trollkhmer news

សង្គមនិងជីវិត

Microsoft នឹងផលិត Xbox ដែលតូចហើយតម្លៃទាបដើម្បីប្រកួតប្រជែងជាមួយ Apple TV ?

ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០០:៣២

ក្រុមហ៊ុន Microsoft បានគិតពិចារណាសារជាថ្មីម្តងទៀតចំពោះការរចនា XBox ដែលមានទម្ងន់ស្រាល តូចល្មម និងមានតម្លៃទាបដែលស្រៀងនឹង Xbox One(Slim Edition) ដើម្បីផ្តួលរលំ Apple TV។កាលពីឆ្នាំ2013ក្រុមហ៊ុន Microsoft បានពិចារណារឿងនេះរួចម្តងហើយនៅពេលចេញលក់ Xboxដំបូងប៉ុន្តែក៏ត្រូវគេបោះបង់គំនិតនេះចោលវិញ។បើតាមអ្នកសរសេរប្លុកនិងអ្នករាយការណ៍របស់ក្រុមហ៊ុនMicrosoftបាននិយាយថា Xbox ថ្មីមួយនេះគឺនឹងរចនាឡើងសម្រាប់តែលេងហ្គេមណាដែលចេញពីហាងកម្មវិធីរបស់ Window ប៉ុណ្ណោះ ពោលគឺគ្មានរន្ធសំរាប់ដាក់ Disc ហ្គេមដូចជា (Call Of Duty ឬ Halo 5: Guardians) ដូច Xbox ជំនាន់មុនៗទេ។បើនិយាយអំពី Apple TV វិញវាមានសមត្ថភាពអាចបញ្ចាំងកម្មវិធីនិងហ្គេមនៅលើទូរទស្សន៍បានយ៉ាងធំ។និយាយទៅ Apple TV នេះគឺស្រដៀងទៅនឹង Xbox 360 កាលពីឆ្នាំ 2005 ដែរទេគឺអាចលេងហ្គេមនិងឲ្យអ្នកមើលវីដេអូតាមទូរទស្សន៍ដូចគ្នា។បើយើងប្រៀបធៀបតម្លៃរបស់ Xbox One និង Apple TV វិញគឺក្រុមហ៊ុន Apple មានអត្ថប្រយោជន៍ច្រើនគឺចំនេញទាំងទំហំនិងត្លៃ។ Apple TV ទំហំតូចរបស់ក្រុមហ៊ុន Apple គឺមានតម្លៃត្រឹមតែ $149 ដុល្លារមានតម្លៃទាបគួរឲ្យកត់សំគាល់ ចំណែកឯ Xbox One មានតម្លៃរហូតទៅដល់ $349 ដុល្លារឯណោះ៕ប្រភព: Business Insiderប្រែសម្រួលដោយ: William

គីម ជុងអ៊ុន ត្រៀមរួចរាល់ហើយប្រសិនបើសង្គ្រាមក្នុងឆ្នាំថ្មី!

ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ១៥:៣១

មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបាននិយាយថាលោកត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាមបានប្រសិនបើបង្កហេតុពីខាងក្រៅនៅក្នុងសុន្ទរកថាឆ្នាំថ្មីប្រចាំឆ្នាំរបស់លោក។ចាប់តាំងពីលោកក្លាយជាមេដឹកនាំនៅក្នុងឆ្នាំ 2011 លោកគីមបាននិយាយអំពីតម្រូវការដើម្បីបង្កើន "កម្លាំងនយោបាយនិងយោធា" នៃប្រទេសរបស់យើងអោយខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ" នេះបើយោងទៅទីភ្នាក់ងារពត៌មានរបស់កូរ៉េ។ លោកគីមបានឱ្យដឹងថានៅក្នុងសុន្ទរកថាតាមទូរទស្សន៍រយៈពេល 30 នាទី "ឆ្នាំ 2015 គឺជាឆ្នាំនៃការតស៊ូមហិមាបំផុតដោយមានព្រឹត្តិការណ៍សំខាន់ ភាពជោគជ័យ និងការទទួលជ័យជម្នះហើយជាឆ្នាំនៃសិរីរុងរឿងយ៉ាងខ្លាំងដែលបានបង្ហាញពីសេចក្តីថ្លៃថ្នូរនិងកម្លាំងនៃសង្គមនិយមកូរ៉េមួយនេះ" ។ លោកបានបន្ថែមថា: «យើងនឹងបន្តធ្វើការអត់ធ្មត់ក្នុងការសម្រេចបាននូវសន្តិភាពនៅលើឧបទ្វីបកូរ៉េនិងស្ថេរិភាពក្នុងតំបន់ "។ «ប៉ុន្តែប្រសិនបើអ្នកក្រៅរាតត្បាតនិងការបង្កហេតុប៉ះពាល់សូម្បីតែបន្តិចនោះយើងនឹងមិនអភ័យទោសឡើយយើងនិងតបតយ៉ាងម៉ឺងម៉ាត់ដោយគ្មានមេត្ដាចំពោះសង្គ្រាម »។លោកគីមបាននិយាយថាលោកបើកចំហចំពោះការចរចាលើការកែលម្អទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។ ប្រទេសជិតខាងនេះបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ភាពតានតឹងនៅក្នុងខែសីហាបន្ទាប់ពីមានគ្រាប់មីនផ្ទុះនៅតាមព្រំដែនបានធ្វើឱ្យរបួសទាហានខាងត្បូងពីរនាក់ ប៉ុន្តែកិច្ចចរចាកម្រិតខ្ពស់កាលពីខែមុនបានបញ្ចប់ទៅដោយគ្មានកិចព្រមព្រៀងណាមួយយកជាការបាន។លោកគីមបាននិយាយថា: «យើងមានឆន្ទៈដើម្បីឱ្យមានការពិភាក្សានៅក្នុងលក្ខណៈបើកចំហជាមួយនឹងនរណាម្នាក់ដែលចង់បានសន្តិភាពនិងការបង្រួបបង្រួម "។ "ប្រទេសកូរ៉េខាងត្បូងគួរតែគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងអន្តរកូរ៉េក្នុងខែសីហា។ ទីក្រុងសេអ៊ូលគួរចៀសវាងពីការធ្វើអំពើដែលប៉ះពាល់ដល់អារម្មណ៍ផ្សះផ្សានេះ»។ សុន្ទរកថារបស់លោកគីមធ្វើឡើងបន្ទាប់ពីការស្លាប់របស់លោក Kim Yang Gon មន្ត្រីកំពូលរបស់កូរ៉េខាងជើងផ្នែកទទួលបន្ទុកនៃការទំនាក់ទំនងជាមួយនឹងប្រទេសកូរ៉េខាងត្បូងដែលត្រូវបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងសប្តាហ៍នេះនៅអាយុ 73ឆ្នាំ។ប្រភព USAtodayប្រែសំរួលដោយ Justin

រដ្ឋាភិបាលចិន​ចាប់​ផ្ដើម​​ឆ្នាំ​២០១៦​ថ្មី ដោយ​ការ​បញ្ចប់​នយោបាយ​«កូន​មួយ»

ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៧:១២

ប្រទេសចិនកុម្មុយនីស បានបិទបញ្ចប់ជាផ្លូវការហើយ នូវនយោបាយកូនមួយរបស់ខ្លួន ដោយ​អនុញ្ញាត ឲ្យដៃគូ​ស្នេហា​ទាំង​ឡាយ អាចមានកូនទីពីរបាន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះ​តទៅ។ មូលហេតុនៃការ​បិទ​បញ្ចប់​នេះ មិន​មាន​ន័យ​ថា ចិន​ងាក​មក​គោរព​សិទ្ធិ នៃការរស់រានមានជីវិត របស់ពលរដ្ឋខ្លួននោះទេ តែជាមូលហេតុ ដែលបម្រើឲ្យ​សេដ្ឋកិច្ច និង​តម្រូវការ នៃ​ការ​ងើប​ចេញ​ពី​ភាព​ចាស់​ជរា របស់​ប្រជាជន​ចិន។បក្សកុម្មុយនីសចិន ដែលកំពុងកាន់អំណាចសព្វថ្ងៃ បានប្រកាសតាំងពីខែតុលា ឆ្នាំ២០១៥នេះ ពីការដាក់​បញ្ចប់ នូវនយោបាយកូនមួយ ដែលបានដាក់ ឲ្យអនុវត្តន៍ជាធរមាន តាំងពីជាង៣ទសវត្សន៍មុន។ ការ​សម្រេច​របស់បក្សកុម្មុយនីស ត្រូវបានបញ្ជាក់ នៅពេលបន្ទាប់មកទៀត នៅក្នុងច្បាប់មួយ ដែលត្រូវដាក់​ឲ្យ​អនុវត្តន៍ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះតទៅ។ នេះបើតាមការអះអាង របស់សារព័ត៌មានផ្លូវការ ឈ្មោះ «ចិនថ្មី (Chine nouvelle)»។ច្បាប់នោះ បានអនុញ្ញាតឲ្យគូស្វាមីភរិយា ដែលរៀបការរស់នៅក្នុងប្រទេសចិន អាចមានកូនទីពីរបាន ប៉ុន្តែ​ច្បាប់ដដែលនៅតែហាមឃាត់ មិនឲ្យមានកូនលើសពីនេះឡើយ។ប្រទេសចិនបានកំណត់ នូវនយោបាយហាមឃាត់កូនច្រើនលើសពីមួយ នៅចុងទសវត្សន៍ឆ្នាំ៧០ ដើម្បី​ទប់​ស្កាត់​កំណើនដ៏ខ្លាំងក្លា នៃចំនួនប្រជាជនរបស់ខ្លួន ដែលមានចំនួនច្រើន សឹងតែជាងពាក់កណ្ដាល​ពិភពលោក ទៅហើយ។ ប្រទេសកុម្មុយនីសមួយនេះ បានអះអាងថា នយោបាយកូនមួយរបស់ខ្លួន បាន​ជំរុញ​ដល់ចលករសេដ្ឋកិច្ច និងបានបញ្ជៀស នូវកំណើតប្រជាជនថ្មីៗ ដែលអាចមាន ប្រមាណជា៤០០​លាន​នាក់ នៅក្នុងរយៈពេលកន្លងមកនេះ។ចុចទីនេះដើម្បីអានអត្ថបទពេញពី Monoroom

យុវតីខ្មែរគេចសាលាមិនស្តាប់ដំបូន្មានត្រូវបានឪពុកបង្ហោះវីឌីអូប្រាប់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក!

ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៦:១៨

ឃ្លីបរបស់ឪពុកម្នាក់បានបង្ហោះចូលបណ្តាញសង្គមហ្វេសប៊ុករៀបរាប់ពីទុកលំបាកក្នុងការអប់រំកូនដោយសារតែកូនរបស់គាត់មិនស្តាប់ដំបូន្មានដើរគេចសាលាមិនចូលរៀន។ ក្នុងនោះដែរគាត់ក៏បាន់ផ្តាំផ្ញើទៅកូនខ្មែរគ្រប់រូបកុំអោយយកគំរូតាមកូនគាត់។ សូមទស្សនាវឌីអូខាងក្រោម ប្រភព ហ្វេសប៊ុក

មនុស្ស​ច្រើនជាង២​ពាន់​នាក់​បានស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៥ កើនឡើង​៥​ភាគរយ​​

ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៤:៥៩

​យោងតាមសារពត៌មាន VOD បានរាយការអពីរបាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ឲ្យដឹង​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​ពី​២០១៥ មាន​ជាង​២២០០​នាក់ កើនឡើង​៥​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៤ ទោះ​បី​ចំនួន​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​។​​របាយការណ៍​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​វិធានការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ធ្វើឡើង​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ម្សិលមិញ ឲ្យដឹងថា ក្នុង​ឆ្នាំ​២០១៥ ចំនួន​គ្រោះ​ថា្នក់​ចរាចរណ៍​កើតមានឡើង​ចំនួន​៤៥៩៥​លើក​ថយចុះ​៥​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤​។ របាយការណ៍​ដដែល​ឲ្យដឹង​ទៀតថា ចំនួន​អ្នករងគ្រោះ​សរុប​ចំនួន​៩៧៧៥​នាក់ ថយចុះ​៤​ភាគរយ​ធៀប ប៉ុន្តែ​ចំនួន​អ្នកស្លាប់​មាន​ចំនួន​២២៦៥​នាក់​ក្នុង​ឆ្នាំ​២០១៥ កើនឡើង​៥​ភាគរយ​លើស​ឆ្នាំ​២០១៤ ដែល​ធ្វើឲ្យ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​ជា​មធ្យម​៦​នាក់​ក្នុង​១​ថ្ងៃ​។​របាយការណ៍​ដដែល​ឲ្យដឹង​ទៀតថា មធ្យោបាយ​ធ្វើដំណើរ​ដែល​រង​ការខូចខាត​មាន​ចំនួន​សរុប​៧៥៧៥​គ្រឿង ក្នុងនោះ​ទោច​ក្រ​យាន្ត​យន្ត​មាន​ចំនួន​៤៨២៧​គ្រឿង រថយន្ត​តូច​ធំ មាន​ចំនួន​២៣១៥​គ្រឿង និង​យានយន្ត​ផ្សេងៗ​មាន​ចំនួន​៤៣៣​គ្រឿង​។ របាយការណ៍​បញ្ជាក់​ថា កត្តា​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​គឺ​មក​ពី​ការបើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព បើក​ជែង​គ្នា បើកបរ​ដោយ​មាន​ជាតិ​ស្រវឹង បើកបរ​លើស​ល្បឿន​កំណត់ និង​កត្តា​យានយន្ត​មិន​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ជាដើម​។ចុចទីនេះដើម្បីអានពត៌មានលំអិតពីVOD

អគ្គិភ័យបានឆាបឆេះអាគារខ្ពស់នៅទីក្រុងឌូបៃមុនឆ្លងឆ្នាំសាកល២០១៦

ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០០:៤១

អាគារដ៍ខ្ពស់ជាងនៅទីក្រុងឌូបៃត្រូវបានភ្លើងឆាបឆេះឡើងមុនពេលប្រារពពិធីបុណ្យឆ្លងឆ្នាំសាកលចូលមកដល់។ អគ្គិភ័យនេះបានផ្ទុះឡើងនៅម៉ោងប្រហែល 21:30 ម៉ោងក្នុងស្រុកដែលបានឆាបឆេះយ៉ាងសណ្ឋោរសន្ធៅនៅរយៈពេល១០នាទី ហើយប្រជាពលរដ្ឋនៅទីនោះត្រូវបានអាជ្ញាធរជំលៀសចេញភ្លាមៗផងដែរ។ គេមិនទាន់ដឹងច្បាស់បណ្តាលមកពីបញ្ហាអ្វីដែលបណ្តាលអោយភ្លើងឆាបឆេះឡើងមកនេះ ដែលមុនដំបូងវាចាប់ផ្តើមឆាបឆេះចេញពីជាន់ទី២០ ហើ៊យបានធ្វើអោយមនុស្សចំនួន១៤នាក់បានរងរបួសធ្ងន់និងស្រាលផងដែរ។ ហេតុការណ៍ឆេះអាគារនេះគឺចំពេលដែលមនុស្សជាច្រើនកំពុងតែអង្គុយរងចាំមើលការបាញ់កាំជ្រួចនៅអាគារ  skyscrape ត្រៀមអបអរចូលឆ្នាំសាកល២០១៦។ប្រភព BBCប្រែសំរួលដោយ Justin

តូបជួលនិងផ្ទះសំណាក់ខ្លះតំលើងថ្លៃពេលឆ្លងឆ្នាំសាកលនៅខេត្តព្រះសីហនុ

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១២:១៩

ជារៀងរាល់ឆ្នាំអោយតែបុណ្យឈប់សំរាកធំម្តងៗម្ហូបអាហារ ផ្ទះសំណាក់ សណ្ឋាគារ តូបអង្គុយ និងសេវកម្មផ្សេងៗគឺមានតំលៃថ្លៃជាងធម្មតា។ ជាក់ស្តែងដូចនៅខេត្ត ព្រះសីហនុ នៅតាមឆ្នេរសមុទ្រ តូបជួលនិងតុរួមទាំងកៅអីជួលគឺមានការឡើងថ្លៃចន្លោះពី ៤០ដុល្លារទៅ៥០ដុល្លារ ហើយស្ទើរតែរកកន្លែងជួលមិនបានទៀតផងដោយសារតែប្រជាពលរដ្ឋកម្ពុជាបានទៅកម្សាន្តនាពេលឆ្លងឆ្នាំសាកល២០១៦នេះ រីឯផ្ទះសំណាក់និងសណ្ឋាគារខ្លះវិញក៏មានការឡើងថ្លៃផងដែររួមទាំងសេវាកម្មផ្សេងទៀតនៅក្នុងខេត្ត ទាំងអស់នេះគឺជាសំដីរបស់អ្នកដំណើរកំសាន្តបានប្រាប់គេហទំព័ ធូដេខេអេជ ។ ពួកគាត់អ្នកដំណើរកម្សាន្តខ្លះក៍បានត្អូញត្អែរអំពីការឡើងថ្លៃនិងរកតូបជួលពុំបានដែលធ្វើអោយពួកគាត់ខ្លះសំរេចចិត្តមិនអង្គុយនៅតុនិងតូបជួលហើយក៏គ្នាយកកន្ទេលក្រាលនៅឆ្នេរខ្សាច់ជំនួសវិញ។ វាមិនមែនជារឿងចំឡែកនោះទេចំពោះការឡើងថ្លៃបើទោះបីជាក្រសួងបានអំពាវនាវរាល់ដងមិនអោយមានការឡើងថ្លៃខ្លាំង។អត្ថបទដោយ ពិសិដ្ឋ

មុខងារពិសេសទាំង 15 លាក់នៅក្នុង iPhone ដែលអ្នកមិនបានដឹង

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៧:០៤

ទូរស័ព្ទ iPhone របស់អ្នកមានមុខងារពិសេសអាថ៏កំបាំងជាច្រើនដែលអ្នកអាចនឹងមិនដឹងដូចជា ផែនទីដែលបានលាក់គ្រប់ទីកន្លែងដែលអ្នកធ្លាប់បានទៅហើយនិងសមត្ថភាពដែលអនុញ្ញាតឱ្យអ្នកបញ្ជាអេក្រង់ទូរស័ព្ទរបស់អ្នកដោយផ្អៀងក្បាលរបស់អ្នកបាន។ខាងក្រោមនេះជាមុខងារពិសេសអាថ៏កំបាំងទាំង 15 ដែលនឹងជួយធ្វើឱ្យក្លាយជាអ្នកប្រើទូរស័ព្ទ iPhone ដ៏ជំនាញម្នាក់ ។1. របៀបដាក់អក្សរកាត់ក្នុងទូរស័ព្ទiPhoneដូច្នេះអ្នកមិនត្រូវចំណាយពេលវាយអក្សរដូចគ្នានេះម្តងហើយម្តងទៀតទេដើម្បីដាក់មុខងារបែបនេះយើងត្រូវ ចូលទៅកាន់ Setting —> General —> Keyboard —> Text Replacement រួចបង្កើតអក្សរកាត់ដែលយើងចង់ប្រើនោះ។2. អ្នកអាចបន្ថែមនិងរៀបចំក្ដារចុចដែលភ្ជាប់មកជាមួយកម្មវិធីដែលអ្នកបានដំឡើងមានកម្មវិធីក្តារចុចអស្ចារ្យច្រើនណាស់ដែលអនុញ្ញាតឱ្យអ្នកធ្វើរឿងសប្បាយសប្បាយជាច្រើន ក៏ដូចជាបកប្រែជាភាសាផ្សេងទៀតដើម្បីផ្ញើ GIFs កំប្លែងៗ។ បើអ្នកចង់មើលថាតើអ្នកមានកា្តរចុចអ្វីខ្លះនៅលើទូរស័ព្ទអ្នកសូមចូលទៅកាន់ Settings —> General —> Keyboard —> Keyboards បន្ទាប់មកអ្នកនឹងឃើញអ្វីដែលអាចរកបានពីបន្ថែមក្ដារចុចថ្មី (Add New Keyboard)។3. ដាក់កាលវិភាគលើមុខងារ Do not disturb នៅក្នុងទូរស័ព្ទ iPhone របស់អ្នកដូច្នេះអ្នកនិងមិនការរំខានពីការទទួល Notifications នាពេលយប់ នៅពេលអ្នកបើកមុខងារនេះ វានិងជួយរក្សា លិខិត (Notifications) និង ការ Call ចូលពីការរំខានអ្នក។ ដើម្បីដាក់មុខងារនេះសូមចូល Settings —> Do not disturb —> Set Schedule ។4. បញ្ជាទូរស័ព្ទ iPhone អ្នកដោយគ្រាន់តែផ្អៀងក្បាលរបស់អ្នកដើម្បីដាក់មុខងារនេះសូមចូល General —> Accessibility —> Switch Control រួចធ្វើការបើក Switch Control ។បន្ទាប់មកសូមចុចលើពាក្យ Switch ហើយបន្ថែម A new camera Switch អ្នកមានជំរើសពីរគឺអាចផ្អៀងក្បាលមកខាងឆ្វេង ឬ ខាងស្តាំ។5. លាក់កម្មវិធីរបស់ Apple ណាដែលអ្នកមិនអាចលុបបានកម្មវិធីរបស់ Apple ដែលមិនអាចលុបបាននៅក្នុងទូរស័ព្ទ iPhone មានប្រហែល 30 កម្មវិធី ដែលបង្កភាពធុញត្រាន់ដល់យើងព្រោះអ្នកនឹងប្រហែលជាមិនដែលពួកវាច្រើនដងឡើយ។អ្នកអាចលាក់កម្មវិធីទាំងនោះដោយគ្រាន់ចូលទៅក្នុង  Settings —> General —> Restrictions រួចធ្វើការវាយបញ្ចូលលេខកូដទូរស័ព្ទរបស់អ្នកហើយអ្នកនិងអាចលាក់កម្មវិធីទាំងនោះបាន។6. ធ្វើឲ្យភ្លើងកាមេរ៉ារបស់ទូរស័ព្ទអ្នកភ្លឺពេលមានអ្នកណាផ្ញើរ Messages មកជាក់ស្តែងការធ្វើឲ្យភ្លើងភ្លឺពេលមាននរណាម្នាក់ផ្ញើរMessagesមកនេះធ្លាប់មាននៅលើទូរស័ព្ទជំនាន់មុនៗរួចហើយ ប៉ុន្តែបើសិនជាអ្នកនឹករលឹកមុខងារនេះសូមចូលទៅកាន់ General —> Accessibility រួចធ្វើការបើក "LED Flash for Alerts" ដើម្បីធ្វើការដាក់។7. បង្កើតរំញ័រមួយសម្រាប់ Contacts ជាលក្ខណៈបុគ្គលដើម្បីដាក់មុខងារនេះសូមចូលទៅកាន់ Sounds —> Ringtone —> Vibration —> Create New Vibration រួចអូសលំនាំរំញ័រនោះដោយម្រាមដៃរបស់អ្នក បន្ទាប់មកដាក់ឈ្មោះឲ្យវាហើយរក្សាទុកវាដើម្បីបង្កើត។ បន្ទាប់ចូលទៅ Contact រួចកែ Contact មួយណាដែលអ្នកចង់ដាក់រំញ័រ ហើយអ្នកនិងឃើញកន្លែងរំញ័រនៅក្រោមកន្លែង Ringtone។ចុចលើរំញ័រមួយណាដែលអ្នកបង្កើតរួចហើយ ពីពេលនេះមកអ្នកនឹងមានរំញ័រប្លែកមួយខុសពីគេនៅពេលមាននរណាម្នាក់ផ្ញើរសារឬទូរស័ព្ទមក។8. ឆ្លើយតបទៅនឹង Messages នៅលើ Lock Screen ដោយមិនចាំបាច់បញ្ចូលលេខកូដដើម្បីធ្វើបែបនេះអ្នកគ្រាន់អូសដៃរបស់អ្នកទៅខាងឆ្វេងចំហៀងនៃ Messages នៅលើ Lock Screen បន្ទាប់អ្នកនិងឃើញពាក្យថា "Reply" វានោះនិងអនុញ្ញាតឲ្យអ្នកឆ្លើយតបទៅនឹង Messages យ៉ាងឆាប់រហ័សដោយមិនចាំបាច់បើកធ្វើការ Unlock Lock Screen ។9.មើលថាតើកម្មវិធីណាខ្លះស៊ីថ្មច្រើនជាងគេដើម្បីមើលថាតើកម្មវិធីណាដែលធ្វើឲ្យស៊ីថ្មខ្លាំងនៅលើទូរស័ព្ទអ្នកសូមធ្វើការចូលទៅកាន់ General —> Usage —> Battery —> Battery Usage ។10.ផែនទីដែលបានលាក់គ្រប់ទីកន្លែងដែលអ្នកធ្លាប់បានទៅទូរស័ព្ទiPhoneបានរក្សានិងលាក់ទុកផែនទីគ្រប់ទីកន្លែងដែលអ្នកធ្លាប់បានទៅជាមួយទូរស័ព្ទអ្នក ហើយយើងមានវិធីម្យ៉ាងដើម្បីមើលថាតើយើងបានទៅកន្លែងណាខ្លះ ដំបូងសូមចូលទៅកាន់ Privacy —> Location Services បន្ទាប់អូសចុះទៅក្រោមរហូតរួចចុចលើ System Services —> Frequent Locations ។11.បើកមុខងារ Low Power Mode ដើម្បីរក្សាថ្មទូរស័ព្ទឲ្យកាន់បានយូរនៅពេលថ្មទូរស័ព្ទរបស់អ្នកនៅសល់ប្រមាណក្រោម20%នោះអ្នកប្រកត់ជាចង់រក្សាវាកុំឲ្យរលត់ហើយដូច្នេះអ្នកកុំព្រួយបារម្ភពីបញ្ហានេះទៀតអី អ្នកគ្រាន់តែចូលទៅកាន់ Setting --> Battery —> បន្ទាប់បើក Low Power Mode ជាការស្រេច។12.អាចមើលរូបថតបែប Selfies និង ការ Screenshots នៅក្នុងអាល់ប៊ុមរបស់ពួកវាកម្មវិធីរូបថតរបស់ទូរស័ព្ទiPhoneវាបានដាក់ប្រភេទនៃរូបភាពនីមួយៗជាក្រុមជាក្រុមនៅពេលអ្នកថតរូបនៅកាមេរ៉ាខាងមុខឬខាងក្រោយឬក៏ការ Screenshots ជាដើម។ ពេលថតរួចរូបថតទាំងនោះនឹងលោតចូលទៅតាមអាល់ប៊ុមរបស់ពួកវាដោយស្វ័យប្រវត្តិ។13.មើលរូបភាពនិងវីដេអូណាដែលគេផ្ញើរមកក្នុងកម្មវិធី Messageបើសិនជាអ្នកចង់រករូបភាពឬវីដេអូដែលគេផ្ញើរមកយ៉ាងឆាប់រហ័សនោះសូមចូលទៅកាន់កម្មវិធី Message រួចក្រឡេកទៅមើលចំហៀងស្តាំខាងលើហើយចុចលើពាក្យ Detail ។14.ចែករំលែកទីតាំងរបស់អ្នកជាមួយអ្នកផ្សេងទៀតនៅក្នុងកម្មវិធី Messageអ្នកក៏អាចចែករំលែកទីតាំងរបស់អ្នកជាមួយអ្នកផ្សេងទៀតនៅក្នុងកម្មវិធី Message ដោយគ្រាន់ចុចលើពាក្យ Detail ដូចគ្នា។15.មុខងារមួយនេះពិសេសណាស់់គ្រាន់តែអ្នកចុចលើប៊ូតុង Home បីដងនោះវានឹងបន្ថយពន្លឺទូរស័ព្ទឲ្យយើងភ្លាមមុខងារដ៏អាថ៍កំបាំងមួយនេះអ្នកគ្រាន់តែចុចលើប៊ូតុងHomeបីដងនោះវានឹងបន្ថយពន្លឺទូរស័ព្ទរបស់ឲ្យទាបជាងពន្លឺរាល់ដងដែលនៅលើទូរស័ព្ទទៀត។ មុខងារនេះល្អខ្លាំណាស់សម្រាប់អ្នកចូលចិត្តប្រើនៅពេលយប់ហើយវាក៏ជួយសន្សំសំចៃថ្មផងដែរ។ដើម្បីដាក់មុខងារនេះសូមអនុវត្តន៍តាមវិធីដូខាងក្រោម: Setting —> General —> Accessibility ។ដាក់ "Zoom Region" ឲ្យទៅជា "Full Screen Zoom" ដែលនៅក្នុងមីនុយ រួចបើកមុខងារ "Zoom" ។ចុចលើស្រ្គីនទូរស័ព្ទបីដងដោយប្រើម្រាមដៃបីព្រមគ្នា។ចុចលើពាក្យ "Choose Filter" រួចជ្រើសរើសយក "Low Light" ។រួចចុចកន្លែងណាក៏បាននៅលើស្រ្គីនដោយប្រើម្រាមដៃមួយ ។ក្នុងមីនុយ Accessibility អូសទៅដល់ក្រោមរួចរកពាក្យ "Accessibility Shortcut" ជ្រើសរើសយកពាក្យ"Zoom" ។ប៉ុននេះរួចរាល់ហើយ អ្នកគ្រាន់តែចុចលើប៊ូតុង Home បីដងនោះវានឹងបន្ថយពន្លឺទូរស័ព្ទរបស់ឲ្យទាប និង ចុចលើប៊ូតុង Home បីដងដដែលម្តងទៀតវានឹងត្រលប់ទៅរកពន្លឺដូចសភាពដើម។ប្រភព: Business Insiderប្រែសម្រួលដោយ: William

អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋម្តុំរោងកុនអង្គរ ផ្សារអូឬស្សី ( វីឌីអូ )

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៥:២២

នៅម៉ោង ១១​:៣៥នាទីនេះអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋម្តុំរោងកុនអង្គរ នៅជាន់ទី៣ ស្ថិតក្នុងសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា ខណៈពេលនេះសមត្ថកិច្ចកំពុងអន្តរាគមន៍ពន្លត់។ហ្វេសប៊ុកវីឌីអូ