trollkhmer news

សង្គមនិងជីវិត

ដករូបសំណាកព្រះគ្រូ ថាម កុងតាក់ ចេញពីបរិវេណព្រះវិហារកៅដាយគីមបៀន ជាផ្លូវការ

ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៦:២៥

ភ្នំពេញ៖ អាជ្ញាធរមានសមត្ថកិច្ចបានសម្រេចដករូបសំណាកព្រះគ្រូ ថាម កុងតាក់ ចេញពីបរិវេណ ព្រះវិហារកៅដាយគីមបៀន ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧។ ដោយការសម្រេចដករូបសំណាកនេះ គឺមានការប្រជុំគណៈកម្មការចម្រុះមួយ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធរួមទាំងប្រធាននាយកដ្ឋានពាហិរះសាសនា ប្រធានមន្ទីសាសនានិងសាសនារាជធានីភ្នំពេញ។មន្ត្រីជាន់ខ្ពស់ប៉ូលិសបានបញ្ជាក់ថា ការយករូបសំណាកនេះចេញ គឺកើតចេញពីទំនាស់សាសនា ហើយសាសនាកៅដាយមិនគោរពរូបសំណាកទេហើយរូបសំណាកដែលដកគឺរូបសំណាកបុគ្គលម្នាក់ដែលកាន់សាសនាកៅដយវដែលបានស្លាប់នៅក្នុងព្រះវិហារកៅដាយនិងមានបរទេសលូកដៃក្នុងរឿងនេះគឺចង់ដាក់រូបនេះនៅក្នុងព្រះវិហារ។ ហើយខាងសាសនាកៅដាយនៅតៃនិញ គឺគេមិនអនុញ្ញាតឲ្យយករូបសំណាកនោះដាក់នៅក្នុងព្រះវិហារកៅដាយទេ ដោយពីមុនមកព្រះវិហារកៅដាយមិនមានរូបសំណាកនឹងទេ។ ហើយរូបសំណាកនេះត្រូវបានដឹកតាមរថយន្តយកទៅរក្សាទុកនៅខេត្តតៃនិញ។សូមជម្រាបថា ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានប្រជុំជាច្រើនដងរួចមកហើយដោយផ្នែកពាក់ព័ន្ធទាំងអស់គោរពតាមគោលលទ្ធិសាសនាកៅដាយគឺសម្រេចយករូបសំណាកព្រះគ្រូ ថាម កុងតាក់ ចេញពីបរិវេណព្រះវិហារកៅដាយគីមបៀន។

ក្តៅៗ ! ស្ថានទូតអាមេរិកប្រចាំប្រទេសម៉ាឡេស៊ីបានបដិសេធពាក្យចចាមរាមចំពោះ Visa ទៅអាមេរិក

ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៦:២៣

អំបាញម៉េញនេះ TrollKhmer បានចុះផ្សាយពីព័ត៌មានដែលថា "Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រត្តិបត្តិ (Executive Order) ដើម្បីអោយប្រជាជននៅប្រទេសអាស៊ីអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកដោយគ្មានវីសា" ឥឡូវនេះស្រាប់តែស្ថានទូតអាមេរិកប្រចាំម៉ាឡេស៊ីបានធ្វើការបដិសេធថានេះជាពាក្យចចាមរាមតែប៉ុណ្ណោះ ។ ចាប់តាំងពីលោក Donald Trump ឡើងកាន់តំណែងគាត់បានដកហូត Trans-Pacific Partnership (TPP) ដែលតាមធ្វើតាមការសន្យារបស់គាត់មួយក្នុងចំណោមការសន្យាទាំងអស់ ។ ហើយបើតាមព័ត៌មាន Reuters គឺលោក Trump កំពុងដាក់ឈ្មោះប្រទេសចំនួន ៧ ក្នុងបញ្ជីស្បែកខ្មៅមានដូចជា Syria, Iraq, Libya, Somalia, Sudan និង Yemen ៕

មែនក៏អី ប្រជាជននៅអាស៊ីអាចទៅអាមេរិកដោយគ្មានវីសា ?

ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៥:០១

កាលពីថ្ងៃច័ន្ទនេះលោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រត្តិបត្តិ (Executive Order) ដើម្បីអោយប្រជាជននៅប្រទេសអាស៊ីអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកដោយគ្មានវីសា ។ តាមការបញ្ជាក់នេះប្រជាជននៅអាស៊ីអាចនៅសហរដ្ឋអាមេរិកបានយូបំផុតចំនួន ១៨០ ថ្ងៃសម្រាប់តែទេសចរ និង Business Trip ហើយបើលើសចាំបាច់ត្រូវសុំវីសា ។ មូលហេតុដែលគាត់ធ្វើអញ្ចឹងគឺដើម្បីពង្រឹងពាណិជ្ជកម្ម​ សេដ្ឋកិច្ច រវាងទ្វីបអាស៊ី និង សហរដ្ឋអាមេរិក ហើយសូម្បីប្រទេសអូស្រ្តាលីក៍មានសិទ្ធដូចប្រទេសនៅអាស៊ីដែរ ។ ម្យ៉ាងទៀតគាត់ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រត្តិបត្តិចំនួន ៥ បន្ថែមទៀត រួមមាន ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ជាដើម ៕

តើ​ការ​ពាក់​ចិញ្ចៀននៅ​ម្រាម​នាង​ដៃ​មាន​ន័យ​ដូច​ម្ដេច?

ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៤:២៨

ការ​ពាក់​ចិញ្ចៀន​នៅ​ម្រាម​ដៃ​នាង​ ដូច​ជា​មិន​ចម្លែក​អ្វីផង គ្រាន់​តែ​ពាក់​ចិញ្ចៀន​នៅ​ម្រាម​ដៃនាង មិន​ថា​អញ្ចឹង? ពីព្រោះធ្លាប់តែឃើញ​មនុស្សភាគច្រើនពាក់ដៃ​ហ្នឹង​គ្រប់ៗ​តែ​គ្នា​ហ្នឹង។ប៉ុន្តែបើនិយាយពីរឿងស្នេហាការពាក់​ចិញ្ចៀន​នៅ​ម្រាម​ដៃ​នាង​គឺ​បញ្ជាក់​ពី​អត្ថ​ន័យ​ ស្នេហា ៥០% ទៅ​ហើយ នៅ​ឡើយ​តែ​សង្កត់​ធ្ងន់​ថា​នៅ​ខាង​ឆ្វេង ឬ​ខាង​ស្ដាំ​ប៉ុណ្ណោះ។ ប៉ុន្តែនៅពីខាងក្រោយរឿងនេះដែរ ការពាក់ចិញ្ចៀននៅម្រាមដៃនាងអាចនិងចង់បង្ហាញពីអ្វីដែលចង់អោយអ្នកនៅជុំវិញខ្លួនបានដឹងផងដែរ៖តើ​ការ​ពាក់​នៅ​ម្រាម​នាង​ដៃ​នេះ​មាន​ន័យ​ដូច​ម្ដេច?តាម​ការ​ពិត​អ្នក​ចង់​ពាក់​នៅ​ម្រាម​ណា​មួយ​ក៏​បាន មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​នោះ​ទេ ហើយ​ក្នុង​ករណី​ដែល​មនុស្ស​គ្រប់ៗ​គ្នា​តែង​ពាក់​នៅ​ម្រាម​មួយ​នេះ​ក៏​ព្រោះ ​តែ​ម្រាម​នេះ​ជា​ម្រាម ដែល​បញ្ជាក់​អំពី​ក្ដី​ស្រឡាញ់ (បេះដូង) និង​សេចក្ដី​ស្មោះ​ត្រង់ ជា​ម្រាម​ដែល​ពុំ​បាន​ប្រើប្រាស់​ក្នុង​ការ​បោកបញ្ឆោត បញ្ជា ជេរ ឬ​មើល​ងាយ​ដល់​នរណា​ម្នាក់​ឡើយ។ គេ​ពុំ​ដែល​ឃើញ​នរណា​ម្នាក់​ប្រើ​នូវ​ម្រាម​នេះ​ទេ គឺ​សម្រាប់​តែ​តុប​តែង​ប៉ុណ្ណោះ។តើ​ហេតុ​អ្វី​បាន​ជា​គូស្នេហ៍ ឬ​ប្ដី​ប្រពន្ធ​ពាក់​ចិញ្ចៀន​នៅ​ដៃ​ខាង​ឆ្វេង?ពិត​ណាស់​មនុស្ស​ភាគ​ច្រើន​គឺ​ប្រើ​ដៃ​ស្ដាំ​សម្រាប់​ធ្វើ​ការងារ ឬ​ប្រើ​កំលាំង​ខ្លាំង​ជា​ខាង​ឆ្វេង រហូត​គិត​ថា​អ្វីៗ​ទាំង​អស់​គឺ​របស់​ខ្លួន​នៅ​ខាង​ស្ដាំ (អំណាច)។ សូម្បី​ការ​ចាប់​កាន់​នៅ​វត្ថុ​ប្រើប្រាស់​ណា​មួយ​ក៏​ថា​បាន។ បាន​សេចក្ដី​ថា​របស់​ដែល​នៅ​ដៃ​ខាង​ស្ដាំ​ជា​របស់​ខ្លួន ដូច​ជា​អ្នក​ពុំ​ទាន់​មាន​គូ​គឺ​គេ​តែង​តែ​ពាក់​នៅ​ម្រាម​ដៃ​ខាង​ស្ដាំ។ រីឯ​ម្រាម​ដៃ​ខាង​ឆ្វេង​គឺ​ជា​ដៃ​បន្ទាប់​ពី​ដៃ​ខាង​ស្ដាំ​ដែល​គេ​យក​ចិត្ត​ ទុកដាក់ ខ្វះ​គ្នា​ពុំ​បាន នេះ​បញ្ជាក់​ប្រាប់​ថា​ចិញ្ចៀន​ដែល​នៅ​ខាង​ស្ដាំ​គឺ​ពុំ​មែន​ជា​របស់​ខ្លួន​ ឡើយ ហើយ​ប្រសិន​បើ​វា​ស្ថិត​នៅ​ម្រាម​នាង​ដៃ​ទៅទៀត​នោះ គឺ​បញ្ជាក់​ថា​បេះ​ដូង​របស់​គេ​មាន​ម្ចាស់​រួច​ទៅ​ហើយ ព្រោះ​ម្រាម​នាង​ដៃ​ជា​បេះដូង​ស្មោះ។

នៅមិននៅ នាំគ្នាថតរូបស៊ិចស៊ី មានអីសណ្ឋាគានៅឌូបៃប្តឹង

ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៤:១២

សណ្ឋាគាលំដាប់ផ្កាយ ៥ បូក របស់ប្រទេសឌូបៃឈ្មោះ Waldorf Astoria Dubai Palm Jumeirah បានដាក់ពាក្យបណ្តឹងទៅក្រុមតារាម៉ូដែលជនជាតិរុស្សីពីបទថតរូបស៊ិចស៊ី និងចែកចាយក្នុងបណ្តាញសង្គមនៃទីតាំងរបស់សណ្ឋាគារបស់ពួកគេ ។ ក្រុមតារាម៉ូដែលជនជាតិរុស្សីទាំងនេះថតរូបភ្ជាប់ជាមួយទ្រព្យសម្បត្តិរបស់សណ្ឋាគាខាងលើនេះហើយថតដោយក្រុមអ្នកថតឈ្មោះ D'AngelAnn ជាប្រេនរបស់ Anna Chibisova ។ តារាម៉ូដែលទាំងនេះមានឈ្មោះថា Victoria Bonya អាយុ 37 ឆ្នាំ, Anna Kalashnikova អាយុ 44 ឆ្នាំ និង តារាប្រចាំទូរទស្សន៍ Alena Shishkova អាយុ 24 ឆ្នាំ ។ ហើយក្រៅពីនេះមានតារាមួយចំនួនដូចជា Lily Ermak, Alina Lobacheva, Philipp Plein (តារាម៉ូដែលកីឡា), Alina Akilova និង Dasha Mart ។ អ្នកគ្រប់គ្រង់សណ្ឋាគាបានដាក់ពាក្យបណ្តឹងពីការថតរូបជ្រុលហួសរបស់តារាម៉ូដែលទាំងនេះ ហើយបានដាក់ Suggestive Post ទៀត ៕

គ្រាន់តែសង្កេត មើលទំហំថ្ងាស អាចទស្សន៍ទាយដឹងអ្វីខ្លះ?

ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៣:៣៥

ការទស្សន៍​ទាយ ​តាម​លក្ខណៈរូប​រាង​ខាងក្រៅ​មាន​ច្រើន​បែប ក្នុង​នោះថ្ងាស​ក៏ជា​ផ្នែក​តូច​មួយ​ដែល​អាច​ឱ្យ​យើង​ធ្វើការ​សនិ្នដ្ឋាន​ដឹងថា មនុស្ស​ម្នាក់ៗ​មាន​ចរិកលក្ចណៈយ៉ាង​ណា​ដែរ។ ដូច្នេះ​​ចង់ដឹងថា​ការ​សង្កេត​មើល​តាម​តម្រង់​ថ្ងាស​អាច​ទស្សទាយ៍​ដឹងអ្វីខ្លះ​?១. ថ្ងាសតូច៖ ជាមនុស្សចូលចិត្តការប្រថុយប្រថាននិងធ្វើអ្វីមួយតាមរបៀបដែលពួកយល់ថាត្រូវ។២. ថ្ងាសមានរាងត្រង់៖ ជាមនុស្សខិតខំប្រឹងធ្វើការដើម្បីសម្រេចគោលបំណងរបស់ខ្លួន។៣. ថ្ងាសមានរាងស្រូចៗ៖ ជាមនុស្សពូកែវែកញែករកហេតុផល និង ចចេសធ្វើអ្វីមួយទាល់តែបានសម្រេចមិនថាវាពិបាកប៉ុណ្ណានោះទេ។៤. ថ្ងាសមានរាងកោង៖ ជាមនុស្សមានចិត្តទូលាយ និង ពូកែខាងទំនាក់ទំនង៕៥. ថ្ងាសមានរាងអក្ស M៖ ជាមនុស្សឧស្សាហ៍ និងមានទេពកោសល្យផ្នែកសិល្បៈ។៦.ថ្ងាសមានរាងស្រួចចំកណ្តាល៖ ជាមនុស្សចិត្តល្អ និងសុភាពរៀបសារពីធម្មជាតិ។៧.ថ្ងាសទូលាយ៖ ជាមនុស្សឆ្លាត និងមានទេពកោសល្យពីធម្មជាតិ ។

វិធីងាយស្រួល កម្ចាត់ជាតិគីមីចេញពីបន្លែផ្លែឈើ

ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១២:២៧

ជាទូទៅ បន្លែ​ផ្លែឈើ​ដែល​សម្បូរ​ថ្នាំ​សម្លាប់សត្វ​ល្អិត​ច្រើនជាងគេ​រួមមាន​ដូចជា ប៉ោម ស្ពៃ​ប្រូ​ខូ​លី ខិ​ន​ឆាយ​ធំ បន្លែ​ស្លឹក​បៃតង ប៉េងប៉ោះ ទំពាំងបាយជូរ ម្ទេស សារី និង​ផ្លែឈើ​ពេញនិយម​មួយចំនួនទៀត​។ ប៉ុន្តែប្រហែលយើងមិនបានអារម្មណ៍​ថា​មាន​ថ្នាំពុល​លើ​បន្លែ​ផ្លែឈើ​នេះ​ទេ ហើយ​ក្រោយពេល​ទទួលទាន​ទាំង​មិនបាន​សម្អាត​ត្រឹមត្រូវក៏​បណ្តាលឱ្យមានបញ្ហា​សុខភាព​ជាច្រើន​។ ខាងក្រោម​នេះ​ជា​វិធី​ងាយៗដើម្បី​សម្អាត​ថ្នាំ​បាញ់សម្លាប់​សត្វល្អិត​ទាំងនេះ​។ ​១. លាង​ជាមួយ​ទឹកខ្មេះ​ហូប​ធម្មតា​ថ្នាំ​សម្លាប់​សត្វល្អិត​ភាគច្រើន​ផ្ទុក​ជាតិគីមី​ដូចជា Organophosphate, Carbamate, Organochlorine, Sulfonylurea, Pyreathoid ។​ល​។ ដែល​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​។ ដាក់​ទឹកខ្មេះ​មួយ​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​មួយ​ចានដែក​ល្មម រួច​ត្រាំ​បន្លែ​ផ្លែឈើ​ក្នុងនោះ​រយៈពេល ៤ ទៅ ១០ នាទី​សឹម​ស្រង់​មក​លាង​ទឹក​សម្អាត​មួយតង់​ទៀត​ជាការ​ស្រេច​៕២. លាង​ស្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​​ទឹក​ត្រជាក់​ពេក និង​ក្តៅ​ពេក​មិន​អាចជួយ​កម្ចាត់​ថ្នាំ​សម្លាប់​សត្វល្អិត​បានទេ អ្នក​ត្រូវ​លាង​បន្លែ​ផ្លែឈើ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ឱ្យបាន​មួយសន្ទុះ សឹម​ត្រង​វា​ចេញ ហើយ​លាង​ជាមួយ​ទឹកសាប​មួយតង់​ទៀត​។​៣. លាង​ជាមួយ​ទឹកអំបិល​   ​ដាក់​អំបិល​មួយ​ស្លាបព្រា​កាហ្វេ ក្នុង​ទឹក​មួយ​ចានដែក​ល្មម រួច​ត្រាំ​បន្លែ​ផ្លែឈើ ៤ ទៅ ១០ នាទី សឹម​ត្រង​មក​លាង​ទឹក​សម្អាត​។

ប៉ូលិសបំបែកសំណុំរឿងបាញ់សម្លាប់ប្លន់យកទូរស័ព្ទនិងកាបូប ចាប់ខ្លួនជនសង្ស័យបាន២នាក់

ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១១:៥៧

ភ្នំពេញ៖ ជនសង្ស័យដែលបាញ់សម្លាប់ប្លន់ដ៏សាហាវនៅសង្កាត់ទំនប់ទឹកខណ្ឌចំកាមន រាជធានីភ្នំពេញ បណ្តាលឲ្យជនរងគ្រោះស្លាប់ម្នាក់នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន២នាក់និងវត្ថុត្ថាងកាំភ្លើង៣ដើម និងកំពុងស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកដែលនៅសេសសល់បន្តទៀត។ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនទី១អ៊ុសួស្តីហៅពៅក្បាលធំនិងទី២ឈ្មោះចាន់សុវណ្ណហៅប៉ែត។បច្ចុប្បន្ន:ជនសង្ស័យនឹងវត្ថុតាងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានព្រហ្មទណ្ឌកំរិតធ្ងន់ក្រសួងមហាផ្ទៃដើម្បីសាកសួរ និងបន្តតាមនីតិវិធី។ ករណីបាញ់សម្លាប់ប្លន់យកទូរស័ព្ទនិងកាបូបហេតុការណ៍នេះកើតឡើងនៅម៉ោងជាង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវលេខ២០៧ នៅផ្ទះលេខ១៤B ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ជនរងគ្រោះចំនួន ៣នាក់ ដែលក្រុមប្រដាប់អាវុធបាញ់ ឲ្យរបួសមានទី១-ឈ្មោះ ចាន់ សុខជា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅផ្ទះកើតហេតុ រងរបួសចំក្បាលពីរគ្រាប់( ធ្ងន់) ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ទី២-ឈ្មោះ ចាន់ ស្រីប៉ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរជាសិស្ស ត្រូវជាបងប្អូនបង្កើត ជាមួយជនរងគ្រោះ (រងរបួសស្រាល) និងទី៣ ឈ្មោះ នេត សុធារ័ត្ន ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ (រងរបួសជើង) ត្រូវជាគូដណ្ដឹង ជាមួយឈ្មោះចាន់ សុខជា។បើតាមសម្ដីជនរងគ្រោះ ឈ្មោះ នេត សុធារ័ត្ន បានអោយដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំងបីនាក់ទើបតែមកពីកម្មវិធីមិត្តភ័ក្ដិនៅកោះពេជ្រ ដោយជិះរថយន្ដម៉ាកឡិចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-8799 ពេលដែលមកដល់ខាងមុខផ្ទះ ឈ្មោះ នេត សុធារ័ត្ន ដែលត្រូវជាគូដណ្ដឹងរបស់បងប្រុស បានចុះពីរថយន្ដ មកបើកទ្វារផ្ទះ ពេលនោះស្រាប់តែមានជនសង្ស័យមានគ្នាបីនាក់ ជិះម៉ូតូពីរគ្រឿងម៉ាក ហុងដា ឌ្រីម C110 (សង់ប៊ិច) ពណ៌ខ្មៅមួយគ្រឿង និងម៉ាកឃ្លីក ពណ៌សមួយគ្រឿង (មិនចាំស្លាកលេខ) បានមកឈប់ខាងក្រោយរថយន្ដ ហើយមានម្នាក់បានចុះពីម៉ូតូ សំដៅមកបងស្រីដែលកំពុងបើកទ្វារផ្ទះ។ប្រភពបានបន្តថា ពេលដែលឃើញដូច្នេះ រូបគេក៏ចុះទៅជួយបងស្រី ទាំងដៃកាន់ទូរស័ព្ទមួយគ្រឿង ហើយក៏ត្រូវជនសង្ស័យដណ្ដើមយកបាន ចំណែកបងប្រុស ពេលដែលឃើញជនសង្ស័យប្លន់យកទូរស័ព្ទដៃបានក៏ថយរថយន្ដ ហើយបើកបំបុកជនសង្ស័យ តែមិនត្រូវបែរជាបុកត្រូវគូដណ្ដឹងរបស់ខ្លួនទៅវិញ និងបាក់ទ្វារផ្ទះថែមទៀត ហើយជនសង្ស័យបានដកកាំភ្លើងបាញ់ទំលុះកញ្ចក់រថយន្ដ បួនគ្រាប់ បណ្ដាលអោយត្រូវក្បាលជនរងគ្រោះចំនួនពីរ រងរបួសធ្ងន់ ហើយក៏ជិះម៉ូតូគេចខ្លួន បាត់ស្រមោលតែម្ដង។

ប្រធានាធិបតីម៉ិកស៊ីកូបដិសេធសម្រាប់ការសាងសងជញ្ជាំងព្រំដែន

ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១១:៣១

លោក​ Enrique Pena Nieto បាននិយាយថា លោកនិងមិនយល់ព្រមទេជាមួយលោក Donald Trump សង់ជញ្ជាំងតាមព្រំដែនរវាង អាមេរិក និង ម៉ិកស៊ីកូ ឡើយ ។ ការបដិសធនិងបានកើតឡើងនៅពេលដែលលោក Donald Trump បានចាប់ផ្តើអោយគេធ្វើការ Design និង សង់សងគំរូជញ្ជាំងព្រំដែននេះដើម្បីទប់ស្កាត់អន្តោប្រវេសន៍នេះ ។ អ្វីដែលអស្ចារ្យនោះគឺលោក Enrique Pena Nieto បានលុបចោលទស្សនះកិច្ចរបស់លោកនៅសហរដ្ឋអាមេរិកទៀតផង ។ លោនបានបន្ថែមទៀតថា ខ្ញុំបានស្នើរសុំរដ្ឋមន្ត្រីសហប្រត្តិបត្តិការបរទេសសម្រាប់ការការពារប្រជាជនរបស់យើង ហើយកុងស៊ុលជនជាតិម៉ិចស៊ីកចំនួន 50 នាក់ក្នុងសហរដ្ឋអាមេរិកធ្លាប់ការពារសិទ្ធិអន្តោប្រវេសន៍ក្នុងប្រទេសនេះផងដែរ ៕