trollkhmer news

សង្គមនិងជីវិត

ភ្លៀងមួយមេកណ្តាលថ្ងៃត្រង់នេះ ធ្វើអោយទីក្រុងគុជ លិចទឹកតំបន់មួយចំនួន

ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៧:០៦

ភ្លៀងមួយមេយ៉ាងធំនៅកណ្តាលថ្ងៃត្រង់នេះបានបណ្តាលអោយតំបន់ផ្សារថ្មី និងផ្សារកណ្តាល លិចទឹក ពាសពេញសឹងតែគ្រប់ផ្លូវសំខាន់ៗនៅទីនោះ ដែលអាចហែលបានដូចទន្លេទៀតផង ។ 

មុខសញ្ញាគាស់ទូរ ATM ធនាគារម្នាក់ ត្រូវបានកងរាជអាវុហត្ថរាជធានីភ្នំពេញ ប្រកាសស្វែងរកចាប់ខ្លួន

ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៥:១៣

យោងតាមផេកហ្វេសប៊ុករបស់ កងរាជអាវុហត្ថរាជធានីភ្នំពេញ បានចុះផ្សាយអំពីរូបថតជនសង្ស័យដែលបានធ្វើសកម្មភាពដើរគាស់ទូរ ATM របស់ធនាគារផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ  ហើយបេីបងប្អូនបាន ស្គាល់ឬឃេីញ ជននេះ នៅកន្លែងណា សូមមេត្តារាយការណ៍ ដល់សមត្ថកិច្ចអាវុធហត្ថដែលនៅជិតបំផុត ឬតាមរយ:ទូរស័ព្ទលេខ៖ 012 66 77 98 ,096 766 77 98 , 097 766 77 98 ។ រាល់ព័ត៌មាន ដែលបងប្អូនផ្តល់ឱ្យ ត្រូវបានរក្សាការសម្ងាត់ និងមានរង្វាន់លេីកទឹកចិត្ត ក្នុងករណីចាប់ជនល្មេីសបាន។ សូមអរគុណ!

ក្រសួងពាណិជ្ជកម្ម ប្រកាសជ្រើសរើសបេក្ខជនជាមន្ត្រីរាជការ សិស្ស និស្សិត ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌ ឆ្នាំ២០១៦

ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៣:៣៨

សេចក្ដីជូនដំណឹងស្ដីពី ការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការ សិស្ស និស្សិត ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងពាណិជ្ជកម្ម ឆ្នាំ២០១៦ ហើយចំពោះឯកសារលោកអ្នកអាចទាញយកបាននៅខាងក្រោម និងចំពោះពត៌មានលំអិតបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុករបស់ ក្រសួងពានិជ្ចកម្ម * ទាញយកសេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែង https://drive.google.com/open… ** ទាញយកពាក្យស្នើសុំប្រឡងប្រជែង https://drive.google.com/open… 

តៃវ៉ាន់ប្រកាសមិនទទួលស្គាល់តំបន់ការពារដែនអាកាសរបស់ចិននៅតំបន់សមុទ្រចិនខាងត្បូង

ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០២:០៥

រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីរបស់កោះតៃវ៉ាន់បានប្រកាសកាលពីម្សិលមិញថា កោះតៃវ៉ាន់មិនទទួលស្គាល់តំបន់ការពារដែនអាកាសណាមួយ ដែលចិនបានប្រកាសបង្កើតឡើងនៅពីលើសមុទ្រចិនខាងត្បូងនោះឡើយ។ប្រទេសចិនបានចេញមកអះអាងថា ការបង្កើតតំបន់ការពារដែនអាកាសពីលើសមុទ្រចិនខាងត្បូងនេះ គឺធ្វើឡើងនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន។មន្ត្រីសហរដ្ឋអាមេរិកបានសំដែងក្តីព្រួយបារម្ភថា ការសម្រេចរបស់តុលាការអន្តរជាតិដែលនឹងធ្វើឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខលើបណ្តឹងដែលហ្វីលីពីនដាក់ប្តឹងប្រទេសចិនពាក់ការអះអាងសិទ្ធិកាន់កាប់របស់ចិនលើដែនទឹកនៅសមុទ្រចិនខាងត្បូង អាចជាមូលហេតុដែលធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងប្រកាសបង្កើតតំបន់ការពារដែនអាកាសនេះ ដូចដែលខ្លួនបានធ្វើនៅសមុទ្រចិនខាងកើតកាលពីឆ្នាំ២០១៣។ក្រសួងការពារជាតិកោះតៃវ៉ាន់បានលើកឡើងថា ខ្លួននឹងពង្រឹងការការពារនៅលើកោះ Pratas នៅភាគខាងជើងនៃសមុទ្រចិនខាងត្បូង និង នៅលើកោះ Itu Aba ដែលស្ថិតនៅក្នុងតំបន់ប្រជុំកោះ Spratly។លោក Feng Shih-kuan រដ្ឋមន្ត្រីក្រសួងការពារជាតិកោះតៃវ៉ាន់ បានប្រាប់សមាជិកសភាថា ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន កោះតៃវ៉ាន់នឹងពង្រឹងការផ្គត់ផ្គង់នានាទៅកាន់កោះទាំងពីរនេះ ដោយមិនខ្វល់អំពីការប្រកាសរបស់ប្រទេសចិនឡើយ។ លោក បានបញ្ជាក់បន្ថែមថា នៅខែក្រោយ នឹងមានការបញ្ជូនអាវុធបន្ថែមទៀតដូចជាកំាភ្លើងប្រឆាំងយន្តហោះជាដើមទៅកាន់កោះ Itu Aba។ចំណែកឯ លោក Hong Lei អ្នកនាំពាក្យក្រសួងការបរទេសចិនវិញ បានឆ្លើយតប ការបង្កើតតំបន់ដែនអាកាសគឺជាសកម្មភាពដែលប្រទេសនីមួយបានធ្វើនៅក្នុងដែនអធិបតយ្យភាពរបស់់ខ្លួន ដើម្បីបុព្វហេតុផ្សេងៗ ជាពិសេសដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ។សូមបញ្ជាក់ថា ប្រទេសចិនធ្លាប់ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីប្រទេសជប៉ុននិងសហរដ្ឋអាមេរិកម្តងរួមមកហើយ ពេលប្រទេសនេះ ប្រកាសបង្កើតតំបន់ការពារដែនអាកាសពីលើសមុទ្រចិនខាងកើត ដែលតម្រូវឲ្យយន្តហោះទាំងអស់ត្រូវប្រាប់ពីអត្តសញ្ញាណដល់អាជ្ញាធរចិននោះ៕

ស្រីៗនៅប្រទេសឥណ្ឌូនេស៊ី បើចង់ចូលធ្វើប៉ូលិស ត្រូវតែពិនិត្យ "ព្រហ្មចារីយ៍" ជាមុនសិន

ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ១៥:៥៧

ស្ត្រីវ័យក្មេងៗ នៅប្រទេសឥណ្ឌូនេស៊ី ដែលចង់ចូលធ្វើការ ជាភ្នាក់ងារនគរបាល ចាំបាច់ត្រូវនៅ«លីវ» និងនៅព្រហ្មចារីយ៍។ សម្រាប់អង្គការអន្តរជាតិ ខាងការការពារសិទ្ធិមនុស្ស បានស្នើឲ្យលុបទំនៀមទំលាប់នេះ ចោលចេញ។បេក្ខនារីជាច្រើន បានរៀបរាប់ថា ខ្លួនត្រូវរងនូវការត្រួតពិនិត្យ ដ៏អាក្រក់ ដើម្បីឲ្យដឹងថា ខ្លួននៅក្រមុំឬយ៉ាងណា បង្ក​ឲ្យ​មាន​ស្លាកស្នាម នៃការឈឺចាប់ និងការខ្មាសអៀន បានដក់ជាប់ក្នុងចិត្ត រហូតមកដល់បច្ចុប្បន្ន។ ពួកនាងៗ ចាំបាច់​ត្រូវ​បានស្រាត ដោះខោអាវចេញទាំងអស់ពីខ្លួន ហើយឈរនៅមុខគ្រូពេទ្យស្ត្រី ដែលបន្ទាប់មក បានលូកម្រាមដៃ​«ចំនួន​ពីរ» ទៅក្នុងទ្វាមាសរបស់ពួកនាង។បើតាមអាជ្ញាធរនៃប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ការបង្កើតឲ្យមាន នូវការត្រួតពិនិត្យដូច្នេះ ដោយមានតម្រូវការ ចង់​ដឹងឲ្យច្បាស់ថា ពួកនាងនឹងគ្មានជំងឺ«សង្គម»ប្រចាំកាយទេ មុនពេលចូលមកធ្វើជាភ្នាក់ងារនគរបាល។ រហូតមកទល់​នឹងថ្ងៃនេះ ភ្នាក់ងារនគរបាលជាស្ត្រី នៅក្នុងប្រទេសនេះ មានចំនួនតែ៣%ប៉ុណ្ណោះ។ ចំនួននេះ អាចបញ្ជាក់បានថា ការ​ត្រួតពិនិត្យ«ព្រហ្មចារីយ៍» ជាមូលហេតុមួយដែលធ្វើឲ្យស្ត្រី នៅឥណ្ឌូនេស៊ី មិនហ៊ានចុះឈ្មោះ។ទង្វើទាំងនេះ ត្រូវបានអង្គការអន្តរជាតិ ដែលធ្វើការផ្នែកគាំពារសិទ្ធិមនុស្ស ចាត់ទុកជាការបំពារបំពានធ្ងន់ធ្ងរមួយ ទៅ​លើ​រូបរាងកាយ របស់ស្ត្រីៗទាំងនោះ។ អ្នកស្រី នីស្សា វ៉ារីយ៉ា (Nisha Varia) នាយិកាផ្នែកសិទ្ធិស្ត្រី ប្រចាំនៅ​អង្គការ​ឃ្លាំ​មើលសិទ្ធិមនុស្ស (HRW) បានថ្លែងឡើងថា៖ «ការអនុវត្តន៍តាមបែបរើសអើងទាំងនេះ បានធ្វើឲ្យស្ត្រីទាំងនោះ ឈឺចាប់ និងបង្កឲ្យពួកនាង មានភាពខ្មាសអៀន។»បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ ដែលមានទីតាំងនៅទីក្រុងញ៉ូយក សហរដ្ឋអាមេរិក បានសរសេរបញ្ជាក់​ថា៖ «អ្នក​ទទួលខុសត្រូវ នៃនគរបាល ឥណ្ឌូនេស៊ី ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ នូវការត្រួតពិនិត្យបែបនេះ ហើយ​ធានា​ឲ្យ​បាន​ថា ការហាមឃាត់ត្រូវបានគោរព នៅពេញផ្ទៃប្រទេស»។ អង្គការនេះ បានពន្យល់ទៀតថា បើគេមិនទាន់​និយាយ​ដល់ សិទ្ធិមនុស្ស និងការរើសអើង ចូលទៅក្នុងជីវិតឯកជនរបស់ពួកនាងនោះ តែការត្រួតពិនិត្យបែបនេះ បាន​ធ្វើ​​ឲ្យ​អត្ថន័យ​​នៃ​ការ​រើសបុគ្គលិក ឬភ្នាក់ងារ ឲ្យចូលមកបម្រើការក្នុងនគរបាល បាត់បង់នូវខ្លឹមសារដើមរបស់វា៕

ណាតូដាក់ពង្រាយកងទ័ពជាង៣ម៉ឺុននាក់ ព្រមទាំងរថក្រោះនិងយន្តហោះចំបាំងជាច្រើនគ្រឿងទៅតំបន់អឺរ៉ុបខាងកើត

ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៧:៣៣

អង្គការណាតូបានដាក់ពង្រាយកងទ័ព 31,000 នាក់ និងមានទាំងរថក្រោះ យន្តហោះ ជាច្រើនរយគ្រឿងទៀតមកពីបណ្តា២៤ប្រទេស ដើម្បីចូលរួមក្នុងសមយុទ្ធយោធាដ៏ធំបំផុតនៅអឺរ៉ុបភាគខាងកើតចាប់តាំងពីសង្គ្រាមត្រជាក់បានរលត់ទៅ ហើយវាជាការឆ្លើយតបទៅនឹងការរំលោភឈ្លានពានរបស់រុស្ស៊ី។ ទាហានអង់គ្លេសចំនួន 1,000 នាក់នឹងត្រូវបានចូលរួម   14,000 នាក់មកពីសហរដ្ឋអាមេរិក និង 12,000 នាក់មកពីប្រទេសប៉ូឡូញសម្រាប់ការធ្វើលំហាត់សមយុទ្ធជាមួយនិងគ្រឿងយន្តរថក្រោះ រថពាសដែក យានយន្តទាហានប្រមាណ 3000 គ្រឿង , យន្តហោះ 105គ្រឿង និងនាវា 12 គ្រឿង ។ គួរបញ្ចាក់ផងដែរថាប្រទេសដែលនៅក្នុងសមាជិកអង្គការណាតូ ដែលពីមុនជានកូនចៅអតីតសហភាពសូវៀត(រុស្សីុ) ហើយមានព្រំប្រទល់ជាប់ផងនោះ កំពុងតែពង្រឹកកងទ័ព និងស្នើសុំអោយសមាជិកដ៏ទៃទៀតដាក់ពង្រាយកំលាំងផ្សេងៗដើម្បីទប់ទល់ប្រទេស រុស្សី ខណៈដែលកាលពីឆ្នាំមុននេះ រុស្សីបានលេកត្របាក់យកតំបន់ស្វយ័តគ្រីមា របស់ប្រទេសអ៊ុយក្រែន ទៅបញ្ចូលទៅក្នុងដែនដីរបស់រុស្សីយ៉ាងគគ្លើន។  

ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងដល់អ្នកទៅមើលការប្រកួតបាល់ទាត់ល្ងាចនេះគួរយកអាវភ្លៀងទៅជាមួយផង

ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៧:០៣

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា «បញ្ហាសំខាន់គឺទាញអារម្មណ៍ឲ្យបានដឹងមុន ព្រោះមនុស្សពេញស្តាត បើផ្អើលនឹងភ្លៀងធ្លាក់ដំបូងហើយរត់ឈូរឆរ យើងមិនដឹងថា មានអ្វីខ្លះត្រូវកើតឡើងទេ ម្យ៉ាងវិញទៀត សម្រាប់រាជធានីភ្នំពេញ នឹងមានភាគរយនៃការភ្លៀងខ្ពស់ នៅរសៀលនេះ»។លោក ចាន់ យុត្ថា បានថ្លែងថា បើគ្មានភ្លៀង គឺជាធម្មតា តែតាមការព្យាករណ៍នោះ បង្ហាញថា នឹងមានភ្លៀងធ្លាក់ ចឹងគួរអ្នកចូលរួមទស្សនាកុំភ្ញាក់ផ្អើល នាំគ្នារត់ដែលអាចបង្កគ្រោះថ្នាក់ពីព្រោះ មនុស្សច្រើនណាស់ ដែលនឹងចូលរួមទស្សនានោះនៅម៉ោង៧យប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាសីុ AFC Asian Cup 2019 ជើងទី២ រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមជម្រើសជាតិចិនតៃបិុ (China Taipei) នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដែលគេរំពឹងថា នឹងមានអ្នកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ។ជាមួយចំនួនមនុស្សរាប់មឺុននាក់ ដែលនឹងចូលរួមទស្សនាការប្រកួតបាល់ទាត់នាព្រលប់ថ្ងៃនេះ ខាងក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា នៅរសៀលថ្ងៃនេះ ភាគរយនៃការធ្លាក់ភ្លៀង នឹងកើតឡើងខ្ពស់ ដូច្នេះក្រសួងធនធានទឹក សូមជូនដំណឹងទុកជាមុន ដើម្បីឲ្យអ្នកចូលរួមទស្សនា អាចត្រៀមអាវភ្លៀង ចៀសវាងការផ្អើកឈូរឆរ អាចនាំឲ្យមានគ្រោះថ្នាក់ ពីព្រោះតែចំនួនមនុស្ស ច្រើនពេក ហើយអាចនាំគ្នារត់នៅពេលមេឃធ្លាក់ភ្លៀង។

ចំណតផ្ញើកង់ម៉ូតូ និងរថយន្ត ខាងក្រៅឡើងថ្លៃមិនដឹងទេ តែបើខាងក្នុងពហុកីឡដ្ឋានអត់ឡើងថ្លៃនោះទេ

ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៤:៣២

បើតាមការសម្ភាសន៍របស់ទូរទស្សន៍ BTV ជាមួយ និងប្រធានអ្នកម៉ៅការចំណតផ្ញើកង់ម៉ូតូ និងរថយន្តនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិបានអះអាងថា មិនមានការឡើងថ្លៃនោះទេ តែនៅខាងក្រៅពហុកីឡដ្ឋានមិនមែនជាការគ្រប់គ្រងរបស់លោកនោះទេ សម្រាប់ការប្រកួតបាល់ទាត់ AFC រវាងជម្រើសជាតិកម្ពុជា ជាមួយនិង ចិនតៃបុិ នៅវេលាល្ងាចនេះ។ ការបញ្ចាក់លើកឡើងខាងលើនេះគឺដើម្បីឆ្លើយទៅកាន់បណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលបានលើកឡើងពីការតំលើងថ្លៃផ្ញើម៉ូតូ និងរថយន្ត ដល់ទៅ ៣០០០៛ និង ខ្លះឡើងដល់ ម៉ូតូ១គ្រឿង ៥០០០រ ក៏មានដែរ។ សូមមើលវីឌីអូកិច្ចសម្ភាសន៍ខាងក្រោមនេះដើម្បីអោយកាន់តែជ្រាបច្បាស់ ៖ 

អ្នកកាសែតជនជាតិអាម៉េរិកម្នាក់ និងអ្នកបកប្រែភាសាម្នាក់ ត្រូវបានសម្លាប់នៅភាគខាងត្បូងអាហ្វហ្គានីស្ថាន

ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ១៧:០៥

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា មន្ត្រីយោធាអាហ្វហ្គានីស្ថានបានបញ្ជាក់នៅព្រឹកថ្ងៃចន្ទថា អ្នកកាសែតអាម៉េរិកម្នាក់ និងអ្នកបកប្រែភាសារបស់គាត់ ត្រូវបាន សម្លាប់ដោយសារការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធលើក្បួនរថយន្តកងទ័ពអាហ្វហ្គានីស្ថាន នៅភាគខាងត្បូងខេត្ត Helmand កាលពីថ្ងៃអាទិត្យ។មេបញ្ជាការកងទ័ពលោក Mohammad Moheen Faqir បានឱ្យដឹងថា David Gilkey អ្នកសារព័ត៌មានវិទ្យុសាធារណៈជាតិអាម៉េរិក (NPR) និងអ្នកបកប្រែភាសា Zabihullah Tamana បានធ្វើដំណើរជាមួយក្បួនកងទ័ពជាតិអាហ្វហ្គានីស្ថាន ខណៈពេលដែលពួកសកម្មប្រយុទ្ធវាយប្រហារដោយកាំភ្លើង ៨២មីល្លីម៉ែត្រ លើរថយន្ត Humvee ដែលដឹកអ្នកកាសែត។លោក Mohammad Moheen Faqir បានឱ្យដឹងទៀតថា ពួកតាលីបង់ត្រូវបានដាក់ការសង្ស័យថាជាអ្នកនៅពីក្រោយការវាយប្រហារ ដោយសារតែពួកសកម្មប្រយុទ្ធបានធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងតំបន់នេះ។លោកបានបញ្ជាក់ថា ទាំងអ្នកកាសែត និងអ្នកបកប្រែបានស្លាប់នៅនឹងកន្លែង ក្នុងស្រុក Marja នៅម៉ោងប្រមាណ ២៖៣០ នាទីរសៀល។ និងថា ទាហានដែលជាអ្នកបើករថយន្តក៏ត្រូវបានសម្លាប់ក្នុងហេតុការណ៍វាយប្រហារនេះផងដែរ។លោក Faqir បាននិយាយថា អ្នកកាសែតពីរនាក់ទៀតរបស់ NPR ដែលកំពុងធ្វើដំណើរជាមួយរថយន្តមួយគ្រឿងផ្សេងទៀតមិនមានគ្រោះថ្នាក់នោះទេ។គួរបញ្ជាក់ថា លោក Zabihullah Tamana អាយុ ៣៨ឆ្នាំក៏ធ្លាប់ធ្វើជាអ្នកសារព័ត៌មានរូបថតឱ្យទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួប្រចាំការិយាល័យក្រុងកាប៊ុលកាលពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១០។ អ្នកកាសែតប្រមាណ ៥០នាក់ត្រូវបានសម្លាប់ក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលមួយទសវត្សរ៍កន្លះ ដែលក្នុងនោះមាន ៦នាក់ត្រូវបានសម្លាប់ក្នុងឆ្នាំ២០១៥៕