ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី៩-១៤ ខែមករា ធាតុអាកាសនៅកម្ពុជា នឹងចុះត្រជាក់ខ្លាំង
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី០៦ ដល់ ១២ ខែមករា ឆ្នាំ២០២១។ក្រសួងបានឲ្យដឹងថា នៅថ្ងៃទី ៦-៨ ខែមករា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានជាមធ្យម ហើយនៅថ្ងៃទី៩-១២ ខែមករា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី៩-១៤ ខែមករា ធាតុអាកាសនឹងចុះត្រជាក់ខ្លាំង ៖១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖- សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C- នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៥-១៧ °C និងសីតុណ្ហភាពអតិបរមាមានពី ២៤-២៧ °C។២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖- សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C- សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C- នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១២-១៤ °C និងសីតុណ្ហភាពអតិបរមាមានពី ២៣-២៦ °C ជាមួយខ្យល់ខ្លាំង។៣-តំបន់មាត់សមុទ្រ ៖- សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C- សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C- នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមាមានពី ២៥-២៨ °C ជាមួយខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា៕
Dara Hotels Welcome New Corporate Marketing Communication Manager
Phnom Penh, Cambodia, December 28, 2020—Asa leader in Cambodia hospitality industry, Dara Hotels proudly announces the appointment of Ms. Lenen Mar A. Porras As Corporate Marketing Communications Manager.In this role, Lenen will oversee and execute a strategic and comprehensive marketing communications plans, while maximizing revenue and maintaining focus on property level strategic goals, for all hotels under Dara Hotels Group.
ក្រសួងសុខាភិបាល៖ មិនមានអ្នកឆ្លងកូវីដ១៩ ករណីថ្មីនោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនៅកម្ពុជាទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ។គិតត្រឹមម៉ោង៧៖០០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៨២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកជំងឺ២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ថៃ រកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ ៧៤៥នាក់ថ្មីទៀត និងអ្នកជំងឺម្នាក់ស្លាប់
(បាងកក)៖ នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ ប្រទេសថៃបានរាយការណ៍ពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ទៅ ៧៤៥ករណីថែមទៀត រួមជាមួយករណីស្លាប់ថ្មីម្នាក់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។បើតាមអាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់រដ្ឋាភិបាលថៃបានបញ្ជាក់ថា ភាគច្រើននៃករណីឆ្លងថ្មីៗខាងលើ គឺត្រូវបានរកឃើញនៅក្នុងខេត្ត សាមុតសាខន (Samut Sakhon) តែម្តង ដែលស្ថិតនៅភាគនិរតី នៃទីក្រុងបាងកករបស់ប្រទេសថៃ និងជាកន្លែងដែលការរាតត្បាតរលកទី ២ នៅក្នុងប្រទេសអាស៊ានមួយនេះ បានចាប់ផ្តើមផ្ទុះឡើងកាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ ចាប់តាំងពីពាក់កណ្តាលឆ្នាំមុន។គួរបញ្ជាក់ថា ក្រោយការបូកបន្ថែមករណីថ្មីៗខាងលើនេះ ករណីឆ្លងសរុបនៃជងឺ COVID-19 នៅទូទាំងប្រទេសថៃបានកើនដល់ ៨,៤៣៩ករណី ក្នុងនោះមនុស្សស្លាប់មាន ៦៥នាក់ និងជាសះស្បើយឡើងវិញ ៤,៣៥០នាក់៕
វៀតណាម រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មី ១២នាក់ទៀត សរុប ១,៤៩៤ករណី
(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាម កាលពីថ្ងៃអាទិត្យបានរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន ១២ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ១,៤៩៤ករណី។ ក្រសួងសុខាភិបាលវៀតណាមបានគូសបញ្ជាក់ថា ករណីរកឃើញខាងលើ មានជនជាតិអាហ្វ្រិកខាងត្បូងចំនួន ៣នាក់ និងជនជាតិវៀតណាម ៩នាក់ ដែលទើបតែធ្វើដំណើរមកពីបរទេស។ ក្នុងរយៈពេលដូចគ្នានេះ វៀតណាមក៏បានរាយការណ៍ថា មានអ្នកជំងឺជាសះស្បើយចំនួន ០២នាក់ទៀតផងដែរ។គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងសរុប ១,៤៩៤ករណី ក្នុងនោះស្លាប់ ៣៥នាក់ និងជាសះស្បើយ ១,៣៣៩នាក់៕
អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៨៥លាននាក់ ស្លាប់ជាង ១លាន ៨៥ម៉ឺននាក់ និងជាសះស្បើយជាង ៦០លាននាក់
(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៨៥,៤៩៣,៣៨៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,៨៥០,២៤៣នាក់ និងជាសះស្បើយឡើងវិញ ៦០,៤៤៤,៤៥៨នាក់។យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២១, ១១៣,៥២៨នាក់ ស្លាប់ចំនួន ៣៦០,០៧៨នាក់ និងជាសះស្បើយចំនួន ១២,៤៣៦,៤៩២នាក់។ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១០,៣៤១,២៩១នាក់ ស្លាប់ចំនួន ១៤៩,៦៨៦នាក់ និងជាសះស្បើយ ៩,៩៤៦,១៣១នាក់។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៧,៧៣៣,៧៤៦នាក់ ស្លាប់ ១៩៦,០១៨នាក់ និងជាសះស្បើយ ៦,៨១៣,០០៨នាក់៕
ក្រសួងសុខាភិបាល៖ រកឃើញពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ម្នាក់ឆ្លងកូវីដ-១៩
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត លើពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។នៅថ្ងៃនេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការមិនមានករណីព្យាបាល ជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីនោះទេ។អ្នកឆ្លងកូវីដ១៩ថ្មីនេះ គឺជាស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ ស្នាក់នៅភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៨២នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកជំងឺចំនួន២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ក្រសួងវប្បធម៌ ប្រកាសបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទ នៅទូទាំងប្រទេស
(ភ្នំពេញ)៖ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបិទបញ្ចប់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេស។នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា ការសម្រេចបើកនេះនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១តទៅ ដោយរក្សាគម្លាតសុវត្ថិភាពសង្គមយ៉ាងតិច ១.៥០ម៉ែត្រ ពាក់ម៉ាសការពារជាប្រចាំ និងអនុវត្តតាមគោលការណ៍ ប្រតិបត្តិស្តង់ដាសុខាភិបាល (SOP) ព្រមទាំងសេចក្តីណែនាំនានា របស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ៕
ចិន ប្រកាសផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនខ្លួនទាំងអស់ដោយមិនគិតថ្លៃ
(ប៉េកាំង)៖ ប្រទេសចិនដែលគ្រប់គ្នាស្គាល់ថា ជាប្រទេសមានចំនួនប្រជាជន ច្រើនជាងគេបំផុតនៅលើពិភពលោកនេះ (១,៤៣៩លាននាក់) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះថា ខ្លួននឹងផ្តល់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ជូនដល់ប្រជាជនទាំងអស់តែម្តង ដោយមិនគិតថ្លៃនោះឡើយ។ សេចក្តីប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងដោយលោក ហ្សេង យីស៊ីន (Zeng Yixin) អនុប្រធាននៃគណៈកម្មការសុខាភិបាលជាតិចិន នៅក្នុងថ្ងៃព្រហស្បតិ៍នេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពី និយ័តករឱសថចិនបានប្រកាសអនុម័ត ឱ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយ វិទ្យាស្ថានស្រាវជ្រាវផលិតផលជីវសាស្ត្រប៉េកាំង (BBPI) និងក្រុមហ៊ុនផលិតឱសថដ៏ធំគឺស៊ីណូផាម (Sinopharm) ដែលស្ថិតក្រោមការត្រួតពិនិត្យ ដោយក្រុមការងារថ្នាក់ជាតិចិន CNBG។គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះតែម្តង ប្រទេសចិនបានអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងប្រឆាំងវីរុស COVID-19 ផលិតនៅក្នុងស្រុកចំនួន ០៥ រួចទៅហើយ ដោយបូករួមទាំងវ៉ាក់សាំងរបស់ Sinopharm។ បើតាមក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន វ៉ាក់សាំងចំនួន ១៤ ផ្សេងទៀតកំពុងស្ថិតក្នុងការធ្វើតេស្ត ក្នុងនោះ ០៥ កំពុងស្ថិតក្នុងការធ្វើតេស្តដំណាក់កាលទី ៣ ដែលជាដំណាក់កាលចុងក្រោយ។គួរបញ្ជាក់ថា ប្រទេសចិនក៏ត្រូវបានចាត់ទុកផងដែរថា បាននិងកំពុងគ្រប់គ្រងការឆ្លងរាតត្បាត COVID-19 ក្នុងប្រទេសប្រកបដោយជោគជ័យ ប៉ុន្តែនៅមួយរយៈពេលខ្លីចុងក្រោយនេះ ការឆ្លងក្នុងសហគមន៍បានកើតមានឡើងជារឿយៗ ជាពិសេសនៅក្នុងរដ្ឋធានីប៉េកាំំង ដែលកំពុងបង្ខំឲ្យអាជ្ញាធរចិន បង្កើនការប្រុងប្រយ័ត្នឡើងវិញ ចំពោះមុខថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី៕