trollkhmer news

សង្គមនិងជីវិត

Google រឹតបន្តឹងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android លើទូរស័ព្ទរបស់ក្រុមហ៊ុន Huawei

ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៥

អាមេរិក៖ ក្រុមហ៊ុន Google មិនអនុញ្ញាតឱ្យក្រុមហ៊ុនផលិតទូរស័ព្ទ Huawei ធ្វើបច្ចុប្បន្នភាព(Update) មួយចំនួននៅលើប្រព័ន្ធប្រតិបត្តិការ Android ដែលធ្វើឱ្យមានផលប៉ះពាល់យ៉ាងដល់ក្រុមហ៊ុនយក្សចិន។វិធានការណ៍នេះ ធ្វើឡើង បន្ទាប់ពីរដ្ឋបាល Trump បានដាក់ក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីក្រុមហ៊ុនដែលក្រុមហ៊ុនអាមេរិកមិនអាចធ្វើពាណិជ្ជកម្មជាមួយ លុះត្រាតែពួកគេមានអាជ្ញាប័ណ្ណពីរដ្ឋបាលអាមេរិក។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Google បានឱ្យដឹងថា ខ្លួនកំពុងអនុវត្តតាមបទបញ្ជា និងពិនិត្យមើលផលប៉ះពាល់។ វិធានការណ៍ដោយ Google មានន័យថា ក្រុមហ៊ុន Huawei បាត់បង់នូវការធ្វើបច្ចុប្បន្នភាពសុវត្ថិភាព និងការគាំទ្របច្ចេកទេសរបស់ Google ហើយទូរស័ព្ទថ្មីទាំងអស់របស់ Huawei នឹងលែងមានកម្មវិធីដូចជា YouTube និងផែនទី ជាដើម។  យ៉ាងណាមិញ ក្រុមហ៊ុន Huawei នៅតែអាចប្រើប្រព័ន្ធប្រតិបត្តិការ Android តាមរយៈអាជ្ញាប័ណ្ណប្រភពចំហ (Open-Source License )៕

ភ្នាក់ងារវេរលុយ Wing នៅខេត្តពោធិ៍សាត់ ត្រូវក្រុមចោរបន្លំយកជិត ៧ពាន់ដុល្លារ

ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ០៩:២៥

ពោធិ៍សាត់៖ ជនសង្ស័យប្រុសស្រី២នាក់ បានជិះម៉ូតូឌុបគ្នា មករកទិញគោជល់ ១កំប៉ុង ក្នុងផ្ទះលក់ចាប់ហ៊ួយដែលមានវេរលុយ Wing រួចបន្លំលួចយកលុយអ្នកលក់ក្នុងថតតុអស់ ៧០០០ដុល្លារ រួចក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៖៤៥នាទី រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅទីតាំងវេរលុយ Wing ដែលមានស្លាកសញ្ញាយីហ៊ោ «សូ វណ្ណ» ស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាប់ផ្លូវជាតិលេខ៥ ខាងកើតសាខាគយ និងរដ្ឋាករខេត្ត។បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលបានចុះមកដល់កន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់តូប មានឈ្មោះ គឹម រដ្ឋា ភេទស្រី អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ បានត្រូវជនពុំស្គាល់មុខ មានគ្នា០២នាក់ ស្រីមានអាយុប្រហែលជាង ៣០ឆ្នាំ បានជិះម៉ូតូម៉ាក HONDA ព័ណ៌ខ្មៅ មិនស្គាល់ស្លាកលេខ មិនស្គាល់ឆ្នាំផលិត ចូលទិញភេសជ្ជៈគោជល់០១កំប៉ុង ហើយបន្លំយកលុយនៅក្នុងថតតុអស់រួមមាន៖ លុយដុល្លារចំនួន ២,០០០ និងលុយខ្មែរចំនួន ២០លានរៀល។តាមសម្ដីរបស់ជនរងគ្រោះ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យប្រុសស្រី២នាក់ បានជិះម៉ូតូមកដល់មុខតូបលក់អីវ៉ាន់ របស់ខ្លួន ហើយបានចុះទៅរកទិញគោជល់១កំប៉ុង ពេលនោះជនរងគ្រោះបានឃើញជនសង្ស័យ ដើរចុះឡើងដែរ តែមិនចាប់អារម្មណ៍ជនសង្ស័យ ដែលចូលបន្លំយកលុយក្នុងថតតុ។ស្រាប់តែពេលជនសង្ស័យជិះម៉ូតូចេញទៅ ជនរងគ្រោះក៏បើកថតតុលុយក៏ឃើញបាត់លុយ គិតជាទឹកប្រាក់សរុប ៧ពាន់ដុល្លារ ទើបបង្កការភ្ញាក់ផ្អើលស្រែកឆោឡោថាចោរៗ តែម្តង។ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងហេតុ និងបានត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព តែមិនមានមូលដ្ឋានវែកមុខជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីនោះឡើយ ដោយសារតែជនសង្ស័យបានពាក់មួកជិត ណាមួយកាមេរ៉ាសុវត្ថិភាពចាប់លើខ្ពស់ពេក៕

ព្រះរាជពិធី «ច្រត់ព្រះនង្គ័ល» នឹងធ្វើឡើងនៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ខេត្តតាកែវ នៅថ្ងៃទី២២ ឧសភា

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៦:៤៧

តាកែវ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានរៀបចំកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិនិត្យទីតាំងភូមិសាស្រ្ត បរិវេនជុំវិញ និងស្តង់តាំងផលិតផលក្នុងខេត្ត ដែលត្រូវប្រារព្ធពិធី «ច្រត់ព្រះនង្គ័ល» ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ព្រះរាជពិធី «ច្រត់ព្រះនង្គ័ល» នឹងធ្វើឡើងនៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នាពេលខាងមុខនេះ។សូមបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅព្រះរាជពិធី «ច្រត់ព្រះនង្គ័ល» បានប្រារព្ធធ្វើឡើងនៅខេត្តស្វាយរៀង។ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ នៅដើមរដូវវស្សា ដែលជាព្រះប្រវេណីរបស់ព្រះមហាក្សត្រផង ហើយក៏ដើម្បីជាការប្រកាសប្រកាសប្រាប់ប្រជាពលរដ្ឋថា រដូវវស្សាបានឈានចូលមកដល់ និងជាការផ្សងមើលប្រផ្នូលរបស់ស្រុកទេស ជាពិសេសផ្សងមើលពីការដាំដុះ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។ព្រះរាជពិធីច្រត់ព្រះនង្គ័លកាលពីដើមឡើយ រៀបចំធ្វើឡើងតែនៅវាលព្រះមេរុ ក្បែព្រះបរមរាជវាំងតែប៉ុណ្ណោះ តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះរាជពិធីតែងបានប្រារព្ធធ្វើឡើង នៅតាមបណ្តាខេត្ត ដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋនៅតាមបណ្តាខេត្តបានចូលរួម និងស្វែងយល់ពីព្រះរាជពិធីមួយនេះ៕

កូនប្រុសញៀនថ្នាំ ដុតផ្ទះឆេះខ្ទេច សល់តែសសរផ្ទះ

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៥:៣៧

កោះកុង៖ កូនប្រុសញៀនថ្នាំម្នាក់ មិនគិតសងគុណឪពុកទេ បែរជាបានដុតបំផ្លាញទ្រព្យសម្បត្តិឪពុកឆេះខ្ទេច សល់តែសសរផ្ទះ តែមិនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់នោះទេ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០៖០០ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។លោកតាជាម្ចាស់ផ្ទះ ត្រូវជាឪពុកឈ្មោះ អ៊ុយ សុភ័ក្រ អាយុ៧៣ឆ្នាំ បានរៀបរាប់នៅកន្លែងកើតហេតុថា ហេតុការណ៍នេះបណ្តាលមកពីកូនប្រុសបង្កើតជាអ្នកដុតបំផ្លាញ ដោយកូនប្រុសគាត់មានកាប្រើប្រាស់គ្រឿងញៀន មិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយសឹងមិនគាត់ស្គាល់គាត់។ រាល់ថ្ងៃគាត់មិនបាននៅជាមួយទេ។លោកបានបញ្ជាក់ថា កូនប្រុសគាត់ដែលដុតបំផ្លាញផ្ទះឈ្មោះ គឹម សំបូរ អាយុ៤៣ឆ្នាំ រស់នៅផ្ទះនេះតែម្តង។សមត្ថកិច្ចពន្លត់អគ្គិភ័យ បានឲ្យដឹងនៅកន្លែងកើតហេតុថា ចំពោះករណីនេះ រថយន្តពន្លត់អគ្គីភ័យអស់ទឹកចំនួន៣រថយន្ត បានបាញ់ពន្លត់ និងទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះក្បែនោះបានទៀតឡើយ ហើយប្រើរយៈពេលប្រហែល៣០នាទី។បើតាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់បន្ថែមថា ការពន្លត់អគ្គីភ័យនេះមានការលំបាកខ្លាំងណាស់ ដោយសារប្រជាពលរដ្ឋគាត់ធ្វើផ្ទះស្ទើរតែជិតផ្លូវអស់ ធ្វើឲ្យរថយន្តចូលទៅដល់គោលដៅមិនបាន។ សមត្ថកិច្ចពន្លត់អគ្គិភ័យ ក៏សូមឲ្យប្រជាពលរដ្ឋ សាងសង់លំនៅដ្ឋាននៅក្បែផ្លូវ សូមទុកផ្លូវឲ្យធំបន្តិចដើម្បីងាយស្រួលរថយន្តចេញចូល នៅពេលមានបញ្ហាអ្វីមួយកើតឡើងក្នុងភូមិដ្ឋាន៕

តៃវ៉ាន់ ទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា មុនដំបូងគេបង្អស់នៅអាស៊ី

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៤:១៤

តៃវ៉ាន់ បានទទួលស្គាល់ស្របច្បាប់នូវអាពាហ៍ពិពាហ៍ភេទដូចគ្នាមុនដំបូងគេបង្អស់នៅអាស៊ី នាថ្ងៃសុក្រនេះ ខណៈបាតុកររាប់ពាន់នាក់នៅខាងក្រៅសភាបានអបអរសាទរ និងគ្រវីទង់ឥន្ធនូ។សមាជិកសភាមកពីគណបក្សអភិវឌ្ឍន៍ប្រជាធិបតេយ្យភាគច្រើនគាំទ្រច្បាប់នេះដែលបានអនុម័ត ៦៦ ទល់ ២៧សំឡេង។ ច្បាប់ដែលអនុញ្ញាតឱ្យគូស្វាមីភរិយាភេទដូចគ្នា នឹងការការពារផ្នែកច្បាប់ ស្រដៀងគ្នាទៅនឹងអាពាហ៍ពិពាហ៍ភេទផ្ទុយគ្នាដែរ នឹងចូលជាធរមានបន្ទាប់ពីលោកស្រី Tsai ចុះហត្ថលេខា៕

អាមេរិក បញ្ចូលក្រុមហ៊ុនយក្សចិន Huawei ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ជាផ្លូវការ

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១០:៤៥

អាមេរិក៖ រដ្ឋបាល លោក Trump កាលថ្ងៃព្រហស្បតិ៍ទី១៦ ខែឧសភា បានបញ្ចូលក្រុមហ៊ុន Huawei របស់ចិនទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដែលនឹងធ្វើឱ្យក្រុមហ៊ុនទូរគមនាគមន៍យក្សមួយនេះពិបាក ធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនអាមេរិក។ក្រសួងពាណិជ្ជកម្ម បានចេញច្បាប់មួយ ដោយដាក់ក្រុមហ៊ុន Huawei និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៦៨ទៀត នៅក្នុងប្រទេសជាង២០ ទៅក្នុងបញ្ជី ដែលគេហៅថា Entity List ដែលជាវិធានការហាមឃាត់ក្រុមហ៊ុន Huawei មិនឱ្យទិញគ្រឿងបន្លាស់ផ្សេងៗពីក្រុមហ៊ុនអាមេរិកដោយគ្មានការយល់ព្រមពីរដ្ឋាភិបាល។អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាននិយាយថា ច្បាប់ នឹងត្រូវចូលជាធរមានភ្លាមៗ ទោះបីជា វាមិនបានផ្សព្វផ្សាយជាផ្លូវការនៅក្នុងការិយាល័យសហព័ន្ធរហូតដល់ថ្ងៃអង្គារក៏ដោយ៕

ចិន សម្រេចចាប់ខ្លួន ជនជាតិកាណាដា ២រូប ជាផ្លូវការ ពីបទលួចព័ត៌មានសម្ងាត់របស់រដ្ឋ

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១០:០៣

ចិន៖ រដ្ឋាភិបាលចិនបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរចិនបានចាប់ខ្លួនជនជាតិកាណាដា២រូបជាផ្លូវការ ដែលពួកគេត្រូវបានឃុំខ្លួន កាលពីឆ្នាំមុនពីបទលួចព័ត៌មានសម្ងាត់របស់រដ្ឋ ដែលទំនងជាបង្កើនភាពតានតឹងកាន់តែខ្លាំងរវាងទីក្រុងអូតាវ៉ា និងប៉េកាំង។ លោក Michael Spavor ពាណិជ្ជករដែលធ្លាប់ធ្វើការជាមួយកូរ៉េខាងជើងនិងអតីតអ្នកការទូត លោក Michael Kovrig ត្រូវបានចាប់ខ្លួនដាច់ដោយឡែកពីគ្នា កាលពីខែធ្នូ ភ្លាមៗ បន្ទាប់ពី កាណាដាបានចាប់ខ្លួន លោកស្រី Meng Wanzhou ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei។យោងតាមរដ្ឋអាជ្ញាចិន លោក Michael Kovrig ដែលជាប់សង្ស័យពីបទឧក្រិដ្ឋក្នុងការប្រមូលផ្តុំព័ត៌មានសម្ងាត់រដ្ឋ និងស៊ើបការណ៍ ឱ្យកងកម្លាំងបរទេស ហើយលោក Michael Spavor ជាប់សង្ស័យពីបទល្មើសលួច និង ផ្តល់ព័ត៌មានសម្ងាត់រដ្ឋដល់ជនបរទេស ត្រូវបានអនុម័តឱ្យចាប់ខ្លួន យោងទៅតាមច្បាប់"។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកលូកាង បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ។លោកលូ បាននិយាយថា វិធានការនេះស្របតាមច្បាប់ ហើយក្រុងប៉េកាំងសង្ឃឹមថា កាណាដា "នឹងមិនប្រតិកម្មដោយគ្មានការទទួលខុសត្រូវ" អំពីកិច្ចដំណើរការនីតិវិធីច្បាប់ និងនីតិវិធីតុលាការនៅក្នុងប្រទេសចិនទេ៕

រន្ធត់ណាស់! ចេញពីហូបការនៅកៀនស្វាយ ជិះរ៉ឺម៉កកង់បីត្រឡប់មកវិញ ត្រូវរថយន្តបុកស្លាប់ស្ត្រីម្នាក់ភ្លាមៗ ខណៈមនុស្ស៤នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ០៩:០៥

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយជនរងគ្រោះចេញពីហូបការគេនៅកៀនស្វាយ នាំគ្នាជិះរ៉ឺម៉កកង់បីត្រឡប់មកវិញ ត្រូវរថយន្តបុករះបណ្ដាលឱ្យស្លាប់ស្ត្រីម្នាក់ភ្លាមៗនៅនឹងកន្លែង ចំណែកឯមនុស្ស៤នាក់ទៀត រងរបួសធ្ងន់ និងស្រាល។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។សពស្ត្រីរងគ្រោះមានឈ្មោះ ភោគ នៅ អាយុ៣៨ឆ្នាំ មុខរបរជាបុគ្គលិករោងចក្រ និងមានទីកន្លែងកំណើតស្ថិតនៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ បន្ទាប់ពីគ្រោះថ្នាក់រួចជនរងគ្រោះទាំង៤នាក់ខាងលើត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យ។បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ពាក់ស្លាកភ្នំពេញ 2AL04-27 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករះរ៉ឺម៉កកង់បីចំនួន២គ្រឿង ដែលកំពុងតែធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ចំពេញមួយទំហឹងលាន់ដូចរន្ទះ បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោធអាធ័ម ចំណែកឯមនុស្ស៤នាក់ទៀត រួមទាំងក្មេងស្រីតូចម្នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យផងដែរ។បន្ទាប់ពីកើតហេតុភ្លាមៗ អ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។ក្រោយពេលកើតហេតុសពស្ត្រីរងគ្រោះ ត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ ចំណែករ៉ឺម៉កកង់បីទាំងពីរ រួមទាំងរថយន្តបង្កត្រូវសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់នៅពេលក្រោយផងដែរ៕

ហ្វីលីពីន ដកអ្នកការទូតជាន់ខ្ពស់ពីកាណាដា ដោយសារខឹងទីក្រុងអូតាវ៉ាមិនយកសំរាមរបស់ខ្លួនត្រឡប់ទៅវិញ

ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១២:២៤

ហ្វីលីពីន ដកអ្នកការទូតជាន់ខ្ពស់ពីប្រទេសកាណាដា បន្ទាប់ពីទីក្រុងអូតាវ៉ា មិនបានធ្វើតាមកាលបរិច្ឆេទកំណត់ នាំយកកុងតឺន័រសំរាម ៦៩ធុងទៅវិញ ជាវិធានចុងក្រោយនៅក្នុងទំនាស់ដ៏រ៉ាំរ៉ៃ ដោយប្រធានាធិបតីហ្វីលីពីន។កាលពីខែមុន លោកប្រធានាធិបតី Rodrigo Duterte បានគំរាមធ្វើសង្គ្រាមជាមួយកាណាដាដោយបាននិយាយថា លោកនឹងជញ្ជូនកុងតឺន័រសំរាមទាំងនេះដោយផ្ទាល់ទៅប្រទេសកាណាដាវិញ។រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Locsin បាននិយាយនៅលើគេហទំព័រ Twitter កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីផុតកំណត់ថ្ងៃ១៥ ខែឧសភា ថា៖ «យើង នឹងមិនមានវត្តមានអ្នកការទូត នៅក្នុងប្រទេសកាណាដាទេ រហូតទាល់តែសំរាមជញ្ជូនទៅវិញ»។កាណាដាបានឱ្យដឹងថា កាកសំណល់ដែលបាននាំចេញទៅទីក្រុងម៉ានីលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤ គឺជាប្រតិបត្តិការពាណិជ្ជកម្ម ដែលមិនទាក់ទងទៅនឹងរដ្ឋាភិបាលរបស់ខ្លួនទេ។ យើងនឹងយកត្រឡប់មកវិញ ប្រទេសទាំងពីរកំពុងតែរៀបចំការផ្ទេរ៕