trollkhmer news

សង្គមនិងជីវិត

បុរសម្នាក់កំពុងជិះម៉ូតូ ត្រូវរថយន្តបុកហើយកិនពីក្រោយ ស្លាប់ពេលបញ្ជូនទៅសង្រ្គោះដល់មន្ទីរពេទ្យ

ថ្ងៃទី ៣១ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៦:៥៥

ភ្នំពេញ៖ បុរសម្នាក់កំពុងជិះម៉ូតូសុខៗ ស្រាប់តែមានរថយន្តទ្រុងដឹកទំនិញ ១គ្រឿង បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅស្របគ្នាបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកបានស្លាប់ ក្រោយពេលក្រុមគ្រួសារដឹកបញ្ជូន ទៅកាន់មន្ទីពេទ្យដើម្បីសង្រ្គោះបន្ទាន់។ ហេតុការណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងនាវេលាម៉ោង ១២៖៣៥នាទីរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុងស្ថិតនៅក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះខាងលើ មានឈ្មោះ ហួយ គាងហេង អាយុ៣០ឆ្នាំ មុខរបរជាមេជាងម៉ាស៊ីន នៅរោងចក្រកាត់ដេរ មានប្រពន្ធនិងកូន៣នាក់ សព្វថ្ងៃមានទីលំនៅក្នុងភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ រីឯរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-1574 បើកបរដោយឈ្មោះ ជូត ផាន ភេទប្រុស អាយុ៤៥ ស្នាក់នៅផ្ទះជួល ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបាននគរបាលឃាត់ខ្លួន នាំទៅកាន់ប៉ុស្តិ៍កាកាបទី២។យោងតាមកាមេរ៉ាសុវត្ថិភាពឃើញថា នៅមុនពេលកើតហេតុ ខណៈដែលបុរសរងគ្រោះ កំពុងជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង តែម្នាក់ឯងសុខៗនោះ ស្រាប់តែរថយន្តខាងលើ ដែលបើកបរក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយយ៉ាងពេញទំហឹង និងកិនទាំងកម្រោលតែម្ដង។ ខណៈនោះ បានបណ្ដាលឲ្យបុរសរងគ្រោះដួលរងរបួសធ្ងន់ធ្ងរ ក្រោយមកត្រូវបានក្រុមគ្រួសារ នាំទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ ប៉ុន្តែមិនអាចសង្រ្គោះបាន ព្រោះរបួសធ្ងន់ធ្ងរពេក ទើបស្លាប់បាត់តែម្ដង។តាមប្រភពព័ត៌មានបានឲ្យដឹងថា ពេលនោះសាកសពខាងលើ ត្រូវបានក្រុមគ្រួសារដឹកចេញពីមន្ទីរពេទ្យទៅកាន់កន្លែងកើតហេតុវិញ ប៉ុន្តែខណៈនោះ ដោយសង្ស័យថា ជនរងគ្រោះមិនទាន់ស្លាប់ ក៏បានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតទៀត តែបានហួសពេលទៅហើយ។ ទើបនាំសពទៅធ្វើបុណ្យតាមប្រពៃណី បន្ទាប់មកនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែង និងសាកសួរដើម្បីកសាងសំណុំរឿង រង់ចាំការដោះស្រាយនៅពេលក្រោយ៕

រថយន្ដដឹកកម្មករ ព្រលះជាមួយរថយន្តដឹកមាន់ បណ្តាលឱ្យកម្មកររបួសធ្ងន់ ស្រាល ៣៥នាក់នៅខេត្តស្វាយរៀង

ថ្ងៃទី ៣១ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ០៩:២១

ស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងទាំងព្រឹកព្រលឹម ដែលបង្កឡើងរវាងរថយន្តដឹកកម្មករ បានព្រលះគ្នាជាមួយរថយន្តដឹកសត្វមាន់ បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ ស្រាល៣៥នាក់ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ច មូលដ្ឋានបានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅមុននេះបន្តិច។ករណីនេះបានកើតឡើងម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ១ ភូមិសួនថ្មី សង្កាត់ព្រៃឆ្លាស់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍សមត្ថកិច្ចមិនអាចទាន់បញ្ជាក់ថា ការបង្ករឱ្យមានករណីគ្រោះថ្នាក់ចរាចរនេះ បណ្តាលមកពីរថយន្ត ខាងណានោះទេ។នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ គេក៏ឃើញមានវត្តមានលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំខេត្តយ៉ាងច្រើន ចុះមកអន្តរាគមន៍ ដើម្បីយកកម្មករ ដែលបានរងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ អង្គភាពព័ត៌មាន Fresh News នឹងផ្សាយបន្ថែមទៀត ដើម្បីឱ្យសាធារណៈជនបានជ្រាបឱ្យកាន់តែច្បាស់៕

ជនដៃដល់ដែលវាយជនរងគ្រោះនឹងដែកបំពង់ទីប នៅហាងថតរូបល្អពេញចិត្ត បណ្តាលឲ្យស្លាប់ ព្រោះរឿងប្រចណ្ឌ ត្រូវកម្លាំងនគរបាលតាមចាប់បានហើយ

ថ្ងៃទី ៣០ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៦:៣៩

ភ្នំពេញ៖ ជនដៃដល់ដែលបានវាយសម្លាប់ជនរងគ្រោះ ​នៅក្នុងហាងថតរូបល្អពេញចិត្តកាលពីចុងខែឧសភា ឆ្នាំ២០១៩កន្លងទៅនោះ នៅពេលនេះកម្លាំងនគរបាលបានរួមដៃគ្នាតាមចាប់បានហើយ ដល់ខេត្តបន្ទាយមានជ័យ។ នេះបើតាមមន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ។មន្រ្តីនគរបាលរូបនេះ បានបញ្ជាក់ថា ជនដៃដល់កំពុងតែនាំខ្លួនមកកាន់រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។ សូមបញ្ជាក់ថា អំពើឃាតកម្មដ៏សាហាវនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅហាងល្អពេញចិត្ត ផ្ដិត និងថតរូប តាមបណ្ដោយផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។បុរសរងគ្រោះត្រូវជនដៃដល់វាយនឹងដែកបំពង់ទីប បណ្ដាលបែកក្បាលរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាមនោះ។ មន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា ប្រតិបត្តិការតាមចាប់ជនសង្ស័យបានធ្វើឡើងដោយកម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ, កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផុន សាលីន អាយុ ២៨ឆ្នាំ មុខរបរបុគ្គលិកហាង ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវ២៨៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រងរបួសផ្នែកក្បាលធ្ងន់ធ្ងរ (ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅវៀតណាម)។ ដោយឡែកជនដៃដល់ឈ្មោះ ឈុន ឌឹម អាយុ ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវ២៨៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។កញ្ញា អ៊ឹម ស្រីកែវ អាយុ ២៤ឆ្នាំ មុខរបរនៅហាងខាងលើ ហើយត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនដៃដល់បានប្រើបំពុងទីបវាយលើបងប្រុសថ្លៃរបស់ខ្លួន នៅកន្លែងធ្វើការ ល្អពេញចិត្តផ្តិតរូប បណ្តាលឲ្យរងបួសយ៉ាងធ្ងន់ធ្ងរ និងបានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត តែស្ថានភាពធ្ងន់ធ្ងន់ផ្នែកក្បាល ហើយក្រុមគ្រួសារសម្រេចបញ្ជូលទៅប្រទេសវៀតណាម ប៉ុន្តែបានពាក់កណ្តាលផ្លូវ។ជនសង្ស័យដែលប្រើបំពង់ទីបវាយមកលើបងប្រុសថ្លៃគាត់នេះ កើតចេញពីការប្រចណ្ឌជនរងគ្រោះ ជាមួយប្រពន្ធជនល្មើស ដែលធ្វើការនៅហាងផ្តិតរូបជាមួយគ្នា ដែលប្រពន្ធជនល្មើសលេងសើច ជាមួយជនរងគ្រោះយ៉ាងមានភាពស្និតស្នាល តែប្រពន្ធជនបង្ក។ ប៉ុន្ដែនៅថ្ងៃកើតហេតុនេះ ប្រពន្ធរបស់ជនបង្កមិននៅនោះទេ ពោលគាត់បានទៅស្រុកកំណើត ដោយសារឈ្លោះគ្នាជាមួយជនបង្ក៕

យ៉ាងតិចមនុស្ស ១៥នាក់ស្លាប់ ដោយសារយន្តហោះយោធាមួយគ្រឿងធ្លាក់ទៅលើតំបន់លំនៅដ្ឋាន

ថ្ងៃទី ៣០ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៣:៥៤

ប៉ាគីស្ថាន៖ យន្តហោះយោធាប៉ាគីស្ថានមួយគ្រឿងកំពុងហោះហើរហ្វឹកហ្វឺនបានធ្លាក់ទៅលើតំបន់លំនៅដ្ឋាន ក្នុងទីក្រុង Rawindpindi នៅព្រឹកថ្ងៃអង្គារនេះ សម្លាប់សមាជិកនាវិក ៥នាក់ និងជនស៊ីវិល ១២ នាក់។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់យោធា។ជនស៊ីវិល ១២ នាក់ផ្សេងទៀត បានរងរបួសដោយសារតែយន្តហោះបានផ្ទុះបង្កជាអគ្គិភ័យ។ គេហទំព័ររបស់កាសែត The News បានបង្ហាញនូវរូបភាពអគារដែលហុំព័ទ្ធទៅដោយអណ្តាតភ្លើង។ យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ពីមូលហេតុនៃការធ្លាក់ ឬប្រភេទយន្តហោះនោះទេ។ក្រុមសង្គ្រោះយោធា និងស៊ីវិលបានទៅដល់កន្លែងកើតហេតុ និងបានពន្លត់ភ្លើង ព្រមទាំងនាំអ្នករងរបួសទៅមន្ទីរពេទ្យរួចរាល់ហើយ។ គួរបញ្ជាក់ផងដែរថា ទីក្រុង Rawalpindi ស្ថិតនៅជិតរដ្ឋធានីអ៊ីស្លាម៉ាបាដ និងជាទីបញ្ជាការកងទ័ពរបស់ប្រទេសប៉ាគីស្ថាន។

នាយកភ្នាក់ងារចារកម្មជាតិ លោក Dan Coats ឥស្សរៈជនជាន់ខ្ពស់ចុងក្រោយនៃរដ្ឋបាល លោក Trump ដែលលាលែងពីតំណែង

ថ្ងៃទី ២៩ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១១:៣៨

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះសារនៅលើបណ្ដាញសង្គមធ្វីតធើថា លោក Coats នឹងលាលែងពីតំណែងនៅពាក់កណ្តាលខែសីហា ហើយលោក នឹងតែងតាំងលោក John Ratcliffe សមាជិកសភារដ្ឋ Texan ជំនួស។លោក Coats និងលោក Trump ជារឿយៗមានការខ្វែងគំនិតគ្នាជុំវិញសុំណុំរឿងរុស្ស៊ី និងកូរ៉េខាងជើង។ ក្នុងនាមជានាយកភ្នាក់ងារចារកម្ម លោក Coats មានតួនាទីដឹកនាំទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ទាំង១៧ របស់អាមេរិក រួមទាំង CIA និង NSA។ ប៉ុន្តែក្នុងអំឡុងនៃការគ្រប់គ្រងរបស់លោក ការវាយតម្លៃរបស់លោក តែងតែងត្រូវបានជំទាស់ និងរិះគន់ជាទូទៅដោយលោក Trump ។នៅក្នុងខែមករា លោក Trump បានហៅនាយកភ្នាក់ងារចារកម្មរូបនេះថា អសកម្ម និងឆោតល្ងង់នៅក្នុងការវាយតម្លៃអំពីការគំរាមកំហែងដែលធ្វើឡើងដោយអ៊ីរ៉ង់។គួរបញ្ជាក់ថា លោក Coats គឺជាឥស្សរៈជនជាន់ខ្ពស់ចុងក្រោយនៃរដ្ឋបាលរបស់ លោក Trump ដែលលាលែងពីតំណែង បន្ទាប់អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក James Mattis និងរដ្ឋមន្រ្តីក្រសួងការបរទេស លោក Rex Tillerson៕

ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៤ ខែសីហានៅកម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន, សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ពិសេសតំបន់មាត់សមុទ្រ

ថ្ងៃទី ២៩ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៩

ភ្នំពេញ៖ សេចក្តីជូនដំណឹងពីការព្យាករណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា នៅរយៈពេលនេះនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនទៅតាមតំបន់។ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ពិសេសនៅតាមមាត់សមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង បង្កឲ្យមានជារលកធំៗ ចំពោះស្ថានភាពទឹកទន្លេ ក៏ចាប់បន្តងើបឡើងផងដែរ៕

បុរសម្នាក់បោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ព្រោះតែអ្នកជិះម៉ូតូបញ្ច្រាស់ផ្លូវបើកបុកពេញទំហឹង

ថ្ងៃទី ២៩ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ០៩:៤២

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូបញ្ច្រាស់ផ្លូវលឿន ទៅបុកម៉ូតូមួយគ្រឿងចំពេញមួយទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗម្នាក់ នៅនឹងកន្លែង រីឯ២នាក់ទៀតរបួសធ្ងន់។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅចំណុចមុខ (ហាងសាច់អាំង១៦៨) តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។សពរងគ្រោះ (ស្លាប់) ឈ្មោះ អាន លឹមអេន ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរជាអ្នកបើករថយន្ត បច្ចុប្បន្នស្នាក់នៅម្តុំទួលសង្កែ និងមានស្រុកកំណើតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជន ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ស៊េរី ឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-9228 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបញ្ច្រាស់ផ្លូវចរាចរណ៍ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូមួយគ្រឿងមួយទៀតម៉ាក HONDA DREAM ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FP-4369 ជិះដោយបុរសម្នាក់ក្នុងទិសដៅ ពីលិចទៅកើតចំពេញមួយទំហឹងបណ្តាលបុរសជិះម៉ូតូ HONDA DREAM ឆ្នាំ២០១៦ បោកក្បាលទៅនឹងថ្នល់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ចំណែកឯយុវជន ២នាក់ផ្សេងទៀត ដែលបើកម៉ូតូបញ្ច្រាស់ផ្លូវចរាចរណ៍រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗនៅ ឯមន្ទីរពេទ្យ។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មនុស្ស ៨នាក់ ស្លាប់ និង ៦០នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍រញ្ជួយដី ក្នុងប្រទេសហ្វីលីពីន

ថ្ងៃទី ២៧ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១១:៣០

ហ្វីលីពីន៖ ហេតុការណ៍រញ្ជួយដី បានវាយប្រហារកោះភាគខាងជើងប្រទេសហ្វីលីពីន នៅថ្ងៃសៅរ៍នេះ សម្លាប់មនុស្ស ៨នាក់ និងរបួស ៦០នាក់។ នេះបើយោងតាមក្រុមមន្ត្រីគ្រោះមហន្តរាយ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីន ហេតុការណ៍រញ្ជួយដីដំបូងមានកម្រិត ៥,៤ រ៉ិចទ័រ វាយប្រហារកោះ Batanes ភ្លាមៗមានហេតុការណ៍រញ្ជួយដីមួយទៀតទំហំ ៥,៩ រ៉ិចទ័រ។ ហេតុការណ៍រញ្ជួយដីធំមួយផ្សេងទៀត បានកើតឡើងបន្តិចក្រោយមក។លោក Ricardo Jalad នាយកប្រតិបត្តិនៃទីភ្នាក់ងារគ្រោះមហន្តរាយបានប្រាប់រ៉យទ័រឱ្យដឹងថា ហេតុការណ៍រញ្ជួយដីដំបូង បានសម្លាប់មនុស្ស ៥នាក់ ហើយហេតុការណ៍ក្រោយមកទៀត បានសម្លាប់មនុស្ស ៣នាក់។ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបានឱ្យដឹងថា ខ្លួនកំពុងបញ្ជូនក្រុមសង្គ្រោះ និងវេជ្ជសាស្រ្តទៅកាន់កោះដែលស្ថិតនៅពាក់កណ្តាលផ្លូវរវាងកោះលូហ្សុនរបស់ហ្វីលីពីន និងកោះតៃវ៉ាន់។ យោធា ក៏កំពុងប្រើប្រាស់យន្ដហោះមួយគ្រឿង ដើម្បីបញ្ជូនគ្រឿងផ្គត់ផ្គង់ និងនាំយកអ្នកមានរបួសផងដែរ៕

អ្នកធ្វើការក្មេងៗនៅទីក្រុងតូក្យូ ត្រូវបង្ខំចិត្តរស់នៅក្នុងផ្ទះតូចចង្អៀត ដោយសារតម្លៃផ្ទះជួលថ្លៃពេក

ថ្ងៃទី ២៧ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១០:១៧

ទីក្រុងតូក្យូ គឺជាទីក្រុងមួយដែលមានប្រជាពលរដ្ឋរស់នៅច្រើនបំផុតលើពិភពលោក - ជាមួយមនុស្សប្រមាណជាង ៣៨លាននាក់។ ថ្វីបើមានពលរដ្ឋវ័យចំណាស់កើនឡើងយ៉ាងឆាប់រហ័ស ក៏ដង់ស៊ីតេពលរដ្ឋនៅទីក្រុងនៅតែខ្ពស់ដដែរ។  ដូច្នេះហើយការរកលំនៅដ្ឋានដែលមានតម្លៃសមរម្យ គឺជាបញ្ហាប្រឈមមួយសម្រាប់អ្នកធ្វើការក្មេងៗ។ ពលរដ្ឋជាច្រើនពិបាក ក្នុងការរកជួលផ្ទះក្នុងតម្លៃក្រោម ៧៤០ ដុល្លារ ៥៩០ផោន។នោះហើយជាមូលហេតុដែលមានអ្នកខ្លះជ្រើសរើសរស់នៅក្នុងផ្ទះល្វែងតូចចង្អៀតដែលមើលទៅដូចជាទូខោអាវទំហំប្រហែល ៩ម៉ែត្រការ៉េ៕