trollkhmer news

សង្គមនិងជីវិត

ជើងហោះហើរក្រុមហ៊ុន Gulf Air ចុះចតបន្ទាន់នៅក្នុងប្រទេសឥណ្ឌា

ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០២:៥៣

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិបារ៉ែន Gulf Air បានប្រកាសនៅថ្ងៃសុក្រថា ជើងហោះហើររបស់ខ្លួន GF155 ដែលដឹកអ្នកដំណើរ២៤៧ នាក់ពីទីក្រុងម៉ានីល ទៅកាន់បារ៉ែនបានធ្វើការចុះចតជាបន្ទាន់មួយនៅក្នុងប្រទេសឥណ្ឌាដោយសារតែមានភាពវឹកវរធ្ងន់ធ្ងរ។យន្តហោះនេះត្រូវបានបង្វែរទៅចុះចតនៅព្រលានយន្តហោះអន្តរជាតិ Chhatrapati Shivaji ក្នុងទីក្រុង Mumbai និងមានអ្នកដំណើរមួយចំនួននៅលើយន្តហោះត្រូវបានគេរាយការណ៍ថាបានរងរបួសស្រាល។ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មានអ្នកដំណើរម្នាក់តម្រូវឱ្យមានការព្យាបាលពីសំណាក់គ្រូពេទ្យ"។ជើងហោះហើរនេះនឹងធ្វើឡើងវិញ បន្ទាប់ពីការត្រួតពិនិត្យបច្ចេកទេស ហើយដែលត្រូវបានគេរំពឹងថានឹងចុះចតនៅព្រលានយន្តហោះអន្តរជាតិបារ៉ែននៅក្នុងថ្ងៃដដែលនេះ៕

អ្នកវិនិយោគចិនចង់មកបណ្តាក់ទុនសាងសង់ទីក្រុងថ្មីមួយនៅកម្ពុជាមានតំលៃ ៥ពាន់លានដុល្លារ

ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ១០:៤៧

ភ្នំពេញ៖ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានលើកឡើងថា ក្រុមហ៊ុនចិន ខុនទ្រី ហ្គាឌែន ហូលឌីង ដែលមានថវិកាប្រមាណ៥ពាន់លានដុល្លារ មានបំណង ចង់មកបណ្តាក់ទុនសាងសង់ទីក្រុងមួយនៅកម្ពុជា។ការប្រកាសបែបនេះគឺធ្វើឡើងក្រោយជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា ជាមួយលោក យ៉ាង កូវឈាំង ប្រធាន ក្រុមហ៊ុនចិនខុនទ្រី ហ្គាឌែន ហូលឌីង ខមផែននី លីមីតធីត កាលពី ថ្ងៃទី២៦ ឧសភា នាវិមានសន្តិភាព។លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ប្រាប់ក្រុមអ្នក សារព័ត៌មាន ថា លោក យ៉ាង កូវឈាំង បានគោរពជម្រាបជូនសម្ដេចតេជោថា នេះ ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅកម្ពុជា ហើយដំណើរ ទស្សនកិច្ចនេះ គឺមានបំណងដើម្បីពិនិត្យសិក្សាស្រាវជ្រាវ លើការ វិនិយោគការសាងសង់ទីក្រុងមួយនៅកម្ពុជា។លោក យ៉ាង កូវឈាំង បានជម្រាបជូនសម្ដេចតេជោបន្ដថា ក្រុមហ៊ុន របស់លោកមានថវិកាប្រមាណ៥ពាន់លានដុល្លារ ហើយសព្វថ្ងៃនេះ ក្រុមហ៊ុនរបស់លោកកំពុងតែវិនិយោគនៅប្រទេសម៉ាឡេស៊ី ក្នុងការ សាងសង់ទីក្រុងមួយ ដែលអាចផ្ដល់ការស្នាក់នៅជូន ប្រជាជន ប្រមាណជា ២លាននាក់ ហើយទីក្រុងនេះបានសាងសង់នៅជាប់ ព្រំដែនប្រទេសសឹង្ហបុរី ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ពីសំណាក់នាយករដ្ឋមន្ដ្រី ម៉ាឡេស៊ី។ជាការឆ្លើយតបសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានស្វាគមន៍ ចំពោះការសិក្សាស្វែងយល់ពីការសាងសង់ ទីក្រុងទំនើប ហើយ សម្ដេចបានផ្ដល់អនុសាសន៍មួយចំនួន ទៅលើការសិក្សាគម្រោង ប្លង់មេ ដើម្បីពិនិត្យថាតើតំបន់ណាអាចសាងសង់បាន និងតំបន់ណា មួយមិនអាចសាង់បាន ហើយត្រូវសិក្សាជាមួយមន្ដ្រីនៅតាមស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាសិក្សាឲ្យបានម៉ត់ចត់មុន ធ្វើការ វិនិយោគ ព្រោះថា ការវិនិយោគនេះជាការវិនិយោគធំមួយ ក្នុងការជំរុញ សេដ្ឋកិច្ចឲ្យមានការរីកចំរើនផងដែរ៕

ក្តៅខ្លាំងនៅប្រទេស ឥណ្ឌា 51អង្សារសេ រហូតដល់រលាយផ្លូវថ្នល់កៅស៊ូ ដើរទៅមុខមិនចង់រួច

ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ១០:៤០

រលកកំដៅបានវាយប្រហារប្រទេស ឥណ្ឌា យ៉ាងខ្លាំង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលធ្វើប្រជាជនពិបាកទ្រាំរហូតដល់ចេញមកងូតទឹកនៅក្រៅ ហើយម្យ៉ាងវិញទៀតនោះគឺសូម្បីតែផ្លូវថ្នល់កៅស៊ូក៏បានរលាយ ធ្វើអោយអ្នកដំណើរដើរស្អិតជាប់ជើងទៅមុខមិនចង់រួច។ រលកកំដៅនេះមានកំរិតដល់ទៅ 51អង្សារសេ ជាកំរិតក្តៅបំផុតប្រចាំប្រវត្តិសា្រស្តរបស់ឥណ្ឌា ដែលបានវាយតំបន់ Valsad នៃរដ្ឋ Gujarat ។ សូមមើលវីឌីអូខាងក្រោម 

ដល់វេនក្រុមហ៊ុនចិន Huawei ប្តឹងក្រុមហ៊ុនកូរ៉េ Samsung រឿងរំលោភកម្មសិទ្ធបញ្ញាម្តងហើយ

ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ១០:១៦

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​របស់​ចិន Huawei កំពុង​ប្តឹង​ក្រុមហ៊ុន Samsung ដោយ​អះអាង​ថា បាន​រំលោភ​បំពាន​លើ​សិទ្ធិ​ប៉ាតង់​ស្មា​ត​ហ្វូ​ន​។ ក្រុមហ៊ុន Huawei បាន​ដាក់​ពាក្យបណ្តឹង​ក្នុង​ប្រ​ទេ​ចិន និង​សហរដ្ឋអាមេរិក​ដើម្បី​រក​ដំណោះស្រាយ​ឱ្យ​បាន​ឆាប់​បំផុត ។ ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្រុង Shenzhen កំពុង​ទាមទារ​សំណង​ពី​អ្វី​ដែល​ខ្លួន​លើក​ឡើង​ថា ការ​ប្រើប្រាស់​មិន​មាន​អាជ្ញាប័ណ្ណ​នៃ​បច្ចេកវិទ្យា​ការ​ទាក់ទង 4G ប្រព័ន្ធ​ប្រតិបត្តិការ និង​ស​ហ្វ​វែ​ប្រទាក់ក្រឡា​ជាមួយ​អ្នក​ប្រើប្រាស់​មាន​ក្នុង​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Samsung ។ក្រុមហ៊ុន Huawei បានបញ្ជាក់បន្ថែមថា ខ្លួនបានចំណាយប្រាក់ជាង៩ពាន់លានដុល្លារ ឬស្មើនឹង១៥ភាគរយនៃប្រាក់ចំណូលក្នុងឆ្នាំ២០១៥របស់ខ្លួនលើការសិក្សាស្រាវជ្រាវរកបច្ចេកវិទ្យាថ្មី ហើយថាខ្លួនបានចុះកិច្ចព្រមព្រៀងស្តីពីអាជ្ញប័ណ្ណជាមួយក្រុមហ៊ុនរាប់សិប ក្នុងនោះរួមមានក្រុមហ៊ុន Apple ជាដើមផងដែរ។ គួរបញ្ជាក់ថា រាល់ការចំណាយនានាលើអាជ្ញាប័ណ្ណបច្ចេកវិទ្យាបែបនេះមកហើយឲ្យក្រុមហ៊ុន Huawei ត្រូវបានគេប៉ាន់ប្រមាណថា អាចមានទំហំទឹកប្រាក់ឈានដល់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕

កងទ័ពអីុរ៉ាក់វាយសម្រុកខ្លាំងដើម្បីដណ្តើមយកទីក្រុង Fallujah ពីពួក ISIS មកវិញ

ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០២:៥១

កងទ័ព​អ៊ីរ៉ា​ក់​កាលពី​ថ្ងៃ​ទី​២៤ ឧសភា បន្ត​ការ​វាយលុក​លើ​ទីក្រុង​ហ្វា​ល់​លូ​ចា កាន់កាប់​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៤ មក ដោយ​បាញ់​ផ្លោង​ដាក់​បណ្តា​គោលដៅ​របស់​ក្រុម​ជី​ហា​ដ​នេះ ។នា​ថ្ងៃ​ទី​២​នៃ​ប្រតិបត្តិការ​វាយលុក អ​.​ស​.​ប និង​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​វាសនា​របស់​ប្រជាជន​ទីក្រុង​នេះ ខណៈ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដាក់​ពង្រាយ​តាម​ដង​វិ​ថី​នានា​នូវ​ក្រុម​ពេជ្ឈឃាត ហើយ​គំរាម​សម្លាប់​ពួក​អ្នក​ដែល​សាកល្បង​រត់​ចេញពី​ទីនោះ ។ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​៥០​គីឡូម៉ែត្រ ខាងលិច​ក្រុង​បា​ដា​ដ ទីក្រុង​នេះ​នៅ​មាន​ប្រជាជន​ប្រមាណ​ជា​១០០.០០០​នាក់ គឺ​៣​ដង​តិច​ជាង​មុន​ពេល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចូល​កាន់កាប់ ។ទាក់ទង​តាម​អ៊ីន​ធើ​រ​ណេ​ត​ប្រជាជន​ទីក្រុង​នេះ កាលពី​ថ្ងៃ​ទី​២៤ ឧសភា រាយការណ៍​ពី​ការ​បាញ់​ផ្លោង​ដាក់​កណ្តាល​ក្រុង ។ ពលរដ្ឋ​ម្នាក់​និយាយ​ថា ពុំ​មាន​នរណា​ម្នាក់​ហ៊ាន​ចាកចេញ​ឡើយ គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។ គ្រប់កន្លែង​មាន​ពួក​ខ្មាន់កាំភ្លើង​ចាប់​ពួនស្ទាក់​បាញ់ប្រហារ​តាម​ដងផ្លូវ​ដែល​អាច​ចាកចេញ ។កងទ័ព​អ៊ីរ៉ា​ក់​ដែល​ទទួល​ការ​ជួយ​ទ្រទ្រង់​តាម​អាកាស​របស់​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក​អះអាង​ថា បាន​កម្ចាត់​ពួក​យុទ្ធ​ជន​ជី​ហា​ដ​ចេញពី​ភូមិ​ហ្គា​ម៉ា​នា​ភាគ​ខាងកើត​ទីក្រុង​កាលពី​យប់​ថ្ងៃ​ទី​២៣ មក​២៤ ឧសភា ។នា​ថ្ងៃ​ទី​២៤ ឧសភា កង​យោធា និង​បុគ្គលិក​មន្ទីរពេទ្យ​សំខាន់​មួយ​នៃ​ទីក្រុង​ហ្វា​ល់​លូ​ចា ពុំ​រាយការណ៍​ពី​ជន​រង​គ្រោះ​ណា​ម្នាក់​ឡើយ ។ តុល្យការ​មុន​នេះ​របស់​ប្រភព​មន្ទីរពេទ្យ​អះអាង​ពី​ជន​ស៊ី​វិល​ស្លាប់​៨​នាក់ ហើយ​យុទ្ធ​ជន​៣​នាក់ ក៏​ត្រូវ​ស្លាប់​ដែរ រួច​មនុស្ស​២៥​នាក់​រង​របួស​ក្នុង​នោះ​មាន​ជន​ស៊ី​វិល​២០​នាក់ ។យោង​តាម​នាយក​រដ្ឋមន្ត្រី​អ៊ី​រ៉ា​ក់​លោក​ហៃ​អ៊ឺ​ឌ័​រ អាល់​អា​បា​ឌី ថា កងទ័ព​អ៊ឺ​រ៉ា​ក់​ទទួល​ការ​ណែនាំ​ឱ្យ​ថែរក្សា​ជីវិត​ប្រជាជន​ក្រុង​ហ្វា​ល់​លូ​ចា ហើយ​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន ។ តាម​ទូរទស្សន៍​នៅ​ពេល​លោក​ទៅ​កាន់​មជ្ឈមណ្ឌល​ទីបញ្ជាការដ្ឋាន​ប្រតិបត្តិការ​ជិត​ក្រុង​ហ្វា​ល់​លូ​ចា លោក​អា​បា​ឌី បាន​ស្នើ​ដល់​ប្រជាជន​ទីក្រុង​ហ្វា​ល់​លូ​ចា ដែល​ពុំ​អាច​រត់​ភៀសខ្លួន​ចេញ​បានឱ្យ​ស្ថិត​នៅ​ក្នុងផ្ទះ ហើយ​កុំ​ចេញ​ទៅ​ណា​មក​ណា ។ការ​វាយលុក​លើ​ទីក្រុង​ហ្វា​ល់​លូ​ចា ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​អ៊ី​រ៉ា​ក់​ចេញ​បញ្ជា​ឱ្យធ្វើ ទោះបី​មានការ​ភ័យ​ខ្លាច ដែល​រណសិរ្ស​ថ្មី​នេះ កាត់​បន្ថយ​មធ្យោបាយ ដើម្បី​វាយលុក​ដណ្តើម​យក​ទីក្រុង​ម៉ូ​ស​ស៊ុ​ល​ជាទី​ក្រុង​ធំ​ទី​២​របស់​ប្រទេស​ក្តី ។ ផ្ទុយ​ទៅ​វិញ ការ​វាយលុក​នេះ​ពិត​ណាស់​ជា​ការ​ឆ្លើយ​តប​ចំពោះ​រលក​នៃ​ការ​វាយប្រហារ​ភេរវកម្ម បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ជាង​១៥០​នាក់​រយៈពេល​តែ​មួ​យស​ប្តា​ហ៍​នៅ​ក្រុងបា​ដា​ដ ។កងទ័ព​អា​មេ​រិ​ក​វាយតម្លៃ​ថា អាច​មាន​យុទ្ធ ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​មរ​វាង​ពី​៥០០​ទៅ​៧០០​នាក់ ក្នុង​ទីក្រុង​ហ្វា​ល់​លូ​ចា ។ យោង​តាម​កាសែត​អង់គ្លេស THE INDEPENDANT ថា ពួក​ខ្មាន់កាំភ្លើង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដាក់​ពង្រាយ​នៅ​ទីក្រុង​ហ្វា​ល់​លូ​ចា បន្ទាប់​ពី​ការ​ប្រកាស​ពី​ការ​វាយលុក​របស់​អាជ្ញាធរ​អ៊ីរ៉ា​ក់ ដើម្បី​រំដោះ​ទីក្រុង​នេះ និង​បន្ទាប់​ពី​ទីបញ្ជាការដ្ឋាន​កងទ័ព​អ៊ី​រ៉ា​ក់​អំពាវនាវ​ដល់​ជន​ស៊ី​វិល​ឱ្យ​នាំ​គ្នា​ចាកចេញ ឬ​ដោត​ទង់​ពណ៌​ស​ដាក់​លើដំបូល​ផ្ទះ ចៀសវាង​កុំឱ្យ​រង​គ្រោះ ដោយ​ការ​ទម្លាក់​គ្រាប់បែក ឬ​ការ​បាញ់​ផ្លោង ។ ពួក​ខ្មាន់កាំភ្លើង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដាក់​ពង្រាយ​តាម​វិ​ថី​នានា​នៃ​ទីក្រុង​ព្រមាន​សម្លាប់​ពួក​អ្នក​ដែល​សាកល្បង​រត់​ចេញ ឬ​គ្រវី​ទង់​ស ។ ពេល​នេះ​កងទ័ព​អ៊ី​រ៉ា​ក់​អាច​ដណ្តើម​ត្រួតត្រា​មូលដ្ឋាន​ចំនួន​១១ ស្ថិត​នៅ​ជុំវិញ​ក្រុង​ហ្វា​ល់​លូ​ចា ។ ការ​រុលទៅមុខ​របស់​កងទ័ព​រដ្ឋាភិបាល​ជួប​ការ​លំបាក ព្រោះតែ​ការ​ដាក់​រាយ​គ្រាប់​មីន និង​គ្រឿងផ្ទុះ​កែ​ច្នៃ​ពី​សំណាក់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ជុំវិញ​ក្រុង ៕

កម្មវិធី WhatsApp នៅលើទូរស័ព្ទដំណើរការដោយ Android ត្រូវបានប្រើប្រាស់ច្រើនជាងគេងនៅលើពិភពលោក

ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០២:២៥

រាល់ថ្ងៃក្រៅពីការទូរសព័្ទឆ្លងឆ្លើយ ក៏មានផងដែរកាផ្ញើរសារអោយគ្នាដោយប្រើប្រាស់កម្មវិធីនៅក្នុងស្មាតហ្វូន ដែលយើងម្នាក់ច្បាស់ជាស្គាល់ច្បាស់កម្មវិធីមួយដែលប្រើប្រាស់សព្វថ្ងៃគឺ Messenger របស់ហ្វេសប៊ុក ។ តែបើយើងក្រលេកទៅរូបភាពមើលផែនទីពិភពលោកខាងលើបានបង្ហាញអោយយើងឃើញនៅស្ថិតិតាមតំបន់ និងប្រទេសមួយចំនួនមានការនិយមប្រើនៅកម្មវិធីផ្ញើរសារអោយគ្នា ដោយប្រើប្រាស់កម្មវិធីផ្សេងៗជាច្រើនទៀតនៅក្នុងប្រត្តិបត្តិការ Android  ហើយបើមើលតាមរូបខាងលើយើងឃើញពណ៌បៃតងគឺស្ទើរតែគ្របដណ្តប់គ្រប់តំបន់ ដែលពណ៌បៃតងនោះតំណាងអោយកម្មវិធី WhatsApp ដែលជាប់ចំណាត់ជាកម្មវិធីប្រើប្រាស់ច្រើនជាងគេនៅទូទាំងពិភពលោក។ ដោយឡែកបើយើងក្រលេកមើលទៅឃើញប្រទេសកម្ពុជា អាមេរិក និងប្រទេសមួយចំនួនទៀតគឺបានប្រើប្រាស់កម្មវិធី Messenger របស់ហ្វេសប៊ុក បានជាប់ចំណាត់ថ្នាក់ទី 3 បន្ទាប់ពី WhatsApp ដែលនេះជាការស្ទងស្ថិតិតែស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រត្តិបត្តិការ Android ទេ។ បើនិយាយពីប្រទេសយើងវិញគឺដោយសារប្រជាពលរដ្ឋរបស់យើងទទួលរងឥទ្ធិពលខ្លាំងពីបណ្តាញសង្គមហ្វេសប៊ុក ហើយបានក្លាយបណ្តាញសង្គមដ៏ធំជាងគេបង្អស់សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ទើបធ្វើអោយអ្នកប្រើប្រាស់បណ្តាទូរស័ព្ទដៃទំនើបមិនសូវងាកទៅចាប់អារម្មណ៍ខ្លាំងទៅលើកម្មវិធីផ្ញើរសារអោយគ្នាផ្សេងទៀតនោះឡើយ។ បើទោះបីជា WhatsApp ត្រូវបានគេប្រើប្រាស់ច្រើនមែន តែវាជារបស់តែមួយនៅក្នុងក្រុមហ៊ុនតែមួយរបស់ហ្វេសប៊ុកផងដែរ ដែលវាត្រូវបានក្រុមហ៊ុនហ្វេសប៊ុកទិញយកកាលពីឆ្នាំ 2014 កន្លងទៅ។ 

អ្នកគាំទ្ររបស់ DC មិនគួរមើលរំលងទូរស័ព្ទ Galaxy S7 Edge «Batman Limited Edition» នេះទេ

ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០២:១៦

ផលិតទូរស័ព្ទប្លែកៗជាមួយនឹង Theme ផ្សេងៗ ដូចកាលពីឆ្នាំមុននោះក្រុមហ៊ុនបច្ចេកវិទ្យាធំមួយនេះ បានចេញ Galaxy S6 Edge «Iron Man Limited Edition» និងនាឡិកាឆ្លាតវៃ Diamond-encrusted Gear S2 ដែលបានចេញកាលពីខែមុននេះ។ឥឡូវនេះយើងបានឃើញមួយទៀតហើយពី Limited Edition នៃទូរស័ព្ទ Galaxy S7 Edge ដោយកាលពីខែកុម្ភៈមុននោះយើងបានលឺខ្លះហើយពីទូរស័ព្ទ Galaxy S7 ដែលនឹងមាន Themed «Batman V. Superman» Edition ចេញជាផ្លូវការអមជាមួយនឹងខ្សែភាពយន្ត Batman V. Superman: Dawn Of Justice នេះ។ប៉ុន្តែ Batman Limited Edition ចេញលើកនេះដូចជានឹងមិនទាក់ទងទៅខ្សែភាពយន្តនោះទេ តែវានឹងទាក់ទងទៅនឹងហ្គេមមួយមានចំណងជើងថា Injustice ក្នុងនោះមានតួអង្គវីរៈបុរសនិងនារីរបស់ DC ដូចជា: Superman, Wonder Woman, Catwoman, Joker និងតួអង្គច្រើនទៀត។ដូច្នេះលើកនេះ យើងមិនអាចសន្មតបានថាតើក្រុមហ៊ុន Samsung នឹងចេញ Limited Edition នេះប៉ុន្មានទេ ដូចទៅនឹង Batman Limited Edition ខាងលើចឹងដោយសារតែ Samsung មើលឃើញថាខ្សែភាពយន្តមួយនេះទទួលបានជោគជ័យខ្ពស់និងមានអ្នកគាំទ្រច្រើន។កាលពីម្សិលមិញក្រុមហ៊ុន Samsung ក៏បានបង្ហោះ GIF ជា Teaser មួយនៅលើបណ្តាញសង្គម Twitter ក្នុងនោះយើងបានឃើញតែប្រអប់ភ្លឺស្អាតមួយប៉ុណ្ណោះ។ថ្ងៃនេះយើងបានឃើញរូបរាងរបស់វាទាំងស្រុងហើយ ពិតជាស្អាតមែនទែន វាមានពណ៌រាងមាសស្រោបជុំវិញគែមទូរស័ព្ទ នៅត្រង់ប៉ូតុង Home កាមេរ៉ាខាងក្រោយនិង Logo របស់ Batman នៅផ្នែកខាងក្រោយផងដែរ។នៅក្នុងប្រអប់នោះពេលបើកមកភ្លាមយើងឃើញមានបដិរូប Batman ដែកពណ៌ទឹកមាស បន្ទាប់យើងឃើញមាន ស្រោមទូរស័ព្ទ Batman ដ៏ស្រស់ស្អាតមួយ កាសនិងឆ្នាំងសាក Wireless ពណ៌មាស ព្រមទាំងទទួលបានឧបករណ៍ពាក់ក្បាលឆ្លាតវៃមួយ Oculus VR Batman នៅក្នុងប្រអប់នោះនិងហ្គេម Injustice ក្នុងទូរស័ព្ទផងដែរ។ចំពោះលក្ខណៈសម្បត្តិរបស់និងការរចនាមែនមានអ្វីប្លែកឡើយក្រៅពីវាមាន ថ្មទំហំធំជាងមុនដើម្បីអាចទប់ទល់នឹងការលេងហ្គេមខ្ពស់ ថែមទាំង Software និង Hardware ក៏បានប្រសើរជាងមុនសម្រាប់ការលេងហ្គេមបានល្អផងដែរ។ហើយ Edition ថ្មីនេះក៏មាននូវ UI ថ្មីស្អាតសម្រាប់ Phone ផងដែរ។ក្រុមហ៊ុនបានសហការជាមួយនឹងផលិតកម្ម Warner Bros. វានឹងចេញលក់ដំបូងនៅប្រទេស អាមេរិចឡាទីន រុស្សី កូរ៉េ ចិន សិង្ហបុរី និងប្រទេសមួយចំនួនទៀតដែលនឹងប្រកាសនៅខែមិថុនាខាងមុខ ចំពោះតម្លៃក្រុមហ៊ុនមិនទាន់បានប្រកាសទេ។តោះឥឡូវយើងទៅមើលវីដេអូពីការបើកប្រអប់របស់ទូរស័ព្ទ Galaxy S7 Edge Batman Limited Edition នេះមើល:

លោកអូបាម៉ាបានសម្តែង "ការសោកស្តាយយ៉ាងខ្លាំង" ចំពោះអំពើឃាតកម្មនៅអូគីណាវ៉ា

ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០១:៤៥

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ាបានសម្តែងនូវការចូលរួមរំលែកទុក្ខនិងសោកស្តាយយ៉ាងខ្លាំងចំពោះឃាតកម្មសម្លាប់ស្ត្រីជនជាតិជប៉ុន ពីសំណាក់យោធារបស់សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃពុធនៅក្នុងកិច្ចប្រជុំជាមួយសមភាគីជប៉ុនរបស់លោកគឺលោកស៊ីនហ្សូអាបេ។ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងនៃការតវ៉ាពីនាយករដ្ឋមន្រ្តីជប៉ុន លោកអូបាម៉ាបានឱ្យដឹងថា អំពើឃាតកម្មនេះគឺជា "សោកនាដកម្ម" មួយ និង "មិនអាចអត់ឱនឱ្យបាន" និងបានសន្យាបន្តសហការយ៉ាងពេញលេញក្នុងការស៊ើបអង្កេត ដើម្បីធានាថាយុត្តិធម៌ត្រូវតែទទួលបានតាមប្រព័ន្ធតុលាការប្រទេសជប៉ុន។គួរបញ្ជាក់ថា ជនរងគ្រោះអាយុ២០ ឆ្នាំម្នាក់ត្រូវបានចាប់រំលោភ និងសម្លាប់ដោយអតីតទាហានម៉ារីនរបស់សហរដ្ឋអាមេរិកនៅតំបន់អូគីណាវ៉ា របស់ជប៉ុនកាលពីខែមុនដែលសាកសពជនរងគ្រោះត្រូវបានគេបោះចោលក្នុងតំបន់ព្រៃមួយកន្លែង។នៅក្នុងកិច្ចប្រជុំលោក អាបេបានលើកឡើងនូវការតវ៉ាជាផ្លូវការចំពោះសោកនាដកម្ម ដោយនិយាយថា គាត់មានអារម្មណ៍អាក់អន់ចិត្តយ៉ាងខ្លាំងចំពោះឧក្រិដ្ឋកម្មគួរឱ្យស្អប់នេះ។ លោកបានជំរុញឱ្យសហរដ្ឋអាមេរិកចាត់វិធានការដែលមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ឧបទ្ទវហេតុស្រដៀងគ្នានេះកុំឱ្យកើតមានឡើងជាថ្មីម្តងទៀត។ប្រធានាធិបតីអាម៉េរិកបានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំក្រុមប្រទេស G7 ដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍។លោក អូបាម៉ា ក៏មានគម្រោងធ្វើដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ាដែលទទួលរងការទម្លាក់គ្រាប់បែកបរមណូពីអាម៉េរិកអំឡុងសង្គ្រាមលោកលើកទីពីរនៅថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំ G7 បានបញ្ចប់៕

ជនភៀស​ខ្លួន​​ជនជាតិ​អ៊ីរ៉ង់​២នាក់​​នៅ​កោះ​ណារូ​​ ចង់​មកតាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា

ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៣:៤០

កាល​ពី​ថ្ងៃ​អង្គារ​ទី​២៤​ខែ​ឧសភា​ម្សិលមិញ​នេះ​កម្ពុជា​និយាយ​ថា​នឹង​​បញ្ជូន​ក្រុម​ការ​ងារ​មួយ​ក្រុម​ទៅ​មណ្ឌល​ឃុំ​ឃាំង​ជន​ស្វែង​សិទ្ធិ​ជ្រក​​កោន​នៅ​កោះ​ណារូ​នៅ​ខែ​ក្រោយ​ដើម្បី​ទៅ​សម្ភាសន៍​ជន​ភៀស​ខ្លួន​២នាក់​ដែល​ បាន​ស្ម័គ្រ​ចិត្ដ​ទៅ​រស់​នៅ​កម្ពុជា​។កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៤​ កម្ពុជា​បាន​ព្រម​ព្រៀង​ជា​មួយ​អូស្ដ្រាលី​ដើម្បី​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​កោះ​ណារូ​មួយ​ចំនួន​ដើម្បី​ជា​ថ្នូរ​ទៅ​នឹង​ការ​បាន​ទទួល​ប្រាក់​ជំនួយ​បន្ថែម​៤០លាន​ដុល្លារ​អូស្ដ្រាលី​ ប៉ុន្ដែ​ក្រោយ​មក​កម្ពុជា​បាន​គំរាម​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នេះ។តាំង​ពី​ពេល​នោះ​មក​មាន​តែ​ជន​ភៀស​ខ្លួន​៥នាក់​ទេ​ដែល​បាន​សុខ​ចិត្ដ​ទៅ​តាំង​ទីលំនៅ​នៅ​ប្រទេស​កម្ពុជា ប៉ុន្ដែ​ក្នុង​នោះ​៣នាក់​ក្រោយ​មក​បាន​សម្រេច​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​ពួក​គេ​វិញ។ឥឡូវ​នេះ​លោក តាន់ សុវិជ្ជា ប្រធាន​អង្គភាព​ជន​ភៀស​ខ្លួន​នៃ​ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ ក្រុម​ការ​ងារ​មួយ​ក្រុម​នឹង​ធ្វើ​ដំណើរ​ទៅ​កោះ​ណារូ ដើម្បី​ទៅ​វាយ​តម្លៃ​ និង​សម្ភាសន៍​បុរស​ និង​ស្ដ្រី​អ៊ីរ៉ង់​២នាក់​ដែល​បាន​ស្ម័គ្រ​ចិត្ដ​ទៅ​រស់​នៅ​កម្ពុជា។ នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ កម្ពុជា​ទទួល​តែ​ជន​ភៀស​ខ្លួន​ពី​អូស្ដ្រាលី​ណា​ដែល​ស្ម័គ្រ​ចិត្ដ​ទៅ​កម្ពុជា​ប៉ុណ្ណោះ​ដោយ​មិន​មាន​ការ​បង្ខំ​។ខាង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ថ្កោល​ទោស​អូស្ដ្រាលី​ចំពោះ​ការ​ព្យាយាម​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ​ទៅ​ដាក់​នៅ​ប្រទេស​ក្រី​ក្រ​ដូច​ជា​កម្ពុជា ដែល​ជា​ញឹក​ញយ​ត្រូវ​គេ​ចោទ​ថា​មាន​បញ្ហា​បំពាន​សិទ្ធិ​មនុស្ស​ជា​ច្រើន ហើយ​សេដ្ឋកិច្ច​ខ្មែរ​ទាំង​មូល​មាន​ទំហំ​មិន​ដល់​១%​នៃ​សេដ្ឋកិច្ច​អូស្ដ្រាលី​ផង។អូស្ដ្រាលី​នៅ​តែ​ប្រកាន់​ជំហរ​គោល​នយោបាយ​រឹង​មាំ​ឥត​ងាក​រេ​ក្នុង​ការ​បញ្ឈប់​មិន​ឲ្យ​មាន​ជន​ស្វែង​សិទ្ធិ​ជ្រក​កោន​ធ្វើ​ដំណើរ​តាម​កាណូត​ចេញ​ពី​ឥណ្ឌូណេស៊ី និង​ស្រីលង្កា​ធ្វើ​ដំណើរ​មក​ដល់​អូស្ដ្រាលី។ រាល់​ជន​ស្វែង​សិទ្ធិ​ជ្រក​កោន​ទាំង​អស់​ដែល​ត្រូវ​អាជ្ញាធរ​ការពារ​ព្រំដែន​ស្ទាក់​ចាប់​បាន​ ត្រូវ​គេ​បញ្ជូន​ទៅ​ជំរំ​ជន​ភៀស​ខ្លួន​នៅ​កោះ​ណារូ ឬ​ប្រទេស​ប៉ាពួនូវ៉ែលហ្គីណេ៕