trollkhmer news

សង្គមនិងជីវិត

លេចចេញរូបរាងទូរស័ព្ទ Samsung Galaxy A9 ជំនាន់ថ្មីគឺ Galaxy A9 Pro

ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០៣:០២

មិនបានប៉ុន្មានក្រោយពីទូរស័ព្ទ Samsung Galaxy A9 បានចេញ Samsung គ្រោងនឹងចេញទូរស័ព្ទ A9 ដែលមានសមត្ថភាពជាងនេះបន្ថែមទៀតគឺ Samsung Galaxy A9 Pro។គួរបញ្ជាក់ដែរថាទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន Samsung នេះបានលេចចេញពត៌មានតាំងពីខែមករាម្លេះដែលថាគ្រោងនឹងចេញជាផ្លូវការនៅប្រទេសចិន។ឥឡូវនេះយើងបានឃើញផ្លូវហើយរូបរាងវាមិនខុសពីទូរស័ព្ទ Galaxy A9 ប៉ុន្មានឡើយ។អ្វីដេលយើងបានដឹងពីទូរស័ព្ទជំនាន់ថ្មីនេះគឺវាដំណើរកាដោយឈីប Snapdragon 652 ប្រភេទ Octa-core របស់ក្រុមហ៊ុន Qualcomm ដូចទៅនឹង Galaxy A9 ដែរទេប៉ុន្តែវាអមដោយរ៉េមទំហំ 4GB មិនមែន 3GB ដូចមុនទេ។ហើយវានឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ខណៈ Galaxy A9 ដំណើរការដោយ Android 5.1 Lollipop។បើតាមមជ្ឈមណ្ឌលឧបករណ៍ទូរគមនាគមន៍វិញ្ញាបនប័ត្រ (ហៅកាត់ថា TENAA) បាននិយាយថា ទូរស័ព្ទជំនាន់ថ្មី របស់ Samsung នេះនឹងមានកាមេរ៉ាក្រោយទំហំ 16 មេហ្គាភិចសែលអមជាមួយនឹងភ្លើង Flash LED និងកាមេរ៉ាមុខ 8 មេហ្គាភិចសែលដែលវាប្រសើរជាងមុនដែលកាលមុនមានត្រឹម 13 មេហ្គាភិចសែលសម្រាប់កាមេរ៉ាក្រោយនិង 5 មេហ្គាភិចសែលសម្រាប់កាមេរ៉ាមុខ។ក្រៅពីនេះមុខងារនិងលក្ខណៈពិសេសផ្សេងៗទៀតក៏ដូចនឹង A9 ដែររួមមានអេក្រង់ 6 អ៊ីញប្រភេទ Super AMOLED ដែលអាចបង្ហាញរូបភាពបានក្នុងកម្រិត 1080 x 1920 ភិចសែល ប្រព័ន្ធអ៊ីនធឺណេត LTE និងអង្គផ្ទុកទិន្នន័យ 32GB រួមទាំងអាចបន្ថែម micro SD card បានផងដែរ។យើងមិនបានដឹងថាវាគ្រោងនឹងចេញជាផ្លូវការនៅថ្ងៃណាហើយប្រទេសណាទេ ប៉ុន្តែយើងប្រហែលថាវានឹងចេញនូវក្នុងទីផ្សារប្រទេសចិនមុនគេដូចនឹងកាលពី Samsung ចេញ Galaxy A9 ដែរ។ហើយ Samsung ក៏ប្រហែលជានឹងចេញនៅប្រទេសផ្សេងៗច្រើនទៀតដែរ ដែលមានតម្លៃចន្លោះពី CNY 3600 និង CNY 3600 គឺតម្លៃចន្លោះ 504 ដុល្លារទៅ 550 ដុល្លារទោះយ៉ាងណាដើម្បីឲ្យកាន់តែច្បាស់យើងនឹងរងចាំមើលទាំងអស់គ្នា។ប្រភព: GSMarena, Phonarenaអត្ថបទដោយ: William

ក្មេងប្រុសវ័យជំទង់ម្នាក់បាញ់សម្លាប់សមាជិកគ្រួសារខ្លួនឯងព្រោះខឹងដាស់ពីដំណេកអោយទៅសាលារៀន

ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ១៣:៤៨

កាលពីថ្ងៃអង្គារប៉ូលិសបានចាប់ខ្លួនក្មេងប្រុសម្នាក់អាយុ 16 ឆ្នាំក្រោយពីមានការសង្ស័យថាបានបាញ់សម្លាប់ក្រុមគ្រួសាររបស់គេរួមមាន ជីដូន ប្អូនស្រីនិងក្មួយប្រុសរបស់គេបន្ទាប់ពីពួកគេបានព្យាយាមដាស់រូបគេពីដំណេកដើម្បីទៅសាលារៀន។ ជីដូនរបស់គេត្រូវបានរងរបួសធ្ងន់ដោយគ្រាប់កាំភ្លើង២គ្រាប់ ខណៈប្អូនស្រីនិងក្មួយរបស់គេត្រូវបានរងរបួសស្រាល។សេចក្តីថ្លែងការណ៍ប៉ូលីសបាននិយាយថា " ក្មេងប្រុសរូបនោះបានស្រែកយ៉ាងខ្លាំងដាក់គ្រួសារគេមុនពេលដែលក្មេងប្រុសនោះបានទាញកាំភ្លើងពីក្នុងទូដាក់សំលៀកបំពាក់រួចធ្វើការបាញ់ប្រហារជាច្រើនគ្រាប់ " ។ នេះបើយោងតាម​​នាយកដ្ឋានប៉ូលីសនៅក្រុង Nashville ថាសមាជិកក្រុមគ្រួសារមិនបានដឹងថាគាត់មានអាវុធទេ។ ក្មេងប្រុសត្រូវបានចាប់ខ្លួនបន្ទាប់ពីគេចខ្លួនពីកន្លែងកើតហេតុហើយបានបោះអាវុធដែលក្រោយមកប៉ូលីសបានរកឃើញ។ ក្មេងប្រុសនោះនឹងត្រូវបញ្ចូនទៅតុលាការអនិតិជនកាត់ទោសក្រោមបទប៉ុនប៉ងមនុស្សឃាត។ ប្រភពពី Metroប្រែសំរួលដោយ សិទ្ធាហាមយកអត្ថបទពីគេហទំព័រដោយគ្មានការអនុញ្ញាតបើចង់បានសូមទំនាក់ទំនង 078 766 557

តោះមើលរូងក្រោមដីរបស់ពួក ISIS សំរាប់គេចពីការវាយប្រហាររបស់សហរដ្ឋអាមេរិច

ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ១២:០៣

បើទោះជាមានការវាយប្រហារតាមផ្លូវអាកាសចម្រុះដឹកនាំដោយអាមេរិកជាបន្តនិងនៅលើដោយកងជីវពលឃើតយ៉ាងក្តី ក៏ពួករដ្ឋអីុស្លាមអាចទប់ទល់អត់ធន់ចំពោះការវាយប្រហាបានគួរអោយកត់សំគាល់។ បន្ទាប់ពីមានការវាយសំរុកទៅមុខពីបណ្តាកងទ័ពចំរុះបណ្តេញពួក ISIS ទៅវិញ ទើបពួកគេដឹងថាពួកសកម្មប្រយុទ្ធទាំងនោះមានរូងក្រោមដីពាសពេញកន្លែងដែលពួកគេបានកាន់កាប់ ដើម្បីគេចចេញពីការវាយប្រហាររបស់សហរដ្ឋអាមេរិច ។ ខាងក្រោមនេះគឺជាទិដ្ឋភាពរូងក្រោមដីដែលថតចេញពីទីក្រុង Sinjar នៅក្នុងប្រទេសអុីរ៉ាកបន្ទាប់ការដណ្តើមយកមកវិញពីពួក ISIS ៖ ប្រភពពី Businessinsiderប្រែសំរួលដោយ សិទ្ធា

Breaking New: កូរ៉េខាងជើងទើបបាញ់មីស៊ីលចូលទៅដែនទឹកប្រទេសជប៉ុនមុននេះបន្តិច

ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០៣:៣៧

ទើបតែប៉ុន្មាននាទីមុននេះប្រទេសកូរ៉េខាងជើងបានបាញមីស៊ីុលរយៈចំងាយខ្លីចូលទៅក្នុងសមុទ្រជប៉ុន ដែលត្រូវបានអ្នកវិភាគមើលឃើញថាជាការបញ្ចេញកំលាំងដាក់ប្រទេសជិតខាងរបស់កូរ៉េខាងជើង បន្ទាប់ពីប្រទេសនេះត្រូវបានទទួលរងទណ្ឌកម្មបន្ថែមថ្មីពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថាយោធារបស់ប្រទេសកូរ៉េខាងត្បូងកំពុងព្យាយាមតាមដានចំពោះមីស៊ីលដែលបង្កហេតុដោយកូរ៉េខាងជើង។ក្នុងចំណោមវិធានការនៃការដាក់ទណ្ឌកម្មទាំងអស់គេមិនធ្លាប់មានពីមុនមកនោះទេ ដែលតំរូវអោយបណ្តាប្រទេសទាំងអស់ត្រូវតែពិនិត្យនិងរាល់ការដឹកទំនិញសម្រាប់ការមកពីប្រទេសកូរ៉េខាងជើងនៅព្រលានយន្តហោះទាំងអស់និងកំពង់ផែសមុទ្រ។ទណ្ឌកម្មនេះបានហាមឃាត់ការនាំចេញធ្យូងថ្ម រ៉ែដែក និងរ៉ែផ្សេងទៀតមកពីប្រទេសកូរ៉េខាងជើងរួមទាំងការហាមឃាត់ការផ្គត់ផ្គង់ប្រេងឥន្ធនៈអាកាសចរណ៍ហើយនិងប្រេងឥន្ធនៈសំរាប់គ្រាប់រ៉ុក្កែត។ប្រភពពី Dailymailប្រែសំរួលដោយ Justin

តោះមើលវីឌីអូគេធ្វើទារុណកម្មទៅលើកំពូលស្មាតហ្វូន Galaxy S7 Edge ដែលទើបនឹងចេញខែមុន

ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០១:៥១

កំពូលស្មាតហ្វូនរបស់ Samsung គឺ Galaxy S7 និង S7 Edge ដែលទើបនឹងចេញក្តៅនៅខែមុននោះដែលយើងគ្រប់គ្នាមិនទាន់តែបានកាន់ផង ឥលូវនេះមានបុរសម្នាក់បានសាកយកតែ Galaxy S7 Edge ប៉ុណ្ណោះទៅធ្វើទារុណកម្មដោយ ឆូតអេក្រង ដុត និងពត់វាអោយកោងដើម្បីចង់ដឹងថាកំពូលស្មតហ្វូនថ្មីនេះវាមានកំរិតធន់ប៉ុណ្ណា។ ចង់ច្បាស់យ៉ាងណាសូមទស្សនាវីឌីអូខាងក្រោមនេះ 

អង្គការសហប្រជាជាតិនឹងដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសកូរ៉េជើង

ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ១៧:៤៧

ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប នា​ថ្ងៃ​ទី​២ មីនា ត្រូវ​បន្ថែម​ទម្ងន់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​កូរ៉េ​ខាងជើង​បន្ទាប់​ពី​របប​កុំ​មុ​យ​នី​ស្ត​នោះ​សាកល្បង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក ។គម្រោង​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ដែល​ត្រូវ​អនុម័ត​នា​ព្រឹក​ថ្ងៃ​ទី​២ មីនា ត្រូវ​បាន​ដាក់​ជូន​ដោយ​សហរដ្ឋអាមេរិក ហើយ​ទទួល​ការ​យល់​ស្រប​របស់​ចិន​ជា​សម្ព័ន្ធមិត្ត​តែ​១​គត់ របស់​ក្រុង​ព្យុ​ង​យ៉ាង បន្ទាប់​ពី​ការ​ចរចា​គ្នា​យ៉ាង​យូរ​និង​យ៉ាង​លំបាក​មក ។ ដំណោះស្រាយ​នោះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤ និង​ការ​បាញ់​កាំជ្រួច​របស់​កូរ៉េ​ខាងជើង​ដែល​រំលោភ​បំពាន​លើ​ដំណោះស្រាយ​នានា​របស់​អ​.​ស​.​ប ។ដំណោះស្រាយ​នោះ​គ្រោង​ដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​បំផុត​ពុំ​ធ្លាប់​មាន​ចំពោះ​ក្រុង​ព្យុ​ង​យ៉ាង​តាំងពី​២០​ឆ្នាំ​មក​ហើយ ក៏​ប៉ុន្តែ​ការ​អនុវត្ត​នឹង​ពឹងផ្អែក​មួយ​ផ្នែក​ធំ​លើ​ចិន ។ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកស្រី PARK  GEUN HYE អះអាង​នា​ថ្ងៃ​ទី​១​មីនា​ថា កូរ៉េ​ខាងជើង​ត្រូវ​បង់​តម្លៃ​យ៉ាង​ខ្ពស់​ចំពោះ​ការ​បង្កហេតុ​នានា​របស់​ខ្លួន ។ជា​លើក​ដំបូង​បណ្តា​ប្រទេស​ជា​សមាជិក អ​.​ស​.​ប នឹង​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​លើ​រាល់​ទំនិញ​មក​ពី​កូរ៉េ​ខាងជើង​ឬ​ដឹក​ទៅ​កាន់​ប្រទេស​នេះ ។ បណ្តា​ប្រទេស​ជា​សមាជិក អ​.​ស​.​ប ក៏​ត្រូវ​ហាមឃាត់​ផង​ដែរ​បណ្តា​នាវា​សង្ស័យ​ដឹក​ទំនិញ​ខុសច្បាប់​ទៅ​កាន់​កូរ៉េ​ខាងជើង​មិន​ឱ្យ​សំចត​នៅ​តាម​កំពង់​ផែ​របស់​ខ្លួន ។ វិធានការ​រិ​ត​ត្បិត​ដល់​ការ​នាំ​ចេញ​របស់​កូរ៉េ​ខាងជើង​គឺ​ដើម្បី​កម្រិត​សមត្ថភាព​របស់​របប​នោះ​ក្នុង​ការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​កម្មវិធី​យោធា​របស់​ខ្លួន ។ វិធានការ​នោះ​ហាមឃាត់​ការ​នាំ​ចេញ​ធ្យូងថ្ម ដែក ព្រមទាំង​រ៉ែ​ដែក លើកលែងតែ​ប្រសិនបើ​ប្រាក់​ចំណូល​ត្រូវ​ប្រើប្រាស់ សម្រាប់​ជួយ​ឧបត្ថម្ភ​ដល់​ប្រជាជន​កូរ៉េ​ខាងជើង ។ក្រុង​ព្យុ​ង​យ៉ាង​ក៏​នឹង​រង​ការ​ហាមឃាត់​ការ​លក់​មាស ទី​តាន និង​បណ្តា​រ៉ែ​កម្រ​ដែល​ប្រើប្រាស់ ក្នុង​បច្ចេកវិទ្យា​ជាន់ខ្ពស់ ហើយ​ពុំ​អាច​ទទួល​បាន​ប្រេងឥន្ធនៈ​សម្រាប់​យន្តហោះ​និង​សម្រាប់​កាំជ្រួច ។លើស​ពី​នេះ​ទៀត​ការ​រិ​ត​ត្បិត​ខាង​ធនាគារ​ដែល​មាន​ស្រាប់​ត្រូវ​ពង្រឹង​ថែម​ទៀត ហើយ​ប្រទេស​ទាំងឡាយ​ត្រូវ​រារាំង​យន្តហោះ សង្ស័យ​ដឹក​ទំនិញរត់ពន្ធ​ទៅ​កាន់​កូរ៉េ​ខាងជើង ។ចំណែក​បញ្ជីខ្មៅ​របស់​អ​.​ស​.​ប មានឈ្មោះ​បណ្តា​បុគ្គល​និង​សហគ្រាស​រង​ទណ្ឌកម្ម​ព្រោះ​សង្ស័យ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​របស់​ក្រុង​ព្យុ​ង​យ៉ាង​ត្រូវ​បញ្ចូល​មនុស្ស​១៦​នាក់​ទៀត​និង​សហគ្រាស​១២​ក្នុង​នោះ​មាន​ទីភ្នាក់ងារ​អវកាស​កូរ៉េ​ខាងជើង​NADA ផង ។ពួក​អ្នកការទូត​កូរ៉េ​ខាងជើង​ដែល​ចូលរួម​ក្នុង​បណ្តា​សកម្មភាព​ខុសច្បាប់​នឹង​ត្រូវ​បណ្តេញចេញ​ហើយ​បណ្តា​អ្នក​ទទួលខុសត្រូវ​នៃ​របប​នោះ​នឹង​ពុំ​ទទួល​បាន​របស់ទំនើប​ៗ​ឡើយ ។ចាប់តាំងពី​មានការ​ព្រមព្រៀង​គ្នា​រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន​និង​ក្រុង​ប៉េ​កាំ​ង​កាលពី​ស​ប្តា​ហ៍​មុន​មក​លើ​ដំណោះស្រាយ​នោះ សហរដ្ឋអាមេរិក បារាំង និង​អង់គ្លេស​ជំរុញ​ឱ្យ​អនុម័ត​ដោយ​ឆាប់រហ័ស​ដំបូង​គ្រោង​នា​ថ្ងៃ​ទី​១ មីនា ។ ក៏​ប៉ុន្តែ​ប្រទេស​រុ​ស្ស៊ី ទាមទារ​ពេលវេលា​ថែម​ទៀត​ដើម្បី​ពិនិត្យ​គម្រោង​ដំណោះស្រាយ​នោះ ។ រុ​ស្ស៊ី​ចង់ឱ្យ​មានការ​កែ​តិចតួច​បែប​បច្ចេកទេស ។កូរ៉េ​ខាងជើង​ទទួល​រង​រួច​ហើយ​នូវ​ទណ្ឌកម្ម​អន្តរជាតិ​៤​ចាប់តាំងពី​ប្រទេស​នោះ​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ដំបូង​កាលពី​ឆ្នាំ​២០០៦ បន្ទាប់​មក​មានការ​សាកល្បង​នុយក្លេអ៊ែរ​៣​លើក​ទៀត​ក្នុង​ឆ្នាំ​២០០៩ ២០១៣ និង​២០១៦ ៕

ក្រសួង​ព័ត៌មាន​ឲ្យ​ឈប់ចាក់ផ្សាយ​បទចម្រៀង”ស្អាតជានិច្ច”របស់​ផលិតកម្មហង្សមាស

ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០៥:១៩

យោងតាមសារពត៌មាន VOD ៖ រដ្ឋមន្រ្តីក្រសួង​ព័ត៌មានបាន​ចេញសេចក្តីជូនដំណឹងមួយ​​ឲ្យ​ម្ចាស់​ស្ថានីយ៍ទូរទស្សន៍និង​វិទ្យុទាំងអស់ បញ្ឈប់​ការចាក់ផ្សាយ​បទចម្រៀង”ស្អាតជានិច្ច”របស់ផលិត​កម្មហង្សមាស​ ដោយ​ក្រសួង​ថា​បទចម្រៀងនិពន្ធថ្មីនេះប្រាសចាកពីអត្ថន័យ​ដើម​និង”ជះឥទ្ធិពលមិនល្អដល់កុមារទូទៅ”។​នៅក្នុងសេចក្តីជូនដំណឹងមួយ​ចុះថ្ងៃទី​២៤ខែកុម្ភៈ ដែលវីអូឌីទទួលបាននៅថ្ងៃពុធនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា​បទចម្រៀង​ច្រៀង​ដោយ​កញ្ញា ​ពេជ្រ សោភា​និង​ឌីជេ​ដេវីឌ ទាំង​​ខ្លឹម​សារ​និង​រូបភាព​នៃ​ការ​សម្តែង​​បានប្រាសចាកអំពីអត្ថន័យ​ខ្លឹម​សារ​ដើម​ទាំងស្រុង​នៃ​បទចម្រៀង​ស្អាត​ជានិច្ច។ លោក​បន្តថា​អត្ថន័យ​ដើម​នៃ​បទចម្រៀង”ស្អាតជានិច្ច”បាន​អប់រំបណ្តុះគំនិត​ប្រាជ្ញា​ស្មារតី​ឲ្យ​កុមារ​ឧស្សាហ៍​ព្យាយាម​ រស់នៅ​ស្អាត​មានអនាម័យគ្រប់ពេលវេលា គ្រប់ទីកន្លែង តែលោក​ថា​​បទចម្រៀងថ្មី​ទាំងអត្ថន័យ​ខឹ្លមសាររ៉េប បង្ហាញពី​អត្តចរិក​របស់កុមារ​ខ្ជិល​ច្រអូសម្នាក់​ រៀននៅ​បឋមសិក្សាធ្វើពុត​ជាឈឺក្បាល វិលមុខ និងក្តៅខ្លួន​សុំ​អ្នកគ្រូ​ទៅផ្ទះគេច​សាលាដើរលេង ហើយសិស្ស​មាន​អាកប្បកិរយា​មិនសមរម្យ​លេងឈូសស្បែកជើង។ លោក​រដ្ឋមន្រ្តី​បញ្ជាក់​ថា​បទចម្រៀងនេះ​”ជះឥទ្ធិ​ពល​មិនល្អដល់កុមារទូទៅ”។​កញ្ញា ពេជ្រ សោភា ប្រាប់វីអូឌី​នៅថ្ងៃពុធនេះ​ថា​​កញ្ញាជា​អ្នកនិពន្ធ​និង​បង្ហាញគំនិត​នៃ​ការ​សម្តែង​បទចម្រៀងមួយនេះ។​ កញ្ញា​បន្ត​ថា​កញ្ញា​មិនជំទាស់អ្វីនឹងសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន​នោះទេ តែ​កញ្ញា​ថា​បទចម្រៀងនេះគ្រាន់តែ​ចង់រំឭកពីជីវិតនៅក្មេង​ដើរលេងឈូសស្បែកជើងប៉ុណ្ណោះ។ កញ្ញា​បញ្ជាក់​ថា​​កញ្ញា​គ្មានបំណង​ធ្វើ​ប៉ះពាល់ដល់កុមារនោះទេ។ កញ្ញា​មានប្រសាសន៍ថា​កញ្ញានឹង​ប្រយ័ត្នប្រយែង​ចំពោះ​​​ការនិពន្ធនិងដឹកនាំសម្តែងនៅពេលក្រោយទៀត។​អ្នកដឹកនាំសម្តែង​របស់​ផលិតកម្មហង្សមាស លោក អ៊ិន ទីតូ មានប្រសាសន៍ថា​លោក​មិនទាន់ដឹង​ពី​សេចក្តីជូនដំណឹង​របស់ក្រសួង​ព័ត៌មាននៅឡើយទេ ដូច្នេះ​លោក​សុំមិន​បញ្ចេញយោល់។

ចេញហើយ Vivo X Play 5 ជាទូរស័ព្ទដំបូងបំផុតក្នុងទីផ្សារស្មាតហ្វូនដែលមានរ៉េមទំហំ 6GB

ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០២:៣៨

ម្សិលមិញនេះធូដេខេជបានបង្ហាញពីលក្ខណៈសម្បត្តិក៏ដូចជារូបភាពរបស់ Vivo X Play 5 ដែលបានលេចចេញមុនពេលប្រកាសចំណែកទូរស័ព្ទដែលបានចេញជាផ្លូវការនេះវាមិនសូវខុសគ្នាប៉ុន្មានទេ។កាលពីយប់មិញនេះផងដែរ Vivo X Play 5 ត្រូវបានប្រកាសចេញជាផ្លូវការនៅក្នុងទីក្រុងប៉េកាំងហើយវាពិតជាដំណើរការដោយរ៉េម 6GB ពិតមែនប៉ុន្តែវានឹងមាន 2 ម៉ូដែល។ហើយវាអាចជាទូរស័ព្ទដំបូងដែលធ្វើឲ្យកក្រើកពិភពស្មាតហ្វូនទៀតហើយដោយមានរ៉េមដល់ 6GB ខណៈកាលពីឆ្នាំ 2014 ទូរស័ព្ទ Vivo X Play 3s បានធ្វើឲ្យកក្រើកពិភពស្មាតហ្វូនម្តងហើយដោយមានអេក្រង់ដែលអាចបង្ហាញរូបភាព QHD ក្នុងកម្រិត 1440 x 2560 ភិចសែលដំបូងគេបំផុតដែរ។វាមិនត្រឹមតែក្រុមហ៊ុន LG ទេកោតសរសើរក្រុមហ៊ុន LG ក៏បានបំពាក់អេក្រង់នេះទៅលើទូរស័ព្ទ LG G3 ហើយលក់ទៅក្នុងទីផ្សារពិភពលោកផងដែរ។ទូរស័ព្ទ Flagship របស់ Vivo នេះមានអេក្រង់ទំហំ 5.43 អ៊ីញដែលអាចបង្ហាញរូបភាព Quad HD ក្នុងកម្រិត 1440 x 2560 ភិចសែលជាកញ្ចក់ប្រភេទ AMOLED ហើយមានកញ្ចក់រាងកោង Dual Edge ដូចនៅលើទូរស័ព្ទ Galaxy S7 Edge របស់ក្រុមហ៊ុន Samsung ដែរ។ចំណែកតួខ្លួនរបស់វាវិញស្ទើរតែស្រោបដោយលោហៈធាតុអាលុយមីញ៉ូមទាំងស្រុងទៅហើយនិងផ្នែកខាងក្រោយក៏មានរាងកោងនៅគែមផងដែរដែលធ្វើឲ្យយើងកាន់បានសុបល្អ។បើនិយាយពីផ្នែកខាងក្នុងវិញ Vivo X Play 5 ដំណើរការដោយឈីបជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 820 ប្រភេទ Octa-core ដែលមានល្បឿនលឿនខ្លាំងជាមួយនឹង UFS 2.0។Vivo ក៏បានបញ្ជាក់ថា X Play 5 នេះក៏មាននូវបច្ចេកវិទ្យា Water Cool ដូចដែលមាននៅលើទូរស័ព្ទ Samsung Galaxy S7 និងកុំព្យូទ័រដែរដែលធ្វើឲ្យទូរស័ព្ទរបស់យើងមិនឡើងក្តៅហួសហើយជួយឲ្យចុះត្រជាក់បានរហ័សទៀតផង។នៅផ្នែកខាងក្រោយយើងមានឃើញនូវការមេរ៉ាទំហំ 16 មេហ្គាភិចសែលជាកាមេរ៉ាប្រភេទ IMX298 របស់ក្រុមហ៊ុន Sony អមជាមួយនឹង Dual-tone ភ្លើង Flash ពីរគ្រាប់ហើយនឹងមាននូវបច្ចេកវិទ្យា Detection Autofocus ព្រមទាំងបច្ចេកវិទ្យាទប់លំនឹងការថតបានខ្ពស់ផងដែរ។Vivo X Play 5 មានកម្រាស់ត្រឹម 7.59 មីលីមែត្រប៉ុណ្ណោះហើយវាមានថ្មទំហំដល់ 3600 mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មបានរហ័ស។វាក៏មានទ្រនាប់សម្រាប់ស្កេនក្រយៅដៃនៅខាងក្រោយដូចគ្នាដែរ។អ្នកអាចធ្វើការកម្មង់កក់មុនចាប់ពីថ្ងៃនេះហើយជាមួយនឹងតម្លៃ 2 ផ្សេងគ្នា បំពាក់ដោយឈីប Snapdragon 652 រ៉េម 4GB អង្គផ្ទុកទិន្នន័យ 128GB ថ្លៃ 564 ដុល្លារចំណែកម៉ូដែលដែលបំពាក់ដោយឈីប Snapdragon 820 អមរ៉េម 6GB ថ្លៃ 654 ដុល្លារ។ប្រភព: Phonearena, GSMarenaអត្ថបទដោយ: William

អង់គ្លេសនឹងបញ្ចូនទ័ពទៅប្រទេសទុយនេស៊ីដើម្បីទប់ទល់ការឆ្លងដែនរបស់ពួក ISIS ពីប្រទេសលីប៊ី

ថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ១៥:៤១

ប្រទេសអង់គ្លេសនឹងបញ្ជូនទ័ពទៅកាន់ទុយនេស៊ីដើម្បីជួយការពារពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានផ្លាស់ទីតាំងពីប្រទេសលីប៊ីទៅក្នុងប្រទេសទុយនេស៊ីនេះជាអ្វីដែលរដ្ឋមន្ត្រីការពារជាតិអង់គ្លេសបាននិយាយ។ លោក Michael Fallon បានប្រាប់នៅក្នុងសភាថា " ក្រុមកងទ័ពដែលបានបណ្តុះបណ្តាមួយចំនួនមានគ្នា 20 នាក់មកពីកងពលតូចថ្មើរជើងលេខ4 នឹងទៅទុយនេស៊ីដើម្បីជួយដើម្បីប្រឆាំងនឹងចលនាឆ្លងកាត់ព្រំដែនខុសច្បាប់ពីប្រទេសលីប៊ីចូលមកកាន់ប្រទេសទុយនេស៊ី " ។ ការផ្លាស់ទីរបស់ពួករដ្ឋអីុស្លាម ISIS ជាបន្តបន្ទាប់នេះទៅខាងប្រទេសជិតខាង បានធ្វើអោយកើនក្តីបារម្ភថាពួក ISIS កំពុងស្វែងរកការប្រើលីប៊ីជាមូលដ្ឋានមួយដើម្បីរៀបចំផែនការនិងអនុវត្តការវាយប្រហារ។ កាលពី 30 ខែមិថុនាឆ្នាំក្នុងថ្ងៃឈប់សំរាកពួករដ្ឋអីុស្លាមបានវាយប្រហារមួយនៅសណ្ឋាគារមួយនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេទុយនេស៊ីបានធ្វើអោយពលរដ្ឋអង់គ្លេសចំនួន30នាក់បានស្លាប់។ក្រុមជីហាដរដ្ឋអុីស្លាមបានទាញយកផលប្រយោជន៍ពីភាពវឹកវរផ្នែកនយោបាយដើម្បីពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសលីប៊ីជាមួយក្រុមអ្នកប្រយុទ្ធដែលស្មោះត្រង់នឹងរដ្ឋអ៊ិស្លាមបានគ្រប់គ្រងឆ្នេរនៃក្រុង Sirte ។ មន្ត្រីលោកខាងលិចនិយាយថាពួកគេកំពុងពិភាក្សាគ្នាអំពីការវាយប្រហារតាមអាកាសនិងការប្រតិបត្ដិការកម្លាំងពិសេសនៅក្នុងប្រទេសលីប៊ីប្រឆាំងនឹងក្រុមនេះ៕ប្រភពពី Businessinsiderប្រែសំរួលដោយ សិទ្ធា