trollkhmer news

សង្គមនិងជីវិត

Walkcar យានជំនិះកំពូលប្លែក និងអស្ចារ្យ

ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០២:២៤

Walkcar គឺជាផលិតផល នៃការច្នៃបង្កើតរបស់ក្រុមហ៊ុន Cocoa Motors នៅក្នុងប្រទេសជប៉ុន ជាយានជំនិះ ដែលធ្វើ​អំពី​បន្ទះដែកអាលុយមីញ៉ូមបួនជ្រុង ទំហំធំល្មមអាចឱ្យមនុស្សម្នាក់ឈរពីលើបានយ៉ាងស្រួល (មើលមួយភ្លែត ស្រដៀងលែប​ថប់) ដែលមានកង់តូចៗ 4នៅខាងក្រោម ហើយនៅពេលត្រូវការឱ្យឧបករណ៍នេះ រំកឹលទៅមុខ ក៏គ្រាន់តែឡើងទៅឈរ​នៅលើ​នោះ និងបើចង់បញ្ឈប់ ក៏លោតចុះមកវិញជាការស្រេច ហើយនិងបញ្ជាឱ្យបត់ឆ្វេងស្តាំដោយការផ្អៀងខ្លួន ទៅតាម​ទិសដៅដែល​ចង់ទៅ។ឃើញបន្ទះតូចៗ រូបរាងធម្មតាៗ បែបនេះ តែយើងចង់ប្រាប់ថា សមត្ថភាពរបស់វាបែរជាមិនមែនធម្មតា ដូច​ដែល​មើល​ឃើញនោះទេ ព្រោះលោកអ្នកអាចឡើងទៅឈរលើ Walkcar ហើយរុញអ្នកអង្គុយក្នុងកៅអីរទេះឡើងផ្លូវទួល បានយ៉ាងងាយ​ស្រួល ថែមទាំងអាចផ្ទុកទម្ងន់បានដល់ទៅ 120គីឡូទៀតផង។Walkcar អាចរត់ក្នុងល្បឿនលឿនបំផុត 10គីឡូម៉ែត្រ ក្នុងមួយម៉ោង មានថាមពលថ្មបំពាក់នៅខាងក្នុងស្រាប់ អាចប្រើ​ការបានប្រមាណជា 3ម៉ោង ឬរយៈផ្លូវប្រមាណជា 12គីឡូម៉ែត្រ សម្រាប់ការសាកមួយដង និងអាចសាក តាមរយៈខ្សែយូអេសប៊ី បានទៀតផង៕ដោយ សិទ្ធា

បំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថានផ្តាច់ជីវិតមនុស្សយ៉ាងតិច២២នាក់

ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០២:០០

គ្រាប់បែកមួយគ្រាប់ត្រូវបានផ្ទុះឡើងនៅក្រៅការិយាល័យ មូលដ្ឋានទិន្ន័យនិងការចុះឈ្មោះជាតិ ក្នុងទីក្រុង Mardan ប្រទេសប៉ាគីស្ថានបណ្តាលមនុស្សយ៉ាងហោចណាស់២២នាក់ត្រូវស្លាប់និងជាច្រើននាក់ផ្សេងទៀតបានរងរបួសដែលភាគច្រើនជាជនស៊ីវិលនេះបើតាមសេចក្តីរាយការណ៍ពី BBC ។វាយប្រហារសារជាថ្មីលើកនេះដែលធ្វើអោយមនុស្សស្លាប់ច្រើនបំផុតចាប់តាំងពីការវាយប្រហារសំលាប់រង្គាលនៅសាលាមួយបានធ្វើអោយគ្រូនិងសិស្សយ៉ាងតិចណាស់១៥០នាក់ត្រូវបានសំលាប់។សាក្សីបាននិយាយថា ជនសង្ស័យបានជិះម៉ូតូមកដល់មុខការិយាល័យហើយត្រូវបានឆ្មាំមួយរូបបញ្ជាអោយឈប់ ភ្លាមៗនោះជនសង្ស័យក៏បានបំផ្ទុះខ្លួនឯងឡើងតែម្តង ដែលការិយាល័យនេះជាទូទៅមានមនុស្សច្រើនរាល់ថ្ងៃចូលមកធ្វើប័ណ្ណសំគាល់។

Samsung ត្រៀមបញ្ចេញ Tablet ថ្មីប្រជែងជាមួយ iPad Pro

ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១៣:១៩

ក្រុមហ៊ុន Samsung មានគំរោងប្រកាសនៅផលិតផលថ្មីរបស់ខ្លួនគឺ Samsung SM-W700 ដែលដំណើការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 Tablet ។ថ្មីៗនេះប្រព័ន្ធប្រតិបត្តិការ Windows 10 Tablet របស់ក្រុមហ៊ុន Samsung បានទទួលវិញ្ញាបនប័ត្រ ប្រព័ន្ធ WiFi និង ប៊្លូធូសរួចហើយ។Samsung SM-W700 នឹងមកជាមួយអេក្រង់ 12 អ៊ីញដែលនឹងមានបំពាក់អេក្រង់ប្រភេទ Quad HD ជាមួយនិងគុណភាពរូបភាពកំរិត Ultra HD 4K ម៉ាស៊ីនដំណើរការទៅដោយ 14nm Intel Core M ហើយវានឹងភ្ជាប់មកជាមួយ RAM ទំហំ 4GB ឧបករណ៍ Tablet ក៏មានមកជាមួយនិងប៊ិច Samsung S Pen ផងដែរ។ក្រុមហ៊ុន Samsung ប្រហែលជាប្រកាស Windows 10 tablet ថ្មីនេះជាផ្លូវការនៅឯពិព័រណ៍ CES ឆ្នាំ 2016 នៅក្នុងខែមករាខាងមុខនេះ។  ប្រភព Geek-Gadgetប្រែសំរួលដោយ Justin

នាយកប្រត្តិបត្តិក្រុមហ៊ុនធំៗ ៥រូបបាត់បង់ប្រាក់ជាច្រើនពាន់លានដុល្លារឆ្នាំ២០១៥នេះ

ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៧:៤១

ការធ្វើជំនួញក្រុមហ៊ុនធំៗបើយើងមើលទៅឃើញចំនេញក្នុងមួយឆ្នាំៗច្រើនណាស់ ប៉ុន្តែក៏មានក្រុមហ៊ុនខ្លះក៏បាត់បង់ប្រាក់យ៉ាងច្រើនក្នុងមួយៗឆ្នាំដែរ សូម្បីតែលោក ជេកម៉ា ត្រឹមមួយប៉ប្រិចភ្នែកបានបាត់បង់ប្រាក់យ៉ាងច្រើនផងដែរ។ ដោយឡែកក្នុងឆ្នាំនេះនាយកប្រត្តិបត្តិក្រុមហ៊ុនធំៗចំនួន៥រូបបានបាត់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់មានដូចជា៖ ១ លោក Warren Buffett នាយកប្រត្តិបត្តិក្រុមហ៊ុន Berkshire Hathaway បាត់បង់ប្រាក់ 7.8 ពាន់លានដុលា្លរ២ លោក Harold Hamm នាយកប្រត្តិបត្តិក្រុមហ៊ុន Continental Resources បាត់បង់ប្រាក់ 3.9 ពាន់លានដុលា្លរ៣ លោក Charles Ergen នាយកប្រត្តិបត្តិក្រុមហ៊ុន Dish Network បាត់បង់ប្រាក់ 3.5 ពាន់លានដុលា្លរ ៤ លោក Sheldon Gary Adelson នាយកប្រត្តិបត្តិក្រុមហ៊ុន Las Vegas Sands បាត់បង់ប្រាក់ 2.5 ពាន់លានដុលា្លរ៥ លោក Nicholas Woodman នាយកប្រត្តិបត្តិក្រុមហ៊ុន GoPro បាត់បង់ប្រាក់ 1.8 ពាន់លានដុលា្លរប្រភព CNBC ប្រែសំរួលដោយ Justin

បុរសក្លាហានម្នាក់ជួយសង្គ្រោះជីវិតស្រី្តម្នាក់ដែលបានធ្លាក់ពីលើអាគារជាន់ទី១១ (វីឌីអូ)

ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៤:១០

ខណៈពេលដែលមនុស្សភាគច្រើនមានការតក់ស្លុតមិនអាចធ្វើអី្វបាន ស្រាប់តែបុរសជនជាតិចិនវ័យក្មេងក្លាហានម្នាក់បានចាត់វិធានការជាបន្ទាន់ដោយបានដាក់ខ្លួនឯងនៅក្នុងផ្លូវប្រកបដោយគ្រោះថ្នាក់ដើម្បីព្យាយាមចាប់ទ្រស្ត្រីម្នាក់ខណៈដែលនាងកំពុងធ្លាក់ពីអាគារជាន់ទី១១ចុះដល់ដីនៅក្នុងទីក្រុង Enchi ក្នុងខេត្ត Hubei ភាគកណ្តាលប្រទេសចិន។ តាមការរាយការណ៍របស់សារពត៌មានអៀរឡង់ Times បានអោយដឹងថាបុរសម្នាក់នេះ ត្រូវបានចាកចេញពីភោជនីយដ្ឋានមួយនៅពេលដែលគាត់បានឮសំឡេងស្រែករបស់នាងភ្លាមៗគាត់ក៍បានប្រញាប់ប្រញាលទៅជួយសង្គ្រោះស្ត្រីរងគ្រោះ។ បុរសដែលបានជួយសង្គ្រោះស្ត្រីរងគ្រោះត្រូវបានសន្លប់ភ្លាមបន្ទាប់ពីមានការប៉ះទង្គិចយ៉ាងខ្លាំងធ្វើអោយគាត់រងរបួសត្រង់ជង្គង់និងជើងហើយត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ។ សូមមើលវីឌីអូខាងក្រោម ប្រភព uniladប្រែសំរួលដោយ Justin

អាគារខ្ពស់កប់ពពកមានកំពស់១គីឡូម៉ែតខ្ពស់ជាងគេក្នុងលោកនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០

ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០៣:០០

ឌូបៃ ជាទីក្រុងដែលពោរពេញទៅដោយអាគារខ្ពស់ជាច្រើនដែលមានតំលៃថ្លៃជាងគេបំផុត ឥលូវនេះមានគូប្រកួតប្រជែងហើយគឺប្រទេស អារ៉ាប៊ីសាអូឌីត បានកំពុងសាងសង់អាគារខ្ពស់កប់ពពកដែលមានកំពស់ដល់ទៅ១គីឡូម៉ែតឯណោះ។ អាគារមួយនេះនឹងត្រូវបានគេរំពឹងទុកថានឹងប្រើប្រាស់បេតុងអស់ 5,7 លានគីប ហើយប្រើប្រាស់  80,000 តោននៃដែកថែប ដែលនឹងត្រូវចំណាយទឹកប្រាក់ប្រហែល $ 1,23 ពាន់លានដុល្លារ ។   អគារ Burj Khalifa របស់ទីក្រុង ឌូបៃអាចនឹងត្រូវដកហូតពានរង្វាន់អាគារខ្ពស់ជាងគេបំផុតក្នុងលោកប្រសិនបើគំរោងរបស់អាគារ Kingdom Tower ក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ទទួលបានជោគជ័យក្នុងការសាងសង់ ដែលសព្វថ្ងៃកំពុងតែសាងសង់ដល់ជាន់ទី២៦ ហើយនឹងត្រូវបញ្ចប់នៅឆ្នាំ២០២០  ។ ប្រភព CNNប្រែសំរួលដោយ Justin

កងទ័ពអ៊ីរ៉ាក់វាយរំដោះបានទីក្រុងរ៉ាម៉ាឌីពីពួករដ្ឋអ៊ីស្លាមវិញ

ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១១:៣៩

យោងតាមអ្នកនាំពាក្យកងទ័ពអ៊ីរ៉ាកលោក Brig Yahya Rasul បាននិយាយថាកងទ័ពរបស់យើងបានទទួលជ័យជំនះទៅលើពួករដ្ឋអ៊ីស្លាមហើយបានដណ្តើមកាន់កាប់ទីក្រុងរ៉ាម៉ាឌីបានវិញហើយបន្ទាប់ពីឡោមព័ទ្ធវាយប្រហាររយៈពេលជាច្រើនសប្តាហ៍ក្រោមការជួយជ្រោមជ្រែងវាយប្រហារតាមអាកាសដោយក្រុមចំរុះដែលដឹកនាំដោយសហរដ្ឋអាមេរិច ។ ទីក្រុងរ៉ាម៉ាឌីបានធ្លាក់ចូលក្នុងដៃក្រុមពួករដ្ឋអ៊ីស្លាមតាំងពីខែឧសភាមកម្លេះដែលជាការបរាជ័យយ៉ាងអាម៉ាសសំរាប់កងទ័ពអ៊ីរ៉ាក់។ ប្រភព BBC ប្រែសំរួលដោយ Justin

ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ LG V10 លក់ដាច់​នៅ​អា​មេ​រិ​ក

ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ០២:០៥

ក្រុមហ៊ុន LG បានប្រកាសពីការលក់ជោគជ័យរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ V10 អស់ចំនួន៤៥០.០០០គ្រឿង ក្នុងរយៈពេល១ខែកន្លះ (៤៥ថ្ងៃ) អាមេរិកខាងជើង ។ នេះមានន័យថា ទូរស័ព្ទចំនួន១០.០០០គ្រឿងលក់អស់ជារៀងរាល់ថ្ងៃ ។ តាមរយៈការលក់ក្រុមហ៊ុន LG មានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលនេះ ។ក្រុមហ៊ុន LG បានគ្រប់គ្រងទីផ្សារទូរស័ព្ទអាមេរិកយ៉ាងសម្បើមដៃជាមួយនឹងអេក្រង់ទំហំ៥.៧អ៊ីញរបស់ V10 និងអេក្រង់ធំជាងនេះ ។ ចំណែកទីផ្សាររបស់ក្រុមហ៊ុនបានកើនឡើងពី២៦,៧ភាគរយដល់៣៥,៧ ភាគរយដោយសារតែការរចនា និងការបំពាក់បច្ចេកវិទ្យាទំនើបរបស់ V10 ។ ទន្ទឹមគ្នានេះដែរ ស្មាតហ្វូន V10 ត្រូវបានគេរាយការណ៍ថា មានការពេញនិយមខ្លាំងពីអតិថិជនអាមេរិកវ័យជំទង់ ហើយថែមទាំងបានកោតសរសើរពីផលិតកម្មរបស់វា និងសមត្ថភាពអស្ចារ្យផងដែរ ។V10 ត្រូវបានប្រកាសជាផ្លូវការកាលពីខែតុលាដែលមានអេក្រង់៥.៧អ៊ីញ ។ កញ្ចក់ប្រភេទ Corning Gorilla Glass ជំនាន់ទី៤ មានភាពរឹងមាំ ។ កាមេរ៉ាមុខ៥មេហ្គាភិចស៊ែល និងកាមេរ៉ាក្រោយ១៦មេហ្គាភិចស៊ែល ។ RAM 4 ជី ផ្ទុកក្នុងម៉ាស៊ីនចំនួន៦៤ជី។ វាបានដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android OS 5.1.1 (Lollipop) និងមានថាមពលថ្មប្រើប្រាស់ ៣០០០មីល្លីអំពែ ។ លើសពីនេះទៅទៀត វាបញ្ចូលថ្មបានលឿនក្នុងរយៈពេល៤០នាទីបាន ៥០ភាគរយ ។ ពណ៌សម្រាប់ជ្រើសរើសមានដូចជាពណ៌ខៀវ ស ខ្មៅ ៕ប្រភព Everyday 

សម្តេចតេជោ ហ៊ុនសែន ប្រកាសឈប់យកលុយពីរថយន្តគ្រួសារតាមផ្លូវ វេងស្រេង!

ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៥ ម៉ោង ១៥:៤០

យោងតាមផេកហ្វេសប៊ុករបស់ សម្តេច តេជោ ហ៊ុនសែន បានមានប្រសាសន៍ថា ៖ បងប្អូនដែលរស់នៅតាមបណ្តោយផ្លូវវែងស្រេងជាទីស្រឡាញ់!ខ្ញុំទើបបានដឹងរឿងដែលរថយន្តគ្រួសាររស់នៅតាមបណ្តោយផ្លូវវែងស្រេងត្រូវក្រុមហ៊ុនយកប្រាក់ ១១០០ រៀលក្នុងរថយន្ត១គ្រឿង ឬ ត្រូវបិទ sticker ក្នុងតម្លៃ១៣២០០០ រៀលក្នុងរថយន្ត១គ្រឿង នេះបើតាមការបញ្ជាក់របស់បងប្អូនដែលបានផ្ញើព័ត៌មានពិតមកកាន់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុគ (Facebook) របស់ខ្ញុំ។ ចំណែកអាជា្ញធរបញ្ជាក់ថា ៤០.០០០ រៀល១គ្រឿង។សំរាប់ខ្ញុំ ទោះតម្លៃមួយណាក៏ដោយបងប្អូនមិនត្រូវបង់ថ្លៃផ្លូវឬបង់ថ្លៃធ្វើ sticker នោះទេ។ ខ្ញុំបានបញ្ជារឱយអភិបាលក្រុងធ្វើ Sticker ជូនបងប្អូនដោយមិនចាំបាច់បង់ប្រាក់សំរាប់រថយន្តគ្រួសារដែលរស់នៅតាមបណ្តោយផ្លូវនិងស្ថិតក្នុងតំបន់ដែលក្រុមហ៊ុនធ្វើវិនិយោគ។ បងប្អូនត្រូវបំពេញកាត្វកិច្ចបង់ពន្ឋផ្លូវជូនរដ្ឋតាមការកំណត់នៃច្បាប់ តែមិនត្រូវបង់ថ្លៃផ្លូវមុខផ្ទះបងប្អូននោះទេ។សាលាក្រុងភ្នំពេញត្រូវចាត់កម្លាំងចុះធ្វើ Sticker ជូនបងប្អូនបន្ទាន់។ សុំអរគុណបងប្អូនដែលបានផ្តល់ពត៏មានពិតដល់ខ្ញុំ។ អរគុណចំពោះក្រុមហ៊ុនដែលបានឆ្លើយតបភ្លាមៗចំពោះការចាត់ការរបស់ខ្ញំ។ កោតសសើរឯកឧត្តមប៉ា សុជាតិវង្ស ដែលបានចាត់ការភ្លាមៗ ដើម្បីដោះស្រាយកង្វល់របស់ប្រជាជន។ សូមបញ្ជាក់ថា ខ្ញុំទទួលនឹងជួយ ដោះស្រាយរឿងពិតប្រាកដដែលជាទុក្ខកង្វល់របស់ប្រជាជន។ខ្ញុំ និងភរិយាសូមជូនពរបងប្អូនជនរួមជាតិក្នុងឱកាសចូលឆ្នាំថ្មី ២០១៦ ដែលនឹងមកដល់នាពេលខាងមុខនេះ សូមជួបប្រទះតែសេចក្តីសុខនិងសំណាងល្អគ្រប់គ្នា ៕—----------------------------------------------------------សំណូមពរប្រជាពលរដ្ឋ: (ខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវវេងស្រេង សុំសម្តេចជួយដោះស្រាយផង ក្រុមហ៊ុនសាងសង់ផ្លូវបានកំណត់យកថ្លៃឆ្លងកាត់សម្រាប់ឡានគ្រួសារតម្លៃ១១០០រៀល ដែលពីមុនមិនមានការយកទេ ។ ក្រុមហ៊ុនអោយធ្វើ sticker បិទដើម្បីចេញចូលមិនបាច់បង់ប្រាក់ ប៉ុន្តែតម្លៃនោះគឺ១៣២០០០រៀលក្នុងមួយឆ្នាំគឺថ្លៃជាងបង់ពន្ធផ្លូវទៅទៀត។ សូមសម្តេចជួយដោះស្រាយផង។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត។)