trollkhmer news

សង្គមនិងជីវិត

គេហទំព័រអនឡាញមួយដាក់លក់ស្រោមជើងដែលមានរូបប្រាសាទអង្គរវត្ត

ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០៧:២៣

គេហទំព័រលក់ខោអាវតាមអិនធើណេតមួយឈ្មោះ repcambodia បានដាក់លក់ស្រោមជើងដែលមានរូបប្រាសាទអង្គរវត្តក្នុងតំលៃ $23.99 ។ ចំពោះបញ្ហានេះវិញខាងគេហទំព័រយើងខ្ញុំអាចបញ្ចេញយោបល់អ្វីច្រើននោះទេ គឺខ្ញុំគ្រាន់តែបង្ហាញអោយលោកអ្នកមើលពិចារណាតាមការគួរ ។ ហើយនេះគឺជាតំណភ្ជាប់ទៅកាន់គេហទំព័រដែលបានដាក់ស្រោមជើងមានរូបប្រាសាទអង្គរវត្ត សូមចុចទីនេះ 

សហរដ្ឋអាមេរិចពង្រឹងសន្តិសុខនៅតាមព្រលានយន្តហោះធំៗបន្ទាប់ពីការវាយប្រហារទិក្រុងព្រុចសែល

ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០២:២២

ព្រលានយន្តហោះនៅក្នុងទីក្រុងធំរបស់សហរដ្ឋអាមេរិកស្ថិតក្នុងពង្រឹងសន្តិសុខនិងការប្រុងប្រយ័ត្នខ្ពស់នៅថ្ងៃនេះផងដែរ បន្ទាប់ពីមានការវាយប្រហារភេវរកម្មនៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិច ដែលបណ្តាលអោយមានយ៉ាងហោចណាស់មនុស្ស 30 នាក់បានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅលើព្រលានយន្តហោះក្រុងព្រុចសែលនិងផ្លូវក្រោមដី បើទោះបីជាមន្រ្តីនិយាយថាមិនមានការគំរាមខ្លាំងទៅលើសហរដ្ឋអាមេរិកក៏ដោយ តែសន្តិសុខត្រូវតែពង្រឹង។ ខណៈដែលមានការវាយប្រហារទៅលើក្រុងព្រុចស៊ែលនោះ ក្រុមហ៊ុនអាកាសចរណ៍នានា បានលុបចោលជើងហោះទៅកាន់ព្រលានយន្តហោះដែលបានរងការវាយប្រហារផងដែរ។ 

ដឹងអត់ថាពាក្យ «SE» នៅលើទូរស័ព្ទទំហំ 4 អ៊ីញថ្មីដែលក្រុមហ៊ុន Apple ប្រកាសម្សិលមិញនេះមានន័យថាមិច?នេះជាចម្លើយ

ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០២:២០

កាលពីយប់ម្សិលមិញនេះនៅម៉ោង 12 រំលងអាធ្រាតនៅក្រុមហ៊ុន Apple បានត្រឡប់មកវិញទៀតជាមួយនឹងទូរស័ព្ទទំហំ 4 អ៊ីញរបស់ខ្លួនថ្មីហៅថា iPhone SE ដែលមានរូបរាងខាងក្រៅដូចនឹង iPhone 5s ទាំងស្រុងប៉ុន្តែផ្នែកខាងក្នុងរបស់វាពិតជាខ្លាំងជាមុន។នៅម្សិលមិញនេះដដែលក្រុមហ៊ុនក៏បានចេញនូវថេប្លេតត្រកូល iPad Pro ទំហំ 9.7 អ៊ីញនិងប្រព័ន្ធប្រតិបត្តិការណ៍ iOS ជំនាន់ 9.3 ព្រមទាំងផ្សេងៗជាច្រើនទៀត។ពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុន Apple តែងរកនឹកឈ្មោះនិងត្រកូលសម្រាប់ដាក់ឲ្យឧបករណ៍ថ្មីរបស់ខ្លួន ចំពើលើកនេះផងដែរមានមនុស្សច្រើនបានឆ្ងល់ថាតើពាក្យ SE នេះមានន័យឬពាក្យខ្លីនេះតំណាងឲ្យពាក្យអ្វីទៅ?ចុចទីនេះដើម្បីអានពិលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ iPhone SE នេះដោយមានអ្នកគាំទ្រខ្លះបានទាយថា SE នេះសំដៅទៅលើ ម៉ូដែលទី2 (Second Edition), ដែលសុវត្ថិភាពបំផុត (Super Encrypted) និង បទពិសោធន៍ជាមួយទូរស័ព្ទតូចឬទំហំកណ្តាលនេះ (Smaller Experience)។ចំណែកអ្នកដែលជាអ្នកគាំទ្ររបស់ប្រតិបត្តិការណ៍ Android វិញបានទាយថា នៅតែមានតម្លៃថ្លៃដដែល (Still Expensive) និង ផ្លាស់ប្តូរនិងបន្ថែម (Spares and Extras)។តាមមើលទៅមិនសូវមានអ្នកណាទាយត្រូវទេប៉ុន្តែ ចម្លើយនោះបានទំលាយនៅលើបណ្តាញសង្គម Twitter ដោយលោក Jason Cipriani ដែលអ្នកសារពត៌មាននិងអ្នកសរសេរពត៌មានឲ្យគេហទំព័រ CNET និង FortuneTech បាននិយាយថាលោក Phil Schiller ដែលជាប្រធានទីផ្សាររបស់ក្រុមហ៊ុន Apple បានប្រាប់គាត់ថា «SE» គឺចង់សំដៅទៅលើ Special Edition (ម៉ូដែលពិសេស)។ iPhone SE ពិតជាពិសេសដូចពាក្យខ្លីនោះពិតមែនដោយវាមានទំហំ 4 អ៊ីញប៉ុណ្ណោះប៉ុន្តែវាមានសមត្ថភាពប្រហែលទូរស័ព្ទ Flagship iPhone 6s របស់ខ្លួនទៅហើយ។

ISIS ចេញមុខប្រកាសថាក្រុមរបស់ខ្លួនជាអ្នករៀបចំវាយប្រហារភេវរកម្មនៅប្រទេសប៊ែលហ្សិកកាលពីម្សិលមិញ

ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០១:៤១

យោងតាមការចេញផ្សាយរបស់​សារពត៌មានបរទេសធំៗទូទាំងពិភពលោកនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ISIS ប្រកាសថាក្រុមរបស់ខ្លួន ជាអ្នកវាយប្រហារភេរវកម្ម នៅកណ្ដាលទីក្រុងព្រុចសែល ប្រទេសសប៊ែលហ្សិក។ហើយមកដល់ពេលនេះដែរ​ចំនួនអ្នកស្លាប់​នៅក្នុង​ករណីបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋាន និងនៅចំណតរថភ្លើងក្រោមដី ក្នុងទីក្រុងព្រុចសែល ប្រទេសសប៊ែលហ្សិក កើនឡើងដល់ ៣៤នាក់ និងអ្នករបួសមានជាង១៣០នាក់។នាយករដ្ឋមន្ត្រីប៊ែលហ្សិក លោក Charles Michel បានថ្លែងឲ្យដឹងថា «អ្វីដែលយើងភ័យខ្លាច នៅពេលនេះវាបានកើតឡើងហើយ ដោយយើង​ត្រូវ​រងការប្រហារពីសំណាក់សង្គមងងឹត ហើយលោកមានសេចក្ដី​រន្ធត់ យ៉ាងខ្លាំង ព្រោះវាជាអំពើភេរវកម្ម​ដ៏សាហាវមួយ»។

យ៉ាងហោច​ណាស់​មនុស្ស ១៣​នាក់​ស្លាប់ និង​៣៥​នាក់​របួសដោយអំពើភេវរកម្មបំផ្ទុះគ្រាប់បែកនៅប្រទេសប៊ែលហ្សិក

ថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ១០:៣៥

យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន BBC នៅ​មុន​នេះ​បន្ដិច​បានឲ្យដឹងថា មាន​ករណី​ផ្ទុះ​មួយកន្លែង កើត​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី កណ្ដាល​ទីក្រុង​ព្រុច​សែ​ល ក្បែរ​អាកាសយានដ្ឋាន Brussels Airport ដែល​ករណី​នេះ បាន​កើតឡើង​ប៉ុន្មាន​នាទី បន្ទាប់ពី​កើតមាន​ករណី​ផ្ទុះ​គ្រាប់បែក​ចំនួន​ពីរ​កន្លែង នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ព្រុច​សែ​ល​។​រាល់ប្រតិបត្តិការទាំងអស់នៅអាកាសយានដ្ឋាន Brussels Airport និងស្ថានីយ៍រថភ្លើងក្រោមដី នៅទីក្រុងព្រុចសែល ត្រូវបានផ្អាកជាបណ្តោះអាសន្ន នេះបើយោងតាមអាជ្ញាធរឲ្យដឹងយ៉ាងដូច្នេះ។​យោង​តាម​ការបញ្ជាក់​ពី​ប៉ូលិស​ក្រុង​ព្រុច​សែ​ល បានឲ្យដឹងថា ករណី​ផ្ទុះ​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​នោះ គឺ​ក្បែរ​ទីស្នាក់ការ​របស់​សហភាព​អឺរ៉ុប (EU) ប៉ុន្តែ​មិន​បាន​បញ្ជាក់ថា បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់ ឬ​របួស​នោះ​ទេ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ប៉ុន្មាន​នាទី​មុននេះ មាន​ករណី​ផ្ទុះ​គ្រាប់បែក​ចំនួន​ពីរ​កន្លែង​ក្នុង​អាកាសយានដ្ឋាន​កណ្ដាល​ទីក្រុង ព្រុច​សែ​ល ប្រទេស​ប៊ែលហ្សិក ហើយ​បើ​តាម​ការសន្និដ្ឋាន​ជា​បណ្ដោះអាសន្ន​យ៉ាងហោច​ណាស់​មាន​មនុស្ស ១៣នាក់​បាន​ស្លាប់ និង​របួស​ជាង ៣៥​នាក់​៕​

សាលារាជធានីភ្នំពេញបង្ហាញរថយន្តសម្អាត និងលាងធូលី-ដី ដែលទើបនាំចូលពីបរទេស

ថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០៥:៣៣

យោងតាមផេកហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២២ ខែមីនានេះ រថយន្តបោស និងលាងផ្លូវមួយគ្រឿងបានមកដល់ហើយ ដើម្បីសម្អាតធូលី-ដី និងកាន់តែលើកសម្រស់ទីក្រុងភ្នំពេញយើងបន្ថែមទៀត។គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញយើង បានបញ្ជាទិញរថយន្តសម្អាត និងលាងធូលី-ដីតាមផ្លូវនេះចំនួន ២គ្រឿង និងរថយន្តបាញ់លាងការ៉ឺឡាចំនួន ១គ្រឿងទៀត ហើយនៅដើមខែក្រោយនឹងបញ្ជូនមកគ្រប់ទាំងអស់។ប៉ុន្តែទោះជាមានរថយន្តលាងសម្អាតនេះក្តី ក៏នៅតែត្រូវការកិច្ចការចូលរួមថែរក្សាសម្រស់រាជធានីភ្នំពេញយើង ពីសំណាក់បងប្អូនគ្រប់ៗរូប។ ម្នាក់ចេះទុកដាក់សំរាម១ ម្នាក់បានរើសសំរាម១ តើមានសំរាមមកពីណាទៀត បើយើងគ្រប់គ្នាចេះទុកដាក់ និងថែរក្សាបរិស្ថានយើងហើយនោះ? ដូច្នេះសូមចាប់ផ្តើមពីយើងម្នាក់ៗជាមុនសិន!!!

នាវាទេសចរណ៍បរទេសលំដាប់ពិភពលោកមួយគ្រឿងទៀតចូលមកចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ

ថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០៥:១២

ក្រុងព្រះសីហនុ-ប្រធាននគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុលោកវរសេនីយ៍ឯកស៊ាង ឡេងថ្លែងប្រាប់PNNថានៅថ្ងៃទី22ខែមិនាឆ្នាំ2016នេះនាវាទេសចរណ៍បរទេសលំដាប់ពិភពលោកមួយគ្រឿងទៀត បានចូលមកចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ក្នុងដំណើរដឹកអ្នកទេសចរណ៍ចំរុះជាតិសាសន៍ចំនួន1367នាក់មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។នាវានេះមានដំណើរមកពីប្រទេសថៃនិងបន្តដំណើរទៅកាន់ប្រទេសវៀតណាមទៀត ក្រោយចាកចេញពីកំពង់ផែក្រុងព្រះសីហនុនៅវេលាម៉ោង១០យប់ថ្ងៃដ៍ដែលនេះ។

តោះមើលលក្ខណៈសម្បតិ្ត iPhone SE ជំនាន់ថ្មីដែល Apple ទើបបញ្ចេញកាលពីយប់មិញ

ថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០០:២៤

កាលពីយប់មិញម៉ោង 12 រំលងអាធ្រាតក្រុមហ៊ុន Apple បានធ្វើព្រឹត្តិការណ៍បង្ហាញនៅឧ​បករណ៍ជំនាន់ថ្មីរបស់ខ្លួនគឺ iPhone SE ដែលមានរាងតូចជាងមុនអេក្រង់តឹ្រមតែ 4អីុញតែប៉ុណ្ណោះ ។ ឥលូវនេះយើងសូមនាំអារម្មណ៍លោកអ្នកមកមើលលក្ខណៈសម្បត្តិរបស់វាខាងក្រោម៖ រចនាបទខាងក្រៅ ចំពោះ iPhone SE នេះ មានរូបរាង ស្រដៀងទៅនឹង iPhone 5s ដែរ ដោយវាគ្រាន់តែ មានពណ៌មួយបន្ថែម ទៀតប៉ុណ្ណោះ គឺពណ៌ផ្កាឈូកមាស ឬ Rose Gold និងពណ៌ដូចមុន ពណ៌ប្រផេះខ្មៅ,​ ពណ៌សទឹកប្រាក់ និងពណ៌ទឹកមាស។ អេក្រង់ទំហំ 4 អ៊ីញរបស់ iPhone SE នេះ, អាចបង្ហាញរូបភាព​ បានក្នុងកម្រិត 1136 x 640 ភិចសែល, មានដង់ស៊ីតេ អេក្រង់ 326 ppi ។ចំពោះផ្នែកគ្រឿងម៉ាស៊ីនខាងក្នុងវិញiPhone SE នេះ បំពាក់មកជាមួយនូវបន្ទះឈីប A9 ប្រភេទ 64bit អមជាមួយ បន្ទះឈីបជំនួយ M9 មានមុខងារ Always-on “Hey Siri”, អាចធ្វើឲ្យ ថាមពលថ្មកាន់តែបានយូរ, LTE ដំនើរការលឿនជាងមុន, Wi-Fi ក៏ដើរលឿនជាងមុន, មាន Bluetooth 4.2 និងដំនើរការដោយ ប្រព័ន្ធប្រតិបត្តិការ iOS9.3 ។ ហើយ Apple បានអះអាងថា វាអាចដំនើរការលឿនជាង iPhone 5s ប្រមាណ 50 ភាគរយ។ សម្រាប់កាមេរ៉ាក្រោយរបស់ iPhone SE មានទំហំ 12 មេហ្គាភិចសែល, ភ្ជាប់មកជាមួយមុខងារ Focus Pixels, Retina Flash, Live Photos, អាចថតវីដេអូបានដល់កម្រិត 4K, ថតវីដេអូទំហំ 1080 ភិចសែលក្នុងល្បឿន 60 frame ក្នុងមួយវិនាទី និង Slo-motion ដល់ល្បឿន 240 frame ក្នុងមួយវិនាទី ។ សម្រាប់តម្លៃដាក់លក់ លើទីផ្សារសហរដ្ឋអាមេរិច វាមានតម្លៃប្រមាណ 399 ដុល្លារសម្រាប់អង្គផ្ទុកទិន្នន័យ 16GB និង 499 ដុល្លារ សម្រាប់អង្គផ្ទុកទិន្នន័យ 64GB ហើយនឹងមានដាក់លក់លើទីផ្សារនាចុងខែមីនានេះ ដែលយើងក៏អាចធ្វើការកុម៉្មង់បានចាប់ពីថ្ងៃទី 24មីនា នេះតទៅ។ ចំពោះទីផ្សារប្រទេសកម្ពុជាយើងវានឹងមកដល់នៅក្នុងអំឡុងខែមេសាខាងមុខនេះផងដែរ ។ 

គុយបាសង្ឃឹមការវិនិយោគទុនកាន់តែច្រើនពីដំណើរទស្សនកិច្ចរបស់លោកអូបាម៉ា

ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ១៦:៣៨

សារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់គុយបាបាននិយាយកាលពីថ្ងៃអាទិត្យថា គុយបា សង្ឃឹមថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា នឹងជំរុញការវិនិយោគក្នុងប្រទេសរបស់លោក។រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការវិនិយោគគុយបា លោក Rodrigo Malmierca បានប្រាប់ឱ្យដឹងក្នុងសន្និសីទសារព័ត៌មានថា ប្រទេស ដែនកោះនេះស្វែងរកកាវិនិយោគពីសហរដ្ឋអាម៉េរិកលើចំណែកសេដ្ឋកិច្ចចំនួន១២ រួមមាន ថាមពលកកើតឡើងវិញ ការរុករកប្រេង និងវិស័យទេសចរណ៍។លោក Malmierca និយាយថា យើងចង់ធ្វើពិពិធកម្មទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងឱ្យកាន់តែធំ។ ទំនាក់ទំនងរវាងអាម៉េរិក គុយបាកាន់តែធំ យើងមានឱកាសកាន់តែច្រើនក្នុងការជំរុញផ្នែកនយោបាយ និងគម្រោងសង្គមនានា។រដ្ឋាភិបាលគុយបា កាលពីថ្ងៃអាទិត្យបានអំពាវដល់ទីក្រុងវ៉ាស៊ីងតោនឱ្យបញ្ចប់ការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ដើម្បីបង្កើតឱកាសវិនិយោគថ្មីៗដល់ប្រទេសទាំងពីរ។ លោក Malmiera និយាយថា យើងអាចសហការលើវិស័យផ្សេងៗជាច្រើនដូចជា ថាមពល ការរុករកប្រេង ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងទៀត ដើម្បីជំរុញការវិនិយោរបស់អាម៉េរិក ក្នុងប្រទេសគុយបា និងថាការដាក់ទណ្ឌកម្មជាឧបសគ្គដ៏ចម្បងចំពោះការអភិវឌ្ឍទំនាក់ទំនងរបស់ប្រទេសទាំងពីរ។គួរបញ្ជាក់ថា លោកបារ៉ាក់ អូបាម៉ា បានទៅដល់ប្រទេសគុយបាកាលពីថ្ងៃអាទិត្យ ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦៕