trollkhmer news

សង្គមនិងជីវិត

បុរសជនជាតិចិន លោតពីលើអគារកម្ពស់ ៣ជាន់ សម្លាប់ខ្លួន ដោយសារជំពាក់បំណុលគេច្រើនពេក នៅខេត្តពោធិ៍សាត់

ថ្ងៃទី ១៩ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៧:១៤

ពោធិ៍សាត់៖ មានករណីគួរឱ្យភ្ញាក់ផ្អើលមួយដោយបុរសជនជាតិម្នាក់ សម្រេចចិត្តលោតធ្វើអត្តឃាតពីលើអគារជាន់ទី៣ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅវេលាម៉ោង៥៖៤៥នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅចំណុចអាគារលេខ៨ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយសង្ស័យជំពាក់បំណុលគេច្រើន។បើតាមរបាយការណ៍បានឱ្យដឹងថា បុរសជនជាតិចិន ដែលសម្រេចចិត្តលោតធ្វើអត្តឃាតខ្លួនឯងនេះ មានឈ្មោះ GONG PHENG អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅភូមិឃុំខាងលើមូលហេតុសង្ស័យ ជំពាក់លុយគេច្រើន។តាមស្តាប់ការបំភ្លឺរបស់សាក្សីជាជនជាតិចិនចំនួន០៤នាក់ ដែលដេកក្នុងបន្ទប់ជាមួយគ្នា បានឱ្យដឹងថា កាលពី០៣ ថ្ងៃមុន មានជនជាតិចិន វីឆាតតាមទូរស័ព្ទមកទារលុយតែមិនដឹងចំនួនប៉ុន្មានទេ លុះដល់ថ្ងៃកើតហេតុម៉ោង២៖០០នាទីយប់ ឈ្មោះ GONG PENG បាននិយាយទូរស័ព្ទតាមវីឆាត តែអត់ដឹងនិយាយរឿងអ្វីទេ ប៉ុន្មានម៉ោងក្រោយក៏ធ្វើអត្តឃាតតែម្តង៕

រថយន្តក្រឡុកស៊ីម៉ង់ត៍ បុកស្ត្រីអ្នកជិះកង់ម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗ ក្នុងខណ្ឌមានជ័យ

ថ្ងៃទី ១៩ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១២:០៥

ភ្នំពេញ៖ រថយន្តក្រឡុក ស៊ីម៉ង់ត៍ បានបើកបុកស្ត្រីអ្នកជិះកង់ម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ វេលាម៉ោង០៩៖៣០នាទី នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុប២០០៤ ស្ថិតក្នុងភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បើតាមរយបាយការណ៍ របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញអ្នកជិះកង់ បានឆ្លងស្តុប ហើយរថយន្តក្រឡុកស៊ីម៉ង់ត៍ បើកបរពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើក៏បុកអ្នកជិះកង់ ហើយមានរថយន្តមួយគ្រឿង ទៀតម៉ាកស្តារិច ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AN-6234 បើកបរពីលិចទៅកើតចាប់ប្រាំងមិនទាន់ក៏ កិនជនរងគ្រោះបន្ថែមទៀត ក្រោយពេលកើតហេតុអ្នកបើកបររថយន្តទាំងពីរគ្រឿងបានរត់គេចខ្លួនបាត់។ជនរងគ្រោះ ភេទស្រី មានអាយុប្រហែល៤០ឆ្នាំជាង មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ បច្ចុប្បន្នសពត្រូវបានយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តទាំងពីរគ្រឿង បានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ៕

ស្លាប់២នាក់ និងរបួស៦នាក់ ដោយសាររថយន្ត២គ្រឿងបុកគ្នា នៅខណ្ឌជ្រោយចង្វារ

ថ្ងៃទី ១៨ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៦:៤៣

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស២នាក់ បានស្លាប់ភ្លាមៗ ខណៈ ៦នាក់ផ្សេងទៀតរងបួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដយីឌុបធុនធំដឹកអុស ព្រលះគ្នាជាមួយរថយន្ដកែច្នៃធុនតូចស្ថិតនៅចំណុច ផ្លូវ វិថីឈ្នះ ឈ្នះ ក្នុងក្រុម០៨ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ។របាយការណ៍របស់នគរបាលមូលដ្ឋានខណ្ឌជ្រោយចង្វារ បញ្ជាក់ថា រថយន្តយីឌុបធុនធំដឹកអុស ពាក់ផ្លាកលេខ តាកែវ 3A- 1110 បើកពីខាងក្រោយរថយន្តកែច្នៃធុនតូចគ្មានស្លាកលេខ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តយីឌុបធុនធំដឹកអុស បុកចំពីចំហៀងរថយន្ដធុនតូចពេញទំហឹង បណ្ដាលឲ្យមានអ្នកស្លាប់ ក្នុងរថយន្ដទាំងសងខាងចំនួន ២នាក់ ពោលគឺខាងរថយន្តយីឌុបធុនធំដឹកអុសស្លាប់ម្នាក់ និងខាងរថយន្ដកែច្នៃធុនតូចស្លាប់ម្នាក់ និងមនុស្សចំនួន ៦នាក់ ក្នុងនោះមានក្មេងអាយុ៤ឆ្នាំម្នាក់ផងដែរ បានរងរបួសធ្ងន់ស្រាល ហើយអ្នកបើកបររថយន្ដយីឌុបធុនធំ បានរត់គេចខ្លួនបាត់ទៅហើយ បន្ទាប់ពីកើតហេតុភ្លាមៗ។យ៉ាងណាក៏ដោយ ក្រោយហេតុការណ៍នេះកើតឡើង កម្លាំងនគរបាលចរាចរមូលដ្ឋានខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងប្រើរថយន្ដស្ទូចយកមនុស្សដែលស្លាប់ និងរបួសដែលគៀបជាប់ក្នុងរថយន្ដទាំងពីរ ក្នុងការបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ និងបន្តនិតិវិធី៕

សត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ កើនឡើងចំនួន ៦ក្បាល នៅក្នុងឆ្នាំ២០១៩

ថ្ងៃទី ១៨ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៤:៤២

ក្រចេះ៖ សត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ មានសន្ទុះកើនឡើងចំនួន៦ក្បាល នៅដើមឆ្នាំ២០១៩នេះ។តាមការបញ្ជាក់របស់អង្គការមូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ដែលជាអង្គការជួយលើគម្រោងអភិរក្សផ្សោតទន្លេមេគង្គបានឲ្យដឹងថា រយៈពេលថ្មីៗនេះ មានកូនផ្សោតមួយក្បាល ទើបនឹងកើតត្រូវបានក្រុមការងារស្រាវជ្រាវ របស់អង្គការ WWF-កម្ពុជា ប្រទះឃើញនៅអន្លង់ផ្សោតកាំពី ស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។លោក ម៉ុក ពន្លក នាយរងខណ្ឌជលផល និងប្រធានឆ្មាំទន្លេអភិរក្សសត្វផ្សោត ខេត្តក្រចេះ បានប្រាប់មកភ្នាក់ងារ Fresh News តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះថា កូនផ្សោតមួយក្បាល ទើបកើតថ្មីនេះ បានបង្ហាញវត្តមាន នៅក្នុងចំណោមហ្វូងសត្វផ្សោតធំ នៅអន្លង់ ផ្សោតកាំពី កាលពីពេលថ្មីៗនេះ ដែលប្រទះឃើញ ដោយក្រុមការងារស្រាវជ្រាវរបស់អង្គការ WWF-កម្ពុជា ប្រចាំខេត្តក្រចេះ។លោកប្រធានរូបនោះ បានឲ្យដឹងបន្តទៀតថា កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតលើកទី៦ ហើយដែលត្រូវបានកត់ត្រាថា បានកើតនៅក្នុងឆ្នាំ២០១៩ ។លោកបានបញ្ជាក់បន្ថែមទៀតថា សត្វផ្សោតធំមានតែជាង៧០ក្បាលទេ ក្នុងឆ្នាំ២០១៧ តែរហូតដល់ឆ្នាំ២០១៩នេះ សត្វផ្សោតមានដល់ជាង៩០ក្បាល ហើយកូនដែលមានអាយុក្រោម៥ឆ្នាំ មានចំនួនជាង៣០ក្បាល ដែលខាងមន្ត្រីជំនាញអង្គការ WWF មិនរាប់បញ្ជូលក្នុងសត្វផ្សោតធំ ជាក់ស្ដែងថ្មីៗនេះ កូនផ្សោតទើបនឹងកើត ជាលទ្ធផលថ្មីមួយទៀត ក្នុងឆ្នាំ២០១៩នេះ បញ្ជាក់អំពីកិច្ចខិតខំប្រឹង ប្រែងរួមគ្នា ក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា។លទ្ធផលនេះ ជាការឆ្លុះបញ្ចាំងពីកិច្ច សហការដ៏ល្អប្រសើរ ក្នុងការងារអភិរក្សរវាង អង្គការ WWF-កម្ពុជា និងដៃគូអភិរក្សនានា ដូចជា អាជ្ញាធរ មូលដ្ឋាន ម្ចាស់មូលនិធិ អង្គការដៃគូប្រជាសហគមន៍ សាធារណជនទូទៅ និងជាពិសេស រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងអាជ្ញាធរថ្នាក់ខេត្ត ក្រចេះ៕

អ៊ុយក្រែន៖ ពួកឧទ្ទាមដែលបាញ់ទម្លាក់យន្តហោះ MH-17 របស់ម៉ាឡេស៊ីកំពុងទទួលទោសនៅអ៊ុយក្រែន

ថ្ងៃទី ១៨ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១១:១២

អ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធថា ពួកឧទ្ទាមបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ីនៅក្នុង ឆ្នាំ២០១៤ ដែលត្រូវបានចាប់ខ្លួនកាលពី ២ឆ្នាំមុន ឥឡូវនេះ កំពុងទទួលទោសនៅប្រទេសអ៊ុយក្រែន។យន្តហោះ MH-17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីជើងដែលហោះហើរ ពីទីក្រុង Amsterdam ទៅកាន់ទីក្រុង Kuala Lumpur ត្រូវបានគេបាញ់ទម្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែន ក្នុងអំឡុងនៃការបះបោររបស់ពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី បានសម្លាប់មនុស្សទាំងអស់ ២៩៨នាក់នៅលើយន្តហោះ។ ក្រុមស៊ើបអង្កេតដែលដឹកនាំដោយប្រទេសហូឡង់បានស្តីបន្ទោសរុស្ស៊ីចំពោះការផ្គត់ផ្គង់មីស៊ីល។ឧបទ្ទវហេតុនេះ គឺជាការស្លាប់ដែលមានចំនួនច្រើនជាងគេនៅក្នុងសង្គ្រាមរវាងពួកឧទ្ទាមដែលគាំទ្រដោយរុស្ស៊ី និងកងកម្លាំងអ៊ុយក្រែនដែលបានសម្លាប់មនុស្សសរុប ១៣,០០០ នាក់។ នៅខួបលើកទី៥ នៃឧប្បទ្ទវហេតុនេះ លោក Vitaly Mayakov មន្ត្រីសន្តិសុខ SBU របស់អ៊ុយក្រែនបាននិយាយថា ក្រុមឧទ្ទាមរៀបចំដឹកជញ្ជូនមីស៊ីលចូលក្នុងប្រទេសអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនកាលពី ២ឆ្នាំមុន ឥឡូវនេះកំពុងជាប់ពន្ធនាគារនៅប្រទេសអ៊ុយក្រែន៕

សហរដ្ឋអាមេរិក កាត់ទោសស្តេចគ្រឿងញៀនម៉ិកស៊ិកឱ្យជាប់គុកមួយជីវិត បូក ៣០ឆ្នាំ

ថ្ងៃទី ១៨ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ០៩:៤២

អាមេរិក៖ ចៅក្រមសហរដ្ឋអាមេរិក បានសម្រេចផ្តន្ទាទោសស្តេចគ្រឿងញៀនម៉ិកស៊ិក លោក Joaquin Guzmán ដែលគេស្គាល់ឈ្មោះក្រៅថា "El Chapo" ឱ្យជាប់គុករយៈពេលមួយជីវិតបូកនឹង ៣០ឆ្នាំ។លោកGuzmán វ័យ ៦២ឆ្នាំត្រូវបានរកឃើញពិរុទ្ធភាពពីបទចោទប្រកាន់ចំនួន ១០ករណី រួមទាំងការជួញដូរថ្នាំញៀន និងការលាងលុយកង្វក់ ដោយតុលាការសហព័ន្ធនៅទីក្រុងញូវយ៉ក ក្នុងខែកុម្ភៈ។លោក បានគេចខ្លួនពីគុកនៅក្នុងប្រទេសម៉ិកស៊ិកតាមរយៈរូងក្រោមដីមួយនៅក្នុងឆ្នាំ ២០១៥ ប៉ុន្តែក្រោយមកត្រូវបានគេចាប់ខ្លួនបានវិញ និងត្រូវបានគេធ្វើបត្យាប័ន ទៅកាន់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៧។លោក Guzmán គឺជាអតីតប្រធានក្រុមអង្គការសង្គមងងឹតដ៏ល្បីឈ្មោះ Sinaloa Cartel ដែលមន្ត្រីបានឱ្យដឹងថា គឺជាអ្នករត់ពន្ធគ្រឿងញៀនធំបំផុតទៅកាន់សហរដ្ឋអាមេរិក៕

ស្រាបៀរថៃហ្គ័រដឹកនាំក្រុមម្ចាស់ជើងឯក TIGER STREET FOOTBALL FESTIVAL 2019 ធ្វើដំណើរទស្សនកិច្ចនៅប្រទេសប្រេស៊ីល ជួបកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក“RONALDINHO”

ថ្ងៃទី ១៨ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ០៩:១៣

ភ្នំពេញ៖ នៅយប់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ ក្រុមការងារស្រាបៀរថៃហ្គ័រដឹកនាំក្រុមម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 ដំណើរទស្សនកិច្ចនៅប្រទេសប្រេស៊ីល ជួបជាមួយកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldo de Assis Moreira ដែលគេស្គាល់ជាទូទៅថា “Ronaldinho” នៅក្នុងប្រទេសកម្ពុជា។ កំពូលកីឡាករបាល់ទាត់ជាតិប្រេស៊ីលរូបនេះដែលជាឯកអគ្គរដ្ឋទូតប្រចាំកម្មវិធីប្រកួតបាល់ទាត់ដ៏អស្ចារ្យប្រចាំឆ្នាំ ២០១៩Tiger Street Football Festivalនឹងទទួលស្វាគមន៍ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ «A» ដែលជាក្រុមម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019និងក្រុមការងារស្រាបៀរថៃហ្គ័រដែលដឹកនាំដំណើរទស្សនកិច្ចនេះ។ ក្នុងដំណើរទស្សនកិច្ចនេះ សមាជិកទាំងអស់នៃក្រុមម្ចាស់ជើងឯកនឹងមានឱកាសពិសេសអស្ចារ្យចូលទស្សនាផ្ទាល់នូវការប្រកួត ១ភាគ ៤ផ្ដាច់ព្រ័ត្ររវាងក្រុម Flamengo និង AthleticoParanaense ក្នុងក្របខ័ណ្ឌពានរង្វាន់ប្រេស៊ីល (Copa do Brasil) ទៅលេងឆ្នេរសមុទ្រ Copacabana ឡើងភ្នំ Corcovado ជាពិសេសអញ្ជើញទៅលេងវិមានរបស់កំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldinho និងកម្មវិធីពិសេសជាច្រើនទៀតក្នុងក្នុងដំណើរទស្សនកិច្ចពិសេសនេះ។ដំណើរទស្សនកិច្ចនេះ មានរយៈពេលបីថ្ងៃចាប់ពី ១៧ រហូតដល់ថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldinho។ចំពោះព័ត៌មានលម្អិតអំពីកម្មវិធីដំណើរទស្សកិច្ចក្រុមម្ចាស់ជើងឯក Tiger Street Football Festival 2019 នៅប្រទេសប្រេស៊ីល សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKHសូមពិសាថៃហ្គ័រដោយការទទួលខុសត្រូវ!

ឈរចាំជាងមកជួសជុលរថយន្ត ត្រូវរថយន្តមួយគ្រឿងទៀត បុកបណ្តាលឱ្យស្លាប់ព្រូឡានម្នាក់ នៅស្រុកបាកាន

ថ្ងៃទី ១៧ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៥:៣៨

ពោធិ៍សាត់៖ បុរសជាព្រូឡានម្នាក់ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ខណៈជនរងគ្រោះកំពុងឈរងចាំជាងមកជួសជុលរថយន្ត ស្រាប់តែមានរថយន្តមួយគ្រឿងទៀត បុកបណ្តាលឱ្យស្លាប់តែម្តង។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១៖៤៥នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៩៩ និង២០០ ស្ថិតក្នុងភូមិក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ានដាយ បានខូច ហើយម្ចាស់រថយន្តបានឈប់ចត នៅលើផ្លូវជាតិលេខ៥ រងចាំជាងមកជួសជុល អស់រយៈពេលច្រើនម៉ោង។ ខណៈនោះក៏មានរថយន្ត១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបុកពីក្រោយរថយន្ត ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-2253 ដែលខូចឈប់នៅលើផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យព្រូឡានម្នាក់ស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង និងខូចម៉ូតូ២គ្រឿង ដែលម្ចាស់ដាក់នៅក្បែររថយន្តនោះ។ក្រោយពេលកើតហេតុ អ្នកបើកបររត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្ត និងសាកសពបុរសរងគ្រោះ នៅហ្នឹងកន្លែងធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះដល់កន្លែងកើតហេតុតែម្តង។សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ ថម ផល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ចំពោះអ្នកបើកបររថយន្ត គ្មានអ្នកណាម្នាក់បានស្គាល់អំពីអត្តសញ្ញាណរបស់គេនោះឡើយ រីឯរថយន្តទាំង២គ្រឿងសមត្ថកិច្ច យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕

អ៊ីរ៉ង់បញ្ជាក់ថា កម្មវិធីមីស៊ីលរបស់ខ្លួនមិនស្ថិតក្រោមលក្ខខណ្ឌនៃការចរចារឡើយ

ថ្ងៃទី ១៧ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១១:៥៥

អ៊ីរ៉ង់កាលពីថ្ងៃអង្គារបាននិយាយថា កម្មវិធីមីស៊ីលរបស់ខ្លួន មិនមែនសម្រាប់ការចរចាទេ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់សេតវិមានថា អ៊ីរ៉ង់បានបង្ហាញសញ្ញាត្រៀមចរចាអំពីបញ្ហានេះ។លោកស្រី Alireza Miryousefi អ្នកនាំពាក្យសម្រាប់បេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបានសរសេរនៅលើធ្វីតធ័រថា៖ "មីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ មិនស្ថិតក្រោមលក្ខខណ្ឌនៃការចរចារជាមួយនរណាម្នាក់ ឬប្រទេសណាមួយឡើយ"៕