trollkhmer news

សង្គមនិងជីវិត

ពត៌មានចុងក្រោយ! គ្មានអ្នកស្លាប់ដោយការលិចកប៉ាល់ទេសចរណ៍ទៅកាន់កោះរ៉ុងទេ

ថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០៥:១៧

យោងតាមពត៌មានចុងក្រោយដែលទទួលបានអំបាញ់មិញនេះគឺការលិចកបា៉ល់ទេសចរណ៍ដែលចេញដំណើរទៅកោះរ៉ុងមិនមានអ្នកស្លាប់នោះទេ បន្ទាប់ពីបានជួយសង្គ្រោះ​អ្នកទេសចរណ៍៦នាក់​និងអ្នកបើកទូក២នាក់ នៅចំណុចពយអាវយ៉ៃ​ សង្កាត់កោះរ៉ុង ​ក្រុងព្រះសីហនុ ។ មូលហេតុដែលបណ្តាលអោយលិចនោះគឺមកពីរលកសមុទ្រធំៗពេកនិងខ្យល់ខ្លាំងដែលបក់បណ្តាលអោយកប៉ាល់ទេសចរណ៍ត្រូវបានលិច។ 

ពត៌មានក្តៅៗ! លិចទូកទេសចរណ៍​នៅកោះរ៉ុងសមុទ្រខេត្តព្រះសីហនុ

ថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០៤:១១

យោងតាមភ្នាក់ងារ Fresh News បានរាយការណ៍មុននេះបន្តិចឲ្យដឹងថា ទឹករលកសមុទ្របក់ខ្លាំងៗបណ្តាលឲ្យកប៉ាល់ដឹកភ្ញៀវទេសចរណ៍ទៅកាន់កោះរ៉ុងសន្លឹម មានភ្ញៀវជាច្រើននាក់ បានលិចនៅពាក់កណ្តាលផ្លូវទៅកាន់កោះរ៉ុងសន្លឹម ក្នុងខេត្តព្រះសីហនុ។ ហើយនៅខណៈពេលនេះ សមត្ថកិច្ចជួយសង្គ្រោះបានភ្ញៀវបរទេសចំនួន១១នាក់ហើយ ភាគច្រើនជាស្រ្តី។ ខាងលើនេះជាសេចក្តីរាយការណ៍ក្នុងជំហានដំបូងប៉ុណ្ណោះ និងសូមរង់ចាំព័ត៌មានបន្ថែម៕

ក្រុមហ៊ុន Naga រកប្រាក់ចំណេញបានជាង ១៧០លានដុល្លារសំរាប់ឆ្នាំ២០១៥

ថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០២:៤៥

គ្រប់​គ្រង​ផ្ដាច់​មុខ​ដោយ​ក្រុម​ហ៊ុន​កាស៊ីណូ​ល្បែង​ និង​កម្សាន្ដ​ NagaCorp ដែល​ជា​ម្ចាស់​ក្រុមហ៊ុន NagaWorld មាន​ទីតាំង​នៅ​ក្បែរ​កន្លែង​ធ្វើ​ច្បាប់​រដ្ឋ​សភា​ជាតិ និង​ឃ្លាំង​ផ្ទុក​ចំណេះ​ពុទ្ធ​សាសន​បណ្ឌិត្យ​ ក្រុមហ៊ុន​បាន​ប្រកាស​ឲ្យ​ដឹង​ថា​នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ ក្រុម​ហ៊ុន​រក​ប្រាក់​ចំណេញ​សុទ្ធ​បាន​១៧២លាន​៦​សែន​ដុល្លារ​អាម៉េរិក​ ដែល​ជា​ការ​កើន​ឡើង​២៧%​ប្រៀប​នឹង​ឆ្នាំ​មុន​។ សម្រាប់​ឆ្នាំ​២០១៤ ក្រុម​ហ៊ុន​​​រក​ប្រាក់​ចំណេញ​សុទ្ធ​បាន​ចំនួន​១៣៦​លាន​ដុល្លារ​អាមេរិក​ដែល​បាន​កើន​៩%​ប្រៀប​នឹង​ឆ្នាំ​២០១៣។នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ​អំពី​លទ្ធផល​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​សម្រាប់​ឆ្នាំ​កន្លង​ទៅ​នេះ ក្រុមហ៊ុន NagaCorp បាន​សរសើរ​អំពី​កំណើន​សេដ្ឋកិច្ច​ល្អ​របស់​កម្ពុជា​ប្រមាណ​៧%​ និង​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ដែល​មក​លេង​កម្ពុជា​ថា​ជា​មូល​ហេតុ​សំខាន់​​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចំណេញ​ច្រើន។នៅ​ក្នុង​រយៈ​ពេល​១១​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរ​បរទេស​ទៅ​លេង​កម្ពុជា​បាន​កើន​៥%​ដល់​ទៅ​៤លាន​២សែន​នាក់​ ហើយ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​តាម​ព្រលាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​បាន​កើន​ឡើង​១៧%។ ក្រុមហ៊ុន​កត់​សម្គាល់​ឃើញ​ថា ឆ្នាំ​មុន​នេះ​កម្ពុជា​មាន​កំណើន​ទេសចរ​ពី​ចិន​កើន​ឡើង​២៤% ឬ​ស្មើ​ប្រមាណ​៦​សែន​នាក់​។ផ្ទុយ​ពីក្រុង​ម៉ាកាវ​ដែល​ជា​ទីតាំង​កំពូល​កាស៊ីណូ​ដ៏ល្បី​មួយ​ក្នុង​លោក​ ក្រុម​ហ៊ុន​បាន​ឃើញ​ការ​ថយ​ចុះ​នៃ​ប្រាក់​ចំណូល​សរុប​នៅ​ទី​នោះ​៣៤%។ ប៉ុន្ដែ​នៅ​កម្ពុជា​វិញ​ប្រាក់​ចំណូល​សរុប​របស់​ក្រុមហ៊ុន​គឺ​បាន​កើន​២៦%​ ឬ​ស្មើ​នឹង​៤៨០​លាន​៦​សែន​ដុល្លារ​អាម៉េរិក។បច្ចុប្បន្ន​ក្រុម​ហ៊ុន​កំពុង​ពង្រីក​គម្រោង​សំណង់ Naga2 នៅ​ក្បែរ​ទីតាំង​សព្វ​ថ្ងៃ​ ក្នុង​នោះ​រួម​មាន​ផ្លូវ​ឆ្លង NagaCity Walk សម្រាប់​ហាង​លក់​ទំនិញ​ទំនើប​ៗ និង​កន្លែង​កម្សាន្ដ​សាធារណៈ​។សំណង់​ថ្មី​នេះ​ក៏​នឹង​មាន​សណ្ឋាគារ​១ពាន់​បន្ទប់, បន្ទប់​ VIP ចំនួន​៣៨, ​កាស៊ីណូ និង​​​កន្លែង​ពហុ​កម្សាន្ដ​ចម្រុះ​មុខ​។ ដើម្បី​ជា​ការ​ទាក់​ទាញ​ទេសចរ​ចិន​មក​លេង​ឲ្យ​កាន់​តែ​ច្រើន ក្រុមហ៊ុន​បាន​មាន​យុទ្ធ​សាស្ដ្រ​សហការ​រក​ស៊ី​ជា​មួយ​បណ្ដា​ភ្នាក់ងារ​ទេសចរណ៍​ចិន។ នៅ​ខែ​មករា​២០១៦​នេះ ​មាន​ជើង​ហោះ​ហើរ​ផ្ទាល់​ពី​ក្រុង​ Changsha និង Xian មក​កម្ពុជា ហើយ​ក្រុមហ៊ុន​រំពឹង​ថា​ទៅថ្ងៃ​មុខ​នឹង​មាន​ការ​បង្កើត​ជើង​ហោះ​ហើរ​ផ្ទាល់​ពី​ក្រុង​ដទៃ​ទៀត​របស់​ចិន​មក​កម្ពុជា។មក​ទល់​ចុង​ឆ្នាំ​២០១៥ ក្រុមហ៊ុន NagaWorld មាន​តុលេង​ល្បែង​២៨៧​តុ និង​ម៉ាស៊ីន​ល្បែង​អេឡិច​ត្រូនិក​ចំនួន​១៦៥៦​គ្រឿង។ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៩៥ ក្រុម​ហ៊ុន​មាន​អាជ្ញា​ប័ណ្ណ​បើក​កាស៊ីណូ​រយៈ​ពេល​៧០​ឆ្នាំ និង​មាន​សិទ្ធិ​ប្រតិបត្ដិ​កាស៊ីណូ​លេង​ល្បែង​ផ្ដាច់​មុខ​សម្រាប់​រយៈ​ពេល​៤១​ឆ្នាំ​ដល់​២០៣៥៕ប្រភពពី Radio Australia 

មុខងារ 3D Touch នៅលើទូរស័ព្ទ iPhone 6s ឬ 6s Plus របស់អ្នកមិនដំណើរការមែនទេ?នេះដំណោះស្រាយ

ថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០៣:៣១

ទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ Apple ដែលជា Flagship របស់ក្រុមហ៊ុនសេរី iPhone 6s ឡើងទៅសុតតែមាននូវបច្ចេកវិទ្យាដ៏ថ្មីមួយនេះគឺមុខងារ 3D Touch ហើយវាមានអត្ថប្រយោជន៍ណាស់គឺអ្នកអាចឲ្យធ្វើការបានបានរហ័សនៅក្នុងកម្មវិធីផ្សេងៗ។ប៉ុន្តែមួយរយៈក្រោយមកអ្នកដែលបានប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះបានរាយការណ៍ថាវាមានបញ្ហាពិបាកក្នុងការប្រើប្រាស់គ្រប់គ្រងនិងបញ្ជា ដែលមនុស្សភាគច្រើនទាំងនោះគឺរាយការណ៍នៅលើគេហទំព័រ Forum របស់ក្រុមហ៊ុន Apple។ដើម្បីជួយដោះស្រាយគ្នានូវបញ្ហានេះ ថ្ងៃនេះយើងនឹងបង្ហាញពីរបៀបមួយចំនួនដែលមានប្រសិទ្ធភាពដែលជួយអ្នកបាន:ត្រូវប្រាកដថាអ្នកបានបើកមុខងារ 3D Touch នេះបើសិនជាអ្នកមិនទាន់បានបើកវាទេសូមចូលទៅកាន់ Setting --> General --> Accessibility រួចអូសចុះក្រោមនោះអ្នកនឹងឃើញ 3D Touch --> សូមចុចលើវារួចអ្នកធ្វើការបើកមុខងារនេះជាការស្រេច។ត្រូវចុចវាឲ្យខ្លាំងល្មមមនុស្សមួយចំនួនច្បាស់ជាខ្លាចនឹងការខូចបែកកញ្ចក់ទូរស័ព្ទអ្នកជាមិនខានពេលយើងឲ្យចុចវាខ្លាំង ប៉ុន្តែកុំបារម្ភម្រាមដៃរបស់អ្នកនឹងមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំបែកវាទេ។មនុស្សមួយចំនួនមានកំហុសម៉្យាងទើបអ្នកមិនអាចប្រើប្រាស់មុខងារ 3D Touch បានគឺមូលហេតុមកពីអ្នកចុចវាថើរថ្មមៗពេក។អ្នកគួរតែដាក់ទូរស័ព្ទអ្នកលើវត្ថុរឹងអ្វីមួយដូចជាតុសឹមអ្នកចុចវាក្នុងកម្រិតខ្លាំងល្មមទើបវាដំណើរការ ប៉ុន្តែបើសិនជាវានៅតែមិនដំណើរការសូមអ្នកអនុវត្តន៍តាមចំណុចខាងក្រោមនេះទៀត។តម្រូវ Sensitivity របស់មុខងារ 3D Touchការធ្វើការតម្រូវ Sensitivity របស់ 3D Touch អាចធ្វើឲ្យអ្នកងាយស្រួលជាងមុនក្នុងការប្រើនិងគ្រប់គ្រងវា ព្រោះបើសិនជាអ្នកធ្វើធ្វើឲ្យ Sensitivity របស់ 3D Touch ទាប នោះវានឹងងាយស្រួលជាងមុន។ដើម្បីធ្វើការផ្លាស់ប្តូរ Sensitivity អ្នកសូមចូលទៅកាន់ Setting --> General --> Accessibility --> 3D Touch រួចធ្វើការអូសទាញប៉ូតុងម៉ូលនៅទៅ Light ឬ Medium តាមកម្រិតងាយស្រួលក្នុងការប្រើវារបស់អ្នក។សូមចុចនិងសង្កត់ សូមកុំទម្លាក់ឬបង្អង់ដៃត្រូវប្រកដឲ្យច្បាស់ថាម្រាមដៃរបស់អ្នកមិនរបូតចេញពីលើកញ្ចក់អេក្រង់ត្រង់កន្លែងដែលអ្នកចង់ចុច បើមិនដូច្នោះទេលទ្ធផលអាចនឹងផ្ទុយគឺវាមិនមែនជា 3D Touch ប្រហែលអាចជាចូលក្នុងកម្មវិធីនោះទៅវិញដដោយផ្ទាល់តែម្តង។អ្នកត្រូវចុចលើកម្មវិធីណាមួយដោយប្រើម្រាមដៃចុចនៅឲ្យស្ងាមមួយកន្លែងវាទើបដំណើរការ។ដំណាក់កាលបើអនុវត្តន៍តាមវិធីខាងលើហើយនូវតែមិនដំណើរករសូមធ្វើការ Reset All Settingបើតាមមនុស្សជាច្រើននៅលើវេបសាយ Forum របស់ Apple គេបានបង្ហាញបើសិនជាមុខងារ 3D Touch មិនដំណើរការ ការធ្វើការ Reset All Setting អាចដោះស្រាយបញ្ហានេះបាន។ប៉ុន្តែកុំបារម្ភអ្វី ទិន្នន័យក្នុងទូរស័ព្ទរបស់អ្នកនឹងមិនបាត់បង់តាមការ Reset នេះឡើយ វាគ្រាន់តែ Reset ទូរស័ព្ទរបស់អ្នកទៅកាន់ភាពដើម (Factory State) ប៉ុណ្ណោះ។ដើម្បីធ្វើការ Reset All Setting អ្នកត្រូវចូលទៅកាន់ Setting --> General --> Reset --> Reset All Setting រួចធ្វើការវាយបញ្ចូលលេខសម្ងាត់ទូរស័ព្ទអ្នកជាការស្រេច។ជម្រើសចុងក្រោយអ្នកមានតែត្រូវតែ Reset ទូរស័ព្ទរបស់អ្នកឲ្យដូចជាទូរស័ព្ទថ្មីមានន័យថាទិន្នន័យក្នុងទូរស័ព្ទនឹងត្រូវបាត់ ប៉ុន្តែប្រសិនជាអ្នកមានគណនី iCloud អ្នកគ្រាន់តែធ្វើការ Backup ទិន្នន័យចូលក្នុងគណនី iCloud អ្នករួចក្រោយពីធ្វើការ Reset រួចរាល់អស់ហើយអ្នកអាចទាញយកទិន្នន័យនោះមកវិញបាន។ប៉ុន្តែមុនធ្វើការ Backup ទិន្នន័យមកវិញសូមធ្វើការសាកល្បងប្រើ 3D Touch សិនបើសិនជាវាដំណើរការ សឹមអ្នកធ្វើការទាញយកទិន្នន័យមកវិញ។ហើយនេះជាវិធីតែម៉្យាងគត់តែមានប្រសិទ្ធភាពខ្លាំង បើសិនជាអ្នកអនុវត្តន៍តាមប៉ុន្មានចំណុចខាងលើហើយនៅតែមិនដំណើរការបន្ទាប់ពីអនុវត្តន៍តាមវិធីទាំងអស់ខាងលើហើយនៅតែមិនដំណើរការទទៀតសូមធ្វើការទាក់ទងទៅកាន់ភ្នាក់ងារក្រុមហ៊ុន Apple ដើម្បីឲ្យក្រុមហ៊ុនត្រួតពិនិត្យបើសិនជាទូរស័ព្ទអ្នកមានបញ្ហាត្រង់ Hardware។ប្រភព: iGeeksBlogប្រែសម្រួលដោយ: William

អាមេរិកបាននិយាយថាកូរ៉េខាងជើងត្រៀមរួចហើយសម្រាប់ការបាញ់បង្ហោះមីស៊ីលនៅថ្ងៃចន្ទ

ថ្ងៃទី ០៦ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ១៥:៥១

កូរ៉េខាងជើងកំពុងត្រៀមខ្លួនសម្រាប់ការបាញ់បង្ហោះគ្រាប់រ៉ុក្កែតមួយនៅថ្ងៃចន្ទ នេះបើយោងតាមមន្ត្រីអាមេរិកនិយាយប្រាប់ភ្នាក់ងារពត៌មាន Reuters ។ រូបភាពផ្តល់ដោយអាមេរិកគឺបានបង្ហាញថារថយន្តដឹកធុងជាច្រើនបានមកដល់ចំណុចចាប់ផ្តើមដំណើរការនៅនៅកន្លែងបាញ់រ៉ុក្កែតក្នុងតំបន់នោះ។ ទិន្នន័យដែលបានបង្ហាញឱ្យដឹងកាលពីថ្ងៃសុក្រដោយប្រភពរដ្ឋាភិបាលអាមេរិកនិងពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក។ក្នុងការឆ្លើយតបទៅនឹងដំណឹងនោះដែរ បញ្ជាការដ្ឋាននៃកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានអំពាវនាវដល់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍ដើម្បីបញ្ឈប់ការ«ការបង្កហេតុគ្មានការទទួលខុស "។ អ្នកនាំពាក្យរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក Cody Chiles បានប្រាប់សារពត៌មានយ៉ុនហាប់ថា « ប្រទេសអាមេរិចនិងសម្ព័នមិត្ត កូរ៉េសនិងជប៉ុន បានរៀបចំការពារអស់ហើយចំពោះការប្រុងប្រៀបបាញ់រ៉ុក្កែតរបស់កូរ៉េចខាងជើង» ។ " យើងកំពុងតែតាមដានស្ថានភាពនេះយ៉ាងដិតដល់ " ។ កាលពីថ្ងៃអង្គារកូរ៉េខាងជើងបានប្រាប់ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិថាខ្លួននឹងបាញ់រ៉ុក្កែតអវកាសមួយគ្រឿងដែលដឹកផ្កាយរណបនៅចុងខែនេះ។  ប្រភពពី RTប្រែសំរួលដោយ សិទ្ធា

Android Wear ទើបអាប់ដេតថ្មីអនុញ្ញាតឲ្យអ្នកធ្វើការតេទូរស័ព្ទបានដោយប្រើសម្លេងបញ្ជា

ថ្ងៃទី ០៥ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ២២:៥០

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញប្រព័ន្ធប្រតិបត្តិ Android Wear ដែលនៅលើនាឡិកាឆ្លាតវៃបានប្រកាសជាផ្លូវការថានឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់នាឡិកាឆ្លាតវៃធ្វើការហៅចេញឬតេទូរស័ព្ទដោយប្រើប្រាស់នាឡិការបស់ពួកគេបានហើយក៏ភ្ជាប់មកជាមួយនូវ microphone និង speaker ផងដែរ។កាលពីមុន Android Wear នេះបានត្រឹមតែអនុញ្ញាតឲ្យអ្នកប្រើវាធ្វើការហៅចេញនិងធ្វើការទទួលឬមិនឆ្លើយតបតាមនាឡិកាអ្នកប៉ុណ្ណោះ ប៉ុន្តែប្រតិបត្តិការណ៍ដែលទើបនឹងអាប់ដេតថ្មីនេះនឹងឲ្យអ្នកធ្វើការហៅចេញឬតេដោយគ្រាន់តែនិយាយទៅកាន់នាឡិកាអ្នក។ប៉ុន្តែគួរឲ្យសោកស្តាយជម្រើសនៃឧបករណ៍ដែលប្រើប្រាស់ Android Wear ដែលមាន speaker គឺវាមានរាងស្លីមស្តើងណាស់ហើយរួមបញ្ចូលទាំងមាននាឡិការបស់ Huawei និង Asus ZenWatch2 ទំហំ 49mm។ការអាប់ដេតថ្មីនេះក៏នាំមកជាមួយនូវភាពប្រសើរជាងមុនផងដែរ អ្នកអាចធ្វើការផ្ញើរសារជាសម្លេងដោយប្រើប្រាស់កម្មវិធីមួយចំនួនដូចជា Google Hangout, Nextplus, Telegram, Viber, WhatsApp និង WeChat។ឃ្លាសម្រាប់ធ្វើការផ្ញើរសារជាសម្លេងគឺអ្នកត្រូវនិយាយថា « OK Google, send a (ធ្វើការនិយាយឃ្លាដែលអ្នកចង់ផ្ញើរ) message to (ឈ្មោះអ្នកដែលយើងចង់ផ្ញើរទៅប៉ុន្តែឈ្មោះនោះត្រូវមាននៅក្នុង Contacts របស់អ្នក)ហើយវាក៏ស្គាល់នូវកាយវិការមួយចំនួនបានផងដែរដូចជា រុញ លើក អង្រួនជាដើមដើម្បីបើកកម្មវិធីនោះឬត្រឡប់ទៅកាន់ទំព័រដើមវិញ។អ្នកអាចអានពត៌មានបន្ថែមនិងលម្អិតពីមុខងារកាយវិការទាំងនេះ នៅទីនេះបាន  ។ហើយអ្នកប្រើប្រាស់នាឡិកាឆ្លាតវៃដែលប្រើប្រព័ន្ធប្រតិបត្តិការណ៍ Android Wear នឹងទទួលបានការអាប់ដេតថ្មីនេះនៅក្នុងកំឡុងពេលពីរឬបីសប្តាហ៍ខាងមុខ។ប្រភព: Mashableប្រែសម្រួលដោយ: William

ចាប់បានសាច់គោក្លែងក្លាយជាច្រើនគីឡូនៅប្រទេសវៀតណាម

ថ្ងៃទី ០៥ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ១៦:១៧

អាជ្ញាធរក្រុងហូជីមីញរកឃើញសាច់ជ្រូកជ្រលក់គីមីដើម្បីអោយមើលទៅដូចសាច់គោយ៉ាងច្រើនគីឡូពីហាងមួយកន្លែងរបស់ក្រុមហ៊ុន Binh Hanh នៅស.ក៣ ប្រទេសវៀតណាមដោយសាច់ជ្រូកនេះគឺគេយកជ្រលក់ឈាមគោនិងទឹកគីមីដើម្បីអោយក្លាយទៅជាសាច់គោ។ការរឹបអូសនេះរកឃើញសាច់ជ្រូកផ្សេងទៀតជាង១១៨០គ.ក្រដែលរៀបនឹងជ្រលក់ទឹកគីមីនៅក្នុងហាង តែជាអកុសលសាច់គោជ្រលក់គីមីបានលក់អស់ជាង៧៥៥គ.ក្រទៅអោយអ្នកទិញរួចហើយ។ម្ចាស់ហាងដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះគឺបានប្រាប់ថាគាត់បានទិញសាច់ជ្រូកពីខេត្តមក ហើយបានយកមកជ្រលក់ជាមួយឈាមគោ ដែលទិញពីហាងKim Bienក្នុងក្រុងហូជីមីញនិងលាយគីមីម្យ៉ាងប្រភេទsodium metabisulfite។សាច់ត្រូវបានបំផ្លាញចោល ក្រោយការរឹបអូសយកបាន ។ ប្រភពពី thanhniennews

អារ៉ាប៊ីអូឌីតត្រៀមរួចហើយសំរាប់ការវាយលុកកងទ័ពជើងគោកចូលស៊ីរីដើម្បីកំទេច ISIS

ថ្ងៃទី ០៥ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ១៦:០៨

អ្នកនាំពាក្យយោធាបាននិយាយនៅថ្ងៃព្រហស្បតិ៍អារ៉ាប៊ីអូឌីតគឺត្រៀមខ្លួនជាស្រេចដើម្បីបញ្ជូនទាហានទៅកាន់ប្រទេសស៊ីរីដីដើម្បីប្រយុទ្ធប្រឆាំងនឹង ISIS ។ លោកឧត្តមសេនីយ៍លោក Ahmed Asiri នៅថ្ងៃព្រហស្បតិ៍នេះបានប្រាប់ The Associated Press ថាអារ៉ាប៊ីសាអូឌីតបានចូលរួមក្នុងការវាយប្រហារតាមអាកាសប្រឆាំងនឹងពួក ISIS ចាប់តាំងពីរដ្ឋាភិបាលចម្រុះយុទ្ធនាការដែលដឹកនាំដោយសហរដ្ឋអាមេរិកចាប់ផ្តើមនៅខែកញ្ញាឆ្នាំ 2014, ប៉ុន្តែឥឡូវនេះពួកយើងត្រៀមរួចហើយសំរាប់កងទ័ពប្រយុទ្ធនៅលើដី។ សហរដ្ឋអាមេរិកបានគ្រោងកោះប្រជុំរដ្ឋមន្ត្រីការពារជាតិប្រយុទ្ធប្រឆាំងនឹងក្រុម ISIS មកពីបណ្តាប្រទេសនៅទីក្រុងព្រុចសែលនៅសប្តាហ៍ក្រោយខែ។ Asiri និយាយបន្តទៀតថា « ត្រៀមរួចហើយសំរាប់កំទេចពួកអាក្រក់ តែយើងមិនទាន់ដឹងថាប្រសិនបើមានប្រត្តិបត្តិការទ័ពជើងគោកមែន គឺមិនទាន់ដឹងថាត្រូវបញ្ចូនកងទ័ពទៅប៉ុន្មាននាក់នោះទេ» ។ ប្រភពពី CNBCប្រែសំរួលដោយ សិទ្ធា

ក្តៅៗប្លន់ទៀតហើយ! ចោរប្លន់ផ្ទះផ្ទេរប្រាក់វីងនៅស្រុកបាទីខេត្តតាកែវ

ថ្ងៃទី ០៥ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ១៥:២៣

ក្រុមចោរប្រដាប់ដោយកាំភ្លើង AK មួយដើម និងកាំភ្លើងខ្លីមួយដើម បានចូលទៅបាញ់ប្លន់ នៅផ្ទះផ្ទេរប្រាក់ Wing ស្ថិតនៅភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ នៅយប់ថ្ងៃទី០៥ ខែកម្ភ: ឆ្នាំ២០១៦នេះ ដោយយកអស់លុយជិតមួយមឺុនដុល្លារ និងបណ្តាលឲ្យរងរបួសស្រ្តីជាម្ចាស់ផ្ទះម្នាក់ផងដែរ។ ក្រុមចោរមានគ្នា៥នាក់ បានកាត់សោរទ្វាពីក្រោយផ្ទះ ជនរងគ្រោះ រួចហើយទៅភ្ជង់ ប្រមូលទ្រព្យសម្បត្តិ អស់លុយដុល្លារ ៣០០០ដុល្លារ និងលុយខ្មែរ អស់ប្រមាណ៩០០០ដុល្លារ ។ក្រោយប្រមូលយកលុយហើយគេចទៅនោះ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានស្រែកឲ្យគេជួយ ស្រាប់តែក្រុមចោរបានបាញ់ចំនួន៤ទៅ៥គ្រាប់ បណ្តាលឲ្យស្រ្តីជាម្ចាស់ផ្ទះរងរបួសចំដៃយ៉ាងធ្ងន់ធ្ងរ ។ នៅពេលនេះកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បានចុះទៅជួយអន្តរាគមន៍ និងសួរនាំជនរងគ្រោះ ដើម្បីស្រាវជ្រាវតាមចាប់ក្រុមចោរប្រដាប់អាវុធទាំងនេះ៕