trollkhmer news

សង្គមនិងជីវិត

ទីក្រុងធំនានានៅតំបន់អឺរ៉ុបរងការព្រមានអំពីការវាយប្រហារភេរវកម្ម!

ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១៥:១៤

បើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ដោយប៉ូលីសនៅទីក្រុងវីយែន ប្រទេសអូទ្រីសបានព្រមានទីក្រុងធំៗនៅតំបន់អ៊ឺរ៉ុបពីការវាយប្រហារភេវរកម្មដែលនឹងកើតមានឡើង។ ការវាយប្រហារអាចមានទ្រង់ទ្រាយជាលក្ខណៈដោយកាំភ្លើងស្វ័យប្រវត្តិ និងការបំផ្ទុះគ្រាប់បែកដែលអាចកើតឡើងនៅប៉ុន្មានថ្ងៃទៀតហើយជាពិសេសគឺថ្ងៃបុណ្យចូលឆ្នាំសកលតែម្តង ដោយពួកគេមិនបានបញ្ចាក់ឈ្មោះច្បាស់ថាជាទីក្រុងមួយណាអាចជាគោលដៅនោះទេ។                  ប៉ូលិសឈរយាមនៅស្ថានីយួរថភ្លើងក្នុងការឆ្លើយតបទៅនឹងការព្រមាននឹងការគំរាមកំហែងភេរវកម្មពីក្រុងវីយែន ប៉ូលីសដទៃទៀតនៅក្នុងតំបន់អឺរ៉ុបបានបង្កើនសន្តិសុខដោយបង្កើនការឃ្លាំមើល និងមានប៉ូលីសសង្កេតការនៅកន្លែងសាធារណៈជាពិសេសនៅក្នុងតំបន់សំខាន់មួយចំនួនដែលមានការចរាចរណ៍ច្រើន ដោយរឹតបន្តឹងការឆែកពិនិត្យទៅលើវ៉ាលីនិងប្រអប់ទទេ។ កំលាំងសន្តិសុខបានរឹតបន្តឹងនៅព្រលានយន្តហោះប្រភព CNN ប្រែសំរួលដោយ សិទ្ធា

រក​ឃើញ​រថយន្ត​ដឹក​ប្រេង​ជាង​១​ម៉ឺន​គ្រឿង​ សង្ស័យ​បម្រើ​ប្រយោជន៍​ឲ្យ​ក្រុម​ ISIS​ នៅ​ព្រំប្រទល់​អ៊ី​រ៉ា​ក់​-​ទួ​គី​ (​មាន​វី​ដេ​អូ​)

ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០២:២៤

មន្ត្រីចារកម្មរបស់រុស្ស៊ី បានបង្ហាញរូបថតពីលើអាកាសអំពីការរកឃើញរថយន្តដឹកប្រេង និងរថយន្តដឹកទំនិញចំនួន១១.៧៧៥គ្រឿង នៅជិតទីក្រុង Zakho ក្នុងប្រទេសអ៊ីរ៉ាក់ ជាប់ព្រំដែនប្រទេសទួគី ដែលគេសង្ស័យថា ជាមធ្យោបាយបម្រើផលប្រយោជន៍ក្នុងការដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញរបស់ក្រុមឧទ្ទាម ISIS ។លោកឧត្តមសេនីយ៍ទោ Sergey Rudskoy បាននិយាយឲ្យដឹងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញថា រាល់ប្រេងឥន្ធនៈចេញពីអ៊ីរ៉ាក់ និងស៊ីរី គឺត្រូវដឹកជញ្ជូនឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យនៅ Zakho ។អ្នកជំនាញបានលើកឡើងថា នេះទំនងជាច្រកដឹកជញ្ជូនប្រេងថ្មីដ៏សំខាន់ដែលក្រុមឧទ្ទាម ISIS ប្រើប្រាស់បន្ទាប់ពីកងកម្លាំងទាហានរុស្ស៊ីបំផ្លាញរថយន្តដឹកប្រេងរបស់ក្រុម ISIS ប្រមាណ២.០០០គ្រឿង និងកាលពីសប្តាហ៍កន្លងទៅ រថយន្តដឹកប្រេងចំនួន១៧គ្រឿង និងរោងចក្រចំរាញ់ប្រេងឆៅមួយចំនួនរបស់ក្រុម ISIS ត្រូវបានទាហានរុស្ស៊ីបំផ្លាញរួចមក ពីព្រោះការសិក្សាបានបង្ហាញថា បរិមាណប្រេងដឹកជញ្ជូនទៅកាន់តំបន់ប៉ែកខាងជើង និងខាងលិចស៊ីរី ថមថយចុះ បែរជាសកម្មភាពដឹកជញ្ជូនប្រេងនៅតំបន់ខាងលើនេះ កើនឡើងទៅវិញ ៕ប្រភព DTN7

ស្រ្តីម្នាក់ចូលអុកឡុកបន្ទប់សមត្ថកិច្ចនឹងប្រើពាក្យមើលងាយសមត្ថកិច្ច

ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៧:៣៨

រាជធានីភ្នំពេញ៖វីដេអូឃ្លីបមួយដែលមានរយ:ពេល២នាទី៥១វិនាទី ត្រូវបានគេចាយចាយនឹងបង្ហោះតៗគ្នាតាមបណ្តាញសង្គម Facebook ដែលបានផ្តិតនូវរូបភាពរបស់ស្រ្តីម្នាក់ ដែលបានចូលមក បន្ទប់ផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ស្រែកឡូឡារ នឹងប្រើពាក្យសម្តីមិនសមរម្យ មើលងាយសមត្ថកិច្ច ខណ:ដែលសមត្ថកិច្ច កំពុងតែធ្វើការ ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀនជាច្រើនកញ្ចប់ផងដែរ។សូមបញ្ជាក់ថាកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះ១ សមត្ថកិច្ចខណ្ឌឬស្សីកែវបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះសេត ខួច ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅ ភូមិឃ ក្រុម១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ក្នុងនោះសមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន០៧កញ្ចប់(៤កញ្ចប់ធំ+៣កញ្ចប់តូច)ជញ្ជីងថ្លឹងគ្រឿងញៀនមួយនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ស្រាប់តែវេលាម៉ោង៦និង៣០នាទីល្ងាច នៅពេលដែលសមត្ថកិច្ចកំពុងកសាងសំណុំរឿង ស្ត្រីរូបនេះ បានសំរុកចូលមកបន្ទប់ព្រហ្មទណ្ឌដោយមានម្តាយម្នាក់មកជាមួយផងដែរ បានប្រើពាក្យអសុរសជាច្រើនព្រមទាំងប្រើហិង្សាទៅលើសំភារៈក្នុងបន្ទប់ធ្វើការរបស់រដ្ឋទៀតផងខណ:ដែលក្រុមសមត្ថកិច្ចបានរារាំងគាត់មិនអោយចូលព្រោះផុតម៉ោងចូលសួរសុខទុក្ខជនសង្ស័យ។បើតាមការអះអាងរបស់សមត្ថកិច្ចខណ្ឌឬស្សីកែវបានឲ្យដឹងថា ស្ត្រីដែលបានចូលមកស្រែក នឹងមើលងាយសមត្ថកិច្ចបែបនេះ ត្រូវជាបងស្រីបង្កើតរបស់ឈ្មោះសេត ខួច ជាជនសង្ស័យខាងលើនេះ ។លោកម៉ៅ ចាន់ថន នាយរងផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថាដោយសមត្ថកិច្ចបានយល់ពីអារម្មណ៏របស់ស្ត្រីរូបនេះទោះយ៉ាងនេះក្តីសមត្ថកិច្ចក៏មិនបានប្រកាន់ខឹងចំពោះទង្វើរបស់បងស្រីរូបនោះដែរ ព្រោះតែការខឹងនេះអាចមកពី មានសមាជិកក្នុងគ្រួសាររបស់គាត់នឹងត្រូវជាប់ពន្ធនាគារដោយសារការអនុវត្តន៍ភារកិច្ចរបស់នគរបាលខណ្ឌឬស្សីកែវនោះឯង។តែរូបលោកបានឲ្យដឹងថា ដោយឡែកស្រ្តីរូបនេះបានចោទប្រកាន់រូបលោក នឹងសរសេរពាក្យចោទថា “ខ្ញុំបាទធ្វើប៉ូលីស អោយកូនចៅអាលីមភ្នែក3 លក់ម៉ាសេរីនៅដើមត្នោត km9ត្រង់ចំណុចនេះលោកសូមអោយបងស្រីពិចារណា នឹងបងប្អូនជួយគិតថា” អាលីមភ្នែក3 គឺជាមុខសញ្ញាប្លន់ កាច់ ករ ម៉ូតូ នឹងពាក់ព័ន្ធគ្រឿងញៀន បើសិនវាជាកូនចៅខ្ញុំ ចឹងមានតែខ្ញុំ គឺជាមេក្លោងក្រុមចោរប្លន់ប្រដាប់អាវុធពាក្យនេះវាធ្ងន់ធ្ងរពេកណាស់ចំពោះការចោទប្រកាន់ដែលលោកមិនអាចនៅស្ងៀមបានហើយលោកសូមបញ្ជាក់ថា អាលីមភ្នែក3នេះ ក្រុមរបស់លោកក៏តាមប្រមាញ់វាដូចគ្នា តែវាជាមួយបក្សពួកមិនបានធ្វើសកម្មភាពក្នុងភូមិសាស្រ្តខណ្ឌឬស្សីកែវឡើយ គឺវាធ្វើនៅខណ្ឌផ្សេង មិនអាចរកបទល្មើសរបស់វាដើម្បីបង្ក្រាប ហើយថ្មីៗនេះអាលីមភ្នែក3ព្រមទាំងបក្សពួកត្រូវបានកម្លាំងរាជអាវុធហត្ថក្រុងបង្ក្រាប នឹងបាញ់ស្លាប់បាត់ទៅហើយនៅខណ្ឌព្រែកភ្នៅ។លោកនៅតែបន្តពាក្យដោយក្តីគោរពថាលោកសំណូមពរអោយបងស្រីខាងលើកុំប្រឌិតព័ត៌មានមិនពិតធ្វើអោយប៉ះពាល់ដល់តម្លៃភាពរបស់នគរបាលជាតិទៀតអី“បើខឹងគោសូមកុំវៃរទេះ”។បើមិនដូចនេះទេរូបលោកនឹងដាក់ពាក្យបណ្តឹងចាត់ការទៅតាមផ្លូវច្បាប់ប្រសិនបើស្រ្តីរូបនេះនៅតែមិនដឹងពីកំហុសដែលខ្លួនកំពុងតែធ្វើអ្វីនោះទេ។សូមបញ្ជាក់ថា លោកម៉ៅ ចាន់ថន នាយរងផ្នែកព្រហ្មទណ្ឌក្នុងរយ:ពេលកន្លងទៅថ្មីៗនេះបានដឹកនាំក្រុមការងារចុះបង្ក្រាបបានជាច្រើនករណីធំៗដែលក្នុងនោះរួមទាំងបានឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាគ្រឿងញៀនដ៏សកម្មជាប្អូនប្រុសរបស់ស្រ្តីខាងលើនេះផងដែរ៕ប្រភពពីផេក TVFB 

មេដឹកនាំឧទ្ទាមស៊ីរីកំពូលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារពីលើអាកាសនៅក្បែរទីក្រុងដាម៉ាស

ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៦:៥៩

អ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបាននិយាយថាប្រមុខនៃក្រុមឧទ្ទាមមួយដែលមានឥទ្ធិពលបំផុតរបស់ប្រទេសស៊ីរី Jaish al-Islam និងមេបញ្ជាការច្រើននាក់ទៀតរបស់ពួកគេ ត្រូវបានគេសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយនៅថ្ងៃសុក្រនេះនៅជាយក្រុងដាម៉ាស។ ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសុក្រអគ្គបញ្ជាការទូទៅស៊ីរីបាននិយាយថាកងកម្លាំងអាកាសរបស់ស៊ីរីបានធ្វើប្រតិបត្ដិការពិសេសក្នុងហ្គូតាភាគខាងកើតដែលជាលទ្ធផលបានសំលាប់លោក Zahran Alloush អាយុ 44 ឆ្នាំជាមេដឹកនាំរបស់ក្រុមឧទ្ទាមរួមនិងមេដឹកនាំធំច្រើននាក់ផ្សេងទៀតនេះបើយោងតាមទីភ្នាក់ងារស៊ីរីអារ៉ាប់។ សេចក្តីថ្លែងការណ៍នេះបានអះអាងថាក្រុមរបស់ Alloush ជាអ្នកទទួលខុសត្រូវចំពោះការបាញ់គ្រាប់ផ្លោងគ្រាប់រ៉ុក្កែតនៅជនស៊ីវិលនៅក្រុងដាម៉ាស់និងតំបន់ជាយក្រុង។ តំបន់ជាយក្រុងនៅភាគខាងកើតនៃទីក្រុងដាម៉ាសដែលស្ថិតក្រោមការដឹកនាំរបស់ពួកឧទ្ទាមត្រូវបានស្ថិតនៅក្រោមការបាញ់ផ្លោងធ្ងន់ធ្ងរដោយយោធាស៊ីរីសម្រាប់រយៈពេលបួនឆ្នាំចុងក្រោយនេះ។ប្រភព buzzfeedប្រែសំរួលដោយ សិទ្ធា

តោះមើលរូបរាង Concept iPhone 7 Edge បន្តិច!

ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៤:៤២

Apple មានគំរោងបញ្ចេញ iPhone សេរីថ្មីនៅឆ្នាំក្រោយនេះតែគ្រប់គ្នាមិនទាន់ដឹងថារូបរាងរបស់វាយ៉ាងដូចម្តេចនោះទេ ដូចនេះហើយបានជាអ្នកច្នៃម៉ូដទូរស័ព្ទផ្សេងៗបង្កើតរូបរាង Concept របស់ iPhone សេរីថ្មីឡើង។ ខាងក្រោមនេះគឺជារូប Concept iPhone 7 Edge ៖ វីឌីអូខាងក្រោម ៖ ប្រភព BGRប្រែសំរួលដោយ សិទ្ធា

ក្រុមហ៊ុន SAMSUNG ELECTRONICS នឹងចាប់ផ្តើមផលិតបន្ទះឈីបសម្រាប់ AMD ក្នុងឆ្នាំ ២០១៦

ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០២:៤២

បើតាម​កាសែត Electronic Times របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍ ដោយ​លើកឡើង​ដោយ​ប្រភព​មិនបាន​បញ្ចេញ​ឈ្មោះថា ក្រុមហ៊ុន​បច្ចេក​វិទ្យា​យក្ស Samsung Electronics Co Ltd នឹង​ចាប់​ផលិត​បន្ទះ​ឈី​ប​សម្រាប់​ក្រុមហ៊ុន Advanced Micro Devices (AMD) Inc នៅ​ឆ្នាំក្រោយ។ ​ ​ក្នុង​ឯកសារ​បាន​ថ្លែងថា អាជីវកម្ម​រោងចក្រ​ស្ល​​លោហធាតុ​របស់​ក្រុមហ៊ុន Samsung និង Globalfoundries នឹង​ចាប់ផ្តើម​ផលិត​ឈី​ប​សម្រាប់​ដំណើរ​ការ​ឧបករណ៍ ក៏ដូចជា​បន្ទះ​ឈី​ប​ក្រាហ្វិក​សម្រាប់ AMD ក្នុង​ឆ្នាំក្រោយ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​កម្រិត ១៤ ណា​ណូ​ម៉ែត្រ​(nanometre) របស់ខ្លួន​។ ​ ​ក្រុមហ៊ុន Samsung បាន​ខិតខំ​ក្នុងការ​បង្កើន​អតិថិជន​ខាងក្រៅ នៅ​ពាក់​កណ្តាញ​ឆមាស សម្រាប់​សមាសភាគ​ក្នុង​មុខ​ជំនួញ​របស់ខ្លួន ខណៈដែល​ខ្លួន​កំពុង​ស្វែងរក​ការទូទាត់​ប្រាក់ចំណូល ដែលមាន​ការធ្លាក់ចុះ សម្រាប់​ផ្នែក​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​។ ​ ​ក្រុមហ៊ុន Samsung មិនបាន​ធ្វើការ​ឆ្លើយតប​ភ្លាមៗ​នោះទេ ខណៈដែល AMD មិនអាច​ចូលទៅ​ធ្វើការ​ឆ្លើយតប​ភ្លាមៗ​បាន​៕ប្រភព kpt

កម្មវិធីទូរស័ព្ទទាំាង៥អាចជួយអោយលោកអ្នកថតរូបដូចអ្នកជំនាញចឹង!

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១៦:១១

អ្នកកំពុងតែគិតថាធ្វើម៉េចបានថតរូបបានស្អាតដូចគេដ៏ទៃទៀតទោះបីជាប្រើទូរស័ព្ទដូចគ្នាក៏ដោយ។​ កុំបារម្ភលោកអ្នកអាចថតនិងកែរូបភាពបានស្អាតដូចអ្នកជំនាញចឹងដោយយើងខ្ញុំសូមនែនាំលោកអ្នកប្រើប្រាស់កម្មវិធីជំនាញក្នុងការថតរូបភាពទាំងប្រាំដូចខាងក្រោមនេះ ៖១. Camera+  តំលៃ $3.99 ២ Slow Shutter តំលៃ $0.99 មានតែនៅលើ App Store ៣ Camera FV-5 (Free)៤ FaceTune តំលៃ $3.99 ៥ Snapseed (Free)ប្រភព The Sun ប្រែសំរួលដោយ Justin

Galaxy A9 នឹង​មាន​អេ​ក្រង់​ធំ​ជាង​ស៊េរី​មុន​ៗ

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១៥:១៣

  ក្រុមហ៊ុន​សាំ​ស៊ុ​ង​ត្រៀម​ប្រកាស​ត្រកូល​ស្មា​ត​ហ្វូ​ន Galaxy A ថ្មី​នៅ​ខែមករា ២០១៦ គឺ​ម៉ូ​ដែល Galaxy A 9 ដែល​នឹង​មាន​អេ​ក្រង់​ដល់​ទៅ​៦​អុ​ី​ញ​ធំ​ជាង​ស៊េរី មុន​ៗ ។ អេ​ក្រង់ Touchscreen របស់​វា​ប្រភេទ Super AMOLED ដែល​មាន​កម្រិត​ភ្លឺ​ច្បាស់​១០៨០​គុណ​នឹង ១៩២០​ភិ​ច​សែ​ល ។ CPU ប្រភេទ Quad-core ល្បឿន ១.៨ ជី​ហ្គា​ហឺត និង GPU Adreno 510 ។ RAM ៣​ជី ផ្ទុក​ក្នុង​ម៉ាស៊ីន​ចំនួន​៣២​ជី ព្រមទាំង​មាន​ម៉េ​ម៉ូ​រី​កាត micoSD ផង​ដែរ ។ កាមេរ៉ា​មុខ​របស់ Galaxy A9 គឺ​ទំហំ​៨​មេ​ហ្គា​ភិ​ច​ស៊ែ​ល​ច្បាស់​ច​ម្រា​ប់​ការ​ថតរូប​រូប​ខ្លួនឯង (Selfie) និង​កាមេរ៉ា​ក្រោយ​១៣​មេ​ហ្គា​ភិ​ច​សែ​ល ។ Galaxy A9 បាន​ដំណើ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android OS 5.1.1 (Lollipop) មាន​ថាមពល​ថ្ម​ប្រើប្រាស់​៤០០០​មី​ល្លី​អំពែ និង​មាន​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស​ដូច​ជា​ពណ៌​ស ខ្មៅ​និង​ពណ៌​មាស ខណៈ​តម្លៃ​របស់​វា​មិន​បាន​អះអាង​បញ្ជាក់​នៅឡើយ​ទេ តែ​ស៊េរី មុន​ៗ Galaxy A3 អេ​ក្រង់​៤.៥​អ៊ី​ញ តម្លៃ​២១៨​ដុល្លារ​។ Galaxy A5 អេ​ក្រង់​៥​អ៊ី​ញ​តម្លៃ​ជិត ៣០០ ដុល្លារ និង Galaxy A7 អេ​ក្រង់​៥.៥​អ៊ី​ញ​ ៕  ប្រភព Everyday

Facebook⁣⁣ ដាក់⁣⁣មុខងារ⁣⁣ថ្មី⁣⁣instant⁣ article⁣ សម្រាប់⁣⁣អ្នក⁣⁣ប្រើ⁣⁣ប្រាស់⁣⁣ ទូរស័ព្ទ⁣ប្រពន្ធ័ ⁣⁣Android⁣ ហើយ

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១៤:៥៨

បន្ទាប់​ពី​បាន​សាក​ល្បង​មុខ​ងារ​ថ្មី​នេះ នៅ​លើ​ប្រពន្ធ័​ iOS តាំង​ពី​កំឡុង​ខែ​ឧសភា​មក​ ពេល​នេះ​មុខងារinstant articles ត្រូវ​បាន​ដាក់​ដំណើរ​ការ​ដែរ​ហើយ​នៅ​លើ​ឧបករណ៏ Android នេះ​បើ​យោង​តាម វេបសាយ BuzzFeed News។គួរ​បញ្ជាក់​ផង​ដែរ​ថា​ មុខ​ងារ instant article នេះ​ នឹង​ផ្តល់​អោយ​លោក​អ្នក​នូវ​ការ​​ចូល​ទៅ​កាន់ វេបសាយ​លឿន​នឹក​ស្មាន​មិន​ដល់​ ដែល​មិន​តំរូវ​អោយ​យើង​រង់​ចាំ​យូរ​ដូច​មុន។ ដូច្នេះ​វា​មាន​ន័យ​ថា​យើង​អាច​ចូល​ទៅ​មើល ពត៏មាន​ឬ​អត្ថបទ​ណា​មួយ​ បាន​យ៉ាង​រហ័ស​ដោយ​សារ​វា​មិន​ត្រូវ​ការ​រង់ចាំ ចូល​ទៅ​ក្នុង ​Website ដូចមុន​។​ប៉ុន្តែ​មុខងារ​នេះ មិន​ទាន់​ដំណើរ​ការ​ពេញ​លេញ​គ្រប់​គ្រាន់​នៅ​ឡើយ​ ដោយ​សារ​ទើប​តែ​មាន​វេបសាយ​ចំនួន​ជាង350 ប៉ុណ្ណោះ​ដែល​បាន​ចុះ​ឈ្មោះ និង​អាច​អនុញ្ញាត​អោយ​ប្រើ​មុខងារ​នេះ​បាន​។​ សរុប​មក​ពេល​នេះ ក្រុមហ៊ុនFacebook កំពុង​តែ​អភិវឌ្ឈន៏​ខ្លួន​ អោយ​កាន់​តែ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​នឹង​បាន​ក្លាយ​ជា​គូរ​ប្រកួត​ប្រជែង​និង Social Network ដទៃ ជាក់​ស្តែង Facebook ទើប​តែ​ដាក់​បញ្ជូល​មុខ​ងារ​មើល​និង​ស្វែង​រក​វីដេអូ​ដើម្បី​ប្រជែង Youtube រួច​ហើយ ហើយ​ពេល​នេះ​ ក្រុមហ៊ុន​ក៏​បាន​បញ្ចូល​មុខងារ​អាន​ពត៏មាន​នេះ​ទៀត។ យើង​អាច​សន្និដ្ធាន​បាន​ថា Facebook​ ចង់​អោយ មនុស្ស​គ្រប់​រូបប្រើ​ប្រាស់​តែ​កម្មវិធី​របស់​គេ និង​មិន​ចង់​អោយ​អ្នក​ប្រើប្រាស់​ ចាកចេញ​ពី​កម្មវិធី​ខ្លូន​ដើម្បី​មើល​វីដេអូ​ក្នុងYoutube ឬ​អាន​អត្ថបទ​ក្នុង​វេបដាយ​ដទៃ​ទេ​ ព្រោះ​អ្វី​ដែល​យើង​ចង់​បាន​ទាំង​នោះ សុទ្ធ​តែ​មាន​ក្នុង​Facebook ដូចគ្នា៕ប្រភព Cambomag