trollkhmer news

សង្គមនិងជីវិត

Galaxy S7 កំណែថ្មីរចនាដាក់រូបលោកប្រធានាធិបតីរុស្សី ពូទីន ថ្លៃប្រមាណ៣មឺុនដុល្លារ

ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០២:៤០

អ្នកជំនាញ​ច្នៃប្រឌិត អ្វី​ៗ​ដែល​ថ្មី​ប្រចាំ Caviar ជា​ក្រុមហ៊ុន​រុ​ស្ស៊ី​បាន​បង្ហាញ​ទូរស័ព្ទ Galaxy S7 មាន​រូប​លោកពូ​ទី​ន​ប្រធានាធិបតី​រុ​ស្ស៊ី​ថ្មី​តម្លៃ​របស់​វា គឺ​២៧.២១៣​ដុល្លារ ។ មូលហេតុ​ធ្វើ​ឱ្យ​ទូរស័ព្ទ​នេះ​ថ្លៃ​ខ្ពស់កប់ពពក គឺ​ផ្នែក​ខាងក្រោយ​របស់​វា​មាន​រូប​ប្រធានាធិបតី​រុ​ស្ស៊ី​ស្រោបមាស និង​មាន​ត្បូង​ពណ៌​ក្រហម​ចំនួន​១៩០ គ្រាប់​ហ៊ុម​ព័ទ្ធ​ជុំវិញ​រូប​លោកពូ​ទី​ន​រឹតតែ​ធ្វើ​ឱ្យ​ទូរស័ព្ទ​មួយ​នេះ​កាន់តែ​ទាក់ទាញ​មួយ​កម្រិត​ទៀត ។ម៉ូ​ដែល​ដែល​មាន​រូប​លោកពូ​ទី​ន​នេះ​មាន​តែ​៣​គ្រឿង​ទេ​ត្រូវ​គេ​ផលិត ហើយ​ដាក់​ឈ្មោះ​ថា Caviar Samsung Supremo Putin  Rubino​។ ចំណែក​ម៉ូ​ដែល​ផ្សេង​ទៀត​ធូរ​ថ្លៃ​ជាង​នេះ គឺ​ស្រោបមាស​ពណ៌​លឿង និង​ពណ៌​ស​តែ​មិន​មាន​ត្បូង​ដូច​ម៉ូ​ដែល​នោះ​ទេ រីឯ​តម្លៃ​វិញ​គឺ ២.៥៧០​ដុល្លារ និង​ម៉ូ​ដែល​ចុង​ក្រោយ​គេ​គឺ​ស្រោប​ប្លា​ទី​ន​តម្លៃ​២.៤១៨​ដុល្លារ ៕

នាវាបារាំងទទួលសញ្ញាពីប្រអប់ខ្មៅយន្តហោះរបស់អេហ្ស៊ីបដែលបានធ្លាក់

ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០១:៥៥

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងនៅយប់ថ្ងៃពុធនេះថា នាវាកងទ័ពជើងទឹកបារាំងមួយដែលបានចូលរួមក្នុងការស្វែងរកយន្តហោះអេហ្ស៊ីបដែលបានធ្លាក់កាលពីខែមុននៅសមុទ្រមេឌីទែរ៉ាណេបានទទួលសញ្ញាពីបាតសមុទ្រ ដែលអាចជាសញ្ញាពីប្រអប់ខ្មៅយន្តហោះ។ក្រសួងអាកាសចរណ៍ស៊ីវិលអេហ្ស៊ីបបានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានថា នាវាបារាំង "La Place" របស់កងទ័ពជើងទឹកបារាំងបានទទួលសញ្ញាតាមរយៈឧបករណ៍ស្វែងរករបស់ខ្លួនពីបាតសមុទ្រក្នុងតំបន់ស្វែងរកបំណែកយន្តហោះ ហើយដែលត្រូវបានសន្មត់ថាជាសញ្ញាមកពីប្រអប់ខ្មៅ។គួរបញ្ជាក់ថា យន្តហោះ Airbus A320 ដែលធ្វើដំណើរពីទីក្រុងប៉ារីសទៅកាន់ទីក្រុងគែរ បានបាត់ខ្លួនពីអេក្រង់រ៉ាដានៅថ្ងៃព្រហស្បតិ៍វេលាម៉ោង ២៖៤៥ ព្រឹក ដោយមានអ្នកដំណើរ ៦៦ នាក់នៅលើយន្តហោះ រួមមានជនជាតិអេហ្ស៊ីប ៣០ នាក់ និងបារាំង ១៥នាក់។កាលពីថ្ងៃទី២០ ខែឧសភាកងទ័ពអេហ្ស៊ីបបានរកឃើញបំណែកពីយន្តហោះក្រុមហ៊ុន EgyptAir ដែលបានធ្លាក់នៅចំងាយប្រមាណ ២៩០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងឆ្នេរសមុទ្រ Alexandria ។ ប្រតិបត្ដិការស្វែងរកជនរងគ្រោះនិងប្រអប់ខ្មៅកំពុងបន្តធ្វើ៕

អេស្បាញទទួលទេសចរអន្តរជាតិ ១៨ម៉ឺននាក់ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ១៧:៣១

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា ប្រទេសអេស្បាញបានទទួលអ្នកទេសចរណ៍ អន្តរជាតិជាង ១៨,១លាននាក់ ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ ដោយមានការកើនឡើង ១៣ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ជនជាតិអង់គ្លេសប្រមាណ ៤លាននាក់បានទៅទស្សនាប្រទេសអេស្បាញក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ ដែលបង្ហាញពីការកើនឡើង ១៩,៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥។ ជាមួយគ្នានេះ ជនជាតិបារាំងប្រមាណ ២,៧លាននាក់បានមកដល់ និងមានការកើនឡើងប្រមាណ ៩,៥ភាគរយ។ជាការគួរឱ្យកត់សម្គាល់ អ្នកទេសចរមកពីប្រទេសអៀរឡង់ និងហូឡង់មានការកើនឡើង ២៥,៦ភាគរយ និង ២៥ភាគរយរៀងគ្នាក្នុងរយៈពេល ៤ខែនេះ។គួរបញ្ជាក់ថា ប្រទេសអេស្បាញ ជាប្រទេសដែលមានមនុស្សទៅទេសចរណ៍ច្រើនបំផុតក្នុងពិភពលោក ដោយបានទទួលអ្នកទេសចរណ៍អន្តរជាតិសរុប ៦៨,១លាននាក់ក្នុងឆ្នាំ២០១៥៕

អ្នកដំណើរលើរថយន្តក្រុង ១០នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ចាប់ជំរត់នៅភាគខាងជើងអាហ្វហ្គានីស្ថាន

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ១៧:២៧

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា នៅថ្ងៃអង្គារនេះពួកសកម្មប្រយុទ្ធតាលីបង់បានស្ទាក់ចាប់រថយន្តក្រុងចំនួនបីគ្រឿងនៅដល់ផ្លូវដ៏សំខាន់មួយស្ថិតនៅភាគខាងជើងខេត្ត Kunduz និងបានចាប់ជំរត់អ្នកដំណើរជាង ១៨០នាក់ ។សេចក្ដីរាយការណ៍របស់ប៉ូលិសខេត្តបានឱ្យដឹងថា អ្នកដំណើរជាង ១៦០នាក់ត្រូវបានដោះលែង។ ចំណែកអ្នកដំណើរ ១០នាក់ត្រូវបានសម្លាប់ដោយពួកសកម្មប្រយុទ្ធដោយសារហេតុផលផ្សេងៗជាច្រើន ក្នុងពេលដែលអ្នកដំណើរ ១៨នាក់ទៀតកំពុងស្ថិតនៅក្នុងដៃពួកសកម្មប្រយុទ្ធនៅឡើយ។បើតាមសេចក្ដីរាយការណ៍ ឧប្បត្តិហេតុបានកើតឡើងនៅម៉ោងប្រមាណ ៣៖៣០នាទីព្រឹក ក្នុងស្រុក Ali Abad នៅខាងក្រៅទីរួមខេត្ត Kunduz។ប៉ូលិសនិងចាស់ស្រុកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យមានការដោះលែងអ្នកដែលនៅសល់ ១៨នាក់ទៀត។គួរបញ្ជាក់ថា ជនស៊ីវិលប្រមាណ ៦០០នាក់ត្រូវបានសម្លាប់ និងច្រើនជាង ១៣៤០នាក់ផ្សេងទៀតបានរងរបួសក្នុងជម្លោះហិង្សានៅត្រីមាសទីមួយឆ្នាំនេះ៕

ម្រេចកម្ពុជាផលិតបាន ជិត១ម៉ឺន២ពាន់តោន នៅឆ្នាំ២០១៦កើនឡើងជាងឆ្នាំមុន

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៨:៤៧

ផលិតកម្មម្រេចនៅកម្ពុជា មានចំនួន១១៨១៩ តោន ដាំលើផ្ទៃដី៦១២៤ ហិចតោនៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០១៦នេះ ហើយបើធៀបនឹងឆ្នាំ២០១៥ ផលិតបានចំនួន៩៨៤៥តោន លើផ្ទៃដី ៤៦៤៥ហិតា នេះបើតាមលោកបណ្ឌិត ហ៊ាន វណ្ណហន មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មបញ្ជាក់ ក្នុងបណ្តាញសង្គមហ្វេសបុករបស់លោក នៅថ្ងៃទី ៣១ ឧសភា ២០១៦នេះ។ប្រភពពីអគ្គនាយករងនៃអគ្គនាយកដ្ឋានក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទនៃប្រទេសកម្ពុជារូបនេះ បានបញ្ជាក់ទៀតថា កាលពីឆ្នាំ២០១៣ ម្រេចកម្ពុជាជាប់ចំណាត់ថ្នាក់លើពិភពលោក ក្នុងនោះ លេខ១ចំពោះទិន្នផលខ្ពស់ជាងគេបំផុត, លេខ១៦ចំពោះផលិតផលសរុប និងលេខ២៧ចំពោះបរិមាណផ្ទៃដីប្រមូលផល៕

អង្គការស្បៀងអាហារពិភពលោកនឹងផ្តល់ជំនួយថវិកា១១លានដុល្លាអាមេរិកដល់កម្ពុជា សម្រាប់គម្រោងជួយបង្ការគ្រោះរាំងស្ងួត

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៣:៥៩

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានឲ្យដឹងថា អង្គការស្បៀងអាហារពិភពលោក នឹង ផ្តល់ជំនួយថវិកាចំនួន ១១លានដុល្លារអាមេរិកដល់កម្ពុជា ដែលថវិកា មួយផ្នែកសម្រាប់គម្រោងជួយបង្ការគ្រោះរាំងស្ងួត និងមួយផ្នែកទៀត សម្រាប់គម្រោងផ្គត់ផ្គង់អាហារសម្រន់ដល់កុមារតាម សាលារៀន។លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ប្រធានគណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា ថវិកាចំនួន ១១លាន ដុល្លារ ដែល អង្គការស្បៀងអាហារពិភពលោកត្រៀមនឹងជួយដល់ កម្ពុជានេះ មួយផ្នែកនឹងត្រូវប្រើប្រាស់ក្នុងគម្រោងជីកអណ្ដូង, ស្រះទឹក ដើម្បីជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះក្នុងភាពរាំង ស្ងួតនៅពេលក្រោយទៀត ។ លោកទេសរដ្ឋមន្រ្តី បន្តថា ក្រៅពីគម្រោងបង្ការគ្រោះរាំងស្ងួត ជំនួយ ១១លានដុល្លារនេះ ក៏នឹងត្រូវអនុវត្តលើគម្រោងផ្គត់ផ្គង់អាហារសម្រន់ សម្រាប់ កុមារនៅតាមសាលារៀនផងដែរ។តាមរយៈគម្រោង បង្ការ ក្នុងស្ថានភាពរាំងស្ងួតនេះ អង្គការស្បៀងអាហារពិភពលោក បានប៉ាន់ ប្រមាណថា គម្រោងនឹងមានលទ្ធភាពជួយប្រជាពលរដ្ឋប្រមាណ ៥សែននាក់ក្នុងតំបន់ជួបគ្រោះរាំងស្ងួត។អង្គការស្បៀងអាហារពិភពលោក បានកំណត់ ខេត្តបាត់ដំបង, ឧត្តរមានជ័យ, កំពង់ធំ និងតំបន់មួយចំនួននៃខេត្តកំពង់ចាមជាដើម ថាជា តំបន់ងាយនឹងជួបគ្រោះធម្មជាតិ និងគ្រោះរាំងស្ងួតច្រើនជាងគេ៕

ក្រុមហ៊ុន​ចិន​បាន​សុំទោស​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លក្ខណៈ​ប្រកាន់​ពូជ​សាសន៍ដល់ពលរដ្ឋអាហ្រ្វិក

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០២:២៤

ក្រុមហ៊ុន​ចិន​មួយ​ដែល​នៅ​ពី​ក្រោយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ម្សៅ​សាប៊ូ​ដែល​​គេ​គិត​ថា​មាន​លក្ខណៈ​ប្រកាន់​រើស​អើង​ពូជ​សាសន៍​ដល់​ពលរដ្ឋ​អាហ្រ្វិក​​បាន​សុំ​ការ​អភ័យ​ទោស​ចំពោះ​រឿង​នេះ។  ក្រុមហ៊ុន Shanghai Leishang Cosmetics កំពុង​តែ​មាន​បញ្ហា​ក្រោយ​ពី​បាន​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ដែល​លើក​ឡើង​អំពី​ស្ដ្រី​ម្នាក់​ប្រើ​ប្រាស់​ម្សៅ​សាប៊ូ​​បោក​ខោអាវ​​ដើម្បី​ប្រែ​ក្លាយ​បុរស​អាហ្រ្វិក​ម្នាក់​ដែល​មាន​ស្បែក​ខ្មៅ​ឲ្យ​ក្លាយ​ទៅ​ជា​ពលរដ្ឋ​ចិន​ម្នាក់​ដែល​មាន​ស្បែក​ស​ជ្រះ​ជាង​មុន។ការ​ផ្សាយ​ពាណិជ្ជក្ម​នេះ​គឺ​មាន​រយៈ​ពេល​មួយ​កំណត់​នៅ​ក្នុង​ប្រទេស​ចិន ប៉ុន្ដែ​នៅ​បរទេស​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​។ដើម​ឡើយ​ក្រុមហ៊ុន​បាន​បក​ស្រាយ​ថា​ ការ​រិះគន់​ពី​ពលរដ្ឋ​ប្រទេស​លោក​ខាង​លិច​ គឺ​ជា​រឿង​រសើប​ជ្រុល​ ប៉ុន្ដែ​ក្រោយ​មក​បាន​លុប​ចោល​តំណភ្ជាប់​ទៅ​អសយដ្ឋាន​អ៊ីនធើរណិត​នៃ​ឃ្លីប​ផ្សាយ​ពាណិជ្ជកម្ម​នោះ ហើយ​ក៏​បាន​សុំទោស​ផង​ដែរ។នៅ​ចិន​មាន​សហគមន៍​អាហ្រ្វិក​ដ៏​តូច​មួយ​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ ហើយ​ពួក​គេ​ភាគ​ច្រើន​មិន​សូវ​បាន​ឃើញ​ ឬ​ដឹង​ឮ​ច្រើន​អំពី​ជន​បរទេស​ទេ​ ហើយ​ពួក​គេ​ក៏​មិន​ដឹង​រឿង​រសើប​រើស​អើង​ជាតិ​សាសន៍​ដែរ៕នៅ​គ្រា​​នេះ​ដែរ ប៉ូលិស​នៅ​ក្នុង​ក្រុង Delhi នៃ​ប្រទេស​ឥណ្ឌា​បាន​ចាប់​ខ្លួន​មនុស្ស​៥នាក់​ទាក់​ទង​នឹង​ការ​វាយ​ប្រហារ​ លើ​ជន​ជាតិ​អាហ្រ្វិក​មួយ​ចំនួន​កាល​ពី​សប្ដាហ៍​មុន។ករណី​ដាច់​ ដោយ​ឡែក​ពី​គ្នា​ចំនួន​​៣​ដែល​បាន​កើត​ឡើង​ ត្រូវ​បាន​គេ​ចុះ​បញ្ជី​បញ្ហា​ក្រោយ​ពី​មាន​ហេតុការណ៍​វាយ​ប្រហារ​កើត​ឡើង​ ដែល​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​អាហ្រ្វិក​៦នាក់​ត្រូវ​របួស។កាល​ពី​​ដើម​ខែ​នេះ ជន​ជាតិ​កុង​ហ្គោល​ត្រូវ​គេ​វាយ​ដុំ​រហូត​ដល់​ស្លាប់​ក្រោយ​ពី​មាន​ជម្លោះ​ មួយ​ទាក់​ទង​នឹង​ការ​ជួល​រឺម៉ក​កង់​បីមួយ​គ្រឿង៕

សារព័ត៌មាន Channel News Asia ចាប់អារម្មណ៍ចំពោះវីឌីអូរបស់គណកម្មាធិការសិទ្ធមនុស្សកម្ពុជាដាក់រូបច្រលំប្រទេសសាំងហ្គាពួរទៅជាប្រទេសលីប៊ី

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០២:១១

សារព័ត៌មាន Channel News Asia របស់សាំងហ្គាពួរបានចាប់អារម្មណ៍អំពីកំហុសឆ្គងនៃវីដីអូមួយដែលធ្វើឡើងដោយគណកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានព្រមានថាការប្រើប្រាស់សិទ្ធិខុសអាចធ្វើអោយប្រទេសជាតិជួបអន្តរាយ ។ នៅក្នុងវីឌីអូនោះមានការដាក់រូបប្រទេស ស៊ីរី និងលីប៊ី ហើយចំលែកត្រង់ច្រលំរូបប្រទេសសាំងហ្គាពួរថាជាប្រទេសលីប៊ីទៅវិញ ដែលក្នុងវិឌីអូនេះមានន័យប្រៀបធៀបរយៈពេលមុន និងក្រោយការធ្វើបដិវត្តន៍ពណ៌នៅក្នុងប្រទេសនោះ ហើយត្រូវបានរងគ្រោះដោយសង្គ្រាមបំផ្លាញ។ ឥលូវនេះសូមលោកអ្នកទស្សនាវីឌីអូខាងក្រោមនេះដើម្បីអោយកាន់តែជ្រាបច្បាស់ ៖ 

កងទ័ពអីរ៉ាក់វាយសម្រុកដល់មាត់ច្រកទីក្រុង Fallujah ដែលកាន់កាប់ដោយពួក ISIS

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០១:៣៩

កងទ័ពកម្លាំង​ពិសេស​អ៊ី​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​២៨ ឧសភា លុក​ចូល​ដល់​ច្រក​ទ្វារ​ទីក្រុង​ហ្វា​ល់​លូ​ចា ស្ថិត​ក្នុង​កណ្តាប់ដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ហើយ ខណៈ​ដែល​ជន​ស៊ី​វិល​ជា​ច្រើន​សិប​ពាន់​នាក់​នៅ​តែ​ជាប់​ក្នុង​ទីក្រុង​នេះ​នៅ​ភាគ​ខាងលិច​អ៊ី​រ៉ា​ក់​ពុំ​អាច​ចេញ​ទៅ​ណា​រួច ។ចំណែក​នៅ​ប្រទេស​ស៊ី​រី​ជិតខាង​វិញ ជនភៀសខ្លួន​ប្រមាណ​ជា​១៦៥.០០០​នាក់ បើ​តាម អ​.​ស​.​ប ថា កំពុង​រង​ការ​គំរាមកំហែង​ដោយសារ​ការ​វាយ​លុ​កមួយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​អាច​វាយបក​រុលទៅមុខ​នៅ​ភាគ​ខាងជើង​ប្រទេស​ក្បែរ​ព្រំដែន​តួ​ក​គី ដើម្បី​ដណ្តើម​យក​មូលដ្ឋាន​នានា ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​ឧទ្ទាម ដែល​គេ​ហៅ​ថា ពួក​និយម​កណ្តាល​គាំទ្រ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក និង​ពួក​លោក​ខាងលិច ។ជិត​មួ​យស​ប្តា​ហ៍​ក្រោយ​ចាប់ផ្តើម​ការ​វាយលុក ដើម្បី​ដណ្តើម​យក​ទីក្រុង​ហ្វា​ល់​លូ​ចា ស្ថិត​នៅ​ចម្ងាយ​៥០​គីឡូម៉ែត្រ​ខាងលិច​ក្រុង​បា​ដា​ដ ការ​លុក​ដល់​ច្រក​ទ្វារ​ទីក្រុង​នេះ​របស់​កងកម្លាំង​ប្រឆាំង​ភេរវកម្ម​អ៊ី​រ៉ា​ក់ កំណត់​ពី​ដំណាក់កាល​ថ្មី​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ពួក​ជី​ហា​ដ បាន​ន័យ​ថា ការ​វាយលុក​ចូល​ទីក្រុង​នេះ អាច​ធ្វើ​គ្រប់ពេល ។ កងកម្លាំង​ពិសេស កងកម្លាំង​ប៉ូលិស​ខេត្ត​អាល់​អាន​បា ព្រមទាំង​ពួក​យុទ្ធ​ជន​កុលសម្ព័ន្ធ​មូលដ្ឋាន​បាន​ទៅ​ដល់​ជំរំ TAREK និង​ជំរំ MAZRAA នា​ភាគ​ខាងត្បូង និង​ភាគ​ខាងកើត​ក្រុង​ហ្វា​ល់​លូ​ចា​ហើយ ។ លោក​អាប់​ដែល​វ៉ា​ហាប អាល់ សា​អា​ឌី មេបញ្ជាការ​ទទួល​បន្ទុក​ធ្វើ​ប្រតិបត្តិការ​រំដោះ​ទីក្រុង​ហ្វា​ល់​លូ​ចា អះអាង​ប្រាប់ AFP ថា កងកម្លាំង​ទាំងនេះ​នឹង​លុក​ចូល​ក្នុង​ទីក្រុង​ហ្វា​ល់​លូ​ចា នា​ប៉ុន្មាន​ម៉ោង​ខាង​មុខ ។ទីក្រុង​ហ្វា​ល់​លូ​ចា ជាទី​ក្រុង​ធំ​អ៊ី​រ៉ា​ក់​ដំបូង​គេ​ធ្លាក់​ក្នុង​ដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម មុន​ការ​វាយលុក​ធំ​របស់​ក្រុម​នេះ នា​ខែមិថុនា ឆ្នាំ​២០១៤ ។ ការ​វាយ​ដណ្តើម​យក​ទីក្រុង​នេះ​វិញ ជាមួយនឹង​ការ​វាយ​រំដោះ​ទីក្រុង​ម៉ូ​ស​ស៊ុ​ល ភាគ​ខាងជើង​អ៊ី​រ៉ា​ក់ ព្រមទាំង​ទីក្រុង​រ៉ា​កា​ភាគ​ខាងជើង​ស៊ី​រី ជា​ទិស​ដៅ​ធំ​របស់​ក្រុមចម្រុះ​អន្តរជាតិ ។ការ​វាយលុក​ដណ្តើម​យក​ក្រុង​ហ្វា​ល់​លូ​ចា ចាប់ផ្តើម​ពី​យប់​ថ្ងៃ​ទី​២២​មក​២៣ ឧសភា ដោយ​កងកម្លាំង​អ៊ី​រ៉ា​ក់​ជា​ច្រើន​សិប​ពាន់​នាក់​ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​ក្រុមចម្រុះ​អន្តរជាតិ ៕