trollkhmer news

សង្គមនិងជីវិត

ទស្សនាការផ្សាយបន្តផ្ទាល់ការដាក់បង្ហាញរបស់ក្រុមហ៊ុន Samsung យប់នេះនៅទីនេះបាន

ថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ១៥:២១

ព្រឹត្តិការណ៍ការដាក់បង្ហាញធំមួយប្រចាំឆ្នាំដែលធ្វើឡើងនៅទិក្រុង Barcelona ប្រទេសអេស្បាញដែលរួមមានក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនធំៗជាច្រើនចូលរួមនឹងចាប់ផ្តើមពីយប់នេះហើយនៅប្រទេសកម្ពុជាយើងដែលត្រូវនឹងថ្ងៃស្អែកប្រទេសគេដែលក្រុមហ៊ុនធំៗចំនួន 2 គឺ LG និង Huawei បានបង្ហាញនូវឧបករណ៍អេឡីចត្រូនិចថ្មីៗរបស់ខ្លួនរួចមកហើយ។ឥឡូវដល់វេនដែលក្រុមហ៊ុន Samsung នឹងដាក់បង្ហាញម្តងហើយដែលព្រឹត្តិការណ៍របស់ Samsung នេះគេហៅថា Unpacked The Galaxy ដូចដែលយើងបានជម្រាបជូនកាលពីលើកមុនៗ។អ្នកអាចទស្សនាការដាក់បង្ហាញរបស់ក្រុមហ៊ុន Samsung តាមតំណរ YouTube ខាងក្រោមនេះបាន:ចំពោះការដាក់បង្ហាញរបស់ក្រុមហ៊ុន Samsung លើកនេះគឺដាក់បង្ហាញជាវីដេអូ 360 ដែលយើងអាចបង្វិលបាន 360 មើលបានដូចយើងនៅទីកន្លែងនោះអញ្ចឹង ដើម្បីឲ្យកាន់តែពិសេសនឹងដូចពិតៗទៀតបើអ្នកមានឧបករណ៍ពាក់ក្បាល់ឆ្លាតវៃ (VR) ពេលអ្នកពាក់វាទៅអ្នកដូចជាកំពុងអង្គុយទស្សនានៅទីនោះចឹង។អ្នកក៏អាចទស្សនាបានតាមកម្មវិធី Unpacked 360 ដែលមាននៅក្នុង App Store និង​ Play Store បានផងដែរុ។កម្មវិធីដាក់បង្ហាញរបស់ក្រុមហ៊ុន Samsung នឹងចាប់ផ្តើមនៅថ្ងៃទី 21 ខែកុម្ភៈ ម៉ោង 7PM CET (ម៉ោងនៅបរទេស)​ ដែលត្រូវនឹងម៉ោង 1AM រំលងអាធ្រាតឈានចូលថ្ងៃទី 21 ក្នុងប្រទេសកម្ពុងជាយើង។អ្វីដែលយើងច្បាស់ថា Samsung នឹងចេញនៅថ្ងៃស្អែកនេះគឺទូរស័ព្ទថ្មីចំនួន 2 គឺ Galaxy S7 និង S7 Edge ដូច្នេះកុំរំលងព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះឲ្យសោះ។ប្រភព: GSMarenaអត្ថបទដោយ: William

ចេញហើយៗ!! LG បានចេញនៅទូរស័ព្ទ LG G5 របស់ខ្លួនហើយ

ថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ១៤:៣៣

នេះជាអ្វីដែលអ្នកទាំងអស់គ្នាកំពុងទិន្ទឹមរងចាំវាបានមកដល់ហើយក្រុមហ៊ុន LG បានបញ្ចេញទូរស័ព្ទដែលជាទូរស័ព្ទ Flagship របស់ខ្លួនមិញៗនេះឯងនៅឯព្រឹត្តិការណ៍ដាក់តាំងបង្ហាញធំមួួយប្រចាំឆ្នាំដែលធ្វើឡើងនៅទីក្រុង Barcelona ប្រទេសអេស្បាញ។ចំពោះការចនារបស់ទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន LG គឺខុសប្លែកពីទូរស័ព្ទត្រកូល G ជំនាន់មុនដែលទូរស័ព្ទថ្មីនេះនៅផ្នែកខាងក្រោយគឺមានកាមេរ៉ាភ្លោះអម ហើយរួមមានទាំងប៉ូតុងសម្រាប់បើកទូរស័ព្ទដែលអាចបានទាំងការស្កេនក្រយៅដៃរួមជាមួយគ្នានៅផ្នែកខាងក្រោយនេះនេះនិងតួខ្លួនរបស់ទូរស័ព្ទនេះវិញគឺធ្វើឡើងពីសារធាតុលោហៈរាវ៊បើចូលទៅនិយាយពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ LG G5 នេះវិញកញ្ចក់អេក្រង់របស់វាជាកញ្ចក់ IPS LCD ប្រភេទ AMOLED មានទំហំ 5.3 អ៊ីុញដែលអាចបង្ហាញរូបភាពបាន Quad-HD ដូចកាលពីទូរស័ព្ទជំនាន់មុនដែរទេគឺបង្ហាញក្នុងកម្រិត 2560 x 1440 ភិចសែល។ចំណែកចំពោះដំណើរការនិងការប្រតិបត្តិរបស់វាវិញ LG G5 ដូចដែលពត៌មានបានលេចលឺចឹងគឺវាមិនខុសទេម៉ាស៊ីនវាដំណើរកាដោយឈីបប្រភេទ​ Snapdragon 820 របស់ក្រុមហ៊ុន Qualcomm ដែលមានស្នូល CPU 8 គ្រាប់ ជាមួយនឹង GPU Adreno 530 ដែលមានសមត្ថភាពខ្លាំងនិងលឿនជាង GPU Andreno 430 មុនហើយអមជាមួយនឹងរ៉េមទំហំ 4GB ផងដែរ។ចំពោះកាមេរ៉ារបស់វាវិញគឺពីសេសព្រោះថាវាជាកាមេរ៉ាភ្លោះរបស់ក្រុមហ៊ុន LG ដំបូងដែលយើងបានឃើញគឺកាមេរ៉ាក្រោយរបស់វាមានទំហំ 16 មេហ្គាភិចសែលដែលកាមេរ៉ាទីមួយនោះមាន Len 78 ដឺក្រេនិងកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែលនោះមាន Len ទ្វេដងគឺ 135 ដឺក្រេមើលទៅទូលាយនិងធំស្រួលមើលជាកាមេរ៉ាទូរស័ព្ទស្មាតហ្វូនដ៏ទៃទៀត។ជាមួយនឹងមុំក្នុងការថតរូបភាពបានទូលាយនេះគឺអ្នកអាចថតរូបទេសភាពជាលក្ខណៈផ្តេក អាគារខ្ពស់ៗបានយ៉ាងល្អ។អង្គផ្ទុកទិន្នន័យរបស់វាមានទំហំ 32GB ដែលអាចបន្ថែមនូវ micro SD កាតបាន ថ្មរបស់វាមានទំហំ 2800 mAh។តួខ្លួនរបស់វាមានកម្រាស់ត្រឹម 7.8-8 មីលីម៉ែត្រ ហើយទូរស័ព្ទនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុតរបស់ក្រុមហ៊ុន Android គឺ Android 6.0.1 Marshmallow G5 ក៏មានបច្ចេកវិទ្យាថ្មីដែលជំនួយការសាកថ្មផងដែរ Quick Charge 3.0 ដែលសាកថ្មបានលឿននិងល្អជាមុនៗទៀត វាមានថាមពលថ្ម ទំហំ 2800 mAh ដែលអាចដោះដូរបាន។ចំពោះទូរស័ព្ទ LG G5 នឹងចេញដាក់ឲ្យធ្វើការកម្មង់ជាផ្លូវការនៅក្នុងខែមេសាខាងមុខហើយនឹងចេញលក់ក្នុងតម្លៃប្រហែលខ្ទង់ 650 ទៅ 700 ដុល្លារតម្លៃនៅបា៉ន់ស្មាននៅទីផ្សារបរទេស ដោយឡែកពេលទូរស័ព្ទណាមានវត្តមាននៅទីផ្សារប្រទេសកម្ពុជាវិញយើងនឹងជម្រាបជូន។ឥឡូវយើងទស្សនាវីដេអូពីការកាន់ផ្ទាល់ដៃជាមួយនឹងទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន LG នេះ:ប្រភព: Phonearena,GSMarenaអត្ថបទដោយ: William

ក្រុមហ៊ុន Alcatel នឹងបង្ហាញនូវទូរស័ព្ទថ្មី IDOL 4 និង IDOL 4s នៅ MWC 2016 សប្តាហ៍ក្រោយនេះ

ថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០៣:២៤

ម្សិលមិញនេះក្រុមហ៊ុន Alcatel បានប្រកាសជាផ្លូវការថានឹងចេញនូវទូរស័ព្ទ Flagship ថ្មីចំនួនពីរទៀតគឺម៉ូដែល IDOL 4 និង IDOL 4S នៅព្រឹត្តិការណ៍ដាក់បង្ហាញដ៏ធំប្រចាំឆ្នាំដែលធ្វើឡើងក្នុងទីក្រុង Barcelona។ទូរស័ព្ទថ្មីទាំងពីរនេះវាមានសមត្ថភាពគ្រាន់បើជាងទូរស័ព្ទត្រកូល IDOL ជំនាន់មុនគឺ IDOL 3 ប៉ុន្តែគួរឲ្យសោកស្តាយលើកនេះដែលមិនមានវត្តមាន Alcatel ត្រកូល One Touch ចេញថ្មី។ចំពោះការរចនារូបរាងមិនខុសពីទូរស័ព្ទ IDOL ជំនាន់មុនប៉ុន្មានទេប៉ុន្តែអ្វីដែលពិសេសនោះគឺក្រុមហ៊ុន Alcatel បានបោះជំហានយ៉ាងធំទៅមុខក្រុមហ៊ុនបាននាំយកនូវសមត្ថភាពដែលទប់ការបង្វិលទិសទៅទូរស័ព្ទ (Orientation) ចំនួន 3 គឺទូរស័ព្ទនេះអាចប្រើប្រាស់ជាលក្ខណៈបញ្ឃរនិងផ្តេកបានហើយសូម្បីតែអ្នកបង្វិលខ្លួនជុំវិញទិសដៅរបស់សម្លេងស្តេរីអ៉ូនៅតែដដែល។នេះបើយើងនិយាយពីលក្ខណៈប្រតិបត្តិការរបស់សម្លេងថ្មីវិញ ទូរស័ព្ទ IDOL ថ្មីទាំងពីរនេះនឹងពាំនាំយកនូវសម្លេងដ៏ល្អគឺក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនសម្លេងពីរធំៗគឺ JBL និង WAVE ដែលវារួមមានបំពង់សម្លេងកម្លាំង 3.6 វ៉ាត់ និង Hi-Fi ជុំវិញសម្លេងសម្រាប់ការប្រើប្រាស់កាស។បើយើងនិយាយពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទនេះវិញវាកញ្ចក់អេក្រង់ទំហំ 5.2 អ៊ីញដែលអាចបង្ហាញរូបភាប FHD ក្នុងកម្រិត 1080 x 1920 ភិចសែលហើយជាអេក្រង់ប្រភេទ IPS LTPS។ផ្នែកខាក្នុងវិញម៉ាស៊ីនវាបំពាក់ដោយឈីបថ្មីទំហំកណ្តាលរបស់ក្រុមហ៊ុម Qualcomm គឺ Snapdragon 617 អមមកជាមួយនឹងរ៉េមទំហំ 3GB និងអង្គផ្ទុកទិន្នន័យទំហំ 16GB អាចបន្ថែម micro SD កាតបាន។ចំពោះកាមេរ៉ាវាវិញកាមេរ៉ាក្រោយមានទំំហំ 13 មេហ្គាភិចសែលដែលភ្ជាប់មកជាមួយនូវមុខងារ Touch Focus, Auto HDR, Ultrafast auto-focus ល្បឿន 1.0-1.3 វិនាទី កាមេរ៉ាមុខវាវិញមានទំហំ 8 មេហ្គាភិចសែលអមជាមួយនឹងភ្លើងផ្លាស់។មុខងារផ្សេងៗទៀតដូចជា Cat.6 LTE មេក្រូភ្លោះដែលមានការរារាំងកុំឲ្យមានសម្លេងរំខាននិងបំពង់សម្លេងភ្លោះកម្រិត 3.6 វ៉ាត់។ចំពោះលក្ខណៈសម្បត្តិរបស់ IDOL 4S ក៏មិនខុសគ្នាប៉ុន្មានដែរវាមានអេក្រង់ទំំហំ 5.5 អ៊ីញ កញ្ចក់ប្រភេទ AMOLED ដែលអាចបង្ហាញរូបភាព QHD។ដំណើរកាវិញវាប្រសើរជាងមុនគឺបំពាក់ដោយឈីប Snapdragon 652 ចំណែកអង្គផ្ទុកទិន្នន័យវិញគឺអាចផ្ទុកបានដល់ 32GB ហើយមានថ្មទំហំ 3000 mAh ខណៈ IDOL 4 មានត្រឹម 2610 mAh។បើតាមរូបភាពមួយសន្លឹកក្រុមហ៊ុន Alcatel ក៏ដូចជាគ្រោងនឹងចេញនូវឧបករណ៍ពាក់ក្បាលឆ្លាតវៃ (VR) ផងដែរ យ៉ាងណាយើងនឹងរងចាំមើលទាំងអស់គ្នានៅព្រឹត្តិការណ៍ MWC 2016 ដែលនឹងចាប់ផ្តើមពីថ្ងៃស្អែកនេះហើយ។ប្រភព: GSMarenaប្រែសម្រួលដោយ: William

រកឃើញបុរសដំបូងគេនៅកម្ពុជាដែលកើតជំងឺផ្តាសាយជ្រូក

ថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ១៥:៤២

បុរសដំបូងគេបង្អស់ ដែលក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ( ពេទ្យរុស្ស៊ីអះអាងថា មានជម្ងឺផ្តាសាយជ្រូកជាប់ខ្លួន ដែលជាជម្ងឺនេះ មាននៅក្នុងតំបន់អាស៊ីហើយ ប៉ុន្តែមិនទាន់ធ្លាប់កើតមាននៅក្នុងស្រុកខ្មែរ ។សូមបញ្ជាក់ថា ការរកឃើញនេះ គឺបន្ទាប់ពីរូបគាត់ មានអាការៈក្តៅរងា និងថប់ដង្ហើមដូចមនុស្សគ្រុនផ្តាសាយធម្មតា .!! ជម្ងឺនេះ អាចធ្វើអោយមនុស្សស្លាប់បាន ប្រសិនបើមិនមានការមើលថែព្យាបាលដិតដល់ ។ដំណឹងនេះជាការអំពាវនាវដល់បងប្អូនអោយមានការប្រុងប្រយ័ត្នចំពោះជម្ងឺមួយនេះ ក៏ដូចជាការអំពាវនាវដល់សម្បុរសជននានា ជួយឧបត្ថម្ភដល់រូបគាត់ផង ព្រោះពេលនេះគាត់គ្មានលទ្ធិភាពគ្រប់គ្រាន់សម្រាប់ថ្លៃពេទ្យ និងចាយវាយនោះទេ ដោយសារជីវភាពគ្រួសារក្រខ្សត់ ដោយឡែកប្រពន្ធ ក៏គ្រប់ខែជិតសម្រាលកូនទៅទៀត ៕

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចេញសេចក្តីបញ្ចាក់ទៅលើអ្នកលេងហ្វេសប៊ុកម្នាក់ដែលរិះគន់ពីសេវាកម្មយឺតយ៉ាវចំពោះអ្នកក្រ

ថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ១៥:២៤

បន្ទាប់ពីមានការរិះគន់ពីអ្នកលេងហ្វេសប៊ុកម្នាក់ដែលមានគណនីឈ្មោះ Ka Ka Juices ទៅលើមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អំពីការផ្តល់សេវកម្មជូនអតិថិជនយឺតយ៉ាវសំរាប់អ្នកក្ររួចមក ខាងគណៈកម្មការមន្ទីរពេទ្យបានចេញសេក្តីបញ្ចាក់នៅហ្វេសប៊ុកដោយបានបញ្ចាក់ថា៖ ក្នុងនាមគណៈកម្មការមន្ទីរពេទ្យ សុំបញ្ជាក់ប្រាប់ប្អូនស្រីដែលមាន Account Facebook ឈ្មោះ Ka Ka Juices ថា ករណីដែលបងស្រី រងចាំ គឺដោយសារប្រព័ន្ធ Computer មានការរអាក់រអួល ដូច្នេះ ផ្នែកបំរើសេវា បានអោយគាត់រងចាំក្នុងរយៈប្រហែល ២០ នាទី ហើយប្រព័ន្ធចុះឈ្មោះបានដំណើរជាធម្មតាវិញ ការបំរើសេវា ក៏ប្រព្រឹត្តទៅជាប្រក្រតី។ម្យ៉ាងទៀត អ្នកជម្ងឺក៏បានទទួលពិនិត្យរួចរាល់ ហើយការ យឺតយាវគ្រាន់តែចាំបំពេញបែបបទតាមក្រោយតែបុណ្ណោះ។ ប្អូនត្រូវយល់ថា អតិថន រឺ អ្នកជម្ងឺដែលបានមកពិនិត្យ ព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានច្រើនប្រភេទខុសៗគ្នា ៖១- អ្នកជម្ងឺដែលមកពិនិត្យ និងព្យាបាលបង់ប្រាក់ ដោយខ្លួនឯងផ្ទាល់ ជាទូទៅពុំមានការយឺតយ៉ាវទេ។២- ប្រភេទអ្នកជម្ងឺដែលជាសមាជិកអង្គការហើយមកទទួល ពិនិត្យ ព្យាបាលនៅទីនោះច្រើនតែជួបប្រទះនូវការរងចាំ ពីព្រោះគាត់ត្រូវបំពេញបែបបទ អ្វីដែលខាងអង្គការតម្រូវមក។៣- ប្រភេទទី៣ អ្នកជម្ងឺដែលពុំមានលទ្ធភាពបង់ប្រាក់ អ្នកជម្ងឺក្រីក្រ អ្នកជម្ងឺអនាថា ក៏ត្រូវបានទទួលការពិនិត្យ និង ព្យាបាល ដោយក្រុមគ្រូពេទ្យរបស់យើង ដោយរាល់សោហុយ ចំណាយរបស់គាត់ ត្រូវបានបង់ប្រាក់ដោយថវិការរបស់រដ្ឋ។ហេតុនេះ ប្អូនត្រូវយល់អំពីដំណើរការរបស់មន្ទីរពេទ្យ ឲ្យបានច្បាស់។ កុំថាឡើយគ្រាន់តែការរងចាំនូវមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត សម្បីតែអ្នកជម្ងឺដែលមានលទ្ធភាព ទៅពិនិត្យព្យាបាលនៅបរទេស ដូចជាប្រទេសថៃ វៀតណាម សិង្ហបុរី ... ក៏ត្រូវចំណាយពេលរង់ចំាយូដូចគ្នា មិនថាឡើយ តំលៃព្យាបាលថ្លៃប៉ុណ្ណាក៏ដោយ។ប្អូនជានិស្សិតសាកលវិទ្យាល័យ រូបសម្បត្តិ មុខមាត់ ស្អាតបាត តែការប្រើពាក្យសំដីរបស់ប្អូនដែលប្រើលើទំព័រ Facebook មិនសមជានិស្សិត សាកលវិទ្យាល័យទេ។ ពាក្យថា “ ងាប់ ” គេមិនប្រើជាមួយមនុស្សទេ គេប្រើជាមួយនឹងសត្វ ហើយម្យ៉ាងទៀត ប្អូនក៏មិនទាន់ដឹងច្បាស់ អំពីដំណើររឿង យ៉ាងណាដែរ មិនអាចគ្រាន់តែលឺអ្នកជម្ងឺម្នាក់និយាយ ហើយយកមកផ្សព្វផ្សាយ។ តើប្អូនដឹងទេថា ក្នុងមួយថ្ងៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជួយ សង្គ្រោះ ពិនិត្យ ព្យាបាល វះកាត់អ្នកជម្ងឺប៉ុន្មាននាក់? ថ្ងៃក្រោយមុននឹងចុះផ្សព្វផ្សាយ លើទំព័រ Facebook សូមប្អូនពិចារណា និងក្តាប់សាច់រឿងឲ្យ បានច្បាស់ ជៀសវាងការយល់ច្រលំដល់ ប្រជាពលរដ្ឋដទៃទៀត។ ទោះជាយ៉ាងណា ក្នុងនាមជាអ្នកទទួលខុសត្រូវក្នុង ការផ្តល់សេវា ពិនិត្យ និងព្យាបាល ដល់ប្រជាពលរដ្ឋទូទៅ យើងនឹងព្យាយាមពង្រឹងសេវារបស់មន្ទីរពេទ្យឲ្យមានលក្ខណៈប្រសើរឡើង។ប្រភពពីហ្វេសប៊ុក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរៀបចំដោយ ធូដេខេអេជ

ហ្គេមសាមញ្ញៗទាំង 13 ដែលអ្នកអាចលេងនៅលើកុំព្យូរទ័រអ្នកបានឥឡូវនេះ

ថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០៣:២៨

គេហទំព័រមួយឈ្មោះ Archive.Org ត្រូវបានគេស្គាល់ថាជាគេទំព័រមួយដែលប្រមូលផ្តុំនូវហ្គេមចាស់ៗជំនាន់មុនកុំឲ្យបាត់បង់ហើយក៏បានរក្សានិងប្រមូលផ្តុំនូវភាពយន្តនិងចម្រៀងជាច្រើនបទដែលអ្នកទាំងអស់គ្នាអាចទស្សនា កម្សាន្តស្តាប់ លេងបាននៅលើកុំព្យូទ័ររបស់អ្នកឥឡូវនេះ។ប៉ុន្តែថ្ងៃនេះយើងនឹងបង្ហាញពីហ្គេមសាមញ្ញៗដែលល្បីក្នុងជំនាន់ឆ្នាំ 90' ដែលអ្នកអាចលេងបានឥឡូវនេះដោយគ្រាន់តែចូលទៅកាន់តំណរនោះរួចអ្នកនឹងឃើញប៉ូតុងមួយលោតចេញមក ចុចប៉ូតុងនោះហើយរងចាំវាធ្វើការដំឡើងជាការស្រេច។1. The Oregon Trail ចុចទីនេះដើម្បីលេង 2. Prince Of Persia ចុចទីនេះដើម្បីលេង 3. Sim City ចុចទីនេះដើម្បីលេង 4. Super Street Fighter II ចុចទីនេះដើម្បីលេង5. Ms. Pac Man ចុចទីនេះដើម្បីលេង6. Tetris ចុចទីនេះដើម្បីលេង 7. Maniac Mansion ចុចទីនេះដើម្បីលេង 8. Donkey Kong ចុចទីនេះដើម្បីលេង 9. Teenage Mutant Ninja Turtles ចុចទីនេះដើម្បីលេង 10. Bubble Bobble ចុចទីនេះដើម្បីលេង 11. Gauntlet ចុចទីនេះដើម្បីលេង 12. Mega Man ចុចទីនេះដើម្បីលេង 13. Ultimate VI: The False Prophet ចុចទីនេះដើម្បីលេង ប្រភព: Business Insiderអត្ថបទដោយ: William

អ្នកនឹងអាចប្រើប្រាស់បានច្រើនគណនីក្នុងកម្មវិធី Facebook Messenger តែមួយលើ Android ចាប់ពីថ្ងៃនេះ

ថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០២:២៤

អស់រយៈពេលមួយរយៈក្រោយក្រុមហ៊ុន Facebook បានធ្វើការសាកល្បងដាក់និងសាកល្បងនូវមុខងារថ្មីដែលនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់និងដាក់បានច្រើនគណនីរួចមក ឥឡូវគឺមានវត្តមានមុខងារនេះនៅក្នុងកម្មវិធី Facebook Messenger របស់ប្រព័ន្ធប្រតិបត្តិការ Android ហើយចាប់ពីថ្ងៃនេះទោ។មុខងារនេះពិតជាសម្រួលការលំបាកដល់យើងមែន បើសិនជាយើងមានគណនី Facebook ច្រើនហើយតែងតែធ្វើការទំនាក់ទំនងប្រាស្រ័យគ្នាតាមកម្មវិធីនេះទៀតវាជាមុខងារមួយដ៏ល្អដល់អ្នកហើយ អ្នកអាចធ្វើការបន្ថែមគណនីនិងផ្លាស់ប្តូរពីគណនីមួយទៅមួយទៀតបានយ៉ាងស្រួលក្នុងកម្មវិធីនេះតែមួយ។ម្យ៉ាងទៀតបើសិនជាអ្នកខ្លាចមាននរណាម្នាក់ឬក្រុមគ្រួសារលួចមើលសាររបស់អី វាក៏មានមុខងារការពារពិសេសដែរដែលវានឹងតម្រូវឲ្យអ្នកវាយបញ្ចូលលេខសម្ងាត់គណនីរបស់អ្នកនៅពេលអ្នកធ្វើការផ្លាស់ប្តូរគណនីមួយទៅគណនីមួយទៀតជាលើកដំបូង។ហើយនៅទីនោះអ្នកក៏អាចកែតម្រូវឲ្យវាសួរឬតម្រូវឲ្យវាយបញ្ចូលលេខសម្ងាត់រហូតរាល់ពេលផ្លាស់ប្តូរគណនីក៏បានដែរ។តើអ្នកយល់យ៉ាងណាដែរចំពោះមុខងារថ្មីរបស់កម្មវិធី Facebook Messenger នៅលើប្រព័ន្ធប្រតិបត្តិការ Android នេះ?បើអ្នកស្តាប់ហើយយល់ថាវាមានភាពងាយស្រួលចំពោះអ្នកខ្លាំងណាស់អ្នកអាចធ្វើការចូលទៅ Play Store ហើយធ្វើការអាប់ដេតឥឡូវនេះឬ ចុចទីនេះដើម្បីអាប់ដេតភ្លាមៗប្រភព: Engadgetប្រែសម្រួលដោយ: William

អាមេរិចវាយប្រហារពីលើអាកាសសំលាប់ពួក ISIS 30នាក់នៅលីប៊ីរួមមានជនសង្ស័យវាយប្រហាប្រទេសទុយនីសីុ

ថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ១៥:០៣

យន្តហោះចម្បាំងអាមេរិកបានធ្វើប្រត្តិបត្តិការវាយប្រហារទៅលើពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលគេហៅថា (ISIS) នៅក្នុងប្រទេសលីប៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ 30 នាក់។ អភិបាលក្រុង Sabratha បាននិយាយថាអគារនៅក្នុងទីក្រុងមួយភាគខាងលិចនៃរដ្ឋធានីទ្រីប៉ូលីបានត្រូវបានរងគ្រោះ។ ការវាយប្រហារទៅលើជំរំហ្វឹកហាត់មួយរបស់ពួក ISIS និងបានសម្លាប់មេដឹកនាំជ្រុលនិយមទុយនេស៊ីមួយនេះបើយោងតាមមន្ត្រីអាមេរិកជាន់ខ្ពស់បាននិយាយ។Noureddine Chouchane បានជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារពីរនៅទុយនេស៊ីកាលពីឆ្នាំមុនក្នុងនោះមានទាំងការវាយប្រហារដែលបានសម្លាប់មនុស្ស 30 នាក់ជាជនជាតិអង់គ្លេសមួយ។ ក្រុម ISIS បានប្រតិបត្តិការនៅក្នុងប្រទេសលីប៊ីប្រហែលមួយឆ្នាំហើយ រីឯអាមេរិកបានប៉ាន់ប្រមាណថាមានរហូតដល់យុទ្ធជនប្រយុទ្ធរបស់ពួកនោះគឺចំនួន 6.000 នាក់នៅទីនោះ។ លីប៊ីនៅតែស្ថិតក្នុងភាពវឹកវរជាងបួនឆ្នាំបន្ទាប់ពីការផ្តួលរលំអតីតមេដឹកនាំលោក Muammar Gaddafi ដែលបាននឹងកំពុងវាយប្រយុទ្ធគ្នាដោយក្រុមជាច្រើនរួមជាមួយនិងក្រុម ISIS ផងដែរ ។ ប្រភពពី BBCប្រែសំរួលដោយ សិទ្ធា

លេចចេញលក្ខណៈសម្បត្តិនិងរូបភាពទូរស័ព្ទ Elite X3 របស់ក្រុមហ៊ុន HP

ថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ១០:០១

កាលពីប៉ុន្មានថ្ងៃមុនយើងបានឮពីពាក្យមួយចំនួនដែលថាក្រុមហ៊ុន HP កំពុងដំណើរធ្វើការលើទូរស័ព្ទថ្មីរបស់ខ្លួនដែលនឹងដំណើរដោយប្រព័ន្ធប្រតិបត្តិការ Window 10 ដែលគេហៅថា Elite X3។យ៉ាងណាក្រុមហ៊ុន HP គ្រោងនឹងដាក់បង្ហាញវានៅព្រឹត្តិការណ៍ MWC 2016 នៅសប្តាហ៍ក្រោយនេះឯង ប៉ុន្តែមុនពេលព្រឹត្តិការណ៍នោះចាប់ផ្តើមអ្នកអាចមើលពីលក្ខណៈសម្បត្តិខ្លះៗនិងកម្រងរូបភាពដែលបានលេចចេញមុននៅទីនេះ។យើងសង្ឃឹមថា Elite X3 អ្នកអាចជាគូរប្រជែងដ៏ធំជាមួយ Lumia 950 XL របស់ក្រុមហ៊ុន Microsoft ដែលជាគូរប្រើប្រាស់ប្រព័ន្ធ Window 10 ដូចគ្នា។Elite X3 នេះអាចនឹងបំពាក់ដោយអេក្រង់ទំហំ 5.96 អ៊ីញដែលអាចបង្ហាញរូបភាពបានច្បាស់ល្អ QHD ក្នុងកម្រិត 2560 x 1440 ភិចសែល វាម៉ាស៊ីនវាដំណើរការដោយឈីប Snapdragon 820 របស់ក្រុមហ៊ុន Qualcommm អមជាមួយនឹងរ៉េមទំហំ 4GB។ចំណែកកាមេរ៉ារបស់វាវិញមានទំហំ 16 មេហ្គាភិចសែលសម្រាប់កាមេរ៉ាក្រោយនឹងកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល។អង្គផ្ទុកទិន្នន័យរបស់វាមានទំហំ 32 GB និងមានផ្នែកផ្សេងៗជាច្រើនទៀតដូចជារន្ធដោត USB ប្រភេទ C ដែលអាចដំណើរកាបានជាមួយ USB 3.0 ឆ្នាំងសាកឥតខ្សែ ទ្រនាប់ស្កេនក្រយៅដៃ (ដែលអាចបង្កប់នៅក្រោមអេក្រង់ត្រង់កន្លែងប៉ូតុង Home) Iris សេនស័រ ឧបករណ៍ភ្ជាប់បណ្តាញពិសេស សញ្ញាបត្រ IP67 ដែលបានទទួលស្គាលនូវការការពារការជ្រាបទឹកនិងធូលី និងការទទួលស្គាល MIL-STD-810G ដែលធន់នឹងការធ្លាក់កម្ពស់ 1 ម៉ែត្រឬតិចជាងនេះ។ទូរស័ព្ទនេះមានកម្រាស់ត្រឹម 7.8 មីលីម៉ែត្រហើយប្រហែលជាអាចនឹងមានមុខងារ Continuum របស់ Microsoft ផងដែរ។ប្រភព: GSMarenaអត្ថបទដោយ: William