trollkhmer news

កីឡា

តោខៀវ Chelsea ថែមកុងត្រាឲ្យខ្សែបម្រើនីហ្សេរីយ៉ា Victor Moses ២ឆ្នាំទៀត

ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ២៣:១៧

ក្រុមតោខៀវ Chelsea បន្ថែមកុងត្រាជាមួយខ្សែបម្រើការពារ Victor Moses រយៈពេល ២ឆ្នាំទៀត បន្ទាប់ពីគ្រូបង្វឹកថ្មី Antonio Conte សម្រេចយកកីឡាករសំបុរស្រអែមត្រលប់មកពីក្រុមញញួរយក្ស West Ham វិញ។   ពិតណាស់  កុងត្រារវាងអ្នកទាំង២ នឹងបញ្ចប់នៅឆ្នាំ ២០១៩ ខណៈបន្ថែម ២ឆ្នាំទៀត ដូច្នេះ មានន័យថា កុងត្រានឹងអូសបន្លាយដល់ឆ្នាំ ២០២១។ រដូវកាលនេះ ជម្រើសជាតិនីហ្សេរីយ៉ា  ពិតជាធ្វើបានល្អនៅលើទីលានប្រកួត ដោយអាចស៊ុតបញ្ចូល ៤គ្រាប់ ក្នុងចំណោម ២៨ប្រកួត នឹងជួយឲ្យ Chelsea គ្រងតំណែងកំពូល Premier League រយៈពេល ១៦ សប្តាហ៍ ស្របពេលមានពិន្ទុដាច់ពីក្រុមលេខ ២  Tottenham Hotspur ចំនួន ១០ពិន្ទុ។ សូមរំលឹកដែរថា Victor Moses  បានចាកចេញពីក្រុម Wigan Athletic មកចូលរួមរស់នៅទឹកដី Stamford Bridge ក្នុងឆ្នាំ ២០១២ ប៉ុន្តែ កីឡាករវ័យ ២៦ឆ្នាំ ត្រូវបានក្រុមមួយចំនួនខ្ចីជើងជាញឹកញាប់រួមមាន Liverpool ( ២០១៣-១៤ ), Stoke City ( ២០១៤-១៥) និង West Ham ( ២០១៥-១៦) មុននឹងវិលត្រលប់មក Chelsea វិញ កាលពីខែ សីហា ឆ្នាំទៅ។ 

ខ្សែប្រយុទ្ធអង់គ្លេស Harry Kane គឺជា Plan B របស់លោក Jose Mourinho

ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ២៣:១៤

ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ស្ថិតនៅក្នុងគំរោងទី២ របស់លោក Jose Mourinho ក្នុងនាំយកមកទឹកដី Old Trafford នារដូវក្តៅនេះ ប្រសិនបើបរាជ័យពីការចចារទិញយកកីឡាករ Antoine Griezmann របស់ក្រុមអេស្ប៉ាញ Atletico Madrid។គ្រូបង្វឹកថ្មីរបស់បិសាចក្រហម Manchester United កំពុងស្វះស្វែងរកខ្សែប្រយុទ្ធដ៏មុតស្រួចមួយ ដើម្បីមកជំនួសតំណែងប្រធានក្រុម Wayne Rooney ដែលត្រៀមចាកចេញនៅចប់រដូវកាលនេះ ស្របពេលកីឡាករទាំង២ ខាងលើ សុទ្ធនៅក្នុងបញ្ជីរបស់លោក Jose Mourinho។ រដូវកាលនេះ Harry Kane អាចស៊ុតបញ្ចូលស្ទើគ្រាប់ការប្រកួត ពោល ២២ គ្រាប់ក្នុងចំណោម  ២៧ប្រកួត ដោយគិតជាភាគរយគឺ ០.៨១% ដែលបុរសវ័យ ២៣ឆ្នាំរូបនេះ អាចរកគ្រាប់បញ្ចូលទីក្នុង ១ប្រកួត៕ 

Zlatan Ibrahimovic ចង់នៅ Man Utd ដល់អាយុ៣៧ បានចាកចេញ

ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ២៣:០៩

ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic ចង់បន្តកិច្ចសន្យាជាមួយក្រុមបិសាចក្រហម Manchester United រហូតដល់វ័យ ៣៧ឆ្នាំ បន្ទាប់គេយល់ថាទម្រង់លេងរបស់របស់គេនៅតែល្អ នាសមរភូមិបាល់ទាត់អង់គ្លេស។   បច្ចុប្បន្ន Zlatan មានវ័យ ៣៥ឆ្នាំហើយ ប៉ុន្តែនៅតែអាចរកគ្រាប់បាល់បានជាបន្តបន្ទាប់ ដោយរដូវកាលនេះ អាចស៊ុតបញ្ចូលទីរហូត ១៥គ្រាប់ នៅ Premier League និង ១១គ្រាប់ទៀត នៅពានរង្វាន់ផ្សេង។ គ្រាប់បាល់ទាំងនោះ ក៏មានពាំនាំកំណត់ត្រាថ្មីៗដល់ជនជាតិស៊ុយអ៊ែតផងដែរ ដូចជា ក្លាយជាកីឡាករវ័យចំណាស់ជាងគេដែលរកគ្រាប់បាល់បាន ១៥គ្រាប់នៅលីគកំពូលអង់គ្លេស និងជាសមាជិក Man Utd ដំបូងគេដែលរក Hat-trick នៅ Europa League វគ្គ ៣២ក្រុម ពេលដែលជួបជាមួយ Saint Etienne ។  សូមបញ្ជាក់ថា Zlatan Ibrahimovic មានចុះកិច្ចសន្យាជាមួយ Manchester United រយៈពេល ១ឆ្នាំ ពីដើមរដូវកាល ដោយទទួលប្រាក់នឿយហត់រហូតដល់ ២០ម៉ឺនក្នុង ១សប្តាហ៍ ស្របពេលគ្រូបង្វឹក Jose Mourinho នឹងបន្ថែមកុងត្រា ១រដូវកាលទៀត ប៉ុន្តែអតីតសមាជិក PSG ចង់បានទៅដល់ ២រដូវកាល៕ 

គ្រូលី ដឹកនាំ U 15 ខណៈឈុតធំ ដឹកនាំ សុទ្ធតែប្រេស៊ីល ហើយលីគក្រុមក៏ខ្លាំងៗគិតថាវិស័យបាល់ទាត់ខ្មែរម៉េចដែរ?

ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ២៣:០៥

អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលោក លី តេហ៊ុន ត្រូវបានសហព័ន្ធតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៥ឆ្នាំ និងក្រុមជម្រេីសជាតិកម្ពុុជាអាយុក្រោម១៥ឆ្នាំ ។ បុរសជនជាតិកូរ៉េ រូបនេះមានបទពិសោធយ៉ាងច្រើន ក្នុងវិស័យបាល់ទាត់កម្ពុជា ដូចច្នេះការបណ្តុះថ្នាលយុវជនរបស់រូបគាត់ ពិតជាមានសារៈសំខាន់សំរាប់កម្ពុជារបស់យើង ។ ខណៈគ្រូបង្វឹកថ្មីឈុតធំ ដែលទើបតែងតាំងលោក Leonerdo Vitorino ជនជាតិប្រេស៊ីល ដែលមានបទពិសោធក្រាស់ក្រែល ក្នុងអាជីពបាល់ទាត់របស់លោក និង មានជំនួយការសុទ្ធតែសញ្ជាតិប្រេស៊ីល ដែលសហព័ន្ធផ្តល់ប្រាក់ខែ 1 ម៉ឺន 2 ពាន់ដុល្លារ ក្នុង 1 ខែ កន្លែងស្នាក់នៅ , ការធ្វើដំណើរ និង អត្តប្រយោជន៍ផ្សេងៗ ទៀត ដើម្បីធ្វើការជាមួយជម្រើសជាតិបាល់ទាត់កម្ពុជា អោយក្លាយជាក្រុមមួយដែលអាចប្រកួតប្រជែងលើឆាកអន្តរជាតិបាន ។ ចំណែកការប្រកួតជម្រើសជើងឯកជាតិ ( Cambodia League 2017 ) ក៏មានការប្រកួតប្រជែងខ្ពស់រហូតដល់ 12 ក្រុម ហើយក្រុមនិមួយៗ មានការរៀបចំបានល្អ និង នាំចូលកីឡាករបរទេសដែលមានបទពិសោធក្រៅស្រុកច្រើន ផងដែរ ។ ការខិតខំទាំងនេះ តើអ្នកគាំទ្របាល់ទាត់ខ្មែរគិតថា បាល់ទាត់ខ្មែរនិងរីកចម្រើនដែររឺទេ ?

គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិកម្ពុជា ធ្លាប់ហាត់ក្នុងក្រុម Ronaldo របស់ប្រេស៊ីល

ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៨:២៥

លោក Leonardo Luiz រឺ Leonardo Vitorino ដែលទើបតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កើតនៅថ្ងៃទី ២៣ ខែ វិច្ឆកា ឆ្នាំ ១៩៧៣ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ។ចាប់ផ្តើមដំបូងលោកមានទួនាទីជាអ្នកចាំទី ដោយចូលហ្វឹកហាត់ក្នុងក្រុម São Cristovão Football Club ដែលជាក្លឹបរបស់កីឡាករដ៏ល្បីរបស់ប្រេស៊ីល Ronaldo Fenômeno  ធ្លាប់ហ្វឹកហាត់ផងដែរ ។ ត្រឹមវ័យ ១៧ ឆ្នាំលោក Leonardo ចាប់ផ្តើមលេងអោយក្រុម Botafogo FR ក្នុងឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩១ ហើយគាត់ក៏បានជួយអោយក្រុមឈ្នះពានបានច្រើនផងដែរ ។ ឆ្នាំ ១៩៩១ គាត់ផ្លាស់ទៅលេងអោយក្រុម Iris Club Croix ក្នុងប្រទេសបារាំង មុនផ្លាស់ទៅ ក្រុម Madureira EC នាឆ្នាំ ១៩៩២ ហើយឆ្នាំ ១៩៩៣ ជាឆ្នាំចុងក្រោយដែលរូបលោកលេងអោយក្រុម Americano FC និងធ្វើជាប្រធានក្រុម  Arraial do Cabo ហើយជាពេលដែលគាត់ចាប់ផ្តើមរៀនវគ្គគ្រូបង្វឹក ផងដែរ ។ចាប់ផ្តើមតួនាទីធ្វើជាគ្រូបង្វឹក៖1994 - មានទួនាទីជាអ្នកជ្រើសរើសកីឡាករជម្រើសជាតិអាយុ១៥ ឆ្នាំ របស់អូស្ត្រាលី 1994 -  ធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិសហរដ្ឋអាមេរិកអាយុក្រោម១៧ ឆ្នាំ1997 - ធ្វើជាគ្រូបង្គោលក្រុម Cianorte EC  1998 - ធ្វើជាគ្រូបង្គោលក្រុម  Botafogo FR2001 - ធ្វើជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិ Trinidad and Tobago 2002 ដល់ 2005 - ធ្វើជាគ្រូបង្គោលក្រុម Santos Angola F.C.2005 ដល់ 2006 - ធ្វើជាគ្រូបង្គោលក្រុម   La Sierra របស់អាមេរិក 2006 - ធ្វើជាគ្រូបង្វឹកក្រុម Estrela do Norte F.C. របស់ប្រេស៊ីល2007 - ធ្វើជាគ្រូបង្វឹកក្រុម  Macaé EC របស់ប្រេស៊ីល2007 - គ្រូបង្វឹកក្រុម  America FC-RJ របស់ប្រេស៊ីល2007 ដល់ 2013 - គ្រូបង្វឹកក្រុម   Al Gharafa ក្នុងប្រទេស កាតា2013 ដល់ 2014 - គ្រូបង្វឹកក្រុម El Jaish ក្នុងលីគប្រទេសកាតា 2015 ដល់ 2016 - ដឹកនាំក្រុម Buriram United F.C. របស់ថៃ ឈុត B2016 -ដឹកនាំក្រុម  Lanexang United F.C. ក្នុងលីគប្រទេស ឡាវ ក្នុងឆ្នាំ ២០១៣ លោកក៍ធ្លាប់ធ្វើជានាយកបច្ចេកទេស ក្រុម El Jaish របស់ប្រទេសកាតា មុននឹងបន្តធ្វើជានាយកបច្ចេកទេសក្រុម Buriram United របស់ថៃ និង ក្រុម Lanexang United F.C. របស់ឡាវ ផងដែរ ។ថ្ងៃទី ២ ខែមិនា ឆ្នាំ ២០១៧ លោក Leonardo Luiz ត្រូវបានតែងតាំងធ្វើជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា តែម្តង៕

លោក ឡេអូណាដូ ល្វីស ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៥:៤៤

លោក ឡេអូណាដូ ល្វីស ត្រូវបានតែងតាំងជាគ្រូបង្វឹកជម្រើសជាតិកម្ពុជា  ការតែងតាំងនេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការតែងតាំងគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជាថ្មី នារសៀលថ្ងៃព្រហស្បតិ៍នេះ។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងអ្នកឧបត្ថម្ភនានា ដែលគាំទ្រក្រុមជម្រើសជាតិកម្ពុជាផងដែរ។ លោក ឡេអូណាដូ ល្វីស ជាអតីតគ្រូបង្វឹកក្រុម Lanexang Utd របស់ឡាវមានភារកិច្ច ដឹកនាំក្រុមគោព្រៃកម្ពុជាដើម្បីប្រកួត វគ្គជម្រុះ AFC Asian Cup, SEA Games ជាដើម។គួរបញ្ចាក់ថា កិច្ចសន្យារបស់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Lee Tae Hoon បានផុតតាំងពីខែ ធ្នូ ឆ្នាំ ២០១៦ មកម្ល៉េះ ដោយអស់រយៈពេលជាង៣ខែហើយដែលពុំទាន់ដឹងថានរណាក្លាយជាគ្រូបង្វឹកគោព្រៃកម្ពុជា ទើបតែពេលនេះទើបបង្ហាញមុខគ្រូបង្វឹកសញ្ជតិប្រេស៊ីលរូបនេះតែម្តង ។

អ៊ុក សុធី ប្រាប់គន្លឹះយកឈ្នះក្រុមណាហ្គាវើល កាលពីចុងសប្តាហ៍កន្លងទៅ

ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៤:១១

ខ្សែបម្រើក្រុមបាល់ទាត់ភ្នំពេញក្រោន អ៊ុក សុធី បានលើកឡើងថា ការឈ្នះលើក្រុមបាល់ទាត់ណាហ្គាវើល ១ ទល់នឹង ០ កាលពីសប្តាហ៍ទី ២ នៃការប្រកួតជម្រើសជើងឯកជាតិ ២០១៧ នាពហុកីឡដ្ឋានជាតិ ព្រោះបានដឹងពីក្បួនលេងរបស់ក្រុណាហ្គាវើល និង សមាជិកក្នុងក្រុមមានឆន្ទៈ។កីឡាករដែលមានឈ្មោះហៅក្រៅថា Messi រូបនេះបញ្ជក់ថា៖ បន្ទាប់ពីខ្សែការពារ កុក បូរីស តែតនាំមុខ១គ្រាប់ យើងបានធ្វើការការពារយ៉ាងខ្លាំង ពោលគឺប្រហែល៦០ នាទីគឺទប់ ចំណុចដែលបិទក្រុមណាហ្គាគឺបាល់ខាងលើ ព្រោះយើងបានឃើញក្រុមរបស់ពួកគេលេងជាមួយអគ្គីសនីគឺល្អបាល់លើនិងការលើកចំគោលដៅ  ជាពិសេសកីឡាករបរទេសរបស់ពួកគេ  ។ គេបន្តថា សមាជិកក្នុងក្រុមរបស់យើងក្មេងៗមែន ប៉ុន្តែពួកគេមានឆន្ទៈ លេងលើទីលាន និង ចង់ឈ្នះការប្រកួតនោះ បន្ទាប់ពីយើងនាំមុខ ៕គួបញ្ជក់ថា៖ ២ប្រកួតកន្លងទៅ ភ្នំពេញក្រោន ឈ្នះទាំង ២ មាន ៦ ពិន្ទុ ខណៈ ថ្ងៃអាទិត្យ ទី ៥ នេះ ត្រូវបើកកីឡដ្ឋាន RSN  ទទួលក្រុមអគ្គស្នងការនរគបាលជាតិ ៕

ជើងខ្លាំង George St-Pierre នឹងត្រឡប់មក Octagon វិញហើយ

ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១១:៥៦

នាយកប្រតិបត្តិរបស់ UFC លោក​ Dana white បានបញ្ជាក់កាលពីថ្ងៃពុធថា George St-Pierre នឹងធ្វើឱ្យការវិលត្រឡប់មកសៃវៀន Octagon វិញដើម្បីមកប្រកួតយកខ្សែក្រវា៉ត់ទម្ងន់កណ្តាល ពីម្ចាស់ខ្សែក្រវា៉ត់ Michael Bisping នៅក្នុងឆ្នាំ 2017 ។នេះគឺជាអ្វីដែល White បានបង្ហើបឱ្យដឹងនៅថ្ងៃពុធ ក្នុងវត្តមានចូលរួមកម្មវិធី SportsCenter ដោយបញ្ចាក់ថាការប្រកួតនេះនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ។St-Pierre ត្រូវបានចាត់ទុកជាដោយមតិជាច្រើនថាជាកីឡាករដ៏ល្អបំផុតរបស់ UFC ដោយលោកបានការពារខ្សែក្រវា៉ត់របស់គាត់ ៩ដង និងមិនដែលចាញ់ក្នុងការប្រកួត១២ដងចុងក្រោយនេះ រហូតដល់លោកចូលនិវត្តន៏នៅឆ្នាំ ២០១៣មក។ តែទោះជាយ៉ាងណាក៏មានមតិខ្លះគិតថាលោកមិនសាកសមនឹងប្រកួតយកខ្សែក្រវា៉ត់ភ្លាមៗឡើយ ដោយសារតែលោកបានចូលនិវត្តន៏ដោយមិនបានប្រកួត ៣ឆ្នាំទៅហើយ។

Barcelona ឈ្នះ៦-១ ខណៈ​ Real បាន​ត្រឹម​ស្មើ ដោយសារ​​ Bale ​កាតក្រហម

ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ០៩:៥៩

Barcelona បាន​បំបាក់​ Sporting Gijon ៦​ទល់នឹង១ នៃ​ជំនួប​ក្រប​ខណ្ឌ La Liga នៅ​រាត្រីថ្ងៃពុធ ទាត់ចូល​ដោយ Lionel Messi, Luis Suarez, Paco Alcacer, Ivan Rakitic និង Neymar ១គ្រាប់ និង​ គ្រាប់​បាល់ចូល​ទី​១​គ្រាប់​ពី​ក្រុមភ្ញៀវ​ ខណៈ Carlos Castro ទាត់​ចូល​មួយ​គ្រាប់​ឲ្យក្រុម​ម្ចាស់​ផ្ទះ​។ចំណែក Real Madrid បាន​វាយ​បក​ពី​ការ​នាំមុខ​១ទល់នឹង៣ ដោយ​ La Palmas រហូត​តាម​ស្មើ​បាន​វិញ​៣ទល់នឹង៣ នៅចុង​ម៉ោង​។ ក្នុងនោះ Cristiano Ronaldo ទាត់​ចូល​គ្រាប់​តាម​ស្មើ​ទាំង២​គ្រាប់​ ប៉ុន្តែ Gareth Bale ទទួល​បាន​កាត​ក្រហម​នៅនាទី៤៧។ ដូច្នេះ Barcelona មាន​៤៦​ពិន្ទុ​ឡើង​ឈរ​កំពូល​តារាង​លើ​ Real Madrid មួយពិន្ទុ តែ​ក្រុម​លោក​ Zidane តិច​ជាង​មួយ​ប្រកួត​។