trollkhmer news

សង្គមនិងជីវិត

ទៅមើលទីស្នាក់ទី 2 របស់ក្រុមហ៊ុន Apple ដែលចំណាយប្រាក់ 5000 លានដុល្លារសាងសង់ដល់ណាហើយត្រឹមខែនេះ

ថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០២:៤០

នេះជាបំណងប្រាថ្នារបស់លោក Steve Jobs ដែលចង់សាងសង់ Office ដែលល្អនិងធំជាងគេលើពិភពដែលលោកបានរៀបគម្រោងតាំងពីថ្ងៃទី 7 ខែមិថុនាឆ្នាំ 2011។4 ឆ្នាំក្រោយមកលោក Tim Cook ដែលជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Apple តបន្ទាប់ពីលោក Steve Jobs បានស្លាប់ បានចាប់ផ្តើមសាងសង់ទីស្នាក់ការថ្មីនេះនឹងសាងសង់នៅក្នុងទីក្រុង Cupertino ក្នុងរដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែវានឹងអាចរួចរាល់នៅក្នុងចុងឆ្នាំក្រោយនេះឯង។ខាងក្រោមនេះជាពត៌មានខ្លះៗដែលយើងបានដឹងពីគម្រោងការសាង់ទីស្នាក់ការទី 2 នេះ:- វានឹងសាងសង់លើដីទំហំ 2.8 លានហ្វីតការ៉េដែលអាចនឹងផ្ទុកបុគ្គលិកបានជាង 13,000 នាក់- វាក៏នឹងបំពាក់ដោយកញ្ចក់ដែលកោងហើយធំជាងគេលើលោក- ទីស្នាក់ការទី2 នឹងមានកន្លែងក្រោមដីដែលអាចផ្ទុកបុគ្គលិកបាន 1,000 នាក់ផងដែរ- ពេលសង់រួចរាល់ បរិវេនជុំវិញនឹងគ្រប់ដណ្តប់ដោយផ្ទៃពណ៌បៃតងគឺដើមឈើសុរបជាង 7,000 ដើមហើយក៏នឹងប្រើប្រាស់វដ្តទឹកដើម្បីរក្សានូវដើមឈើទាំងនេះ- កន្លែងទាំងស្រុងនឹងដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ(ផ្ទាំងសូឡា)ដែលធំជាងគេនៅក្នុងសហរដ្ឋអាមេរិច- ទីស្នាក់ការដែលធំជាងគេរបស់ Apple នេះចំណាយទឹកប្រាក់សរុបជា 5000 លានដុល្លារ- មានចំណតយាន្តជំនិះដែលអាចផ្ទុកបាន 10,980 គ្រឿង- Apple ក៏នឹងសាងសង់កន្លែងអាហារដ្ឋាន កន្លែងហាត់ប្រាណសម្រាប់បុគ្គលិករបស់ខ្លួនផងដែរឥឡូវយើងទៅទស្សនាវីដេអូពីគម្រោងនិងស្ថាបត្យករដែលរៀបចំការសាងសង់ទីស្នាក់ការទី 2:ឥឡូវយើងទៅទស្សនាវីដេអូរបស់ទីស្នាក់ទី 2 នេះផ្ទាល់តែម្តងដែលថតដោយឧបករណ៍ Drone ក្នុងកម្រិត 4K ច្បាស់ត្រជាក់ភ្នែក តោះទៅមើលតើសាងសង់ដល់ណាហើយត្រឹមខែមិនាឆ្នាំ 2016 នេះ:

ក្រុម Hacker ខឹងក្រុមហ៊ុន Twitter បិទគណនីរបស់ពួកគេខណៈដែលពួកគេកំពុងតែវាយប្រហារទៅលើពួក ISIS

ថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ១៥:៥១

បើយោងតាមសារពត៌មាន Mirror បានអោយដឹងថាក្រុម Hacker ដែលស្ថិតនៅក្រោមប្រត្តិបត្តិការប្រើសញ្ញា # hashtag ( សញ្ញាទ្រុងជ្រូក ) ឈ្មោះថា #OpISIS បានចាប់ផ្តើមសង្រ្គាមបច្ចេកវិទ្យារបស់ពួកគេនៅលើរដ្ឋអ៊ីស្លាមបន្ទាប់ពីការវាយប្រហារទីក្រុងប៉ារីសដែលបានសម្លាប់មនុស្ស 130 នាក់កាលពីខែវិច្ឆិកាឆ្នាំមុន។ ជាង 125.000 គណនីបណ្តាញសង្គម Twitter ដែលសង្ស័យជារបស់ពួក ISIS ត្រូវបានលុបចេញ។ ប៉ុន្តែថ្មីនេះផងដែរក្រុម Hacker ដែលមកពីក្រុម Hacker ធំៗមានដូចជា Anonymous, Ghost Sec និង Ctrl Sec បានខឹងជំទាស់ទៅនិងក្រុមហ៊ុន Twitter ដែលបានបិទគណនីរបស់ក្រុមខ្លួនដែលកំពុងធ្វើសកម្មភាពជួយសង្រោ្គះពិភពលោក ធ្វើអោយខូចប្រយោជន៍ដល់សង្រ្គាមរបស់ខ្លួនទៅលើពួករដ្ឋអ៊ីស្លាមដែលកំពុងប្រើប្រាស់បណ្តាញសង្គម។ 

បុរសម្នាក់នៅចិនលក់កូនស្រីខ្លួនឯងអាយុ១៨ថ្ងៃយកលុយទៅទិញ iPhone និងម៉ូតូថ្មី

ថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ១០:៤៣

ជាអកុសលនេះដែលជារឿងមួយមិនគួរអោយកើតឡើងសោះគឺយុវជនម្នាក់អាយុ 19 ឆ្នាំ នៅប្រទេសចិនបានលក់កូនរបស់គាត់ដែលទើបកើតដើម្បីយកប្រាក់សម្រាប់ទិញ iPhone ថ្មីនិងម៉ូតូមួយគ្រឿង។ យុវជននោះបានរងការចោទប្រកាន់បានលក់កូនស្រីរបស់ខ្លួនឯងដែលទើបនឹងកើតបាន 18ថ្ងៃ  ទទួលបានប្រាក់ចំនួន 23,000 យន់ (ស្មើនឹងប្រមាណ 3500 $) ដែលបានកើតឡើងក្នុងទីក្រុង Fuzhou ប្រទេសចិន ។ ឪពុករបស់ក្មេងនេះមិនទាន់បានរៀនចប់នៅឡើយទេ ខណៈពេលដែលម្តាយរបស់ក្មេងនេះមិនទាន់គ្រប់អាយុនោះទេនៅពេលដែលពពោះ។ ឪពុករបស់ក្មេងនោះបានរកវិធីព្យាយាមលក់ក្មេងនោះនៅតាមបណ្តាញសង្គមអនឡាញ ហើយបានរកឃើញអ្នកទិញក្មេងនេះនៅក្នុងសេវាជជែកកម្សាន្ត QQ របស់ចិន។ បើយោងតាមការសាកសួរពីប៉ូលិសចំពោះម្តាយក្មេងនោះបាននិយាយថា " នាងគ្មានលទ្ធភាពចិញ្ចឹមនោះទេ ហើយនាងពិតជាមិនដឹងថាវាជារឿងខុសច្បាប់" ។  ឥឡូវនេះទាំងម្តាយនិងឪពុកត្រូវបានផ្តន្ទាទោសជាប់ពន្ធធនាគារ។ 

សហរដ្ឋអាមេរិកបានវាយប្រហារតាមអាកាសសម្លាប់ពួកសកម្មប្រយុទ្ធអាល់សាបាប 150 នាក់នៅប្រទេសសូម៉ាលី

ថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០៣:៣១

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃចន្ទថាសហរដ្ឋអាមេរិកបានដោយការប្រើយន្តហោះគ្មានមនុស្សបើកនិងយន្តហោះដោយប្រើមនុស្សផ្សេងទៀតជាច្រើនបានវាយប្រហារជំរំហ្វឹកហាត់មួយក្នុងប្រទេសសូម៉ាលីកាលពីថ្ងៃសៅរ៍ដោយបានសម្លាប់ពួកយុទ្ធជនអាល់សាបាបជាង 150 នាក់ដែលត្រូវបានគេរៀបចំដើម្បីចាប់ផ្តើមការវាយប្រហារទ្រង់ទ្រាយធំ, ទំនងជារៀបវាយប្រហារប្រឆាំងនឹងបុគ្គលិកអាហ្រ្វិកឬសហរដ្ឋអាមេរិក។ កងទ័ពជើងទឹកលោកវរនាវីឯកលោក Jeff Davis ដែលជាអ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយថាសហរដ្ឋអាមេរិកត្រូវបានឃ្លាំមើលជំរុំនោះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ។ ការវាយប្រហារបានកើតឡើងនៅពេលល្ងាចជាមួយនឹងការបាញ់មីសុីលនិងទំលាក់គ្រាប់បែកទៅលើជំរុំបណ្តុះបណ្តាលរបស់ពួកឧទ្ទាមដែលមានចំងាយប្រហែល 120 ម៉ាយភាគខាងជើងនៃទីក្រុង Mogadishu ។ សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថាមានយុទ្ធជនប្រមាណ 200នាក់នៅទីនោះបូករួមទាំងអ្នកបណ្តុះបណ្តាលផង ចំណែកឯជនស៊ីវិលមិនមានរបាយការណ៍បញ្ចាក់ពីការរងរបួសឬស្លាប់នោះទេ។ សូមបញ្ចាក់ថាកងកម្លាំងយោធាសហរដ្ឋអាមេរិកនិងសហភាពអាហ្រ្វិកកំពុងតែបេសកកម្មរក្សាសន្តិភាពនៅប្រទេសសូម៉ាលី (AMISOM) ។

ស្មាតហ្វូន Oppo R9 និង R9 Plus ប្រកាសថ្ងៃបង្ហាញខ្លួននៅថ្ងៃ 17មីនាខាងមុខនេះហើយ

ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ១៦:៣១

យើងបានលឺពាក្យចរចាមអារាមអំពីស្មាតហ្វូនថ្មី Oppo R9 និង R9 Pluse នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ឥឡូវក្រុមហ៊ុនបានប្រកាសថាខ្លួននឹងបង្ហាញឧបករណ៍ថ្មីនៅថ្ងៃទី17 នៃខែមីនាខាងមុខនេះ។ តាមដែលពត៌មានលេចលឺមកថា Oppo R9 និងបំពាក់មកជាមួយបន្ទះឈីថ្មីរបស់ក្រុមហ៊ុន Qualcomm ប្រភេទ Snapdragon 820 ជាមួយនិង Ram ទំហំ 4GB និងអង្គផ្ទុកទិន្ន័យទំហំ 64GB ហើយមានរន្ធដោយដោតបន្ថែមប្រភេទ Micro SD បានដល់ទៅទំហំ 128GB ។ Oppo R9 ត្រូវបានពាក្យចចាមអារាមថាបំពាក់ទំហំអេក្រង់ 5,5 អ៊ីញប្រភេទ Full HD ជាមួយ resolution 1920 X 1080 ភិចសែលនិង R9 Plus ត្រូវបានបំពាក់មួយអេក្រង់ 6 inch Full HD ។ ស្មាតហ្វូនថ្មីទាំងពីរនេះនឹងភ្ជាប់មកជាមួយនូវកំណែចុងក្រោយបំផុតនៃប្រព័ន្ធប្រតិបត្តិការទូរស័ព្ទរបស់ក្រុមហ៊ុន Google គឺប្រព័ន្ធប្រតិបត្តិការ Android Marshmallow ។ ជាមួយខាងមុខស្មាតហ្វូននេះនឹងមានកាមេរ៉ាទំហំ 13 មេហ្គាភិចមួយសម្រាប់ការហៅទូរស័ព្ទជាវីដេអូនិងថតរូប ហើយខាងក្រោយមានកាមេរ៉ា 21 មេហ្គាភិចមួយដែលនឹងអាចមានសមត្ថភាពថតយកវីដេអូរហូតដល់កំរិត 4K ទៀតផង។ ចំពោះលក្ខណៈសម្បតិ្តរបស់ស្មាតហ្វូនខាងលើនេះគឺមិនទាន់ជាក់ច្បាស់100% នោះទេ តែនៅពេលដែលក្រុមហ៊ុនប្រកាសចេញខាងមុខនោះ យើងនិងជូនពត៌មានលំអិតបន្ថែមពីលើនេះអោយលោកអ្នកបានជ្រាបច្បាស់ជាងនេះទៅទៀត។

ចង់ដឹងទេ Galaxy S7 ហេតុអ្វីបានជាមិនជ្រាបទឹក? មើលវីឌីអូនេះបន្តិចទៅ

ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ១៥:៥៤

កំពូលស្មាតហ្វូនរបស់ Samsung ដែលទើបនិងចេញគឺ Galaxy S7 និង S7 Edge គឺជាជាស្មាតហ្វូនដែលមានលក្ខណៈពិសេសម្យា៉ាងដែលមិនជ្រាបទឹក។ ទូរស័ព្ទនេះអាចត្រាំក្នុងទឹកបានដោយត្រឹមកំរិតវិញ្ញាបនប័ត្រកំរិត IP68 របស់ពួកគេ ដែលអាចទប់ទល់លិចទឹកក្នុងជំរៅ 1.5ម ក្នុងរយៈពេលដល់ទៅ 30នាទី ឯណោះ។ លោកអ្នកប្រាកដជាចង់ដឹងហើយថាតើ Samsung ផលិតវាដោយធាតុអ្វីខ្លះបានជាវាអាចទប់ទល់និងការលិចទឹកបានយ៉ាងនេះ ។ វីឌីអូខាងក្រោមនេះគឺជាអ្នកឯកទេសខាងផ្នែកទូរស័ព្ទគាត់បានដោះស្មាតហ្វូន Galaxy S7 ចេញដើម្បីធ្វើតេស្តសាកល្បងមើលថាកន្លែងណាខ្លះដែលមានធាតុអ្វីទប់ទល់និងទឹកបាន ៖ 

អ្នកអាចទស្សនាភាពយន្តហូលីវូដនៅលើ iPhone ដោយមិនចាំបាច់ Jailbreak ហើយអាច Download ទុកមើលបានទៀត

ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ១៣:៣៨

បច្ចុប្បន្នមនុស្សជាច្រើនចូលចិត្តទស្សនាណាស់រឿងហូលីវូដនៅតាមរោងកុន ហើយប្រកត់ជាត្រូវចំណាយលុយសម្រាប់សំបុត្រកុនក៏ដូចជាការចំណាយមធ្យោបាយធ្វើដំណើរទៅរោងកុនជាដើម។កម្មវិធីមួយចំនួនដែលឲ្យអ្នកមើលរឿងហូលីវូដនៅលើ App Store ដែរប៉ុន្តែទៀមទារឲ្យយើងបង់ប្រាក់ប្រចាំខែជាដើមទើបអាចទស្សនាបាន។ដោយឡែកថ្ងៃនេះ ធូដេខេអេជនឹងបង្ហាញកម្មវិធីមួយសម្រាប់មើលរឿងហូលីវូដនៅផ្ទះដោយមិនចាំបាច់ចំណាយលុយទៅរោងកុន គឺ Cinema Box ដែលអភិវឌ្ឍន៍សាជាថ្មីម្តងទៀតទាំងនៅលើ iOS និង Android ពីមុនមនុស្សគ្រប់គ្នាបានស្គាល់វាថាជា PlayBox HD។Cinema Box វាពោរពេញទៅដោយមុខងារជាច្រើនយ៉ាងសម្រាប់ទស្សនាភាពយន្តយ៉ាងងាយស្រួលដែលដូចទៅនឹងកញ្ចប់សេវាកម្ម Premium នៅលើ Netflix ហើយវាក៏មានការក្រែប្រែនឹងដាក់បញ្ចូលរឿងថ្មីៗទៀងទាត់និងឆាប់រហ័សដែរ។Cinema Box ក៏មានមុខងារពិសេសៗជាច្រើនទៀតដូចជា ការដោនឡោតទុកមើលថ្ងៃក្រោយទៀតដោយមិនចាំប្រើអ៊ិនធឺណេតឬ WiFi ។ហើយវាក៏អាចដំណើរការជាមួយ Google's Chromecast, Apple Air's Play និងការចែករំលែកតាម WiFi ជាដើម។វាងាយស្រួលណាស់ហើយវាក៏មិនតម្រូវឲ្យយើង Jailbreak ទូរស័ព្ទរបស់យើងដើម្បីទាញយកវាទេ ព្រោះវាមិនបានដាក់បញ្ចូលក្នុងសេវាកម្មរបស់ Apple និង Google ឡើយ។យើងក៏អាចទស្សនាតុក្កតាជប៉ុន (Anime) ជាច្រើនដូចជា Naruto, Dragonball, One Piece និងតុក្កតាផ្សេងៗច្រើនទៀតក៏ដូច TV Shows ដូចជា DC's Legend Tomorrow, The Walking Dead ជាដើម។ខាងក្រោមនេះជារបៀបដោនឡោតនិងទាញយក Cinema Box:ដំណាក់កាលទី1: ត្រូវចូលទៅកាន់ Setting រួចអូសចុះក្រោមហើយចុចលើ iTune & App Store ហើយធ្វើការ Log out គណនី iTunes និង Appstore របស់យើងសិនដំណាក់កាលទី2: រួចអ្នកសូមបើក Safari រួចវាយវេបសាយ Pgyer.com/cinemaboxios ដំណាក់កាលទី3: បន្ទាប់មកអូសចុះក្រោមរហូតឃើញកន្លែង Changlog សូមមើលពត៌មានក៏ដូចជា Username និង Password ឲ្យចាំដើម្បីវាយបញ្ចូលនៅពេលដំឡើងកម្មវិធីដំណាក់កាលទី4: ចូលទៅកាន់ Setting រួចចូល iTune & App Store ហើយធ្វើការវាយបញ្ចូលទិន្នន័យ Changlog ដំណាក់កាលទី4: សូមចូលទៅកាន់ Safari មិញនេះហើយអូសទៅលើវិញអ្នកនឹងឃើញពាក្យ Install រួចចុច Install នោះដើម្បីដោនឡោតហើយសូមធ្វើការ Confirm ដោនឡោតនោះដំណាក់កាលទី5: ពេលដំឡើងរួចសូមបើកកម្មវិធី ពេលនោះវានឹងលោតចេញឲ្យវាយបញ្ចូល Apple ID ហើយប៉ុន្តែសូមយកពាក្យ Cancel នោះវានឹងចេញប្រអប់មួយទៀតឲ្យយើងវាបញ្ចូល Apple ID (សូមវាយបញ្ចូល Password ដែលមាននៅកន្លែងពត៌មាន Changlog នោះ) ជាការស្រេច។*ចំណាំ: បើសិនជាពេលអ្នកចូលហើយវាលោតចេញមកវិញនោះ (Crashed) សូមចូលទៅ Setting រួច iTunes & App Store ដដែលហើយធ្វើការ Log Out Apple ID នោះ សឹមចូលទៅកាន់កម្មវិធី Cinema Box ម្តងទៀតហើយវាយបញ្ចូលទិន្នន័យរៀបចំឡើងដោយទស្សនាវដ្តីអនឡាញធូដេខេអេជ

បំផ្ទុះគ្រាប់បែកអត្តឃាតនៅអ៊ីរ៉ាក់ស្លាប់យ៉ាងតិច 47នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស

ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០៧:៤៦

កាលពីថ្ងៃអាទិត្យមានការជនបំផ្ទុះគ្រាប់បែកអត្តឃាតមួយរត់ទៅបុកបំផ្ទុះនៅរថយន្តដឹកប្រេងដែលកំពុងឈប់នៅច្រកសន្តិសុខមួយនៅភាគខាងត្បូងនៃទីក្រុងបាដាដដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 47 នាក់និងរាប់សិបនាក់រងរបួសក្រុមមន្រ្តីបាននិយាយប្រាប់។ ក្នុងចំណោមអ្នកស្លាប់គឺជាជនស៊ីវិល 39នាក ខណៈដែលនៅសេសសល់ជាសមាជិកនៃកងកម្លាំងសន្តិសុខ។ មន្ត្រីប៉ូលីសបាននិយាយថាអ្នកវាយប្រហារនេះបានកើតឡើងក្នុងរយៈថ្ងៃត្រង់នៅពេលដែលមានរថយន្តឈប់ត្រួតពិនិត្យត្រៀបត្រាពេញមុខកន្លែងត្រួតពិនិត្យនៃច្រកចូលទៅទីក្រុង Hillah។ មន្រ្តីនោះបាននិយាយបន្ថែមថាមានមនុស្សរហូតដល់ 55 នាក់ផ្សេងទៀតបានរងរបួសហើយនិងមានរថយន្តជាង20គ្រឿងត្រូវបានបំផ្លាញ ។ ទីក្រុង Hillah មានទីតាំងស្ថិតនៅប្រមាណ 95 គីឡូម៉ែត្រ (60 ម៉ាយ) ភាគខាងត្បូងនៃទីក្រុងបាដាដ។ ក្រោយពីការបំផ្ទុះនោះគឺគ្មានក្រុមណាមួយចេញមុខមកទទួលខុសត្រូវនៅឡើយទេ។ 

Microsoft នឹងបន្ថែមមុខងារថ្មីជូនដំណឹងពេលមានគេ Hack ចូល

ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០៧:២២

ទោះបីជា​មាន​កិច្ច​ប្រឹងប្រែង​ដោយ​ក្រុមហ៊ុន​សន្តិសុខ​ដើម្បី​ទប់ស្កាត់​ការ​វាយប្រហារ​តាម​អ៊ីន​ធើ​រ​ណេ​ត​ក្តី ។ ពួក Hackers ព្យាយាម​រក​វិធី​ធី​សាស្ត្រ ផ្សេង​ៗ​ចូល​ទៅ​កាន់​កុំព្យូទ័រ​របស់​អ្នក​ប្រើប្រាស់ និង​ប្រព័ន្ធ​ដទៃ​ផ្សេង​ទៀត ។ ហេតុផល​ទាំង​អស់នេះ​ទើប​បណ្តាល​ឱ្យ​ក្រុមហ៊ុន Microsoft បន្ថែម​មុខងារ​មាន​លក្ខណៈ​ពិសេស​ថ្មី ពោល​គឺជា​ប្រភេទ​ប្រព័ន្ធ​ការពារ ហើយ​វា​នឹង​ជួយ​ដល់​អតិថិជន​កំណត់សម្គាល់​ពី​ការ​វាយប្រហារ និង​បញ្ឈប់​ពួក​គេ​មុន​ពេល​រីក​រាលដាល​កាន់តែ ធំ​ឡើង​ៗ ។ការ​ការពារ​គំរាមកំហែង​លំដាប់​ខ្ពស់​ប្រព័ន្ធ Windows (Windows Defender Advanced Threat Protection) គឺជា​ជំហាន​ឆ្ពោះទៅ​មុខ​ដោយ​តស៊ូ​ជាមួយនឹង​ការណ៍​ពិត​ដូច​ជា​៖ ប្រព័ន្ធ​របស់​អ្នក​នឹង​ជិត​មាន​គេ Hack … អ្នក​គួរតែ​រៀបចំ​ឱ្យ​បាន​មុន​ពេល​វា​កើតឡើង ។ នេះ​គឺជា​ការ​ប្រកាស​អាសន្ន​ដែល​ប្រាប់​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់​ឱ្យ​ប្រុង​ប្រយ័ត្ន​ពី​ការ Hack ។ ក្រុមហ៊ុន Microsoft និយាយ​ថា ប្រព័ន្ធ​ថ្មី​នេះ​វិភាគ​រាល់​ព័ត៌មាន​ពី​ឧបករណ៍​ដំណើរការ​ប្រព័ន្ធ Windows ច្រើន​ជាង​១​ពាន់​លាន​គ្រឿង​នៅ​លើ​ប្រព័ន្ធ​អតិថិជន និង​អ្នកជំនាញ IT នឹង​ជូនដំណឹង ៕