trollkhmer news

សង្គមនិងជីវិត

ប្រទេសកម្ពុជាកំពុងសិក្សាគម្រោង បញ្ឈប់នាំចូលរថយន្តជជុះ

ថ្ងៃទី ២៧ ខែ កក្តដា ឆ្នាំ ២០១៦ ម៉ោង ០៨:១៧

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ចូននៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងពិចារណាលើការឈប់នាំចូលរថយន្តជជុះ ដើម្បីការពារបរិស្ថាន។ លោក ស៊ុន ចាន់ថុល បានថ្លែងបែបនេះប្រាប់ដល់ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន អំឡុងការជួបពិភាក្សាការងារ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ថ្ងៃទី ២៦ កក្តដា ២០១៦។ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានបានលើកឡើងពីបំណងចង់ដឹង អំពីគោលនយោបាយ នាំរថយន្ត ជជុះចូលប្រទេសកម្ពុជា ដោយបានជំរាបជូនលោក ស៊ុន ចាន់ថុលថា បណ្តាប្រទេសអាស៊ាន ភាគច្រើនមិនអនុញ្ញាតឱ្យនាំរថយន្ដជជុះ ចូលប្រទេសរបស់ខ្លួន ក្នុងគោលបំណងដើម្បីទប់ស្កាត់ ការបំពុលបរិស្ថាន និងធ្វើឱ្យប្រសើរឡើង ដល់សុវត្ថិភាពចរាចរណ៍។ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ក្រសួងកំពុងសិក្សាអំពី គោលនយោបាយនេះ និងមានការវាយតម្លៃខ្ពស់ ប្រសិនបើក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក អាចផ្តល់ឱ្យយើងនូវគោលនយោបាយផ្សេងៗ នៅក្នុងតំបន់ដើម្បីឱ្យកម្ពុជា អាចធ្វើការវាយតម្លៃបាន៕

ក្រុមហ៊ុន​ទូរគមនាគមន៍​អា​មេ​រិ​ក Verizon ទិញយកភាគហ៊ុន​របស់ Yahoo តំលៃជិត ៥ពាន់លានដុល្លារ

ថ្ងៃទី ២៧ ខែ កក្តដា ឆ្នាំ ២០១៦ ម៉ោង ០៥:៣០

ក្រុមហ៊ុន​ទូរគមនាគមន៍​អា​មេ​រិ​ក Verizon បាន​ជះ​លុយ​៤,៨​ពាន់​លាន​ដុល្លារ ទិញ​យក​ភាគហ៊ុន​របស់ Yahoo ។ ក្រុមហ៊ុន​ទាំង​ពីរ​មិន​បាន​អះអាង​បញ្ជាក់​ថា មាន​ភាគហ៊ុន​ប៉ុន្មាន​ភាគរយ​នៃ​ភាគហ៊ុន​សរុប​របស់​ក្រុមហ៊ុន Yahoo ទេ ។ក្រុមហ៊ុន Yahoo ជួប​បញ្ហា​ធ្លាក់​ប្រជា ប្រិយភាព​ខ្លាំង ក្រោយ​ពី​មាន​វត្តមាន​បណ្ដាញ​សង្គម​នានា ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​រក្សា​តំណែង​បាន​យ៉ាង​រឹង​មាំ​ក្នុង​វិស័យ​វិនិយោគ ខណៈ​ខ្លួន​ជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់ Yahoo Japan Corp. និង Alibaba Group Holding Ltd. ដែល​មាន​តម្លៃ​ប្រហែល​៤០​ពាន់​លាន​ដុល្លារ​ឯណោះ ៕

អីស្រាអែលផលិតកាំភ្លើងមានលេខសំងាត់មួយដើមថ្លៃ ១០មឺុនដុល្លារ

ថ្ងៃទី ២៧ ខែ កក្តដា ឆ្នាំ ២០១៦ ម៉ោង ០១:៥៩

ដើម្បីទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ដែលបង្ករឡើងដោយកាំភ្លើង ទាហានអ៊ីស្រាលអែលមួយ​ក្រុម បានអភិវឌ្ឍន៍កាំភ្លើងថ្មីមួយប្រភេទ ដែលប្រើ password រឺលេខកូដសំងាត់​ ដោយ​សង្ឃឹម​ថា​អាចជួយ​ការពារ​​អាយុ​ជីវិតមនុស្សបាន។ខណៈសហរដ្ឋអាមេរិក កំពុងតែមានការពិភាក្សាយ៉ាងក្តៅគគុក ក្នុងការត្រួតពិនិត្យកាំភ្លើង ក្រុម Zore ក្នុងប្រទេសអ៊ីស្រាលអែលនិយាយថា ពួកគេបានរកឃើញដំណោះស្រាយ​ដ៏ល្អ​ហើយ។Yonatan Zimmerman ជានាយកប្រត្តិបត្តិនៃ Zore បានឲ្យដឹងថា Zore X គឺជាកាំភ្លើង​ប្រភេទ ថ្មី បង្កើតឡើងភ្ជាប់នឹងម៉ាស៊ីនស្វ័យប្រវត្តិដ៏តូច ជាមួយនឹង​លេខ​កូដសំងាត់ ក្រៅពីម្ចាស់​កម្មសិទ្ធ​គឺមិន​អាចប្រើបាននោះទេ អ្នកអាចដាក់លេខកូដ​សំងាត់​បានតាមចិត្ត​របស់​អ្នក។ ក្រុមហ៊ុនរបស់យើងសង្ឈឹមថា កាំភ្លើង password នេះ គឺជាអាវុទ្ធមួយប្រភេទ​ដែលមាន​សុវត្ថិភាពខ្ពស់ ទោះបីជាមានករណីលួចកាំភ្លើងក្តី ក៏អ្នកលួចយកទៅនោះ ​មិន​អាច​ប្រើ​បានដែរ។អ្វីដែលពិសេសជាងនេះទៅទៀតនោះ កាំភ្លើង password Zore X មានបំពាក់ Bluetooth និង sensor ភ្ជាប់ទៅនឹងទូរស័ព្ទដៃ ដែលអាចឲ្យម្ចាស់បានដឹង ក្នុងករណីមានអ្នកដ៏ទៃប៉េះ​ពាល់​កាំភ្លើងរបស់អ្នកទៀតផង។ ពេលនេះ កាំភ្លើង password Zore X មានចំនួន៣គ្រឿង ដោយក្នុងមួយគ្រឿងមានតម្លៃ ១០ម៉ឺនដុល្លា៕

មនុស្សពីរនាក់ស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅគ្លីនិកក្នុងទីក្រុងប៊ែរឡាំង

ថ្ងៃទី ២៧ ខែ កក្តដា ឆ្នាំ ២០១៦ ម៉ោង ០១:៥៥

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា មនុស្សពីរនាក់បានស្លាប់នៅក្នុងការបាញ់ប្រហារនៅគ្លីនិកមួយកន្លែងក្នុងទីក្រុងប៊ែរឡាំងនៅថ្ងៃអង្គារនេះ។ប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់ខ្លួនបន្ទាប់ពីបាញ់គ្រូពេទ្យម្នាក់នៅគ្លីនិក ដែលស្ថិតនៅភាគនិរតីនៃទីក្រុងប៊ែរឡាំងកាលពីរសៀលថ្ងៃអង្គារ។។គ្រូពេទ្យបានរងរបួសយ៉ាងធ្ងន់ និងបានស្លាប់នាពេលក្រោយមក បើទោះបីទទួលបានការសង្រ្គោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត ហើយបើតាមប៉ូលិសបានឱ្យដឹងថា ខ្មាន់កាំភ្លើងគឺជាអ្នកជំងឺរបស់គ្លីនិក។ប៉ូលិសនិយាយថា កងកម្លាំងសន្តិសុខបានមកដល់គ្លីនិកនិងបានគ្រប់គ្រងស្ថានការណ៍។ មិនមានស្ថានភាពគ្រោះថ្នាក់នៅទីតាំងនោះទេ និងបានស្នើសុំដល់សាធារណជនកុំឱ្យកេងចំណេញ និងបន្តផ្សព្វផ្សាយពាក្យចចាមរ៉ាម។ប៉ូលីសបាននិយាយថា «យើងមិនមានភ័ស្តុតាងពីការវាយប្រហារភេរវកម្ម ហើយយើងកំពុងបន្តធ្វើការស៊ើបអង្កេត។គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់បានជួបប្រទះនឹងការវាយប្រហារហឹង្សាចំនួន ៤ ករណីកាលពីសប្តាហ៍មុននៅភាគខាងត្បូងនៃប្រទេសនេះ។នៅថ្ងៃអាទិត្យ បុរសជនជាតិស៊ីរី អាយុ ២៧ ឆ្នាំម្នាក់បានបំផ្ទុះខ្លួនឯងនិងបណ្តាលឱ្យមនុស្ស ១៥នាក់រងរបួសនៅខាងក្រៅពិធីបុណ្យតន្ត្រីនៅក្នុងទីក្រុង Ansbach នៅភាគខាងត្បូងរដ្ឋ Bavaria ។ហេតុការណ៍នេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានជនភៀសខ្លួនស៊ីរីអាយុ២១ឆ្នាំបានសម្លាប់ស្ត្រីមានផ្ទៃពោះជនជាតិប៉ូឡូញម្នាក់ និងធ្វើឱ្យមនុស្ស ពីរនាក់រងរបួសនៅទីក្រុង Reutlingen រដ្ឋBaden-Wuerttemberg៕

គ.ជ.ប នៃប្រទេសកម្ពុជាជ្រើសរើស មន្រ្តីជាប់កិច្ចសន្យា សម្រាប់ចុះឈ្មោះបោះឆ្នោតជាង៦ពាន់នាក់

ថ្ងៃទី ២៦ ខែ កក្តដា ឆ្នាំ ២០១៦ ម៉ោង ០៩:១៣

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃប្រទេសកម្ពុជា នៅថ្ងៃទី ២៦ កក្តដា ២០១៦ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ចំនួន ១៦៣៣ក្រុម ស្មើនឹង ៦១០៣នាក់ ជាមន្រ្តីជាប់កិច្ចសន្យា ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់ នៃរាជធានី ខេត្ត សម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ដែលមានមុខតំណែងដូចខាងក្រោម៖ ប្រធានក្រុមចុះឈ្មោះបោះឆ្នោត សមាជិកក្រុមចុះឈ្មោះបោះឆ្នោត ជាជំនួយការអនុប្រធានសមាជិកក្រុមចុះឈ្មោះបោះឆ្នោត ជាការីកុំព្យូទ័រ។សេចក្តីជូនដំណឹងបញ្ជាក់ថា ការចាប់ផ្តើមទទួលពាក្យគឺចាប់ពីថ្ងៃទី ៥ សីហា ២០១៦ ហើយឈប់ទទួលពាក្យនៅថ្ងៃទី ៩ សីហា ២០១៦។ ប្រភពបញ្ជាក់ផងដែរថា ពាក្យសុំចូលបំរើការងារនឹងមានចែកជូនដោយមិនគិតថ្លៃ នៅតាមសាលាឃុំ សង្កាត់។សេចក្តីជូនដំណឹងនេះត្រូវបានផ្សព្វផ្សាយ ក្រោយមួយថ្ងៃ ដែលគ.ជ.បបានបញ្ចប់ការបណ្តុះបណ្តាលដល់មន្រ្តីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត(លធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ ២០១៦។

រដ្ឋមន្ត្រីការបរទេសចិនថាខែល​ការពារ​មីស៊ីល​នៅ​កូរ៉េ​ខាង​ត្បូង​បំផ្លាញ​ទំនុក​ចិត្តក្រុង​ប៉េកាំងនិង​​ក្រុង​សេអ៊ូល

ថ្ងៃទី ២៦ ខែ កក្តដា ឆ្នាំ ២០១៦ ម៉ោង ០២:០៧

រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានរិះគន់ចំពោះការសម្រេចចិត្តរបស់កូរ៉េខាងត្បូងក្នុងការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលរបស់អាមេរិក ដើម្បីទប់ទល់ទៅនឹងការគំរាមកំហែងពីកូរ៉េខាងជើង ដោយចិននិយាយថាវាធ្វើឲ្យអន្តរាយដល់មូលដ្ឋាននៃទំនុកចិត្តនឹងគ្នា។ នេះដោយយោងតាមការទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់ការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង។កាលពីថ្ងៃអាទិត្យម្សិលមិញលោក វ៉ាង យី បានជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក យ៉ុន ព្យុង នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅឯទីក្រុងវៀងចន្ទន៍។ទីភ្នាក់ងារព័ត៌មាន Yonhab របស់កូរ៉េខាងត្បូងបានរាយការណ៍ថា បន្ទាប់ពីជំនួបនោះលោក យ៉ុន ព្យុង បានថ្លែងថាលោក វ៉ាង យី បាននិយាយថាការសម្រេចចិត្តរបស់កូរ៉េខាងត្បូងបានធ្វើឲ្យប៉ះពាល់ដល់មូលដ្ឋានទំនុកចិត្តទៅវិញទៅមករវាងប្រទេសទាំងពីរ។កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្មីៗនេះថាពួកគេនឹងដាក់ពង្រាយខែលការពារមីស៊ីល ដែលធ្វើឲ្យប្រទេសចិនប្រតិកម្មយ៉ាងខ្លាំងក្លា ដោយនិយាយថាវានឹងធ្វើឲ្យសន្តិសុខតំបន់មានអស្ថិរភាព។ការសម្រេចចិត្តនេះគឺជាជំហានថ្មីបំផុតសម្រាប់ទប់ទល់ទៅនឹងការគំរាមកំហែងកាន់តែខ្លាំងពីសំណាក់កូរ៉េខាងជើង ប៉ុន្តែចិនព្រួយបារម្ភថាប្រព័ន្ធរ៉ាដានោះអាចនឹងតាមដានសមត្ថភាពយោធារបស់ខ្លួន ហើយប្រទេសរុស្ស៊ីក៏ជំទាស់នឹងការដាក់ពង្រាយនេះដែរ។លោក យ៉ុន បានឆ្លើយតបទៅលោក វ៉ាង វិញថាការដាក់ពង្រាយខែលការពារមីស៊ីលនេះមានបំណងការពារសន្តិសុខកូរ៉េខាងត្បូង ហើយវានឹងមិនប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខចិននោះឡើយ។ ចំណែកឯកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបាននិយាយថាប្រព័ន្ធប្រឆាំងមីស៊ីលនឹងយកទៅប្រើប្រាស់សម្រាប់ទប់ទល់នឹងគ្រាប់មីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើងតែប៉ុណ្ណោះ។

រដ្ឋាភិបាលតួកគីចាប់ខ្លួនជំនួយការដ៏សំខាន់របស់លោក Gulen ដែលបានធ្វើរដ្ឋប្រហារមិនបានសម្រេច

ថ្ងៃទី ២៦ ខែ កក្តដា ឆ្នាំ ២០១៦ ម៉ោង ០១:៥៩

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា ប្រទេសតួកគីបានចាប់ខ្លួនជំនួយការដ៏សំខាន់របស់បុព្វជិតមូស្លីមលោក Fethullah Gulen ដែលត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាលទីក្រុងអង់ការ៉ាចំពោះគម្រោងការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ។សេចក្តីរាយការណ៍បានឱ្យដឹងថា Halis Hanci ដែលត្រូវបានគេកំណត់ថាជំនួយការរបស់លោក Gulen បានធ្វើដំណើរមកដល់ប្រទេសតួកគីរយៈពេលពីរថ្ងៃមុនពេលប៉ុនប៉ងធ្វើរដ្ឋប្រហារ។លោក Halis Hanci ដែលរស់នៅសហរដ្ឋអាម៉េរិកតាំងពីឆ្នាំ១៩៩៩ បានផ្តល់លុយទៅឱ្យ Gulen។ទូរទស្សន៍ NTV បានរាយការណ៍ថា អាជ្ញាធរតួកគីកាលពីថ្ងៃសៅរ៍បានឃុំខ្លួន Mohammet Sait Gulen ដែលជាក្មួយប្រុសរបស់ Gulen ។លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បានទាមទារម្តងហើយម្តងទៀតចំពោះការធ្វើបត្យាប័នបព្វជិតរូបនោះ ហើយរដ្ឋាភិបាលបានដាក់សំណើជាផ្លូវការរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។គួរបញ្ជាក់ថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបរាជ័យបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែកក្កដាហើយត្រូវបានកំទេចនៅថ្ងៃបន្ទាប់។ អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៩០នាក់ក្នុងនោះមានជាង ១០០នាក់ "ជាអ្នកធ្វើរដ្ឋប្រហារ" ត្រូវបានសម្លាប់៕

ធ្វើ​ម៉េច​ដឹងថា អ្នក​កំពុង​ញៀន​កាហ្វេ​មិនអាចអត់វាបាន?

ថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ ២០១៦ ម៉ោង ០៩:១២

​បើទោះបីជា គេ​ណែនាំ មិន​អោយ​អ្នក​ទទួល​ទាន​កាហ្វេ លើស​ពី​បួន​ពែង​ក្នុង​មួយ​ថ្ងៃ​ក៏​ដោយ ប៉ុន្តែ​មាន​មនុស្ស​មួយចំនួន​អាច​ទទួល​ឥទ្ធិពល​យ៉ាងខ្លាំង សូម្បី​តែ​ការញុំាកា​ហ្វេ​តិចតួច​បំផុត​។ ប្រសិនបើ​អ្នក​ជា​មនុស្ស​ដែល​ឆាប់​ទទួលរង​ឥទ្ធិពល​ពី​កាហ្វេ នោះ​អ្នក​គួរតែ​កំណត់​ការ​ទទួលទាន​កាហ្វេ​របស់​អ្នក​ឱ្យបាន​នៅ​ត្រឹម​តែ​មួយ​ពែង​ឬ​តែ​មួយ​ពែង​ទៅ​បាន​ហើយ​។ ជា​ពិសេស​ប្រសិនបើ​អ្នក គ្រាន់តែ​ទទួល​ទាន​នៅ​ក្នុង​បរិមាណ​តិច​ប៉ុណ្ណោះ ប៉ុន្តែ​វា​អាច​ធ្វើឱ្យ​អ្នក​នៅ​មិន​សុខ ពិបាក​នៅក្នុង​ខ្លួន ឬ​គេង​មិន​លក់​។ វា​ជា​ការសំខាន់​ណាស់​ដែល​អ្នក​គួរតែ​តាមដាន​ការទទួល​ទាន​កាហ្វេ​ប្រចាំថ្ងៃ​របស់​អ្នក​។​​សម្រាប់​មនុស្ស​មួយចំនួន​ដែល​ទទួល​ទាន​កាហ្វេ ម្តង​ម្កាល នៅពេល​ដែល​អ្នក​ទទួល​ទាន​វា​តែង​បង្ក​ឱ្យ​អ្នក​មាន​អា​ការៈមិន​សូវ​ស្រួលខ្លួន​។ លើសពី​នេះ​កត្តា​មួយចំនួន​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​កម្រិត នៃ​ការ​ទទួលទាន​កាហ្វេ​របស់​អ្នក​គឺ អាយុ ទម្ងន់​ដងខ្លួន លក្ខខណ្ឌ​សុខភាព និង​ការប្រើប្រាស់​ថ្នាំ​។ មួយវិញទៀត​អ្នក​ស្រារ​ជ្រាវ​បានបង្ហាញ​ថា បុរស​គឺ​ងាយ​នឹង​ទទួលរង​ឥទ្ធិពល​ពី​ការ​ទទួលទាន​កាហ្វេ​ជាង​ស្ត្រី​៕

ការវាយប្រហារដ៏សហាវរបស់ ISIS បានសម្លាប់មនុស្សដល់ទៅ ៨០នាក់ នៅក្រុង​កា​ប៊ុល អាហ្គានីស្ថាន

ថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ ២០១៦ ម៉ោង ០៧:៥០

ការ​វាយប្រហារ​អត្តឃាត​២​កាលពី​ថ្ងៃ​ទី​២៣ កក្កដា ក្នុង​បាតុកម្ម​មួយ ដែល​ប្រមូលផ្តុំ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​នៅ​ក្រុង​កា​ប៊ុល ហើយ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បើ​តាម​តុល្យការ​មួយ​របស់​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថា​អ្នក​ស្លាប់​ឡើង​ដល់​យ៉ាងតិច​៨០​នាក់ ហើយ​មនុស្ស​២៣១​នាក់​ទៀត​រង​របួស ។សមាជិក​ជនជាតិភាគតិច​ស៊ី​អ៊ី​ត HAZARA ជា​ច្រើន​ពាន់​នាក់​បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​តាម​ដង​វិ​ថី​នានា​នៃ​ទីក្រុង​កា​ប៊ុល ដើម្បី​តវ៉ា​ប្រឆាំង​ការ​រើសអើង​ដែល​ពួក​គេ​ជា​អ្នក​រង​គ្រោះ ហើយ​រង​ការ​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​យ៉ាង​ខ្លាំង​២ ។នេះ​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​បំផុត​នៅ​ក្រុង​កា​ប៊ុល​ចាប់តាំងពី​ខែមេសា​មក ពេល​ដែល​មនុស្ស​ជាង​៦០​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ​ប្រឆាំង​ការិយាល័យ​របស់​ភ្នាក់ងារ​សន្តិសុខ ។តាម​រយៈ​ទីភ្នាក់ងារ​ព័ត៌មាន​របស់​ខ្លួន AMAQ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ ដែល​ក្រុម​នេះ​អះអាង​ថា ធ្វើ​ឡើង​ដោយ​សមាជិក​ក្រុម​គេ​២​នាក់ ដែល​មាន​គ្រឿងផ្ទុះ​ដាក់​នៅ​នឹង​ចង្កេះ ។ពួក​តា​លី​បង់​ជាស​ត្រូវ​ធំ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​បដិសេធ​រាល់​ការ​ឡូ​កឡុំ​ក្នុង​រឿង​នេះ ហើយ​និយាយ​ថា ការ​វាយប្រហារ​នោះ​ជា​ការ​រួមគំនិត​មួយ​សំដៅ​ឱ្យ​ផ្ទុះ​សង្គ្រាមស៊ីវិល​មួយ ។