Galaxy A9 នឹងមានអេក្រង់ធំជាងស៊េរីមុនៗ
ក្រុមហ៊ុនសាំស៊ុងត្រៀមប្រកាសត្រកូលស្មាតហ្វូន
Galaxy A ថ្មីនៅខែមករា ២០១៦ គឺម៉ូដែល Galaxy A 9
ដែលនឹងមានអេក្រង់ដល់ទៅ៦អុីញធំជាងស៊េរី មុនៗ ។ អេក្រង់ Touchscreen របស់វាប្រភេទ Super AMOLED ដែលមានកម្រិតភ្លឺច្បាស់១០៨០គុណនឹង
១៩២០ភិចសែល ។
CPU ប្រភេទ Quad-core ល្បឿន ១.៨ ជីហ្គាហឺត និង GPU Adreno 510 ។ RAM ៣ជី ផ្ទុកក្នុងម៉ាស៊ីនចំនួន៣២ជី
ព្រមទាំងមានម៉េម៉ូរីកាត micoSD ផងដែរ
។ កាមេរ៉ាមុខរបស់ Galaxy A9
គឺទំហំ៨មេហ្គាភិចស៊ែលច្បាស់ចម្រាប់ការថតរូបរូបខ្លួនឯង (Selfie) និងកាមេរ៉ាក្រោយ១៣មេហ្គាភិចសែល
។
Galaxy A9
បានដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android OS 5.1.1 (Lollipop) មានថាមពលថ្មប្រើប្រាស់៤០០០មីល្លីអំពែ
និងមានច្រើនពណ៌សម្រាប់ជ្រើសរើសដូចជាពណ៌ស ខ្មៅនិងពណ៌មាស
ខណៈតម្លៃរបស់វាមិនបានអះអាងបញ្ជាក់នៅឡើយទេ តែស៊េរី មុនៗ Galaxy A3 អេក្រង់៤.៥អ៊ីញ
តម្លៃ២១៨ដុល្លារ។ Galaxy A5
អេក្រង់៥អ៊ីញតម្លៃជិត ៣០០ ដុល្លារ និង Galaxy A7 អេក្រង់៥.៥អ៊ីញ ៕
ប្រភព Everyday
Facebook ដាក់មុខងារថ្មីinstant article សម្រាប់អ្នកប្រើប្រាស់ ទូរស័ព្ទប្រពន្ធ័ Android ហើយ
បន្ទាប់ពីបានសាកល្បងមុខងារថ្មីនេះ
នៅលើប្រពន្ធ័ iOS តាំងពីកំឡុងខែឧសភាមក
ពេលនេះមុខងារinstant articles ត្រូវបានដាក់ដំណើរការដែរហើយនៅលើឧបករណ៏
Android នេះបើយោងតាម វេបសាយ BuzzFeed News។គួរបញ្ជាក់ផងដែរថា មុខងារ instant article នេះ នឹងផ្តល់អោយលោកអ្នកនូវការចូលទៅកាន់
វេបសាយលឿននឹកស្មានមិនដល់ ដែលមិនតំរូវអោយយើងរង់ចាំយូរដូចមុន។
ដូច្នេះវាមានន័យថាយើងអាចចូលទៅមើល ពត៏មានឬអត្ថបទណាមួយ
បានយ៉ាងរហ័សដោយសារវាមិនត្រូវការរង់ចាំ ចូលទៅក្នុង Website ដូចមុន។ប៉ុន្តែមុខងារនេះ
មិនទាន់ដំណើរការពេញលេញគ្រប់គ្រាន់នៅឡើយ
ដោយសារទើបតែមានវេបសាយចំនួនជាង350 ប៉ុណ្ណោះដែលបានចុះឈ្មោះ
និងអាចអនុញ្ញាតអោយប្រើមុខងារនេះបាន។
សរុបមកពេលនេះ ក្រុមហ៊ុនFacebook កំពុងតែអភិវឌ្ឈន៏ខ្លួន
អោយកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ
ហើយនឹងបានក្លាយជាគូរប្រកួតប្រជែងនិង Social Network ដទៃ ជាក់ស្តែង Facebook ទើបតែដាក់បញ្ជូលមុខងារមើលនិងស្វែងរកវីដេអូដើម្បីប្រជែង
Youtube រួចហើយ ហើយពេលនេះ
ក្រុមហ៊ុនក៏បានបញ្ចូលមុខងារអានពត៏មាននេះទៀត។ យើងអាចសន្និដ្ធានបានថា Facebook
ចង់អោយ មនុស្សគ្រប់រូបប្រើប្រាស់តែកម្មវិធីរបស់គេ
និងមិនចង់អោយអ្នកប្រើប្រាស់
ចាកចេញពីកម្មវិធីខ្លូនដើម្បីមើលវីដេអូក្នុងYoutube ឬអានអត្ថបទក្នុងវេបដាយដទៃទេ
ព្រោះអ្វីដែលយើងចង់បានទាំងនោះ សុទ្ធតែមានក្នុងFacebook ដូចគ្នា៕ប្រភព Cambomag
មិនគួរឲ្យជឿ !! មានបន្ទប់ទឹកពិសេសសម្រាប់ជួយបន្ធូរអារម្មណ៍តានតឹងរបស់បុរសទៀត
នេះមិនមែនជារឿងលេងសើចទេអ្នកវិទ្យាសាស្ត្របានបង្កើតឧបករណ៍មួយដែលអាចជួយបន្ថយភាគស្មុគស្មាញរបស់អ្នកធ្វើការបានក្នុងពេលនោមរបស់បុរស។ឧបករណ៍នេះមានឈ្មោះថា Interactive Urinal ជាឧបករណ៍ដែលមានអេក្រង់ Touch screen សម្រាប់ឲ្យអ្នកនោម
លេងហ្គេម
មើលវីដេអូដើម្បីបន្លប់អាការៈស្រេ្តសដែលមានពីការងារស្មុគស្មាញរបស់ពួកគេ។
មិនតែប៉ុណ្ណោះឧបករណ៍នេះបានជួយសម្រួលដល់ការនោមឲ្យស្រួលជាងធម្មតាទៀតផង។
សូមបញ្ជាក់ផងដែរថា
ឧបករណ៍នេះត្រូវបានដាក់នៅលើកន្លែងនោមរបស់បុរសតែម្ដង
ហើយឧបករណ៍នេះបានបំពាក់រួចរាល់ហើយតាមបន្ទប់ទឹកមួយចំនួនក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស
៕ប្រភព Cambomag
Apple ប្រាប់មូលហេតុដែលដំឡើងផលិតផលនៅចិន
ក្នុងកិច្ចសម្ភាសន៍មានឈ្មោះថា «៦០នាទី» ដែលមានលោក Charlie Rose ជាពិធីករ និងនាយកប្រតិបត្តិជាន់ខ្ពស់ប្រចាំក្រុមហ៊ុន Apple គឺលោក Tim Cook ជាភ្ញៀវពិសេសក្នុងកម្មវិធីដែលធ្វើឡើងកាលពីថ្ងៃទីអាទិត្យ ទី២០ ធ្នូ ២០១៥ ។ក្នុងកិច្ចសម្ភាសន៍នោះ ពិធីករបានចោទសួរលោក Tim Cook ថា ហេតុអ្វីបានជាផលិតផលរបស់ក្រុមហ៊ុនត្រូវដំឡើងនៅប្រទេសចិនទៅវិញ ? លោក Chalie Rose បញ្ជាក់ថា រូបលោកមិនទិញផលិតផលរបស់ក្រុមហ៊ុនដែលដំឡើងនៅប្រទេសចិនទេ ។ លោក Tim Cook បានបកស្រាយដូច្នេះថា «វាគឺជាជំនាញ ពួកគេមានជំនាញជាងកម្មករអាមេរិក និងអាល្លឺម៉ង់ ។ លើសពីនេះទៅទៀត កត្តាដែលជំរុញឱ្យក្រុមហ៊ុន Apple សម្រេចចិត្តដំឡើងផលិតផលរបស់ខ្លួននៅចិន គឺកត្តាប្រាក់ឈ្នួល និងតម្លៃកូដពន្ធ ។ បើចង់ដំឡើងវានៅប្រទេសអាមេរិក ទឹកដីកំណើតខ្លួនឯង តែនឹងត្រូវចំណាយ៤០ភាគរយនៃកូដពន្ធឯណោះ» ។លោក Jim Cook ជឿជាក់ថា បណ្តាអតិថិជនទាំងអស់នឹងឈ្វេងយល់ពីការដំឡើងផលិតផលរបស់ក្រុមហ៊ុននៅចិន ហើយនៅតែបន្តគាំទ្រខណៈពេលដែលគុណភាព និងការច្នៃប្រឌិតកាន់តែទាន់សម័យពី១ឆ្នាំទៅ១ឆ្នាំ ។ ជាក់ស្តែងដូចជាការផលិតទូរស័ព្ទ iPhone, នាឡិកាអេឡិចត្រូនិក Apple Watch, iPad និងឡេបថបជាដើម ។ អត្ថបទរបស់គេហទំព័រ Apple Apps ចេញផ្សាយកាលពីឆ្នាំ២០១២ ថា តម្រូវការរបស់ក្រុមហ៊ុន Apple មានទំហំធំ ដូច្នេះកម្មករ អាមេរិកទាំងអស់មិនអាចបំពេញតម្រូវការបានទេ ទើបក្រុមហ៊ុនសម្រេចចិត្តដំឡើងនៅប្រទេសចិន ខណៈពេលដែលបុគ្គលិកចំនួន ២៣០.០០០ នាក់ធ្វើការ១២ម៉ោងក្នុង១ថ្ងៃ និង ៦ថ្ងៃក្នុង១សប្តាហ៍ ព្រមទាំងទទួលបានកម្រៃ១៧ដុល្លារក្នុង១ថ្ងៃ ៕ប្រភព Everyday
iPhone 6S ឈរលំដាប់លេខ1 ប្រចាំឆ្នាំ២០១៥
ក្នុងឆ្នាំ២០១៥
ទូរស័ព្ទរបស់ក្រុមហ៊ុន Apple គឺ
iPhone 6S បានក្លាយជាផលិតផលដែលអតិថិជនស្វែងរកច្រើនជាងគេបំផុត
។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវប្រចាំឆ្នាំរបស់ក្រុមហ៊ុន Google ។ស្មាតហ្វូន iPhone 6S ត្រូវបានតាមពីក្រោយក្នុងបច្ចេកវិទ្យា
កំពូលៗចំនួន ១០ មានដូចជាស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung គឺ Galaxy S6, នាឡិកាអេឡិចត្រូនិក Apple Watch, iPad Pro, ស្មាតហ្វូនរបស់ក្រុមហ៊ុន LG គឺ LG G4, Galaxy Note 5, Galaxy J5, HTC One
M9, Huawei Nexus 6P និងឡេបថបរបស់ក្រុមហ៊ុន
Microsoft គឺ Surface Pro 4 ។
ទន្ទឹមគ្នានេះដែរ
ប្រាក់ចំណេញពីការលក់ iPhone 6S បានធ្វើឱ្យក្រុមហ៊ុន
Apple ចំណេញខ្ពស់កប់ពពក
ពោលគឺបានផ្តួលដៃគូប្រកួតប្រជែងផ្សេងទៀតលើទីផ្សារ ។
ខណៈខ្លួនកំពុងរៀបចំផលិតស្មាតហ្វូនជំនាន់ក្រោយរបស់ iPhone ដែលត្រូវបានគេរំពឹងថា ជា iPhone 7 ៕ប្រភព Everyday
ស៊ីរី ៖ ជនស៊ីវិលយ៉ាងតិច៤៥នាក់ស្លាប់ក្នុងការបាញ់ផ្លោងលើទីតាំងពួកឧទ្ទាម
អង្គការសិទ្ធិមនុស្សស៊ីរី
OSDH មានប្រភព ព័ត៌មានច្រើនក្នុងប្រទេសរាយការណ៍ថា ជនស៊ីវិលយ៉ាងតិច៤៥នាក់
បានត្រូវស្លាប់កាលពីថ្ងៃទី១៣ ធ្នូ ហើយមនុស្សជាច្រើនសិបនាក់ទៀតរងរបួសដោយសារការបាញ់ផ្លោងយ៉ាងខ្លាំងក្លាលើទីតាំងមួយរបស់ពួកឧទ្ទាមដែលជាប់ការឡោមព័ទ្ធជិតក្រុងដាម៉ាស់
។យោងតាមអង្គការនោះថា
គ្រាប់រ៉ុក្កែតត្រូវបានកងទ័ពស៊ីរីបាញ់ស្រោចដាក់មូលដ្ឋានឌូម៉ា
ហារ៉ាស្តា សាកប្រា និងអាប៊ីន នៅGHOUTA ខាងកើត
ជាតំបន់ស្ថិតក្រោមការត្រួតត្រារបស់ពួកប្រឆាំង ។នាយក OSDH លោករ៉ាមីអាប់ដែលរ៉ាហ៍ម៉ាន់
ក៏រៀបរាប់ផងដែរ ពីការវាយប្រហារតាមអាកាសលើមូលដ្ឋានទាំងនោះ
ក៏ប៉ុន្តែគេពុំដឹងថា តើការវាយប្រហារតាមអាកាសនោះធ្វើឡើងដោយកងយន្តហោះស៊ីរី
ឬកងយន្តហោះរុស្ស៊ីឡើយ ។ លោកបញ្ជាក់ថា
កុមារយ៉ាងតិច១០នាក់និងនារី៤នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់
ហើយអ្នករងរបួសមានច្រើនសិបនាក់ ។លោកបន្តថា
ការទម្លាក់គ្រាប់បែកមួយត្រូវចំលេណដ្ឋានមួយកន្លែងឋិតនៅជិតសាលារៀនមួយនៅក្រុងឌូម៉ា
ដោយសម្លាប់នាយិកាសាលានោះ ។
មនុស្សម្នានាំគ្នាយកក្មេងៗចេញពីគំនរបាក់បែក នៃអគាររងការបំផ្លាញ ។
រូបថតនានាបញ្ជូនតាម FACEBOOK ដោយក្រុមសកម្មប្រយុទ្ធមួយនៅក្រុងឌូម៉ាក៏បង្ហាញផងដែរពីកុមារច្រើននាក់រងរបួសធ្ងន់កំពុងត្រូវបានសង្គ្រោះ
។
ក្រុងឌូម៉ា
ទីតាំងពួកឧទ្ទាមនៅតំបន់ GHOUTA ខាងកើតនាភាគខាងកើតក្រុងដាម៉ាស់
តែងរងការវាយប្រហារតាមអាកាសជាប់រដឹកបីកងយន្តហោះស៊ីរីនិងរុស្ស៊ី ។
ចំណែកពួកឧទ្ទាមក៏បានបាញ់ផ្លោងគ្រាប់កាំភ្លើងត្បាល់ចេញពីទីក្រុងនេះ
ដាក់រដ្ឋធានីស៊ីរីដែរ ។ នៅក្រុងដាម៉ាស់នាថ្ងៃទី១៣ ធ្នូ
មនុស្ស៣នាក់ក្នុងនោះមានកុមារម្នាក់បានត្រូវស្លាប់ដោយគ្រាប់កាំភ្លើងត្បាល់
។
ចំណែកមនុស្ស៣នាក់ទៀតស្លាប់ហើយច្រើននាក់រងរបួសដោយសារការបាញ់គ្រាប់កាំភ្លើងត្បាល់ដាក់ជាយក្រុងដាម៉ាស់
ត្រួតត្រាដោយកងកម្លាំងរដ្ឋាភិបាល ៕ប្រភព Everyday
អាល្លឺម៉ង់បញ្ជូនយន្តហោះនិងទាហានដំបូងមកកាន់តួកគីចូលរួមធ្វើប្រតិបត្តិការនៅស៊ីរី
យោងតាមបណ្តាញផ្សព្វផ្សាយអាល្លឺម៉ង់ថា
ប្រទេសអាល្លឺម៉ង់ចាប់ផ្តើមនាថ្ងៃទី១០ ធ្នូ
នូវបេសកកម្មប្រយុទ្ធរបស់ខ្លួនប្រឆាំងក្រុមរដ្ឋអ៊ិស្លាម
ហើយបណ្តាយន្តហោះចម្បាំងរបស់ខ្លួនធុន TORNADO និងកងទាហានត្រូវបានបញ្ជូនមកកាន់មូលដ្ឋានអាកាសចរណ៍មួយនៅតួកគី
។យន្តហោះស៊ើបការណ៍ធុន TORNADO ២គ្រឿង
និងយន្តហោះដឹកជញ្ជូនយោធាធុន A400M មួយគ្រឿងបានហោះចាកចេញពីមូលដ្ឋានរបស់ខ្លួននៅ
SCHLESWIG
HOLSTEIN ជាមួយកងទាហានមួយក្រុមមានគ្នាប្រមាណ៤០នាក់
ឆ្ពោះមកកាន់មូលដ្ឋានអាកាសចរណ៍អូតង់ INCIRLIK ក្នុងប្រទេសតួកគី
។
សរុបយន្តហោះស៊ើបការណ៍ធុន TORNADO ៦គ្រឿងត្រូវបញ្ជូនមកកាន់មូលដ្ឋាន
INCIRLIK ដើម្បីចូលរួមក្នុងប្រតិបត្តិការនានាប្រឆាំងក្រុមរដ្ឋអ៊ិស្លាម
។ ការហោះហើរស៊ើបការណ៍ដំបូងនៅស៊ីរីរបស់កងយន្តហោះអាល្លឺម៉ង់នេះនឹងចាប់ផ្តើមក្នុងខែមករា
។ក្រៅពីនេះយន្តហោះដឹកជញ្ជូនយោធាមួយគ្រឿងក៏ត្រូវបានបញ្ជូនមកពីព្រលានយន្តហោះមួយ
ស្ថិតនៅក្បែរទីក្រុងកូឡូញភាគខាងលិចអាល្លឺម៉ង់ដែរ ។
សភាអាល្លឺម៉ង់បានអនុម័តកាលពីថ្ងៃទី៤
ធ្នូ កន្លងមកនេះ លើការផ្គត់ផ្គង់ដល់បេសកកម្មប្រយុទ្ធរួមប្រឆាំងក្រុមរដ្ឋអ៊ិស្លាម
។ ក្រៅពីយន្តហោះស៊ើបការណ៍៦គ្រឿង និងយន្តហោះផ្គត់ផ្គង់ភស្តុភារមួយគ្រឿង
អាល្លឺម៉ង់នៅបានបញ្ជូននាវាពិឃាត១គ្រឿងសម្រាប់ជួយទ្រទ្រង់ដល់កិច្ចការពារនាវាផ្ទុកយន្តហោះបារាំង
CHARLES DE
GAULLE ព្រមទាំងបញ្ជូនបុគ្គលិកភស្តុភារ
និងទីបញ្ជាការដ្ឋាន ព្រមទាំងទំនាក់ទំនងផ្កាយរណបផងដែរ ។
សរុបអាល្លឺម៉ង់គ្រោងបញ្ជូនទាហានរហូតដល់១.២០០នាក់ដើម្បីជួយទ្រទ្រង់ដល់សម្ព័ន្ធភាពអន្តរជាតិក្នុងសកម្មភាពតស៊ូប្រឆាំងភេរវកម្ម
។ បេសកកម្មនេះជាការដាក់ពង្រាយទាហានអាល្លឺម៉ង់យ៉ាងច្រើននៅបរទេសនាបច្ចុប្បន្ន
៕ប្រភព Everyday
រុស្ស៊ីបាញ់គ្រាប់មីស៊ីលធុន CALIBRE លើបណ្តាគោលដៅនៅស៊ីរីចេញពីនាវាមុជទឹក
រដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ី
លោកស័រហ្គេយ ឆយហ្គូរ ប្រកាសនាថ្ងៃទី៨ ធ្នូ ថា
កងទ័ពរុស្ស៊ីបានវាយប្រហារលើបណ្តាគោលដៅនៅស៊ីរី ដោយគ្រាប់មីស៊ីលបណ្តែតជាលើកដំបូងបាញ់ចេញពីនាវាមុជទឹកមួយគ្រឿងនៅសមុទ្រមេឌីទែរ៉ាណេ
។លោកឆយហ្គូរ អះអាងថា
យើងបានប្រើប្រាស់បណ្តាមីស៊ីលបណ្តែត CALIBRE ចេញពីសមុទ្រមេឌីទែរ៉ាណេ
។ ការវាយប្រហារនេះលើទីតាំងរឹងមាំ២កន្លែងរបស់ពួកភេរវករនៅជិតទីក្រុងរ៉ាកា
រដ្ឋធានីក្រុមរដ្ឋអ៊ិស្លាមនៅស៊ីរី ។ រាល់គោលដៅត្រូវបានកម្ទេច ។
លោកគូសបញ្ជាក់ថា បណ្តាហេដ្ឋារចនាសម្ព័ន្ធប្រេងកាត ឃ្លាំងស្តុកគ្រាប់រំសេវ
និងកន្លែងផលិតគ្រាប់មីនរងការវាយប្រហារ ។ លោកធ្វើការកត់សម្គាល់ថា មីស៊ីលបណ្តែត
CALIBRE ជាថ្មីម្តងទៀតបង្ហាញពីប្រសិទ្ធភាពរបស់វាដែលបាញ់ពីចម្ងាយ
។
ជាមួយនឹងការបាញ់មីស៊ីលចេញពីនាវាមុជទឹកនេះ
ក្រុងម៉ូស្គូបានពង្រឹងសមត្ថភាពយោធាក្នុងសង្គ្រាមនៅស៊ីរី ។
ក្នុងការវាយប្រហារលើកមុនៗ មីស៊ីលបណ្តែតធុនដូចគ្នានេះត្រូវបានបាញ់តម្រង់លើបណ្តាគោលដៅនៅស៊ីរីចេញពីបណ្តានាវាចម្បាំងនៅសមុទ្រកាស្ពីយែន
។ប្រធានាធិបតីរុស្ស៊ី
លោកវ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃទី៨ ធ្នូ លើកឡើងថា បណ្តាមីស៊ីលបណ្តែត CALIBRE អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ
ដោយលោកសង្ឃឹមថា
ការប្រើប្រាស់កម្លាំងនុយក្លេអ៊ែរដាច់ខាតនឹងពុំចាំបាច់ឡើយក្នុងសង្គ្រាមប្រឆាំងភេរវកម្ម
។លោកឆយហ្គូរ ថ្លែងទៀតថា
សហរដ្ឋអាមេរិកដែលធ្វើយុទ្ធនាការទម្លាក់គ្រាប់បែកនៅស៊ីរីដែរ
ព្រមទាំងអីុស្រាអែលត្រូវបានប្រាប់ឱ្យដឹងមុនពីការវាយប្រហារទាំងនេះរបស់រុស្ស៊ីចេញពីនាវាមុជទឹកមួយគ្រឿង
។នៅក្រុងវ៉ាស៊ីនតោន
អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោក PETER COOK អះអាងថា
រុស្ស៊ីបានប្រាប់យើងឱ្យដឹងមុនពីការបាញ់មីស៊ីលទាំងនេះ
ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងមួយសំដៅបង្ការបណ្តាឧប្បត្តិហេតុតាមអាកាសនៅស៊ីរី
។ យើងសរសេើរចំពោះវិធានការប្រុងប្រយ័ត្នបន្ថែមរបស់រុស្ស៊ី ។ចំណែកអ្នកទទួលខុសត្រូវខាងការពារអាេមរិកមួយរូបអះអាងថា
រុស្ស៊ីក៏បាញ់នាថ្ងៃទី៨ ធ្នូ នោះនូវបណ្តាមីស៊ីលចេញពីនាវាចម្បាំងទាំងឡាយនៅសមុទ្រកាស្ពីយែនផងដែរ
។ បណ្តាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ
ធ្វើសកម្មភាពឆ្ងាយហោះចេញពីមូលដ្ឋានអាកាសចរណ៍ MOZDOK នៅអូសេទីខាងជើង
ក៏ត្រូវបានរុស្ស៊ីប្រើវាយប្រហារដែរ ។
រដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ីអះអាងថា
បណ្តាយន្តហោះរុស្ស៊ីបានចេញវាយប្រហារ៦០០លើក
ហើយកម្ទេចគោលដៅ៣០០រយៈពេល៣ថ្ងៃចុងក្រោយនេះ ៕ប្រភព Everyday
តើក្រុមរដ្ឋអ៊ិស្លាមបានគ្រឿងសព្វាវុធទំនើបដ៏សម្បូរបែបមកពីណា?
អង្គការលើកលែងទោសអន្តរជាតិ AMNESTY INTERNATIONAL ទើបចេញផ្សាយនាពេលថ្មីៗនេះនូវរបាយការណ៍មួយដែលអះអាងថា
ក្រុមរដ្ឋអ៊ិស្លាមមានគ្រឿងសព្វាវុធទំនើបដ៏សម្បូរបែបដូចជារថក្រោះ
រថពាសដែក មីស៊ីល កាំភ្លើងវាយលុកជាដើម ដែលផ្ទេរពីអ៊ីរ៉ាក់ទៅកាន់ស៊ីរី
។
តើអាវុធទាំងនេះក្រុមរដ្ឋអ៊ិស្លាមបានពីណាមកខ្លះ? ប្រាកដណាស់
គ្រឿងសព្វាវុធទាំងនេះមួយផ្នែកធំបានមកពីពួកលោកខាងលិច ។
អាវុធទាំងនោះដណ្តើមយកបានជាពិសេសក្នុងឱកាសនៃការវាយរុលទៅមុខយ៉ាងលឿនរបស់ក្រុមរដ្ឋអ៊ិស្លាមលើដែនដីអ៊ីរ៉ាក់
និងដែនដីស៊ីរី ។តាម FRANCE-3 លោក AYMERIC ELLUIN អ្នកទទួលខុសត្រូវខាងផ្នែកអាវុធរបស់
AMNISTY
INTERNATIONAL អះអាងថា
ក្រុមរដ្ឋអ៊ិស្លាមច្បាស់ណាស់នាពេលនេះមានគ្រឿងសព្វាវុធស្មើនឹងគ្រឿងសព្វាវុធដែលកងទ័ពប្រទេសទំនើប
មួយនៅអឺរ៉ុបមាន ។
អាវុធទាំងនេះប្រមូលបានបន្ទាប់ពីតំបន់នោះក្លាយជាតំបន់មានអាវុធយ៉ាងសម្បូរបែបរយៈពេលជាច្រើនទសវត្ស
។
យោងតាមរបាយការណ៍នេះ អាវុធ
និងគ្រាប់រំសេវយ៉ាងច្រើនដែលក្រុមរដ្ឋអ៊ិស្លាមប្រើបានមកជាពិសេសពីបណ្តាប្រទេសដែលបច្ចុប្បន្នកំពុងតែតស៊ូប្រឆាំងអង្គការភេរវកម្មនេះ
។ ក្រុមរដ្ឋអ៊ិស្លាមមានអាវុធជាច្រើនផលិតក្នុងប្រទេសលោកខាងលិច២៥ផ្សេងៗគ្នា
ក្នុងនោះរួមមានសហរដ្ឋអាមេរិក ឬពួកអឺរ៉ុប រួចក៏មានអាវុធពីចិនផងដែរ
។ ពេលនេះក្រុមរដ្ឋអ៊ិស្លាមមានគ្រឿងសព្វាវុធទំនើប
និងច្រើនគួរឱ្យភ្ញាក់ផ្អើលដូចជាកាំភ្លើងវាយលុកធុន M-16 មីស៊ីលប្រឆាំងរថយក្រោះ
មីស៊ីលដី-អាកាស កាំភ្លើងត្បាល់តូច-ធំ រថក្រោះ និងរថពាសដែក។ល។
អាវុធទាំងនេះបំពាក់ឱ្យពួកយុទ្ធជនក្រុមរដ្ឋអ៊ិស្លាមជាច្រើននាក់ ។
យោងតាមរបាយការណ៍នេះថា ក្នុងខែមិថុនា ឆ្នាំ២០១៤ តែមួយគត់
ក្រុមរដ្ឋអ៊ិស្លាមដណ្តើមយកបានអាវុធច្រើនសន្ធឹកសន្ធាប់ដែលអាចបំពាក់ឱ្យកងទ័ព៣កងពលធំ
ពោលសម្រាប់ទាហានរវាងពី៤០.០០០ទៅ៥០.០០០នាក់ ។
ក្នុងចំណោមអាវុធទាំងនេះក៏មានអាវុធផលិតនៅបារាំង និងអាល្លឺម៉ង់ផងដែរ
៕ប្រភព Everyday