trollkhmer news

សង្គមនិងជីវិត

ស្ត្រីម្នាក់ឆបោកប្រាក់តាម Wing ត្រូវប៉ូលិសចាប់ខ្លួន

ថ្ងៃទី ០២ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ១៣:៤១

ភ្នំពេញ : ស្រ្តីជាជនសង្ស័យ ជំនាញឆបោកតាមវីងម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ស្គាល់មុខ ចាប់ឃាត់ខ្លួនបាន ប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពី បន្លំលួចយកលេខកូដ បើកលុងវីង បានសម្រេច២ដងកន្លងមក លើកទី៣ មកសារជាថ្មី ស្គាល់មុខ ចាប់ឃាត់តែម្តង កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតនៅ ផ្ទះវីងដូរលុយមួយកន្លែង ខាងក្រោយផ្សារសុិនជូរី ភូមិប៉ប៉្រកត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ជនសង្ស័យឈ្មោះ នួន ស្រីណេត ភេទស្រី អាយុ២២ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។មុនពេលឃាត់ខ្លួនជនសង្ស័យ ខាងលើ បាន កន្លងមក ស្រ្តីខាងលើជាមុខសញ្ញា ដែលគេតាមដាន បន្ទាប់ពី ជាប់រូប ភាពម៧ខមាត់ នៅក្នុងកាម៉េរ៉ាសុវត្តិភាព ផ្ទះវីងដូរលុយខាងលើ ចំនួន២ដងមកហើយ លើកទី១បន្លំលួចលេខកូដ បើកលុយ បាន១០០០ដុល្លា ហើយគេចខ្លួនបាត់ លើកទី២ បន្លំលេខកូដម្តងទៀត បើកលុយបាន៤០០ដុល្លា លុះមកដល់រសៀលថ្ងៃទី០២ ខែកុម្ភ:នេះ ឃើញមកមកជាលើកទី៣ រូបគេមកលើកនេះ ធ្វើជាលេស រកដាក់លុយផងនិងដកលុយផង ម្ចាស់ភ្លេចខ្លួន ជនសង្ស័យលូកដៃបង្ហើបមើលឯកសារ គេ ត្រូវបានម្ចាស់ឃើញទាន់ ហើយមុខមាត់ភិនភាគ កន្លងមក ដូចនឹងទៀត ចាប់ឃាត់ខ្លួន ប្តឹងបូ៉លីសតែម្តង ។ក្រោយពីឃាត់ខ្លួនបានស្រ្តីជាជនសង្ស័យខាងលើ ត្រូវបានបូ៉លីស នាំខ្លួនទៅបុ៉ស្តិ៍កាកាប ដើម្បីសាកសួរ ចាត់ការទៅតាមនិតិវិធី ។ប្រភពពីTVFB

ក្រុមហ៊ុន Cannon បានប្រកាសជាផ្លូវការថានឹងចេញកំពូលកាមេរ៉ា 1D X Mark II

ថ្ងៃទី ០២ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០៨:១០

ក្រោយពីក្រុមហ៊ុន Nikon បានប្រកាសចេញកាមេរ៉ាដែលជា Flag Ship រយៈពេល 4 ឆ្នាំជាកាមេរ៉ាប្រភេទជំនាញរបស់ខ្លួននៅព្រឹត្តិការណ៍ពិព័ណបច្ចេកវិទ្យា CES 2016 កាលពីថ្មីៗនេះរួចមក ក្រុមហ៊ុន Cannon ក៏បានប្រកាសចេញចេញនូវកាមេរ៉ាប្រភេទជំនាញផងដែរ។ការមេរ៉ា EOS 1D X Mark II នេះគឺនឹងប្រជែងទៅនឹង D5 របស់ Nikon ហើយគោលដៅតម្រង់សម្រាប់អ្នកជំនាញថតរូបខាងកីឡានិងអ្នកថតរូបផ្សេងទៀតដែលចូលចិត្តថតរូបក្នុងស្ថានភាពលឿនៗ។Cannon EOS-1D X Mark II ជាប្រភេទកាមេរ៉ា DSLR ហើយបើនិយាយពីលក្ខណៈសម្បត្តិរបស់វាវិញ វាមានកាមេរ៉ាទំហំ 20.2 មេហ្កាភិចសែលប្រើប្រាស់សែនស័រប្រភេទ CMOS ដែលភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Dual Pixel AF។បើនិយាយពី ISO វិញអាចកែសម្រួលបានចាប់ពី 100 ដល់ 51200 ហើយអាចថតវីដេអូ 4K បានក្នុងកម្រិតរូបភាព 4096 x 2160 ភិចសែលដែលអាចថតបានដល់ 60 frames ក្នុងមួយវិនាទី។ហើយក៏មានមកជាមួយនៅអេក្រង់ LCD ទំហំ 3.2 អ៊ីញនៅខាងក្រោយថ្មីដែលអាចប្រើសម្រាប់ Touched បានហើយមុខងារ Sharpen របស់វាមានដល់ 1.62 ចំណុចជាមួយនិងប្រព័ន្ធ Autofocus ថ្មីហើយនិងធ្វើឡើងជាមួយនូវ GPS ផងដែរ។ចំពោះការរចនារូបរាងកាមេរ៉ានេះគឺសឹងតែដូចទៅនឹងកាមេរ៉ា 1D X កាលពីឆ្នាំ 2012 ទាំងអស់ទៅហើយ។ Cannon EOS-1D X Mark II នេះនឹងចេញជាផ្លូវការក្នុងខែមេសាខាងមុខដែលលក់ក្នុងតម្លៃ 5,999 ដុល្លារមានតែខ្លួនកាមេរ៉ាប៉ុណ្ណោះ ខណៈពេលនៅប្រទេសកម្ពុជាយើងវិញយើងមិនទាន់ច្បាស់នៅឡើយទេដែឡថាវាអាចនឹងមានតម្លៃប្រហាក់ប្រហេែលនោះ។ប្រភព: The Verge, DPអត្ថបទដោយ: William

អាត្រាលក់ iPhone របស់ក្រុមហ៊ុន Apple កើនឡើង២០%នៅឆ្នាំ២០១៥

ថ្ងៃទី ០២ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០៤:២៨

ក្រុមហ៊ុន Apple បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសចុងក្រោយរបស់ពួកគេ ដោយក្រុមហ៊ុននេះថាការលក់ប្រាក់ចំនូលនៃការលក់ទូរស័ព្ទ iPhone បានកើនឡើងតែ 0,4 ភាគរយនៅក្នុងត្រីមាសនេះប៉ុណ្ណោះ។ ខណៈដែលប្រាក់ចំណូលទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple បានកើនឡើងតែ 0,4 ភាគរយនៅក្នុងត្រីមាសចុងក្រោយរបស់ពួកគេ ប៉ុន្តែ Apple បានគ្រប់គ្រងនិងបង្កើនការលក់ស្មាតហ្វូនរបស់ខ្លួនបានចំនួន 20 ភាគរយនៅក្នុងឆ្នាំ 2015 ខណៈដែលក្រុមហ៊ុនផ្សេងទៀតបានមើលឃើញការលក់ធ្លាក់ចុះរបស់ខ្លួន។ក្រុមហ៊ុន Microsoft បានប្រកាសលទ្ធផលហិរញ្ញវត្ថុរបស់ពួកគេនៃការលក់ស្មាតហ្វូនថ្មីរបស់ពួកគេបានធ្លាក់ចុះ 57 ភាគរយដែលជាចំនួនយ៉ាងច្រើនក្នុងឆ្នាំ 2015 ធ្លាក់មកនៅត្រឹមតែ 4,5 លានគ្រឿង រីឯក្រុមហ៊ុន Samsung មានការកើនឡើងតិចតួចត្រឹមតែ 1 ភាគរយនៅក្នុងឆ្នាំ 2015 ។ យោងតាមរបាយការណ៍ថ្មីមួយស្រាវជ្រាវដោយ juniper ត្រូវបានគេមើលឃើញការធ្លាក់ចុះនៃការលក់ស្មាតហ្វូននៅជុំវិញពិភពលោក នៅត្រីមាសទី៤ឆ្នាំ 2015 គឺជាក់ស្តែងនៅក្នុងការលក់មានកំណើនទាបបំផុតគិតចាប់តាំងពីឆ្នាំ 2008 នៃការលក់ស្មាតហ្វូន។ប្រភពពី Geeky-Gadgetប្រែសំរួលដោយ សិទ្ធា

ជនតាលីបង់ម្នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាតទៅលើមូលដ្ឋានប៉ូលិសក្រុងកាប៊ុល ប្រទេសអាហ្គានីស្ថាន

ថ្ងៃទី ០២ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០៣:០១

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតតាលីបង់បានបំផ្ទុះខ្លួនឯងបន្ទាប់ពីចូលរួមក្នុងជួរមួយដើម្បីចូលទៅក្នុងការិយាល័យប៉ូលីសមួយនៅក្នុងក្រុងកាប៊ុលបានសម្លាប់មនុស្ស 20 នាក់និងរងរបួសយ៉ាងហោចណាស់ 29នាក់ នៅក្នុងការវាយប្រហារអាក្រក់បំផុតក្នុងឆ្នាំនេះ។ លោក Najib អ្នកនាំពាក្យក្រសួងមហាផ្ទៃម្នាក់បានប្រាប់ AFP ថាមាន«គ្រាប់បែកក្នុងរថយន្តមួយបានបំផ្ទុះធ្វើអត្តឃាតក្នុងមូលដ្ឋានប៉ូលីសមួយនៅទីក្រុងកាប៊ុលបន្ទាប់ពីបានរុលចូលក្នុងជួរ»។ អ្នកថតរូបសារពត៌មាន AFP បានឱ្យដឹងថាលោកបានឃើញសាកសពយ៉ាងតិច 10 នៅជុំវិញកន្លែងបំផ្ទុះនោះ។ រថយន្តសង្គ្រោះបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុដែលត្រូវបានព័ទ្ធជុំវិញដោយអាជ្ញាធរ។ រ៉យទ័របានរាយការណ៍ថាក្រោយមកក្រសួងមហាផ្ទៃបានប្រកាសឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការវាយប្រហារនេះបានឆក់យកជីវិតមនុស្ស 20 នាក់និងរងរបួសជិត 30 នាក់ផ្សេងទៀត។ការវាយប្រហារនេះកើតឡើងមុនពេលការជួបប្រជុំលើកទីបីនៃប្រទេស "កិច្ចចរចា" ដែលកំពុងព្យាយាមសម្រាប់ការពិភាក្សាដោយផ្ទាល់រវាងក្រុងកាប៊ុលនិងពួកតាលីបង់។ប្រភពពី theguardianប្រែសំរួលដោយ សិទ្ធា

ឆេះរោងចក្រនៅរុស៊ីធ្វើឱ្យមនុស្ស១២នាក់បានស្លាប់

ថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ១៧:១៤

អគារទំហំ៣០០មែត្រការ៉េនៅប្រទេសរុស៊ី ត្រូវបានអគ្គិភ័យឆាបឆេះជាង៥ម៉ោង ហើយបានបណ្តាលឱ្យមនុស្ស១២នាក់ ក្នុងនោះមានក្មេង៣នាក់ផងដែរ ស្លាប់នៅ ក្នុងនោះ។សារព័ត៌មានBBC បានឱ្យដឹងកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ថា អគារនោះជារោងចក្រវាយនភ័ណ្ឌ ស្ថិតនៅភាគខាងកើតទីក្រុងMoscow។ ហើយក្នុងចំណោមក្មេងបីនាក់ដែលបានស្លាប់នោះ ក្នុងនោះមានម្នាក់គឺជាទារក។ភាគច្រើននៃអ្នកស្លាប់ និងអ្នកធ្វើការនៅក្នុងនោះគឺជាជនចំណាកស្រុក ពីតំបន់ អាស៊ីមជ្ឈឹមបូព៌ា៕

សូមខាងសណ្តាប់ធ្នាប់ជួយមើលផង " ក្មេងអនាថាមួយចំនួនតាមភ្លើងស្តុបយកដែកឆ្កូតឡានប្រជាពលរដ្ឋ "

ថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ១៥:២៦

បើយើងជិះតាមផ្លុវនៅក្នុងរាជធានីភ្នំពេញជាពិសេសតាមភ្លើងស្តុបមួយចំនួនយើងសង្កេតឃើញថាមានក្មេងប្រហែល៤ ៥ នាក់ បាននាំគ្នាឈរសុំលុយពីអ្នកដំណើរតាមភ្លើងស្តុបនៅពេលដែលភ្លើងស្តុបពណ៌ក្រហមបានឈប់អោយអ្នកដំណើររងចាំ ខណៈនោះដែរក្មេងៗបាននាំគ្នាទៅសុំលុយពីប្រជាពលរដ្ឋមិនថាអ្នកនៅក្នុងឡានក្តីឬម៉ូតូក្តី។ ចំពោះឥលូវនេះវិញគេសង្កេតឃើញមានក្មេងមួយចំនួនតូចខឹងអ្នកដំណើរចំពោះការសុំលុយមិនបាន ហើយក៏យកដែកមកឆ្កូតឡានអ្នកដំណើរនេះបើយោងតាមប្រភពពីអ្នកលេងហ្វេសប៊ុកម្នាក់ដែលមានអាខោនឈ្មោះ Sem Choeurn បានរៀបរាប់នៅលើគណនីផ្ទាល់ខ្លួនរបស់គាត់ថាដែលបានជួបហេតុការដោយផ្ទាល់ ៖ សូមមន្ត្រីសណ្តាប់ធ្នាប់គ្រប់ជាន់ថ្នាក់មេត្តាបើកភ្នែកមើលក្មេងអនាតាមភ្លើងស្តុបផង ដែលតែងតែយកអំបោសបោសឡានតាមស្តុបហើយសុំលុយគេ។ ជាពិសេសក្មេងអនាថានៅភ្លើងស្តុបកាណាឌីយ៉ា បានសុំលុយពីបងស្រីខ្ញុំនៅក្នុងឡានពេលដែលកំពុងជាប់ស្តុប។ពេលនោះបងស្រីខ្ញុំគ្មានលុយរាយ អោយនោះទេ!! បានមួយសន្ទុះក៏ភ្លើងស្តុបខៀវទៅមុខ ក្មេងស្រីសុំទានស្រីនោះបានព្យាយាមតោងកញ្ចក់ឡានសឹងនិងបាក់ ដោយបងខ្ញុំមិនហ៊ានបើកលឿនទេ ហើយនិយាយថាបងអត់មានលុយរាយទេ ស្រាប់តែស្តុបក្រហមមិនអាចទៅមុខទៀត ក៏ឈប់ម្តងទៀត ក្មេងស្រីនោះបានដើរចេញទៅប្រាប់ក្មេងៗគ្នាវា ដែលកំពុងតែកាន់ដែកវែងៗ សរស្ញាចពីរដើម ដើរមកសំដៅឡានបងស្រីខ្ញុំ ក្មេងនោះបានគោះឡានគំរាម ហើយលើកដែកសរឡើងបំរុងនិងគូសឡាន ខ្ញុំបានស្ទុះបើកទ្វាចេញពីក្នុងឡាន ក្មេងបីនាក់នោះបាននាំគ្នារត់ប្រសេចប្រសាចពេញថ្នល់ បោះដែកចោលខ្ញុំរើសបានជាប្រភេទដែកដែលក្មេងនោះសុំបងប្អូនតាមឡានមិនបាន រួចគូសឡានគេដែលមិនបានឱ្យ ព្រោះខ្ញុំតែងតែលឺគេនិយាយថា ក្មេងៗកាន់អំបោស បោសឡានតាមថ្នល់សុំគេមិនបានក្មេងខ្លះមានគំនិតខូចដើរគូសឡានគេ។* សម្គាល់ ៖ ខ្ញុំដឹងថានេះមកពីភាពក្រីក្រ ដូច្នេះរដ្ឋាភិបាលគួរតែរៀបចំនូវសណ្តាប់ធ្នាប់អោយមានភាពល្អប្រសើរឡើងចំពោះក្មេងអនាថា ក៏ដូចជាចាស់ជរា នៅតាផ្លូវថ្នល់ បង្កើតឱ្យមានទីកន្លែងដាក់ពួកគាត់ កុំអោយប៉ះពាល់ដល់ភ្ញៀវជាតិនិង អន្តរជាតិ ។សូមជួយចែករំលែកផង !!! សូមអរគុណ!!!ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Sem Choeurn

ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញ Samsung Galaxy S7 នៅក្នុងរយៈពេលបីសប្តាហ៍ខាងមុខ

ថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០៥:២៦

មិនបានប៉ុន្មានថ្ងៃផងក្រោយការលេចចេញនូវរូបរាងរបស់ទូរស័ព្ទ Samsung ជំនាន់ថ្មី Galaxy S7 និង S7 Edge ឥឡូវ Samsung បានបង្ហោះនូវវីដេអូ «Unpacked» ដែលជាពាក្យដែល Samsung ប្រើសម្រាប់ចេញនូវទូរស័ព្ទថ្មីបាត់។ហើយវីដេអូ ខ្លីមួយនេះដែលបង្ហាញពីពាក្យថា #TheNextGalaxy ដែលមានន័យថាទូរស័ព្ទ Samsung ថ្មី។ព្រឹត្តការណ៍ដាក់បង្ហាញទូរស័ព្ទ Galaxy S7 និង S7 នេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី 21 ខែកុម្ភៈនេះឯងនៅក្នុងទីក្រុង Barcelona។បើតាមពាក្យចចាមរាមមួយចំនួនបានចេញថា Samsung អាចនឹងចេញទូរស័ព្ទ 4 ម៉ូដែលថ្មីនៅថ្ងៃនោះគឺ Galaxy S7 S7 Edge S7 Plus និង S7 Edge Plus ប៉ុន្តែក្រោយមកពាក្យចចាមរាមមួយទៀតបានចេញថា Galaxy S7 Edge Plus ត្រូវបានគេរំសាយហើយ។(រូបរាងរបស់ Samsung Galaxy S7 និង S7 Edge ដែលបានលេចចេញកាលពីប៉ុន្មានថ្ងៃមុន)បើនិយាយពីលក្ខណៈសម្បតិ្តដែលបានលេចលឺគឺថាវានឹងមានលក្ខណៈដូចទៅនឹងទូរស័ព្ទ Galaxy ជំនាន់មុនគឺ Galaxy S6 និង S6 Edge ដែរទេតែវាអាចនឹងមានកម្រិតរូបភាពអន់ជាងមុន។ប៉ុន្តែវានឹងមានកាមេរ៉ា 12 មេហ្កាភិចសែល ដែលបំពាក់ដោយសេនស័រ BRITECELL ជំនាន់ថ្មីរបស់ Samsung។បើនិយាយពីផ្នែកខាងក្នុងវិញ វាអាចនឹងមានថ្មទូរស័ព្ទធំជាងមុន ដែលនឹងអមមួយជាមួយឈីបប្រភេទ Snapdragon 820 របស់ Qualcomm ឬក៏អាចឈីបប្រភេទ Exynos 8890 របស់ខ្លួន។បើសិនជាវាបំពាក់ដោយឈីប Snapdragon មែន Galaxy S7 និង S7 Edge នេះអាចជាទូរស័ព្ទលំដាប់ទី3 ហើយដែលនឹងត្រូវបំពាក់ឈីប Snapdragon។ចំពោះមុខងារក៏ដូចជាអ្វីថ្មីដែលត្រូវបំពាក់នោះគឺអាចមានភ្ជាប់មកជាមួយនូវកន្លែងដាក់ម៉េមូរី microSD រន្ធដោតប្រភេទ C មុខងារការពារការជ្រាបទឹកនិងមុខងាថ្មី Pressure Sensitive Touch ដែលដូចទៅនឹងមុខងារ 3D Touch ដែលបំពាក់នៅលើទូរស័ព្ទ iPhone 6s របស់ Apple ហើយចំពោះម៉ូដែល Edge វាអាចនឹងមានកញ្ចក់រាងកោង។ទោះជាយ៉ាងពត៌មានអំពីលក្ខណៈសម្បត្តិទាំងនេះយើងមិនទាន់ច្បាស់ទេ ប៉ុន្តែសូមអ្នកទាំងអស់គ្នារងចាំជាមួយ ធូដេខេអេជ ទាំងអស់គ្នាយើងនឹងធ្វើការផ្សាយពត៌មានលំអិតនិងច្បាស់អំពី Galaxy S7 នៅថ្ងៃដែលដាក់បង្ហាញក្នុងរយៈពេល 3 សប្តាហ៍ខាងមុខ។តោះទស្សនាវីដេអូ Unpacked របស់ Samsung ជំនាន់ក្រោយនៅទីនេះ:ប្រភព: The Vergeអត្ថបទដោយ: William

តោះមើល​ខ្សែជីវិត​បុគ្គល​៥​រូប​ដែល​ទទួលបាន​ជោគជ័យ​ត្រឹម​វ័យ ២៥ ឆ្នាំ​

ថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០១:២១

១) លោកស្រី Hillary Rodham Clinton បានបញ្ចប់​ការសិក្សា​ពី​សាលា​ច្បាប់ Yale Law School​នៅ​អាយុ ២៣ ឆ្នាំ​លោក Hillary Rodham Clinton ដែល​ពេល​បច្ចុប្បន្នកំពុង​ជា​បេក្ខភាព​ប្រធានាធិបតី​បានចាប់ផ្ដើម​ចូលរៀន​ក្នុង​សាលា​ច្បាប់ Yale Law School ដែល​ពេលនោះ​ហើយ​លោកស្រី​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ជាមួយ​អតីត​ប្រធានាធិបតី​លោក Bill Clinton ។ នៅក្នុង​ឆ្នាំ ១៩៧៣ លោកស្រី​បានទទួល​សញ្ញាប័ត្រ JD degree ដែលជា​សញ្ញាប័ត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់ ដោយ​លោកស្រី​មាន​អាយុ​ត្រឹមតែ ២៥ ឆ្នាំ​ប៉ុណ្ណោះ​។  ២) លោក Donald Trump បាន​ចូល​ជំនួស​ដំណែង​ឪពុក​របស់លោក​ជា​ប្រធាន​គ្រប់គ្រង​វិស័យ​អចលនទ្រព្យ​​លោក Donald Trump បច្ចុប្បន្នកំពុង​ជា​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​មួយរូប​ដែរនោះ គឺជា​មហាសេដ្ឋី​ផ្នែក​អចលនទ្រព្យ​ដ៏​ធំ​ដែល​បន្ត​ដំណែង​ពី​ឪពុក​របស់ខ្លួន​។ នៅ​អាយុ ២៥ ឆ្នាំ​លោក  Trump ដែលជា​អ្នកជំនួញ​វិស័យ​អចលនទ្រព្យ​វ័យក្មេង​ត្រូវបាន​ប្រគល់​សិទ្ធ​ឲ្យ​គ្រប់គ្រង​ក្រុមហ៊ុន​ជំនួស​ឪពុក​គឺ​លោក Elizabeth Trump និង​ក្រោយមកទៀត​លោក​បាន​ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន​ទៅជា Trump Organization ។​ ៣) លោក​Warren Buffett ចាប់ផ្តើម​ធ្វើការ​ជា​អ្នកលក់​ការវិនិយោគ​ក្នុង​ទីក្រុង Omaha ​លោក​Warren Buffett បានធ្វើការ​ជា​អ្នកវិនិយោគ​ឲ្យ​ក្រុមហ៊ុន Buffett-Falk & Co. ក្នុង​ទីក្រុង Omaha មុនពេល​ផ្លាស់ប្ដូរ​ទៅ​ទីក្រុង New York ជា​អ្នកវិភាគ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​នៅត្រឹម​អាយុ ២៦ ឆ្នាំ​ប៉ុណ្ណោះ​។  ៤) បណ្ដាញ​សង្គម Facebook របស់ Mark Zuckerberg បាន​កើន​អ្នកប្រើប្រាស់​ដល់ ៣០០ លាន​នាក់​ជា​លើកដំបូង​​លោក Mark Zuckerberg បាន​ព្យាយាម​ធ្វើការ​បំផុត​លើ​បណ្តាញ​សង្គម Facebook នៅពេលដែល​លោក​មាន​អាយុ ២៥ ឆ្នាំ​ពោលគឺ​ឆ្នាំ ២០០៩ បណ្ដាញ​សង្គម Facebook បាន​កើន​អ្នកប្រើប្រាស់​ដល់​ទៅ ៣០០ លាន​នាក់​ដែល​ធ្វើ​ឲ្យ​មាន​ភាពសប្បាយ​រីករាយ​បំផុត​ជា​លើកដំបូង​។​ ៥) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Starbucks លោក Howard Schultz បាន​ក្លាយជា​អ្នកលក់​ឲ្យ​ក្រុមហ៊ុន Xerox ​បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ Northern Michigan University លោក Howard Schultz បាន​ចូលធ្វើការ​ជា​អ្នកលក់​ឲ្យ​ក្រុមហ៊ុន  Xerox ។ ដោយ​ភាពជោគជ័យ​របស់លោក​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​កាហ្វេ​របស់​ប្រទេស​ស្វី​ស​មួយ​ឈ្មោះ Hammerplast បារន​អញ្ជើញលោក​ឲ្យ​ចូលរួម​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ត្រឹម​អាយុ ២៦ ឆ្នាំ នាពេលនោះ​ហើយ​ដែល​លោក​បានចាប់ផ្ដើម​មានគំនិត​បើក​ក្រុមហ៊ុន​ខ្លួនឯង ពោលគឺ​នៅត្រឹម​អាយុ ២៩ ឆ្នាំ​លោក​បានចាប់ផ្ដើម​ដំណើរការ​ក្រុមហ៊ុន  Starbucks​។​ប្រភពពី Thebnews

ខ្លាំងមែន!! Xbox One លក់ដាច់ជាង 19 លានគ្រឿងនេះបើយោងតាម EA

ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០២:៥៧

បើទោះបីជាថ្មីៗនេះក្រុមហ៊ុន Microsoft មិនបានបញ្ចេញទិន្នន័យពីការលក់របស់ Xbox មែនបានប៉ុន្តែយើងក៏បានដឹងពីក្រុមហ៊ុនហ្គេម EA ដែរ។ក្នុងកំឡុងពេល ការកោះហៅផ្នែកហេរិញ្ញវត្ថុរបស់ EA ចាងហ្វាងហ្គេមបានបង្ហាញពីការប៉ាន់ស្មាននៃចំនួនលក់របស់ Xbox និង PS4 ថា «ការគ្រោងទុករបស់យើងគឺលក់ដាច់ 55 លានគ្រឿង ដែលមានចំនួនច្រើនជាងការប៉ាន់ស្មានរបស់លោកឆ្នាំមុន»។ លោក Blake Jorgensen នាយកប្រតិបត្តិផ្នែកហេរិញ្ញវត្ថុរបស់ EA បានបង្ហាញថា «ឥឡូវវាស្ទើរតែ 50 ភាគរយខ្ពស់ជាងកុងសូលលើកមុន»។គួរបញ្ជាក់់ផងដែរថាកាលពីដើមខែមករានេះក្រុមហ៊ុន Sony បានប្រកាសថាខ្លួនបានលក់ដាច់ PS4 ជាង 35.9 លានគ្រឿងរួមបញ្ចូលទាំងការលក់នារដូវកាលថ្ងៃឈប់សម្រាក 5.7 លានគ្រឿង ដូច្នេះមានន័យថាការរំពឹងទុករបស់ EA គឺត្រឹមត្រូវហើយដែល Xbox លក់ដាច់ជាង 19 លានគ្រឿង។កាលពីឆ្នាំ 2014 ក្រុមហ៊ុន Microsoft បានបង្ហាញខ្លួនលក់ដាច់ Xbox One ជាង 10 លានគ្រឿង ក្រោយមកវាបានកើនឡើងជាង 30 ភាគរយក្នុងមួយខែ ដែលអីឡូវមានអ្នកប្រើប្រាស់ជាង 48 លាន។នៅឆ្នាំ 2016 នេះគេរំពឹងថា Xbox One នឹងអាចមានឈ្មោះផ្តាច់មុខលើទីផ្សាររួមបញ្ចូលទាំងការលក់ហ្គេម Quantum Break Gears of War 4 និង Crackdown 3។ប្រភព: The Vergeប្រែសម្រួលដោយ: William