trollkhmer news

សង្គមនិងជីវិត

កន្លែងមួយនៅខ័ណ្ឌពោធិ៍សែនជ័យធ្វើរូបចម្លាក់ ព្រះមហា​វីរក្សត្រនរោត្តមសីហនុ យកមកដាក់តាំងលក់ពាសវាលពាសកាល

ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៣:៤៣

បណ្តាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាធ្វើការចែកចាយបន្តនៅផុសរបស់គណនីម្នាក់ឈ្មោះ Manila Keat ហើយបានធ្វើការបញ្ចេញមតិមិនរិះគន់ចំពោះការធ្វើរូបចំលាក់ព្រះបរមរតនកោដ្ឋ ព្រះមហា​វីរក្សត្រនរោត្តមសីហនុ យកមកដាក់តាំងនៅកណ្តាលថ្ងៃដោយមិនសមរម្យទាល់តែសោះ។ ខាងក្រោមនេះគឺជាសម្រង់សំដីរបស់ម្ចាស់គណនីឈ្មោះខាងលើដែលបានផុសនៅគណនីរបស់គាត់និងជាម្ចាស់រូបថតផងដែរ ៖"នាងខ្ញំុ សូមសំណូមពរដល់លោក អភិបាលខ័ណ្ឌ ពោធិសែនជ័យ ជួយណែនាំដល់កន្លែងធ្វើរូបចម្លាក់នៅចោមចៅមួយកន្លែងនេះ ដែលសូន្យរូប សម្តេចសីហនុ ព្រះរាជបិតាជាតិ ដោយដាក់តាំងលក់ ដូចជាគ្មានការគោរពទ្រង់ទាល់តែសោះ នៅហាលភ្លៀង ហាលថ្ងៃ យើងគួរតែគោរពស្រលាញ់ទ្រង់ទាំងអស់គ្នា តើមាននរណាគិតដូចខ្ញំុទេ ?, គួួរមិនគួរសូមមេត្តាអភ័យទោសដល់នាងខ្ញំុ "។ដោយក្តីគោរព ពីនាងខ្ញំុ ប្រជាពលរដ្ធ សង្កាត់ចោមចៅ 

លេងលឿនៗចឹងហ្មង! កូនស្រី របស់លោក សុវណ្ណរីទ្ធី ហៅតា វិចទ័រ កញ្ញា វា៉ន់ នីឡា ធ្វើពីធីភ្ចាប់ពាក្យនៅព្រឹកនេះ

ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០២:៥៧

ព្រឹកថ្ងៃទ៏ ១៩ ខែឧសភា ឆ្នាំ ២០១៦នេះ តារាកំប្លែងប្រចាំ CTN ហើយជា កូនស្រី របស់លោក សុវណ្ណរីទ្ធី ហៅតា វិចទ័រ បានភ្ជាប់ពាក្យព្រឺកនេះហើយដែលអញ្ជើញភ្ញៀវប្រមាណជាង ២០០នាក់ដើម្បីចូលរួមកម្មវិធីដ៏ធំដំមួយនេះ ក្នងនោះក៏មានវត្តមាន តារាល្បី និងតារាកំប្លែងជាច្រើនចូលរួមផងដែរ ។ពិធីភ្ជាប់ពាក្យនេះធ្វើនៅផ្ទះខាងស្រី ក្នុង បុរីពិភពថ្មី សង្កាត់គីឡូមែ៉តលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ តារាកប្លែងវ័យក្មេង កញ្ញា វា៉ន់ នីឡា បានបើកចិត្តបេះដូងភ្ជាប់ពាក្យជាមួយគូដណ្តឹងដ៏ស្រស់សង្ហានោះគឺលោក ផន រង្សី ដែលមិនមែនជាអ្នកសិល្បៈដូចគ្នានោះទេ ។ 

នេះជាមុខងារថ្មីៗដែលនឹងមាននៅលើប្រព័ន្ធប្រតិបត្តិការណ៍ Android N (7.0)

ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០២:៤៦

នៅព្រឹត្តិការណ៍ Google I/O កាលពីម្សិលមិញនេះក្រុមហ៊ុន Google ចង់ឲ្យទស្សនិកជននិងអ្នកប្រើប្រាស់ភ្ញាក់ផ្អើលដោយបានបញ្ចេញនូវកំណែអាប់ដេតវើសិនថ្មីសម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ Android គឺ Android 7.0 N ឬ Android N។ជាមួយនឹងអក្សរកាត់ «N» នេះគឺវាអាំចសំដៅទៅលើទូរស័ព្ទ Nexus របស់ក្រុមហ៊ុន Google ផ្ទាល់ ហើយចំពោះប្រព័ន្ធប្រតិបត្តិការណ៍នេះអ្នកអាចសាកល្បងប្រើប្រាស់វាក្នុងលក្ខណៈជាអ្នកអភិវឌ្ឍន៍បានហើយចំពោះ Nexus 6, 6P, 9, 5X, Nexus Player, Pixel C Tablet និង Android One។មុខងារថ្មីៗក៏ដូចជាប្លែកៗដែលមានក្នុង Android N នេះមានដូចជា:Support ជាមួយនឹង Unicode 9 និង Emojis ថ្មីៗម្សិលមិញនេះនៅ Google I/O ក្រុមហ៊ុនបានចេញនូវ Emojis ថ្មីៗជាង 70 រូបទៀតដែលមានពណ៌សម្បុរប្តូរដែរហើយនិងអាច Support ជាមួយនឹង Unicode 9។មុខងារ Google Assist ឥឡូវនេះក្រុមហ៊ុន Google បានយល់ដឹងពីតម្រូវការរបស់មនុស្សដោយក្រុមហ៊ុនបានកែប្រែជំនួយការរបស់មនុស្សឲ្យឆ្លាតវៃជាងមុនដោយវាមាននូវបន្ទប់ឆាតដោយឲ្យអ្នកធ្វើការសួរសំនួរប្លែកជាច្រើនស្រដៀងទៅនឹង Siri ដែលមាននៅលើប្រព័ន្ធប្រតិបត្តិការណ៍ iOS ដែរ។ប៉ូតុង «Clear All»នេះជាអ្វីដែលអ្នកទាំងអស់គ្នាទន្ទឹមរងចាំ ប៉ូតុង «Clear All» ដែលជាប៉ូតុងសម្រាប់លុបចោលកម្មវិធីទាំងអស់ដែលបានបើករួចហើយ ដោយមិនចាំបាច់លុបចោលម្តងមួយៗទេ។Instant AppsGoogle កំពុងធ្វើឲ្យអ្នកប្រើប្រាស់នោះទទួលបាននូវបទពិសោធន៍ប្លែកជាងមុននិងងាយស្រួល ដោយអ្នកមិនចាំបាច់ដោនឡោតកម្មវិធីមកប្រើឡើយ អ្នកអាចសាកល្បងប្រើកម្មវិធីនោះបានភ្លាមៗ។Interface សម្រាប់ VR នៅលើ Android NVR ឬ Virtual Reality ជាឧបករណ៍ពាក់ក្បាលឆ្លាតវៃដែលអាចឲ្យអ្នកមើលជាមួយ 3D ពិតៗដូចអ្នកដើរតួនៅក្នុងនោះចឹងហើយ Google ក៏បានចូលរួមនៅក្នុងឧបករណ៍ដែលកំពុងនិយមមួយនេះដែរ។Multiwindow Multitaskingមុខងារថ្មីដែលអាចឲ្យអ្នកប្រើប្រាស់ឬបើកកម្មវិធីបានពីរនៅស្គ្រីនក្នុងពេលតែមួយហើយអ្នកអាចកែប្រែវាអាចដោយបន្ទាត់ឲ្យចំហៀងខាងនោះធំជាងឬតូចជាក៏បានដែរ។Bundle Notifications ការផ្ទុក Notifications ជាក្រុមៗតាមកម្មវិធីនីមួយៗងាយស្រួលក្នុងការឆែក មិនមែនចេញ Notifications រួមគ្នាទាំងអស់ទេ។អ្នកអាចធ្វើការឆ្លើយតបទៅនឹងអ្វីៗតាម Notifications បានជាមួយនឹងប្រព័ន្ធប្រតិបត្តិការណ៍ Android N នេះអ្នកអាចធ្វើការឆ្លើយតបទៅនឹងសារឬ Email តាមរយៈ Notifications Bar នៅខាងលើដោយមិនចាំបាច់ចូលកម្មវិធី។កន្លែង Quick Setting ជាមួយនឹង Android N នៅលើ Notifications Bar អ្នកអាចកំណត់ឬដាក់ Shortcuts ផ្សេងៗដើម្បីបើកដោយគ្រាន់តែអូសចូល Bar នេះអាចដាក់បានជាច្រើនដូចជា Battery, Do not disturb, Flashlight ជាដើម។មុខងារ The Nightman Cometh តាមពិតទៅវាមិនមែនជាមុខងារអ្វីថ្មីនោះទេ ព្រោះវាធ្លាប់មាននៅលើ Android 6.0 Marshmallow រួចហើយ ជាមួយនឹងមុខងារ Night Mode នេះអ្នកអាចកំណត់ពន្លឺដើម្បីការពារភ្នែកពីពន្លឺខៀវដែលចេញពីឧបករណ៍អេឡិចត្រូនិច។Data SeverData Sever នេះជួយកាត់បន្ថយលុយនៅពេលយើងបើក 3G អ៊ីនធឺណេតយើងវាស៊ីកុំឲ្យអស់លុយច្រើននៅពេលមើលវីដេអូ ឬបើកកម្មវិធីជាដើម។កន្លែង File browser វាប្រសើរជាងមុនកែសម្រួលការបង្ហាញនៅលើស្គ្រីនអ្នកអាចកែប្រែពណ៌នៅលើស្គ្រីនរបស់អ្នកទៅជា Warm, Cold, Photos ឬ Movie mode ជាដើមដោយវានឹងចេញផ្ទាំង RGB មួយសម្រាប់តម្រូវ។មុខងារកាត់បន្ថយថ្មនៅក្នុង Android N នេះ ជាក់ស្តែងមុខងារ Doze ដែលយើងបានដឹងពី Marshmallow វាជួយសន្សំសំចៃថ្មទូរស័ព្ទរបស់យើងឲ្យកាន់បានយូរនៅពេលណាដែលយើងបិទទូរស័ព្ទ។នៅក្នុង Android N អ្នកអាចធ្វើការពង្រីកនៅស្គ្រីនរបស់អ្នកបាន

រដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ាស្វាគមន៍អាម៉េរិកចំពោះការដកទណ្ឌកម្មលើវិស័យមួយចំនួន

ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០១:៥៤

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា ការដកទណ្ឌកម្មមួយចំនួនរបស់សហរដ្ឋអាម៉េរិកលើប្រទេសមីយ៉ាន់ម៉ាអាចជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់ពីបរទេស។អ្នកនាំពាក្យការិយាល័យប្រធានាធិបតីលោក U Zaw Htay បាននិយាយនៅថ្ងៃពុធនេះថា មុនពេលមានការដកទណ្ឌកម្ម អ្នកវិនិយោគទុនបរទេសនៅមីយ៉ាន់ម៉ា និងដៃគូជំនួញបានប៉ះពាល់យ៉ាងខ្លាំងពីការរឹតបន្តឹងលើប្រតិបត្តិការហិរញ្ញវត្ថុ។ អ្នកវិនិយោគទុន និងឈ្មួញក្នុងស្រុកបានប្រើប្រាស់សហគ្រាសសិង្ហបុរីជាចំណុចសម្រាប់ធ្វើការដោះដូរ។សហរដ្ឋអាម៉េរិកបាននិយាយកាលពីថ្ងៃអង្គារថា ការរឹតបន្តឹងលើស្ថាប័ន ហិរញ្ញវត្ថុក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានដកចេញ និងថា ប្រតិបត្តិការជាក់លាក់ជាមួយក្រុមហ៊ុនឯកជនរបស់អាម៉េរិកត្រូវបានអនុញ្ញាត។ ក្រុមហ៊ុនរដ្ឋចំនួន ៧ និង ធនាគាររដ្ឋចំនួន៣ ត្រូវបានដកចេញពីបញ្ជីខ្មៅរបស់អាម៉េរិក។បើតាមការប្រកាសបានឱ្យដឹងថា សកម្មភាពទាំងនេះបានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងទៅដល់ដំណើរការកែទម្រង់សេដ្ឋកិច្ចនិងនយោបាយរបស់ប្រទេសមីយ៉ាន់ម៉ា។គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិកបានចាប់ផ្តើមដកទណ្ឌកម្មមួយចំនួនបន្ទាប់ពីរដ្ឋាភិបាលស៊ីវិលមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១។ ក្នុង ខែធ្នូឆ្នាំ២០១៥ សហរដ្ឋអាម៉េរិកបានដកទណ្ឌកម្មជាបណ្តោះអាសន្នចំពោះការធ្វើប្រតិបត្តិការជំនួញតាមយន្តហោះ និងកំពង់ផែរយៈពេល ៦ខែ។រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក John Kerry នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃអាទិត្យ ដើម្បីជួបជាមួយមេដឹកនាំសំខាន់ៗ ក្នុងទីក្រុងណៃពិដោរ៕

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ប្រយុទ្ធប្រឆាំងនឹងភេរវករជាបញ្ហាអាទិភាពបំផុតក្នុងប្រទេសស៊ីរី

ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០១:៤៩

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បានប្រាប់បណ្តាញសារព័ត៌មានកាលពីថ្ងៃអង្គារថា ការប្រយុទ្ធប្រឆាំងនឹងភេរវនិយមគឺជាបញ្ហាអាទិភាពបំផុតក្នុងប្រទេសស៊ីរី មិនមែនការដោះដូររដ្ឋាភិបាលលោក Bashar al Assad នោះទេ។ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាក្នុងទីក្រុង Vienna លោក Lavrov បាននិយាយថា មនុស្សមួយចំនួនចង់ឱ្យមានការផ្លាស់ប្តូររដ្ឋាភិបាលលោក Al Assad មុនពេល ធ្វើការប្រយុទ្ធប្រឆាំងនឹងពួកភេរវករក្នុងតំបន់ ក្នុងពេលដែលការដោះដូររដ្ឋាភិបាលមិនបានជួយអ្វីសោះដល់ការផ្តួលរលំភេរវនិយមក្នុងប្រទេសស៊ីរី។រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានប្រាប់បណ្តាញសារព័ត៌មានថា ទីក្រុងម៉ូស្គូមិនបានការពារបុគ្គលណាមួយក្នុងប្រទេសស៊ីរីនោះទេ និងបានបញ្ជាក់ ថា ការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិចមួយចំនួនជាចំណុចអវិជ្ជមានដែលអាចបណ្តាលឱ្យមានវិបត្តិមនុស្សធម៌ក្នុងប្រទេសស៊ីរី។ភាគីទាំងអស់បានឯកភាពគ្នា ដើម្បីធានាលើបទឈប់បាញ់គ្នានៅទូទាំងប្រទេសស៊ីរី និងពង្រឹងការផ្តល់ជំនួយមនុស្សធម៌ទៅដល់តំបន់នានា។ក្នុងរបាយការណ៍ដែលផ្តល់ឱ្យអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំបានបង្ហាញថា ភាគីទាំងអស់បានពិភាក្សាលើបីចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងវិបត្តិនៅស៊ីរី ដែលរួមមាន ការធានាលើបទឈប់បាញ់ ការផ្តល់ជំនួយមនុស្សធម៌ និងការរៀបចំរដ្ឋាភិបាលអន្តរកាលមួយ។ គួរបញ្ជាក់ថា សង្គ្រាមស៊ីវិលរយៈពេល ៥ឆ្នាំក្នុងប្រទេសស៊ីរីបានសម្លាប់មនុស្សជាង ២៥០០០០ នាក់និងមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅ៕

អង្គការ NASA បញ្ចេញរូបថាអំពីការកើនកំដៅខ្លាំងនៅក្នុងខែមេសាឆ្នាំ 2016 នេះ

ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៤:៤៧

វេ​ប​សាយ «The Guardian» កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៦ ផ្សាយ​ថា ស្ថានភាព​អាកាសធាតុ​ក្ដៅ​ខ្លាំង​នៅ​ខែ​មេសា ឆ្នាំ​២០១៦ បង្កើត​ឯតទគ្គ​កម្ម​ថ្មី​ជា​ខែមេសាក្ដៅ​បំផុត បើ​តាម​ការ​កត់​ត្រាទុក​នា​ពេល​កន្លង​មក ។ អង្គការ​គ្រប់គ្រង​ការ​ហោះហើរ និង​អវកាស​សហរដ្ឋអាមេរិក (NASA) បាន​បង្ហាញ​កម្រិត​សី​តុ​ណ្ណ​ភាព​នៅ​ទូ​ទាំង​ពិភពលោក ទាំង​លើ​ដី និង​សមុទ្រ ក្នុង​ខែមេសា​កន្លង​មក គឺ​កើនឡើង​១,១១​អង្សា​សេ បើ​ប្រៀបធៀប​ទៅ​នឹង​សី​តុ​ណ្ណ​ភាព​មធ្យម​ក្នុង​ខែមេសា ពី​ឆ្នាំ​១៩៥១​ដល់​១៩៨៦ ដូច្នេះ​ធ្វើ​ឱ្យ​ឆ្នាំ​២០១៦ បង្កើត​ស្ថិតិ​ជា​ឆ្នាំ​ក្ដៅ​បំផុត មិន​ធ្លាប់​ជួប​ប្រទះ​នា​ពេល​កន្លង​មក ។របាយការណ៍​បង្ហាញ​ថា សី​តុ​ណ្ណ​ភាព​នៅ​ក្នុង​ខែមេសា ឆ្នាំ​២០១៦ ខ្ពស់​ជាង​សី​តុ​ណ្ណ​ភាព​នៅ​ឆ្នាំ​២០១០ ប្រហែល​០,២៤​អង្សា​សេ ដោយ​ក្នុងឆ្នាំនេះ ខែមេសា មាន​រលក​កម្ដៅ​ខ្ពស់​ជាង​កម្រិត​មធ្យម ប្រហែល​០,៨៧​អង្សា​សេ និង​ចាត់​ទុក​ថា​ជា​សី​តុ​ណ្ណ​ភាព​ខ្ពស់​ជាង​កាលពី​៣​ឆ្នាំ​មុន ។ស្ថានភាព​អាកាសធាតុ​ដែល​ក្ដៅ​ខ្លាំង​នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​ខែមេសា ឆ្នាំ​២០១៦​នេះ គឺ​កើតឡើង​ដោយសារ​ឥទ្ធិពល​នៃ​បាតុភូត «El  nino» ប៉ុន្ដែ​មិនមែន​ជា​ការ​កើតហេតុ El nino  ដ៏​អាក្រក់​នៅ​លើ​ពិភពលោក​ទេ ។ លោក​អេ​ន​ឌី ផិត​ម៉េ​ន នាយក​មជ្ឈមណ្ឌល «ARC centre of Excellence for climate System Science» នៅ​មហាវិទ្យាល័យ «​ញូ​វ​សៅ​វ៉េ​ស​»​ប្រទេស​អូស្ដ្រាលី និយាយ​ថា វត្ថុ​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ពី​សីតុណ្ហភាព​នៅ​ក្នុង​ខែមេសា​កន្លង​មក បាន​បំបែក​ឯតទគ្គ​កម្ម ជា​ខែ​ដែល​សីតុណ្ហភាព​ខ្ពស់​បំផុត ។ វា​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា អាកាសធាតុ​នៅ​លើ​ផែនដី​កំពុង​ឈាន​ទៅ​រក​ស្ថានភាព​ដ៏​អាក្រក់​បំផុត​ក្នុង​ពេល​អនាគត ៕

តើអ្នកគួរអាប់ដេតទៅកាន់ iOS 9.3.2 ដែរឬអត់?

ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៣:៥៦

ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនទូរស័ព្ទយក្សនៅសហរដ្ឋអាមេរិចបានបញ្ចេញកំណែអាប់ដេតវើសិនថ្មីរបស់ខ្លួនគឺ iOS 9.3.2 ទៅកាន់អ្នកប្រើប្រាស់ទាំងអស់រួមមាន កំណែអាប់ដេតធ្វើឲ្យសុវត្ថិភាពជាងមុន ការជុសជុះ Bug ផ្សេងៗនិងការកែប្រែឲ្យដំណើរការរលូនជាងមុនជាដើម។អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថាម្សិលមិញនេះមានមនុស្សជាច្រើនបានក្តៅក្រហាយហើយបានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា iPad Pro 9.7 ដែលជាថេប្លេតជំនាន់ថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple កំពុងប្រើបានគាំងខូចដូចដុំថ្មបាត់ទៅហើយដោយសារតែកំណែអាប់ដេត 9.3.2 នេះ។មិនត្រឹមតែប៉ុណ្ណេះមានមនុស្សមួយចំនួនទៀតសាកយកវាទៅដោតតជាមួយនឹងកុំព្យូរហើយធ្វើការបើកឬ Restore តាម iTunes តែនៅតែមិនាបានការផ្ទុយទៅវិញវាបានលោតចេញសារមួយថា «Error 56»។តើអ្នកគួរអាប់ដេតទៅកាន់វើសិននេះឬអត់? ជាក់ស្តែងអ្នកគួរកុំទាន់អាប់ដេតវិញល្អជាងព្រោះថា iOS 9.3.2 នេះមិនមានមុខងារអ្វីថ្មីប្លែកឡើយក្រៅពីការជួសជុល Bug មួយចំនួននិងកែប្រែ Bluetooth នៅលើ iPhone SE ឡើងវិញប៉ុណ្ណោះព្រោះថាវាល្អចៀសជាងចំណាយឧបករណ៍អេឡិចត្រូនិចណាមួយចោលគាំងដូចនឹង iPad Pro 9.7 អ៊ីញខាងលើ។នេះអាចបញ្ហាមួយសម្រាប់ក្រុមការងារ Apple ដែលត្រូវរកដំណោះស្រាយឬក៏អាចចេញនូវវើសិនថ្មីមួយទៀតគឺ 9.3.3 នៅព្រឹត្តិការណ៍ WWDC (World Wide Developer Conference) នាខែក្រោយនេះ។

ទូរស័ព្ទ Sony Xperia X Ultra សាកថ្មត្រឹម 10 នាទីប្រើបានដល់ 5.5 ម៉ោង

ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០២:០២

ទូរស័ព្ទ Sony Xperia X Ultra ប្រកាសចេញជាផ្លូវការជាមួយនឹងកាមេរ៉ាមុខទំហំដល់ 16 មេហ្គាភិចសែលនៅយប់មិញនេះក្រុមហ៊ុន Sony បានប្រកាសចេញកំពូលទូរស័ព្ទស្មាតហ្វូន Android របស់ខ្លួនគឺ Xperia X Ultra ដែលជាទូរស័ព្ទទី 4 របស់ក្រុមហ៊ុន Sony នៃត្រកូល X (រួមមាន Xperia X, Xperia X Performance, X Peria XA)។Xperia X Ultra តាមពិតទៅវាដូចទៅនឹង Xperia XA ដែលទេទាំងការរចនាម៉ូត គែមជ្រុង គ្រាន់តែវាមានទំហំអាក្រង់ធំជាង។បើយើងទៅនិយាយពីលក្ខណៈសម្បត្តិរបស់វាវិញ X Ultra បំពាក់ដោយអេក្រង់ទំហំ 6 អ៊ីញដែលអាចបង្ហាញរូបភាពក្នុងកម្រិត 1920 x 1080 ភិចសែល។ចំពោះផ្នែកខាងក្នុងវិញ X Ultra ដំណើរការដោយឈីប MediaTek MT6755 ប្រភេទ Octa-core (ឬគេហៅថា Helio P10) អមមកជាមួយនឹងរ៉េមទំហំ 3GB ហើយនឹងមានអង្គផ្ទុកទិន្នន័យ 16GB មកស្រាប់ដែលអាចបន្ថែមបានតាម micro SD card។អ្វីដែលពិសេសសម្រាប់ Xperia Ultra X នេះគឺវាមានកាមេរ៉ាមុខសម្រាប់ Selfie ទំហំដល់ 16 មេហ្គាភិចសែលជាពិសេសតម្រូវចិត្តនារី ហើយមានមកនូវបច្ចេកវិទ្យា OIS (បច្ចេកវិទ្យាទប់លំនឹង) និងភ្លើង Flash LED ទៀត។ចំណែកកាមេរ៉ានៅផ្នែកខាងក្រោយវិញមានទំហំ 21.5 អ៊ីញប៉ុន្តែដូចជាមិនមានចបច្ចេកវិទ្យទប់លំនឹងនេះទេ មើលទៅមានតែទូរស័ព្ទ HTC 10 ទេដែលបានបំពាក់បច្ចេកវិទ្យាទប់លំនឹងទាំងកាមេរ៉ាមុខនិងក្រោយ។Xperia Ultra X នេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow មានថ្មទំហំ 2700 mAh បើតាម Sony បានចេញគ្រាន់តែសាកថ្មមួយដង អ្នកអាចប្រើបានរហូតដល់ 2 ថ្ងៃ។គួរអរគុណចំពោះបច្ចេកវិទ្យាសាកថ្មបានលឿននេះទៅ អ្នកអាចប្រើប្រាស់បានរហូតដល់ 5.5 ម៉ោងដោយការសាកថ្មត្រឹម 10 នាទី។យើងរំពឹងថា Xperia Ultra X នេះនឹងមកដល់នៅទីផ្សារនៅខែកក្កដាខាងមុខជាមួយនឹងពណ៌ ខ្មៅ ស ទឹកមាស ប៉ុន្តែចំពោះតម្លៃវិញមិនទាន់បានប្រកាសនៅឡើយទេ។

រដ្ឋមន្ត្រីការបរទេសរុស្សីុលោក Lavrov និង រដ្ឋមន្ត្រិការបរទេសអាមេរិកលោក Kerry ពិភាក្សាគ្នា មុនពេលកិច្ចពិភាក្សាសន្តិភាពស៊ីរី

ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០១:៣៩

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា រុស្ស៊ីនិងសហរដ្ឋអាមេរិកបានផ្លាស់ប្តូរទស្សនៈស្តីពី ជំហានដ៏រឹងមាំ ដែលត្រូវបានយកនៅដាក់ក្នុងការអនុវត្តសន្ធិសញ្ញាសន្ដិភាពដ៏រឹងមាំនៅក្នុងប្រទេសស៊ីរី។សារព័ត៌មានរុស្ស៊ី Interfax បានឱ្យដឹងនៅថ្ងៃអង្គារថា លោក Lavrov និងសមភាគីសហរដ្ឋអាមេរិកលោក John Kerry គ្រោងនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំមួយរបស់ក្រុមទ្រទ្រង់អន្តរជាតិលើប្រទេសស៊ីរី នៅថ្ងៃអង្គារនៅទីក្រុងវីយែនដែលមានការចូលរួមពីសម្ព័ន្ធអារ៉ាប់ បណ្តាប្រទេសអឺរ៉ុប និងប្រទេសចិន។លោក Lavrov បានប្រាប់បណ្តាញសារព័ត៌មានថា មុនពេលកិច្ចប្រជុំ ភាគីទាំងពីរបានជួបពិភាក្សាទ្វេភាគីអំពី ការត្រៀមរៀបចំសម្រាប់ក្រុមគាំទ្រស៊ីរី ក៏ដូចជា ជំហានដែលយើងគួរតែចាប់យក ដើម្បីអនុវត្តការសម្រេចចិត្តកាលពីមុន។រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីបាននិយាយថា សហរដ្ឋអាមេរិកបានយល់ពីភាពចាំបាច់សម្រាប់ក្រុមប្រឆាំងទាំងអស់ ដើម្បីចូលរួមក្នុងកិច្ចចរចាស្តីពីការផ្សះផ្សារជាតិស៊ីរី។គួរបញ្ជាក់ថា ក្រុមគាំទ្រជាអន្ដរជាតិចំពោះស៊ីរីត្រូវបានបង្កើតឡើងនៅក្នុងខែវិច្ឆិកា ដែលជាវេទិកាមួយសម្រាប់បណ្តាប្រទេសដែលពាក់ព័ន្ធ និងមហាអំណាចពិភពលោក ស្វែងរកវិធានការណ៍ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅប្រទេសស៊ីរី៕