trollkhmer news

សង្គមនិងជីវិត

ប្រយ័ត្នចាញ់បោកចំពោះការកក់បន្ទប់សណ្ឋាគារនិងផ្ទះសំណាក់នៅកោះរ៉ុងតាមហ្វេសបុក

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ១៧:២១

បើយោងតាមហ្វេសប៊ុកផេកគណីម្នាក់ឈ្មោះ Seven Na Zi  បានរៀបរាប់ចំពោះការចាញ់បោកម្ចាស់គណនីមួយដែលមានឈ្មោះថា Koh Rong អំពីការធ្វើសេវាកម្មកក់បន្ទប់ផ្ទះសំណាក់និងសណ្ឋាគារនៅកោះរ៉ុងដូច្នេះថា ៖ " សូមបងប្អូនកុំចាញ់បោកការកក់បន្ទប់ផ្ទះសំណាក់ឬសណ្ឋាគារតាម Facebook មួយនេះឲ្យសោះវាជាការបោកប្រាស់ដែលឲ្យយើងវេរលុយកក់មុន ពេលដែលដល់ថ្ងៃត្រូវទៅនិយាយក្រឡេចក្រឡុច ម្ដងថាទូកអត់ចេញ ម្ដងថាទូកចេញ៕ ខ្ញុំបានវេរលុយកក់៧០$ តាំងពីថ្ងៃទី04.02.2016 យកបន្ទប់នៅកោះរុងយប់ថ្ងៃទី9 ពេលថ្ងៃទី8ខ្ញុំបានទៅដល់ភ្នំពេញហើយខលទៅគេ គេថាថ្ងៃទី9ទូកគេមិនចេញទេចាំឲ្យខ្ញុំទៅថ្ងៃទី10វិញហើយលុយកក់យប់ថ្ងៃទី9ក៏ត្រូវcancelដែរហើយមិនអាចយកលុយវិញទេបើសិនទៅខុសថ្ងៃទី9(ខ្ញុំអត់បានកក់ទូកនឹងគេទេលុយដែលវេរសម្រាប់កក់តែផ្ទះសំណាក់ប៉ុណ្ណោះ ប៉ុន្តែគេចង់ឲ្យខ្ញុំឲ្យគេកក់ទូកឲ្យដើម្បីបានលុយថែមតែខ្ញុំថាអត់ទាន់ទេព្រោះមិនទាន់ដឹងចំនួនមនុស្ស)ខ្ញុំក៏ទៅកក់សំបុត្រទូកនៅកន្លែងផ្សេងមួួយទៀតដើម្បីទៅកោះរុងនៅថ្ងៃទី9នឹងបានហើយក៏ខលទៅប្រាប់ថាគេថ្ងៃទី9ពេលព្រឹកខ្ញុំទៅដល់កោះរុងហើយ គេនិយាយក្រឡាស់ពាក្យវិញថាទូកគេចេញតើ មេ៉ចបានទៅកក់ទូកអ្នកផ្សេងវិញហើយblockលេខទូរស័ទ្ទខ្ញុំចោល យកលេខផ្សេងខលទៅក៏មិនលើក ពេលអត់ទាន់បានលុយនិយាយឡើងពិរោះពេលបានលុយហើយមិនបាច់ស្ដាប់ទេសម្ដី "« លុយ៧០$មិនច្រើនទេ តែគ្រាន់តែចង់postឲ្យបងប្អូនដឹងកុំឲ្យមានអ្នកផ្សេងចាញ់បោកទៀត ហើយរូបនៅក្នុង Account Facebook នឹងក៏គ្មានរូបពិតគេដែរ »៕ អត្ថបទពីម្ចាស់គណនីឈ្មោះ Seven Na Zi 

Apple ជ្រើសរើសយកក្រុមហ៊ុនតៃវ៉ាន់ TSMC ជាអ្នកផ្គត់ផ្គង់ឈីបសំរាប់ iPhone7

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ១៦:៤៦

បើយោងតាមសារពត៌មាន Electronic Times បាននិយាយអោយដឹងថាក្រុមហ៊ុន Apple និងធ្វើការជ្រើសរើសយកក្រុមហ៊ុន Taiwan Semiconductor Manufacturing Company (TSMC) ជាអ្នកផ្គត់ផ្គង់បន្ទះឈីបដំណើរការទូរស័ព្ទដៃ ( Processor ) ជំនួសក្រុមហ៊ុន Samsung សំរាប់បំពាក់លើស្មាតហ្វូនសេរីថ្មី iPhone 7 ។ TSMC គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសតៃវ៉ាន់ ហើយបានផ្គត់ផ្គង់រួចមកហើយនៅបន្ទះឈីប A8 សំរាប់ដំណើរការលើ iPhone 6 , 6 Plus និង​  Samsung វិញជាអ្នកផ្គត់បន្ទះឈីប A9 ទៅលើ iPhone 6S , 6S Plus ។ ប៉ុន្តែជាចុងក្រោយនេះ Apple បានចាប់អារម្មណ៍ជាខ្លាំងចំពោះក្រុមហ៊ុន TSMC នេះវិញដោយសារតែមានការកត់សំគាល់ឃើញថា បន្ទះឈីបដែលផលិតឡើងដោយ TSMC រត់បានត្រជាក់និងកាន់ថ្មបានយូរជាងបន្ទះឈីបដែលផលិតដោយក្រុមហ៊ុន Samsung ។ ប្រភពពី 9toMacប្រែសំរួលដោយ សិទ្ធា

Apple ក្តោបក្តាប់ចំនែកទីផ្សារស្មាតហ្វូន៤០%ខណៈដែល Samsung កំពុងតាមពីក្រោយ

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ១៥:៥៥

យោងតាមរបាយការចុងក្រោយរបស់សហគមន៍ Parks បានអោយដឹងពីទីផ្សារស្មាតហ្វូននៅសហរដ្ឋអាមេរិចសំរាប់ឆ្នាំ២០១៥ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺគំលាតរវាងទីផ្សាររបស់ក្រុមហ៊ុនយក្ស Apple និង Samsung ប្រកៀកប្រកិតគ្នាខ្លាំងហើយ ។ ចំពោះ Apple បានកាន់កាប់ទីផ្សារស្មាតហ្វូន ៤០% រីឯ Samsung វិញតាមពីក្រោយដោយបានកាន់កាប់ទីផ្សារចំនួន ៣១% ហើយលំដាប់បន្ទាប់គឺ LG ១០% , HTC និង Motorola ៥%ម្នាក់ ។ ប្រភពពី GSM Arenaប្រែសំរួលដោយ សិទ្ធា

ទូរស័ព្ទ HTC One M10 នឹងអាចចេញនៅក្នុងថ្ងៃទី 11 ខែមេសាខាងមុខ

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០៧:២៣

មើលទៅទូរស័ព្ទថ្មី HTC M10 ដូចជាទំនងនឹងមិនចេញនៅព្រឹត្តិការណ៍ Mobile World Congress ក្នុងខែនេះទេហើយឥឡូវក្រុមហ៊ុនដូចជាគ្រោងនឹងចេញក្នុងខែមេសាខាងមុខវិញ។ក្រុមហ៊ុន HTC ដូចជាត្រឡប់មកក្នុងទីផ្សារស្មាតហ្វូនវិញហើយក្រោយ ពីបានចេញនូវទូរស័ព្ទ One 9 របស់ខ្លួននិង One X9 កាលពីដើមខែមករា ឆ្នាំ 2016 នេះ។ជាក់ស្តែង HTC One M10 នេះគ្រោងនឹងចេញនៅ MWC ក្នុងខែនេះហើយប៉ុន្តែមានពាក្យលេចលឺមួយចំនួនពីគេហទំព័រ 4Gnews ថាវានឹងចេញជាផ្លូវការនៅទីក្រុងឡុងដុងប្រទេសអង់គ្លេសនៅថ្ងៃទី 11 ខែមេសាខាងមុខវិញ។ចំពោះលក្ខណៈសម្បត្តិរបស់ One M10 ដែលបានលេចចេញវិញគឺវាអាចនឹងដំណើរការដោយឈីប Snapdragon 820 ប្រភេទ Octa-core របស់ក្រុមហ៊ុន Qualcomm អមជាមួយនឹងរ៉េមទំហំ 4GB ចំណែកអេក្រង់វិញនឹងមានទំហំ 5.1 អ៊ីញប្រភេទ AMOLED ដែលអាចបង្ហាញរូបភាព Quad HD ក្នុងកម្រិត 2560 x 1440 ភិចសែល។វាក៏មានអង្គផ្ទុកទិន្នន័យទំហំ 32 GB និងអាចបន្ថែមនូវ micro SD card បាន។ចំពោះការមេរ៉ាវិញគេបាននិយាយថា HTC One M10 អាចនឹងមានកាមេរ៉ាភ្លោះ ដែលកាមេរ៉ានោះនឹងមានទំហំ 12 មេហ្គាភិចសែល ហើយវានឹងប្រើប្រាស់ដោយប្រព័ន្ធប្រតិបត្តិការណ៍ Android Marshmallow វើសិន 6.0.1 រួមជាមួយនឹង HTC Sense 8 ផងដែរ។យ៉ាងណាមិញនេះគ្រាន់ជាពាក្យចចាមរាមលេចលឺប៉ុណ្ណោះ ដើម្បីឲ្យកាន់តែជ្រាប់ច្បាស់សូមតាមអានជាមួយនឹង ធូដេខេអេជ ទាំងអស់គ្នា៕ប្រភព: Geeky Gadget, GSMarenaអត្ថបទដោយ: William

តើធ្វើយ៉ាងដូចម្តេចទើបអាចលក់ទូរស័ព្ទចាស់របស់អ្នកកុំឲ្យខាតដើម?

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០៥:២២

ទូរស័ព្ទស្មាតហ្វូនសព្វថ្ងៃតែងតែជឿនលឿនទៅមុខពីមួយឆ្នាំទៅមួយឆ្នាំហើយមនុស្សមួយចំនួនដែលនៅប្រើប្រាស់ស្មាតហ្វូនចាស់ៗចង់ប្រើប្រាស់ម៉ូដទាន់សម័យនឹងគេដូច្នេះហើយពួកគេត្រូវលក់ទូរស័ព្ទចាស់គេចោល។ដោយមនុស្សមួយចំនួនមិនបានដឹងពីវិធីសាស្រ្តក្នុងការលក់នោះទេ ចេះតែលក់ទៅពេលខ្លះខាតរហូតក៏មាន ប៉ុន្តែថ្ងៃនេះ ធូដេខេអេជនឹងបង្ហាញពីល្បិចនិងវិធីមួយចំនួនក្នុងការលក់ទូរស័ព្ទចាស់ៗរបស់អ្នកមិនឲ្យខាតឡើយបើសិនជាអ្នកអាននិងអនុវត្តន៍តាម:រក្សាទូរស័ព្ទអ្នកក្នុងស្ថានភាពល្អតាមតែអាចធ្វើទៅបាន ជាទូទៅនៅពេលអ្នកទៅលក់ទូរស័ព្ទចាស់អ្នកអាចនឹងទទួលបានលុយច្រើនបើសិនជាវាស្ថិតក្នុងស្ថានភាពល្អដូចជាគ្មានការបែកបាក់គែម ខូចអ្វីមួយ មិនឆ្កូត និងបែកកញ្ចក់អេក្រង់ទូរស័ព្ទ។ដូច្នេះមានន័យថាអ្នកគួរតែអុតទូរស័ព្ទអ្នក បិទស្រ្កីនទូរស័ព្ទ ដាក់ស្រោមទូរស័ព្ទ ទើបវានឹងមិនកើតមានបញ្ហាខាងលើហើយមិនខាតលុយទេ។ត្រូវរក្សាទុកប្រអប់ទូរស័ព្ទនិងគ្រឿងទូរស័ព្ទដែលភ្ជាប់មកជាមួយដូចជា ឆ្នាំងសាក កាស ឲ្យបានត្រឹមត្រូវ បើសិនជាអ្នកមានឆ្នាំងសាកចាស់ឬក៏ដុយសាកដែលដូចគ្នានឹងទូរស័ព្ទអ្នក អ្នកគួរប្រើប្រាស់វាទៅហើយយើងគួររក្សាទុកនូវគ្រឿងទូរស័ព្ទថ្មីដើមដែលទើបទិញមកនោះទៅ ព្រោះថាអាជីវករលក់ទូរស័ព្ទគេឲ្យតម្លៃទៅលើទូរស័ព្ទអ្នកខ្លាំងណាស់ប្រសិនបើអ្នកមាននូវប្រអប់ ឆ្នាំសាក ក៏ដូចជាកាសថ្មី។បើសិនជាអ្នកចង់លក់តាមបណ្តាញអ៊ិនធឺណេតហើយទូរស័ព្ទអ្នកស្ថិតក្នុងស្ថានភាពល្អទៀត អ្នកគួរថតរូបទូរស័ព្ទរបស់អ្នកគ្រប់ជ្រុងជ្រោយដើម្បីបង្ហាញ ភាគច្រើនអ្នកទិញតាមអ៊ិនធឺណេតតែងចង់បានទូរស័ព្ទដែលស្ថិតក្នុងស្ថានភាពល្អ ហើយបើទូរស័ព្ទអ្នកស្ថិតក្នុងភាពល្អដែរ អ្នកគួរថតរូបទូរស័ព្ទអ្នកឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីបង្ហាញគេ ដូចជាគែម រន្ធដោត ប៉ូតុងសម្លេង ប៉ូតុង Home ឬ អេក្រង់ជាដើម។ដូច្នេះបើអ្នកមានកាមេរ៉ាឌីជីថល អ្នកគួរយកមកថតទៅដើម្បីឲ្យបង្ហាញរូបភាពទូរស័ព្ទយើងឲ្យគេឃើញច្បាស់ដូច្នេះគេនឹងចុចទិញភ្លាម។ចំពោះកន្លែងគេហទំព័រសម្រាប់ចង់លក់វិញអ្នកអាចលក់តាមវេបសាយដ៏ធំរបស់អាមេរិចបានគឺ eBay ព្រោះយើងឃើញមានអ្នកលក់និងទិញរាប់លានអ្នកមកពីគ្រប់ប្រទេសទូទាំងពិភពលោក។ត្រូវដើរស្វែងរកមើលកន្លែងណាដែលអាចលក់បានថ្លៃល្មមកុំឲ្យខាត ជាពិសេសនៅពេលទូរស័ព្ទអ្នកស្ថិតក្នុងស្ថានភាពខូចខាតមិនល្អអ្នកនឹងទទួលបានតម្លៃទាបបើសិនជាអ្នកលក់តាមអនឡាញដូច eBay ។ត្រូវលក់ទូរស័ព្ទអ្នកមុនស្មាតហ្វូនសេរ៊ីថ្មីចេញមកដល់ អ្នកនឹងទទួលបានប្រាក់បន្ថែមពីលើតិចទៀតបើសិនជាអ្នកលក់ទូរស័ព្ទអ្នកមុនពេលវាហួសសម័យដោយទូរស័ព្ទសេរ៊ីថ្មីចេញមកដល់។ម៉្យាងទៀតអ្នកគួរអានពត៌មាននិងស្រាវជ្រាវឲ្យបានល្មមពីថ្ងៃខែដែលទូរស័ព្ទសេរ៊ីថ្មីនឹងចេញមក។ប្រភព: Business Insiderអត្ថបទដោយ: William

ជនសង្ស័យជាក្មេងស្រីបានបំផ្ទុះគ្រាប់បែកអត្តឃាតបណ្តាលអោយស្លាប់មនុស្ស៥៨នាក់នៅនីស្សេរីយ៉ា

ថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០៣:៣៦

ការពីព្រឹកថ្ងៃអង្គារមានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតឡើងនៅជំរំជនភៀសខ្លួន Dikwa ដែលបណ្តាលអោយមនុស្ស ៥៨នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍នោះ។ ជនសង្ស័យជាក្មេងស្រីបំផ្ទុះគ្រាប់បែកនោះត្រូវបានគេអនុញ្ញាតអោយមកស្នាក់នៅក្នុងជំរំជនភៀសខ្លួនកាលពីល្ងាចថ្ងៃច័ន្ឌ ដែលជាជំររបស់ជនភៀសខ្លួនគេចចេញពីការវាយប្រហាររបស់ពួកឧទ្ទាម Boko Haram ។ នៅព្រឹកថ្ងៃអង្គារបន្ទាប់ជនសង្ស័យបានបំផ្ទុះខ្លួនឯងជាមួយនិងគ្រាប់បែកដែលលាក់បង្កប់នៅជាប់និងខ្លួនក៍បានបណ្តាលអោយមានហេតុការណ៍នេះកើតឡើង។ ចាប់តាំងពីការឡើងកាន់តំណែងប្រធានាធិបតីលោក Muhammadu Buhari បានចាត់វិធានការប្រឆាំងទៅនិងពួកក្រុមឧទ្ទាមទាំងនោះដោយបានបញ្ចូនទាហានទៅធ្វើប្រត្តិបត្តិការបង្រ្កាបនិងរំដោះភូមិមួយចំនួនចេញពីកណ្តាប់ដៃពួកឧទ្ទាម Boko Haram នោះ។ ប្រភពពី nytimesប្រែសំរួលដោយ Justin

ចង់រកស្រោមទូរស័ព្ទដែលអាចបានទាំងការពារនិងសាកថ្មមែនទេ?

ថ្ងៃទី ១០ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០៣:០២

មនុស្សជាច្រើនច្បាស់ជាចង់ស្វែងរកស្រោមទូរស័ព្ទមួយដែលអាចការពារបានល្អ មិនត្រឹមតែប៉ុណ្ណោះពេលអស់ថ្មទូរស័ព្ទច្បាស់ជាត្រូវការឆ្នាំងសាកទូរស័ព្ទ ហើយទូរស័ព្ទជំនាន់ថ្មីរបស់ Apple គឺ iPhone 6 និង 6s ស៊ីថ្មនិងងាយកោងបែកបាក់ខ្លាំងណាស់។ដូច្នេះថ្ងៃនេះ ធូដេខេអេជ នឹងបង្ហាញពីស្រោមទូរស័ព្ទ iPhone 6s និង 6 ល្អទាំង 6 ដែលអាចបានទាំងការពារបានល្អផងនិងសាកថ្មបានទៀត អ៊ូហូអស្ចារ្យណាស់ តោះទៅមើលទាំងអស់គ្នា:1. Anker Ultra Slim Battery CaseAnker Ultra Slim មិនមានជាស្រោមដែលមាំនិងការពារបានល្អណាស់ណាទេ ប៉ុន្តែវាមានសមត្ថភាពខ្ពស់ហើយមានរាងស្លីមដូចឈ្មោះផងដែរគឺកម្រាស់ត្រឹម 0.5 អ៊ីញ និងទម្ងន់ 85 ក្រាមបន្តិច។ចំពោះទំហំថ្មវិញវាមានទំហំ 2,850 mAh ដែលអាចបន្ថែមទំហំថ្មបានជាង 120% ហើយការសាកថ្មទូរស័ព្ទ iPhone 6s ដែលអស់ថ្មរលីងវិញគឺចំណាយពេលតិចតួចត្រឹម 1 ឬ 2m ម៉ោងប៉ុណ្ណោះ វាក៏មានតម្លៃសមរម្យដែលគឺ 40 ដុល្លារ។គួរឲ្យសោកស្តាយវាមិនមានលក់ក្នុងទីផ្សារប្រទេសកម្ពុជាយើងទេ ប៉ុន្តែអ្នកអាចបញ្ជាទិញវាតាមអនឡាញបាន នៅទីនេះ2. Lenmar Maven វាអាចជាស្រោមទូរស័ព្ទល្អជាង Ultra Slim បន្តិច វាមានសមត្ថភាពដូច Ultra Slim ទាំងអស់ប៉ុន្តែ Maven មានតម្លៃធូរថ្លៃជាង Ultra Slim 10 ដុល្លារនិងមានជំរើសច្រើនពណ៌ផងដែរ។និយាយពីលក្ខណៈសម្បត្តិវាវិញ វាមានរាងស្តើងប៉ុន្តែរាងធ្ងន់បបន្តិច ព្រោះផ្នែកខាងក្រៅរបស់វាផលិតឡើងពីលោហៈធាតុកាបូនដែលងាយស្រួលកាន់។ Lenmar Maven មានទំហំថ្ម 3,000 mAh ដែលអាចបន្ថែម 110% ទៀតទៅលើថ្មទូរស័ព្ទ iPhone។ហើយឥឡូវនេះអ្នកអាចបញ្ជាទិញវានៅលើហាងអនឡាញត្រឹមតែ 30 ដុល្លារប៉ុណ្ណោះ ប៉ុន្តែបើអ្នកទិញតាមក្រុមហ៊ុនវិញគឺតម្លៃ 70 ដុល្លារឯណោះ។គួរឲ្យសោកស្តាយវាមិនមានលក់ក្នុងទីផ្សារប្រទេសកម្ពុជាយើងទេ ប៉ុន្តែអ្នកអាចបញ្ជាទិញវាតាមអនឡាញបាន នៅទីនេះ3. Anker Extended Battery CaseAnker Extended ជាស្រោមទូរស័ព្ទសាកថ្មសេរ៊ីចុងក្រោយបំផុតដែលថ្មីជាង Anker Ultra 8 ដុល្លារ។បើនិយាយពីសមត្ថភាពរបស់វាវិញ វាមានទំហំថ្ម 3,100 mAh ដែលជាទំហំថ្មធំជាងគេក្នុងទីផ្សារ ហើយអាចបន្ថែមថ្មីរហូតទៅដល់ 140% បន្ថែមចំពោះ iPhone 6s។មិនត្រឹមតែប៉ុណ្ណោះវាបានការពារនូវប៉ូតុងសម្លេងទូរស័ព្ទនិងប៉ូតុង Home ផងដែរ ហើយវាមានតម្លៃ 48$ គួរឲ្យសោកស្តាយវាមិនមានលក់ក្នុងទីផ្សារប្រទេសកម្ពុជាយើងទេ ប៉ុន្តែអ្នកអាចបញ្ជាទិញវាតាមអនឡាញបាន នៅទីនេះ4. Otterbox Resurgence Otterbox ត្រូវបានគេស្គាល់ថាជាស្រោមទូរស័ព្ទដែលមានសមត្ថភាពខ្ពស់នៅលើផ្នែកការពារសុវត្ថិភាពនិងរួមទាំងការសាកថ្មផងដែរ ដែលធុននូវការធ្លាក់ជាដើម ហើយក៏បានការពារទាំងរន្ធដោតនិងប៉ូតុងផ្សេងៗទៀត ប៉ុន្តែវាមានទម្ងន់ធ្ងន់និងរាងធំ។និយាយពីសមត្ថភាពវាវិញ វាមានទំហំថ្ម 2,600 mAh ដែលអាចគ្រប់គ្រាន់ក្នុងការសាកថ្ម iPhone 6s ហើយវាមានតម្លៃ 55 ដុល្លារ គួរឲ្យសោកស្តាយវាមិនមានលក់ក្នុងទីផ្សារប្រទេសកម្ពុជាយើងទេ ប៉ុន្តែអ្នកអាចបញ្ជាទិញវាតាមអនឡាញបាន នៅទីនេះ នៅទីនេះ5. Prong PWR Case នេះជាស្រោមទូរស័ព្ទដែលមានតម្លៃរាងថ្លៃជាង 100 ដុល្លារ ហើយវាមានសមត្ថភាពអាចមានទំហំថ្ម 2,600 mAh ដែលអាចសាកបានទ្វេដងនៅលើទូរស័ព្ទ iPhone 6s។វាមិនមែនត្រឹមតែមានតម្លៃថ្លៃទេប៉ុន្តែក៏មានចំណុចនិងលក្ខណៈពិសេសរបស់វាដែរ ការរចនាវាគឺស្រោមទូរស័ព្ទនេះមានដុយក្បាលពីរនៅខាងក្រោយស្រោមទូរស័ព្ទដែលអាចដោតនិងសាកថ្មទូរស័ព្ទបណ្តើរក៏បាន។ PWR ក៏បានបែងចែកស្រោមនេះចេញជា 2 ផ្នែកផងដែរគឺ មួយសម្រាប់ដោតនៅជញ្ជាំងហើយសាក មួយទៀតគឺស្រោមទូរស័ព្ទធម្មតា ដូច្នេះអ្នកងាយស្រួលជាងមុនគឺមិនសូវធ្ងន់ទេបើអ្នកដកមួយផ្នែកម្តងមកប្រើប្រាស់។ចំពោះតម្លៃវិញវាថ្លៃ 99 ដុល្លារដែលជាងមួយរយដុល្លារទៅហើយប៉ុន្តែសមត្ថភាពក៏មិនធម្មតាដែរ។គួរឲ្យសោកស្តាយវាមិនមានលក់ក្នុងទីផ្សារប្រទេសកម្ពុជាយើងទេ ប៉ុន្តែអ្នកអាចបញ្ជាទិញវាតាមអនឡាញបាន នៅទីនេះ នៅទីនេះ6. Apple Smart Battery Caseនេះជាស្រោមទូរស័ព្ទសាកថ្មរបស់ក្រុមហ៊ុន Apple ផ្ទាល់តែម្តង ប៉ុន្តែវាមានតម្លៃថ្លៃដែរគឺជាង 100 ដុល្លារដូចគ្នា។ប៉ុន្តែរាងវាផលិតឡើងពីជ័រប្លាស្ទិកប៉ុណ្ណោះ ចំពោះសមត្ថភាពវិញវាមានថ្មទំហំត្រឹម 1,900 mAh ដែលអាចសាកថ្មបានប្រហែល 85% ដែលអាចសាកបានល្មមពេលទៅក្រៅយប់អី។ប៉ុន្តែវាជាស្រោមទូរស័ព្ទតែមួយគត់ដែលសាកថ្មដោយមិនប្រើប្រាស់ដុយដោតតាម microUSB និងចំពោះអ្នកមិនចង់បានស្រោមដែលមានដុយក្បាលពីរសម្រាប់ដោត។វាមតម្លៃ 103 ដុល្លារ  គួរឲ្យសោកស្តាយវាមិនមានលក់ក្នុងទីផ្សារប្រទេសកម្ពុជាយើងទេ ប៉ុន្តែអ្នកអាចបញ្ជាទិញវាតាមអនឡាញបាន នៅទីនេះ នៅទីនេះប្រភព: Business Insiderអត្ថបទដោយ: William

ស្រីៗឃើញច្បាស់ជាស្រឡាញ់តែម្តងនូវពណ៌ថ្មីរបស់ទូរស័ព្ទ iPhone 5se

ថ្ងៃទី ១០ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០១:៤២

បើតាមគេហទំព័រជប៉ុនមួយ Mac Otakara បានរាយការណ៍ថា ទូរស័ព្ទទំហំ 4 អ៊ីញរបស់ក្រុមហ៊ុន Apple ថ្មីគឺ iPhone 5se អាចនឹងមកជាមួយនូវពណ៌ដូចនឹង iPhone 6s និង 6s Plus ដែរប៉ុន្តែប្រហែលជាពណ៌មួយមិនមែន Rose Gold ទៀតទេគឺពណ៌ផ្កាឈូករៀងក្រមៅ។គេហទំព័រនេះបានបន្តទៀតថាពណ៌ផ្កាឈូកថ្មីនេះគឺអាចដូចទៅនឹង iPod Nano ជំនាន់ទី 7 និង iPod Touch ជំនាន់ទី 6 ដែរគឺវានឹងមានពណ៌ដិតក្រមៅហើយភ្លឺច្បាស់ជាង Rose Gold នៅលើទូរស័ព្ទ iPhone 6s។បើទោះបីជាគេហទំព័រ Mac Otakara មិនបានឃើញពណ៌នេះផ្ទាល់មែន ប៉ុន្តែគេជឿជាក់ថាមិនមែនពណ៌ Rose Gold ដូចមុនទេ។បើនិយាយពីលក្ខណៈសម្បត្តិវិញគឺដូចដែល ធូដេខេអេជ ធ្លាប់បានបង្ហាញកាលពីសប្តាហ៍មុនៗចឹងគឺយើងនឹងបានឃើញនូវ Apple Pay ឈីប A9 ទ្រនាប់ស្កេនមេដៃ ជាមួយនឹងកាមេរ៉ា 8 មេហ្គាភិចសែលនៅខាងក្រោយនិយាយរួមទៅគឺសឹងដូចទៅនឹង iPhone 6s ទាំងអស់ទៅហើយគ្រាន់តែមិនមានបច្ចេកវិទ្យាថ្មី 3D Touch ប៉ុណ្ណោះ។ប្រភព: Mac Rumorsប្រែសម្រួលដោយ: William

កងកម្លាំងតួកគីសម្លាប់ភេរវករ 60 នាក់ក្នុងការវាយឆ្មក់មួយនៅតំបន់ Cizre របស់ឃើដ

ថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ១៦:២០

មនុស្សប្រមាណជា 60 នាក់ត្រូវបានរាយការណ៍ថាត្រូវបានសម្លាប់នៅក្នុងបន្ទប់ក្រោមដីនៃអគារនៅក្នុងទីក្រុងភាគអាគ្នេយ៍នៃតំបន់ Cizre របស់ពួកឃើដក្នុងអំឡុងពេលនៃការវាយឆ្មក់មួយរបស់យោធាប្រទេសតួកដែលនេះបើយោងតាម​​ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋត្រូវបានធ្វើឡើងដើម្បីបង្រ្កាបយុទ្ធជន PKK ។កាលពីថ្ងៃសៅរ៍រដ្ឋមន្ត្រីមហាផ្ទៃប្រទេសតួកគីលោក  Efkan Ala ប្រតិ្តបត្តិការរបស់កងទ័ពតួកគីធ្វើឡើងទៅលើពួកភេវរករយុទ្ធជន PKK ឃើដតែប៉ុណ្ណោះ ។ មេដឹកនាំរបស់ប្រទេសទួរគីបាននិយាយថាគោលដៅរបស់ពួកគេពួកសកម្មប្រយុទ្ធឃើដប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រី តួកគី Ahmet Davutoglu បាននិយាយថា « យើងកំពុងតែបែងចែកអោយដាច់រវាងភវរករនិងជនស៊ីវិល ហើយយើងយកចិត្ដទុកដាក់និងមិនអោយមានជនស៊ីវិលត្រូវបានប៉ះពាល់ដោយការប្រតិបត្ដិការនោះទេ "។ របាយការណ៍បានលើកឡើងថាជនស៊ីវិលជាច្រើននាក់នៅតែជាប់នៅក្នុងបន្ទប់ក្រោមដីសម្រាប់ពីរសប្តាហ៍ដោយសារតែការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងតំបន់នេះ។ ប្រភពពី RTប្រែសំរួលដោយ សិទ្ធា