trollkhmer news

សង្គមនិងជីវិត

ម៉ាស៊ីនបោកគក់និងកង់ហាត់ប្រាណរួមបញ្ចូលគ្នាតែមួយបច្ចេកវិទ្យាថ្មីរកឃើញដោយនិស្សិតនៅប្រទេសចិន

ថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០៤:២០

មនុស្សជាច្រើនធ្លាប់តែចំណាយពេលវេលនិងប្រាក់បន្តិចបន្តួចចេញហាត់ប្រាណខាងក្រៅដើម្បីសុខភាព ប៉ុន្តែឥឡូវនេះយ៉ាងហោចណាស់យើងអាចធ្វើការបោកគក់ខោអាវនិងហាត់ប្រាណក្នុងពេលតែមួយ។ BiWa គឺជាម៉ាស៊ីនបោកគក់និងជិះកង់ក្នុងពេលតែមួយដែលបានរចនាឡើងដោយនិស្សិតនៅសាកលវិទ្យាល័យ Dalian ប្រទេសចិន ។ ប្រព័ន្ធរបស់វាដំណើរការដោយការធាក់បង្វិលដុំម៉ូនីទ័ររួចហើយបំលែងថាមពលអគ្គីសនីទៅអោយទុកនៅក្នុងថ្មសាកសំរាប់ប្រើនៅពេលថ្ងៃក្រោយ។ វាមិនមែនជាការជិះកង់ធម្មតានោះទេ ដែលអាចជំនួសអោយការចេញទៅហាត់ប្រាណនៅខាងក្រៅមកហាត់ប្រាណជាមួយកង់នេះវិញដើម្បីបោកគក់សំលៀកបំពាក់ទៀតផង។ ប្រភពពីបរទេសប្រែសំរួលដោយ សិទ្ធា

លេចចេញរូបរាងទូរស័ព្ទ Vivo X Play 5 ដែលបំពាក់នូវរ៉េមទំហំ 6GB ដែលគ្រោងនឹងចេញនៅថ្ងៃនេះ

ថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០០:២២

ទូរស័ព្ទ Vivo X Play 5 ត្រូវបានលេចចេញពត៌តាំងពីខែតុលាឆ្នាំ2014 ថាវានឹងដំណើរការដោយឈីប Snapdragon 810 ប៉ុន្តែបន្តិចក្រោយមកពត៌មានបានបាត់សូន្យឈឹង។ប៉ុន្តែឆ្នាំ 2016 នេះមានពត៌មានច្បាស់ជាងមុនហើយ Vivo X Play 5 នឹងមានកញ្ចក់រាងកោងនៅផ្នែកអេក្រង់ខាងមុខស្រដៀងនឹង Samsung Galaxy S7 Edge ហើយនឹងដំណើរការដោយឈីប Snapdragon 820 អមជាមួយនឹងរ៉េម 6GB។មើលទៅទូរស័ព្ទមួយនេះខ្លាំងហួសពីការស្មានរបស់ទៅយើងទៀត ពត៌មានក៏បានបន្តថាជាមួយនឹងឈីបជំនាន់ចុងក្រោយបង្អស់នេះហើយនិងរ៉េមទំហំធំបែបនេះវាអាចនឹងដំណើរការបានលឿនជាងទូរស័ព្ទ iPhone 6s របស់ Apple ទៅទៀត។ចំណែកអេក្រង់របស់វាមានទំហំ 5.5 អ៊ីញ កញ្ចក់ប្រភេទ Super AMOLED ដែលអាចបង្ហាញរូបភាព QHD ក្នុងកម្រិត 1440 x 2560 ភិចសែលច្បាស់ល្អ។កាមេរ៉ាក្រោយរបស់វាមានទំហំ 16 មេហ្គាភិចសែលអមមកជាមួយនឹងភ្លើង Flash LED ចំនួនពីរគ្រាប់ អាចប្រើប្រាស់អ៊ីនធឺណេត LTE បានហើយនឹងមានអង្គផ្ទុកទិន្នន័យដល់ 128 GB។វាក៏មាននូវទ្រនាប់សម្រាប់ស្កេនក្រយៅដៃហើយនឹងមានថ្មទំហំ 3600 mAh។ប៉ុន្តែគួរឲ្យសោកស្តាយទូរស័ព្ទ Vivo X Play 5 នេះនឹងមានលក់តែនៅក្នុងទីផ្សារប្រទេសតែប៉ុណ្ណោះ។កាលពីខែតុលាឆ្នាំមុននេះដែរក្រុមហ៊ុន Samsung ក៏បានប្រកាសថាខ្លួនឹងបំពាក់រ៉េមធំ 6GB នៅលើទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនដែរនៅថ្ងៃខាងមុខ វាអានឹងជាឆ្នាំ 2017 ឬ 2018 ខាងមុខនេះឯង ខណៈ Vivo X Play 5 មានរ៉េម 6GB បាត់ទៅហើយ។ប៉ុន្តែនេះគ្រាន់តែជាពត៌មានលេចលឺ ដើម្បីឲ្យច្បាស់យើងនឹងរងចាំមើលទាំងអស់គ្នា Vivo X Play 5 នឹងបង្ហាញខ្លួននៅថ្ងៃនេះហើយ។ប្រភព: Phonearena, GSMarenaអត្ថបទដោយ: William

គូស្នេហ៍​ឥណ្ឌា​រួមរ័ក​ក្នុង​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍

ថ្ងៃទី ២៩ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ១៦:៥០

គូស្នេហ៍​ឥណ្ឌា​មួយគូ​ដែល​ឆ្លៀត​រួមរ័ក ខណៈ​ពេល​កំពុង​បើកបរ​រថយន្ត​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ទំនិញ​។ គូស្នេហ៍​នោះ​ខាង​ប្រុស​ស្លាប់​បាត់បង់​ជីវិត និង​ខាង​ស្រី​របួសធ្ងន់​ត្រង់​ក្បាល និង​បាក់ជើង ។សារព័ត៌មាន​ក្នុងស្រុក​របស់​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៦ ផ្សាយ​ថា ឧប្បត្តិ​ហេតុនេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២២ កុម្ភៈ នៅ​តាម​ដងផ្លូវ​មួយ​ត​ភ្ជាប់​រវាង​ក្រុង Pilibhit និង​ក្រុង Puranpur ។ ខាង​ប្រុស​អាយុ​៣១​ឆ្នាំ បាន​បើករថយន្ត​ទៅ​ទទួល​គូស្នេហ៍​នៅ​ក្រុង Pilibhit​។  ខណៈ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ក្រុង Puranpur បាន​រួមរ័ក​ជាមួយ​គ្នា ខណៈ​ពេល​រថយន្ត​កំពុង​ធ្វើ​ចរាចរ ។ ដោយសារ​បែប​នោះ​ហើយ​ធ្វើ​ឱ្យ​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ទំនិញ​ធុន​តូច​មួ​យ​គ្រឿង​ពេញទំហឹង ។ ក្រោយ​គ្រោះថ្នាក់​គូស្នេហ៍​នោះ​ស្ថិត​ក្នុង​សភាព​អាក្រាត​ផ្នែក​ខាងក្រោម ។ ក្រុម​ជួយ​សង្គ្រោះ​បាន​នាំ​គូស្នេហ៍​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ពេល​ដល់​មន្ទីរពេទ្យ ខាង​ប្រុស​បាន​ស្លាប់​បាត់បង់​ជីវិត ។សមត្ថកិច្ច​និយាយ​ថា ខណៈ​ពេល​ពួក​គេ​កំពុង​រួមរ័ក​នៅ​ក្នុង​រថយន្ត​នោះ​ប្រហែលជា​មិន​បានឃើញ​រថយន្ត​ដឹក​ទំនិញ​បើក​កាត់​ទេ ដូច្នេះ​ហើយ​ទើប​ជ្រុល​ទៅ​បុក​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​បែប​នោះ ៕ប្រភពពី Everyday 

លក្ខណៈពិសេសៗ 4 របស់ទូរស័ព្ទស្មាតហ្វូនដែលបានបង្ហាញខ្លួននៅព្រឹត្តិការណ៍ MWC 2016

ថ្ងៃទី ២៩ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ១១:២០

ព្រឹត្តិការណ៍ដាក់បង្ហាញឧបករណ៍អេឡិចត្រូនិច Mobile World Congress (MWC 2016) ទើបតែបញ្ចប់ទៅថ្មីៗនេះហើយក៏មានឧបករណ៍និងទូរស័ព្ទមួយចំនួនក៏មានលក្ខណៈពិសេសដាក់បង្ហាញនៅទីនោះផងដែរ។យើងក៏បានបង្ហាញពីទូរស័ព្ទនិងឧបករណ៍អេឡិចត្រូនិចមួយចំនួនរួចហើយមកដែរ ដោយឡែកថ្ងៃនេះយើងនឹងបង្ហាញពីលក្ខណៈពិសេសទាំង 4 ម្តងដែលទាំងនោះមានបច្ចេកវិទ្យកាមេរ៉ាថ្មី ការរចនាយ៉ាងពិសេសនិងបច្ចេកវិទ្យាសាកថ្មបានលឿនជាដើម តោះទៅមើលទាំងអស់គ្នាតើមានអ្វីពិសេសខ្លះ:1. បច្ចេកវិទ្យាសាកថ្មបានលឿនថ្មីរបស់ក្រុមហ៊ុន Oppoនៅព្រឹត្តិការណ៍ MWC 2016 ឆ្នាំនេះក្រុមហ៊ុន Oppo មិនបានដាក់បង្ហាញឧបករណ៍អេឡិចឬក៏ទូរស័ព្ទស្មាតហ្វូនថ្មីអ្វីទេ ប៉ុន្តែ Oppo ចេញនូវបច្ចេកវិទ្យាថ្មីដែលអាចសាកថ្មបានលឿនហៅថា Super VOOC។បើតាមការនិយាយបង្ហាញរបស់ក្រុមហ៊ុន Oppo បច្ចេកវិទ្យា Super VOOC នេះនឹងអាចសាកថ្មទូរស័ព្ទដែលមានទំហំ 2500 mAh បានពេញដែលចំណាយពេលត្រឹម 15 នាទីប៉ុណ្ណោះដោយប្រើប្រាស់ខ្សែសាក microUSB ក្តីឬដោយខ្សែសាក USB ប្រភេទ C ក្តីហើយវាអាចបញ្ជូនថាមពលថ្មរហូតដល់ 5V ទើបអាចសាកថ្មបានលឿនបែបនេះ។ក្រុមហ៊ុន Oppo បានបន្តថាមិនដឹងថានឹងអាចបំពាក់បច្ចេកវិទ្យថ្មីនេះ Super VOOC នៅលើស្មាតហ្វូនណាទេ ប៉ុន្តែក្នុងពេលឆាប់ៗខាងមុខ។ Oppo អាចជាក្រុមហ៊ុនដំបូងបំផុតដែលមាននូវបច្ចេកវិទ្យដែលល្អនិងថ្មីស្រឡាងបែបនេះហើយយើងក៏រំពឹងថាច្បាស់ជាមានក្រុមហ៊ុនផ្សេងៗទៀតចង់ទិញសិទ្ធិយកទៅបំពាក់នៅលើឧបករណ៍ឬទូរស័ព្ទជាមិនខាន។តើអ្នកគិតយ៉ាងមិចដែរចំពោះបច្ចេកវិទ្យាសាកថ្មលឿនបែបនេះដែលចំណាយពេលត្រឹម 15 ប៉ុណ្ណោះ?តើវាអស្ចារ្យប៉ុណ្ណាទៅ?2. ការរចនាទូរស័ព្ទ LG G5ក្រុមហ៊ុន LG ក៏បានបង្ហាញខ្លួននៅព្រឹត្តិការណ៍ MWC 2016 ដែរដែលចេញនូវទូរស័ព្ទស្មាតហ្វូន Flagship ជំនាន់ថ្មីគឺ LG G5។ហើយការរចនារបស់ LG G5 នេះគឺល្អមែនទែន តួខ្លួនរបស់វាស្រោបដោយលោហៈធាតុដែក ដុំថ្មទូរស័ព្ទនៅខាងក្រោមទូរស័ព្ទក៏អាចទាញចេញឬផ្លាស់ប្តូរថ្មមួយទៀតបានយ៉ាងស្រួលឬក៏អាចផ្លាស់ប្តូរនឹងដាក់នូវគ្រឿងថ្មីដែលបានបង្កើតឡើងជាពិសេសសម្រាប់ G5 មួយនេះដែលរួមដៃកាមេរ៉ា ប៉ូតុងចុចល្បឿនលឿន ការគ្រប់គ្រងការពង្រីកនិងបង្រួមនិងថ្មបន្ថែម 1200 mAh ព្រមទាំង Audio Player HiFi DAC ដែលបានសហការគ្នាជាមួយក្រុមហ៊ុន Bang & Olufsen ផងដែរ។3. បច្ចេកវិទ្យាកាមេរ៉ា Dual Pixel Auto Focus របស់ទូរស័ព្ទ Samsung Galaxy S7 និង S7 Edgeបើយើងប្រៀបធៀបទៅនឹងសេរ៊ី Galaxy S6 ទៅនឹងទូរស័ព្ទ Galaxy S7 និង S7 Edge ផ្នែកខាងក្រៅគឺមិនមានអ្វីខុសគ្នាឡើយប៉ុន្តែវាមាននូវមុខងារនិងលក្ខណៈពិសេសថ្មីដែលបង្កប់។ដូចឥឡូវចឹងកាមេរ៉ាក្រោយរបស់ទូរស័ព្ទ Samsung ជំនាន់មុនមានទំហំដល់ 16 មេហ្គាភិចសែសឯណោះខណៈឥឡូវនេះមានត្រឹម 12 មេហ្គាភិចសែលប៉ុន្តែវាអាចបង្ហាញរូបភាពក្នុងកម្រិតភិចសែលធំជាងមុននិងភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Dual Pixel Autofocus ផងដែរ។បច្ចេកវិទ្យាថ្មីមួយនេះយើងធ្លាប់តែបានឃើញនៅលើប្រភេទកាមេរ៉ា DSLR ម៉ាក Cannon ប៉ុណ្ណោះប៉ុន្តែឥឡូវ Samsung បានបំពាក់វានៅលើទូរស័ព្ទ Flagship ថ្មីរបស់ខ្លួន។វាមិនដូចនឹង Detection Autofocus ដូចកាលពីលើកមុនដែលប្រើប្រាស់ 5-10% នៃភិចសែលដើម្បី Focus ទេ Dual Pixel Autofocus នេះប្រើប្រាស់ទាំង 100% តែម្តង។វាពិតជាល្អសម្រាប់ការថតព្រោះវាបង្ហាញរូបភាពបានច្បាស់ល្អបើទោះបីជាវាមានទំហំភិចសែលតូចក្តីនិងអាចថតក្នុងទីងងឹតបានច្បាស់ផងដែរ។4. កាមេរ៉ារបស់ទូរស័ព្ទ LG G5 ដែលអាចថតបានក្នុងកម្រិតមុំទូលាយចុចទីនេះដើម្បីមើលពីកម្រងរូបភាពដែលថតដោយសមត្ថភាពកាមេរ៉ាភ្លរបស់ LG G5បើយើងវិភាគនោះទូរស័ព្ទ LG G5 មិនមែនជាទូរស័ព្ទដំបូងដែលមានកាមេរ៉ានៅខាងក្រោយដល់ទៅ 2 (កាមេរ៉ាភ្លោះ) ប៉ុន្តែអ្វីដេលពិសេសចំពោះកាមេរ៉ាភ្លោះនេះគឺកាមេរ៉ាទី1 ឬកាមេរ៉ាគោលមានទំហំ 16 មេហ្គាភិចសែលដែលអាចថតរូបភាពបានក្នុងកម្រិតមុំ 78 ដឺក្រេហើយកាមេរ៉ាមួយទៀតគឺកាមេរ៉ាទី2 ឬកាមេរ៉ាអមដែលមានទំហំត្រឹម 8 មេហ្គាភិចសែលប៉ុន្តែអាចថតរូបភាពបានក្នុងកម្រិតមុំបានទូលាយទ្វេដងនៃកាមេរ៉ាគោលឯណោះ។គឺវាមានសមត្ថភាពអាចថតក្នុងកម្រិត 135 ដឺក្រេស្ទើរតែកន្លះជុំវិញខ្លួនយើងទៅហើយពិសេសមែន ពោលគឺទូលាយជាងការមើលឃើញរបស់ភ្នែកទាំងគូរយើងទៅទៀត (ភ្នែករបស់យើងអាចមើលបានក្នុងកម្រិតទូលាយត្រឹម 114 ដឺក្រេ)។ហើយ LG G5 អនុញ្ញាតឲ្យយើងថតរូបភាពដ៏ទូលាយទាំងនេះដោយមិនចាំបាច់ប្រើឧបករណ៍ជំនួយអ្វីឡើយ។ប្រភព: Phonearenaប្រែសម្រួលដោយ: William

ជនជាតិដែលមាន បុរស និងនារី សិចស៊ីបំផុតក្នុងលោក

ថ្ងៃទី ២៩ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០៣:៤០

យោងតាមការចុះផ្សាយពីគេហទំព័រ  Miss Travel ធ្វើការស្ទង់មតិមួយដើម្បីបង្ហាញពីជនជាតិជាច្រើនក្នុងលោកដែលមាន បុរស និង នារី មានភាពសិចសីុបំផុតក្នុងលោក ដែលវាដំណឹងល្អសំរាប់ជនជាតិ Aremanian បានជាប់លេខ 1 ខាងនារី និងជនជាតិ Irish បានជាប់លេខ1 ខាងបុរស ។ បើតាមរបាយការណ៍ស្ទង់មតិក៏បានបង្ហាញនៅជនជាតិមួយចំនួនខាងក្រោមផ្សេងទៀតដែលជាប់ឈ្មោះ ៖ជនជាតិផ្នែកនារីសិចស៊ីជាងគេទាំង10លើកលោក1. Armenian2. Barbadian/Bajan3. American4. Colombian5. English6. Australian7. Brazilian8. Filipina9. Bulgarian10.Lebaneseជនជាតិផ្នែកបុរសសិចស៊ីជាងគេទាំង10លើកលោក1. Irish2. Australian3. Pakistani4. American5. English6. Scottish7. Italian8. Nigerian9. Danish10.Spanishប្រភពពី Independentប្រែសំរួលដោយ សិទ្ធា

សាលារាជធានីនឹងស្ថាបនាស្ពានអាកាសថ្មើរជើងឆ្លងកាត់ផ្លូវនៅវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្ត

ថ្ងៃទី ២៩ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០៣:០៥

យោងតាមប្រភពពីហ្វេសប៊ុករបស់អភិបាលរាជធានីភ្នំពេញឯកឧត្តម ប៉ា សុជាតិវង្ស បានសរសេរប្រាប់នៅលើគណនីរបស់គាត់ផ្ទាល់ថា ៖ " ក្នុងផែនការរៀបចំលំហូរចរាចរអោយបានល្អប្រសើរនៅផ្លូវជាតិលេខ៤ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ នឹងស្ថាបនាពង្រីកកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ ដែលគម្រោងនឹងស្ថាបនាផ្លូវសម្រាប់៣ខ្សែរថយន្តទៅ ៣ខ្សែរថយន្តមក និងផ្លូវសម្រាប់ទោចក្រយានយន្ត ១ខ្សែទៅ១ខ្សែមកសងខាង ព្រមទាំងដាក់លូប្រអប់និងលូចំហសងខាង និងតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា២។ជាមួយគ្នានេះដើម្បីសម្រួលសុវត្ថិភាពធ្វើដំណើរឆ្លងកាត់ផ្លូវដល់សិស្សានុសិស្សនៃសាលាបឋមសិក្សានិងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្ត និងដល់ប្រជាពលរដ្ឋសងខាងផ្លូវ សាលារាជធានីភ្នំពេញ នឹងស្ថាបនាស្ពានអាកាសថ្មើរជើងឆ្លងកាត់ពីលើផងដែរ។ " ប្រភពពី ហ្វេសប៊ុក Pa Socheatevong

ស្តេចHackerត្រូវប្រហារជីវិតទាំងស្នាមញញឹមព្រោះលុយទាំងនោះលោកជួយជនក្រីក្រ‬

ថ្ងៃទី ២៩ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០២:៤៩

លោក bendelladj Hamza រូបលោកបានhacked ចូលលួចលុយក្នុងធនាគារចំនួន217កន្លែង ទទួលបានលុយ 4000 លានដុល្លារអាមេរិក។ ហេីយបានបរិច្ចាកលុយទាំងអស់នោះទៅអោយជនក្រីក្រនៅទ្វីបអាហ្វ្រិកនិងប៉ាឡេស្ទីន។ គាត់ទទួលយកការស្លាប់ តែការផ្តន្ទាទោសទៅលេីគាត់ ត្រូវបានបដិសេធព្រោះគាត់ធ្វេីដេីម្បីប្រជាជនខ្វះចំនីអាហារនិង ក្រីក្រគ្មានទីពឹង ។ គាត់ត្រូវបានគេកាត់ទោសប្រហាជីវិតជាមួយនឹងស្នាមញញឹមដែលមិនអាចបំភ្លេចបាន។ ពាក្យសំដីចុងក្រោយៈ " ខ្ញុំមិនសុំទោសនៃបទឧក្រិដ្ឋនេះទេ អំពេីល្អមិនសាបសូន្យ " សារចុងក្រោយនេះគឺ: * លុយនិងអំណាចគឺគ្មានតំលៃអ្វីទាំងអស់ * ប្រសិនបើពួកគេមិនត្រូវបានប្រើដើម្បីបង្កើតពិភពលោកអោយប្រសើរឡើង។

បុរស​ឥណ្ឌាម្នាក់​សម្លាប់​សមាជិកគ្រួសារ​១៤​នាក់​មុន​សម្លាប់​ខ្លួនឯង

ថ្ងៃទី ២៩ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០២:១២

ប៉ូលិស​រាយការណ៍​ថា បុរស​ម្នាក់​នៅ​រដ្ឋ​មហា​រ៉ា​ស្ត្រា​ឥណ្ឌា​បាន​សម្លាប់​សមាជិកគ្រួសារ​ខ្លួន​១៤​នាក់ មុន​សម្លាប់​ខ្លួនឯង​នៅ​ក្នុងផ្ទះ​របស់​គេ​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ នៅ​ទីក្រុង THANE តំបន់​ក្រុង​មុម​បៃ ។មេ​ប៉ូលិស​ម្នាក់​រៀបរាប់​ប្រាប់​សារព័ត៌​មាននៅ​មុខ​ផ្ទះ​ជន​នេះ​ថា យើង​បាន​យក​សាកសព​មនុស្ស​ទាំងឡាយ​ចេញពីផ្ទះ​នេះ​ដោយ​ក​របស់​ពួក​គេ​ត្រូវ​អារ នឹង​កាំបិត​យ៉ាង​មុត​មួយ ។ បុរស​នេះ​សង្ស័យ​ជា​ឃាតករ​ត្រូវ​បាន​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​មួយ ដោយ​មានកាំបិត​មួយ​នៅ​ដៃ ។ ជន​រង​គ្រោះ​រួម​មានកូន​របស់​គេ​៨​នាក់ ប្រពន្ធ ប្អូនស្រី​៣​នាក់ ព្រមទាំង​ឪពុក​ម្តាយ​ជនសង្ស័យ ព្រមទាំង​ជនសង្ស័យ​ផ្ទាល់ ។ នារី​ម្នាក់​នៃ​គ្រួសារ​នេះ​ដែល​នៅ​រស់រាន​មានជីវិត​ពី​ការ​វាយប្រហារ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ នាយ​ស្នងការ​រង​ប៉ូលិស​ក្រុង THANE លោក ASHUTOSH DUMBARE គូសបញ្ជាក់​ថា ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ ។ លោក​អះអាង​ថា មូលហេតុ​នៃ​ការ​សម្លាប់​យ៉ាង​សាហាវ​នេះ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ ។ មាន​អ្នក​នៅ​រស់រាន​មានជីវិត​តែ​ម្នាក់​គត់ តែ​យើង​នៅ​ពុំ​ទាន់​ទទួល​បានការ​រៀបរាប់​របស់​គេ​នៅឡើយ ព្រោះ​នាង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ក្តុកក្តួល​ខ្លាំង​ពេក ។ យោង​តាម​ប្រភព​ព័ត៌មាន​នានា​ដែល​ដកស្រង់​លទ្ធផល​ដំបូង​ៗ​នៃ​ការ​ស៊ើបអង្កេត​ថា បុរស​នេះ​បាន​ប្រើ​ថ្នាំ​សន្តំ​ដល់​បណ្តា​សមាជិកគ្រួសារ​គេ​មុន​អារ​.​ក​សម្លាប់​ម្តង​មួយ​ៗ ៕ប្រភពពី Everyday 

ប៉ូលិសស្រីម្នាក់នៅរដ្ឋ Virginia សហរដ្ឋអាមេរិចត្រូវបានគេសម្លាប់នៅថ្ងៃធ្វើការដំបូងរបស់នាង

ថ្ងៃទី ២៩ ខែ កុម្ភះ ឆ្នាំ ២០១៦ ម៉ោង ០១:៥៥

មន្ត្រីប៉ូលិសអាមេរិកស្រីម្នាក់ត្រូវបានបាញ់សម្លាប់នៅថ្ងៃដំបូងរបស់នាងនៅបន្ទាប់ពីថ្ងៃនាងត្រូវបានស្បថចូលកាន់តំណែង។ ប៉ូលិសស្រីនោះឈ្មោះ Ashley Guindon ត្រូវបានបញ្ចូនទៅអន្តរាគមន៍ក្នុងជំលោះមួយនៅតំបន់ Woodbridge រដ្ឋ Virginia ចំងាយប្រហែល 32 គីឡូម៉ែត្រ (20 ម៉ាយល៍)ភាគខាងត្បូងនៃទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ មិត្តរួមការងាររបស់នាងចំនួន 2នាក់ ក៏បានរងរបួសផងដែរនៅក្នុងការបាញ់ប្រហារនេះ រីឯជនសង្ស័យដែលជាអ្នកផ្ដល់សេវាយោធាបានរងរបួសហើយឥឡូវនេះគឺនៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស។ ជនសង្ស័យបានសម្លាប់ប្រពន្ធរបស់គេហើយបន្ទាប់មកបានបាញ់មកលើប៉ូលិសបន្ទាប់ពីបានពើបប្រទះគ្នា នេះបើតាមមន្ត្រីប៉ូលិសមួយរូបបានបញ្ចាក់ប្រាប់។ នាងត្រូវបានស្លាប់ប៉ុន្មានម៉ោងបន្ទាប់ពីមិត្តរួមការងារបង្ហោះរូបនៅលើបណ្តាញសង្គម Twitter ស្វាគមន៍និងជូនពរអោយមានសុវត្ថិភពចំពោះការមកដល់ថ្មីរបស់ប៉ូលិសស្រីនោះ ។