trollkhmer news

សង្គមនិងជីវិត

រាជធានីភ្នំពេញ នឹងបង្កើតភូមិថ្មីចំនួន៤៧ភូមិ និងសង្កាត់ថ្មីចំនួន៩​បន្ថែមទៀត

ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៤:៥៤

Freshnewsasia:  ជាថ្មីម្តងទៀត លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានបញ្ជាក់ថា រាជធានីភ្នំពេញ នឹងត្រូវបង្កើតឲ្យមាន ភូមិថ្មីចំនួន៤៧ភូមិ និងសង្កាត់ចំនួន៩បន្ថែមទៀត ដើម្បីងាយស្រួលគ្រប់គ្រង និងផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ការបញ្ជាក់របស់លោក ប៉ា សុជាតិវង្ស ជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈអភិបាលរាជធានី លើកិច្ចការបន្ទាន់មួយនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ម្សិលមិញ នេះបើតាម Facebook Page ផ្លូវការរបស់លោក ប៉ា សុជាតិវង្ស។កិច្ចប្រជុំគណៈអភិបាលសាលារាជធានីភ្នំពេញ បានពិភាក្សាលើកិច្ចការបន្ទាន់ចំនួន ៣ចំណុចសំខាន់ៗ៖១-ការងារបំបែកសង្កាត់ថ្មី ដើម្បីគ្រប់គ្រង និងផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ក្នុងនោះយើងនឹងមានភូមិថ្មីចំនួន ៤៧ភូមិ និងសង្កាត់ថ្មីចំនួន០៩ភូមិ។២-ការងារលើកទំនប់បឹងតាមោក ដើម្បីការពារទឹកសំអុយ មិនឱ្យប៉ះពាល់ដល់បងប្អូនជុំវិញបឹង និងរៀបចំជាកន្លែងអាងចម្រោះ ប្រព្រឹត្តិកម្ម ក្នុងនោះយើងនឹងសម្រេចឱ្យបានការងារលើកទំនប់ ៥០០ហិចតា នៅក្នុងរដូវប្រាំងឆ្នាំនេះ ចំណែកក្រុមហ៊ុនត្រូវតែចាប់ផ្តើម កិច្ចការរបស់ខ្លួន នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយតែម្តង។៣-ការងារគ្រប់គ្រងបឹង និងប្រឡាយបឹងត្របែក ដើម្បីរំដោះផ្លូវអមសង្ខាងប្រឡាយ និងទប់ស្កាត់ការទន្ទ្រានយកបឹងពីសំណាក់ ប្រជាពលរដ្ឋ ក្នុងគោលដៅធ្វើយ៉ាងណា ដោះស្រាយផ្លូវទឹកមួយនេះឱ្យបានជោគជ័យ នោះតំបន់មួយចំនួនធំក្នុងរាជធានី នឹងគ្មាន ការជន់លិចដោយទឹកភ្លៀងទៀតឡើយ៕ប្រភពពី ​Freshnewsasia

WHO ប្រកាស​ពី​ការ​បញ្ចប់​ការ​ឆ្លង​រាលដាល​ជំងឺ​អេ​បូ​ឡា​នៅ​អាហ្វ្រិក​ខាងលិច

ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៣:៣៦

អង្គការ​សុខភាព​ពិភពលោក WHO ប្រកាស​កាលពី​ថ្ងៃ​ទី​១៤ មក​រា ពី​ការ​បញ្ចប់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​អេ​បូ​ឡា​នៅ​អាហ្វ្រិក​ខាងលិច ខណៈ​ដែល​ប្រទេស​លី​បេ​រី​យ៉ា លែង​រក​ឃើញ​វីរុស​អេ​បូ​ឡា​នេះ​ទៀត​ហើយ ។ក្នុង​សេចក្តី​ប្រកាស​មួយ WHO និយាយ​ថា រាល់​ការ​ឆ្លង​វីរុស​អេ​បូ​ឡា​បាន​បញ្ចប់ ហើយ​នៅ​អាហ្វ្រិក​ខាងលិច ព្រោះ​ពុំ​មាន​អ្នក​ឆ្លង​ណា​នាក់​ឡើយ ចាប់តាំងពី​៤២​ថ្ងៃ​កន្លង​មកនេះ​នៅ​ប្រទេស​លី​បេ​រី​យ៉ា ជា​ប្រទេស​រង​ការ​ប៉ះពាល់​សល់​ចុង​ក្រោយ​គេ ។ ការ​បញ្ចប់​នៃ​វីរុស​អេ​បូ​ឡា​នៅ​ប្រទេស​ស៊ី​រ៉ា​ឡេ​អូន​ត្រូវ​បាន​ប្រកាស​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ រួច​ប្រទេស​ហ្គី​ណេ ប្រកាស​ថា លែង​មាន​វីរុស​នេះ កាលពី​ខែធ្នូ ។លោក ALEX GASASIRA តំណាង​របស់ WHO នៅ​លី​បេ​រី​យ៉ា ថ្លែង​ថា WHO សូម​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​លី​បេ​រី​យ៉ា ដែល​បាន​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​ការ​លេច​ថ្មី​នៃ​វីរុស​អេ​បូ​ឡា​នា​ពេល​ថ្មី​ៗ​នេះ ។ លោក​បន្ត WHO នឹង​បន្ត​ជួយ​ទ្រទ្រង់​លី​បេ​រី​យ៉ា​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្ការ ស្រាវជ្រាវ​រក និង​ឆ្លើយ​តប​ចំពោះ​ករណី​សង្ស័យ​ទាំងឡាយ ៕ប្រភព Everyday

រថយន្ត Hyundai Elantra សេរ៊ីឆ្នាំ 2017 នឹងភ្ជាប់មកជាមួយនូវប្រព័ន្ធ Android Auto

ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៣:០៦

ក្រុមហ៊ុន Hyundai បានបញ្ជាក់ថារថយន្ត Hyundai Elantra សេរ៊ីឆ្នាំ 2017 របស់ខ្លួនភ្ជាប់ជាមួយប្រព័ន្ធប្រតិបត្តិការ Android Auto ចាប់ផ្តើមនៅខែនេះ។រថយន្តក៏អាចដាក់នូវប្រព័ន្ធប្រតិបត្តិការ CarPlay របស់ក្រុមហ៊ុន Apple បានដែរ។ Android Auto នឹងបង្ហាញនៅលើកញ្ចក់ Touchsreen ទំហំ 7 អ៊ីញ ដែលអាចមើលកាមេរ៉ាបាន ផ្ញើរសារជាសម្លេងនិងស្តាប់ចម្រៀងដែលមាននៅលើទូរស័ព្ទ Android អ្នកបាន។ក្រុមហ៊ុន Hyundai ក៏បាននិយាយថា Android Auto នឹងអមមកជាមួយនូវ Google Maps ផែនទីសម្រាប់មើលផ្លូវនិងមុខងារពិសេសគឺមិនចាំបាច់ប្រើដៃកាន់ចង្កូតឡាន។ហើយគេបានបន្តទៀតថា Android Auto នេះអាចភ្ជាប់ជាមួយទូរស័ព្ទ Android ណាដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop និងខ្ពស់ជាងនេះប៉ុណ្ណោះ។ហើយកម្មវិធីមួយចំនួនដែលអាចប្រើប្រាស់នៅលើប្រព័ន្ធ Android Auto មាន BBC Media Player, KSL News, Radio Paradise, Amazon Music, Skype និង Spotify។ជាមួយនឹង Google Maps អ្នកដែលជាម្ចាស់រថយន្ត Hyundai Elantra អាចកំណត់ការរំលឹកការណាត់ជួប, ការហៅចេញនិងទទួលការហៅទូរស័ព្ទ, ឆ្លើយតបទៅនឹងសារដោយប្រើពាក្យសម្លេងនិងជាច្រើនទៀត។កាលពីដើមខែនេះយើងមានការរាយការណ៍មកថាក្រុមហ៊ុនផលិតរថយន្ដដ៏ធំមួយផ្សេងទៀតគឺក្រុមហ៊ុន Ford កំពុងតែ ចេញប្រព័ន្ធប្រតិបត្តិការ Android Auto ទៅលើរថយន្តរបស់ខ្លួនដូចគ្នាដែរ។ ក្រុមហ៊ុន Ford គ្រោងបន្ថែមបច្ចេកវិទ្យានេះក្នុងរថយន្តរបស់ខ្លួនទាំងអស់ ដែលបច្ចុប្បន្នកំពុងបំពាក់ជាមួយនឹងប្រព័ន្ធ Sync 3 ។ប្រភព: Talkandroidអត្ថបទដោយ: William

មេតុងទីងម្នាក់កើបលុយ៧០ម៉ឺនដុល្លាររត់បាត់ចោលកូនក្នុងនោះមានអ្នកស្រី យ៉យ តារាកំប្លែងផងដែរ

ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០២:០៣

មេតុងម្នាក់បានរត់ចោលកូនតុងជាច្រើនដែលក្នុងនោះរួមមាន យាយ យ៉យ តារាកំប្លែងដែលត្រូវបានមេរត់ចោលនាំគ្នាមកប្តឹងចៅសង្កាត់។ សូមសាវីឌីអូអោយទៅដល់លេខ ១១:៤៥នាទី ដើម្បីមើលពត៌មានរឿងមេតុងទីង៖ 

ការ​បំផ្ទុះ​អត្តឃាត​នៅ​ប៉ាគីស្ថាន​ ​សម្លាប់​មនុស្ស​យ៉ាង​តិច​ ១៥ ​នាក់

ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០១:៣៦

ប៉ូលិស​ និង​ក្រុម​មន្ត្រី​បាន​និយាយ​ថា​ជន​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​ខ្លួនឯង​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​ផ្តល់​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​មួយ​នៅក្នុង​ក្រុង​កេត្តា​ភាគនិរតី​ប៉ាគីស្ថាន​ពី​ថ្ងៃ​ពុធ​ដោយ​សម្លាប់​មនុស្ស​យ៉ាង​តិច​​ ១៥ នាក់​។ប៉ូលិស​ទាំង​នោះ​បាន​ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​នោះ​ដើម្បី​អម​ដំណើរ​កម្មករ​ពិការ​ដៃ​ជើង​សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ថ្ងៃ​ទី​បី​​ដែល​ជា​រឿយៗ​ត្រូវការ​វាយប្រហារ​របស់​ក្រុម​ជីវពល​យក​ជា​គោលដៅ​នៅ​ប៉ាគីស្ថាន​នៅក្នុង​ខេត្ត​ Balochistan​ ដែល​ហែកហួរ​ដោយ​អំពើ​ហិង្សា​។មន្រី្ត​ប៉ូលិស​តំបន់​ម្នាក់​ប្រាប់​ AFP ​ថា​៖ «​មាន​មនុស្ស​ ១៥ ​នាក់​ស្លាប់​នៅក្នុង​នោះ​មាន​ប៉ូលិស​ ១២ ​នាក់​ទាហាន​ប៉ារ៉ា​ម្នាក់​ និង​ជនស៊ីវិល​ពីរ​នាក់»។រដ្ឋមន្ត្រី​មហាផ្ទៃ​លោក​ Sarfaraz Bugti​ បាន​បន្ថែម​ថា​​រហូត​មក​ទល់​ពេល​នេះ​មនុស្ស​ ១៥ ​នាក់​ត្រូវ​រងរបួស​នៅ​ក្នុង​ការ​ផ្ទុះ​ហើយ​ ៧ ​នាក់​នៅក្នុង​ចំណោម​ពួកគេ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។អ្នក​កាសែត​ AFP ម្នាក់​នៅ​កន្លែង​កើត​ហេតុ​នោះ​បាន​ឃើញ​រថយន្ត​បី​គ្រឿង​ត្រូវ​ឆេះ​ហ្មត់​៕ប្រភព Postkhmer

យុទ្ធនាការ​យោធា​ដឹកនាំ​ដោយ​អាមេរិក​ផ្តោត​លើ​ក្រុង ​រ៉ាកា និង​ ម៉ូស៊ូល

ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៨:៤៥

ភ្នំពេញប៉ុស្តិ៍: ប្រមុខ​មន្ទីរ​បញ្ចកោណ​លោក អាស្តុន ខាធើរ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ក្រុង​រ៉ាកា​របស់ ​ស៊ីរី​ និង​ក្រុម​ ម៉ូស៊ូល​ នៃ​ប្រទេស​ អ៊ីរ៉ាក់​ ស្ថិត​នៅ​ចំណុច​កណ្តាល​របស់​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​ ខណៈ​ខ្លួន​បាន​ព្យាយាម​បង្កើន​ជោគជ័យ​ថ្មីៗ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ិស្លាម។ដោយ​ថ្លែង​ទៅ​កាន់​ក្រុម​ទាហាន​នៅឯ​មូលដ្ឋាន​ទ័ព​ Fort Campbell ​នៃ​រដ្ឋ​ Kentucky​ នៅ​មុន​ការ​ដាក់​ពង្រាយ​ពួកគេ​ទៅ ​​អ៊ីរ៉ាក់​ លោក ​ខាធើរ​ បាន​និយាយ​ថា​ការ​កាន់កាប់​ក្រុង​ទាំង​ពីរ​ឡើង​វិញ​ក្រុង​នីមួយៗ​មាន​សញ្ញា​សម្គាល់​​អំណាច​ IS គឺ​គន្លឹះ​ចំពោះ​ការ​ប្រយុទ្ធ​ជា​បន្ត​ទៅ​ទៀត​ប្រឆាំង​នឹង​ក្រុម​ជីហាដ​។លោក​ ខាធើរ បាន​និយាយ​ថា​ក្រុង​រ៉ាកា​ និង​ក្រុង​ម៉ូស៊ូល គឺជា​មជ្ឈមណ្ឌល​យោធា​នយោបាយ សេដ្ឋកិច្ច និង​មនោគមន៍​វិជ្ជា​ដ៏សំខាន់​ដោយ​បាន​ប្រើ​អក្សរ​កាត់​ផ្សេង​ទៀត​សម្រាប់​ក្រុម​ IS។លោក​បាន​បន្ថែម​ថា៖ «​នោះ​គឺជា​មូល​ដែល​ផែនទី​នៃ​ផែនការ​យុទ្ធនាការ​របស់​យើង​មាន​មុខ​ព្រួញ​ធំៗ​ដែល​សំដៅ​ទៅ​ក្រុង​រ៉ាកា​ និង​ក្រុង​ ម៉ូស៊ូល។ ​យើង​នឹង​ចាប់​ផ្តើម​ដោយ​ធ្វើឲ្យ​ការ​កាន់កាប់​របស់​ IS ​ទៅ​លើ​ក្រុង​ទាំង​ពីរ​នេះ​ និង​បន្ទាប់​មក​ចូលរួម​នៅ​ក្នុង​កិច្ចប្រតិបត្តិការ​លុប​បំបាត់​ទូទាំង​ទឹកដី​ដែល​ក្រុម​ IS ​បាន​កាន់កាប់​ក្រុង​រ៉ាកា​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី​»។ទោះបី​ជា​មន្ទីរ​បញ្ចកោណ​បាន​ទាត់​ចោល​ការ​ដាក់​ពង្រាយ​កងទ័ព​ទ្រង់ទ្រាយ​ធំ​នៅ​ប្រទេស​ទាំង​ពីរ​នេះ​​ក្តី​ក៏​ខ្លួន​បាន​បង្កើន​ចំនួន​ទាហាន​ប្រតិបត្តិការ​ពិសេស​ដែល​អាច​ធ្វើការ​វាយប្រហារ​ និង​បណ្តុះបណ្តាល​កម្លាំង​ក្នុង​តំបន់​បាន។លោក​ ខាធើរ​ បាន​និយាយ​ថា​ទាហាន​ប្រតិបត្តិការ​ពិសេស​ថ្មីៗ​នេះ​បាន​ធ្វើការ​ទាក់ទង​ជាមួយ​ក្រុម​ដៃគូ​ក្នុង​តំបន់​នៅក្នុង​ប្រទេស ​អ៊ីរ៉ាក់ ។ ប្រភពពី Postkhmer

App Store អាចរកបានប្រាកចំណូល 1000 លានដុល្លារឯណោះក្នុងខែធ្នូកាលពីឆ្នាំ 2015

ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០២:១៥

ខែធ្នូតែងតែជាខែដ៏ធំសម្រាប់ក្រុមហ៊ុន Apple ក្នុងមួយឆ្នាំពីព្រោះថារបាយការណ៍នៃការលក់របស់ក្រុមហ៊ុន Apple បានចេញក្នុងខែនេះហើយបើមនុស្សប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS កាន់តែច្រើនអ្នកដោនឡូតយកកម្មវិធីឬហ្គេមចេញពី App Store របស់ក្រុមហ៊ុនក៏កាន់តែច្រើនដែរ។បើតាមអ្នកវិភាគនឹងព្យាករពី App Store របស់ក្រុមហ៊ុន Apple គឺ Sensor Tower បានចេញនូវទិន្នន័យដែលបានប៉ានស្មានក្នុងខែធ្នូសម្រាប់ឆ្នាំ 2015 កាលពីម្សិលមិញហើយ។ក្រុមហ៊ុន Sensor បានបង្ហាញថាប្រាក់ចំណូលដែលរកបានពីហ្គេមក្នុង App Store របស់ Apple នៅខែធ្នូ ឆ្នាំ 2015 អាចរកបានរហូតជិតដល់ 1000 លានដុល្លារឯណោះក្នុងកំឡុងពេលថ្ងៃឈប់សម្រាក់ក្នុងខែធ្នូ។ដែលប្រាក់ចំណូលនេះបានកើនឡើង 18% លើសខែវិច្ឆិកាដែលរកបានប្រាកចំណូលត្រឹម 847 លានដុល្លារ គឺមានន័យថាការដោនលោតយកមានការកើនច្រើនជាងមុន។ App Store របស់ក្រុមហ៊ុន Apple នៅសហរដ្ឋអាមេរិចបានកើនឡើងច្រើនណាស់ដែរពី 143 លានដងនៃការដោនលោត(ក្នុងខែវិច្ឆិកា)មកទល់ឥឡូវ 179 លានដងដែលបានកើនឡើងជាង 26%។បើនិយាយក្នុងសកលលោកវិញកំណើននៃហ្គេមដែលបានដោនលោតបានកើនឡើងពី 510 លានដងនៃការដោនលោតហ្គេមមកដល់ពេលនេះ 614 លានដង។ហ្គេមដែលបានការដោនលោតយកច្រើនបំផុតក្នុងនៃខែធ្នូគឺហ្គេម Piano Tile 2 ហើយនិងហ្គេមជាច្រើនទៀតដូចជា Cut the rope 2 Monument Valley Temple Run 2 និង Geometry Dash Melted ដែលជាហ្គេមបានជាប់ក្នុងចំណោមហ្គេមដែលមានអ្នកដោនលោតច្រើបំផុតទាំង 5។ចំពោះហ្គេមដែលបានប្រាក់ចំណូលច្រើនបំផុតគឺហ្គេម Clash Of Clans ដែលបានជាប់ទាំងក្នុងតារាងដែលបានរកប្រាក់ចំណូលច្រើនបំផុតក្នុងសហរដ្ឋអាមេរិចនិងក្នុងសកលលោក។ហើយនិងហ្គេមជាច្រើនទៀតដូចជា Game of War Candy Crush Saga Madden NFL និង DoubleDown Casino ដែលបានជាប់ជាហ្គេមក្នុងចំណោមហ្គេមដែលបានរកប្រាក់ចំណូលច្រើនទាំង 5។ហ្គេម Clash Of Clans អាចរកបានប្រាក់ចំណូល 59.7 លានដុល្លារក្នុងខែធ្នូកាលពីឆ្នាំ 2015 ចំណែក Game Of War រកបាន 31.7 លានដុល្លារ។ខាងក្រោមនេះជាតារាងហ្គេមដែលមានអ្នកដោនលោច្រើនទាំង 10 ក្នុងខែធ្នូកាលពីឆ្នាំ 2015ចំណែកនេះជាតារាងហ្គេមដែលរកបានប្រាក់ចំណូលច្រើនទាំង 10 ក្នុងខែធ្នូកាលពីឆ្នាំ 2015ប្រភព: 9to5mac   ប្រែសម្រួលដោយ: William

ក្តៅៗ! មានការបាញ់ប្រហារនិងបំផ្ទុះគ្រាប់នៅជិតការិយាល័យ UN ទីក្រុងចាកាតាប្រទេសឥណ្ឌូនេស៊ី

ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៦:៤៥

មានរបាយការណ៍ទើបមកដល់អំបាញ់មិញនេះថា មានការផ្ទុះគ្រាប់បែកជាច្រើនគ្រាប់នៅជិតការិយាល័យអង្គការសហប្រជាជាតិនៅក្នុងហ្សាការតាប្រទេសឥណ្ឌូណេស៊ីធ្វើឲ្យមនុស្សស្លាប់យ៉ាងតិច៦នាក់មកទល់ពេលនេះ។សាក្សីឲ្យដឹងថា មានឮសូរការផ្ទុះ៦លើកនៅកណ្ដាលក្រុងហ្សាការតា ហើយឃើញមនុស្សត្រូវរបួសជាច្រើននាក់ដេកលើដី។ តាមបណ្ដាញ Twitter របស់ប៉ូលិសឲ្យដឹងថា មានការផ្ទុះមួយនៅមុខមជ្ឈណ្ឌលលក់ទំនិញ Sarinah Mall។ ប៉ូលិសឲ្យដឹងទៀតថា ពួកអ្នកវាយប្រហារបានគប់គ្រាប់បែកដៃតាមម៉ូតូ។តាមប្រភពព័ត៌មានរបស់អ្នកកាសែត AFP ឲ្យដឹងថា គេឃើញមានមនុស្សដេកលើដីច្រើននាក់។ ប៉ុស្ដិ៍ប៉ូលិសមួយនៅលើផ្លូវធំបានខូចខាតក្រោយពីមានការឮការផ្ទុះ៦លើក។ អ្នកកាសែតនោះឲ្យដឹងទៀតថា មានឮសូរស្នូរកាំភ្លើងបាញ់គ្នាផងដែរបន្ទាប់ពីការផ្ទុះ។ប្រភពពី Radio Australia - Khmer

គន្លឹះ 5 យ៉ាងដែលឲ្យទូរស័ព្ទ iPhone របស់អ្នកសាកថ្មបានលឿន

ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០២:៥៨

ទូរស័ព្ទ iPhone ជាច្រើនជំនាន់របស់ក្រុមហ៊ុន Apple នូវតែមានបញ្ហាថ្មឆាប់អស់ដដែលទោះជាទូរស័ព្ទជំនាន់ថ្មី iPhone 6s ក៏ដោយ ដូចនេះមនុស្សជាច្រើនប្រកត់ជាត្រូវការសាកថ្មយូរជាមិនខាន។ប៉ុន្តែយើងបានរកឃើញវិធីឬល្បិចដែលជួយឲ្យការសាកថ្មរបស់អ្នកបានលឿនជាងមុនៗ ខាងក្រោមនេះជាល្បិចទាំង 5 យ៉ាង:1. បើកមុខងារ Airplane Mode ក្នុងទូរស័ព្ទរបស់អ្នកការធ្វើនេះប្រព័ន្ធបណ្តាញផ្សេងៗដូចជា WiFi និងវិទ្យុក្នុងទូរស័ព្ទដៃរបស់អ្នកហើយវានឹងបិទកម្មវិធីដែលត្រូវការបញ្តាញទាំងនេះដើម្បីដំណើរការ។ ការធ្វើបែបនេះយើងអាចសន្សំថាមពលកាន់តែច្រើននិងសាកថ្មលឿនជាងមុន។ប៉ុន្តែបើអ្នកបើកមុខងារនេះអ្នកនឹងមិនអាចទទួលការខលចូលឬសាររបស់នរណាម្នាក់និងលេងអ៊ីធឺណេតស្របពេលកំពុងបើកវាបានឡើយ។ដើម្បីដាក់មុខងារនេះសូមចូលទៅកាន់ Setting រួចអ្នកធ្វើការបើកវាជាការស្រេច។2. ដាក់ទូរស័ព្ទរបស់អ្នកផ្កាប់មុខចុះក្រោមការដាក់ទូរស័ព្ទរបស់អ្នកផ្កាប់មុខចុះក្រោមបែបនេះគឺវាបញ្ឈប់ពន្លឺដែលចេញមកពីកញ្ចក់ទូរស័ព្ទនៅពេលដែលមាន Notifications លោតមកម្តង គឺមុខងារនេះបានភ្ជាប់មកជាមួយក្នុងទូរស័ព្ទ iPhone ស្រាប់ដែលគេហៅថា Facedown Detection។ប៉ុន្តែវាអាចដំណើរការតែលើប្រព័ន្ធប្រតិបត្តិការ iOS 9 ចាប់ពីទូរស័ព្ទ iPhone 5s ឡើងតែប៉ុណ្ណោះចំពោះទូរស័ព្ទដូចជា iPhone 5 5c និង 4s គឺវាមានដំណើរការទេ។ហើយការដាក់បែបនេះគឺវាអាចជួយការសាកថ្មឲ្យបានលឿនថែមមួយកំរិតទៀតផងដែរ។3. សាកថ្មទូរស័ព្ទរបស់អ្នកក្នុងបន្ទប់ដែលមានសីតុណ្ហភាពសមរម្យបើអ្នកស្រាវជ្រាវរបស់សកលវិទ្យាល័យមួយបានបង្ហាញថាទូរស័ព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple មួយចំនួនជាពិសេសគឺ iPhone 6s ដែលវាបំពាក់ដោយថ្មប្រភេទ Lithium-ion នោះពេលអ្នកសាកថ្មក្នុងកន្លែងណាដែលមានសីតុណ្ហភាពលើសពី 30 អង្សារសេវាអាចនឹងងាយឆាប់ខូចថ្មយ៉ងលឿន។ការសាកថ្មក្នុងកន្លែងត្រជាក់ក៏វាមិនធ្វើឲ្យសាកថ្មបានលឿនទេ ដូច្នេះអ្នកត្រូវចៀសវាងសាកកថ្មក្នុងកន្លែងក្តៅពេកឬក៏ត្រជាក់ពេក។4. បើកមុខងារ Low Power Mode ដូចដែលធូដេខេអេជបានបង្ហាញកាលពីមុនៗចឹងមុខងារ Low Power Mode គឺអាចរក្សាថ្មទូរស័ព្ទរបស់អ្នកបានយូរប៉ុន្តែវាក៏ជួយឲ្យការសាកថ្មរបស់អ្នកបានលឿនផងដែរដើម្បីបើកមុខងារនេះសូមចូលទៅកាន់ Setting --> Battery រួចបើកវាជាការស្រេច។5. សាកថ្មនៅកន្លែងព្រីជញ្ជាំងដែលមានអានុភាព 2.1 អំពែការសាកថ្មទូរស័ព្ទនៅលើព្រីជញ្ជាំងដែលមានអានុភាព 2.1 អំពែគឺមានសមត្ថភាពខ្លាំងដែលអាចធ្វើឲ្យការសាកថ្មទូរស័ព្ទបានលឿនបំផុត បើសាកថ្មថេប្លេត (iPad) គឺវាធម្មតានោះទេ។ប្រភព: News   ប្រែសម្រួលដោយ: William