ស្មាតហ្វូនស៊េរីថ្មីរបស់ LG V10 លក់ដាច់នៅអាមេរិក
ក្រុមហ៊ុន LG បានប្រកាសពីការលក់ជោគជ័យរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ V10 អស់ចំនួន៤៥០.០០០គ្រឿង ក្នុងរយៈពេល១ខែកន្លះ (៤៥ថ្ងៃ) អាមេរិកខាងជើង ។ នេះមានន័យថា ទូរស័ព្ទចំនួន១០.០០០គ្រឿងលក់អស់ជារៀងរាល់ថ្ងៃ ។ តាមរយៈការលក់ក្រុមហ៊ុន LG មានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលនេះ ។ក្រុមហ៊ុន LG បានគ្រប់គ្រងទីផ្សារទូរស័ព្ទអាមេរិកយ៉ាងសម្បើមដៃជាមួយនឹងអេក្រង់ទំហំ៥.៧អ៊ីញរបស់ V10 និងអេក្រង់ធំជាងនេះ ។ ចំណែកទីផ្សាររបស់ក្រុមហ៊ុនបានកើនឡើងពី២៦,៧ភាគរយដល់៣៥,៧ ភាគរយដោយសារតែការរចនា និងការបំពាក់បច្ចេកវិទ្យាទំនើបរបស់ V10 ។ ទន្ទឹមគ្នានេះដែរ ស្មាតហ្វូន V10 ត្រូវបានគេរាយការណ៍ថា មានការពេញនិយមខ្លាំងពីអតិថិជនអាមេរិកវ័យជំទង់ ហើយថែមទាំងបានកោតសរសើរពីផលិតកម្មរបស់វា និងសមត្ថភាពអស្ចារ្យផងដែរ ។V10 ត្រូវបានប្រកាសជាផ្លូវការកាលពីខែតុលាដែលមានអេក្រង់៥.៧អ៊ីញ ។ កញ្ចក់ប្រភេទ Corning Gorilla Glass ជំនាន់ទី៤ មានភាពរឹងមាំ ។ កាមេរ៉ាមុខ៥មេហ្គាភិចស៊ែល និងកាមេរ៉ាក្រោយ១៦មេហ្គាភិចស៊ែល ។ RAM 4 ជី ផ្ទុកក្នុងម៉ាស៊ីនចំនួន៦៤ជី។ វាបានដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android OS 5.1.1 (Lollipop) និងមានថាមពលថ្មប្រើប្រាស់ ៣០០០មីល្លីអំពែ ។ លើសពីនេះទៅទៀត វាបញ្ចូលថ្មបានលឿនក្នុងរយៈពេល៤០នាទីបាន ៥០ភាគរយ ។ ពណ៌សម្រាប់ជ្រើសរើសមានដូចជាពណ៌ខៀវ ស ខ្មៅ ៕ប្រភព Everyday
សម្តេចតេជោ ហ៊ុនសែន ប្រកាសឈប់យកលុយពីរថយន្តគ្រួសារតាមផ្លូវ វេងស្រេង!
យោងតាមផេកហ្វេសប៊ុករបស់ សម្តេច តេជោ ហ៊ុនសែន បានមានប្រសាសន៍ថា ៖ បងប្អូនដែលរស់នៅតាមបណ្តោយផ្លូវវែងស្រេងជាទីស្រឡាញ់!ខ្ញុំទើបបានដឹងរឿងដែលរថយន្តគ្រួសាររស់នៅតាមបណ្តោយផ្លូវវែងស្រេងត្រូវក្រុមហ៊ុនយកប្រាក់ ១១០០ រៀលក្នុងរថយន្ត១គ្រឿង ឬ ត្រូវបិទ sticker ក្នុងតម្លៃ១៣២០០០ រៀលក្នុងរថយន្ត១គ្រឿង នេះបើតាមការបញ្ជាក់របស់បងប្អូនដែលបានផ្ញើព័ត៌មានពិតមកកាន់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុគ (Facebook) របស់ខ្ញុំ។ ចំណែកអាជា្ញធរបញ្ជាក់ថា ៤០.០០០ រៀល១គ្រឿង។សំរាប់ខ្ញុំ ទោះតម្លៃមួយណាក៏ដោយបងប្អូនមិនត្រូវបង់ថ្លៃផ្លូវឬបង់ថ្លៃធ្វើ sticker នោះទេ។ ខ្ញុំបានបញ្ជារឱយអភិបាលក្រុងធ្វើ Sticker ជូនបងប្អូនដោយមិនចាំបាច់បង់ប្រាក់សំរាប់រថយន្តគ្រួសារដែលរស់នៅតាមបណ្តោយផ្លូវនិងស្ថិតក្នុងតំបន់ដែលក្រុមហ៊ុនធ្វើវិនិយោគ។ បងប្អូនត្រូវបំពេញកាត្វកិច្ចបង់ពន្ឋផ្លូវជូនរដ្ឋតាមការកំណត់នៃច្បាប់ តែមិនត្រូវបង់ថ្លៃផ្លូវមុខផ្ទះបងប្អូននោះទេ។សាលាក្រុងភ្នំពេញត្រូវចាត់កម្លាំងចុះធ្វើ Sticker ជូនបងប្អូនបន្ទាន់។ សុំអរគុណបងប្អូនដែលបានផ្តល់ពត៏មានពិតដល់ខ្ញុំ។ អរគុណចំពោះក្រុមហ៊ុនដែលបានឆ្លើយតបភ្លាមៗចំពោះការចាត់ការរបស់ខ្ញំ។ កោតសសើរឯកឧត្តមប៉ា សុជាតិវង្ស ដែលបានចាត់ការភ្លាមៗ ដើម្បីដោះស្រាយកង្វល់របស់ប្រជាជន។ សូមបញ្ជាក់ថា ខ្ញុំទទួលនឹងជួយ ដោះស្រាយរឿងពិតប្រាកដដែលជាទុក្ខកង្វល់របស់ប្រជាជន។ខ្ញុំ និងភរិយាសូមជូនពរបងប្អូនជនរួមជាតិក្នុងឱកាសចូលឆ្នាំថ្មី ២០១៦ ដែលនឹងមកដល់នាពេលខាងមុខនេះ សូមជួបប្រទះតែសេចក្តីសុខនិងសំណាងល្អគ្រប់គ្នា ៕—----------------------------------------------------------សំណូមពរប្រជាពលរដ្ឋ: (ខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវវេងស្រេង សុំសម្តេចជួយដោះស្រាយផង ក្រុមហ៊ុនសាងសង់ផ្លូវបានកំណត់យកថ្លៃឆ្លងកាត់សម្រាប់ឡានគ្រួសារតម្លៃ១១០០រៀល ដែលពីមុនមិនមានការយកទេ ។ ក្រុមហ៊ុនអោយធ្វើ sticker បិទដើម្បីចេញចូលមិនបាច់បង់ប្រាក់ ប៉ុន្តែតម្លៃនោះគឺ១៣២០០០រៀលក្នុងមួយឆ្នាំគឺថ្លៃជាងបង់ពន្ធផ្លូវទៅទៀត។ សូមសម្តេចជួយដោះស្រាយផង។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត។)
ទីក្រុងធំនានានៅតំបន់អឺរ៉ុបរងការព្រមានអំពីការវាយប្រហារភេរវកម្ម!
បើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ដោយប៉ូលីសនៅទីក្រុងវីយែន ប្រទេសអូទ្រីសបានព្រមានទីក្រុងធំៗនៅតំបន់អ៊ឺរ៉ុបពីការវាយប្រហារភេវរកម្មដែលនឹងកើតមានឡើង។ ការវាយប្រហារអាចមានទ្រង់ទ្រាយជាលក្ខណៈដោយកាំភ្លើងស្វ័យប្រវត្តិ និងការបំផ្ទុះគ្រាប់បែកដែលអាចកើតឡើងនៅប៉ុន្មានថ្ងៃទៀតហើយជាពិសេសគឺថ្ងៃបុណ្យចូលឆ្នាំសកលតែម្តង ដោយពួកគេមិនបានបញ្ចាក់ឈ្មោះច្បាស់ថាជាទីក្រុងមួយណាអាចជាគោលដៅនោះទេ។ ប៉ូលិសឈរយាមនៅស្ថានីយួរថភ្លើងក្នុងការឆ្លើយតបទៅនឹងការព្រមាននឹងការគំរាមកំហែងភេរវកម្មពីក្រុងវីយែន ប៉ូលីសដទៃទៀតនៅក្នុងតំបន់អឺរ៉ុបបានបង្កើនសន្តិសុខដោយបង្កើនការឃ្លាំមើល និងមានប៉ូលីសសង្កេតការនៅកន្លែងសាធារណៈជាពិសេសនៅក្នុងតំបន់សំខាន់មួយចំនួនដែលមានការចរាចរណ៍ច្រើន ដោយរឹតបន្តឹងការឆែកពិនិត្យទៅលើវ៉ាលីនិងប្រអប់ទទេ។ កំលាំងសន្តិសុខបានរឹតបន្តឹងនៅព្រលានយន្តហោះប្រភព CNN ប្រែសំរួលដោយ សិទ្ធា
រកឃើញរថយន្តដឹកប្រេងជាង១ម៉ឺនគ្រឿង សង្ស័យបម្រើប្រយោជន៍ឲ្យក្រុម ISIS នៅព្រំប្រទល់អ៊ីរ៉ាក់-ទួគី (មានវីដេអូ)
មន្ត្រីចារកម្មរបស់រុស្ស៊ី បានបង្ហាញរូបថតពីលើអាកាសអំពីការរកឃើញរថយន្តដឹកប្រេង និងរថយន្តដឹកទំនិញចំនួន១១.៧៧៥គ្រឿង នៅជិតទីក្រុង Zakho ក្នុងប្រទេសអ៊ីរ៉ាក់ ជាប់ព្រំដែនប្រទេសទួគី ដែលគេសង្ស័យថា ជាមធ្យោបាយបម្រើផលប្រយោជន៍ក្នុងការដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញរបស់ក្រុមឧទ្ទាម ISIS ។លោកឧត្តមសេនីយ៍ទោ Sergey Rudskoy បាននិយាយឲ្យដឹងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញថា រាល់ប្រេងឥន្ធនៈចេញពីអ៊ីរ៉ាក់ និងស៊ីរី គឺត្រូវដឹកជញ្ជូនឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យនៅ Zakho ។អ្នកជំនាញបានលើកឡើងថា នេះទំនងជាច្រកដឹកជញ្ជូនប្រេងថ្មីដ៏សំខាន់ដែលក្រុមឧទ្ទាម ISIS ប្រើប្រាស់បន្ទាប់ពីកងកម្លាំងទាហានរុស្ស៊ីបំផ្លាញរថយន្តដឹកប្រេងរបស់ក្រុម ISIS ប្រមាណ២.០០០គ្រឿង និងកាលពីសប្តាហ៍កន្លងទៅ រថយន្តដឹកប្រេងចំនួន១៧គ្រឿង និងរោងចក្រចំរាញ់ប្រេងឆៅមួយចំនួនរបស់ក្រុម ISIS ត្រូវបានទាហានរុស្ស៊ីបំផ្លាញរួចមក ពីព្រោះការសិក្សាបានបង្ហាញថា បរិមាណប្រេងដឹកជញ្ជូនទៅកាន់តំបន់ប៉ែកខាងជើង និងខាងលិចស៊ីរី ថមថយចុះ បែរជាសកម្មភាពដឹកជញ្ជូនប្រេងនៅតំបន់ខាងលើនេះ កើនឡើងទៅវិញ ៕ប្រភព DTN7
ស្រ្តីម្នាក់ចូលអុកឡុកបន្ទប់សមត្ថកិច្ចនឹងប្រើពាក្យមើលងាយសមត្ថកិច្ច
រាជធានីភ្នំពេញ៖វីដេអូឃ្លីបមួយដែលមានរយ:ពេល២នាទី៥១វិនាទី ត្រូវបានគេចាយចាយនឹងបង្ហោះតៗគ្នាតាមបណ្តាញសង្គម Facebook ដែលបានផ្តិតនូវរូបភាពរបស់ស្រ្តីម្នាក់ ដែលបានចូលមក បន្ទប់ផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ស្រែកឡូឡារ នឹងប្រើពាក្យសម្តីមិនសមរម្យ មើលងាយសមត្ថកិច្ច ខណ:ដែលសមត្ថកិច្ច កំពុងតែធ្វើការ ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀនជាច្រើនកញ្ចប់ផងដែរ។សូមបញ្ជាក់ថាកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះ១ សមត្ថកិច្ចខណ្ឌឬស្សីកែវបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះសេត ខួច ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅ ភូមិឃ ក្រុម១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ក្នុងនោះសមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន០៧កញ្ចប់(៤កញ្ចប់ធំ+៣កញ្ចប់តូច)ជញ្ជីងថ្លឹងគ្រឿងញៀនមួយនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ស្រាប់តែវេលាម៉ោង៦និង៣០នាទីល្ងាច នៅពេលដែលសមត្ថកិច្ចកំពុងកសាងសំណុំរឿង ស្ត្រីរូបនេះ បានសំរុកចូលមកបន្ទប់ព្រហ្មទណ្ឌដោយមានម្តាយម្នាក់មកជាមួយផងដែរ បានប្រើពាក្យអសុរសជាច្រើនព្រមទាំងប្រើហិង្សាទៅលើសំភារៈក្នុងបន្ទប់ធ្វើការរបស់រដ្ឋទៀតផងខណ:ដែលក្រុមសមត្ថកិច្ចបានរារាំងគាត់មិនអោយចូលព្រោះផុតម៉ោងចូលសួរសុខទុក្ខជនសង្ស័យ។បើតាមការអះអាងរបស់សមត្ថកិច្ចខណ្ឌឬស្សីកែវបានឲ្យដឹងថា ស្ត្រីដែលបានចូលមកស្រែក នឹងមើលងាយសមត្ថកិច្ចបែបនេះ ត្រូវជាបងស្រីបង្កើតរបស់ឈ្មោះសេត ខួច ជាជនសង្ស័យខាងលើនេះ ។លោកម៉ៅ ចាន់ថន នាយរងផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថាដោយសមត្ថកិច្ចបានយល់ពីអារម្មណ៏របស់ស្ត្រីរូបនេះទោះយ៉ាងនេះក្តីសមត្ថកិច្ចក៏មិនបានប្រកាន់ខឹងចំពោះទង្វើរបស់បងស្រីរូបនោះដែរ ព្រោះតែការខឹងនេះអាចមកពី មានសមាជិកក្នុងគ្រួសាររបស់គាត់នឹងត្រូវជាប់ពន្ធនាគារដោយសារការអនុវត្តន៍ភារកិច្ចរបស់នគរបាលខណ្ឌឬស្សីកែវនោះឯង។តែរូបលោកបានឲ្យដឹងថា ដោយឡែកស្រ្តីរូបនេះបានចោទប្រកាន់រូបលោក នឹងសរសេរពាក្យចោទថា “ខ្ញុំបាទធ្វើប៉ូលីស អោយកូនចៅអាលីមភ្នែក3 លក់ម៉ាសេរីនៅដើមត្នោត km9ត្រង់ចំណុចនេះលោកសូមអោយបងស្រីពិចារណា នឹងបងប្អូនជួយគិតថា” អាលីមភ្នែក3 គឺជាមុខសញ្ញាប្លន់ កាច់ ករ ម៉ូតូ នឹងពាក់ព័ន្ធគ្រឿងញៀន បើសិនវាជាកូនចៅខ្ញុំ ចឹងមានតែខ្ញុំ គឺជាមេក្លោងក្រុមចោរប្លន់ប្រដាប់អាវុធពាក្យនេះវាធ្ងន់ធ្ងរពេកណាស់ចំពោះការចោទប្រកាន់ដែលលោកមិនអាចនៅស្ងៀមបានហើយលោកសូមបញ្ជាក់ថា អាលីមភ្នែក3នេះ ក្រុមរបស់លោកក៏តាមប្រមាញ់វាដូចគ្នា តែវាជាមួយបក្សពួកមិនបានធ្វើសកម្មភាពក្នុងភូមិសាស្រ្តខណ្ឌឬស្សីកែវឡើយ គឺវាធ្វើនៅខណ្ឌផ្សេង មិនអាចរកបទល្មើសរបស់វាដើម្បីបង្ក្រាប ហើយថ្មីៗនេះអាលីមភ្នែក3ព្រមទាំងបក្សពួកត្រូវបានកម្លាំងរាជអាវុធហត្ថក្រុងបង្ក្រាប នឹងបាញ់ស្លាប់បាត់ទៅហើយនៅខណ្ឌព្រែកភ្នៅ។លោកនៅតែបន្តពាក្យដោយក្តីគោរពថាលោកសំណូមពរអោយបងស្រីខាងលើកុំប្រឌិតព័ត៌មានមិនពិតធ្វើអោយប៉ះពាល់ដល់តម្លៃភាពរបស់នគរបាលជាតិទៀតអី“បើខឹងគោសូមកុំវៃរទេះ”។បើមិនដូចនេះទេរូបលោកនឹងដាក់ពាក្យបណ្តឹងចាត់ការទៅតាមផ្លូវច្បាប់ប្រសិនបើស្រ្តីរូបនេះនៅតែមិនដឹងពីកំហុសដែលខ្លួនកំពុងតែធ្វើអ្វីនោះទេ។សូមបញ្ជាក់ថា លោកម៉ៅ ចាន់ថន នាយរងផ្នែកព្រហ្មទណ្ឌក្នុងរយ:ពេលកន្លងទៅថ្មីៗនេះបានដឹកនាំក្រុមការងារចុះបង្ក្រាបបានជាច្រើនករណីធំៗដែលក្នុងនោះរួមទាំងបានឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាគ្រឿងញៀនដ៏សកម្មជាប្អូនប្រុសរបស់ស្រ្តីខាងលើនេះផងដែរ៕ប្រភពពីផេក TVFB
មេដឹកនាំឧទ្ទាមស៊ីរីកំពូលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារពីលើអាកាសនៅក្បែរទីក្រុងដាម៉ាស
អ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបាននិយាយថាប្រមុខនៃក្រុមឧទ្ទាមមួយដែលមានឥទ្ធិពលបំផុតរបស់ប្រទេសស៊ីរី Jaish al-Islam និងមេបញ្ជាការច្រើននាក់ទៀតរបស់ពួកគេ ត្រូវបានគេសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយនៅថ្ងៃសុក្រនេះនៅជាយក្រុងដាម៉ាស។ ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសុក្រអគ្គបញ្ជាការទូទៅស៊ីរីបាននិយាយថាកងកម្លាំងអាកាសរបស់ស៊ីរីបានធ្វើប្រតិបត្ដិការពិសេសក្នុងហ្គូតាភាគខាងកើតដែលជាលទ្ធផលបានសំលាប់លោក Zahran Alloush អាយុ 44 ឆ្នាំជាមេដឹកនាំរបស់ក្រុមឧទ្ទាមរួមនិងមេដឹកនាំធំច្រើននាក់ផ្សេងទៀតនេះបើយោងតាមទីភ្នាក់ងារស៊ីរីអារ៉ាប់។ សេចក្តីថ្លែងការណ៍នេះបានអះអាងថាក្រុមរបស់ Alloush ជាអ្នកទទួលខុសត្រូវចំពោះការបាញ់គ្រាប់ផ្លោងគ្រាប់រ៉ុក្កែតនៅជនស៊ីវិលនៅក្រុងដាម៉ាស់និងតំបន់ជាយក្រុង។ តំបន់ជាយក្រុងនៅភាគខាងកើតនៃទីក្រុងដាម៉ាសដែលស្ថិតក្រោមការដឹកនាំរបស់ពួកឧទ្ទាមត្រូវបានស្ថិតនៅក្រោមការបាញ់ផ្លោងធ្ងន់ធ្ងរដោយយោធាស៊ីរីសម្រាប់រយៈពេលបួនឆ្នាំចុងក្រោយនេះ។ប្រភព buzzfeedប្រែសំរួលដោយ សិទ្ធា
តោះមើលរូបរាង Concept iPhone 7 Edge បន្តិច!
Apple មានគំរោងបញ្ចេញ iPhone សេរីថ្មីនៅឆ្នាំក្រោយនេះតែគ្រប់គ្នាមិនទាន់ដឹងថារូបរាងរបស់វាយ៉ាងដូចម្តេចនោះទេ ដូចនេះហើយបានជាអ្នកច្នៃម៉ូដទូរស័ព្ទផ្សេងៗបង្កើតរូបរាង Concept របស់ iPhone សេរីថ្មីឡើង។ ខាងក្រោមនេះគឺជារូប Concept iPhone 7 Edge ៖ វីឌីអូខាងក្រោម ៖ ប្រភព BGRប្រែសំរួលដោយ សិទ្ធា
ក្រុមហ៊ុន SAMSUNG ELECTRONICS នឹងចាប់ផ្តើមផលិតបន្ទះឈីបសម្រាប់ AMD ក្នុងឆ្នាំ ២០១៦
បើតាមកាសែត Electronic Times របស់ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍
ដោយលើកឡើងដោយប្រភពមិនបានបញ្ចេញឈ្មោះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung
Electronics Co Ltd នឹងចាប់ផលិតបន្ទះឈីបសម្រាប់ក្រុមហ៊ុន Advanced
Micro Devices (AMD) Inc នៅឆ្នាំក្រោយ។
ក្នុងឯកសារបានថ្លែងថា
អាជីវកម្មរោងចក្រស្លលោហធាតុរបស់ក្រុមហ៊ុន Samsung និង Globalfoundries នឹងចាប់ផ្តើមផលិតឈីបសម្រាប់ដំណើរការឧបករណ៍
ក៏ដូចជាបន្ទះឈីបក្រាហ្វិកសម្រាប់ AMD ក្នុងឆ្នាំក្រោយដោយប្រើប្រាស់បច្ចេកវិទ្យាកម្រិត
១៤ ណាណូម៉ែត្រ(nanometre) របស់ខ្លួន។
ក្រុមហ៊ុន
Samsung បានខិតខំក្នុងការបង្កើនអតិថិជនខាងក្រៅ
នៅពាក់កណ្តាញឆមាស សម្រាប់សមាសភាគក្នុងមុខជំនួញរបស់ខ្លួន
ខណៈដែលខ្លួនកំពុងស្វែងរកការទូទាត់ប្រាក់ចំណូល ដែលមានការធ្លាក់ចុះ
សម្រាប់ផ្នែកស្មាតហ្វូនរបស់ខ្លួន។
ក្រុមហ៊ុន
Samsung មិនបានធ្វើការឆ្លើយតបភ្លាមៗនោះទេ
ខណៈដែល AMD មិនអាចចូលទៅធ្វើការឆ្លើយតបភ្លាមៗបាន៕ប្រភព kpt
កម្មវិធីទូរស័ព្ទទាំាង៥អាចជួយអោយលោកអ្នកថតរូបដូចអ្នកជំនាញចឹង!
អ្នកកំពុងតែគិតថាធ្វើម៉េចបានថតរូបបានស្អាតដូចគេដ៏ទៃទៀតទោះបីជាប្រើទូរស័ព្ទដូចគ្នាក៏ដោយ។
កុំបារម្ភលោកអ្នកអាចថតនិងកែរូបភាពបានស្អាតដូចអ្នកជំនាញចឹងដោយយើងខ្ញុំសូមនែនាំលោកអ្នកប្រើប្រាស់កម្មវិធីជំនាញក្នុងការថតរូបភាពទាំងប្រាំដូចខាងក្រោមនេះ
៖១. Camera+ តំលៃ $3.99 ២ Slow Shutter តំលៃ $0.99 មានតែនៅលើ App Store ៣ Camera FV-5 (Free)៤ FaceTune តំលៃ $3.99 ៥ Snapseed (Free)ប្រភព The Sun ប្រែសំរួលដោយ Justin