គេ​រំពឹង​ថា ជា iPhone 7 ៕ប្រភព Everyday

ស៊ីរី ៖ ជនស៊ីវិលយ៉ាងតិច៤៥នាក់ស្លាប់ក្នុងការបាញ់ផ្លោងលើទីតាំងពួកឧទ្ទាម

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៤:២១

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព  ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​រាយការណ៍​ថា ជន​ស៊ី​វិល​យ៉ាងតិច​៤៥​នាក់ បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៣ ធ្នូ ហើយ​មនុស្ស​ជា​ច្រើន​សិប​នាក់​ទៀត​រង​របួស​ដោយសារ​ការ​បាញ់​ផ្លោង​យ៉ាង​ខ្លាំងក្លា​លើ​ទីតាំង​មួយ​របស់​ពួក​ឧទ្ទាម​ដែល​ជាប់​ការ​ឡោម​ព័ទ្ធ​ជិត​ក្រុង​ដា​ម៉ាស់ ។យោង​តាម​អង្គការ​នោះ​ថា គ្រាប់​រ៉ុក្កែត​ត្រូវ​បាន​កងទ័ព​ស៊ី​រី​បាញ់​ស្រោច​ដាក់​មូលដ្ឋាន​ឌូ​ម៉ា ហា​រ៉ា​ស្តា សាក​ប្រា និង​អា​ប៊ី​ន នៅ​GHOUTA ខាងកើត ជា​តំបន់​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​ប្រឆាំង ។នាយក OSDH លោក​រ៉ា​មី​អាប់​ដែល​រ៉ា​ហ៍​ម៉ា​ន់ ក៏​រៀបរាប់​ផង​ដែរ ពី​ការ​វាយប្រហារ​តាម​អាកាស​លើ​មូលដ្ឋាន​ទាំងនោះ ក៏​ប៉ុន្តែ​គេ​ពុំ​ដឹង​ថា តើ​ការ​វាយប្រហារ​តាម​អាកាស​នោះ​ធ្វើ​ឡើង​ដោយ​កង​យន្តហោះ​ស៊ី​រី ឬ​កង​យន្តហោះ​រុ​ស្ស៊ី​ឡើយ ។ លោក​បញ្ជាក់​ថា កុមារ​យ៉ាងតិច​១០​នាក់​និង​នារី​៤​នាក់ ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ហើយ​អ្នក​រង​របួស​មាន​ច្រើន​សិប​នាក់ ។លោក​បន្ត​ថា ការ​ទម្លាក់​គ្រាប់បែក​មួយ​ត្រូវ​ចំ​លេណដ្ឋាន​មួយ​កន្លែង​ឋិត​នៅ​ជិត​សាលារៀន​មួយ​នៅ​ក្រុង​ឌូ​ម៉ា ដោយ​សម្លាប់​នាយិកា​សាលា​នោះ ។ មនុស្ស​ម្នា​នាំ​គ្នា​យក​ក្មេង​ៗ​ចេញពី​គំនរ​បាក់បែក នៃ​អគារ​រង​ការ​បំផ្លាញ ។ រូបថត​នានា​បញ្ជូន​តាម FACEBOOK ដោយ​ក្រុម​សកម្មប្រយុទ្ធ​មួយ​នៅ​ក្រុង​ឌូ​ម៉ា​ក៏​បង្ហាញ​ផង​ដែរ​ពី​កុមារ​ច្រើន​នាក់​រង​របួសធ្ងន់​កំពុង​ត្រូវ​បាន​សង្គ្រោះ ។ ក្រុង​ឌូ​ម៉ា ទីតាំង​ពួក​ឧទ្ទាម​នៅ​តំបន់ GHOUTA ខាងកើត​នា​ភាគ​ខាងកើត​ក្រុង​ដា​ម៉ាស់ តែង​រង​ការ​វាយប្រហារ​តាម​អាកាស​ជាប់​រដឹក​បី​កង​យន្តហោះ​ស៊ី​រី​និង​រុ​ស្ស៊ី ។ ចំណែក​ពួក​ឧទ្ទាម​ក៏​បាន​បាញ់​ផ្លោង​គ្រាប់កាំភ្លើង​ត្បាល់​ចេញពី​ទីក្រុង​នេះ ដាក់​រដ្ឋធានី​ស៊ី​រី​ដែរ ។ នៅ​ក្រុង​ដា​ម៉ាស់​នា​ថ្ងៃ​ទី​១៣ ធ្នូ មនុស្ស​៣​នាក់​ក្នុង​នោះ​មាន​កុមារ​ម្នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ត្បាល់ ។ ចំណែក​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ហើយ​ច្រើន​នាក់​រង​របួស​ដោយសារ​ការ​បាញ់​គ្រាប់កាំភ្លើង​ត្បាល់​ដាក់​ជាយក្រុង​ដា​ម៉ាស់ ត្រួតត្រា​ដោយ​កងកម្លាំង​រដ្ឋាភិបាល ៕ប្រភព Everyday

អាល្លឺម៉ង់បញ្ជូនយន្តហោះនិងទាហានដំបូងមកកាន់តួកគីចូលរួមធ្វើប្រតិបត្តិការនៅស៊ីរី

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៣:៥៩

យោង​តាម​បណ្តាញ​ផ្សព្វផ្សាយ​អា​ល្លឺ​ម៉​ង់​ថា ប្រទេស​អា​ល្លឺ​ម៉​ង់​ចាប់ផ្តើម​នា​ថ្ងៃ​ទី​១០ ធ្នូ នូវ​បេសកកម្ម​ប្រយុទ្ធ​របស់​ខ្លួន​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​បណ្តា​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ធុន TORNADO និង​កង​ទាហាន​ត្រូវ​បាន​បញ្ជូន​មក​កាន់​មូលដ្ឋាន​អាកាសចរណ៍​មួយ​នៅ​តួ​ក​គី ។យន្តហោះ​ស៊ើបការណ៍​ធុន TORNADO ២​គ្រឿង និង​យន្តហោះ​ដឹក​ជញ្ជូន​យោធា​ធុន A400M មួយ​គ្រឿង​បាន​ហោះ​ចាក​ចេញពី​មូលដ្ឋាន​របស់​ខ្លួន​នៅ SCHLESWIG HOLSTEIN ជាមួយ​កង​ទាហាន​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៤០​នាក់ ឆ្ពោះ​មក​កាន់​មូលដ្ឋាន​អាកាសចរណ៍​អូតង់ INCIRLIK ក្នុង​ប្រទេស​តួ​ក​គី ។ សរុប​យន្តហោះ​ស៊ើបការណ៍​ធុន TORNADO ៦​គ្រឿង​ត្រូវ​បញ្ជូន​មក​កាន់​មូលដ្ឋាន INCIRLIK ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ​នានា​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ការ​ហោះហើរ​ស៊ើបការណ៍​ដំបូង​នៅ​ស៊ី​រី​របស់​កង​យន្តហោះ​អា​ល្លឺ​ម៉​ង់​នេះ​នឹង​ចាប់ផ្តើម​ក្នុង​ខែមករា ។ក្រៅពី​នេះ​យន្តហោះ​ដឹក​ជញ្ជូន​យោធា​មួយ​គ្រឿង​ក៏​ត្រូវ​បាន​បញ្ជូន​មក​ពី​ព្រ​លាន​យន្តហោះ​មួយ ស្ថិត​នៅ​ក្បែរ​ទីក្រុង​កូ​ឡូញ​ភាគ​ខាងលិច​អា​ល្លឺ​ម៉​ង់​ដែរ ។ សភា​អា​ល្លឺ​ម៉​ង់​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​៤ ធ្នូ កន្លង​មកនេះ លើ​ការ​ផ្គត់ផ្គង់​ដល់​បេសកកម្ម​ប្រយុទ្ធ​រួម​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ក្រៅពី​យន្តហោះ​ស៊ើបការណ៍​៦​គ្រឿង និង​យន្តហោះ​ផ្គត់ផ្គង់​ភស្តុ​ភារ​មួយ​គ្រឿង អា​ល្លឺ​ម៉​ង់​នៅ​បាន​បញ្ជូន​នាវា​ពិឃាត​១​គ្រឿង​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​កិច្ច​ការពារ​នាវា​ផ្ទុក​យន្តហោះ​បារាំង CHARLES DE GAULLE  ព្រមទាំង​បញ្ជូន​បុគ្គលិក​ភស្តុ​ភារ និង​ទីបញ្ជាការដ្ឋាន ព្រមទាំង​ទំនាក់ទំនង​ផ្កាយ​រណប​ផង​ដែរ ។ សរុប​អា​ល្លឺ​ម៉​ង់​គ្រោង​បញ្ជូនទាហាន​រហូត​ដល់​១.២០០​នាក់​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សម្ព័ន្ធភាព​អន្តរជាតិ​ក្នុង​សកម្មភាព​តស៊ូ​ប្រឆាំង​ភេរវកម្ម ។ បេសកកម្ម​នេះ​ជា​ការ​ដាក់​ពង្រាយ​ទាហាន​អា​ល្លឺ​ម៉​ង់​យ៉ាងច្រើន​នៅ​បរ​ទេសនា​បច្ចុប្បន្ន ៕ប្រភព Everyday

រុស្ស៊ីបាញ់គ្រាប់មីស៊ីលធុន CALIBRE លើបណ្តាគោលដៅនៅស៊ីរីចេញពីនាវាមុជទឹក

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៣:៤៧

រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ ឆ​យ​ហ្គូ​រ ប្រកាស​នា​ថ្ងៃ​ទី​៨ ធ្នូ ថា កងទ័ព​រុ​ស្ស៊ី​បាន​វាយប្រហារ​លើ​បណ្តា​គោលដៅ​នៅ​ស៊ី​រី ដោយ​គ្រាប់​មី​ស៊ី​ល​បណ្តែត​ជា​លើក​ដំបូង​បាញ់​ចេញពី​នាវាមុជទឹក​មួយ​គ្រឿង​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។លោក​ឆ​យ​ហ្គូ​រ អះអាង​ថា យើង​បាន​ប្រើប្រាស់​បណ្តា​មី​ស៊ី​ល​បណ្តែត CALIBRE ចេញពី​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។ ការ​វាយប្រហារ​នេះ​លើ​ទីតាំង​រឹង​មាំ​២​កន្លែង​របស់​ពួក​ភេរវ​ករ​នៅ​ជិត​ទីក្រុង​រ៉ា​កា រដ្ឋធានី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ។ រាល់​គោលដៅ​ត្រូវ​បាន​កម្ទេច ។ លោក​គូសបញ្ជាក់​ថា បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេងកាត ឃ្លាំង​ស្តុក​គ្រាប់រំសេវ និង​កន្លែង​ផលិត​គ្រាប់​មីន​រង​ការ​វាយប្រហារ ។ លោក​ធ្វើការ​កត់​សម្គាល់ថា មី​ស៊ី​ល​បណ្តែត CALIBRE ជា​ថ្មី​ម្តងទៀត​បង្ហាញ​ពី​ប្រសិទ្ធភាព​របស់​វា​ដែល​បាញ់​ពី​ចម្ងាយ ។ ជាមួយនឹង​ការ​បាញ់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក​នេះ ក្រុង​ម៉ូ​ស្គូ​បាន​ពង្រឹងសមត្ថភាព​យោធា​ក្នុង​សង្គ្រាម​នៅ​ស៊ី​រី ។ ក្នុង​ការ​វាយប្រហារ​លើក​មុន​ៗ មី​ស៊ី​ល​បណ្តែត​ធុន​ដូច​គ្នា​នេះ​ត្រូវ​បាន​បាញ់​តម្រង់​លើ​បណ្តា​គោលដៅ​នៅ​ស៊ី​រី​ចេញពី​បណ្តា​នាវាចម្បាំង​នៅ​សមុទ្រ​កា​ស្ពី​យែ​ន ។ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន កាលពី​ថ្ងៃ​ទី​៨ ធ្នូ លើក​ឡើង​ថា បណ្តា​មី​ស៊ី​ល​បណ្តែត CALIBRE អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដោយ​លោក​សង្ឃឹមថា ការ​ប្រើប្រាស់​កម្លាំង​នុយក្លេអ៊ែរ​ដាច់ខាត​នឹង​ពុំ​ចាំបាច់​ឡើយ​ក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម ។លោក​ឆ​យ​ហ្គូ​រ ថ្លែង​ទៀត​ថា សហរដ្ឋអាមេរិក​ដែល​ធ្វើ​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​នៅ​ស៊ី​រី​ដែរ ព្រមទាំង​អី​ុ​ស្រា​អែ​ល​ត្រូវ​បាន​ប្រាប់​ឱ្យ​ដឹង​មុន​ពី​ការ​វាយប្រហារ​ទាំងនេះ​របស់​រុ​ស្ស៊ី​ចេញពី​នាវាមុជទឹក​មួយ​គ្រឿង ។នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក PETER COOK អះអាង​ថា រុ​ស្ស៊ី​បាន​ប្រាប់​យើង​ឱ្យ​ដឹង​មុន​ពី​ការ​បាញ់​មី​ស៊ី​ល​ទាំងនេះ ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​មួយ​សំដៅ​បង្ការ​បណ្តា​ឧប្បត្តិហេតុ​តាម​អាកាស​នៅ​ស៊ី​រី ។ យើង​សរសេ​ើ​រ​ចំពោះ​វិធានការ​ប្រុង​ប្រយ័ត្ន​បន្ថែម​របស់​រុ​ស្ស៊ី ។ចំណែក​អ្នក​ទទួលខុសត្រូវ​ខាង​ការពារ​អា​េ​ម​រិ​កមួយ​រូប​អះអាង​ថា រុ​ស្ស៊ី​ក៏​បាញ់​នា​ថ្ងៃ​ទី​៨ ធ្នូ នោះ​នូវ​បណ្តា​មី​ស៊ី​ល​ចេញពី​នាវាចម្បាំង​ទាំងឡាយ​នៅ​សមុទ្រ​កា​ស្ពី​យែ​ន​ផង​ដែរ ។ បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ ធ្វើ​សកម្មភាព​ឆ្ងាយ​ហោះ​ចេញពី​មូលដ្ឋាន​អាកាសចរណ៍ MOZDOK នៅ​អូ​សេ​ទី​ខាងជើង ក៏​ត្រូវ​បាន​រុ​ស្ស៊ី​ប្រើ​វាយប្រហារ​ដែរ ។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី​អះអាង​ថា បណ្តា​យន្តហោះ​រុ​ស្ស៊ី​បាន​ចេញ​វាយប្រហារ​៦០០​លើក ហើយ​កម្ទេច​គោលដៅ​៣០០​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ ៕ប្រភព Everyday 

តើក្រុមរដ្ឋអ៊ិស្លាមបានគ្រឿងសព្វាវុធទំនើបដ៏សម្បូរបែបមកពីណា?

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៣:៣៨

អង្គការ​លើកលែងទោស​អន្តរជាតិ AMNESTY INTERNATIONAL ទើប​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​នូវ​របាយ​ការណ៍​មួយ​ដែល​អះអាង​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មាន​គ្រឿង​សព្វាវុធ​ទំនើប​ដ៏​សម្បូរ​បែប​ដូច​ជា​រថក្រោះ រថពាសដែក មី​ស៊ី​ល កាំភ្លើង​វាយលុក​ជាដើម ដែល​ផ្ទេរ​ពី​អ៊ី​រ៉ា​ក់​ទៅ​កាន់​ស៊ី​រី ។ តើ​អាវុធ​ទាំងនេះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ពី​ណា​មក​ខ្លះ? ​ប្រាកដ​ណាស់ គ្រឿង​សព្វាវុធ​ទាំងនេះ​មួយ​ផ្នែក​ធំ​បាន​មក​ពី​ពួក​លោក​ខាងលិច ។ អាវុធ​ទាំងនោះ​ដណ្តើម​យក​បានជា​ពិសេស​ក្នុង​ឱកាស​នៃ​ការ​វាយ​រុលទៅមុខ​យ៉ាង​លឿន​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​លើ​ដែនដី​អ៊ី​រ៉ា​ក់ និង​ដែនដី​ស៊ី​រី ។តាម FRANCE-3 លោក AYMERIC ELLUIN អ្នក​ទទួលខុសត្រូវ​ខាង​ផ្នែក​អាវុធ​របស់ AMNISTY INTERNATIONAL អះអាង​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ច្បាស់​ណាស់នា​ពេល​នេះ​មាន​គ្រឿង​សព្វាវុធ​ស្មើនឹង​គ្រឿង​សព្វាវុធ​ដែល​កងទ័ព​ប្រទេស​ទំនើប មួយ​នៅ​អឺរ៉ុប​មាន ។ អាវុធ​ទាំងនេះ​ប្រមូល​បាន​បន្ទាប់​ពី​តំបន់​នោះ​ក្លាយជា​តំបន់​មាន​អាវុធ​យ៉ាង​សម្បូរ​បែប​រយៈពេល​ជា​ច្រើន​ទស​វត្ស ។ យោង​តាម​របាយការណ៍​នេះ អាវុធ និង​គ្រាប់រំសេវ​យ៉ាងច្រើន​ដែល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រើ​បាន​មក​ជា​ពិសេស​ពី​បណ្តា​ប្រទេស​ដែល​បច្ចុប្បន្ន​កំពុង​តែ​តស៊ូ​ប្រឆាំង​អង្គការ​ភេរវកម្ម​នេះ ។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មាន​អាវុធ​ជា​ច្រើន​ផលិត​ក្នុង​ប្រទេស​លោក​ខាងលិច​២៥​ផ្សេង​ៗ​គ្នា ក្នុង​នោះ​រួម​មាន​សហរដ្ឋ​អា​​មេរិ​ក ឬ​ពួក​អឺរ៉ុប រួច​ក៏​មាន​អាវុធ​ពី​ចិន​ផង​ដែរ ។ ពេល​នេះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មាន​គ្រឿង​សព្វាវុធ​ទំនើប និង​ច្រើន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដូច​ជា​កាំភ្លើង​វាយលុក​ធុន M-16 មី​ស៊ី​ល​ប្រឆាំងរ​ថយ​ក្រោះ មី​ស៊ី​ល​ដី​-​អាកាស កាំភ្លើងត្បាល់​តូច​-​ធំ រថក្រោះ និង​រថពាសដែក​។​ល​។ អាវុធ​ទាំងនេះ​បំពាក់​ឱ្យ​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​ច្រើន​នាក់ ។ យោង​តាម​របាយការណ៍​នេះ​ថា ក្នុង​ខែមិថុនា ឆ្នាំ​២០១៤ តែ​មួយ​គត់ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដណ្តើម​យក​បាន​អាវុធ​ច្រើន​សន្ធឹកសន្ធាប់​ដែល​អាច​បំពាក់​ឱ្យ​កងទ័ព​៣​កងពលធំ ពោល​សម្រាប់​ទាហាន​រវាង​ពី​៤០.០០០​ទៅ​៥០.០០០​នាក់ ។ ក្នុង​ចំណោម​អាវុធ​ទាំងនេះ​ក៏​មាន​អាវុធ​ផលិត​នៅ​បារាំង និង​អា​ល្លឺ​ម៉​ង់​ផង​ដែរ ៕ប្រភព Everyday

យ៉ាងហោចណាស់មន្រ្តីប៉ូលីស ៤៣ នាក់ បានស្លាប់ក្នុងឧប្បត្តិហេតុធ្លាក់ឡានក្រុងមួយនៅភាគខាងជើងប្រទេសអាហ្សង់ទីន

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៣:២៥

អាហ្សង់​ទីន​ ៖ យោង​តាម​សារព័ត៌​មាន​ស៊ិន​ហួរ​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ឧប្បត្តិហេតុ​ធ្លាក់​រថយន្ត​ក្រុង​នេះ​បាន​សម្លាប់​ជីវិត​ប៉ូលីស​យ៉ាង​ហោច​ណាស​់ ៤៣​ នាក់​បន្ទាប់​ពី​រថយន្ត​នោះ​បាន​បុក​ជាមួយ​នឹង​ស្ពាន​ហើយ​ធ្លាក់​ទៅ​ក្នុង​ទន្លេ​ដែល​រីង​ស្ងួត​ នៅ​ភាគ​ខាង​ជើង​ប្រទេស​អាហ្សង់ទីន​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​។​របាយការណ៍​បឋម​ពី​ក្រុម​អ្នក​ជួយ​សង្រ្គោះ​នៅ​ក្នុង​ខេត្ត​ Salta ដែល​មាន​ហេតុការណ៍​នេះ​កើត​ឡើង​បាន​ឲ្យ​ដឹង​ថា រថយន្ត​ក្រុង​នេះ​មាន​អ្នក​ជិះ​ចំនួន​ ៥១ ​នាក់​ ដែល​អ្នក​របួស​៨​នាក់​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ឡើយ។ ការ​សន្និដ្ឋាន​ដំបូង​បង្ហាញ​ថា រថយន្ត​ប្រហែល​ជា​បែក​កង់​ ដែល​ធ្វើ​ឲ្យ​អ្នក​បើក​បរ​​បាត់បង់​ម្ចាស់​ការ​ក្នុង​ការ​គ្រប់​គ្រង​ហើយ​ក៏​បុក​នឹង​ស្ពាន​រួច​ធ្លាក់​ចុះ​ក្នុង​ទន្លេ​​រីង​ស្ងួត​ដែល​​មាន​កម្ពស់​ ២៥ ម៉ែត្រ​តែ​ម្តង​ទៅ។លោក Gustava Solis អភិបាល​ក្រុង​បាន​ប្រាប់​នៅ​ក្នុង​សន្និសីទ​ថា​ ផ្លូវ​ដែល​រថ យន្ត​ក្រុង​នេះ​ឆ្លង​កាត់​គឺ​ជា​ផ្លូវ​ដែល​មាន​គ្រោះថ្នាក់។ ស្ថានភាព​ផ្លូវ​កាន់​តែ​យ៉ាប់​ទៅ​ៗ​ ពួក​គេ​ព្យាយាម​មិន​ឆ្លង​កាត់​ផ្លូវ​នេះ​នៅ​ពេល​យប់​ឡើយ​។បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ​កើត​ឡើង លោក Mauricio Macri ប្រធានាធិបតី​អាហ្សង់ទីន​ បាន​ចូល​រួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​របស់​អ្នក​ស្លាប់​ទាំង​ ៤៣ នាក់​នោះ​ផង​ដែរ៕ប្រភព Cambomag

ហេតុអ្វីបានជាលោកពូទីន មានដំណើរយោលទៅឆ្វេង?

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៣:១៨

អ្នក​ប្រហែល​ជា​មិន​ដែល​ចាប់​អារម្មណ៏​ ដំណើរ​ដើរ​ របស់​លោក​​ ពូទីន​ នោះ​ទេ​កន្លង​មក​នេះ​ តែ​ក្រោយ​អាន​អត្ថបទ​នេះ​ចប់​ លោក​អ្នក​អាច​នឹង​សង្កេត​មើល​ដោយ​ខ្លួន​ឯង​​ថា​តើ​លោក​ពូទីន​ពិត​ជា​ដើរ​យោល​ឆ្វេង​ខុស​គេ​មែន​ឬ?សព្វថ្ងៃ​អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​កំពុង​តែ​គិត​ថា​ ដំណើរ​លោក​​ ពូទីន​ គឺ​ ភាគ​ច្រើន​បណ្តាល​មក​ពី​ការ​ហ្វឹក​ហាត់​លាក់​អាវុធ​កាល​នៅ​ជា​ក្រុម​សំងាត់​ KGB។សាស្ត្រាចារ្យ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​លោក​ Bastiaan Bloem រួម​ជាមួយ​សហ​សេវិក​ នៃ​សកល​វិទ្យាល័យ​វេជ្ជសាស្រ្ត​ Radboud ​​ប្រទេស​ហូឡង់​ បាន​សង្កេត​ឃើញ​ថា​ ប្រធានាធិបតី​រុស្សី​ មួយ​នេះ​ ដែល​ជា​បុគ្គល​មាន​អំណាច​ជាង​គេ​ក្នុង​លោក​ទាំង​១០​ ជា​ញឹក​ញយ​តែង​តែ​ដើរ​ដោយ​ដៃ​ស្តាំ​នៅ​ស្ងៀម​ ខណៈ​ពេល​ដែល​ ដៃ​ឆ្វេង​បង់​បោយ​ធម្មតា​ ។“យើង​កំពុង​ជាប់​គាំង​ក្នុង​ការ​រក​វីដេអូ​សកម្មភាព​បន្ត​ដទៃ​ទៀត​របស់​លោក​ វា្លដឺមៀរ ពូទីន ក្នុង​ Youtube ​បន្ទាប់​ពី​យើង​បាន​ឃើញ​ក្នុង​វីដេអូ​មួយ​យ៉ាង​ច្បាស់​ថា​ ដៃ​ស្តាំ​លោក​នៅ​ស្ងៀម​មិន​កំរើក​ពេល​កំពុង​ដើរ​” លោក​ Bloem បាន​សរសេរ​នៅ​ British Medical Journal’s online publication ។គួរ​បញ្ជាក់​ផង​ដែរ​ លោក​ Bloem ជា​អ្នក​ឯក​ទេស​ខាង​ចលនា​មិន​ត្រឹម​ត្រូវ( ចលនា​វិបល្លាស​ = movement disorder) បាន​សង្ស័យ​ផង​ដែរ​ថា​ ដំណើរ​លោក​ពូទីន​នេះ​មក​ពី​ ជំងឺ​ ប៉ាកគីងស៊ុន (Parkinson’s disease )​ ដែល​នាំ​ឲ្យ​ពិបាក​ធ្វើ​ចលនា​ ។សូមទស្សនា​វីដេអូ​ខាង​ក្រោមនេះទាំងអស់គ្នា​ ៖ “តាម​ការ​ស្រាវ​ជ្រាវ​ក៏​អាច​ទៅ​រួច​ដែរ​ ដែល​ថា​ ដំណើរ​នេះ​មក​ពី​ការ​ ហ្វឹក​ហាត់​នៃ​ក្រុម​ទាហាន​សំងាត់​ KGB” ពួក​គាត់​បាន​បន្ថែម​ ។“យោង​ទៅ​តាម​ក្បួន​ច្បាប់​, ក្រុម​សំងាត់​ KGB ត្រូវ​លាក់​អាវុធ​របស់​ខ្លួន​នៅ​ខាង​ស្តាំដៃ​ជិត​ទ្រូង​ ហើយ​ត្រូវ​ដើរ​ទៅ​មុខ​ដោយ​ប្រើ​ខ្លួន​តែ​ម្ខាង​ ហើយ​ភាគ​ច្រើន​គឺ ​ខាង​ឆ្វេង​, ធ្វើ​បែប​នេះ​ដើម្បី​អាច​ឲ្យ​ដៃ​ម្ខាង​ទៀត​លួក​យក​កំភ្លើង​បាន​លឿន​បំផុត​តាម​តែ​អាច​ធ្វើ​បាន​ក្នុង​ពេល​ជួប​សត្រូវ​”ដូច​គ្នា​ផង​ដែរ​ ដំណើរ​ដើរ​ដ៏​ចម្លែក​មួយ​នេះ ​ក៏​ត្រូវ​បាន​គេ​ឃើញ​នៅ​បុគ្គល​ធំ​មួយ​ចំនួន​ ដូចជា​​ នាយក​រដ្ឋ​មន្រ្តី​រុស្សី​ លោក​ ឌីមឹទ្រី មេដវ៉េដេវ, អតីត​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ ២​រូប​ និង​ មេបញ្ជាការ​ទ័ព​ លោក​ អាណាតុល ស៊ីដូរូវ​ ។ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​ក៏​រឿង​លោក​ពូទីន​មួយ​នេះ​មិន​ទាន់​អាច​កំនត់​បាន​នៅ​ឡើយ​ទេ​ថា ​មក​ពី​ជំងឺ​ Parkinson ឬ​ មក​ពី​ឥរិយាបថ​ក្នុង​ការ​លាក់​អាវុធ​របស់​ KGB ៕ប្រភព Cambomag