trollkhmer news

សង្គមនិងជីវិត

កងទ័ពអុ៊ក្រែន និងពួកឧទ្ទាមនៅភាគខាងកើតប្រទេស បើកឆាកប្រយុទ្ធគ្នាសារជាថ្មី

ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០១:៥០

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់និង១៣ នាក់ទៀតរងរបួសនៅក្នុងការប្រឈមមុខដាក់គ្នារវាងកងទ័ពរដ្ឋាភិបាលនិងពួកឧទ្ទាមដែលស្វែងរកឯករាជ្យនៅភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃកន្លងមកនេះ។អ្នកនាំពាក្យយោធាភាគីរដ្ឋាភិបាលលោក Andriy Lysenko បាននិយាយថា កងទ័ពអ៊ុយក្រែនម្នាក់ត្រូវបានសម្លាប់ និងប្រាំបួននាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលប្រយុទ្ធជាមួយពួកឧទ្ទាមកាលពី២៤ ម៉ោងមុន។លោក Lysenko បានប្រាប់បណ្តាញសារព័ត៌មានថា "សត្រូវជាញឹកញាប់បានប្រើប្រាស់កាំភ្លើងត្បាល់ ហើយដែលក្នុងរយៈពេលកន្លងទៅនេះ ពួកគេបានបាញ់គ្រាប់កាំភ្លើងត្បាល់ចំនួន១៥០ គ្រាប់លើទីតាំងរបស់យើង។ទន្ទឹមនឹងនេះដែរ មេបញ្ជាការជាន់ខ្ពស់ក្រុមឧទ្ទាម Eduard Busurin បាននិយាយថា កងកម្លាំងរបស់ក្រុមទាមទារឯករាជ្យម្នាក់ត្រូវបានសម្លាប់និងពីរនាក់ទៀតបានរងរបួសក្នុងការប៉ះទង្គិចជាមួយកងទ័ពរដ្ឋាភិបាលនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ និងថា ជនស៊ីវិលពីរនាក់ដែលរស់នៅក្នុងតំបន់ Donetsk ដែលគ្រប់គ្រងដោយក្រុមបះបោរបានរងរបួសក្នុងអំឡុងពេលការបាញ់ផ្លោងលើទីក្រុងនេះ។គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាដែលបានកញ្រ្ជោលឡើងនៅពាក់កណ្តាលខែឧសភា បន្ទាប់ពីមានការស្ងប់ស្ងាត់ជាងកន្លះឆ្នាំ បានបង្ហាញនូវរលកថ្មីមួយនៃការកើនឡើងនៃជម្លោះរយៈពេល២៦ខែនៅភាគខាងកើតអ៊ុយក្រែនដែលគិតមកទល់នឹងពេលនេះបានសម្លាប់មនុស្សជាង៩៣០០ នាក់។ក្រុមអ្នកវិភាគអ៊ុយក្រែនជឿថា កង្វះការមូលមតិគ្នារវាងភាគីជម្លោះទាក់ទងនឹងការបោះឆ្នោតមូលដ្ឋានក្នុងតំបន់ដែលគ្រប់គ្រងដោយពួកឧទ្ទាមគឺជាកត្តាចម្បងដែលនៅពីក្រោយការកើនឡើងនៃអំពើហិង្សានេះ៕

មានការរៀបចំគំរោងលួចធ្វើឃាតប្រធានាធិបតីហ្វីលីពីថ្មី ខណៈប៉ូលិសកំពុងរឹតបន្តឹងសនិ្តសុខ

ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៩:០៣

ក្រោយ​មាន​របាយការណ៍​អំពី​ការ​ចង់​លួច​ធ្វើ​ឃាត​ប្រធានាធិបតី​ថ្មី​របស់​​ហ្វីលីពីន​ដែល​ទើប​ជាប់​ឆ្នោត​អាជ្ញាធរ​កំពុង​ពង្រឹង​កិច្ច​ការ​ពារ​សន្ដិសុខ​នៅ​ជុំវិញ​ខ្លួន​លោក​បន្ថែម​​ទៀត។ លោក Ronald de la Rosa អគ្គ​មេបញ្ជាការ​ប៉ូលិស​ថ្មី​និយាយ​ថា មេ​គ្រឿង​ញៀន​មួយ​ចំនួន​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ជាតិ​ហ្វីលីពីន​បាន​រៀប​ចំ​បង្កើត​ផែនការ​ចង់​លួច​សម្លាប់​លោក Rodrigo Duterte។ អ្នក​យក​ព័ត៌មាន​របស់​ ABC អូស្ដ្រាលី​នៅ​ហ្វីលីពីន​ឲ្យ​ដឹង​ថា ព័ត៌មាន​ស៊ើប​ការណ៍​សម្ងាត់​បង្ហាញ​ឲ្យ​ដឹង​អំពី​ផែន​ការ​របស់​មេ​គ្រឿង​ញៀន​ដែល​ចង់​ធ្វើ​ឃាត​មេដឹកនាំ​ថ្មី​មុន​ពេល​ដែល​មាន​ការ​ចាប់​អនុវត្ដ​គោល​នយោបាយ​តឹង​តែង​របស់​លោក​ដើម្បី​បង្ក្រាប​ដល់​រឿង​ឧក្រិដ្ឋកម្ម​ក្នុង​ប្រទេស​ នៅ​ពេល​លោក​ឡើង​កាន់​តំណែង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៣០​ខែ​មិថុនា​នេះ។ប្រធានាធិបតី Rodrigo Duterte បាន​ស្នើ​ផ្ដល់​រង្វាន់​ដល់​ប៉ូលិស​ដែល​អាច​សម្លាប់​មេ​ក្រុម​គ្រឿង​ញៀន​បាន។ ប៉ុន្ដែ​មេ​ប៉ូលិស​ថ្មី​លោក Ronald de la Rosa បាន​ឲ្យ​ដឹង​ថា ពួក​មេ​គ្រឿង​ញៀន​ទាំង​នោះ​បាន​ស្នើ​ផ្ដល់​ប្រាក់​រង្វាន់​វិញ​ចំនួន​ជាង​២សែន​ដុល្លារ​សម្រាប់​ការ​សម្លាប់​ប្រធានាធិបតី​ថ្មី។ ប្រាក់​រង្វាន់​របស់​មេ​គ្រឿង​ញៀន​ទាំង​នេះ គឺ​មាន​ចំនួន​២​ដង​ច្រើន​ជាង​ប្រាក់​រង្វាន់​ដែល​លោក​ Rodrigo Duterte បាន​ស្នើ​ផ្ដល់​រង្វាន់​ដល់​ប៉ូលិស​ដែល​អាច​សម្លាប់​ជន​សង្ស័យ​គ្រឿង​ញៀន​៕

អ្នកអាចលួចថតវីដេអូនៅលើ iOS បានយ៉ាងស្រួលដោយមិនឲ្យអ្នកណាដឹងតាមវិធីសាមញ្ញនេះ

ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៧:៤៦

ដូចជាមនុស្សគ្រប់គ្នាបានដឹងចឹងទូរស័ព្ទ iPhone ជាកាមេរ៉ាថតវីដេអូមួយល្អគួរសមដោយការអូសទាញបើកកាមេរ៉ាពីខាងក្រោម Lock Screen យើងបានយ៉ាងរហ័សដោយគ្រាន់តែអូស។ហើយមនុស្សមួយចំនួនក៏ចង់លួចថតមិត្តភក្តិឬនរណាម្នាក់ដោយមិនចង់ឲ្យគេហើយមែនឬ?នេះពិតជាចំចំណុចមែន មិនត្រឹមតែប៉ុណ្ណោះការអនុវត្តន៍តាមវិធីសាមញ្ញគឺសឹងតែមិនមានអ្នកមើលដឹងម៉្យាងទៀតយើងក៏សន្សំសំចៃថ្មបានច្រើនដែរ។ព្រោះដូចដែលអ្នកទាំងអស់គ្នាធ្លាប់បានដឹងថាថតវីដេអូនៅលើ iPhone បណ្តើរមើលការថតលបណ្តើរពិតជាប្រើថាមពលថ្មទូរស័ព្ទយើងច្រើនណាស់។ដោយវិធីនេះយើងអាចថតវីដេអូបានដោយមិនចាំបាច់បើកសោរឬបើក Lock Screen ហើយងងឹតដូចដាក់ Sleep Mode បណ្តើរថតបណ្តើរចឹង ជាការពិតនេះគឺ Bug ឬ Glitch មួយដែលមាននៅលើប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.X ឡើងទៅ អ្នកអាចអនុវត្តន៍តាមប៉ុន្មានជំហានខាងក្រោមនេះដើម្បីធ្វើវា:ជំហានទី 1: ពី Lock Screen នៅលើទូរស័ព្ទរបស់យើង អូសកន្លែងនិមិត្តសញ្ញាកាមេរ៉ា (ស្ថិតនៅខាងក្រោមចំហៀងជ្រុងខាងស្តាំ) មកលើត្រឹមពាក់កណ្តាលជំហានទី 2: កាន់កន្លែងអូសមិញនៅឲ្យជាប់ដដែល រួចយកដៃម្ខាងទៀតអូសទៅរក Video Mode ហើយចុចប៉ូតុងក្រហមនោះជំហានទី 3: ឥឡូវនេះអ្នកចុចលើប៉ូតុង Home របស់អ្នកចំនួន 2 ដង រួចហើយអនុវត្តន៍ជំហាននេះឲ្យគ្រប់ 3 ដង (ពោលសរុបទៅអ្នកត្រូវចុចប៉ូតុង Home ទាំងអស់ 6 ដង)ជំហានទី 4: ពេលនោះអ្នកនឹងឃើញ Lock Screen របស់អ្នករលត់ទៅជាខ្មៅ ដែលកំពុងតែថតដោយមិនដឹងខ្លួនជំហានទី 5: បើអ្នកចង់បញ្ឃប់ការថតនេះ អ្នកគ្រាន់តែចុចបើកទូរស័ព្ទរបស់អ្នកជាការស្រេច អ្នកនឹងឃើញវីដេអូអ្នកថតមិញនេះនៅក្នុង Photo របស់អ្នក។ពិតជាល្អមែនតែន តែនេះមិនមែនសៀកអ្វីទេ អ្នកអាចធ្វើបានដោយងាយ ដើម្បីបន្ថែមឲ្យកាន់តែច្បាស់ថែមទៀតអ្នកអាចទស្សនាវីដេអូខាងក្រោមនេះបាន:

អ្នកនាងតុ និយាយថាគ្រាន់តែថ្លៃព្យាបាលជំងឺប្តី អស់ជិត២មឺុនដុល្លារហើយ តែបានធូរខ្លះៗហើយ

ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៧:២៥

យោងតាមផេកហ្វេសប៊ុកឈ្មោះថា សិល្បករកម្ពុជា ដែលមានលោក អឹុម ជីវ៉ា ជាអ្នកកាន់ផងនោះបាននិយាយបញ្ចាក់ប្រាប់ពីរឿង របស់ថា៖ តារាកំប្លែងស្រីតុ បានឆ្លងឆ្លើយគ្នាពីប្រទេសវៀតណាមតាមរយៈទូរស័ព្ទជាមួយ លោកអឹុម ជីវ៉ា ដោយនិយាប្រាប់លោកជីវ៉ាថាៈ ដំបូងខ្ញុំសូមអរគុណដល់បងប្អូនខ្មែរនិងសិល្បករទាំងអស់ដែលបានជូនពរស្វាមីនាងខ្ញុំបារមកមណ៍ពីសុខទុក្ខនាងខ្ញុំ នាងខ្ញុំពិតជាអគុណខ្លាំងណាស់ ! បើនិយាយពីប្តីនាងខ្ញុំវិញនេះជាលើកទីមួយហើយដែលមានជំងឺបែបបនេះ ដំបូងប្តីនាងខ្ញុំចុកទ្រូងបន្ទាប់មកក៏សន្លប់បាត់ស្មារតី នាងខ្ញុំភ័យណាស់ ក៏បញ្ជូនប្តីមកមន្ទីពេទ្យកាល់មែ៉តភ្លាមៗ ហើយខាងលោកគ្រូពេទ្យក៏តម្រូវអោយធ្វើការវៈកាត់ភ្លាមៗ តែនាងខ្ញុំ សូមដឹកប្តីនាងខ្ញុំមកមន្ទីពេទ្យនៅប្រទេសវៀតណាម! ពេលមកដល់វៀតណាមភ្លាមគ្រូពេទ្យវៀតណាមនិយាយថា បើយឺតពេលតែមួយម៉ោងទៀតអ្នកជំងឺនិងស្លាប់បាត់ហើយ តែពិតជាសំណាងណាស់ ដែលបានមកដល់ពេទ្យទាន់ .! ប្អូនដឹងទេពេលដែលប្តីបងឈឺភ្លាមចឹងបងស្លន់ស្លោអស់ហើយ ទោះបីចំនាយបុ៉ន្មានក៏បងមិនស្តាយ ធ្វើម៉េចអោយតែប្តីមានជីវិត ! ស្រីតុនិយាយប្រាប់ទៀតថាៈ ប្តីបងមានជំងឺគៀបសសៃឈាមក្នុងបេះដូង ដែលខូចសាទែនសសៃឈាមចំនួនពីដែលត្រូវវៈកាត់ចោះសសៃទាំងពីរ ..,! បុ៉ន្មានថ្ងៃមុនបង មិនបានគេងលក់ស្រួលបួលទេ តែពេលដែលប្តីបងវះកាត់ហើយទើបរាងធូចិត្តតិច តែបងទើបតែបានគេងលក់ស្រួលយប់មិញទេ ! អូនជីវ៉ាដឹងទេ បើនិយាយពីចំនាយបុ៉ន្មានថ្ងៃនេះគឺអស់លុយលើស ២មឺុនដុល្លារហើយ ., លុយបងខំរកទាំងយប់ទាំងថ្ងៃមិនហា៊នចាយឡូវនេះត្រូវអស់មួយប៉ប្រិចភ្នែក ហើយបើយឺតពេលតែបន្តិចបងក្លាយជាស្រ្តីមេម៉ាយហើយ .., ពិបាកណាស់អូនអើយ ជំងឺៗវាចឹង..! តារារូបនេះនិយាយបន្តថាៈ មកដល់ថ្ងៃនេះប្តីបងនិយាបានតែដប់ម៉ាត់អីនឹងគាត់ឈប់ហើយព្រោះគាត់ហត់ពេកនិយាយច្រើនមិនបាន ., លោកគ្រូពេទ្យនៅវៀតណាមគេមិនទាន់អោយយើងចេញទេត្រូវតាមដានប្រហែល៤,៥ថ្ងៃឬមួអាទិត្យទៀត ចាំមើលលទ្ធផលសិន ! រីឯការងារដែលគេកក់លុយទាំងបុ៉ន្មានត្រូវបសនលុបចោល រោងខ្លះត្រូវអោយតារាផ្សេងទៅជំនួស ! ចាំពេលជាចាំគិតទៀតធ្វើម៉េចបើចឹងទៅហើយអ្នកណាដែលចង់ជួបនោះ ..! ។ 

សាហាវ! ISIS ចាប់ស្ត្រី​ជនជាតិ​ភាគតិច​ យ៉ាហ្សុីឌី (Yazidi) ១៩​នាក់​ ដុតសម្លាប់ទាំងរស់នៅចំពោះមុខស្វាមី

ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៤:៥៥

ស្ត្រីៗជនជាតិភាគតិច យ៉ាហ្សុីឌី (Yazidi)របស់ប្រទេសឃើត ១៩នាក់ដែលបដិសេធមិនព្រមធ្វើជាទាសករផ្លូវភេទរបស់ពួក អាយសីុស (ISIS) ត្រូវបានពួក អាយសីុស ដាក់ក្នុងទ្រុងដែកហើយដុតទាំងរស់ នៅពីមុខមនុស្សឈរមើលរាប់រយនាក់ ក្នុងទីក្រុង ម៉ូហ្សាល់ (Mosul) ភាគខាងជើងរបស់ប្រទេស អីុរ៉ាក់កាលពីចុងសប្តាហ៍មុន ហើយក្នុងនោះក៏មានស្វាមីរបស់ស្ត្រីទាំងនោះដែរ។“ពួកនាងត្រូវបានដាក់ទោសដោយសារពួកនាងបដិសេធមិនព្រមរួមភេទជាមួយនឹងទាហាន អាយសីុស (ISIS)។ នេះបើតាមសកម្មជនប្រព័ន្ធផ្សព្វផ្សាយ អាប់ដុលឡា អាល់ម៉ាឡាប្រាប់ ភ្នាក់ងារព័ត៌មាន ARA។ស្ត្រីទាំងនេះត្រូវបានគេចាប់ទុក រួមជាមួយនឹងស្ត្រីរាប់ពាន់នាក់ផ្សេងទៀត កាលពីខែសីហា ឆ្នាំ២០១៤ ពេលដែលពួក ISIS កាន់កាប់បានទីក្រុង សីុនយ៉ា (Sinjar) ភាគខាងជើងឆៀងខាងលិចប្រទេស អីុរ៉ាក់។ ស្ត្រីជាច្រើនត្រូវបានគេលក់ឲ្យធ្វើជាទាសករបម្រើផ្លូវភេទដល់ពួក អាយសីុស (ISIS)។អានពត៌មានពេញសូមចុចទីនេះ khmertoday

នៅ​ ឆ្នាំ​2049 ពិភពលោកនឹងប្រើមនុស្សយន្ត អោយ​ធ្វើការ​ជំនួស​មនុស្ស​

ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០២:៣៥

រ៉ូ​បូត​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​តែ​រីក​ដុះដាល​ក្នុង​សង្គមមនុស្ស ។ ពួក​វា​លេច​រូបរាង​ឡើង​យ៉ាង​ទូលំទូលាយ​ក្នុង​ទម្រង់ និង​មុខងារ ផ្សេង​ៗ​គ្នា ។ មនុស្ស​យន្ត​ដែល​គ្រប់គ្រង​ដោយ​ម៉ាស៊ីន​កុំព្យូទ័រ (Androids) កាន់តែ​ពេញ​និយម​ក្នុង​ចំណោម​មនុស្ស​ចាស់ មនុស្ស​ពិការ ឬ​ក៏​បាត់បង់​កាយសម្បទា​ណាមួយ ។ លើស​ពី​នេះ​ទៅ​ទៀត​នោះ​គឺ​រ៉ូ​បូត​ជួយ​បំពេញ​រាល់​ភាព​ខ្វះខាត​ដល់​មនុស្ស​ពិការ​ដោយ​អ្នកជំនាញ​បាន​បង្កើត​ដៃ និង​ជើង​យន្ត​ដើម្បី​សម្រួល​ដល់​ពួក​គេ​ក្នុង​ការ​រស់នៅ  ។គំរូ​​មនុស្ស​យន្ត Android តម្លៃ​ថោក​បំផុត​នោះ​គឺ​តិច​ជាង​១​ពាន់​ដុល្លារ ហើយ​ថែម​ទាំង​បាន​ដាក់​លក់​លើ​ទីផ្សារ​ស្ទើរតែ​គ្រប់​ទីកន្លែង​ផង​ដែរ​។ ក្នុង​នោះ​មាន​លក់​គ្រឿងបន្លាស់ និង​បណ្តាញ​ស្មុគស្មាញ​របស់​វា ។ គំរូ​មនុស្ស​យន្ត ទំនើប​ៗ​ត្រូវ​គេ​បង្កើត​ឡើង​ឱ្យ​មាន​រូបរាង​ដូច​មនុស្ស​ទាំង ស្បែក សក់ កែវភ្នែក បបូរមាត់​និង​ចលនា ។ យ៉ាងណាមិញ​ច្បាប់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ម៉ាស៊ីន​ទាំងនេះ គឺ​អះអាង​ថា​មាន​ភាព​ស្មុគស្មាញ និង​ទាមទារ​រយៈពេល​យូរ​ឆ្នាំ​ដើម្បី​អនុវត្ត ។ ប៉ុន្តែ​នៅ​គ្រប់​ប្រទេស​ត្រូវ​តែ​ប្រកាន់ខ្ជាប់​ច្បាប់​ជា​មូលដ្ឋាន​ចំនួន​៣ ដើម្បី​ផលិត ឬ​បង្កើត​មនុស្ស​យន្ត​ឡើង​៖១-​មនុស្ស​យន្ត​នឹង​មិន​បង្ក​របួស​ដល់​មនុស្ស​។២-​មនុស្ស​យន្ត​ត្រូវ​តែ​ស្តាប់​បញ្ជា​របស់​មនុស្ស ។៣-​មនុស្ស​យន្ត​ត្រូវ​តែ​ការពារ​អត្ថិភាព​ផ្ទាល់ខ្លួន ៕

ចំណាប់ខ្មាំងជនជាតិម៉ាឡេស៊ីបួននាក់ត្រូវបានដោះលែងនៅភាគខាងត្បូងប្រទេសហ្វីលីពីន

ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០១:៤៧

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា ក្រុម Abu Sayyaf (ASG) នៅព្រឹកថ្ងៃពុធនេះបានរាយការណ៍ពីការដោះលែងចំណាប់ខ្មាំងជនជាតិម៉ាឡេស៊ីបួននាក់ដែលត្រូវបានចាប់ជំរិត ក្នុងខេត្ត Sulu ភាគខាងត្បូងប្រទេសហ្វីលីពីន។ចំណាប់ខ្មាំងត្រូវបានគេនាំទៅកាន់ឆ្នេរ Barangay Lagasan Higat ក្នុងស្រុក Parang ខេត្ត Sulu ហើយបន្តដំណើរតាមទូកម៉ាស៊ីនទៅកាន់ស្រុក Sandakan ខេត្ត Sabah។អ្នកទាំងបួនត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធASG កាលពីថ្ងៃទី១ ខែមេសា។ជនរងគ្រោះដែលត្រូវបានដោះលែងបានមកដល់ទីក្រុងSandakan នៅម៉ោងប្រហែល ៦៖០០ព្រឹក។ គេនៅមិនទាន់ដឹងថា តើមានការបង់ប្រាក់លោះប៉ុន្មានដើម្បីដូរយកសុវត្ថិភាព និងធានាឱ្យមានការដោះលែងជនរងគ្រោះនៅឡើយទេ៕

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រទេសបារាំងកើនដល់ ៥នាក់

ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០១:៤៥

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា មន្ត្រីរដ្ឋាភិបាលបារាំងបាននិយាយនៅថ្ងៃពុធនេះថា ទឹកជំនន់ដែលបានវាយប្រហាររដ្ឋធានីរបស់ប្រទេសបារាំងនិងតំបន់ភាគកណ្តាលកាលពីសប្តាហ៍មុនបានបណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ក្នុងរបាយការណ៍ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំមួយរបស់គណៈរដ្ឋមន្រ្តី លោកនាយករដ្ឋមន្រ្តី Manuel Valls និងរដ្ឋមន្រ្តីមហាផ្ទៃលោក Bernard Cazeneuve បានឱ្យដឹងថាចំនួនមនុស្សស្លាប់ដោយទឹកជំនន់បានកើនឡើងដល់ប្រាំនាក់និងមនុស្ស ២៤នាក់បានរងរបួស។គួរបញ្ជាក់ថា ទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនិងក្នុងរយៈពេលយូរបានបង្កឱ្យមាន "ការខូចខាតខ្លាំង" ដល់ហេដ្ឋារចនាសម្ព័ន្ធ សកម្មភាពកសិកម្ម និងទ្រព្យសម្បត្តិឯកជនដែលធ្វើរដ្ឋខាតបង់ថវិកា "រាប់រយលានអឺរ៉ូ" ។គ្រោះមហន្តរាយធម្មជាតិត្រូវបានប្រកាសនៅក្នុងភូមិចំនួន ៧៨២ក្នុងតំបន់ចំនួន ១៦ និងថា ទឹកជំនន់ភ្លាមៗ ក៏បានតម្រូវឱ្យមានការបង្កើតមូលនិធិសង្គ្រោះបន្ទាន់មួយដែលមានគោលបំណងដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះពាល់ច្រើនបំផុតនៅក្នុងតំបន់រងគ្រោះនេះ។មូលនិធិនេះនឹងត្រូវគ្រប់គ្រងដោយត្រឹមត្រូវ ដោយមានកិច្ចសហប្រតិបត្តិការជាមួយការិយាល័យផ្តល់សេវាសង្គមក្នុងស្រុកនៅក្នុងតំបន់ដែលពាក់ព័ន្ធ៕

ក្រសួងសាធារណការផាកពិន័យពីការដឹកលើសទម្ងន់បានជាង ១៦៨លានរៀល រយៈពេល៦ថ្ងៃ

ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៩:០២

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី០១-០៦ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងផាក ពិន័យបានប្រាក់ជាង ១៦៨លានរៀល ពីរថយន្តដឹកលើសទម្ងន់ចំនួន ៨៦គ្រឿង នៅតាមស្ថានីយថ្លឹងរថយន្តនៅតាមដងផ្លូវនានា នេះបើយោងតាមទំព័រហ្វេសបុករបស់ក្រសួងសាធារណការនិងដឹកជញ្ចូននៃប្រទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី ៧ មិថុនា ម្សិលមិញ។ប្រភពថា បញ្ជាក់ថា ការចុះធ្វើសកម្មភាពនេះ ត្រូវបានធ្វើឡើងតាមអនុសាសន៍ របស់ឯកឧត្តម ស៊ុន ចាន់ថុល ដែលបានណែនាំឲ្យ មន្ត្រីពាក់ព័ន្ធ បន្តខិតខំពង្រឹងការទប់ស្កាត់ និងអប់រំ រថយន្តទាំងឡាយណា ដែលដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ឲ្យកាន់តែមានប្រសិទ្ធភាព។ គោលបំណងនៃការឃាត់រថយន្តដឹកលើសទម្ងន់ ព្រមទាំងធ្វើការផាកពិន័យ គឺដើម្បីឲ្យអ្នកប្រើប្រាស់ផ្លូវថ្នល់សាធារណៈ ជាពិសេសម្ចាស់រថយន្ត និង ក្រុមហ៊ុនដឹកជញ្ជូន ចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីការពារ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឲ្យមានចីរភាព តាមអាយុកាលស្តង់ដាបច្ចេកទេសកំណត់។ខាងក្រោមជាលទ្ធផលលម្អិត នៅតាមទីតាំងស្ថានីយនីមួយៗ៖១. ស្ថានីយប្រាសាទ ( ខេត្តកំពង់ធំ ) ៣១ គ្រឿង២.ស្ថានីយរាជានុកូល ( ស្ទឹងត្រែង ) ២៧ គ្រឿង៣. ស្ថានីយថ្នល់កែង ( កំពង់ចាម ) ៦ គ្រឿង៤.ស្ថានីយ កូនដំរី ( បន្ទាយមានជ័យ ) ៥ គ្រឿង៥. ស្ថានីយឃ្លាំងសម្បត្តិ ( តាកែវ ) ៣ គ្រឿង៦. ស្ថានីយឃ្លាំងមឿង ( ពោធិសាត់ ) ២ គ្រឿង៧. ស្ថានីយថ្នល់ទទឹង ( ត្បូងឃ្មុំ ) ៣ គ្រឿង៨. ស្ថានីយព្រែកឯង ( ភ្នំពេញ ) ១ គ្រឿង៩. ស្ថានីយមានជ័យ ( ក្រចេះ ) ២ គ្រឿង១០. ស្ថានីយត្រពាំងក្រហម ( រតនគីរី ) ១ គ្រឿង១១. ស្ថានីយអង្គស្នួល ( កណ្តាល ) ១ គ្រឿង១២. ស្ថានីយស្ទឹងច្រាល ( ព្រះសីហនុ ) ១ គ្រឿង១៣. ស្ថានីយពួក (សៀមរាប) ១ គ្រឿង១៤. ស្ថានីយព្រៃភ្នៅ (ព្រៃវែង) ២ គ្រឿង៕