trollkhmer news

សង្គមនិងជីវិត

ឆាប់ៗខាងមុខ យើងនឹងបានឃើញ នាឡិកាវៃឆ្លាតរបស់ ក្រុមហ៊ុន Google

ថ្ងៃទី ១២ ខែ កក្តដា ឆ្នាំ ២០១៦ ម៉ោង ០៣:៣៤

យោង​តាម​គេហទំព័រ Androidauthority ឱ្យ​ដឹង​ថា ក្រុមហ៊ុន Google កំពុង​ផលិត​នាឡិកា​ឆ្លាត​វៃ​ដំណើ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ពីរ​ម៉ូ​ដែល ហើយ​ពួក​វា​អាច​នឹង​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា Nexus ទៀត​ផង ។ នាឡិកា​វៃឆ្លាតឈ្មោះ Angelfish និង​មួយ​ម៉ូ​ដែល​ទៀត​ឈ្មោះ Swordfish ខណៈដែលកាលបរិច្ឆេទបញ្ចេញនាឡិកាវៃឆ្លាតមិនទាន់ត្រូវបានបញ្ចាក់លំអិតនៅឡើយទេ។ពួក​វា​ទាំង​ពីរ​នឹង​មានការ​រចនា​រាង​ខុស​ប្លែក​ពី​ផលិតផល​របស់​ក្រុមហ៊ុន​ផ្សេង​ដូច​ជា​មាន​ប៊ូ​តុង​ចុច​ចំនួន​៣៖ ដោយ​ប៊ូ​តុង​ទី​១ នៅ​ចំ​កណ្តាល​ផ្នែក​ខាងស្តាំ និង​ប៊ូ​តុង តូច​ៗ​ពីរ​ផ្សេង​ទៀត​អាច​នៅ​ពីលើ ឬ​ពីក្រោម ។ ទាំង​ម៉ូ​ដែល Angelfish និង Swordfish នឹង​បំពាក់​ប្រព័ន្ធ GPS, LTE និង​មុខងារ​ត្រួតពិនិត្យ​ចង្វាក់បេះដូង ខណៈ​លក្ខណៈ​ពិសេស​មាន​កម្រាស់​១៤ មី​ល្លី​ម៉ែត្រ ៕ 

តំបន់មាត់សមុទ្រ ខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងមានខ្យល់បក់ខ្លាំង ចាប់ពីថ្ងៃទី១២ដល់ ១៤ កក្កដា

ថ្ងៃទី ១២ ខែ កក្តដា ឆ្នាំ ២០១៦ ម៉ោង ០២:៤១

ព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៦ ដែលចេញផ្សាយដោយផេកហ្វេសប៊ុករបស់ ក្រសួងធនធានទឹក និងឧតុនិយម ៖

កម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់បញ្ហាកង្វះជីវជាតិសម្រាប់កុមារ

ថ្ងៃទី ១២ ខែ កក្តដា ឆ្នាំ ២០១៦ ម៉ោង ០២:២៦

ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងខំប្រឹងប្រែងលុបបំបាត់បញ្ហាកង្វះជីវជាតិសម្រាប់កុមារកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍកុមារឲ្យបានេពេញលេញទាំងបញ្ញា ស្មារតី និងរាងកាយ។របាយការណ៍សារខ្លីរបស់អង្គការយូនីសេហ្វ បានពន្យល់ថាការទទួលជីវជាតិមិនគ្រប់គ្រាន់នៅក្នុងវ័យកុមារអាចរារាំងសក្តានុពលរបស់កុមារក្នុងការអភិវឌ្ឍបានពេញលេញ ដោយធ្វើឲ្យចុះខ្សោយបញ្ញា ប៉ះពាល់ការលូតលាត់ផ្លូវចិត្ត និងរាងកាយ ដែលបណ្តាលឲ្យការរៀនសូត្រខ្សោយ និងជាលទ្ធផលពុំសូវទទួលបានឱកាសការងារនៅក្នុងជីវិត។របាយការណ៍សារខ្លីនេះ បានបញ្ជាក់ថាអាហារូបត្ថម្ភសមស្របមានសារៈសំខាន់ក្នុងវ័យដំបូងបំផុតនៃជីវិត ពេលដែលខួរក្បាលអភិវឌ្ឍន៍យ៉ាងខ្លាំង ក្នុងល្បឿនដែលមិនអាចកើតឡើងម្តងទៀតបាន។របាយការណ៍សារខ្លីនេះ បានផ្សព្វផ្សាយថាអាហារូបត្ថម្ភសមស្របជួយឲ្យកុមារសម្រេចបាននូវសក្តានុពលពេញលេញរបស់ខ្លួន។កុមារដែលទទួលបានជីរជាតិគ្រប់គ្រាន់អាចរីកលូតលាស់ និងរៀនសូត្រ ចូលរួម ចំណែកនៅក្នុងសហគមន៍របស់ពួកគេ និងប្រឆាំងនឹងជំងឺ ក៏ដូចជាបញ្ហាផ្សេងទៀតបានប្រសើរ។អង្គការយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមផ្សព្វផ្សាយលើកកម្ពស់ ការផ្តល់អាហារូបត្ថម្ភឲ្យបានគ្រប់គ្រាន់ដល់កុមារនៅទូទាំងប្រទេស។ «ការអប់រំគឺជាអាវុធដ៏មានឥទ្ធិពលខ្លាំងបំផុត ដែលអ្នកអាចប្រើប្រាស់ដើម្បីផ្លាស់ប្តូរពិភពលោកបាន»៕

ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ធុន MI-25 របស់រុស្សីុ ត្រូវពួក ISIS បាញ់ធ្លាក់នៅសីុរី

ថ្ងៃទី ១១ ខែ កក្តដា ឆ្នាំ ២០១៦ ម៉ោង ១៧:០០

យោង​តាម SPUTNIK ថា ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថ្លែង​កាលពី​ថ្ងៃ​ទី​៩ កក្កដា ថា ពួក​ភេរវ​ករ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​បាញ់​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ផលិត​នៅ​រុ​ស្ស៊ី​ជា​របស់​ស៊ី​រី​នៅ​ជិត​ទីក្រុង​បុរាណ PALMYRE ដោយ​សម្លាប់​អ្នក​បើក​ជនជាតិ​រុ​ស្ស៊ី​២​នាក់​ជា​គ្រូបង្វឹក ។ក្រសួង​នេះ​គូសបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៨ កក្កដា អ្នក​បើក​ជា​គ្រូបង្វឹក​ជនជាតិ​រុ​ស្ស៊ី​ទាំង​២​នាក់​បាន​បើក​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​ស៊ី​រី​ធុន MI-25 ដើម្បី​ធ្វើការ​ហ្វឹកហ្វឺន ខណៈ​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កំពុងធ្វើការ​វាយប្រហារ​លើ​ទីតាំង​នានា​របស់​កងទ័ព​ស៊ី​រី​នៅ​ជិត​ទីក្រុង PALMYRE ។ គ្រូបង្វឹក​រុ​ស្ស៊ី​ទាំង​២​នាក់​នេះ​បាន​ទទួល​សំណើ​ពី​ទីបញ្ជាការដ្ឋាន​កងទ័ព​ស៊ី​រី ដែល​រង​ការ​វាយប្រហារ​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ពេល​នោះ​អ្នក​បើក​ជា​មេបញ្ជាការ​លោក​រី​យ៉ា​ហ្វា​ហ្គា​ត ហា​ប៊ី​ប៊ូ​លី​ន បាន​សម្រេច​ជួយ​ធ្វើការ​វាយប្រហារ​លើ​ពួក​ភេរវ​ករ ។ សកម្មភាព​ដ៏​មាន​ប្រសិទ្ធភាព​របស់​ក្រុម​យានិក​រុ​ស្ស៊ី​អាច​ធ្វើ​ឱ្យ​ការ​វាយប្រហារ​របស់​ពួក​ភេរវ​ករ​រង​ការ​បរាជ័យ ។ ពេល​ឧទ្ធម្ភាគចក្រ​នេះ​ជិត​អស់​គ្រាប់ ហើយ​ផ្លាស់​ប្តូរ​ទិស​ក៏​ត្រូវ​ពួក​ភេរវ​ករ​នៅ​លើ​ដី​បាញ់​ធ្លាក់​ក្នុង​តំបន់​មួយ​ដែល​ត្រួតត្រា ដោយ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ។ សមាជិក​ក្រុម​យានិក​ទាំង​២​នាក់​បាន​ត្រូវ​ស្លាប់ ។យោង​តាម​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថា អ្នក​បើក​ឧទ្ធម្ភាគចក្រ​ដែល​ស្លាប់​ទាំង​២​រូប​នេះ លោក​រី​យ៉ា​ហ្វា​ហ្គា​ត ខា​ប៊ី​ប៊ូ​លី​ន និង​លោក​យេ​វ​ហ្សេ​នី ដុល​ហ្គី​ន នឹង​ទទួល​គ្រឿង​ឥស្សរិយយស​ប​ច្ចា​មរណៈ ៕

ប្រទេសឡាវ សង្កត់ធ្ងន់លើអេកូទេសចរណ៍ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច

ថ្ងៃទី ១១ ខែ កក្តដា ឆ្នាំ ២០១៦ ម៉ោង ១៤:៤៨

ប្រទេសឡាវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការវិស័យទេសចរណ៍ឆ្លងកាត់ ព្រំដែនថ្មី ជាមួយប្រទេសថៃជិតខាង ដែល ជាផ្នែកមួយនៃការខិតខំដ៏ទូលំទូលាយរបស់ខ្លួន ដើម្បីជំរុញទំនាក់ទំនងការស្វាគមន៍រាក់ទាក់នៅក្នុងតំបន់ ជាពិសេសវិស័យអេកូទេសចរណ៍។ កិច្ចព្រមព្រៀងនេះបានកើតឡើងនៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសថៃនៅសប្ដាហ៍នេះ ដោយនាយករដ្ឋមន្ត្រី ឡាវ លោក ថោងលូន ស៊ីស៊ូលីត។កិច្ចព្រមព្រៀងនេះ កសាងនៅលើចលនាទាំងឡាយ ដើម្បីពង្រីកទំនាក់ទំនង និងបណ្តាញនានាក្នុងតំបន់នៅក្នុងចំណោមប្រទេសទាំងឡាយនៅក្នុងសមាគមនៃប្រជាជាតិនៅអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន។ នេះជាប្រធានបទកណ្តាលមួយ នៃវេទិកាអេកូទេសចរណ៍អាស៊ាន ដែលឡាវបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកានេះជាលើកដំបូងនៅទីក្រុងប៉ាក់សេ នៅចុងខែមិថុនា។ វេទិកាអាស៊ាន ដែលមានគណៈប្រតិភូជាង៣០០នាក់ចូលរួមនោះ បានអំពាវនាវឲ្យមានផែនទីបង្ហាញផ្លូវមួយដែលមានការសម្របសម្រួលសម្រាប់ទាំងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីបញ្ចូលគ្នានូវធនធានទាំងឡាយ និងពង្រីកឱកាសសេដ្ឋកិច្ចជាមួយរបៀងសំខាន់។លោក បូសេងខាម វង្សសដារា រដ្ឋមន្ត្រីក្រសួងព័ត៌មានវប្បធម៌ និងទេសចរណ៍ឡាវបាននិយាយថា វិស័យទេសចរណ៍ ជាពិសេសអេកូទេសចរណ៍បានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់សហគមន៍ក្នុងស្រុក។គួរបញ្ជាក់ដែរថា វិស័យទេសចរណ៍ គឺជាអ្នកកាច់ចង្កូតដ៏សំខាន់មួយសម្រាប់ប្រទេសនេះ។ យោងទៅតាមរបាយការណ៍ឆ្នាំ២០១៥ របស់ក្រុមប្រឹក្សាធ្វើដំណើរ និងទេសចរណ៍ពិភពលោក បានឲ្យដឹងថា ការរួមវិភាគទានដល់សេដ្ឋកិច្ចសរុបរបស់វិស័យទេសចរណ៍នៅប្រទេសឡាវ គឺមានប្រហែល១៥ភាគរយ នៃទិន្នផលសរុប(ផលិតផលសរុបក្នុងស្រុក)ដែលមានចំនួន១៣ភាគរយ នៃការងារ។ ជំរុញដោយអ្នកទេសចរមកពីប្រទេសចិន ជប៉ុន និងកូរ៉េ ក៏ដូចជាអ្នកទេសចរមកពីប្រទេសវៀតណាមនោះ ការមកដល់ភ្ញៀវកើនឡើង១៣ភាគរយ ទៅដល់៤,៦លាននាក់ នៅក្នុងឆ្នាំ២០១៥៕

មុនសម្រេចចិត្តសាក់រូបលើដងខ្លួន គួរតែចូលអានអត្ថបទមួយនេះសិនទៅ

ថ្ងៃទី ១១ ខែ កក្តដា ឆ្នាំ ២០១៦ ម៉ោង ០៤:៤៨

សាក់​រូប បាន​ក្លាយទៅជា​ការពេញនិយម​មួយ ដែល​មាន​ប្រជាប្រិយភាព ប៉ុន្តែ យើង​គួរតែ​ចង​ចាំ​ថា ផលប៉ះពាល់​របស់​វា​ក៏​មាន​ផង​ដែរ ជាពិសេស គឺ​ការវះកាត់​ដើម្បី​យក​ស្នាម​សាក់​នេះ​ចេញ​។ ការចាក់​សាក់​ពាក់ព័ន្ធ​នឹង​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​ផងដែរ​។ តើ​អ្វី​ទៅ​ជា​ហានិភ័យ​នៃ​ការ​សាក់​? ​ខាងក្រោម​នេះ គឺជា​ផលវិបាក​ចម្បង​មួយចំនួន​ដែល​អាច​បណ្តាល​ពី​ការ​សាក់ ៖ការឆ្លង​មេរោគ ៖ ឧបករណ៍​ចាក់​សាក់ និង​ម្ជុល​ដែល​មិន​បាន​សំលាប់​មេរោគ អាច​ចំលង​ជំងឺឆ្លង​ដូច​ជា​ជំងឺ​រលាក​ថ្លើម​ជាដើម​។ ហានិភ័យ​នៃ​ការឆ្លង​មេរោគ​នេះ គឺជា​ហេតុផល​ដែល​សេវាកម្ម​ឈាម​ជាតិ មិន​អនុញ្ញាត​អោយ​អ្នកបរិច្ចាគឈាម​រហូត​ដល់​ទៅ ៦ ខែ​បន្ទាប់​ពី​សា​ក់រួច​។ បញ្ហា​នៃ​ការ​លុប​សាក់​វិញ ៖ ទោះបីជា​បច្ចុប្បន្ន​មាន​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការប្រើ​កាំរស្មីឡាស៊ែ ដើម្បី​លុប​ស្នាម​សាក់​ក៏ដោយ ក៏​វា​មាន​ការឈឺចាប់​ដែរ​។ ដើម្បី​លុប​ស្នាម​សា​ក់បាន លោកអ្នក​ត្រូវ​ទទួល​ការព្យាបាល​ជាច្រើន និង​ចំណាយពេល​យូរ​។ ការ​លុប​ស្នាម​សាក់​ដែល​មិន​បន្សល់ទុក​នូវ​ស្លាកស្នាម គឺ​មិន​អាច​ទៅរួច​នោះទេ​។ ​ប្រតិកម្ម ៖ ការ​ប្រតិកម្ម​ទៅ​នឹង​សារធាតុ​ពណ៌​សំរាប់​សាក់ គឺ​កម្រ តែបើ​មាន​វិញ គឺ​ពិបាក​ក្នុងការ​ធ្វើ​អោយ​បាត់​វិញ​ណាស់​។ ជួនកាល មនុស្ស​អាច​ប្រតិកម្ម​អា​លែ​ក​ស៊ី​ទៅនឹង​ការចាក់​សាក់​របស់​ពួកគេ​ជាច្រើន​ឆ្នាំ​។ ឡើង​ដុំ​សាច់ Granulomas ៖ វា​គឺជា​ដុំ​ដែល​បង្កើតឡើង​ដោយ​ភាគល្អិត​នៃ​ជាតិ​ពណ៌​របស់​សាក់​៕

ភ្ញៀវទេសចរដែលមិនគោរពក្រមប្រតិបត្តិអង្គរ នឹងមិនអាចទិញសំបុត្រចូលទស្សនាអង្គរបានឡើយ

ថ្ងៃទី ១១ ខែ កក្តដា ឆ្នាំ ២០១៦ ម៉ោង ០២:០៧

សៀមរាប៖ ភ្ញៀវទេសចរបរទេសដែលមិនបានគោរពតាមក្រមប្រតិបត្តិ អង្គរ ដែលស្ថាប័នខ្លួនបានដាក់ចេញកាលពីចុងឆ្នាំ២០១៥មក ភ្ញៀវទេស ចរទាំងនោះ នឹងមិនអាចទិញសំបុត្រចូលទស្សនាអង្គរបានឡើយ។ នេះបើយោងតាមអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា កាលពី ថ្ងៃទី៩ កក្កដា ឆ្នាំ២០១៦។លោក ឡង់ កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ក្រមប្រតិបត្តិអង្គរ ហាមភ្ញៀវទេសចរស្លៀកពាក់មិនសមរម្យ ប៉ះថ្មប្រាសាទ និយាយខ្លាំងៗនៅកន្លែងទីសក្ការៈជាដើម។លោក បន្តថា ក្រុមការងាររបស់លោក នឹងចុះត្រួតពិនិត្យភ្ញៀវទេសចរនៅគ្រឹះស្ថានអង្គរ ដែលជាទីតាំងលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ លោក ថា នៅពេលក្រុមការងារពិនិត្យឃើញការអនុវត្តរបស់ភ្ញៀវទេសចរផ្ទុយពីក្រម ប្រតិបត្តិអង្គរ ដូចជាស្លៀកពាក់មិនសមរម្យជាដើមនោះ ពួកគេអាចត្រូវហៅមកអប់រំ។ ក្នុងករណីភ្ញៀវទេសចរមិនស្តាប់ នោះស្ថាប័នលក់សំបុត្រ អាចនឹងមិនលក់សំបុត្រជូនភ្ញៀវទេសចរទាំងនោះ។គួររំលឹកថា អាជ្ញាធរជាតិអប្សរា ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១ ខែកក្កដា បានសរសេរថា ខ្លួននឹងចាត់វិធានការដល់ភ្ញៀវទេសចរណា ដែលមិនគោរពតាមក្រមប្រតិបត្តិអង្គរ ចាប់ពីថ្ងៃទី៤ ខែសីហាតទៅ។ គោលបំណងសំខាន់ចំពោះចំណាត់ការនេះ តាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា គឺកុំឲ្យមានការប៉ះពាល់ដល់ប្រាសាទ បរិស្ថាន សហគមន៍ម្ចាស់ស្រុក វប្បធម៌ប្រពៃណីរបស់ខ្មែរ។ល៕

Hacker​ ទម្លាយ​អាថ៌​កំបាំង​រឿង​ NATO​ យក​វិបត្តិ​អ៊ុយ​ក្រែ​ន​ និង​ស៊ី​រី​ ធ្វើ​ជា​ “​ឆ្នួន​”​ ឲ្យ​អា​មេ​រិ​ក​បង្ក​សង្គ្រាម​ជាមួយ​រុ​ស្ស៊ី​

ថ្ងៃទី ០៩ ខែ កក្តដា ឆ្នាំ ២០១៦ ម៉ោង ១៥:៤៨

​ក្រុម​ Hacker​ ដែល​បាន​ Hack​ លួច​មើល​អ៊ីមែល​ទំនាក់ទំនង​គ្នា​របស់​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​អង្គការ​ NATO​ បាន​ទម្លាយ​អាថ៌​កំបាំង​ឲ្យ​ដឹង​ថា​ អង្គការ​ NATO​ សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​ បាន​ប្រើប្រាស់​វិបត្តិ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ និង​ជា​ពិសេស​វិបត្តិ​នៅ​ប្រទេស​ស៊ី​រី​ ធ្វើ​ជា​ "​ឆ្នួន​"​ ឲ្យ​អា​មេ​រិ​ក​បង្ក​សង្គ្រាម​ជាមួយ​រុ​ស្ស៊ី​ បន្ទាប់​ពី​ផែនការ​របស់​អា​មេ​រិ​ក​ និង​ NATO​ បរាជ័យ​ក្នុង​ការ​អូស​ទាញ​រុ​ស្ស៊ី​ឲ្យ​ក្លាយទៅជា​ដៃគូ​នៅ​អឺរ៉ុប​ ហើយ​ប្រែ​ទៅ​ជា​ផែនការ​ទប់ទល់​នឹង​រុ​ស្ស៊ី​វិញ​រួច​មក​ ។​​សារ​អ៊ីមែល​ទំនាក់ទំនង​រវាង​លោក​ឧត្តមសេនីយ៍​យោធា​ Phillip​ M.Breedlove​ អតីត​អគ្គលេខាធិការ​អង្គការ​ NATO​ និង​លោក​ឧត្តមសេនីយ៍​យោធា​ Phipipbr-eedove​ អតីត​មេបញ្ជាការ​យោធា​អា​មេ​រិ​ក​ប្រចាំ​នៅ​តំបន់​អឺរ៉ុប​ បន្ទាប់​ពី​រុ​ស្ស៊ី​ដាក់​តំបន់​គ្រី​មៀរ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ អង្គការ​ NATO​ មាន​គម្រោងការ​ធ្វើសង្គ្រាម​ជាមួយ​រុ​ស្ស៊ី​ ខណៈ​អឺរ៉ុប​ជា​ប្រទេស​សមាជិក​អង្គការ​ NATO​ បាន​រួមដៃគ្នា​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅ​លើ​រុ​ស្ស៊ី​ជា​ស្រេច​ ដើម្បី​ឲ្យ​សេដ្ឋកិច្ច​រុ​ស្ស៊ី​ចុះ​ខ្សោយ​ ងាយស្រួល​យក​ប្រៀប​ឈ្នះ​រុ​ស្ស៊ី​បើ​មាន​សង្គ្រាម​កើតឡើង​ ។​ មេបញ្ជាការ​យោធា​អា​មេ​រិ​ក​ប្រចាំ​អឺរ៉ុប​ បាន​អះអាង​ថា​ ទីបញ្ជាការ​កងទ័ព​អា​មេ​រិ​ក​នៅ​តំបន់​អឺរ៉ុប​ (EUCOM)​ និង​អង្គការ​ NATO​ បាន​ត្រៀមលក្ខណៈ​រួចរាល់​ដើម្បី​អនុវត្តន៍​ផែនការ​ធ្វើសង្គ្រាម​យកជ័យ​ជម្នះ​លើ​រុ​ស្ស៊ី​នៅ​ពេល​ណា​ចាំបាច់​ ដោយ​ត្រៀមលក្ខណៈ​ទាំង​សព្វាវុធ​ទំនើបៗ​ ត្រៀម​ទាំង​យុទ្ធសាស្ត្រ​សង្គ្រាម​ ។​​អតីត​អគ្គលេខាធិការ​អង្គការ​ NATO​ បាន​ឲ្យ​ដឹង​ថា​ ចាប់តាំងពី​ឆ្នាំ​២០១៤​មក​ សហរដ្ឋអាមេរិក​ និង​អង្គការ​ NATO​ បាន​ពង្រឹងសមត្ថភាព​យោធា​ ទាំង​សព្វាវុធ​ ទាំង​ស្មារតី​កងទ័ព​ ត្រៀម​ធ្វើសង្គ្រាម​ទ្រង់ទ្រាយ​ធំ​ និង​ក្នុង​រយៈពេល​ខ្លី​ យក​ប្រៀប​ឈ្នះ​ទៅ​លើ​រុ​ស្ស៊ី​ ខណៈ​ក្រសួងការពារជាតិ​អា​មេ​រិ​កបាន​ស្នើ​សុំ​ឲ្យ​សភា​អនុម័ត​ចំណាយ​ប្រាក់​ប្រមាណ​៣,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ បម្រើ​ឲ្យ​សកម្មភាព​យោធា​អា​មេ​រិ​ក​នៅ​តំបន់​អឺរ៉ុប​រហូត​ដល់​ឆ្នាំ​២០១៧​ខាង​មុខ​ ។​​ជាមួយនឹង​ការ​ត្រៀមខ្លួន​រួចរាល់​ផង​ រុ​ស្ស៊ី​បាន​ព្រមាន​ចំៗ​ថា​ សកម្មភាព​របស់​អង្គការ​ NATO​ គឺ​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​កិច្ចព្រមព្រៀង​រក្សា​សន្តិសុខ​នៅ​ក្នុង​តំបន់​ទាំងស្រុង​ ៕​

ចិនធ្វើសមយុទ្ធយោធាកក្រើក សមុទ្រចិនខាងត្បូង ស្របពេលជិតដល់ថ្ងៃតុលាការអន្តរជាតិបើកសវនាកា

ថ្ងៃទី ០៩ ខែ កក្តដា ឆ្នាំ ២០១៦ ម៉ោង ១៥:២១

នៅថ្ងៃ​សៅរ៍​ទី​ ៩​ កក្កដា​នេះ ​ យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ចិន ​បាន​ឲ្យដឹង​ថា ​ កងទ័ព​ចិន ​កំពុង​ធ្វើ​សមយុទ្ធ​យោធា​យ៉ាង​សកម្ម ​ ក្នុង​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន ​ នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ​ក្បែរ​ប្រជុំ​កោះ​ប៉ារ៉ាសែល ​ខាង​ត្បូង​កោះ​ហៃណាន។ សមយុទ្ធ​យោធា​នេះ​ ត្រូវបាន​គេ​មើលឃើញ​ថា ​ ចិន​មាន​ចេតនា​កំញើញ​ហ្វីលីពីន ​និង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​ ដែល​មាន​ជំលោះ​ជាមួយ​ចិន​ ក្នុង​ការ​ដណ្តើម​គ្នា​កាន់កាប់​ដែនទឹក​និង​ដែនកោះ។ ​សមយុទ្ធ​នេះ ​ក៏ធ្វើ​ឡើង​ព្រម​ពេល​ដែល​តុលាការ​អាជ្ញារ​កណ្តាល​អន្តរជាតិ ​ត្រូវ​បើក​សវនាកា​ នៅថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ ​ទៅលើ​បណ្តឹង​របស់​ហ្វីលីពីន​ ដែល​ចោទ​ថា​ចិន​បាន​រំលោភ​សន្ធិសញ្ញា​សមុទ្រ​អន្តរជាតិ។យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន ​ PLA Daily​ ដែល​ជា​ការ​ផ្សាយ​របស់​ក្រសួង​ការពារ​ជាតិចិន ​ បាន​ឲ្យដឹង​ថា ​ការ​ធ្វើ​សមយុទ្ធ​កំពុង​តែ​ធ្វើ​នៅ​ក្បែរ​ប្រជុំ​កោះ​ប៉ារ៉ាសែល​Paracels ​ ភាគ​ខាងត្បូង​កោះ​ហៃណាន ​ ហើយ​គ្រាប់​និង​អាវុធ​ទាំង​អស់​ដែល​ប្រើ​ ក្នុង​សមយុទ្ធ​នេះ​ គឺ​ជា​គ្រាប់​និង​អាវុធ​ពិតៗ​តែម្តង។ ប្រភព​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ​ចិន​ដដែល ​បាន​បញ្ជាក់​ថា​ សមយុទ្ធ​យោធា​នេះ ​សំដៅ​ហាត់សម​ទាំង​ផ្នែក​គ្រប់គ្រង់​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស ​នៅ​ពី​លើ​លំហរ​សមុទ្រ ​ ទាំង​ការ​វាយ​ប្រហារ​បាញ់​គ្រាប់​ចេញ​ពី​នាវា​ចម្បាំង ​ ព្រមទាំង​នាវា​មុជទឹក​បាត​សមុទ្រ​ផងដែរ។ ចំណែក  ​ទូរទស្សន៍​CCTV ​របស់​ចិន​វិញ​ បាន​ផ្សាយ​រូបភាព ​មាន​យន្តហោះ​ប្រដេញ ​ព្រមទាំង​នាវា​ចំបាំង ​ដែល​កំពុងតែ​បាញ់​គ្រាប់​មីស៊ីល​ជាច្រើនគ្រាប់។ បន្ទាប់​មក​ មាន​រូបភាព ​ឧត្ថម្ភាគចក្រ​ជាច្រើន​គ្រឿង ​កំពុង​ហោះឡើង​ចុះ ​ ព្រម​ជាមួយ​នឹង​រូប​នាវា​មុជទឹក​បាត​សមុទ្រ ​ ដែល​ងើបខ្លួន​ចេញពី​ផ្ទៃទឹក ​ទៀតផង។ បើយើង​ពិនិត្យ​មើល​រូបភាព​ដំបូង​នៃ​ការ​ផ្សព្វផ្សាយ​ដំណឹង​ ពីការ​ធ្វើ​សមយុទ្ធ​យោធា​នា​ពេលនេះ ​គឺ​វា​មាន​លក្ខណៈ​ជា​ការ​ឃោសនា​នយោបាយ ​ដើម្បី​បង្ហាញ​ថា ​ចិន​ខ្លាំង ​ ចិន​មាន​សមត្ថភាព ​ចិន​មាន​មោទនភាព ​និង​វិរៈភាព​ក្នុង​ការ​ការពារ​បុរណភាព​ដែនដី។ តែ​នៅ​ពីក្រោយ ​សកម្មភាព​នេះ ​គឺគ្មាន​អ្វី​ក្រៅ​ពី​បង្ហាញ​ពី​មហិច្ឆិតា​យោធា ​របស់​ចិន ​ ដែល​កាន់តែ​រីក​ធំ​ទៅៗ​នោះទេ។