trollkhmer news

សង្គមនិងជីវិត

ទទួលបានដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏ល្អឯកទៅប្រទេសស្វីស ជាមួយ ABC Extra Stout

ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ០៩:៤៧

ប្រទេស ស្វីស បានជាប់ចំណាត់ជាប្រទេសមួយដែលមានសុវត្ថិភាព និងវឌ្ឍនភាពបំផុតលើពិភពលោក ជាហេតុនាំឱ្យប្រទេសនេះក្លាយជាតំបន់ទាក់ទាញ ភ្ញៀវទេសចរណ៍ និងជាកន្លែងប្រមូលផ្តុំធនាគារ និងទីស្នាក់ការអង្គការអន្តរជាតិសំខាន់ៗលើពិភពលោក។ សម្រាប់រដូវកាលថ្មីចាប់ពីខែតុលា ឆ្នាំ ២០១៩ រហូតដល់ខែកញ្ញា ឆ្នាំ ២០២០ ABC អិចស្ត្រាស្តោត មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនគូស្វាមីភរិយាថ្មោងថ្មីឲ្យបានជ្រាបថា លោកអ្នកអាចមានឱកាសឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏ល្អឯកទៅប្រទេសស្វីស។ លោកអ្នកស្វែងយល់ព័ត៌មានបន្ថែមអំពីគម្រោងប្រូម៉ូសិនថ្មីរបស់យើងដូចខាងក្រោម៖ ជាវ ចាប់ពី 25 ដល់ 49 កេស  ថែមជូនសៀវភៅកត់ចំណងដៃ 2 ក្បាល  ABC អិចស្ត្រាស្តោត (កំប៉ុង ឬដប) 1 កេស និងប័ណ្ណផ្សងសំណាង 2 សន្លឹក។ ជាវ ចាប់ពី 50 កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃ 2 ក្បាល  ABC អិចស្ត្រាស្តោត (កំប៉ុង ឬដប) 2 កេស និងប័ណ្ណផ្សងសំណាង 5 សន្លឹក។ ជាពិសេសជាវ ABC អិចស្ត្រាស្តោតចំនួន 25 កេស និងស្រាបៀរអាន់ឆ័រចំនួន 50 កេស ថែមជូនសៀវភៅកត់ចំណងដៃ 4 ក្បាល   ABC អិចស្ត្រាស្តោតកំប៉ុង 2 កេស និងស្រាបៀរអាន់ឆ័រកំប៉ុង 2 កេស និងប័ណ្ណផ្សងសំណាង 5 សន្លឹក។ចំពោះព័ត៌មានបន្ថែម ទាក់ទងទូរស័ព្ទលេខ៖ 011 222 400 ដើម្បីកុម៉្មង់ទិញសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់លោកអ្នក។រីករាយទទួលទាន ABC អិចស្ត្រាស្តោតដោយការទទួលខុសត្រូវ! 

នារីម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពានដែកខេត្តពោធិ៍សាត់ បច្ចុប្បន្នសាកសពរកពុំទាន់ឃើញ (មានវីដេអូ)

ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១២:០៨

ពោធិ៍សាត់៖ នារីវ័យក្មេងម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត បានគិតខ្លីមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានដែកខេត្តពោធិ៍សាត់ បច្ចុប្បន្នសាកសពរកមិនទាន់ឃើញនៅឡើយ។ហេតុការណ៍បានកើតឡើង នៅព្រឹកព្រលឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ នៅលើស្ពានដែក ស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។បើតាមគណនី Facebook ឈ្មោះ Panha Slameas បានឲ្យដឹងថា នារីធ្វើអត្តឃាតនោះ មានឈ្មោះ ហ្សា អាយុចន្លោះពី២៥ ទៅ៣០ឆ្នាំ មុខរបរនារីធ្វើការតាមហាងស្នាក់នៅ និងជួលបន្ទប់ ជិតស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។បច្ចុប្បន្ននារីធ្វើអត្តឃាតនោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ អូសមងស្វែងរកដែរ តែរកពុំទាន់ឃើញសាកសពនៅឡើយ៕

ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នបង្ការ និងថែរក្សាសុខភាពពីធាតុអាកាសចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី១០ ដល់ ១៣ ធ្នូ

ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១១:១១

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសវីរកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន សូមបន្តប្រុងប្រយ័ត្នបង្ការ និងថែរក្សាសុខភាព ពីធាតុអាកាសដែលអាចចុះត្រជាក់ ចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែធ្នូ ឆ្នាំ២០១៩។បើតាមក្រសួងធនធានទឹក ចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែធ្នូ ធាតុអាកាសនៅកម្ពុជាមានដូចជា៖

បង្ក្រាបក្រុមវាយប្លន់ម៉ូតូចំនួន ១០នាក់ ដែលតែងធ្វើសកម្មភាពប្លន់ តាមផ្លូវជាតិលេខ៤ និងផ្លូវលំមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១០:៤៥

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងចុះបង្ក្រាបក្រុមវាយប្លន់ម៉ូតូ ចំនួន១០នាក់ (ស្រី៣នាក់) ដែលតែងធ្វើសកម្មភាពប្លន់ តាមដងផ្លូវជាតិលេខ៤ និងផ្លូវលំមួយចំនួនទៀត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដកហូតបានម៉ូតូ៦គ្រឿង និងសម្ភារមួយចំនួន ដែលបម្រើឲ្យក្នុងការប្រព្រឹត្តបទល្មើស។ថ្លែងប្រាប់មកអង្គភាពព័ត៌មាន Fresh News នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅដើមខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមវាយប្លន់ម៉ូតូនេះ បានធ្វើសកម្មភាពចំនួន៦ លើករួចមកហើយ ដោយពួកគេធ្វើសកម្មភាពវៃប្លន់ ដោយប្រើប្រាស់ដាវ និងដំបង -ល-។ ខណៈពេលនេះ កម្លាំងរបស់លោក កំពុងតែស្វែងរកបក្ខពួកក្រុមនេះ បន្ដទៀត។បើតាមលោក ឃុត សុផល អធិការស្រុកសំរោងទង បានបញ្ជាក់ថា ជាញឹកញាប់ក្រុមនេះ តែងធើ្វសកម្មភាពប្លន់តាមដងផ្លូវជាតិលេខ៤ និងផ្លូវលំមួយចំនួនទៀត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ភាពសាហាវរបស់ក្រុមនេះ ភាគច្រើនតែងកាប់ជនរងគ្រោះដើម្បីប្លន់ ករណីបង្ក្រាបក្រុមនេះ ធ្វើឡើងនៅផ្ទះជួល ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

ស្រាបៀរលំដាប់ថ្នាក់ពិភពលោក ស្លាកសញ្ញាស្រាបៀរ ABC Extra Stout ស្រាបៀរ Heineken® និងស្រាបៀរ Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៨-២០១៩

ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១៧:២៣

ភ្នំពេញ៖ កាលពីថ្ងៃចន្ទទី ២ ខែធ្នូ ឆ្នាំ ២០១៩  នៅទីស្នាក់ការក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ស្រាបៀរលំដាប់ពិភពលោក គឺស្លាកសញ្ញាស្រាបៀរ ABC Extra Stout, Heineken® និង Tiger បានរៀបចំកម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនដល់គូស្វាមីភរិយាថ្មីទាំង១៧គូ ដែលបានជាវស្រាបៀរសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន និងមានសំណាងឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ។ កម្មវិធីប្រគល់រង្វាន់នេះមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ព្រមទាំងគូស្វាមីភរិយាថ្មីទាំង១៧គូ ភ្ញៀវកិត្តិយសនិងអ្នកសារព័ត៌មានជាច្រើន។ការប្រគល់រង្វាន់ផ្តាច់ព្រ័ត្រនេះក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨-២០១៩ របស់ស្រាបៀរ ABC Extra Stout, Heineken® និង Tiger រួមមាន:ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងឡុងដ៏របស់ស្រាបៀរ ABC ចំនួន ៥រង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំទៅហូលីវូតក្រុងឡូសអាន់ជ័រលេស សហរដ្ឋអាមេរិក របស់ស្រាបៀរ Heineken® ចំនួន ២រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់ទីក្រុងស៊ីដនីរួមជាមួយនឹងទឹកប្រាក់ ១៥០០ ដុល្លារអាមេរិករបស់ស្រាបៀរ Tiger ចំនួន ៦រង្វាន់គូស្វាមីភរិយាថ្មីចំនួន ១៧គូ ដែលបានអញ្ជើញមកទទួលរង្វាន់ផ្ទាល់ នៅទីស្នាក់ការក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) មានប្រសាសន៍ថា ពួកគាត់ទាំងអស់មានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដឹងថាខ្លូនត្រូវរង្វាន់ធំ ហើយបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ស្រាបៀរ ABC Extra Stout, Heineken® និង Tiger ពិតជាបានប្រគល់រង្វាន់ជូនពួកគាត់ទាំងអស់ ដែលបានត្រូវរង្វាន់ធំ ពីកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨-២០១៩។គម្រោងអាពាហ៍ពិពាហ៍ថ្មីក្នុងកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍រដូវកាលថ្មី ២០១៩-២០២០ របស់ស្រាបៀរលំដាប់ពិភពលោកទាំង៣ គឺស្រាបៀរ ABC Extra Stout, Heineken® និង Tiger ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ខែកញ្ញា ឆ្នាំ ២០២០។កញ្ចប់អាពាហ៍ពិពាហ៍រដូវកាលថ្មី២០១៩-២០២០ រួមមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យដូចជា:ដំណើរកម្សាន្តនៅប្រទេសស្វីសដែលផ្តល់ជូនដោយស្រាបៀរ ABC Extra Stoutដំណើរកម្សាន្តនិងការចូលរួមទស្សនាការប្រណាំងឡាន Formula 1 ដ៏អស្ចារ្យដែលផ្តល់ជូនដោយ Heineken®ដំណើរកម្សាន្តក្រេបទឹកឃ្មុំ និងទទួលបានបទពិសោធន៍ថ្មីដំណើរកម្សាន្តក្រៅប្រទេសល្បីៗជាមួយនឹងទឹកប្រាក់ $១៥០០ ចំនួន ១៥ (ដប់ប្រាំ) រង្វាន់ដែលផ្តល់ជូនដោយស្រាបៀរ Tiger អបអរពិធីអាពាហ៍ពិពាហ៍របស់លោកអ្នកជាមួយស្រាបៀរលំដាប់ពិភពលោក។តើលោកអ្នកចង់ទិញស្រាបៀរលំដាប់ពិភពលោកសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់អ្នកទេ? លោកអ្នកអាចទូរស័ព្ទមកលេខ ០១១ ២២២ ៤០០ ឬ ០១១ ៣៣៣ ៥០០ សម្រាប់ព័ត៌មានបន្ថែម។ ពិសាដោយការទទួលខុសត្រូវ!

ចាប់ខ្លួនវៀតណាមម្នាក់ទៀត ជាមួយគ្រឿងញៀនជិត២គីឡូក្រាម ដែលជាប់ពាក់ព័ន្ធករណីជួញដូរ និងកែច្នៃគ្រឿងញៀនជិត១០០គីឡូក្រាម

ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១៤:៤៣

ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៣) បានបន្ដចាប់ខ្លួនជនជាតិវៀតណាមម្នាក់ទៀត ជាមួយនឹងគ្រឿងញៀនជិត២គីឡូក្រាម នៅសង្កាត់អូឡាំពិក ខណ្ឌចំការមន ដែលជាក្រុមតែមួយជាមួយករណីបង្ក្រាបការជួញដូរ និងកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញ ដែលសមត្ថកិច្ចដកហូតថ្នាំញៀនជិត ១០០គីឡូក្រាម។លោកឧត្តមសេនីយ៍ត្រី អ៉ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរៀសលថ្ងៃទី០៦ ខែធ្នូនេះថា ការចុះប្រតិបត្ដិការបន្តការស៊ើបអង្កេត ករណីកែច្នៃ ជួញដូរគ្រឿងញៀន នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយសហការជាមួយកម្លាំងមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។លោកឧត្តមសេនីយ៍ត្រី អ៉ិន សុង បញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងជំនាញ បានបើកប្រតិបត្តិការចំនួន ២គោលដៅ ដែលគោលដៅទី១៖ នៅវេលាម៉ោង១៩៖២០នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បានឈានឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ១៤ ផ្លូវលេខ៧ ក្នុងបូរីពិភពថ្មី ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដែលទីតាំងនេះ មុខសញ្ញាឈ្មោះ NGUEYN TUAN THANH ជនជាតិវៀតណាម ភេទប្រុស កើតថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៨៥ កាន់លិខិតឆ្លងដែនលេខ B5751778។ ជនសង្ស័យបានគេចខ្លួន មុខពេលសមត្ថកិច្ចទៅដល់ បានចាប់យកវត្ថុតាងរួមមាន៖ កញ្ឆាក្រៀម ១កញ្ចប់ធំ, រថយន្ត ១គ្រឿង, ម៉ូតូចំនួន ២គ្រឿង, ម៉ាស៊ីនរាបលុយ ១គ្រឿង, ជញ្ជីងថ្លឹង ១គ្រឿង។លោកបន្តថា សម្រាប់គោលដៅទី២ នៅវេលាម៉ោង ៨៖៥២យប់នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ បន្តសម្ថកិច្ចជំនាញ បានបន្តទៅឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ម៉ាយ ហ្វានទៀនថាញ់ (Mai Hoan Tien Thanh) ភេទប្រុស ជនជាតិវៀតណាម គ្មានលិខិតសម្គាល់ខ្លួន នៅចំណុចផ្លូវលេខ ៣០៤កែង ផ្លូវលេខ ១៥៣ ស្ថិតក្នុងសង្កាត់ សង្កាត់អូឡាំពិក ខណ្ឌចំការមន។ នៅវេលាម៉ោង ១០៖០០នាទីយប់ថ្ងៃដដែលនោះ សមត្ថកិច្ចបន្តទៅឆែកឆេរបន្ទប់លេខ៦០៨ នៃសណ្ឋាគារហ្វែរីឡេម ផ្លូវលេខ១២១ សង្កាត់បឹង ព្រលឹត ខណ្ឌ ៧មករា ដែលឈ្មោះ ម៉ាយ ហ្វានទៀនថាញ់ (Mai Hoan Tien Thanh) ជួលស្នាក់នៅ។លោកបញ្ជាក់ទៀតថា ជាលទ្ធផលនៃប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបានសារធាតុញៀនប្រមាណជិត២គីឡូក្រាម រួមមាន៖ ម្សៅមត់ពណ៌ស សង្ស័យកេតាមីន២កញ្ចប់, ម្សៅក្រាមពណ៌សថ្លា សង្ស័យមេហ្វេតាមីន (ICE) ៤កញ្ចប់, ម្សៅក្រាមពណ៌ត្នោត សង្ស័យអ៊ិចស្តាស៊ី (MDMA) ១កញ្ចប់ធំ, ថ្នាំគ្រាប់ចំរុះពណ៌ ១ប្រអប់ និង៦កញ្ចប់។សូមជម្រាបថា កាលពីថ្ងៃទី ៣-៤ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនជាតិវៀតណាមទាំង ៤នាក់ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបានឆែកឆេរទីតាំងកែឆ្នៃគ្រឿងញៀនដ៏ធំមួយកន្លែង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដកហូតថ្នាំញៀនជិត ១០០គីឡូក្រាម និងសារធាតុគីមីផ្សំជាង ២៨គីឡូក្រាម រួមទាំងសម្ភារសម្រាប់កែច្នៃមួយចំនួនទៀត៕

គួរឲ្យអនិច្ចា! មួយពព្រិចភ្នែកបាត់បង់កូនប្រុសជាទីស្រឡាញ់២នាក់ ដោយសារលង់ទឹក

ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ០៩:៥០

ព្រៃវែង៖ ពិតជាគួរឲ្យអនិច្ចាណាស់ សម្រាប់គ្រួសារមួយ ដែលរស់នៅភូមិព្រែកកាំភ្លើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដោយសារតែមួយពព្រិចភ្នែកសោះ បាត់បង់កូនប្រុសជាទីស្រឡាញ់២នាក់ ដោយសារតែលង់ទឹក។សមត្ថកិច្ចនគរបាលខេត្តព្រៃវែងបានឲ្យដឹងថា ហេតុការលង់ទឹកស្លាប់ក្មេងប្រុស ២នាក់នេះ កើតឡើងនៅម៉ោង ៦៖១០នាទីល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅរណ្តៅដីមានទឹកមួយកន្លែង ក្មេងប្រុសរងគ្រោះទាំង ២នាក់ នោះមានឈ្មោះ រម្យ ភរៈ អាយុ ៨ឆ្នាំ និងឈ្មោះ រម្យ ម៉េងឆ័ង អាយុ ៥ឆ្នាំ សពទាំងពីរនាក់បងប្អូនរស់នៅភូមិ ព្រែកកាំភ្លើង ឃុំកំពង់ពពិល ស្រុកពារាំង។ ចំពោះមូលហេតុនៃការស្លាប់នេះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ក្មេងប្រុសទាំងពីរនាក់ ទៅចាប់ត្រីបានហើយក៏ទៅលាងខ្លួនបណ្តាលឲ្យរអិលជើងធ្លាក់ចូលរណ្តៅ បណ្តាលឲ្យស្លាប់តែម្តង៕

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៨ ខែធ្នូ ផ្អាកផ្គត់ផ្គង់អគ្គិសនី នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រៃវែង

ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១០:០៧

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី ចំនួន៤ថ្ងៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ តាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រៃវែង ដើម្បីអនុវត្តការងារជួសជុលផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ៕សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង៖

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៩ ខែធ្នូ អាកាសធាតុនៅកម្ពុជា មានខេត្តខ្លះចុះត្រជាក់ដល់ ១៦អង្សាសេ

ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ០៩:៤៦

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានលើស្ថានភាពអាកាសធាតុ ជាប្រចាំទាំងក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជា ក្រសួងសូមជូនដំណឹង ដល់សាធារណជនឲ្យបានជ្រាបថា ដោយសារឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឦសានខ្លាំង បាន និងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើកម្ពុជា។ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឲ្យបណ្តារាជធានីខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ចុះត្រជាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ៥-៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះមាន៖