trollkhmer news

សង្គមនិងជីវិត

តើពេលណាគួរប្តូរច្រាសដុសធ្មេញចេញ? កុំទុកអោយយូរពេកព្រោះវាអាចបណ្តាលអោយ...

ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៣:១៩

មនុស្សភាគច្រើនមិនបានយកចិត្តទុកដាក់អំពីបញ្ហាច្រាសដុសធ្មេញរបស់ខ្លូននោះទេ អ្នកខ្លះប្រើត្រឹមត្រូវដោយមិនដឹងខ្លួន អ្នកខ្លះទៀតប្រើរហូតដល់សឹក តាំងពីសរសៃច្រាសវែងរហូតសឹកខ្លី។ការប្រើប្រាស់ច្រាសដុសធ្មេញដែលត្រឹមត្រូវ គប្បីដឹងអំពី វិធីប្រើ វិធីទុកដាក់ និងរយៈពេលនៃការប្រើប្រាស់ច្រាសដុសធ្មេញអោយបានត្រឹមត្រូវទើបមិនមានការប៉ះពាល់ដល់រចនាសម្ព័នធ្មេញ និងសុខភាពមាត់ធ្មេញ។ការផ្លាស់ប្តូរច្រាសដុសធ្មេញគឺអាស្រ័យទៅលើការប្រើប្រាស់ម្នាក់ៗ។ រយៈពេលល្អក្នុងការផ្លាស់ប្តូរច្រាស់ដុសធ្មេញគឺក្នុងកំឡុងពេលចាប់ពី 3 ខែ ទៅ 4ខែយ៉ាងយូរ ដោយសារក្នុងរយៈពេលនេះ មានការប្រែប្រួលនៃចុងសរសៃច្រាស(ចុងសរសៃច្រាសរីក) និងពិសេសនៅគល់សរសៃច្រាសមានផ្ទុកនូវបាក់តេរីតូចៗរួមជាមួយនិងពពួកផ្សិតជាច្រើនដែលកើតឡើងពីការលាងសំអាតនិងការទុកដាក់មិនបានត្រឹមត្រូវ ដែលអាចប៉ះពាល់ដល់អ្នកប្រើប្រាស់។ ការទុកដាក់ដែលល្អ គប្បីដាក់ដោយឡែកពី អ្នកដទៃ នៅកន្លែងដែលមានបរិយាកាសល្អ គ្មានសំណើម និងមានអនាម័យល្អ ។ ការផ្លាស់ប្តូរច្រាសដុសធ្មេញក៏គូរធ្វើឡើងញឹកញ៉ាប់ករណីដែលយើងទុកដាក់ នៅជិតច្រាស់ដុសធ្មេញអ្នកមានជំងឺផ្សេងៗដូចជាអ្នកមានជំងឺផ្តាសសាយ ជាដើម ព្រោះអាចបណ្តាលអោយឆ្លងជំងឺពីគ្នាទៅវិញទៅមកបាន។ដូច្នេះអ្វីដែលល្អនោះគួរតែទុកដាក់ និងផ្លាស់ប្តូរច្រាសដុសធ្មេញក្នុងកំឡុងពេលដែលត្រឹមត្រូវគឺពី 3ខែ ទៅ 4ខែយ៉ាងយូរ៕

អង់គ្លេស និងសហភាពអឺរ៉ុប បែកចេញពីគ្នា តើអាចប៉ះពាល់ដល់កម្ពុជាដែរឫទេ?

ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០២:២២

មនុស្ស​ម្នា​កំពុង​តែ​តាមដាន ថា​តើ​នឹង​មាន​អ្វី​កើតឡើង​នៅ​លើ​ពិភពលោក ដោយសារ​តែ​ប្រជាជន​អង់គ្លេស​សម្រេច​ចាក​ចេញពី​សហភាព​អឺរ៉ុប ។ ផល​ប៉ះពាល់​ដំបូង បាន​ចាប់ផ្តើម​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​ពិភពលោក​ទាំងមូល នៅ​ពេល​ប្រជាជន​អង់គ្លេស​ភាគច្រើន​បាន​សម្រេចចិត្ត​ដើរ​ចេញពី​សហភាព​អឺរ៉ុប ។ តម្លៃ​ភាគហ៊ុន​ទាំងអស់​បាន​ធ្លាក់​ចុះ លុយ​ផោន​ក៏​ធ្លាក់ ចំណែក​មាស​ឡើងថ្លៃ​មួយ​រំពេច ដោយ​ភាព​មិន​ប្រាកដប្រជា​នៃ​ប្រាក់​អឺ​រ៉ូ ។ ការ​ព្រួយបារម្ភ​រឹតតែ​ខ្លាំង​នោះ​ថា តើ​នឹង​មាន​ប្រទេស​ផ្សេង​ៗ​ទៀត​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដែរ​ឬទេ ?សហភាព​អឺរ៉ុប​បែក​ខ្ចាយ អាច​នឹង​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​យើង ដោយសារ​តែ​សហភាព​អឺរ៉ុប គឺជា​ម្ចាស់​ជំនួយ​ដ៏​សំខាន់​របស់​កម្ពុជា និង​ជាទី​ផ្សារ​ធំ​សម្រាប់​ផលិតផល​នាំ​ចេញ​របស់​កម្ពុជា ពិសេស​ឧស្សាហកម្ម​ផ្នែក​សម្លៀក​បំពាក់ ។យោង​តាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦​នេះ ការ​នាំ​ចេញ​សំលៀក​បំពាក់ និង​វាយ​ន​ភណ្ឌ ទៅ​សហភាព​អឺរ៉ុប គិត​ជា​ទឹកប្រាក់​មាន​ចំនួន​៧១៧,៨​លាន​ដុល្លារ​អា​មេ​រិ​ក ។ដូច្នេះ កម្ពុជា​អាច​នឹង​បាត់បង់​ជំនួយ​ខ្លះ ព្រមទាំង​បាត់បង់​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​របស់​ខ្លួន បើសិនជា​ស្ថានភាព​នៅ​សហភាព​អឺរ៉ុប​កាន់តែ​ធ្ងន់ធ្ងរ ។ បើសិនជា​ការ​បញ្ជា​ទិញ​ផ្នែក​សម្លៀក​បំពាក់​ធ្លាក់​ចុះ​នោះ វា​នឹង​ធ្វើ​ឱ្យ​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​ត្រូវ​បិទទ្វារ ។ ចំណែក​កម្មករ​មួយ​ចំនួន​អាច​នឹង​បាត់បង់​ការងារ ។ដូច្នេះ កម្ពុជា​អាច​នឹង​រង​ផល​ប៉ះពាល់​ច្រើន​ផង​ដែរ នៅ​ពេល​ដែល​មានការ​រង្គោះរង្គើ​នៅ​សហភាព​អឺរ៉ុប តាម​រយ​:​ការ​ដើរ​ចេញ​របស់​ចក្រភព​អង់គ្លេស ឬ​ក៏​អាច​នឹង​មាន​ប្រទេស​ផ្សេង​ទៀត ដែល​ដើរ​ចេញពី​សហភាព​អឺរ៉ុប ។ឥឡូវនេះ ភ្នែក​ពិភពលោក​ទាំងមូល​កំពុង​តែ​តាមដាន​ចំពោះ​អ្វី​ដែល​កើត​មាននៅ​ចក្រភព​អង់គ្លេស ព្រមទាំង​តំបន់​អឺរ៉ុប​ទាំងមូល ។

មកមើលគេយក iPhone និង Samsung ដាក់តំរៀបគ្នាសាកជាមួយគ្រាប់កាំភ្លើងម្តងមើល

ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ១៦:១៤

ជារឿយៗអោយតែពេលចេញកំពូលស្មាតហ្វូនម្តងៗ អ្នកជំនាញ និងអ្នកប្រើប្រាស់បានយកស្មាតហ្វូននោះទៅធ្វើតេស ទំលាក់ ពីលើខ្ពស់ៗ ដំ ដុត អារដោយកាំបិទ និងយកទៅដាក់ក្នុងទឹកជាដើម។ ដោយឡែកថ្ងៃនេះយើងខ្ញុំនាំអារម្មណ៍លោកអ្នកទៅមើលគេយក iPhone  និង Samsung Galaxy ជំនាន់ថ្មីទើបចេញ ជាមួយជំនាន់ចាស់ៗ មកតំរៀបគ្នារួចធ្វើការបាញ់ដោយកាំភ្លើងទំនើបមួយដើម ដើម្បីចង់ដឹងភាពធន់កំពូលស្មានហ្វូនរបស់ Apple និង Samsung ថាតើពួកក្រុមហ៊៊ុនធំៗទាំងនោះផលិតឡើងមកមានភាពធន់ រឹងមាំប៉ុណ្ណា ។ ដូចនេះសូមទស្សនាវីឌីអូខាងក្រោមជាមួយអ្នកបច្ចេកទេសដែលបានធ្វើការតេសនេះឡើងចង់ដឹងគាត់និយាយអ្វីខ្លះអំពីវា ៖ 

Breaking News! ទីក្រុង ហ្វាលូចារ ត្រូវបានកងទ័ពអីុរ៉ាក់រំដោះ និងគ្រប់គ្រងទាំងស្រុងពីពួក ISIS មកវិញហើយ

ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៩:១២

មេបញ្ជាការជាន់ខ្ពស់កងទ័ពអីុរ៉ាក់បានប្រាប់សារពត៌មាន AP ថា ទីក្រុងហ្វាលូចារដែលត្រូវកាន់កាប់ដោយពួករដ្ឋអីុស្លាម ISIS ចាប់តាំងពីខែ មករា ២០១៤ មក ឥលូវត្រូវបានកងទ័ពរដ្ឋាភិបាលអីុរ៉ាក់ រំដោះបាន និងគ្រប់គ្រងទាំងស្រុងហើយនៅថ្ងៃអាទិត្យនេះ។គួរបញ្ចាក់ផងដែរថាទីក្រុង ហ្វាលូចារ ជាទីក្រុងដ៏ធំទី២ របស់អីុរ៉ាក់ដែលត្រូវបានកាន់កាប់ដោយពួក ISIS ហើយត្រូវបាននាយករដ្ឋមន្ត្រីអីុរ៉ាក់ចេញបញ្ចាអោយបើកប្រត្តិបត្តិការរំដោះយកក្រុងនេះមកវិញអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ក្រោមជំនួយទ័ពអាកាសរបស់សហរដ្ឋអាមេរិក ។ 

កម្ពុជាគ្រោងសង់ផ្លូវរថភ្លើងថ្មី មកកំពង់ផែស្វយ័តភ្នំពេញ ចំណាយ ជាង២៥០លានដុល្លារ

ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៨:៤៣

ក្រសួងសាធារណការនិងដឹកជញ្ចូននៃប្រទេសកម្ពុជា បានចេញផ្សាយនៅថ្ងៃទី ២៦ មិថុនា ២០១៦នេះថា កម្ពុជានឹងមានផ្លូវរថភ្លើងភ្ជាប់ចេញពីខ្សែនៅភាគខាងត្បូង ដែលមានស្រាប់មកកំពង់ផែស្វយ័តភ្នំពេញ ដោយចំណាយទឹកប្រាក់សាងសង់ជាង២៥០លានដុល្លារអាមេរិក។ក្រុមហ៊ុនផ្លូវដែក China Railway 16th Bureau Group Co., Ltd ប្រចាំនៅកម្ពុជាបានមកធ្វើបទបង្ហាញមុនពេលធ្វើការសិក្សាលើលទ្ធភាពនៃការសាងសង់ផ្លូវភ្លើងនេះ ជូនរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ចូនកម្ពុជា នាថ្ងៃទី ២៤ មិថុនា កន្លងទៅ នាទីស្តីការក្រសួង ក្រុងភ្នំពេញ។ប្រភពបានបន្តទៀតថា បន្ទាប់ពីលោក Tang Zhen តំណាង ក្រុមហ៊ុនផ្លូវដែក China Railway 16th Bureau Group Co., Ltd ធ្វើបទបង្ហាញរួចរាល់នាឱកាសនោះហើយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការកម្ពុជា បានសម្តែងនូវការកោតសរសើរ ដល់ក្រុមហ៊ុននេះ ដែលបានផ្តល់ព័ត៌មាននេះ ហើយបានផ្តល់យោបល់ឲ្យក្រុមហ៊ុន សិក្សាប្រមូលទិន្នន័យ និងធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីអាចធ្វើការពិចារណា ថាតើគម្រោងនេះ អាចសម្រេចបាន ប្រកបដោយភាពសមស្របទាំងផ្នែក ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។

ក្រុមហ៊ុន Samsung ចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិច 2016 ដោយចេញនូវ Galaxy S7 edge «Olympic Edition»

ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៦:៣៧

អ្នកដែលជាប្រិយមិត្តអ្នកគាំទ្រផលិតផល Samsung ច្បាស់ជាបានលឺហើយ ដោយកាលពី 4 ឆ្នាំមុននោះក្រុមហ៊ុន Samsung ក៏បានចូលរួមប្រារព្ធក្នុងព្រឹត្តិការណ៍អូឡាំពិចនារដូវក្តៅរួចហើយដោយបានចេញនូវទូរស័ព្ទ Limited Edition ពីរគឺ Galaxy S3 និង Note ពីរឆ្នាំបន្ទាប់មកយើងឃើញមាន Note 3 ហើយឥឡូវនេះកីឡាហ្គេមនៅ Brazil ក៏ទទួលបានទូរស័ព្ទ Galaxy Limited Edition នេះផងដែរ។កាលពីម្សិលមិញយើងបានឃើញលោក Evan Blass ដែលគ្រប់គ្នាបានស្គាល់ថាជាអ្នកសរសេរប្លុកនិងអ្នកដែលតែងតែលេចចេញនូវរូបភាពរបស់ទូរស័ព្ទថ្មីៗជាច្រើន បានបង្ហោះលេចចេញរូបភាពពីទូរស័ព្ទ Galaxy S7 edge ដែល themed ពីព្រឹត្តិការណ៍អូឡាំពិចហៅថា Galaxy S7 edge Olympic Edition។គួរបញ្ជាក់ផងដែរថាក្រុម Samsung តែងតែជាដៃគូរឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍អូឡាំពិចទាំងរដូវរងារនិងរដូវក្តៅនេះ។តាមពិតទៅដូចទៅនឹងទូរស័ព្ទ Galaxy S7 Edge Limited Edition ដែលចេញកាលពីមុនៗចឹងគឺលក្ខណៈសម្បត្តិរបស់វាមិនមានអ្វីប្លែកឡើយក្រៅពីការរចនាផ្នែកក្រៅ និង UI បន្តិចបន្តួច។ដោយ Galaxy S7 Olympic Edition នេះដូចមានពណ៌ប្លែកជាងមុនដោយផ្នែកខាងមុខយើងឃើញមានពណ៌លឿងរៀងទឹកមាស ពណ៌ខៀវនិងបៃតងនៅឆ្វេង ខាងស្តាំហើយនិងពណ៌ខៀវនៅផ្នែកខាងក្រោយ។ប៉ុន្តែនៅខណៈនេះយើងមិនទាន់បានដឹងពីតម្លៃរបស់វានៅឡើយទេ ហើយព្រឹត្តិការណ៍ 2016 Summer Olympic ដែលនឹងចាប់ផ្តើមនៅថ្ងៃទី 5 ខែសីហាក្នុងទីក្រុម Rio de Janeiro ខាងមុខយើងរំពឹងថាវានឹងចេញនៅថ្ងៃនោះ។យើងនឹងសង្ឃឹមថាវានឹងមិនមានតម្លៃថ្លៃខ្លាំងដូចទៅនឹង Galaxy S7 Edge Batman Edition ដែលលក់នៅប្រទេសរុស្សីក្នុងតម្លៃ 1200 ដុល្លារនោះ។

ជនអនាថាតាមមាត់ទន្លេ និងជនជក់ចាក់ថ្នាំញៀននៅប្លុកតាន់ប៉ាចំនួន២៦នាក់ ត្រូវបានអាជ្ញាធរខ័ណ្ឌដូនពេញចាប់បញ្ចូនទៅមន្ទីរសង្គមកិច្ច

ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៤:២៧

ម៉ោង ៣ព្រឹកថ្ងៃអាទិត្យទី ២៦-០៦-១៦ គណបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះប្រមូលជនអនាថាតាមមាត់ទន្លេ និង ជនជក់ចាក់ថ្នាំញៀន នៅប្លុកតាន់ប៉ា សរុបបានចំនួន ២៦នាក់ បញ្ជូនទៅអោយមន្ទីរសង្គមកិច្ច នេះជាការបញ្ចាក់អោយដឹងនៅក្នុងហ្វេសប៊ុកផេករបស់លោក គួច ចំរើន អភិបាលខ័ណ្ឌដូនពេញ ដែលបានផុសបញ្ចាក់ប្រាប់។គួរបញ្ចាក់ផងដែរថាក្មេងៗអានាថាជាច្រើនត្រូវបានគេសង្កេតឃើញថាបាននាំគ្នាំឈរចាំសុំលុយគេនៅតាមភ្លើងស្តុបមួយចំនួននៅពេលរាងយបបន្តិច ជាហេតុធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ និងមានក្មេងខ្លះទៀតបានយកដែកទៅឆ្កូតឡានអ្នកធ្វើដំណើរណាដែលមិនអោយលុយទៅពួកគេ។ 

ម្តាយមួយរូបហ៊ានលើកដៃបាញ់សម្លាប់កូនស្រីបង្កើតខ្លួនឯងដល់ទៅ ២នាក់

ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៤:១០

ស្ត្រីម្នាក់បានបាញ់សម្លាប់កូនស្រីបង្កើតពីរនាក់របស់នាងនៅក្នុងជាយក្រុង Houston មុនពេលដែលនាងជាម្តាយត្រូវបានសម្លាប់ដោយប៉ូលិស។ ជនសង្ស័យជាម្តាយឈ្មោះ Christy Sheats អាយុ ៤២ ឆ្នាំបានបាញ់សំលាប់កូនស្រីខ្លួនឯងដែលទីមួយឈ្មោះ Taylor Sheats អាយុ ២២ឆ្នាំ បានស្លាប់នៅពេលដែលដឹកទៅជួយសង្គ្រោះនៅឯមន្ទីរពេទ្យ និងទីពីរឈ្មោះ Madison Sheats អាយុ ១៧ឆ្នាំ បានស្លាប់នៅហ្នឹងកន្លែង នៅក្នុងជំលោះក្នុងគ្រួសារខ្លួនឯងនៅតាមដងវិថី Fulshear រដ្ឋតិចសាស់កាលពីថ្ងៃសុក្រម្សិលមិញនេះ ។ ក្រោយការកើតហេតុភ្លាមៗប៉ូលិសបានទៅដល់ហើយបានធ្វើអន្តរាគមន៍ទៅលើជនសង្ស័យជាម្តាយនោះតែ នាងបានបដិសេធមិនទំលាក់កាំភ្លើងចុះតាមការស្នើសុំរបស់ប៉ូលិស ។ 

ពួករដ្ឋអីុស្លាម ប្រកាសមកកាន់តំបន់អាសីុអាគ្នេយ៍ នឹងគំរាមវាយប្រហារជាពិសេសទៅលើ ម៉ាឡេសីុ និងហ្វីលីពីន

ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៥:៣៤

ក្រុមភេរវកម្មរដ្ឋអ៊ីស្លាមបានអំពាវនាវដល់សមាជិករបស់ខ្លួនដើម្បីផ្តោតសកម្មភាពរបស់ខ្លួននៅក្នុងការប្រយុទ្ធគ្នានៅតំបន់អាស៊ីអាគ្នេយ៍ក្រៅពីការប្រយុទ្ធនៅប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី នៅក្នុងវីឌីអឃោសនាថ្មីបំផុតរបស់ពួករដ្ឋអីុស្លាម ហើយបានកំណត់គោលដៅចំបងបំផុតនៅលើប្រទេស ម៉ាឡេសីុ ។ វីដេអូចុងក្រោយដែលមានចំណងជើងថា "Toghut '(មនុស្សបាបដែលប្រឆាំងការបង្រៀនរបស់ព្រះអាឡស់) ដែលត្រូវបានចេញផ្សាយកាលពីដើមសប្តាហ៍នេះ និងបានបង្ហាញពីរដ្ឋអ៊ីស្លាមម៉ាឡេស៊ី ដែលជាអតីតអ្នកប្រយុទ្ធនៅសីុរី នឹងវិលមកកាន់ទឹកដី ម៉ាឡេសីុ វិញ ។