trollkhmer news

កីឡា

សម្ដេចតេជោ បានស្នើអោយកីឡាករបាល់ទាត់ដ៏ល្បីរបស់ជប៉ុន Keisuke Honda ចូលរួមផ្សព្វផ្សាយទាក់ទាញយុវជនកម្ពុជាអោយចូលរួមក្នុងវិស័យកីឡា

ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៧:១២

នៅព្រឹកថ្ងៃទី២៦ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយកីឡាករបាល់ទាត់ដ៏ល្បីរបស់ជប៉ុន លោក Keisuke Honda ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា។កីឡាករ ជប៉ុន Keisuke Honda បានជម្រាបសម្ដេចតេជោ ហ៊ុន សែន អំពីបំណងចង់មកជួយយុវជនកម្ពុជាក្នុងវិស័យកីឡាបាល់ទាត់។ ភាពជោគជ័យដែលលោកទទួលបានរហូតមកដល់ថ្ងៃនេះ គឺបានមកពីការខិតខំប្រឹងប្រែងហាត់រៀន ព្រោះលោកធ្លាប់មានសុបិន្តគិតថា ចង់ក្លាយជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញម្នាក់។ បទពិសោធន៍ និងកេរ្តិឈ្មោះដែលលោកទទួលបានមកដល់ថ្ងៃនេះ គឺលោកចង់ប្រាប់និងផ្ទេរទៅអោយយុវជនកម្ពុជា ដែលមានសុបិន្តដូចរូបលោកដែរ គឺដើម្បីយុវជនកម្ពុជាទទួលបានជោគជ័យដូចរូបលោកផងដែរ។សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍នូវបំណងល្អរបស់ លោក ហុងដា និងបានជម្រាបជូនលោកផងដែរថា បាល់ទាត់មិនសំដៅដល់ប្រទេសតូច ឬធំនោះទេ សំខាន់គឺជំនឿទុកចិត្ត តស៊ូ និងការហ្វឹកហាត់។ កត្តាសំខាន់បំផុតនោះ គឺជាមហិច្ចតារបស់យុវជនម្នាក់ៗ។ សម្ដេចតេជោ ចង់បានយុវជនទទួលយកនូវបទពិសោធន៍ពី កីឡាបាល់ទាត់ជប៉ុនដ៏ល្បីម្នាក់នេះ គឺធ្វើយ៉ាងណា ដើម្បីប្រែក្លាយសុបិន្តរបស់ពួកគេ អោយក្លាយទៅជាការពិតដូចរូបលោក។ទន្ទឹមនឹងនោះ សម្ដេចតេជោ បានស្នើអោយលោកហុងដាចូលរួមផ្សព្វផ្សាយទាក់ទាញយុវជនកម្ពុជាអោយចូលរួមក្នុងវិស័យកីឡាអោយបានកាន់តែច្រើនឡើង និងចូលរួមទប់ស្កាត់គ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ លោក ហុងដាសប្បាយចិត្តចំពោះសកម្មភាពចូលរួមជំរុញការអភិវឌ្ឍសង្គមនៅកម្ពុជា។ លោកថានេះគឺជាមោទនៈភាពរបស់លោកដែលសម្តេចតេជោ បានផ្តល់ជូនលោក លោកនឹងព្យាយាមនិយាយភាសាខ្មែរដើម្បីចូលរួមក្នុងការផ្សព្បផ្សាយដ៏មានសារៈសំខាន់ទាំងនេះ៕

កីឡាករជប៉ុន Keisuke Honda ពិតជាវិនិយោគជាមួយក្រុមបាល់ទាត់ខេត្តសៀមរាប?

ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៥:០៦

ដំណឹងដែលថាកីឡាករជប៉ុន Keisuke Honda វិនិយោគជាមួយក្រុមបាល់ទាត់ខេត្តសៀមរាប នឹងដឹងនៅថ្ងៃទី ២៦ ធ្នូ ២០១៦ នេះហើយ  នេះបើតាមពត័មានមិនច្បាស់ការមួយចំនួន។ពាក្សចរចាមរាមនេះកើតឡើងបន្ទាប់ពីខ្សែប្រយុទ្ធលេងអោយក្រុម AC Milan មកទស្សនកិច្ចនៅប្រទេសកម្ពុជា និងបានជួបសំណេះសំណាលជាមួយក្រុមបាល់ទាត់ខេត្តសៀមរាបផងដែរ ។ពត័មានមិនច្បាស់ការណ៏មួយចំនួនបានបន្ថែមថា ក្រុមការងាររបស់ Honda កំពុងសិក្សាជាមួយក្រុមបាល់ទាត់របស់កម្ពុជាមួយនេះ ។ ទោះបីយ៉ាងណាក៏ដោយ មិនទាន់មានពត័មានច្បាស់នូវឡើយទេ ចំពោះរឿងនេះ ។ យ៉ាងណាយើងរងចាំ ដំណឹងល្អនេះទាំងអស់គ្នា បើជាការពិតមែននោះ ជឿថាបងប្អូនពិតជាសប្បាយរីករាយពីដំណឹងនេះ ។សូមបញ្ជក់ថា៖ នៅម៉ោង ១ រសៀលនេះ កីឡាករជប៉ុនរូបនេះ នឹងធ្វើគ្លីនិកបាល់ទាត់ជាមួយកុមារនៅពហុកីឡដ្ឋានជាតិ (បងប្អូនអាចយកកូនក្មួយឬប្អូនមកចូលរួមទទួលការបហាត់បង្ហាញការលេងបាល់ទាត់របស់លោក Keisuke Honda ដោយឥតគិតថ្លៃ)  ។

Pep Guardiola៖ Ronaldo លេងដល់កំពូលមែន ប៉ុន្តែ Messi ស្ថិតនៅកំរឹតមួយផ្សេងទៀត

ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៣:៤៩

គ្រូបង្គោលរបស់ក្រុមមេឃខៀវ Manchester City លោក Pep Guardiola បាននិយាយអំពីមតិផ្ទាល់ខ្លួនថា Cristiano Ronaldo ពិតលេងដល់កំពូលមែន ប៉ុន្តែកូនក្រុមចាស់របស់ខ្លួន Lionel Messi ឋិតនៅក្នុងកំរឹតមួយផ្សេងទៀត បើសិនជាប្រៀបធៀបរវាងកីឡាករទាំង២។ការលើកឡើងរបស់បុរសជនជាតិព័រទុយហ្គាល់នេះបន្ទាប់ពីតួឯកដែលមិនអាចខ្វះបានរបស់ Real Madrid ឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី៤ នៅខែធ្នូនេះ ដោយទទួលបានសំលេងឆ្នោតឈ្នះដាច់ទៅលើ Messi និង Antoine Greizmann។មិនខុសពី Guardiola ប្រធានក្លឹប Josep Maria Bartomeu, គ្រូបង្វឹក Luis Enrique និង មិត្តរួមក្រុមចាស់ Xavi Hernandez ក៏សុទ្ធសឹងតែអះអាងថា Messi សាកសមជាអ្នកឈ្នះពានរង្វាន់នេះជាងប្រធានក្រុមសញ្ជាតិព័រទុយហ្គាល់ផងដែរ ដោយសារតែសមត្ថភាពនឹងការសហការគ្នាជាមួយមិត្តរួមក្រុមនៅទីលានប្រកួតផងដែរ។ក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ ពានរង្វាន់កីឡាករល្អផ្តាច់គេ (Ballon d’Or) ដែលធ្វើឡើងជារៀងរាល់ឆ្នាំនេះគឺជាការប្រកួតប្រជែងដ៏ស្វិតស្វាញសម្រាប់ Cristiano Ronaldo និង Lionel Messi ដោយកីឡាករ Barcelona ឈ្នះបាន៥ដង ខណៈដែលខ្សែបម្រើ Real Madrid ឈ្នះបាន៤លើកគិតត្រឹមឆ្នាំ២០១៦នេះ។ចុះប្រិយមិត្តបាល់ទាត់នៅកម្ពុជាគិតយ៉ាងម៉េចដែរ?

តើកីឡាករ Chelsea រូបណាជំនួសកន្លែង Diego Costa នៅថ្ងៃ Boxing Day?

ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៣:២៨

ក្រុមតោខៀវ Chelsea នៅតែអាចរក្សាតំណែងកំពូលតារាង Premier League រយៈពេល ៧ សប្តាហ៍ជាប់គ្នា ក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះ Crystal Palace ប៉ុន្តែក្រុមមូលដ្ឋាននៅទីក្រុងឡុងដ៍ ត្រូវបាត់បង់ខ្សែប្រយុទ្ធឆ្នើម Diego Costa នៅ Boxing Day ។សមាជិកជម្រើសជាតិអេស្ប៉ាញ ទទួលបានកាតចំនួន៥ ដោយសហព័ន្ធបាល់អង់គ្លេស FAពិន័យមិនឲ្យចូលទីលាន១ប្រកួត បន្ទាប់ពីត្រូវអាជ្ញាកណ្តាល Jonathan Moss ផ្តល់កាតលឿងចុងក្រោយ នៅកីឡាដ្ឋាន  Selhurst Park ។ កន្លែងរទំនេរបស់ Costa ត្រូវគ្រូបង្វឹកថ្មី Antonio Conte ជ្រើសយកខ្សែប្រយុទ្ធប៊ែលហ្សិក Michy Batshuayi មកជំនួសក្នុងជំនួបជាមួយក្រុមផ្លែឆឺរី  Bournemouth នៅថ្ងៃច័ន្ទនេះ ក្នុងក្របខ័ណ្ឌ Premier League នាសប្តាហ៍ទី ១៨  ដែលគេហៅថាថ្ងៃ Boxing Day ។ Michy Batshuayi គឺកីឡាករចំណូលថ្មី១រូប ដោយបានផ្ទេពីក្រុមបារាំង  Marseille ក្នុងតម្លៃខ្លួន ៣៣.២ លោនផោន ហើយបង្ហាញឲ្យ Chelsea បាន ១៣ប្រកួត ស៊ុតបញ្ចូលទីបាន ៣គ្រាប់៕ 

ក្រុមមកពីលីគម៉ាឡេស៊ី សាកជើងជាមួយ Cambodian Tiger ល្ងាចនេះនាកីឡដ្ឋានវេស្ទើន

ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១១:១៣

ក្រុមបាល់ទាត់មកពីលីគលំដាប់ទី២ របស់ម៉ាឡេស៊ី University Technology នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមលីគកំពូលកម្ពុជា Cambodian Tiger នៅល្ងាចថ្ងៃចន្ទ នេះវេលាម៉ោង ៤ ល្ងាច នាកីឡដ្ឋានវេស្ទើន ។មិនត្រឹមតែប៉ុនណ្ណោះទេ ក្រុមរបស់ម៉ាឡេស៊ី ដែលហៅកាត់ថា UiTM ត្រូវជួបប្រកួតមិត្តភាពជាមួយក្រុមភ្នំពេញក្រោន នៅថ្ងៃអង្គារ៍  ទី ២៧ នាកីឡដ្ឋាន RSN ផងដែរ ។

Conor McGregor ចង់បំបែកមុខ Floyd Mayweather

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៥:៤៥

ម្ចាស់ខ្សែក្រវាត់ក្បាច់គុនចម្រុះស្ថាប័ន UFC, Conor McGregor បានបង្ហោះពាក្យមួយឃ្លាតាមគេហទំព័រ Twitterថា រូបគេចង់បំបែកមុខអតីតអ្នកប្រដាល់អាមេរិក  Floyd Mayweather។ សម្តីខ្លាំងៗរវាងកំពូលអ្នកប្រដាល់ទាំង២ រូប បានដុតកំហឹងគ្នាទៅវិញទៅមកឥតឈប់ឈរ។ យើងចាប់ផ្តើមពាក្យរបស់ Floyd មុន៖ “ ខ្ញុំនឹងទះកំផ្លៀង Conor McGregor នៅពេលខ្ញុំបានជួបគេ” ។ ចំណែកឯ  Conor បានតបមកវិញថា៖ “ ប្រសិនបើ Floyd ចង់ទះកំផ្លៀងខ្ញុំពេលណា ខ្ញុំនឹងទីដល់ទីនោះ។  ខ្ញុំសន្យាជាមួយឯង, Floyd ។ ជាក់ស្តែងកាលពីម្សិលមិញ ជនជាតិអៀកឡង់ដ៍ បានបន្ថែមនូវពាក្យមួយឃ្លាទៀតថា រូបគេចង់បំបែកមុខ Floyd Mayweather។ តើលោកអ្នកយល់ថាជើងឯកប្រដាល់២រូបខាងលើ អាចប៉ះគ្នានៅលើសង្វៀនបានទេ នាពេលខាងមុខ?

David Moyes ថា៖ កីឡាករ Ronaldo, Bale និង Kross អាចមកលេងនៅ Old Trafford កាលពីលោកដឹកនាំ Man Utd

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១៥:៣៦

លោក David Moyes បានបង្ហាញនៅរឿងរ៉ាយមួយចំនួន អំពីកីឡាករ Real Madrid ចំនួន ៣រូប មាន Ronaldo, Bale និង Kross នឹងអាចលេងនៅ Old Trafford កាលពីលោកដឹកនាំក្រុមបិសាចក្រហម Manchester United។បុរសវ័យ ៥៣ឆ្នាំ បង្ហើបថា ខ្សែបម្រើ Toni Kroos បានព្រមព្រៀងជាមួយលោក ក្នុងការលេងនៅទឹកដីអង់គ្លេស មុននឹងកីឡាករអាល្លឺម៉ង់ប្តូរទៅអេស្ប៉ាញ។ ចំណែក Gareth Bale វិញ គឺលោកនិងក្លិប បានត្រៀមចាយប្រាក់ឲ្យច្រើនជាងតម្លៃខ្លួនប្រវត្តិសាស្រ្តចាស់របស់កីឡាកវែល ពេលផ្ទេរពី Tottenham នៅកាន់ Real (៨៥.១លានផោន )។ រីឯ ខ្សែប្រយុទ្ធ Cristiano Ronaldo លោកក៏បានពិភាក្សាជាមួយវីរៈបុរសបិសាចក្រហម Sir Alex ក្នុងការបញ្ចុះបញ្ចូលជនជាតិព័រទុយហ្គាល់ត្រលប់មកវិញដូចគ្នា ស្របពលមុខសញ្ញាម្នាក់ទៀតគឺ Cesc Fabregas។ កីឡាករ៤រូបខាងលើ សុទ្ធតែកីឡាករសំខាន់ៗស្ថិតក្នុងគ្រោងរបស់លោក David Moyes កាលពីចាត់ទូទៅនៅ Man Utd ប៉ុន្តែពេលនោះបុរសញ្ជាតិស្កត់លែន អាចទិញបានតែខ្សែបម្រើ Marouane Fellaini របស់ Everton និង Juan Mata របស់ Chelsea រួមទាំងកីឡាករ២រូបផ្សេងទៀតប៉ុណ្ណោះ។ កាលពីឆ្នាំ ២០១៣ David Moyes បានបន្តវេនពីលោក Sir Alex Ferguson នាមជាគ្រូបង្វឹកក្រុមម្ចាស់ជើងឯក Premier League ២០សម័យ (Manchester United) ប៉ុន្តែដឹកនាំបានតែ ១០ ខែក៏ត្រូវបណ្តេញចេញពីតំណែង៕ 

កីឡាករជម្រេីសជាតិជប៉ុននិងAC Milan លោក Keisuke Honda ទស្សនាថ្ងៃបិទលីគទី 2 នឹងជួបនាយករដ្ឋមន្ត្រីកម្ពុជា

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១០:៥២

ថ្ងៃអាទិត្យ ២៥/១២/១៦ ខ្សែប្រយុទ្ធបាល់ទាត់ជប៉ុន Honda នឹងចូលរួមទស្សនាការប្រកួតចុងក្រោយនិងបិទការប្រកួតលីកកម្ពុជាទី ២ នៅ ពហុកីឡដ្ឋានជាតិនៅម៉ោង ៦ ល្ងាច ។ថ្ងៃចន្ទ ២៦/១២/១៦វេលាម៉ោង ៩:០០ ព្រឹក កីឡាករដែលលេងអោយក្រុម AC Milan រូបនេះនិងជួបជាមួយ សម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។១:៣០ រសៀល - ធ្វើគ្លីនិកបាល់ទាត់ជាមួយកុមារនៅពហុកីឡដ្ឋានជាតិ (បងប្អូនអាចយកកូនក្មួយឬប្អូនមកចូលរួមទទួលការបហាត់បង្ហាញការលេងបាល់ទាត់របស់លោក Keisuke Hondaដោយឥតគិតថ្លៃ) ។

លោក Luis Enrique ៖ គ្មានកីឡាកររូបណាអាចប្រៀបធៀបជាមួយ Messi

ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៦ ម៉ោង ១០:៤០

គ្រូបង្វឹកក្រុមអ្នកមានបុណ្យ FC Barcelona លោក Luis Enrique Martinez បាននិយាយគ្មានកីឡាកររូបណាអាចប្រៀបធៀបជាមួយ Messi នាពេលបច្ចុប្បន្ននេះ។ ការលើកឡើងរបស់បុរសវ័យ៤៦ឆ្នាំបន្ទាប់ពីលោកមានការមិនពេញចិត្តចំពោះ ពត៌មានមួយចំនួនដែលបានផ្សព្វផ្សាយថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនគួរតែជាអ្នកទទួលបានពានរង្វាន់ Ballon d’Or ព្រោះតែសមត្ថភាពដែលសាកសមជាងគេបើប្រៀបធៀបជាមួយបេក្ខភាពប្រកួតប្រជែងទាំងអស់។ថ្លែងទៅកាន់អ្នកសារពត៌មានមួយ បុរសសញ្ជាតិអេស្ប៉ាញរូបនេះបានអោយដឹងថា គ្មានកីឡាកររូបណាអាចប្រៀបធៀបជាមួយ Messi បាននោះទេក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់ ព្រោះរូបគេមានទេពកោសល្យដ៏   អស្ចារ្យក្នុងការលេងនៅទីតាំងណាមួយនិងជាបុរសដែលមានគុណធម៌ចំពោះអ្នកដទៃ ដូចនេះបើប្រៀបធៀប Messi ជាមួយកីឡាកផ្សេងទៀតគឺវាពិតជាគួរអោយអស់សំណើចណាស់ ម្យ៉ាងវិញទៀតមិនមែនពានរង្វាន់ណាមួយអាចបញ្ជាក់ពីសមត្ថភាពនិងកិត្តិយសរបស់កីឡាករនោះទេ។