trollkhmer news

សង្គមនិងជីវិត

អាសូរសត្វស្វាព្រៃជិត១០០ក្បាល ត្រូវបានស្លាប់ដោយសារ ភ្លៀង និងខ្យល់កន្ត្រាក់ដ៏អាក្រក់

ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៩:៣១

នៅក្នុងទឹកដីនៃខេត្តច័ន្ទបុរី ប្រទេសថៃ ភ្លៀងមួយមេយ៉ាងធំ អមដោយខ្យល់កន្ត្រាក់ផងនោះ បានសម្លាប់ និងបង្កឲ្យរងរបួសដល់អំបូរសត្វស្វាព្រៃ ទាំងពូជប្រមាណជិត១០០ក្បាល ដែលធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អាជ្ញាធរ និងក្រុមអភិរក្សសត្វព្រៃ។តាមប្រភពពី ព្រះសង្ឃក្នុងទីអារាមនៅក្នុងតំបន់នោះ បានឲ្យដឹងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦គឺមានភ្លៀងមួយមេយ៉ាងធំ អមដោយខ្យល់កន្ត្រាក់បានបោកបក់មកជាមួយផង ដោយបានកួចបំបាក់នូវដើមឈើមួយដើមដែលធំ ហើយខ្ពស់ជាងគេនៅក្នុងទីអារាមនេះ។ សត្វស្វាព្រៃប្រមាណ ១០០ ទៅ ២០០ក្បាល ដែលតែងតែមកស្នាក់នៅលើដើមឈើដ៏ធំមួយដើមនេះ ដោយពួកវាបាននាំគ្នាទាំងតូច ទាំងធំ ដោយសារតែដើមឈើនេះបានផ្តល់នូវភាពសុខសាន្តដល់ពួកវា។បន្ទាប់ពីដើមឈើមួយដើមនេះបានដួលរលំដល់ដីរួចមក គឺមានប្រជាពលរដ្ឋអាជ្ញាធរព្រះសង្ឃ និងអង្គការអភិរក្សសត្វព្រៃ បានចុះមកត្រួតពិនិត្យដោយសង្កេតឃើញថា មានសត្វស្វាទាំងតូច ទាំងធំ ងាប់ប្រមាណជាង៥០ក្បាល និងមួយចំនួនធំទៀតបានរងរបួស៕

មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរយានយន្ត នៅផ្សារទំនើបអីុអន ក្រុងភ្នំពេញ ត្រូវបានបើកសម្ពោធជាផ្លូវការណ៍ព្រឹកមិញនេះ

ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៧:១២

មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរយានយន្ត ស្ថិតនៅជាន់ទី១ នៃផ្សារទំនើប AEON ត្រូវបានបើកដាក់ឲ្យដំណើរការជាផ្លូវការ ហើយនៅវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ចូននៃប្រទេសកម្ពុជា។ប្រភពពីក្រសួងបានឲ្យដឹងថា មណ្ឌល ប្តូរ និងពន្យារ បណ្ណបើកបរយានយន្តនេះ ត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់សេវាសាធារណៈឲ្យមានភាពងាយស្រួល និងឆាប់ រហ័ស ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវតម្លាភាព ចំណេញពេលវេលា និង កាត់បន្ថយការចំណាយលើសេវាប្តូរ ឬ ពន្យារបណ្ណបើកបរយានយន្ត សម្រាប់ប្រជាជនកម្ពុជាមកពី២៥ រាជធានី-ខេត្ត។មណ្ឌលនេះនឹងចាប់ផ្តើមដំណើរការផ្តល់សេវាប្តូរ និងពន្យារ បណ្ណបើកបរយានយន្តគ្រប់ប្រភេទ ជូនសាធារណជន ចាប់ពីម៉ោង១០ព្រឹក ដល់ ម៉ោង ១០យប់ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី ១៦ មិថុនា តទៅ។ សូមបញ្ជាក់ថា ការប្តូរ និងពន្យារបណ្ណបើកបរនេះ សម្រាប់បណ្ណបើករថយន្តតម្លៃសេវា ៣០០០០រៀល រីឯ ទោចក្រយានយន្តតម្លៃ ២០០០០រៀល។លោក ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងនាឱកាសនោះថា បន្ទាប់ពីសម្ពោធមជ្ឈមណ្ឌលនេះរួច ក្រសួងសាធារណការនឹងត្រៀមចុះបញ្ចីយាន្តយន្ត និងធ្វើប័ណ្ណបើកបរតាមអនឡាញ ព្រមទាំងនំាចូល រថយន្តដែលអាចត្រួតពិនិត្យ និង ផ្តល់សេវាឈៀកជូនដល់ ប្រជាពលរដ្ឋនៅតាម បណ្តាខេត្តដោយ មិនចំាបាច់មកធ្វើនៅក្រសួង ដើម្បីបន្តកំណែទម្រង់១០០ថ្ងៃរបស់ក្រសួងសាធារណការនៃកម្ពុជា៕សាធារណជន អាចទាញយកពាក្យស្នើសុំប្តូរ ឬ ពន្យារបណ្ណបើកបរបានពីទំព័រ Facebook របស់ក្រសួង www.facebook.com/mpwt.gov.kh ឬ តាមរយៈគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន www.mpwt.gov.kh។

រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាសប្តាហ៍នេះ

ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៦:៣០

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា ស្ថានទូតបារាំងប្រចាំទីក្រុងយ៉ាំងហ្គោននៅថ្ងៃអង្គារនេះបាននិយាយថា រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍អន្តរជាតិបារាំង Jean Marc Ayrault នឹងធ្វើបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃក្នុងប្រទេសមីយ៉ាន់ម៉ាចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ។រដ្ឋមន្ត្រីការបរទេសបារាំងនឹងជួបជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា U Htin Kyaw និងសមភាគីរបស់គាត់គឺលោកស្រី Aung San Suu Kyi ក្នុងទីក្រុងណៃពិដោរនៅថ្ងៃសុក្រ។លោក Jean Marc Ayrault ក៏នឹងជួបជាមួយប្រមុខកងទ័ព លោក Min Aung Hlaing នៅថ្ងៃជាមួយគ្នាផងដែរ។លេខាទីមួយស្ថានទូតបារាំងប្រចាំមីយ៉ាន់ម៉ាលោកស្រី Sonia Tebbakhបានឱ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺចង់បង្ហាញការគាំទ្ររបស់រដ្ឋាភិបាលបារាំងចំពោះដំណើរការប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា និងដើម្បីប្រកាសពីការផ្តល់ជំនួយអភិវឌ្ឍន៍របស់បារាំងតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំងសម្រាប់បណ្តាឆ្នាំខាងមុខ។គួរបញ្ជាក់ថា ប្រទេសបារាំងឈរនៅលំដាប់ទី១២ ដែលមានអ្នកវិនិយោគច្រើនបំផុតក្នុងចំណោមវិនិយោគទុនបរទេសក្នុងប្រទេសមីយ៉ាន់ម៉ា ដោយមានទឹកប្រាក់វិនិយោគ ៥៤១,៦១០លានដុល្លារអាម៉េរិកក្នុងឆ្នាំសារពើពន្ធ ២០១៥-២០១៦៕

តោះទៅមើល iOS 10 ដែលទើបប្រកាសដោយក្រុមហ៊ុន Apple មានអ្វីប្លែកខ្លះទៅ?

ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០៥:០៤

ព្រឹត្តិការណ៍មួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានធ្វើឡើងកាលពីយប់មិញ WWDC 2016 ឬហៅថា សន្និសិទសម្រាប់អ្នកអភិវឌ្ឍន៍ទូទាំងពិភពលោក លើកទី 27 ក្នុងនោះក្រុមហ៊ុន Apple មិនបានដាក់បង្ហាញឬបញ្ចេញឧបករន៍អេឡិចត្រូនិចរបស់ខ្លួនអ្វីថ្មីទេ ប៉ុន្តែគឺមាន Software ជាច្រើនបានបង្ហាញ។ក្នុងមានការកែប្រែឲ្យដំណើរការបានរលូនជាងមុន មុខងារថ្មីៗសម្រាប់ប្រព័ន្ធប្រតិបត្តិការនាឡីកាឆ្លាតវៃ watchOS សម្រាប់ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ macOS សម្រាប់ tvOS ជាពិសេសនោះគឺប្រព័ន្ធប្រតិបត្តិការថ្មីសម្រាប់ iPhone, iPad, iPod គឺ iOS 10 ជាអ្វីដែលអ្នកទាំងអស់គ្នាកំពុងទន្ទឹមរងចាំ។ដោយនៅថ្ងៃនេះយើងនឹងបង្ហាញពីមុខងារថ្មីៗក៏ដូចជាអ្វីថ្មីប្លែកដែលមាននៅលើ iOS 10 :យើងឃើញមានការរចនាថ្មីប្លែកសម្រាប់ Lock Screen និងកាមេរ៉ានៅលើ Lock Screenវាមានរយៈពេលយូរដែរហើយដែលកម្មវិធីកាមេរ៉ានៅលើ Lock Screen ឧបករណ៍អេឡិចត្រូនិចរបស់ Apple តម្រូវឲ្យអូសពីក្រោមដើម្បីបើក ប៉ុន្តែឥឡូវខុសប្លែកថ្មីនៅលើ iOS 10 នេះដោយក្រុមហ៊ុន Apple តម្រូវឲ្យអូសពីខាងស្តាំមកឆ្វេងវិញ។ មួយទៀតនោះគឺយើងមិនអាចបើកទូរស័ព្ទដោយអូស Slide To Open ទៀតនោះទេ គឺយើងចុចលើប៉ូតុង Home ដើម្បីបើកជំនួសវិញ។គ្រាន់តែលើកទូរស័ព្ទ នោះ Lock Screen នឹងភ្លឺភ្លាមជាមួយនឹងយោបល់ពី iOS 10 អ្នកប្រើប្រាស់ iPhone ទាំងឡាយនឹងអាចធ្វើឲ្យស្គ្រីនទូរស័ព្ទរបស់អ្នកភ្លឺភ្លាមដោយគ្រាន់តែលើកទូរស័ព្ទឡើង ជាមួយនឹងប្រដាប់ទប់និងឈ្នាន់ល្បឿនក្នុង iPhone ទូរស័ព្ទរបស់អ្នកអាចប្រាប់បានភ្លាមៗតើមានអ្វីកើតឡើង ក៏ដូចជាអាចឲ្យអេក្រង់ទូរស័ព្ទភ្លឺភ្លាមៗផងដែរ។Widgets ដែលទើបនឹងមកដល់វាអាចបានថាយឺតបន្តិចហើយសម្រាប់ក្រុមហ៊ុន Apple ដាក់បញ្ចូលនូវមុខងារ Widgets នេះដែលមានភាពរហ័ស ប្លែកនិងឆ្លាតវៃខុសគេ។ឧទាហរណ៍: កម្មវិធី ESPN អ្នកអាចមើលការសង្ខេបលទ្ធផលការប្រកួតណាមួយបានភ្លាមៗនៅលើអេក្រង់នោះតែម្តងដោយមិនចាំបាច់បើកកម្មវិធី ប៉ុន្តេ​ Widgets ទាំងនេះបានដាក់បញ្ចូលតែនៅលើកម្មវិធីដែលអាចប្រើប្រាស់បច្ចេកវិទ្យា 3D Touch ប៉ុណ្ណោះ។របារ Widgets ផ្សេងៗទៀតពី Spotlight Search, Calender និង Siri ជាដើមអ្នកអាចប្រើប្រាស់ 3D Touch ពី Notifications ដែលលោតឡើងនៅលើអេក្រង់ទូរស័ព្ទតែម្តង ឧទាហរណ៍ដូចជា Message ចឹងកម្មវិធីថ្មីមួយហៅថា Home សម្រាប់បញ្ជាគ្រឿងអេឡចត្រូនិចផ្សេងៗនៅក្នុងផ្ទះរបស់យើងកម្មវិធី Music នៅលើ iOS 10 ត្រូវបានរចនាឡើងវិញជាមួយនឹង Interface ថ្មីព្រមទាំងអ្នកអាចមើល Lyrics របស់ចម្រៀងបាននៅផ្នែកខាងក្រោមទៀតផងដែរកម្មវិធី News នៅ iOS 10 ត្រូវបានរចនាឡើងវិញថ្មីដែរដែលមើលទៅសាមញ្ញនិងងាយស្រួលជាងមុនកម្មវិធី Photos នៅលើ iOS មានភាពឆ្លាតវៃជាងមុន ដោយអាចចងចាំនៅទីកន្លែង កាលបរិច្ឆេទ ពេលវេលាថត មិនត្រឹមតែប៉ុណ្ណោះវាក៏អាចប្រមូលផ្តុំរូបភាពឬរូបថតមួយចំនួនបង្កើតជាអាល់ប៊ុមនិងខ្សែភាពយន្តខ្លីជាដើមកម្មវិធី Maps ក៏ឆ្លាតជាងមុនដែលអនុញ្ញាតឲ្យអ្នកកក់សំបុត្រ ឬកក់តុអាហារនៅភោជនីយដ្ឋានបានកម្មវិធី Message នៅលើ iOS ថ្មីប្លែកជាច្រើនដូចជាអ្នកអាចសរសេរអក្សរដោយដៃ ធ្វើអក្សរជាមួយនឹង​ Effects ផ្សេងៗដូចជាខួបកំណើត ជប់លៀងជាដើមកម្មវិធី Message ក៏ទើបមាននូវ Stickers ស្អាតៗនិង Emoji ធំជាងមុន 3 ដងផងដែរ

ក្រសួងធនធានទឹកប្រកាសថា ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២២មិថុនា កម្ពុជានឹងមានភ្លៀងធ្លាក់ពីធម្យមទៅច្រើន

ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០២:៣០

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករពីស្ថានភាពអាកាសធាតុ ប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១៤ ដល់ ទី២២ ខែមិថុនា ឆ្នាំ២០១៦ ដោយបញ្ជាក់ថា នៅកំឡុងពេលនេះ ខ្យល់មូសុងនីរតី បាននិងកំពុង បន្តបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ដែលកត្តានេះ នាំឲ្យមានភ្លៀងធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន។ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមធ្វើការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូខ្យល់បោកបក់ខ្លាំងនៅតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ។ សេចក្តីប្រកាសរបស់ក្រសួងធនធានទឹក បានបញ្ជាក់ពីស្ថានភាពអាកាសធាតុនៅកម្ពុជា ៖1- តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរ ទៅច្រើន។2-តំបន់វាលទំនាប៖ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន។3-តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ៕

យន្តហោះរុស្ស៊ីដឹកជំនួយអង្គការសហប្រជាជាតិ ១៨ តោនទៅកាន់ទីក្រុងក្នុងប្រទេសស៊ីរី

ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០២:២១

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា មជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាគ្នាបាននិយាយនៅថ្ងៃអង្គារនេះថា យន្តហោះរុស្ស៊ីបានទម្លាក់ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិចំនួន ១៨តោន លើទីក្រុង Deir Ezzor ភាគខាងកើតស៊ីរី ដែលត្រូវបានឡោមព័ទ្ធដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ជំនួយមនុស្សធម៌ដែលត្រូវបានទម្លាក់តាមឆ័ត្រយោងរួមមានម្សៅ និងគ្រាប់ធញ្ញជាតិ។មជ្ឈមណ្ឌលបានឱ្យដឹងថា ក្បួនជំនួយមនុស្សធម៌សម្រាប់ប្រជាជនស៊ីរីកំពុងរៀបចំ និងថា ជំរំKhmira ក្នុងខេត្ត Hama ប្រទេសស៊ីរីបានទទួលជំនួយមនុស្សធម៌ចំនួន ៤តោន។គួរបញ្ជាក់ថា បទឈប់បាញ់ដែលសម្របសម្រួលដោយរុស្ស៊ី និងអាម៉េរិក ដែលចូលជាធរមានកាលពីពាក់កណ្តាលយប់ថ្ងៃទី២៧ ខែកុម្ភៈ បាននាំមកនូវភាពស្ងប់ស្ងាត់ដល់ប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមមួយនេះ៕

ប្រទេសសិង្ហបុរី កំទេចភ្លុកដំរី 7,9 តោន ដែលរឹបអូសបាន

ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ០២:១៩

ភ្លុកដំរីសរុបប្រមាណជា 7,9 តោនប៉ាន់ប្រមាណមានតម្លៃប្រហែល 13 លានដុល្លារសិង្ហបុរី (9.56 លានដុល្លារសហរដ្ឋអាមេរិក) ត្រូវបានអាជ្ញាធរប្រទេសសិង្ហបុរីកំទេចចោលនៅកាលពីថ្ងៃចន្ទម្សិលមិញ នៅរោងចក្រអេកូកាកសំណល់នៅភាគខាងលិចប្រទេសសិង្ហបុរី។ នេះជាលើកដំបូងហើយដែលអាជ្ញាធរស្បៀងអាហារនិងកសិកម្ម-ពេទ្យសត្វសិង្ហបុរី (AVA) បានរឹបអូសបានភ្លុកដំរីនិងកំទេចចោល ហើយក៏ក្នុងន័យបញ្ចូនសារទៅដល់ក្រុមរកស៊ីជួញដូរភ្លុកដំរីខុសច្បាប់ដែលជាប្រភេទសត្វជិតផុតពូជនៅក្នុងពិភពលោក មិនអោយយកសិង្ហបុរីជាកន្លែងជួញដូរនោះទៀតទេ ។ គួរបញ្ចាក់ផងដែរថាភ្លុកដំរីភាគច្រើនគិតមានការនាំចេញពីប្រទេសនៅតំបន់អាហ្វ្រិក ដែលនៅទីនោះមានទីផ្សារងងឹតសម្រាប់ជួយដូររកសុីរបរខុសច្បាប់ទាំងនោះសម្រាប់បានប្រាក់កម្រៃចិញ្ចឹមជិវិត ហើយបើយោងតាម WWF បានអោយដឹងថាសត្វដំរីត្រូវបានគេសម្លាប់ប្រហែល ៣ម៉ឹក្បាល ជារៀងរាល់ឆ្នាំ ។ 

ប្រទេសរុស្ស៊ី និងកូរ៉េខាងត្បូងជំរុញឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ

ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ១៦:៤៤

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា រុស្ស៊ី និងកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះបានអំពាវនាវឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយបន្ទាប់ពីកិច្ចប្រជុំមួយជាមួយសមភាគីរបស់គាត់ Yun Byung Se ថា យើងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ដើម្បីគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងបានសង្កត់ធ្ងន់ថាទាំងប្រទេសរុស្ស៊ីនិងប្រទេសកូរ៉េខាងត្បូងនឹងមិនទទួលយកការប្រកាសពីស្ថានភាពនុយក្លេអ៊ែរដោយខ្លួនឯងរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នោះទេ។លោក Lavrov បាននិយាយថា ប្រទេសរុស្ស៊ីនឹងបន្តអនុវត្តពេញលេញនូវវិធានការ២២៧០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានអនុម័តកាលខែមីនា ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។លោក Lavrov បន្តថា យើងមិនអាចទទួលយកបានទេ ដែលមានការជំរុញតំបន់ឱ្យក្លាយជាកន្លែងប្រឈមមុខដាក់គ្នាមួយ ក្នុងពេលដែលបញ្ហាទាំងអស់អាចនឹងត្រូវដោះស្រាយគ្នាដោយការចរចារ។លោក Yun បានឱ្យដឹងថាប្រទេសកូរ៉េខាងត្បូងមើលឃើញបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងថាជា ឧបសគ្គធំបំផុត ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការទីក្រុងម៉ូស្គូសេអ៊ូលនិងលើកកម្ពស់សន្តិភាពនិងភាពរុងរឿងក្នុងតំបន់និងជាការគំរាមកំហែងមួយដល់សហគមន៍អន្តរជាតិ។លោក Yun បាននិយាយថា កូរ៉េខាងជើងកំពុងដើរថយក្រោយ ដោយសារការមិនបញ្ឈប់សេចក្តីប្រាថ្នារបស់ខ្លួន ដើម្បីទទួលបានសក្តានុពលនុយក្លេអ៊ែរ ... យើងចាត់ទុកថាវាជាការចាំបាច់ដើម្បីនាំកូរ៉េខាងជើងចូលទៅក្នុងផ្លូវត្រឹមត្រូវ ដោយការខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ដើម្បីគាំទ្រដល់ការតាមដានពេញលេញនូវការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។រដ្ឋមន្រ្តីទាំពីរក៏បានពិភាក្សាផងដែរអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានាដូចជា ថាមពល នុយក្លេអ៊ែរ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនិងជលផល ព្រមទាំងការរំពឹងទុកនៃការបង្កើតតំបន់ពាណិជ្ជកម្មសេរីរវាងកូរ៉េខាងត្បូងនិងសហភាពសេដ្ឋកិច្ចអាស៊ី ដែលដឹកនាំដោយរុស្ស៊ី។គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកYunគឺជាការធ្វើដំណើរជាលើកដំបូងដោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងទៅកាន់ប្រទេសរុស្ស៊ីក្នុងរយៈពេលប្រាំឆ្នាំ។ ក្រសួងការបរទេសកូរ៉េខាងត្បូងបានពណ៌នាថា ដំណើរទស្សនកិច្ចនេះជាឱកាសមួយដើម្បីធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលក្រុងព្យុងយ៉ាងឱ្យបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕

Microsoft សម្រេចជះលុយ 26,2 ពាន់លានដុល្លារ ទិញយកបណ្តាញសង្គម LinkedIn

ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៦ ម៉ោង ១៦:៤២

ក្រុមហ៊ុន Microsoft បានប្រកាសអោយដឹងថាខ្លួនបានទិញយកបណ្តាញសង្គម LinkedIn ក្នុងតំលៃ 26,2 ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងកិច្ចព្រមព្រៀងធំបំផុតដែលមិនធ្លាប់របស់ខ្លួន ហើយនេះក៏ជាជំហ៊ានថ្មីមួយទៀតសម្រាប់ Microsoft ក្នុងការបោះជើងចូលប្រឡូកក្នុងការអភិវឌ្ឍន៍កម្មវិធីបណ្តាញសង្គមក្នុងពិភពលោក។ ក្នុងកិច្ចព្រមព្រៀងនេះដែរនឹងត្រូវបានអនុម័តជាឯកច្ឆន្ទដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Microsoft និងLinkedIn ដែលត្រូវបានរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ 2016 ។ LinkedIn នឹងរក្សានៅការដំណើរការរបស់ខ្លួន និងមានភាពឯករាជ្យ  ហើយចំពោះលោក Jeff Weiner ក៏នៅតែជានាយកប្រត្តិបត្តិរបស់ក្រុមហ៊ុន LinkedIn ដដែល។សូមបញ្ចាក់ផងដែរ LinkedIn ជាបណ្តាញសង្គមសម្រាប់ដែលមានលក្ខណសម្រាប់អ្នកជំនួញ ត្រូវបានបង្កើតឡើងនៅឆ្នាំ ខែធ្នូ ឆ្នាំ ២០០២ ហើយបច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រហែល ៤០០លាន គណនី តែមិនសូវជាល្បីឈ្មោះប៉ុន្មាននោះទេសម្រាប់អ្នកប្រើប្រាស់ទូទៅនៅទូទាំងពិភពលោក ។ LinkedIn បានសំលឹងឃើញឳ្យកាសមាសដែលនឹងធ្វើអោយបណ្តាញសង្គមមានអ្នកប្រើប្រាស់ច្រើនថែមទៀត ក្នុងការដែលក្រុមយក្ស Microsoft បានទិញយកនោះ ។